ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla លុបចោលគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធមានតម្លៃជាង ២មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រ ​​Motor1 បានឲ្យដឹងថា រថយន្ត Tesla Model 3 ដែលមានតម្លៃលក់ស្ទង់ ៤០ ៣៨០ ដុល្លារ ទំនងជានឹងនៅតែជារថយន្តអគ្គិសនីតម្លៃលក់ទាបជាងគេរបស់ក្រុមហ៊ុន Tesla ដែលអតិថិជនអាចទិញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។

tesla Model 2

ក្នុងនោះ បើតាមប្រភពពសារព័ត៌មាន Reuters បាននិយាយថាផែនការផលិត Tesla Model 2 ដែលមានពាក្យចចាមអារ៉ាមក្នុងតម្លៃ ២៥ ០០០ ដុល្លារត្រូវបានលុបចោលដោយ Tesla ខណៈក្រុមហ៊ុនមិនបានប្រាប់អំពីហេតុផលជាក់លាក់សម្រាប់ការផ្លាស់ប្តូរនេះទេ ។

យោងតាមគេហទំព័រ Reuters ដដែល បានដកស្រង់ខ្លឹមសារនៃសារផ្ទៃក្នុងនៅដើមខែមីនារបស់ Tesla ដែលបានណែនាំបុគ្គលិកបច្ចេកទេសរបស់ខ្លួនមិនឲ្យជូនដំណឹងដល់អ្នកផ្គត់ផ្គង់អំពីការលុបចោលផែនការផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាបនោះទេ ។ លើសពីនេះ Tesla នឹងប្តូរទៅអភិវឌ្ឍរថយន្ត Robotaxi វិញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 Lightning លក់ដាច់ជាងគេក្នុងប្រភេទភីកអាប់អគ្គិសនីសុទ្ធនៅសហរដ្ឋអាមរិក

[ទីផ្សារបរទេស] ការលក់រថយន្តភីកអាប់អគ្គិសនីសុទ្ធនៅទីផ្សារសហរដ្ឋអាមេរិកនៅតែបន្តការកើនឡើង ដោយភីកអាប់ Ford F-150 Lightning ស៊េរីថ្មីទទួលបានប្រជាប្រិយយ៉ាងខ្លាំងជាមួយការលក់កើនឡើងដល់ទៅ ៨០,៤ភាគរយ ។

ខាងក្រោមនេះ ជាភីកអាប់ប្រើថាមពលអគ្គិសុទ្ធដែលបានលក់ច្រើនជាងគេនៅត្រីមាសទី ១ ឆ្នាំ ២០២៤ ក្នុងសហរដ្ឋអាមេរិក៖

  • ១) Ford F-150 Lightning លក់បានចំនួន ៧ ៧៤៣ កើនឡើង
  • ២) Rivian R1T លក់បានចំនួន ៣ ០០០ គ្រឿង
  • ៣) Chevrolet Silverado EV លក់បានចំនួន ១ ០៦១ គ្រឿង
  • ៤) GMC Hummer EV លក់បានចំនួន ៨៣០ គ្រឿង ខណៈ Tesla Cybertruck មិនទាន់មានចំនួននៃការលក់នៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown ប្រភេទ Off-road នេះ រកទិញបានតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Crown ម៉ូដែល Landscape ប្រភេទ Off-road ផលិតសម្រាប់តែនៅទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ នឹងចេញលក់នៅខែធ្នូ ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ៤៥ ២៦២ ដុល្លារ ។

Toyota Crown Landscape មានរូបរាងហាប់ណែន និងកំពស់ខ្ពស់ពីដីជាងម៉ូដែលស្តង់ដារដល់ ២៥ ម.ម រួមទាំងបំពាក់នៅថាសកង់ថ្មី ស្រោបដោយសំបកប្រភេទ Off-road, របាំងការពារភក់ថ្មី ក៏ដូចជាដំបូល Roof-rack អំពូលកាត់អ័ព្ទធំជាងមុននៅផ្នែកខាងក្រោយ ព្រមទាំងរបាភ្លើង LED នៅលើដំបូល និងគម្របម៉ាស៊ីនផងដែរ ។ ខណៈនៅផ្នែកខាងក្នុង បន្ថែមជាមួយអក្សរ Landscape ពណ៌មាសនៅលើតាឡូ ហើយកៅអីខាងក្រោយបត់ចុះក្រោមបាន ៦០/៤០ សម្រាប់ផ្ទុករបស់របរប្រវែងវែងបាន ។

ចំពោះនៅផ្នែកខាងម៉ាស៊ីនមានការផ្លាស់ប្តូរទេ ពោលគឺនៅដំណើរការជាមួយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២៦៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi នាំយករថយន្តអគ្គិសនីដ៏ប្រណិតរបស់ខ្លួន ទៅក្រឡុកនៅទីផ្សារអឺរ៉ុបមួយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តដ៏ចំណាស់របស់ប្រទេសចិន Hongqi បានបោះជំហានចូលទៅកាន់ទីផ្សារប្រទេសអាល្លឺម៉ង់ ដោយបាននាំរថយន្តអគ្គិសនីសុទ្ធ Hongqi E-HS9 ប្រភេទ SUV កៅអី ៣ជួរ ជាមួយតម្លៃលក់ចាប់ពី ៨៦ ៧៩៦ ដុល្លារ ។

រថយន្ត Hongqi E-HS9 ផ្តល់ជូននៅជម្រើសអាគុយចំនួន ២ ដោយអាគុយទី ១ មានទំហំ ៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦៥ គីឡូម៉ែត្រ និងអាគុយទី ២ មានទំហំ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿនសាកត្រឹម ១០នាទី អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានប៉ាណាមុខគ្មានស៊ុបជាមួយរបាអូសកាត់គម្របម៉ាស៊ីនដែលជាអត្តសញ្ញាណរបស់ Hongqi ជាប់សងខាងដោយចងៀងមុខប្រភេទ LED matrix ថាសកង់ស្ព័រ និងដៃទ្វារប្រភេទ flash-door ។ ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់លាតសន្ធឹងពេញផ្ទៃតាឡូ ៕

គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Hongqi manវត្តមានរួចហើយនៅក្នុងទីផ្សារអ៊ឺរ៉ុបមួយចំនួន រួមទាំងប្រទេសន័រវេស ដាណឺម៉ាក និងអ៉ីស្លង់ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែជឿជាក់ថាម៉ាស៊ីនម៉ាស៊ូតនៅតែសំខាន់នាពេលអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នៅតែជឿជាក់ថារថយន្តប្រើម៉ាស៊ីនម៉ាស៊ូតនឹងនៅតែមានសារៈសំខាន់ក្នុងការលក់បានយ៉ាងល្អជាច្រើនទសវត្សរ៍ទៀត បើទោះបីនាពេលអនាគតនៅក្នុងពិភពលោកនឹងត្រវបានផ្តល់អាទិភាពដល់ថាមពលអគ្គិសនីក៏ដោយ។

ជាមួយគ្នានេះ យោងតាមគេហទំព័រ Drive បានឲ្យដឹងថា នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Toyota Australia លោក Sean Hanley បានបដិសេធយ៉ាងម៉ឺងម៉ាត់នៅរបាយការណ៍ថ្មីៗដែលបង្ហាញថារថយន្តភីកអាប់ Hilux ម៉ាស៊ីនម៉ាស៊ូត ដែលត្រូវបានលក់ដាច់បំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេសអូស្ត្រាលី នឹងត្រូវបានបញ្ចប់ការផលិតឆាប់ៗ ។

ទោះជាយ៉ាងណាក៏ដោយ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ម៉ាស៊ីនកូនកាត់ដែលប្រើប្រេងឥន្ទនៈជាមួយអគ្គិសនីអាចនឹងត្រូវបានប្រើប្រាស់បន្ថែមទៀតដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។ Toyota បានចាត់វិធានការដំបូងដើម្បីកាត់បន្ថយការបំភាយឧស្ម័ននៅប្រព័ន្ធ Hybrid 48v គាំទ្រម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ រនៅលើ Hilux ដែលក្រុមហ៊ុនហៅថា “V-Active technology” ដោយបច្ចេកវិទ្យានេះបានបង្កើនតម្លៃរថយន្តជិត ១ ១០០ ដុល្លារ ខណៈដែលក្រុមហ៊ុន Toyota បាននិយាយថា ការប្រើប្រាស់ប្រេងបានប្រសើរឡើងជិត ១០% ។

គួរបញ្ជាក់ផងដែរថា លោក Hanley ក៏មានជម្រើសផ្សេងទៀតដែរ ប៉ុន្តែបច្ចុប្បន្នប្រេងនៅតែជាប្រភពឥន្ធនៈដ៏គួរឱ្យចាប់អារម្មណ៍ដែលបម្រើបានយ៉ាងល្អ រួមទាំងក្រុមហ៊ុន Toyota ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែឈរលើកំពូលតារាងទទួលបានការកក់រថយន្តច្រើនជាងគេនៅពិព័រណ៍ BIMS 2024

[បរទេស] ពិព័រណ៍យានយន្ត Bangkok International Motor Show 2024 ដែលជាលើកទី ៤៥ ដែលបានកំពុងធ្វើឡើងនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ដោយក្នុងនោះក្រុមហ៊ុន Toyota នៅតែបន្តឈរលើកំពូលតារាងក្នុងនាមជាក្រុមហ៊ុនទទួលបានការកក់រថយន្តបានច្រើនជាងគេ ។

សម្រាប់ពិព័រណ៍នេះ ទទួលការកក់រថយន្តចំនួនសរុបដល់ទៅ ២៦ ៨៤៦ គ្រឿងក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទទួលបានការកក់ច្រើនជាងគេទាំង ១០ ៖

  • ១)  ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ៥២០១  គ្រឿង
  • ២) ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ២៧១៤ គ្រឿង
  • ៣) ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ២០៤០ គ្រឿង
  • ៤) ក្រុមហ៊ុន Changan ទទួលបានការកក់រថយន្តដល់ទៅ ១៦៥១ គ្រឿង
  • ៥) ក្រុមហ៊ុន Isuzu ទទួលបានការកក់រថយន្តដល់ទៅ ១៤៨៣ គ្រឿង
  • ៦) ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ១៤៤០ គ្រឿង
  • ៧) ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ១៤៣៧ គ្រឿង
  • ៨) ក្រុមហ៊ុន AION ទទួលបានការកក់រថយន្តដល់ទៅ ១៣៣៩ គ្រឿង
  • ៩) ក្រុមហ៊ុន Nissan ទទួលបានការកក់រថយន្តដល់ទៅ ១២៣៦ គ្រឿង
  • ១០) ក្រុមហ៊ុន NETA ទទួលបានការកក់រថយន្តដល់ទៅ ១២១១ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ថ្លៃជាងម៉ូដែលឆ្នាំមុនជិត ៣ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការបញ្ចេញតម្លៃលក់ជាផ្លូវការនៅ Subaru Forester ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV រូបរាងថ្មី ព្រមទាំងទទួលបានការអាប់ឌេតបន្ថែមទាំងផ្នែកខាងក្នុង-ក្រៅ ដែលមានតម្លៃលថ្លៃជាងម៉ូដែលឆ្នាំ ២០២៤ ដល់ទៅ ២៦៥០ ដុល្លារ ពោលគឺមានតម្លៃចាប់ពី ៣១ ០៩០ ដុល្លារ ដល់ ៤១ ៣៩០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

រថយន្តនេះ នៅតែផលិតឡើងនៅលើគ្រោងឆ្អឹង Modular Subaru Global Platform ប៉ុន្តែមានកាន់តែរឹងមាំ សុវត្ថិភាពជាងមុន និងដំណើរការដោយម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន boxer ចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៨០ សេះ តិចជាងមុន ២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ symmetrical AWD និងប្រព័ន្ធ X-Mode system ផងដែរ ។ លើសពីនេះ នឹងទទួលបានម៉ាស៊ីន Hybrid នៅពេលខាងមុខផងដែរ ។

Subaru Forester ស៊េរីឆ្នាំ ២០២៥ មានកំពស់ពីដីទៅបាតរថយន្ត ២០០ ម.ម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញពណ៌សំរិទ្ធ (bronze-color) ទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីដោយការគ្រវាសជើង ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight driver assist ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងជាងមុនទៀតផង ។

ចំពោះនៅផ្នែខាងក្នុង Forester មានការរចនាឡើងវិញ ដែលឥឡូវនេះមានអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១១,៦ អ៉ីញ និងកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic roof និងមានទំហំ ២១០៦ លីត្រនៅពេលបត់កៅអីចុះក្រោម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងគេរបស់ Xiaomi មានលក់នៅប្រទេសជាប់កម្ពុជាហើយ

[ទីផ្សារបរទេ] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តរបស់ប្រទេសឡាវមានឈ្មោះថា Phaluay Motor បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Xiaomi SU7 ជាមួយតម្លៃលក់ចាប់ពី ៣៩ ៥០០ ដុល្លារ ដល់ ៥៤ ៥០០ ដុល្លារ ។

សម្រាប់រថយន្ត Xiaomi SU7 នៅទីផ្សារប្រទេសឡាវ មាន ៣ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន៖

  • ម៉ូដែលស្តង់ដារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៩ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយទំហំអាគុយចំនួនប្រភេទ LFP Blade battery របស់ BYD ទំហំ ៧៣,៦ គីឡូវ៉ាត់ម៉ោង ដល់ ១០១ គីឡូវ៉ាត់ម៉ោង ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ ៦៦៨ គីឡូម៉ែត្រ ។
  • ម៉ូដែល Pro ពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៩ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយទំហំអាគុយចំនួនប្រភេទ LFP Blade battery របស់ BYD ទំហំ ៩៤,៣ គីឡូវ៉ាត់ម៉ោង ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ ៨៣០ គីឡូម៉ែត្រ ។
  • ម៉ូដែល SU7 Max បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៧៣ សេះ និងកម្លាំងរមួល ៨៣៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយទំហំអាគុយចំនួនប្រភេទ LFP Blade battery របស់ BYD ទំហំ ១០១ គីឡូវ៉ាត់ម៉ោង ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ ៨០០ គីឡូម៉ែត្រ ។

Xiaomi SU7 មានប្រវែងតួខ្លួនសរុប ៤ ៩៩៧ ម.ម ទទឹង ១ ៩៦៤ ម.ម កំពស់ ១ ៤៤០ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដែលការរចនាមានលក្ខណៈបែបស្ព័រ ដោយកញ្ចក់ទ្វារគ្មានស៊ុប ដៃទ្វារប្រទេស flush-door ព្រមទាំងថាកសង់ស្ព័រទំហំ ២០ អ៉ីញ ជាមួយដុំហ្វ្រាំង Brembo brake caliper ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ HyperOS ឬហៅកាត់ថា ThePaper OS ព្រមទាំងឈីប Snapdragon 8295 ក៏ដូចជាអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Cambodia  – ធ្វើសន្និសីទកាសែតអំពី “រថយន្តឆេះតាមដងផ្លូវ” (មានវីដេអូ)

ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៤ ភ្នំពេញ – ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗ លើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុត របស់ពិភពលោក។Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុន ផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើ សន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover អោយកាន់តែប្រសើរឡើង។

ក្រុមហ៊ុន Land Rover តែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និង​ការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។

យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover ម្តងទៀតនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មាន បង្ហាញនិង ស្វែងយល់ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយជាថ្មីម្តងទៀត។
តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន Land Rover Cambodia លោក Sajai Nalupurakkal តាមរយះសំនួរនានាដូចខាងក្រោមថា៖

ហេតុអ្វីបានជារថយន្តឆេះ? 

មានហេតុផលជាច្រើនដែលកើតចេញពីកត្តារួមផ្សំគ្នាដូចជា ការធ្វេសប្រហែសក្នុងការថែទាំរថយន្តរបស់អ្នក ការខូចទ្រនាប់ការពារ លេចធ្លាយ (មិនថាទ្រនាប់ប្រេងឥន្ធនៈ ឬទ្រនាប់ការពារប្រេងរអិល) ឬប្រព័ន្ធខ្សែភ្លើងដែលមានបញ្ហាហានិភ័យកើនឡើង។​ ការកែឆ្នៃរថយន្តខុសបច្ចេកទេស ការកែប្រែប្រព័ន្ធខ្សែភ្លើង ដោយអ្នកបច្ចេកទេសដែលគ្មានជំនាញច្បាស់លាស់ ការនាំយកយានជំនិះពីស្តង់ដារអឺរ៉ុប និងការកែប្រែប្រព័ន្ធបង្ហូរប្រេង (ចំហេះ) ដើម្បីដំណើរការជាមួយនិងលក្ខខណ្ឌ ប្រេងឥន្ធនៈរបស់ប្រទេសយើង អាចនាំឱ្យឡើងកំដៅ។

នៅពេលដែលម៉ាស៊ីនឡើងកំដៅខ្លាំង សារធាតុរាវរបស់វាដូចជាប្រេង និងទឹកស្អំម៉ាស៊ីនកើនឡើងដល់សីតុណ្ហភាពខ្ពស់ ហើយចាប់ផ្តើមហៀរចេញ ដែលអាចបញ្ឆេះលើផ្នែកម៉ាស៊ីនក្តៅ ឬប្រព័ន្ធបង្ហូរប្រេង​​​​​​​​​​(ចំហេះ)ដែលជាហេតុនាំឲ្យមានភ្លើងឆេះ​​​​។

ជាចុងក្រោយ ការប្រើប្រាស់គ្រឿងបន្លាស់ដែលមានតម្លៃទាប មិនមែនជារបស់ពិតក៏អាចរួមចំណែកដល់ហានិភ័យផងដែរ។

បច្ចុប្បន្ន Land Rover ទទួលបានការគាំទ្រជាខ្លាំងក្នុងចំណោមរថយន្តប្រណិតទាំងអស់ ជាមួយនិងតម្រូវការខ្ពស់សម្រាប់អតិថិជនកម្ពុជា ហើយប្រជាប្រិយភាព និងមានការចាប់អារម្មណ៍ពីសាធារណៈជន លើ ម៉ាកយីហោនេះ ដែលធ្វើអោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃព័ត៌មានដែលទាក់ទងនិង Land Rover ។

ហេតុអ្វីបានជារថយន្ត Land Rover នៅមានឆេះ? 

បច្ចុប្បន្ន Land Rover ទទួលបានការគាំទ្រជាខ្លាំងក្នុងចំណោមរថយន្តប្រណិតទាំងអស់ ជាមួយនិងតម្រូវការខ្ពស់សម្រាប់អតិថិជនកម្ពុជា ហើយប្រជាប្រិយភាព និងមានការចាប់អារម្មណ៍ពីសាធារណៈជន លើ ម៉ាកយីហោនេះ ដែលធ្វើអោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃព័ត៌មានដែលទាក់ទងនិង Land Rover ។

ហេតុអ្វីបានជាបញ្ហានៅតែបន្តកើតមានឡើង បើទោះជាមានសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន?  

ពួកយើងបានយកចិត្តទុកដាក់ចំពោះរឿងនេះជានិច្ច ហើយយើងបានអនុវត្តយុទ្ធនាការត្រួតពិនិត្យដោយឥតគិតថ្លៃ សម្រាប់រថយន្ត Land Rover គ្រប់ប្រភេទ ដើម្បីធានាថារថយន្ត Land Rover ទាំងអស់មានសុវត្ថិភាពនៅលើដងផ្លូវ។ យើងបានខិតខំប្រឹងប្រែងដើម្បីចែករំលែកព័ត៌មានសំខាន់ៗនឹងចំណេះដឹងទៅកាន់អតិថិជន Land Rover ទាំងអស់បន្ទាប់ពីរថយន្ត Land Rover ដំបូងបានឆាបឆេះនៅលើដងផ្លូវល្បឿនលឿន។

ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីឆ្នាំមុន យើងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដ និងការជួសជុលដែលធ្វើឡើងដោយអ្នកបច្ចេកទេសទទួលការបណ្តុះបណ្តាលពីចក្រភពអង់គ្លេស។ យើងពិតជាចង់ត្រួតពិនិត្យរថយន្តដែលបានឆេះទាំងនោះដើម្បីស្វែងរកមូលហេតុដែលបានកើតឡើង ប៉ុន្តែគួរអោយសោកស្តាយ ដែលរថយន្តទាំងនោះ មិនធ្លាប់បានទទួលសេវាកម្មរបស់យើងឡើយ​ ដូច្នេះហើយ យើងពុំមានទិន្នន័យក្នុងប្រព័ន្ធដើម្បីត្រួតពិនិត្យពីមូលហេតុ ដែលបានកើតឡើងនោះទេ។

តើមានវិធីអ្វីការពាររថយន្តពីការឆាបឆេះ

ដើម្បីការពារសុវត្តិភាពយានយន្ត និងសុវត្តិភាពរបស់លោកអ្នក សូមអញ្ចើញយករថយន្ត មកត្រួតពិនិត្យឲ្យបានទៀងទាត់សម្រាប់ការថែទាំ តាមកាលកំណត់ដោយប្រើប្រាស់គ្រឿងបន្លាស់ពិតប្រាកដរបស់ Land Rover និងការផ្ដល់សេវាកម្មដោយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាល់។

នៅពេលលោកអ្នកមកទទួលសេវាកម្មពីមជ្ឈមណ្ឌលតំហែទាំរថយន្ត Land Rover Cambodia យើងចាប់ផ្តើមតាមដានស្ថានភាពសុខភាពរបស់រថយន្តតាមស្តង់ដារបស់ មជ្ឈមណ្ឌលតំហែទាំរថយន្តយើង ជាមួយនឹងកំណត់ត្រានៃប្រវត្តិសេវាកម្មរបស់រថយន្ត និងណែនាំការជួសជុលចាំបាច់ណាមួយ ដើម្បីបង្ការពីហានិភ័យណាមួយដែលនឹកស្មានមិនដល់នៅលើដងផ្លូវ។

ខាងក្រោមនេះជាការចែករំលែកពី លោក សៀង រិទ្ធ ប្រធានផ្នែករោងជាង លោកមានប្រសាសន៍ថា៖

ចែករំលែកអំពីទំនុកចិត្តរបស់គាត់ក្នុងការជួសជុលរថយន្ត

យើងមានក្រុមជំនាញដែលមានតុល្យភាពនៅក្នុងសេវាកម្មមេកានិក និងផ្នែករោគវិនិច្ឆ័យនៃកំហូចរថយន្ត  អ្នកបច្ចេកទេសរបស់យើងទាំងអស់ត្រូវបានចុះឈ្មោះនៅក្នុងវេទិកាបណ្តុះបណ្តាល Land Rover ដោយបន្តការបណ្តុះបណ្តាលជាប្រចាំតាមរយៈថ្នាក់អនឡាញ និង រៀនផ្ទាល់នៅក្នុងថ្នាក់នៅសាលាបណ្តុះបណ្តាល Land Rover ក្នុងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស។ នេះធានាថាក្រុមបច្ចេកទេសរបស់យើងរក្សាបាននូវចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយបំផុត។ ការរួមបញ្ចូលគ្នានៃបទពិសោធន៍របស់ពួកគេជាមួយនឹងការប្រើប្រាស់ឧបករណ៍វិនិច្ឆ័យពិតប្រាកដដែលមានប្រភពផ្ទាល់ពីរោងចក្រ Land Rover UK យើងអាចផ្តល់ឱ្យអ្នកនូវសេវាកម្មស្តង់ដារពិភពលោក Land Rover នៅក្នុងប្រទេសកម្ពុជា។

របៀបទំនាក់ទំនងជាមួយអតិថិជនជាមុនរបស់ក្រុមហ៊ុន Land Rover Cambodia

ក្រុមការងារផ្នែកទំនាក់ទំនងរបស់ពួកយើងគឺតែងតែរៀបចំរួចរាល់ជានិច្ចសម្រាប់ការទំនាក់ទំនងទៅកាន់អតិថិជន។ ពួកគាត់តែងតែផ្ដល់ព័ត៌មានថ្មីៗដែលបានបញ្ចូលពីខាងរោងចក្រដូចជា Software Update ឬ ក៏មានការតម្លើងថ្មីនៃផ្នែកណាមួយនៃរថយន្តដែលបានណែនាំពីខាងរោងចក្រពីចក្រភពអង់គ្លេសផ្ទាល់។ ក្រុមការងាររបស់ពួកយើងធានាថារថយន្តរបស់លោកអ្នកគឺស្ថិតនៅក្នុងស្ថានភាពល្អបំផុត។

ការយល់ឃើញពីសំណាក់អតិថិជនដែលយករថយន្តមកជួសជុលផ្ទាល់នៅក្រុមហ៊ុន Land Rover Cambodia

លោក គួច លេងឃាង ៖​ “ខ្ញុំទិញឡាន Defender ពី RMA ព្រោះខ្ញុំជឿជាក់ និងទុកចិត្តលើគុណភាព និងសេវាកម្មរបស់ក្រុមហ៊ុន! ហើយខ្ញុំតែងតែទទួលបានការយកចិត្តទុកដាក់ពីផ្នែកសេវាកម្មរបស់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យឡាន ផ្លាស់ប្តូរប្រេងម៉ាស៊ីន និងការឆែកប្រព័ន្ធសុវត្ថិភាពជាដើម ជាពិសេសពេលត្រូវដល់ពេលមកឆែក រឺពេលត្រូវទៅឆ្ងាយម្តងៗ! ខ្ញុំមិនដែរបារម្ភទេ សឹងតែទិញឡានហើយចាំតែចាក់សាំង និងដូរប្រេងម៉ាស៊ីន តែប៉ុណ្ណឹង ។ មកកន្លែងរងចាំជួសជុលរថយន្តវិញស្ងាត់ល្អមានអាហារសំរន់ កាហ្វេ កន្លែងអង្គុយរងធំទូលាយស្អាត ខ្ញុំអាចអង្គុយរងចាំបណ្តើរធ្វើការបណ្តើរមិនខាតពេល

ពីមុនខ្ញុំយកឡានទៅធ្វើខាងក្រៅគិតថាធូរថ្លៃជាង ហើយហើយឥឡូវបន្ទាប់ពីខ្ញុំមកទទួលសេវាកម្មជាមួយក្រុមហ៊ុន Land Rover Cambodia គឺខ្ញុំអស់កង្វល់តែម្តង ហើយខ្ញុំតែងតែមកត្រួតពិនិត្យពេលដែលខ្ញុំធ្វើដំណើរផ្លូវឆ្ងាយជាមួយ តំលៃសមរម្យ ជាងល្អ គ្រឿងបន្លាស់ទុកចិត្ត ហើយឃើញរឿងឆេះថ្មីៗកាន់តែចង់មកអោយជាងជំនាញមើលអោយ ព្រោះថាសុវត្ថិភាពឡានមួយរឿង តែសុវត្ថិភាពអ្នកជិះ គ្រួសារយើងកាន់តែសំខាន់”

មធ្យោបាយដ៏ល្អបំផុត ធ្វើការជាវរថយន្តពី Land Rover Cambodia នាំចូលផ្តាច់មុខដោយ RMA Cambodia និងទទួលសិទ្ធចែកចាយផ្ទាល់ពីរោងចក្រ Land Rover United Kingdom និងបំពាក់ដោយស្តង់ដារធានាពីរោងចក្ររយៈពេល ៣ ឆ្នាំ ឫ ១០០,០០០ គីឡូ។

  • ទំនាក់ទំនងផ្នែកលក់ – 070999111
  • ទំនាក់ទំនងផ្នែកសេវាកម្ម – 070999222

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rivian ផលិតរថយន្តអគ្គិសនីសុទ្ធបាន ១០ម៉ឺនគ្រឿង ខណៈភីកអាប់ឈ្នះពានរង្វាន់ Top Safety Pick+

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rivian បានឈានដល់ការផលិតរថយន្តអគ្គិសនីសុទ្ធបានចំនួនគ្រឿងទី ១០មុឺនគ្រឿង ខណៈរថយន្តដែលបានរំកិលចេញពីរោងចក្រនោះគឺម៉ូដែល Rivian R1S ប្រភេទ SUV នៅឯរោងចក្ររបស់ពួកគេក្នុងសហរដ្ឋអាមេរិក ។

ស្របពេលជាមួយគ្នាណេះ ភីកអាប់អគ្គិសនីសុទ្ធ Rivian R1T ស៊េរីឆ្នាំ​ ២០២៤ ក៏ទទួលបានចំណាត់ថ្នាក់ជារថយន្តដែលសុវត្ថិភាពកម្រិតខ្ពស់ជាងគេ Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) និងជាភីកអាប់ដំបូងគេបង្អស់ទទួលបានពានរង្វាន់នេះផងដែរ ។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការជ្រើសរើស Top Safety Pick+ រថយន្តត្រូវបានធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខ រួមទាំងធ្វើតេស្តនៅចង្កៀងបំភ្លឺផ្លូវ ការធ្វើតេស្តនៅផ្នែកចំហៀងដើម្បីផ្តល់នៅការការពារអ្នកដំណើរនៅផ្នែកខាងក្រោយជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+