ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់របស់ Toyota លក់បានច្រើនជាងគេក្នុងផ្នែកនៅទីផ្សារប្រទេសថៃ

[បរទេស] ការលក់រថយន្តនៅផ្នែកភីកអាប់ក្នុងទីផ្សារប្រទេសថៃគិតត្រឹមត្រីមាសទី ១ ឆ្នាំ ចាប់ពីខែមករា ដល់ខែមិនា ឆ្នាំ ២០២៤ លក់បានចំនួនសរុប ៤៨ ៧១៤ គ្រឿងមកពីក្រុមហ៊ុនចំនួន ៧ ក្នុងនោះភីកអាប់ Hilux របស់ក្រុមហ៊ុនផលិតរថយន្ត Toyota ឈរលើគេក្នុងនាមជាអ្នកលក់បានច្រើនជាងគេ ។

ខាងក្រោមនេះជាភីកអាប់លក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសថៃ ៖

  • ១) Toyota Hilux លក់បានចំនួន ២១ ៦០០ គ្រឿង
  • ២) Isuzu D-Max លក់បានចំនួន ១៨ ៣១៣ គ្រឿង
  • ៣) Ford Ranger លក់បានចំនួន ៦ ១១២ គ្រឿង
  • ៤) Mitsubishi Triton លក់បានចំនួន ២ ៣៤៦ គ្រឿង
  • ៥) Nissan Navara លក់បានចំនួន ៧៤៥ គ្រឿង
  • ៦) Mazda BT-50 លក់បានចំនួន ១៤៧ គ្រឿង
  • ៧) MG Extender លក់បានចំនួន ១២២ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធក្រុមហ៊ុនចិនមួយនេះ សាកបានពីថាមពល ១០%-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត IM Motors ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SAIC Motor Corp បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ IM L6 ផ្តល់ជូននៅជម្រើស ៣ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣១ ៨០០ ដុល្លារ ៤៥ ៦៤០ ដុល្លារនៅទីផ្សារប្រទេសចិន ។

IM L6 ផលិតឡើងនៅលើគ្រោងឆ្អឹង Skink digital chassis ផ្តល់នៅសុវត្ថិភាពខ្ពស់ បំ​ពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៧៨៧ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៧៨០ គីឡូម៉ែត្រ រួមទាំងជម្រើសអាគុយប្រភេទ Semi-solid state ទំហំ ១៣០គីឡូវ៉ាត់ម៉ោងអាចបើកបរបចម្ងាយ ១០០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាពិសេសគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន 900V អាចសាកបានពី ១០%-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ ។

សម្រាប់ការឌិស្សាញនៅផ្នែកខាងក្រៅរបស់រថយន្តអគ្គិសនីនេះមានលក្ខណៈស្ព័របែប Minimalistic ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រឌីស្សាញគួរឲ្យទាក់ទាញផងដែរ ។

ចំពោះនៅផ្នែខាងក្នុងវិញ ក៏ត្រូវបានឌីស្សាញបែប Minimalistic ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon 8295 រួមទាំងអេក្រង់នៅកុងសូលកណ្តាលជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius Prime ឆ្នាំ២០២៤ ប្រើ Hybrid ម៉ូដែលខ្ពស់ជាងគេ ដឹកដល់កម្ពុជាតម្លៃជិត ១០មុឺនដុល្លារ

[ក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Prius Prime ឆ្នាំ២០២៤ ជាមួយតម្លៃសរុប ៩៥ ០៥៦ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ៩៥ ០៥៦ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៤៥ ៥៧៨ ដុល្លារ ($45,578)
  • តម្លៃពន្ធនាំចូល ៤២ ៧២៩ ដុល្លារ ($42,729)
  • តម្លៃដឹកជញ្ជូន ២៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២ ០០០ ដុល្លារ ($2,000)
  • តម្លៃសរុបទាំងអស់ ៩៥ ០៥៦ ដុល្លារ ($95,056)

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ នេះ គឺជាម៉ូដែល XSE Premium ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកហើយៗ! Toyota 4Runner ជំនាន់ថ្មី I-Force Max Hybrid រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota 4Runner ជំនាន់ទី៦ ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូននៅជម្រើស ២ម៉ូដែលបន្ថែមរួមមាន Traihunter និង Platinum សរុបទាំងអស់ ៩ម៉ូដែល គ្រោងនឹងចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដោយម៉ាស៊ីន V6 ចំណុះ ៤,០ លីត្រត្រូវបានដកចេញ ជំនួសមកវិញនៅ

  • ម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៨ សេះ និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
  • ម៉ាស៊ីនកូនកាត់ I-Force Max Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទប៉ុង១ និងប៉ុង ២ ជាមួយប្រព័ន្ធចាក់សោរប៉ុងស្វ័យប្រវត្តិ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម =ដែលអាចលើកកំពស់បាន ២,០អ៉ីញផ្នែកខាងមុខ និង ១,៥អ៉ីញនៅផ្នែកខាងក្រោយដើម្បីផ្តល់នៅការបើកបរ Off-road កាន់តែមានភាពរលូតផងដែរ ។

Toyota 4Runner មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៧៦ ម.ម កំពស់ កំពស់ ១ ៧៩៨ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៤៤ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២៣៣ ម.ម និងមានរូបរាងហាប់ណែនជាងមុន ជាពិសេសបានបំពាក់ថាសកង់ស្រោបដោយសំបកប្រភេទ Off-Road ទំហំ ៣៣អ៉ីញ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ ដល់ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ​ ដល់ ១៤,០ អ៉ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety sense 3.0 ជាស្តង់ដារទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Chevrolet Colorado ស៊េរីថ្មីចុងក្រោយ អាប់ដេតថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការរដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Chevrolet Colorado ស៊េរីឆ្នាំ ២០២៤ អាប់ដេតថ្មីផ្តល់នៅភាពទំនើប និងប្រណិតជាងមុន នៅទីផ្សារប្រទេសប្រេស៊ីលជាមួយតម្លៃលក់ចាប់ពី ៤៩ ៣២២ ដុល្លារ ។

ភីកអាប់នេះ មានតែជម្រើសម៉ាស៊ីនចំនួនតែ ១ប៉ុណ្ណោះ ពោលគឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ប្រភេឬ Duramax ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៥១០ ញ៉ូតុនម៉ែត្រ ខណៈប្រអប់លេខអូតូ ៦វគ្គដកចេញ ជំនួសវិញដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ ជាមួយប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងក្រោយ ។

Chevrolet Colorado ឬ S10 នៅក្នុងទីផ្សារប្រទេសប្រេស៊ីល ដោយនៅផ្នែកខាងមុខ មក​ជាមួយប៉ាណាឌីស្សាញថ្មីទាំងស្រុង អបសងខាង​​ចង្កៀង​មុខ Full-LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញក៏បានរចនាថ្មី និងចង្កៀងក្រោយ LED ជាដើម ។ លើសពីនេះ ក៏បានធ្វើឱ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោម រួមជាមួយនឹងប្រព័ន្ធជំនួយការបើកបរផ្សេងៗទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ខណៈពេលដែលមុខងារផ្សេងទៀតរួមមាន ប្រព័ន្ធចាប់ផ្តើមម៉ាស៊ីនព និងប្រព័ន្ធម៉ាស៊ីនត្រជាក់ពីចម្ងាយ កៅអីអ្នកបើកបរដែលអាចលៃតម្រូវបានតាមប្រព័ន្ធអេឡិចត្រូនិច កន្លែងសាកថ្មឥតប្រើខ្សែ និងពោងសុវត្ថិភាពចំនួន ៦ ទីតាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុរសម្នាក់នេះយករថយន្តចាស់ៗច្នៃទៅជា Lamborghini Aventador SVJ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងរថយន្តជនជាតិថៃបានយករថយន្ត Toyota Crown ប្រភេទ sedan និង Honda accord ធ្វើការកែថ្នៃទៅជារថយន្ត Supercar Lamborghini Aventador SVJ ដែលផលិតដោយដៃស្ទាល់ទាំងស្រុងនៅក្នុងប្រទេសថៃ ។

ម្ចាស់រថយន្តខាងលើនេះ មានឈ្មោះថា Grissana Thong On មកពីក្រុមហ៊ុន kitracing គាត់ក៏ជាអ្នកកែថ្នៃម៉ូដែលរថយន្តផ្ទាល់ខ្លួនជាច្រើនដូចជារថយន្តភីកអាប់ Isuzu D-Max ដែលបំពាក់ប្រព័ន្ធ NOS system ជាដើម។

គួរឲ្យដឹងថា គម្រោងនេះមានរយៈពេលជាង ៣ ឆ្នាំ ក្នុងនោះ តួខ្លួនរបស់ Supercar នេះត្រូវបានបង្កើតឡើងដោយផ្នែកពីរគឺផ្នែកខាងមុខពី Toyota Crown និងផ្នែកខាងក្រោយពី Honda Accord ។ លើសពីនេះ ក៏បានធ្វើឱ្យប្រសើរឡើងនៃតួធំទូលាយជាមួយនឹងថាសកង់ជាដុំហ្វ្រាំងយកចេញពីរថយន្ត BMW ក៏ដូជាប្រព័ន្ធ suspension យកពីភីកអាប់ Toyota Hilux ខណៈប៉ាណា និងរន្ធខ្យល់ត្រូវបានបំពាក់ដោយបន្ទះក្រូម៉េ ព្រមទាំងដៃទ្វារបើកឡើងលើយកចេញពីរថយន្ត Nissan NX2000 ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានកែច្នៃយកពីចេញពីរថយន្ត Honda Civic ជាពិសេសបានបំពាក់ជាមួយកៅអីបែបស្ព័រតុបតែងជាមួយកាបូនផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបានបំពាក់ប្លុកម៉ាស៊ីននៅកណ្តាលដែលបានយកពីរថយន្ត Mitsubishi 3000GT ពោលគឺម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ Turbocharged ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ទទួលបានការកក់រថយន្តច្រើនជាងគេលំដាប់ទី ២ នៅឯពិព័រណ៌រថយន្ត Bangkok Motor Show 2024

[បរទេស] ក្រុមហ៊ុនផលិតរថយន្តយក្យរបស់ប្រទេសចិន BYD បាននាំរថយន្តរបស់ខ្លួនចំនួន ៥ម៉ូដែល ទៅដាក់បង្ហាញបង្ហាញនៅឯពិព័រណ៌រថយន្ត Bangkok international Motor Show 2024 លើកទី ៤៥ ដោយទទួលបានការកក់បានច្រើនជាងគេបន្ទាប់ពីក្រុមហ៊ុន Toyota ពោលបានចំនួនដល់ទៅ​ ៥ ៣៤៥ គ្រឿង ។

សម្រាប់ចំនួននៃការលក់នេះ ទទួលបានពីម៉ូដែលដូចជា

  • BYD Dolphin ទទួលបានការកក់ចំនួន ២៣៧៩ គ្រឿង
  • BYD Atto 3 ទទួលបានការកក់ចំនួន ២៣៧៩ គ្រឿង
  • BYD Seal ទទួលបានការកក់ចំនួន ២៣៧៩ គ្រឿង
  • Denza D9 ទទួលបានការកក់ចំនួន ២៣៧៩ គ្រឿង
  • BYD Seal U DM-I ទទួលបានការកក់ចំនួន ២៣៧៩ គ្រឿង

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីពិព័រណ៌រថយន្ត Bangkok international Motor Show 2024 លើកទី ៤៥ បានធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែមិនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយ Blade battery ជំនាន់ថ្មី របស់ BYD ជិះបានឆ្ងាយ​ជាងមុន នឹងចេញនៅឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក BYD គ្រោងនឹងធ្វើដាក់បង្ហាញចេញនៅអាគុយ Blade battery ជំនាន់ថ្មី ដែលផ្តល់នៅចម្ងាយបើកបរបានឆ្ងាយជាងមុន រួមទាំងតម្លៃទាបជាងមុន នៅខែសីហា ឆ្នាំ ២០២៤ ។

សម្រាប់អាគុយ Blade battery ជំនាន់ថ្មីនេះ ក៏មានការធ្វើឱ្យប្រសើរឡើងដ៏សំខាន់ ក៏ដូជាថាមពលដង់ស៊ីតេដែលរំពឹងថានឹងឡើងដល់ ១៩០ វ៉ាត់ម៉ោង ក្នុងមួយគីឡូក្រាម ខណជំនាន់មុនមានថាមពលដង់ស៊ីតេតែ ១៥០ វ៉ាត់ម៉ោងក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ។

Shenzhen, China – 11102022: The e-platform 3.0 a dedicated fully electric platform for EV cars from Chinese producer BYD.

BYD អះអាង​ថា អត្ថប្រយោជន៍​សំខាន់​របស់អាគុយ blade battery មិនត្រឹមតែធ្វើឲ្យប្រសើរឡើងនៅដង់ស៊ីតេថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពទំហំ ទម្ងន់ និងការប្រើប្រាស់ថាមពលនៃកញ្ចប់ថ្ម ធ្វើអោយប្រសើរឡើងនៅចម្ងាយបើកបរដល់ទៅជាង ១ពាន់គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំង​មាន​សុវត្ថិភាព​ជាង​មុនផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិព័រណ៌រថយន្ត Bangkok Motor Show បានបញ្ចប់ ដោយ Toyota ជាក្រុមហ៊ុនទទួលបានការកក់រថយន្តច្រើនជាងគេ

[បរទេស] កាលពីថ្ងៃទី ២៥ ខែមិនា ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ប្រទេសថៃបានរៀបចំពិព័រណ៌យានយន្ត Bangkok International Motor Show ឆ្នាំ២០២៤ លើកទី ៤៥ ដែលមានរយៈពេល ២សប្តាហ៍ ជាមួយការតាំងបង្ហាញនូវម៉ូឌែលរថយន្តថ្មីៗជាច្រើន ក្នុងនោះរយ:ពេលនៃពិព័រណ៌គឺទទួលបានការកក់រថយន្តសរុបដល់ទៅ ៥៣ ៤៣៨ គ្រឿង ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Toyota ទទួលបានការកក់រថយន្តច្រើនជាងគេចាប់តាំងពិថ្ងៃដំបូងរហូតដល់ថ្ងៃបញ្ចប់ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទាំង ១០ ដែលទទួលបានការកក់រថយន្តច្រើនជាងគេ៖

  • ១)  ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ៨៥៤០  គ្រឿង
  • ២) ក្រុមហ៊ុន BYD ទទួលបានការកក់រថយន្តដល់ទៅ ៥៣៤៥ គ្រឿង
  • ៣) ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ៤៦០៧ គ្រឿង
  • ៤) ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ៣៥១៨ គ្រឿង
  • ៥) ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ៣៤០៩ គ្រឿង
  • ៦) ក្រុមហ៊ុន Changan ទទួលបានការកក់រថយន្តដល់ទៅ ៣០៧៣ គ្រឿង
  • ៧) ក្រុមហ៊ុន AION ទទួលបានការកក់រថយន្តដល់ទៅ ៣០១៨ គ្រឿង
  • ៨) ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ២៨១៥ គ្រឿង
  • ៩) ក្រុមហ៊ុន Isuzu ទទួលបានការកក់រថយន្តដល់ទៅ ២៧៣៤ គ្រឿង
  • ១០) ក្រុមហ៊ុន Nissan ទទួលបានការកក់រថយន្តដល់ទៅ ២៤៨៨ គ្រឿង និងក្រុមហ៊ុនផ្សេងទៀតផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីត្រកូល iCar របស់ Chery ផលិតរួមគ្នាជាមួយ Xiaomi បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីប្រភេទ SUV Off-Road ម៉ូដែលទី ២ បន្ទាប់ពីម៉ូដែល iCar 03 គឺម៉ូដែល iCar V23 ដែលជាម៉ូដែលដំបូងផលិតរួមគ្នាជាមួយក្រុមហ៊ុន xiaomi គ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងទី ១២ ខែមេសា ឆ្នាំ ២០២៤ ក្នុងប្រទេសចិន ។

iCar V23 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ ព្រមទាំងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ផ្គួបជាមួយអាគុយប្រភេទ CATL ដែលអាចបើកបរបចម្ងាយ ៤០០ គីឡូម៉ែត្រ ដល់ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២២០ ម.ម ទទឹង ១ ៩១៥ មម កំពស់ ១ ៨៤៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២១២ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបប្រអប់ជ្រុងដូចទៅនឹងម៉ូដែល iCar 03 ចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen នៅពីលើរន្ធម៉ាស៊ីនត្រជាក់ទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ L2+ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+