ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ឡើងមកឈរនៅលើកំពូលតារាងវិញនៃការលក់នៅត្រីមាសទី ១ ក្នុងឆ្នាំនេះ

[បរទេស] យោងតាមគេហទំព័រ ​​InsideEVs បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានត្រលប់មកឈរនៅលើកំពូលតារាងវិញក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ក្នុងផ្នែករថយន្តអគ្គិសនីសុទ្ធ នឹងលក់នបានច្រើនជាងគូរប្រជែងរបស់ខ្លួនគឺ BYD ។

ជាក់ស្តែងក្នុងរយៈពេលគិតចាប់ពីពីខែមករា ដល់ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាមេរិកបានលក់ថយន្តអគ្គិសនីសុទ្ធចំនួន ៣៨៦ ៨១០ គ្រឿង ធ្លាក់ចុះ ៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈ BYD លក់បានចំនួន ៣០០ ១១៤ គ្រឿងកើនឡើង ១៣% ។

ជាមួយគ្នានេះ តាមគេហទំព័រ InsideEVs ដដែល បានធ្វើអត្ថាធិប្បាយថា Tesla និង BYD អាចបន្តប្រកួតប្រជែងក្នុងការលក់នៅក្នុងត្រីមាសទី ២ ក៏ដូចជានៅក្នុងឆ្នាំ ២០២៤ ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន BYD បានផ្តួលក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី ៤  ឆ្នាំ ២០២៣ ដោយក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២៣ ការលក់រថយន្តអគ្គិសនីរបស់ BYD បានកើនឡើងដល់ ៥២៦ ៤០៩ គ្រឿង ខណៈដែល Tesla លក់បានបានចំនួន ៤៨៤ ៥០៧ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! Toyota Land Cruiser 250 ជំនាន់ថ្មី មានលក់នៅទីផ្សារប្រទេសកំណើតហើយ

[ទីផ្សារបទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការផ្តល់ជូនជាផ្លូវការនៅរថយន្ត Toyota Land Cruiser 250 នៅក្នុងទីផ្សារប្រទេសជប៉ុនជាមួយតម្លៃលក់ចាប់ពី ៣៣ ៧០០ ដុល្លារ ដល់ ៥០ ៨៧២ ដុល្លារ ។

Toyota Land Cruiser 250 នៅក្នុងទីផ្សារប្រទេសកំណើត ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform មិនទទួលបានម៉ាស៊ីនកូនកាត hybrid ដូចទីផ្សារអឺរ៉ុប និងអូស្រ្តាលីនោះទេ ពោលគឺទទួលបាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ Turbo អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ direct-shift ៨វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,៧ លីត្រ អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ២៤៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ Super ECT ៦វគ្គ ដោយម៉ាស៊ីនទាំង ២ នេះ ប្រើប្រាស់ប្រភេទបើកបរប៉ុង ២ Full-time 4WD និងប្រព័ន្ធចាក់សោរប៉ូងអេឡិចត្រូនិច រួមទាំងផ្តល់នៅរបៀបបើកបរ ៦ របៀប ។

សម្រាប់ Toyota Land Cruiser 250 របស់ជប៉ុនមើលទៅដូចគ្នាបេះបិទទៅនឹងម៉ូដែល EU-spec និង US-spec ដោយបានបន្ថែមនៅចំណុចពិសេសមួយចំនួនរួមមាន ចង្កៀងមុខ LED រាងមូល ថាសកង់អាលុយមីញូមទំហំ ១៨ អ៉ីញស្រោបដោយសំបកប្រភេទ Off-road អេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ ឧបករណ៍បំពងសំឡេងម៉ាក JBL ១៤ ចំនុច រួមទាំងភ្ជាប់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ADAS ជាស្តង់ដារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Motors Cambodia បើកទទួលការកក់ម៉ូដែលថ្មីតម្លៃក្រោម ៤មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] ក្រុមហ៊ុន Mitsubishi Motors Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្ត Mitsubishi ផ្លូវការប្រចាំទីផ្សារប្រទេសកម្ពុជា បានធ្វើការបើកទទួលការកក់នៅរថយន្តម៉ូដែលថ្មី Mitsubishi XForce ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៩ ៩០០ ដុល្លារ ។

សម្រាប់ Mitsubishi XFORCE ត្រូវបានផលិតឡើងដើម្បីផ្តោតទៅលើអតិថិជននៅក្នុងបណ្តាប្រទេសអាស៊ាន ដោយរថយន្តនេះ នៅតែរក្សាការរចនា Dynamic Shield ជាមួយនឹងចង្កៀងមុខ និងភ្លើងខាងក្រោយរាងអក្សរ T ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ហើយក៏មានមុខងារបើក-បិទទា្វរក្រោយដោយថាមពលអគ្គិសនីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ រចនាឡើងដើម្បីផ្តោតលើភាពទំនើប ដោយ Mitsubishi អះអាងថា ផ្នែកខាងក្នុងមានទំហំធំទូលាយជាងរថយន្តស្តិតនៅចំណាត់ថា្នក់ដូចគ្នា ដោយបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងប្រព័ន្ធសំឡេង Dynamic Sound Yamaha Premium ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨ របៀប និងប្រព័ន្ធទប់លំនឹង Active Yaw Control system ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់រថយន្តនេះនៅទីផ្សារក្រៅស្រុក ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ និងជម្រើសប៉ុង ២ ។ គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសខាងលើនេះគឺនៅទីផ្សារបរទេស សម្រាប់ព័ត៌មានបន្ថែមបងប្អូនធ្វើការសាកសួរតាមគេហទំព័រផ្លូវការរបស់ Mitsubishi Motors Cambodia ឬតាមលេខទូរស័ព្ទ 011 999 892 / 010 999 892 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោង​ផលិត​រថយន្ត Highlander ប្រើប្រាស់​អគ្គិសនី​សុទ្ធ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានកំពុងធ្វើការផ្លាស់ប្តូរគម្រោងដ៏ធំដោយឆ្ពោះទៅរកការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធបន្ទាប់ពីបានផ្តោតលើរថយន្តកូនកាត់ hybrid ដោយនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៦ ។

ក្នុងនោះ ក្រុមហ៊ុនរបស់ប្រទេសជប៉ុននេះ គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មីៗជាច្រើនប្រភេទរួមមានប្រភេទ SUV, Sedan ក៏ដូចជាភីកអាប់ ព្រមទាំងរថយន្ត Highlander អគ្គិសនីសុទ្ធផងដែរ ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រុមហ៊ុនយក្សរបស់ជប៉ុន ផ្តល់ជូនរថយន្តប្រើថាមពលអគ្គិសនីសុទ្ធចំនួនតែ ២ ម៉ូដែលនៅលើទីផ្សារសកលលោករួមមាន-Toyota bZ4X និង Lexus RZ ។ លើសពីនេះ Toyota មិន​ប្រាកដ​អំពី​អនាគត​អំពីភីកអាប់​អគ្គិសនីសុទ្ធនោះទេ ដោតសារ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​នៅក្នុងផ្នែកនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរបស់ប្រទេសចិនមួយនេះ ជ្រើសយកប្រទេសអ៉ីតាលីក្នុងការពង្រីកទីផ្សាររបស់ខ្លួននៅតំបន់អឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានឈ្មោះថា Dongfeng Motor Group បានជ្រើសរើសយកប្រទេសអ៉ីតាលីក្នុងការពង្រីកទីផ្សាររបស់ខ្លួនក្នុងតំបន់អឺរ៉ុប ដោយអាចផលិតរថយន្តចំនួនដល់ទៅ ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ មានទាំងប្រភេទអគ្គិសនីសុទ្ធ និងកូនកាត់ Hybrid ។

ក្នុងនោះ បើយោងតាមគេហទំព័រ Bloomberg យល់ថាការពិភាក្សារវាង Dongfeng និងរដ្ឋាភិបាលអ៊ីតាលីកំពុងបន្ត ដោយអាចត្រូវបានបង្ហាញជាមួយនឹងជម្រើសសម្រាប់កន្លែងទីតាំងផលិតនៅក្នុងសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ដែលថា នេះគឺ​ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុនផលិតរថយន្តរបស់​ចិនដែលអាច​ផលិត​រថយន្ត​នៅក្នុងប្រទេស​អ៊ីតាលីផងដែរ ។ ជាមួយគ្នានេះ ក៏បានធ្វើឲ្យក្រុមហ៊ុនដែលជាដៃគូបណ្តាក់ទុនរួមគ្នាគឺ  Stellantis នឹងជាក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅក្នុងប្រទេសអ៊ីតាលីមិនសប្បាយចិត្តរឿងនេះដែរ ។

Dongfeng បានលក់រថយន្តចំនួន ១,៧២ លានគ្រឿងកាលពីឆ្នាំមុន ដែលធ្លាក់ចុះជាឆ្នាំដ៏ល្អបំផុតក្នុងឆ្នាំ ២០១៧ នៅពេលដែលវាបានផ្លាស់ប្តូរ ២,៨៣ លានគ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Stargazer X ជំនាន់ថ្មី ប្រភេទ MPV ខ្នាតតូច អាប់ដេតបន្ថែម ឯតម្លៃលក់ចាប់ផ្តើមក្រោម ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Stargazer X ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ខ្នាតតូច ដែលទទួលបានការធ្វើឱ្យប្រសើរឡើងជាច្រើន មានតម្លៃលក់ចាប់ពី ១៩ ២៤៨ ដុល្លារនៅទីផ្សារប្រទេសកូរ៉េខាងត្បូង។

Hyundai Stargazer X ជំនាន់ថ្មី ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតុ iVT មានទាំងជម្រើសប្រភេទបើកបរប៉ុង ១ និងប៉ុង ២

ទាក់ទងទៅនឹងឌីស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានការរចនារូបរាងដូចរថយន្តប្រភេទ SUV ដោយមានប៉ាណាបែប 3D ចង្កៀងមុខ LED រួមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ខណៈដៃចង្កូតត្រូវបានឌីស្សាញថ្មី ជាពិសេសក៏បានបន្ថែមនៅហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ ២០២៥ ផ្តល់ជូនតែ Hybrid មានតម្លៃលក់ទាបជាងម៉ូដែលឆ្នាំមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការអាប់ឌេតថ្មីបន្ថែម ប្រភេទកូនកាត់ hybrid មានតម្លៃលក់ចាប់ផ្តើមទាបជាងមុន ៤៥៥ ដុល្លារ ពោលគឺតម្លៃចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣៤ ២៩៥ ដុល្លារ ។

គ្រប់ម៉ូដែលទាំងអស់របស់ Toyota Camry ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

រថយន្តនេះ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ Bi-LED ថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ដល់ ១៨ អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ។ លើសពីនេះ ក៏បំពាក់មកដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏ផ្តល់ជូននៅកញ្ចប់ Premium Plus Package ដែលរួមបញ្ចូលនៅឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុច អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០អ៉ីញ កៅអីស្បែកមុខងារខ្យល់-កំដៅ និងមួយចំនួនច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ Denza មួយម៉ូដែលនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងជិត ១ពាន់សេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Denza ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង BYD និង Mercedes បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Denza Z9 GT កម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន គ្រោងនឹងចេញលក់នៅលើទីផ្សារសកលលោកឆ្នាំ ២០២៥ ។

Denza Z9 GT បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ៩៥២ សេះ និងត្រូវបានគេរំពឹងថានឹងប្រើប្រាស់អាគុយរបស់ BYD គឺអាគុយ Blade battery ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥១៨០ មម ទទឹង ១៩៩០ មម កំពស់ ១៥០០ មម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣១២៥ មម និងទំងន់ ២៨៧៥ គីឡូក្រាម នឹងមានប្រវែងវែងជាងរថយន្ត Porsche Panamera Sport Turismo ១៣០ មម ក៏ដូចជាទំងន់ធ្ងន់ជាងរថយន្ត Mercesdes-Benz EQS រួមទាំង Rolls-Royce Cullinan ផងដែរ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់ Z9 GT មានលក្ខណៈបែបស្ព័រ ដោយផ្នែក​ខាង​មុខ​មាន​ចង្កៀង LED រាងស្រួច និង​កាង​ជាប់​ដោយ​​រន្ធ​ខ្យល់ទំហំ​ធំៗ ព្រមទាំងថាសកង់បែបស្ព័រ ខណៈនៅផ្នែកខាងក្រោយមានចង្កៀង LED អូសកាត់វែង កាង spoiler ជាប់ដំបូលលយចេញមកក្រៅ ។ ចំពោះព័ត៌មានទាក់ទងផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Kia ត្រៀមនឹងដាក់បញ្ចេញរថយន្តអគ្គិសនីសុទ្ធតម្លៃទាបនៅក្នុងស្រុក

[បរទេស] យោងតាមគេហទំព័រ ​InsideEVs បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តអគ្គិសនីដែលមានតម្លៃទាបគឺម៉ូដែល Kia EV3 នៅឆ្នាំនេះនៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង ។

ជាមួយគ្នានេះ ត្រូវបានគេយល់ឃើញថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ ចង់បង្កើនការលក់រថយន្តអគ្គិសនីដល់ ៤,៣ លានគ្រឿងនៅឆ្នាំ ២០៣០ ហើយរំពឹងថាប្រហែល ៥៨% នៃរថយន្តដែលបានលក់នាពេលអនាគតនឹងជារថយន្តអគ្គិសនី។

 

យោងតាមប្រភពដដែលបានឲ្យដឹងថា ​​រថយន្តអគ្គីសនីសុទ្ធ Kia EV3 ដែលផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹង E-GMP chasiss platform នឹងមានតម្លៃលក់ចាប់ពី ៣០ ០០០ ដុល្លារឡើងទៅ

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Kia នៅតែបន្តផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់របស់ខ្លួន ដើម្បីប្រកួតប្រជែងកាន់តែប្រសើរឡើងនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន ដែលទីផ្សារដែលផ្តោតទៅលើរថយន្តអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ត្រៀមវៃលុកទីផ្សារប្រទេសចិន ជាមួយរថយន្តអគ្គិសនីសុទ្ធថ្មីចំនួន ១០ម៉ូដែល

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រកាសពីការពង្រីកទីផ្សារក្នុងប្រទេសចិនរបស់ខ្លួនជាមួយនឹងរថយន្តអគ្គិសនីថ្មី ស្ថិតក្រោមឈ្មោះ “Ye Series of EVs” ។ យោងទៅតាមក្រុមហ៊ុន Honda “Ye” (烨) ជាភាសាចិនបកប្រែថា “shine ចែងចាំង” គឺតំណាងអោយ “ភាពរីករាយនៃការបើកបរនិងភាពជាបុគ្គល” ហើយម៉ូដែលទាំងនេះមានបំពាក់ឡូហ្គោ H គ្មានស៊ុមថ្មី ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីសុទ្ធ EV ជំនាន់ក្រោយរបស់ Honda ។

សម្រាប់ម៉ូឌែលថ្មីដែល Honda បានបញ្ចេញនេះរួមមាន P7 និង S7 ដែលនឹងមានវត្តមានជាផ្លូវការនៅចុងឆ្នាំនេះ និងគម្រូ GT Concept ដែលនឹងចេញផ្លូវការនៅចុងឆ្នាំ២០២៥។ ម៉ូឌែលថ្មីនេះនឹងផលិតដោយប្រើប្រាស់នៅគ្រោងឆ្អឹង New China-developed architecture។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda គ្រោងនឹងបង្ហាញចេញរថយន្តអគ្គិសនីសុទ្ធសរុបចំនួន ១០ ម៉ូដែលនៅក្នុងប្រទេសចិននៅឆ្នាំ ២០២៧ រួមទាំងរថយន្ត ៦ ម៉ូដែលពី Ye Series ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+