[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ MG EXE181 Concept ប្រភេទ hypercar នៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 ដែលកំពុងធ្វើឡើងនៅក្នុងប្រទេសចិន ។

គំរូរថយន្តនេះមានកៅអីតែមួយប៉ុណ្ណោះ ដែលមានការឌីស្សាញផ្តោតល្បឿន និងប្រព័ន្ធជ្រេកខ្យល់ aerodynamic ដោយត្រូវបានបំផុសគំនិតដោយរថយន្ត MG EX181 ម៉ូដែលឆ្នាំ ១៩៥៩ ក្នុងនោះ MG អះអាងថា EXE181 អាចស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេលតែ ១,៩ វិនាទីប៉ុណ្ណោះ ។

MG EXE181 អាចនឹងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ខណៈពេលដែលក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតជាក់លាក់នៃកំលាំងរបស់គំរូរថយន្តនេះនៅឡើយទេ ។ លើសពីនេះ ក្រុមហ៊ុន MG ក៏មិនទាន់សម្រេចចិត្តក្នុងការផលិតរថយន្តនេះផងដែរ ៕





















រថយន្តនេះត្រូវបានផ្អែកលើស្ថាបត្យកម្ម AEP3.0 EV-dedicated architecture ថ្មី ដំណើរការដោយម៉ូទ័រអអគ្គិសនី ១ អាចផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ផ្គបជាមួយអាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង នឹងអាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៦ វិនាទី។



































