ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC បញ្ចេញភីកអាប់អគ្គិសនីសុទ្ធ ជិះបានឆ្ងាយជាងមុន ឯតម្លៃធូរជាងមុនជិត ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់អគ្គិសនីសុទ្ធ GMC Sierra EV Denali Edition 1 ស៊េរីឆ្នាំ ២០២៤ បន្ថែមនៅចម្ងាយបើកបរបានឆ្ងាយជាងមុន ១០% មានតមកលៃលក់ចាប់ពី ៩៩ ៤៩៥ បូកទាំងថ្លៃដឹកជញ្ចូន ១ ៩៩៥ ដុល្លារ ទាបជាងម៉ូដែលមុនដល់ទៅ ៧ ៥០៥ ដុល្លារ ដែលមានតម្លៃ ១០៧ ០០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ភីកអាប់អគ្គិសនីនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៥៤ សេះ និងកម្លាំងរមួល ១០៦៣ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧០៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន សាកត្រឹម ១០នាទី អាចបើករបានចម្ងាយ ១៦១ គីឡូម៉ែត្រ ។ លើសពិនេះ បានភ្ជាបមកជាមួយ Air ride adaptive suspension ដែលអាចទម្លើង-ទម្លាក់ប៊ូមបាន ៥១ ម.ម ។

GMC Sierra EV Denali Edition 1 ស៊េរីឆ្នាំ ២០២៤ ទទួលបានសមត្ថភាពកាន់តែប្រសើរឡើងដែលអាចផ្ទុកបាន ៦៥៨ គីឡូក្រាម និងអូសសណ្តោងបាន ៤៥៣៦ គីឡូក្រាម ដោយបានបំពាក់ជាមួយថាសកង់ទំហំ ២៤ អ៉ីញ រួមទាំងទ្វាឃ្លុបក្រោយបែប MultiPro Tailgate ដែលអាចឱ្យម្ចាស់រថយន្តផ្ទុករបស់ដែលមានប្រវែងវែងបានទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងពោលពេញទៅដោយភាពប្រណិត និងបច្ចេកវិទ្យាខ្ពស់ ដោយមានបំពាក់នៅកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៦,៨ អ៉ីញបែបបញ្ឈរ ក៏ដូចជាការតុបតែងជាឈើ, ដំបូលកញ្ចក់បែប Panoramic រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Bose ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីសុទ្ធរបស់ Tesla លក់នៅលើសកលោក ភាគច្រើនត្រូវបានផលិតនៅប្រទេសចិន

[បរទេស] យោងតាមគេហទំព័រ ​​InsideEVs បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធរបស់ Tesla ដែលផលិតនៅរោងចក្រ Gigafactory របស់ក្រុមហ៊ុន Tesla នៅទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានផ្គត់ផ្គង់ដល់អតិថិជនទូទាំងពិភពលោកច្រើនជាងគេស្មើនឹង ៥១ ភាគរយ ។

គួរឲ្យដឹងថា រោងចក្រនេះគឺជារោងចក្រផលិតរថយន្តអគ្គិសនីមួយក្នុងចំណោមរោងចក្រផលិតរថយន្តអគ្គិសនីចំនួន ៤របស់ក្រុមហ៊ុន Tesla ដែលដំណើរការនៅជុំវិញពិភពលោក ក្រៅពី Gigafactories ផ្សេងទៀតនៅក្នុងរដ្ឋ California និង Texas សហរដ្ឋអាមេរិក និង Gigafactory នៅទីក្រុង Berlin (ប្រទេសអាល្លឺម៉ង់)។

ក្រុមហ៊ុន Tesla បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ការផលិតរថយន្តអគ្គិសនីចំនួន ៤៣៣ ៣៧១ គ្រឿងនៅទូទាំងពិភពលោក ដោយក្នុងនោះទិន្នផលនៅ Gigafactory Shanghai ផលិតបានរថយន្តចំនួន ២២០ ៨៧៦ គ្រឿងដែលស្មើនឹងជិត ៥១% នៃទិន្នផលសរុប ដែលសម្រេចបានសម្រាប់ត្រឹមាសទី១ក្នុងឆ្នាំ២០២៤នេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini ចេញម៉ូឌែលពិសេស Huracan STJ 10គ្រឿងចុងក្រោយ ដើម្បីលាម៉ាស៊ីន V10

នេះជា Huracan STJ គ្រឿងចុងក្រោយ ដែល Lamborghini បញ្ចេញមុនពេលលាម៉ាស៊ីន V10 របស់ខ្លួន ជាមួយចំនួនកំណត់ ១០គ្រឿងប៉ុណ្ណោះ។

STJ ដែលមកពីពាក្យពេញថា Super Trofeo Jota គឺអភិវឌ្ឍឡើងផ្អែកនៅលើ STO និងបំពាក់ជាមួយម៉ាស៊ីន Naturally Aspirated ៥,២លីត្រ ដែលអាចផលិតកម្លាំងបាន ៦៣១សេះ និងកម្លាំងរមួល ៤១៧ផោនហ្វីត ផ្គូរផ្គង់ជាមួយប្រអប់លេខ Dual-Clutch ៧វគ្គស្វ័យប្រវត្តិ។

ចំពោះម៉ូឌែលនេះ វិស្វកររបស់ Lamboghini បានធ្វើការផ្លាស់ប្តូរមួយចំនួនដូចជាប្រព័ន្ធ Technical និងរូបរាងនៃរថយន្តជាមួយពណ៌តួរខ្លួនពណ៌ខៀវរំលេចជាមួយក្រហម ស និងខ្មៅ សម្រាប់ដំបូល។ បន្ថែមពីនេះម្ចាស់រថយន្តនេះក៏អាចធ្វើការ Customiz ស្លាកនៅផ្នែកកៅអីខាងអ្នករួមដំំណើរផងដែរ។

គួរបញ្ជាក់ថាម៉ូឌែលពិសេសទាំង១០ បានរកឃើញម្ចាស់របស់វារាងៗខ្លួនហើយ ដូច្នេះយើងមានតែពាក្យ លាប៉ុណ្ណោះ ដោយទិញអត់ទាន់ទេ ហើយរង់ចាំម៉ូឌែល PHEV ថ្មីនៅឆ្នាំក្រោយប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តភីកអាប់ Mitsubishi Triton ស៊េរីឆ្នាំ ២០២៤ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៦ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៩ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧០ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៤ ភាគរយ

គួរឲ្យដឹងថា ការធ្វើតេស្តសុវត្ថិភាពនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង រួមទាំងផ្នែកចំហៀងជាមួយបង្គោល ដែលមានមនុស្សជ័រពេញវ័យសម្រាប់ការធ្វើតេស្តនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឥណ្ឌា ចេញលក់រថយន្តតម្លៃចាប់ផ្តើមក្រោម ១មុឺនដុល្លារនៅក្នុងស្រុក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត TATA របស់ប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត TATA NEXON ស៊េរីឆ្នាំ ២០២៤ មុខមាតថ្មី ដែលមានតម្លៃលក់ចាប់ពី ៩ ៧៥៤ ដុល្លារ ដល់ ១៨ ៧១២ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៧វគ្គ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៦វគ្គ ជាមួយរបៀបបើកបរចំនួន ៣ គឺ Eco, City និង Sport ។

សម្រាប់នៅផ្នែកខាងក្រៅរបស់ TATA NEXON ស៊េរីឆ្នាំ ២០២៤ មានបំពាក់ចង្កៀងមុខ Bi-Function LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

 

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក JBL ៩ ចំនុច និងកាំមេរ៉ា ៣៦០ ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota C-HR ស៊េរីឆ្នាំ ២០២៤ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP

[បរទេស] នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំតំបន់អឹរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៦ ភាគរយ

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង

គួរឲ្យដឹងថា រថយន្ត All-new Toyota C-HR ស៊េរីឆ្នាំ ២០២៤ ត្រូវបានបំពាក់មកជាមួយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety System ជំនាន់ចុងក្រោយ ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនរួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ នឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ , ប្រព័ន្ធផ្តល់សញ្ញានៅផ្នែកចំហៀង, ប្រព័ន្ធទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ ក៏ដូចជាប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បន្ថែមម៉ូឌែលថ្មីនៃត្រកូល Corolla រូបរាងកាន់តែស្ព័រ សម្រាប់ទីផ្សារប្រទេសកំណើត

(បរទេស) រថយន្ត Toyota Corolla បានចេញផ្លូវការនៅក្នុងប្រទេសជប៉ុន ជាមួយការបន្ថែមជម្រើសម៉ូឌែលថ្មី Active Sport trim ថ្មី ដែលមានទាំងប្រភេទទាំងជម្រើសតួរខ្លួន​ប្រភេទ Sedan និង​ប្រភេទ​តួខ្លួន Touring Sports។

សម្រាប់ជម្រើសម៉ូឌែលថ្មីនេះគឺត្រូវបានឌីស្សាញបែបស្ព័រជាមួយកាងខាងមុខដែលបានរចនាឡើងវិញជាមួយនឹងរន្ធខ្យល់នៅសងខាងនៃផ្នែកកណ្តាលដ៏ធំ ដែលធ្វើត្រាប់(យកលំនាំ)តាមរថយន្ត GR Yaris ដែលបានបង្ហាញខ្លួនកាលពីពេលកន្លង។ វាមានភ្ជាប់មកជាមួយឡូហ្គូ Active Sport និងថាសកង់ស្ព័រទំហំ ១៧អ៊ីញ ខណ:នៅផ្នែកខាងក្នុងបានបន្ថែមកៅអីស្ព័រខាងមុខមួយគូ។

ចំពោះជម្រើសម៉ាស៊ីនវិញ រថយន្តនេះមាននូវជម្រើសម៉ាស៊ីន ២ជម្រើសគឺ ម៉ាស៊ីន Hybrid ចំណុះ 1.8លីត្រ ជាប្រភេទ 2WD និង AWD (E-Four) ដោយត្រូវបានបំពាក់ដោយម៉ាស៊ីន 2.0 លីត្រ ៤ស៊ីឡាំងដូចគ្នា ដែលផលិតកម្លាំង ១៦៩សេះ។

គួរបញ្ជាក់ផងដែរថា រថយន្ត Toyota Corolla Active Sport បានដាក់​ឱ្យ​កុម្ម៉ង់​រួច​ហើយ​នៅ​ប្រទេស​ជប៉ុន​
ដែល​មាន​តម្លៃ​ចាប់​ពី ២០ ៧០០ដុល្លារ សម្រាប់​ប្រភេទ 2WD sedan និង ២២ ៣០០ដុល្លារ សម្រាប់ E-Four Touring៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Stellantis ថា នឹងមិនលក់ក្រុមហ៊ុន Alfa Romeo ទៅឲ្យក្រុមហ៊ុនរបស់ប្រទេសចិនដាច់ខាន

[បរទេស] ក្នុងអំឡុងពេលនៃការបង្ហាញចេញនៅរថយន្ត Alfa Romeo Milano នាយកប្រតិបត្តិនៃក្រុមហ៊ុន Stellantis លោក Carlos Tavares បាននិយាយថា ក្រុមហ៊ុន Alfa Romeo គឺជាដំពេជ្រដ៏មានតម្លៃ នឹងបានបដិសេធការផ្តល់ជូនផ្សេងៗ ឬលក់ក្រុមហ៊ុនទៅឲ្យក្រុមហ៊ុនផ្សេងទៀតជាពិសេសក្រុមហ៊ុនដែលមានជនជាតិចិនកាន់កាប់នោះទេ ។

 

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Stellantis នឹងវិនិយោគទឹកប្រាក់ជាង ៥,៤ ពាន់លានដុល្លារនៅក្នុងប្រទេសអ៉ីតាលី រួមទាំងកសាងរោងចក្រផលិតអាគុយ gigafactory battery ក៏ដូចជាការផលិតម៉ូដែលថ្មីចំនួនដល់ទៅ ១៥ នៅក្នុងរោងចក្រក្នុងស្រុកបន្ថែមទៀតផងដែរ ។

ជាមួយគ្នានេះ នាយកប្រតិបត្តិ Alfa Romeo លោក Jean-Philippe Imparato ក៏បានគូសបញ្ជាក់ពីផែនការអនាគតរបស់ក្រុមហ៊ុនលោក ក្នុងនោះ ក្រុមហ៊ុននឹងធ្វើការចេញលក់រថយន្ត Alfa Romeo Stelvio ប្រភេទ SUV ជំនាន់ថ្មីនៅក្នុងពាក់កណ្តាលឆ្នាំ ២០២៥ បន្ទាប់មកគឺរថយន្ត Alfa Romeo Giulia ប្រភេទ sedan ក្នុងឆ្នាំ ២០២៦ ដោយម៉ូដែលទាំងពីរនឹងប្រើប្រាស់ស្ថាបត្យកម្ម STLA Large architecture ដូចគ្នាទៅនឹងរថយន្ត Dodge Charger Daytona ថ្មី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ស៊េរីថ្មីចុងក្រោយ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ដែលបានបំពាក់ជាមួយ Honda Sensing 360 ថ្មី បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំតំបន់អឹរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត all-new Honda CR-V ស៊េរីឆ្នាំ ២០២៣ បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៥ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨០ ភាគរយ

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង

គួរឲ្យដឹងថា ប្រព័ន្ធសុវត្ថិភាព Honda Sensing 360 ថ្មីរបស់រថយន្ត CR-V នេះ រួមបញ្ចូលមុខងារជាច្រើនដូចជា កាមេរ៉ា ៩០ដឹក្រេថ្មី ប្រព័ន្ធរ៉ាដា ១២០ ដឹក្រេ ប្រព័ន្ធផ្តល់សញ្ជាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គមកពីខាងមុខ ពោងសុវត្ថិភាព ១០ចំនុច និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្តលក់រថយន្តមានតម្លៃទាបរបស់ BYD គឺផ្តោតលើចំណែកទីផ្សារច្រើនជាងប្រាក់ចំណេញ

[បរទេស] យោងតាមស្ថិតិពី Late Finance BYD បានឲ្យដឹងថា BYD ចង់បានចំណែកទីផ្សារជាជាងប្រាក់ចំណេញ ដោយការលក់រថយន្តមួយគ្រផង ទទួលបានប្រាក់ចំណេញសុទ្ធជាមធ្យម ១ ២៥០ ដុល្លារ ខណៈ Tesla រកបានជាង ៨ ២៥០ ដុល្លារក្នុងមួយរថយន្ត ដោយផ្អែកលើប្រាក់ចំណេញសុទ្ធ ១៤,៩ ពាន់លានដុល្លារ និងការលក់រថយន្ត ១,៨១ លានគ្រឿងក្នុងឆ្នាំ ២០២៣ ។

BYD Seagull electric car on display at the 2023 Shanghai Auto Show.

ទោះបីជាកម្រិតប្រាក់ចំណេញនៅក្នុងឆ្នាំ ២០២៣ បានទាបក៏ដោយ ក៏ប៉ុន្តែបានកើនឡើងជាងឆ្នាំមុន ដោយនៅក្នុងឆ្នាំ ២០២២ ការលក់រថយន្តរបស់ BYD ក្នុងមួយគ្រឿងចំណេញបានតែ ៧៥០ ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿងនៅក្នុងឆ្នាំ ២០២២ ។

គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុនយក្យរបស់ប្រទេសចិននេះ បានលក់រថយន្តប្រើថាមពលអគ្គិសនីសុទ្ធ (NEV) បានចំនួន ២ ៧០៦ ០៧៥ គ្រឿងនៅក្នុងប្រទេសចិនច្រើនជាងក្រុមហ៊ុន Tesla ដែលលក់បានចំនួន ៦០៣ ៦៦៤ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+