ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋ​អាមេរិក​ទម្លាក់​ប្រាក់​ប្រមាណ ១០០លាន​ដុល្លារ​ដើម្បី​ជំរុញ​ការ​ផលិត​គ្រឿង​បន្លាស់រថយន្តអគ្គិសនីក្នុង​ស្រុក

[បរទេស] កាលពីពេលថ្មីៗនេះ អនុប្រធានាធិបតី Kamala Harris បានធ្វើការប្រកាសផ្តល់មូលនិធិចំនួន ១០០ លានដុល្លារ ដើម្បីជួយអ្នកផ្គត់ផ្គង់រៀបចំផលិតគ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនី (EV) នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលការប្រកាសពីកម្មវិធីនេះធ្វើឡើងនៅទីក្រុង Detroit សហរដ្ឋអាមេរិកដើម្បីបញ្ចុះបញ្ចូលកម្មកររថយន្តនៅមុនការបោះឆ្នោតនៅឆ្នាំនេះ។

ក្នុងនោះ សម្រាប់ថវិកាពាក់កណ្តាលនឹងបានមកពីនាយកដ្ឋានថាមពលដើម្បីជួយអ្នកផ្គត់ផ្គង់ផ្លាស់ប្តូរពីការផលិតគ្រឿងបន្លាស់សម្រាប់រថយន្តប្រើម៉ាស៊ីនចំហេខាងក្នុងទៅជារថយន្តអគ្គិសនីសុទ្ធ ខណៈថវិកាពាក់កណ្តាលផ្សេងទៀតបានមកពីនាយកដ្ឋាន departure Implementation Grandts ដើម្បីជួយអ្នកផ្គត់ផ្គង់ធ្វើពិពិធកម្មការផលិត និងគម្រោងបំប្លែង។

ជាមួយគ្នានេះ សេតវិមាន White House បាននិយាយថា ប្រាក់នេះនឹងគាំទ្រដល់ “ការកែសំរួលឡើងវិញ ដើម្បីរក្សាការងារល្អ ប្រាក់ខែល្អ និងការងារសហជីពនៅក្នុងសហគមន៍ដូចគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់រថយន្ត ផ្លាស់ប្តូរទៅរកការផលិតរថយន្តអគ្គិសនីនៅសហេដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនីសុទ្ធ Kia EV3 concept ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញរូបភាព Teaser របស់គំរូរថយន្តអគ្គិសនីសុទ្ធ Kia EV3 concept គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក ។ នៅក្នុងឆ្នាំ ២០២៥ ដែលរឹពឹងមានតម្លៃលក់ចាប់ពី ៣២ ០០០ ដុល្លារឡើងទៅ ។

EV3 នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform រួមទាំងប្រើប្រាស់ប្រព័ន្ធ 400-volt architecture ផ្តល់ជូនទាំងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ និងចំនួន ២ ក៏ដូចជាកញ្ចប់អាគុយទំហំ ៥៨ គីឡូវ៉ាត់ម៉ោង ដល់ ៧៧,៤ គីឡូវ៉ាត់ម៉ោង ។

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងគ្នាទៅនឹង Kia EV9 និង EV5 ជាមួយភាសាការរចនាឲ្យឈ្មោះថា Opposite United ដោយផ្នែកខាងមុខមានចង្កៀងរាងស្លីមប្រភេទ LED ថាសកង់ស្ព័រឌីស្សាញថ្មី និងចង្កៀងក្រោយ LED រាងជាអក្សរ T ។

ការផ្លាស់ប្តូរសំខាន់ៗជាច្រើនទៀតអាចត្រូវបានគេរំពឹងទុកនៅក្នុង ដោយគំរូរថយន្តនេះ ប្រើប្រាស់ដៃ​ចង្កូត​រាង​រាង​ពងក្រពើ ខណៈនៅលើតាប្លូមានអេក្រង់ភ្លោះឌីស្សាញថ្មីផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់គំរូរថយន្តអគ្គិសនីសុទ្ធ Kia EV3 concept នឹងធ្វើការចេញលក់ជាផ្លូវការជាមួយរថយន្ត Kia EV4 នៅក្នុងឆ្នាំ ២០២៥ ដែលរឹពឹងមានតម្លៃលក់ចាប់ពី ៣២ ០០០ ដុល្លារឡើងទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ថ្លៃជួសជុលផ្នែកខាងក្រោយរបស់ភីកអាប់ Rivian R1T តម្លៃស្មើ Kia Soul ឆ្នាំ២០២៤

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ភីកអាប់អគ្គិសនីសុទ្ធ Rivian R1T ដែលរងការខូចខាតនៅទីតាំងផ្នែកខាងក្រោយ បណ្តាលមកពីរម៉កបុកក្រោយ ដែលតម្រូវឲ្យម្ចាស់ភីកអាប់នេះត្រូវចំនាយប្រាក់ដល់ទៅ ២១ ១៤៩ ដុល្លារដើម្បីជួសជល់ ដែលជាតម្លៃស្មើនឹងរថយន្ត Kia Soul ដែលមានតម្លៃ ២០ ១៩០ ដុល្លារ ។

ក្នុងនោះ គេនៅ​មិន​ច្បាស់​ថា​គ្រោះថ្នាក់​នេះ​កើត​ឡើង​ដោយ​របៀប​ណា ឬ​កន្លែង​ណា​នោះ​ទេ ប៉ុន្តែ​ការ​ខូច​ខាត​ផ្នែក​ខាង​ក្រោយនេះ ​គឺ​រួម​បញ្ចូល​ទាំង​ចង្កៀងក្រោយ ស្នាម​ឆ្កូត និងកំពិតទំហំធំ​នៅ​ចំហៀង​ឃ្លុបក្រោយ ស្នាម​ប្រេះ​នៅ​ផ្នែកចំហៀងនៃតួខ្លួន ។

ក្នុង​ករណី​ដែលថ្លៃជួសជល់មានតម្លៃថ្លៃ ខាង​ហាង​ជួសជុល​បាន​បញ្ជាក់​ប្រាប់​ម្ចាស់​ថា ពួក​គេ​បាន​កាត់​បន្ទះ​នោះ​ចេញ រួច​យក​មក​ជួសជុល​ដោយ​ពាក់​កណ្តាល​ក្រោយ​ថ្មី ព្រមទាំងបានបញ្ជូនបច្ចេកវិទ្យារបស់ខ្លួនទៅកាន់រោងចក្ររបស់ Rivian សម្រាប់ការបណ្តុះបណ្តាលមួយសប្តាហ៍ផងដែរ ។ លើសពីនេះ ប្រហែល​ជា​ការ​ជួស​ជុល​បែប​នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​តម្លៃ​ធានា​រ៉ាប់រង​ឡើង​ថ្លៃ​សម្រាប់​មនុស្ស​ជា​ច្រើន​នៅ​ទូទាំង​ប្រទេសទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នាំមុខគេក្នុងផ្នែកសុវត្ថិភាព Top Safety Pick+ 2024 មានរថយន្ត ៩ម៉ូដែលទទួលបាន​ពានរង្វាន់នេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai នាំមុខគេក្នុងការជ្រើសរើសផ្នែកសុវត្ថិភាពនៅឆ្នាំ ២០២៤ ជាមួយនឹងរថយន្តចំនួនដល់ ៩ម៉ូដែល រួមទាំងរថយន្តប្រភេទ Sedan, Pickup និងរថយន្តអគ្គិសនីសុទ្ធ ដែលទទួលបានកម្រិតសុវត្ថិភាព Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) ។

ខាងក្រោមនេះ ជារថយន្តរបស់ក្រុមហ៊ុន Hyundai ដែលទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកំពូល Top Safety Pick+ ទាំង ៩ម៉ូដែល៖

  • Hyundai Ioniq 6 ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick+
  • Hyundai Ioniq 5  ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick+
  • Hyundai Kona ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick+
  • Hyundai Elantra ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick+
  • Hyundai Tucson ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពTop Safety Pick
  • Hyundai Palisade ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពTop Safety Pick
  • Hyundai Santa Cruz ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick
  • Hyundai Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick
  • Hyundai Sonata ស៊េរីឆ្នាំ ២០២៤ ទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Top Safety Pick

ក្នុងនោះ លោក Cole Stutz ប្រធានផ្នែកសុវត្ថិភាពបាននិយាយថា នៅពេលដែលក្រុមហ៊ុន Hyundai បន្តជាអ្នកនាំមុខគេនៅក្នុងការឈ្នះពានរង្វាន់ផ្នែកសុវត្ថិភាព IIHS TSP យើងមានមោទនភាពដែលមានផលិតផលពីរបន្ថែមទៀតដែលបានទទួលរង្វាន់រួមមានរថយន្តHyundai Santa Fe ស៊េរឆ្នាំ ២០២៤ និងរថយន្ត Hyundai Sonata ស៊េរីឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីរបស់ Xpeng ចេញលក់នៅអឺរ៉ុបដើម្បីដណ្តើមទីផ្សារពី Tesla Model Y

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតថយន្ត Xpeng បានធ្វើការបើកទទិញរថយន្តអគ្គិសនីសុទ្ធ Xpeng G6 នៅទីផ្សារតំបន់អឺរ៉ុបរួមមាន ប្រទេសហូឡង់ ន័រវែស ដាណឺម៉ាក និងស៊ុយអែត ជាម៉ូដែលទី ៣ របស់ Xpeng ផ្តល់ជូននៅអឺរ៉ុប ដែលមានតម្លៃលក់ចាប់ពី ៤៩ ០៥០ ដុល្លារ ដល់ ៤៩ ១០០ ដុល្លារ ។

Xpeng G6 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture ត្រូវបានផ្តល់ជូននៅជម្រើសថាមពលចំនួន ៣ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៤ សេះ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៤៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៨២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥,៥ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៦៩ សេះ ផ្គួបជាមួយអាគុយទំហំ ៨៧,៥ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤៧៥៣ មម ទទឹង ១៩២០ មម កំពស់ ១៦២០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨៩០ មម ។ ត្រូវបានភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ថាសកស់ស្ព័រទំហំដល់ទៅ ២០អ៉ីញជាដើម ។

គួរបញ្ជាក់ផងដែរថា Xpeng G6 ចេញលក់នៅអឺរ៉ុបនេះ ក្នុងគោលបំណងប្រជែងទីផ្សារជាមួយ Tesla Model  ទោះជាយ៉ាងណាក៏ដោយ ក៏រថយន្តរបស់ Tesla មានការលក់បានច្រើនជាង បើទោះមានតម្លៃថ្លៃជាងក៏ដោយ ដោយសារដូចជាហេដ្ឋារចនាសម្ព័ន្ធសាកថ្មដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងបណ្តាញលក់យ៉ាងទូលំទូលាយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត! 

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំងស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។

រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត

មូលហេតុដែលរថយន្ត Next-Generation Ford Ranger ទទួលបានលទ្ធផលល្អបំផុតបែបនេះ ដោយសារតែ រថយន្ត Next-Generation Ford Ranger គឺបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត ដោយសេនសឺផ្នែកខាងមុខ និងសេនសឺផ្នែកខាងក្រោយចំនួន ៨គ្រាប់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រើប្រាស់ និងសាធារណជនផងដែរ។

សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងនឹងផលិត Tundra ដើរដោយថាមពលចំហាយទឹក Hydrogen

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រធានក្រុមហ៊ុន Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើងបានឲ្យដឹងថា ក្រុមហ៊ុនកំពុងមានគម្រោងពិចារណាក្នុងការផលិតភីកអាប់ដើរដោយថាមពលចំហាយទឹក Hydrogen ដែលមាននៅលើ Toyota Tundra ។

ក្នុងនោះ អនុប្រធានក្រុមហ៊ុន Toyota ប្រចាំនៅទីផ្សារអាមេរិកខាងជើង លោក Jordan Choby បានលើកឡើងថា សម្រាប់ធុងផ្ទុកថាមពលអ៉ីដ្រូសែនដែលមានស្រាប់នៅលើភីកអាប់ Toyota Hilux នឹងអាចមានសមត្ថិភាពគ្រប់គ្រាន់ផ្ទុកនៅលើភីកអាប់ខ្នាតធំ Tundra ផងដែរ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នភីកអាប់ Toyota Tundra ដែលបំពាក់ជាមួយធុងផ្ទុកថាមពលអ៉ីដ្រូសែនចំនួន ១ កំពុងធ្វើតេស្តនៅក្នុងប្រទេសជប៉ុន ។ លើសពីនេះ Toyota ក៏បានបង្ហាញនៅភីកអាប់ Hilux ដើរដោយថាមពលចំហាយទឹកអាចបើកបរបានចម្ងាយ ៥៨៧គីឡូម៉ែត្រដែលកំពុងផលិតនៅក្នុងរោងចក្ររបស់ខ្លួនឯចក្រភពអង់គ្លេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota C-HR ស៊េរីថ្មី ឆ្នាំ២០២៤ ចេញលក់នៅអូស្រ្តាលីតម្លៃខ្ទង់ ៤មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Toyota C-HR ស៊េរីថ្មី ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសអូស្រ្តាលី ផ្តល់ជូន ៣ជម្រើសដែលមានតម្លៃលក់ចាប់ពី ៤២ ៩៩០ ដុល្លារ ដល់ ៥៤ ៩៩០ ដុល្លារ ។

Toyota C-HR ស៊េរីថ្មី ឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៣៨ សេះ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៩៤ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រ/១០០គីឡូម៉ែត្រ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការចែករំលែកការឌីស្សាញចេញពីរថយន្ត Toyota bZ4x និង Toyota Prius ដែលមានប៉ាណារាងជាសំណាញ់ ជាប់សងខាងចង្កៀងមុខប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ, កាង spoiler ជាប់ដំបូងលយចេញមកក្រៅ និងចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កុងទ័របង្ហាញលើកញ្ចក់, ភ្លើងលម្អ ៦៤ ពណ៌, ឧបករណ៍បំពងសំឡេងម៉ាក JBL និងដំបូលកញ្ចក់ panoramic sunroof ។ មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏បានផ្តល់ឲ្យរថយន្តនេះ នៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនីសុទ្ធ Polestar 5 បំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន សាកបានដល់ ៨០% ប្រើតែ ១០នាទីប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត គ្រប់គ្រងដោយក្រុមហ៊ុន Geely និងក្រុមហ៊ុន Volvo បានបង្ហាញរថយន្តគំរូ Polestar 5 ដែលបំពាក់ដោយបច្ចេកវិទ្យា Extreme Fast Charging (XFC) technology ដែលមានសមត្ថិភាពសាកថ្មបានចាប់ពី ១០% ដល់ ៨០% ប្រើរយៈពេលតែ ១០នាទីប៉ុណ្ណោះ ។

បច្ចេកវិទ្យា Extreme Fast Charging (XFC) technology រួមបញ្ចូលជាមួយនឹងអាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង ប្រភេទ Silicon-dominant ដែល Polstar និអៈអាងថាអាចបង្កើនទំហំអាគុយបានដល់ ១០០ គីឡូវ៉ាត់ម៉ោង ឬច្រើនជាងនេះ។ លើសពីនេះ បច្ចេកវិទ្យា XFC អនុញ្ញាតឱ្យ Polestar 5 សាកថ្មក្នុងកម្លាំង ៣១០ គីឡូវ៉ាត់រហូតដល់ ៣៧០ គីឡូវ៉ាត់ ដូច្នេះ​ចម្ងាយ​បើកបរ​អាច​កើនឡើង​ដល់ ៣២០ គីឡូម៉ែត្រ​ក្នុង​រយៈពេល​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​។

គួរឲ្យដឹងថា លក្ខណៈសំខាន់នៃបច្ចេកវិទ្យាសាកថ្មលឿន XFC គឺថាវាអាចប្រើបានជាមួយហេដ្ឋារចនាសម្ព័ន្ធសាកថ្មល្បឿនលឿន DC បច្ចុប្បន្ន ខណៈនៅពេលអនាគតដ៏ខ្លីខាងមុខឆ្នាំងសាកដែលអាចបញ្ចេញកម្លាំងលើសពី ៣៥០ គីឡូវ៉ាត់នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV លក្ខណៈគ្រួសារកៅអី ៣ជួររបស់ Chery ចេញលក់នៅប្រទេសចិនតម្លៃតែ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់ចេញលក់ផ្លូវការនៅរថយន្ត Chery Tiggo 7 ស៊េរីឆ្នាំ ២០២៤ ទទួលបានឌីស្សាញបន្ថែមនៅផ្នែកខាងក្នុង ប្រភេទ SUV លក្ខណៈគ្រួសារកៅអី ៣ជួរ ដែលមានតម្លៃលក់ចាប់ពី ១០ ៣០០ ដុល្លារ ដល់ ១៣ ៤០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥០០ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៧៤៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧០ ម.ម ដែលដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ និងអូតូ ៩វគ្ក ។

សម្រាប់ការឌិស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខតុបតែងជាមួយក្រូម៉េរូបរាងថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ជាដើម ។ លើសពីនេះ មានភ្ជាប់មកដោយកាមេរ៉ា និង ultrasonic radars ចំនួន ៣ ដើម្បីធ្វើឲ្យប្រព័ន្ធជំនួយការអ្នកបើកបរកាន់តែប្រសើរឡើង ។

ចំពោះនៅផ្នែកខាងក្នុងវិញត្រូវបានឌីស្សាញថ្មីផ្តល់នៅទំហំធំជាងមុន ខណៈនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាអេក្រង់ភ្លោះទំហំ ២៤,៦ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេង ៦ចំនុច និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+