ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​លក់​រថយន្ត​អគ្គិសនី​របស់ Toyota កើន​ឡើងជិត ៨០%

[បរទេស] គិតត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២៤ ការលក់រថយន្តរបស់ក្រុមហ៊ុន Toyota និង Lexus នៅទីផ្សារអាមេរិកខាងជើងបានចំនួនសរុប ៥៦៥ ០៩៨ គ្រឿង ដោយ Toyota លក់បាន ៤៨៦ ៦២៧ គ្រឿង ខណៈ Lexus លក់បានចំនួន ៧៨ ៧៤១ គញរឿង កើនឡើង ២០,៣% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ Toyota លក់រថយន្តអគ្គិសនីបានចំនួន ១៧៧ ៧៧៨ គ្រឿង កើនឡើង ៧៦,៤% ដែលបានលក់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣។ ខណៈការលក់រថយន្តអគ្គិសនីរបស់ Lexus កើនឡើង ៦១,១% រ ។ លើសពីនេះ ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនទាំង ២នេះ នៅត្រីមាសទី ១ ក្នុងទីផ្សារអាមរិកខាងជើងកើំន ៣៦,៦% បើធៀបទៅនឹងឆ្នាំមុន ។

សម្រាប់រថយន្តប្រើថាមពលអគ្គិសនី មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងតម្រូវការបើប្រៀបធៀបទៅនឹង Q1 នៃឆ្នាំមុន ជាពិសេស Toyota បានលក់រថយន្ត Prius Prime ចំនួន ៣៩០៧ គ្រឿង កើនឡើង ២៩៣,១%, Toyota Camry Hybrid កើនឡើង ១៤២,៧%, Toyota Crown កើនឡើង ៤៥១,៧% Toyota RAV4 Hybrid កើនឡើង ១៩៤,៨% និង Lexus RZ កើនឡើង ៧៦៦,៥% ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Vitara ស៊េរីឆ្នាំ ២០២៤ អាប់ដេតបន្ថែម រួមទាំងជម្រើសម៉ាស៊ីនកូនកាត់ hybrid ថ្មី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Suzuki Vitara ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការកែមុខមាត់ថ្មី ព្រមទាំងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព សម្រាប់តែនៅទីផ្សារអឺរ៉ុបប៉ុណ្ណោះ ។

សម្រាប់ការកែមុខមាត់ថ្មីនៅក្នុងឆ្នាំ ២០២៤ នេះ ទទួលបានប៉ាណាទំហំធំជាងមុន កាងនៅផ្នែកខាងមុខឌីស្សាញឡើងវិញ និងអំពូលបំភ្លឺពេលថ្ងៃរាងស្លីមជាងមុន ព្រមទាំងថាសកង់ក៏ត្រូវបានឌីស្សាញថ្មីផងដែរ ។ លើសពីនេះ ប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ក៏ត្រូវបានអាប់ដេតបន្ថែម និងបានធ្វើឲ្យប្រសើរឡើងនៅមុខងារជាច្រើនទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញថ្មី អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងបញ្ចូលនៅមុខងារដែលអាចបញ្ជាតាម smartphone ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន នៅតែប្រើប្រាស់ម៉ាស៊ីនកូនកាត់ mild-hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១២៧ សេះ និងកម្លាំងរមួល ២៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ។

លើសពីណេះ ទទួលបានជម្រើសម៉ាស៊ីនកូនកាត់ hybrid ថ្មី ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ១៣៤ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីស្រឡាងរបស់ Toyota បង្ហាញខ្លួនជាផ្លូវការជាមួយតម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលថ្មីស្រឡាង Toyota Urban Cruiser Taisor ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ជាមួយតម្លៃលក់ចាប់ពី ៩ ២៦៤ ដុល្លារ ដល់ ១៥ ៤២១ ដុល្លារ ។

Toyota Urban Cruiser Taisor ផ្តល់ជូនជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ប្រភេទ Boosterjet អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៤៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខអូតូ ៦វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbocharged អាចផលិតកម្លាំងបាន ៩០ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ នម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងប្រអប់លេខអូតូ ៥វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណារាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦អ៉ីញ រួមទាំងកាមេរ៉ា ៣៦០ដឺក្រេជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាប៊ូតុង Start/Stop ប្រើជាមួយ smart-key រួមទាំងឧបករណ៍បំពងសំឡេងចំនួន ៦ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន BMW មួយនេះ ​ជា​ឡាន​អគ្គិសនី​ដ៏ប្រណិត​ដំបូង​គេបំពាក់តួខ្លួនរថពាសដែក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការអាប់ដេតបន្ថែមទៅលើរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនគឺ BMW i7 Protection ប្រភេទ sedan ដំបូងគេដែលបំពេញតាមស្តង់ដារការពារពិសេស ពេលជួបប្រទះការវាយប្រហារ នឹងមានសម្រាប់តែនៅក្នុងទីផ្សារអឺរ៉ុបប៉ុណ្ណោះ ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន BMW ម៉ូដែលនេះ បានបំពាក់តួខ្លួនធ្វើពីរថពាសដែកឈានដល់កម្រិតការពារ VPAM 10 ដែលអាចការពារពីការបាញ់ដោយគ្រាប់កាំភ្លើង ។ លើសពីនេះ ប្រព័ន្ធប៊ូម suspension ត្រូវបានធ្វើឲ្យប្រសើរឡើងវិញដើម្បីអាចផ្ទុកទម្ងន់ធ្ងន់របស់រថពាសដែកនេះ ខណៈកញ្ចក់មានកម្រាស់ក្រាស់ជួយការពារមនុស្សអង្គុយខាងក្នុងពេលវាយប្រហារដោយអាវុធផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានបំពាក់ដោយកង់ទំហំ ២០ អ៉ីញស្រោបដោយសំបកកង់ Michelin tire ដែលបានរចនាយ៉ាងពិសេស ជួយឱ្យរថយន្តផ្លាស់ទីក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងបានយ៉ាងរលូត ទោះបីជាមិនមានខ្យល់ចេញចូលខាងក្នុងក៏ដោយ។

រថយន្តនេះត្រូវបានបំពាក់ដោយកញ្ចប់ស្តង់ដារ M Sport ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៣៦ សេះ និងកម្លាំងរមួល ៧៤៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើរយៈពេល ៦,៦ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Rush GR Sport ឆ្នាំ២០២៤ មុខមាត់ថ្មី ចេញលក់នៅប្រទេសឥណ្ឌូនេស៊ី តម្លៃក្រោម ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Rush GR Sport ស៊េរីឆ្នាំ ២០២៤ មាន ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៨ ៨៤២ ដុល្លារ ដល់ ១៩ ៤៩៦ ដុល្លារ ។

Toyota Rush GR Sport ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៤ សេះ និងកម្លាំងរមួល ១៣៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤វគ្គ និងបានប្រើប្រាស់ប្រព័ន្ធ suspension MacPherson Strut ជាមួយ coil spring នៅផ្នែកខាងមុខ និង 5-link suspension នៅផ្នែកខាងក្រោយ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤៣៥ ម.ម ទទឹង ១ ៦៩៥ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨៥ ម.ម ដោយនៅផ្នែកខាងក្រៅផ្លាស់ប្តូរថ្មីទាំងស្រុង រួមមានប៉ាណា និងកាងមុខរចនាថ្មី ​ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧អ៉ីញថ្មី កាង spoiler ក៏ដូចជាកាងការពារផ្នែកខាងក្រោយថ្មី និងឡូហ្គោអក្សរ GR Sport ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញរបស់ SUV ៧កៅអីនេះ ត្រូវបានឌីស្សាញថ្មី ដោយផ្ទៃតាឡូមានភាពស្ព័រជាងមុន និងភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ រួមទាំងកៅស្បែកមានឡូហ្គោអក្សរ GR Sport ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លក់រថយន្តបានជិត ២០មុឺនគ្រឿងក្នុងខែមិនានៅទីផ្សារអាមេរិកខាងជើង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារតំបន់អាមេរិកខាងជើង បានធ្វើបង្ហាញចេញនៅទិន្នន័យនៃការលក់រថយន្តរបស់ខ្លួននៅក្នុងខែមិនា ឆ្នាំ ២០២៤ ដោយលក់បានសរុបដល់ទៅ​ ១៨៤ ១២៣ គ្រឿង កើនឡើង ២២,៧% ខណៈការលក់សរុបនៅក្នុងត្រីមាសទី ១ បានចំនួន ៤៨៦ ៦២៧ គ្រឿងកើនឡើង ២១,៣ % ។

ជាមួយគ្នានេះ ការលក់រថយន្តអគ្គិសនីនៅក្នុងខែមិនាបានចំនួន ៦៦ ៤៩២ គ្រឿង ជាចំនួនកើនឡើង ៥៧% និងការលក់រថយន្តអគ្គិសនីនៅក្នុងត្រីមាសទី ១ បានចំនួន ១៧៧ ៧៧៨ គ្រឿងកើនឡើង ៧៦,៤% ។

គួរឲ្យដឹងថា សម្រាប់រថយន្តដែលបានច្រើនជាងគេរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅក្នុងខែមិនាគឺ Toyota RAV4 ស៊េរីថ្មីចុងក្រោយ ដែលលក់បានដល់ទៅ ៤៥ ៣៤០ គ្រឿង តាមពីក្រោយដោយ Toyota Camry លក់បាន ៣០ ៣២៣ គ្រឿង និង Toyota Corolla លក់បានចំនួន ២២ ៣២៨ គ្រឿង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla ឆ្នាំ២០២៤ ប្រើ Hybrid មុខមាត់ថ្មី រត់ ១០០គីឡូម៉ែត្រ ស៊ីសាំងតែជាង ៣លីត្រប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Corolla Active Sport ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី នៅទីផ្សារប្រទេសជប៉ុន ដែលមានតម្លៃលក់ចាប់ពី ២០ ៧០១ ដុល្លារ ដល់ ២២ ០០៦ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid រួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ និងម៉ូទ័រអគ្គិសនី ទំហំ ៤ស៊ីឡាំងអាចផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៨៥ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ និងមានកម្រិតស៊ីប្រេងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

Toyota Corolla Active Sport មានប្រវែងតួខ្លួនសរុប ៤ ៦៤០ មម ទទឹង ៤ ៦៥០ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ទទួលបានការឌីស្សាញនៅប៉ាណា និងកាងមុខថ្មី ថាសកង់ស្ព័រទំហំ ១៧អ៉ីញ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ ព្រមទាំងកៅអីស្រោបដោយស្បែកផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្ររបស់ Xiaomi ផលិតរថយន្តមួយគ្រឿង ប្រើពេលតែ ១នាទីជាងប៉ុណ្ណោះ

[បរទេស] រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Xiaomi Auto បានប្រើប្រាស់នៅបច្ចេកវិទ្យាផលិតដោយស្វ័យប្រវត្តិដែលឲ្យឈ្មោះថា Xiaomi Super Large Die Casting ដែលជាខ្សែសង្វាក់ផលិតកម្មស្វ័យប្រវត្តិ ១០០% និងមានភាពទំនើបខ្លាំង ដោយរថយន្តបានរំកិលចេញពីរោងចក្រម្តងក្នុងរយៈពេល ៧៦វិនាទីប៉ុណ្ណោះ ។

បច្ចេកវិទ្យាដ៏ទំនើបនេះ ត្រូវបានប្រើប្រាស់រួមបញ្ចូនៅប្រព័ន្ធត្រួតពិនិត្យគុណភាពកាំរស្មី X-Ray ដ៏ឆ្លាតវៃ ដែលអភិវឌ្ឍដោយបច្ចេកវិទ្យាសិប្បនិម្មិត ដែលអនុញ្ញាតិឲ្យមានការត្រួតពិនិត្យនៃការដំណើរការផលិតនៅតាមអនឡាញជាមួយភាពជាក់លាក់ និងទៅតាមស្តង់ដារ ១០០% រួមទាំងមនុស្សយន្តជាង ៧០០គ្រឿង ដែលអាចធ្វើការនៅដំណើរការផ្នែកសំខាន់ៗនៃកាផលិតបាន ១០០% ផងដែរ ។

គួរឲ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន Xiaomi នេះ មានទីតាំងនៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងទីក្រុងប៉េកាំង មានមន្ទីពិសោធន៍ R&D ចំនួន ២៩ ។ លើសពីនេះ បច្ចេកវិទ្យា Xiaomi Super Large Die Casting មានទម្ងន់ ៩ ១០០ តោន ដែលធ្ងន់ជាងបច្ចេកវិទ្យារបស់ Tesla ១០០ តោនឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តរបស់ BYD នៅក្នុងខែមិនា ឆ្នាំ២០២៤ កើនឡើងដល់ទៅជិត ១៥០%

[បរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក BYD បានធ្វើការបង្ហាញនៅទិន្នន័យនៃការលក់រថយន្តរបស់ខ្លួននៅក្នុងខែមិនា ដោយលក់រថយន្តបានសរុបដល់ទៅ ៣០២ ៤៥៩ គ្រឿង ដែលរួមបញ្ចូលនៅរថយន្តប្រភេទ Passenger Car កើនឡើង ១៤៨,២៦% បើធៀបទៅនឹងការលក់ក្នុងខែកុម្ភៈ ។

សម្រាប់ការលក់សរុបបានចំនួន ៣០២ ៤៥៩ ដែលមកពីការលក់រថយន្តម៉ូដែលដូចខាងក្រោម៖

  • BYD Song លក់បានចំនួន ៧៨ ៤៩០ គ្រឿង
  • BYD Qin លក់បានចំនួន ៤១ ៥៦៩ គ្រឿង
  • BYD Seagull លក់បានចំនួន ៣៤ ៨៣០ គ្រឿង
  • BYD Yuan លក់បានចំនួន ៣២ ៨០៦ គ្រឿង
  • BYD Destroyer 05 លក់បានចំនួន ២៨ ៩៦៤ គ្រឿង
  • BYD Dolphin លក់បានចំនួន ២១  ០៤៨ គ្រឿង
  • BYD Han លក់បានចំនួន ២០ ០១៣ គ្រឿង
  • BYD Tang លក់បានចំនួន ១៤ ០៧៩ គ្រឿង
  • BYD Seal លក់បានចំនួន ១៣ ៤៤៣ គ្រឿង
  • BYD e2 លក់បានចំនួន ១ ៣០០ គ្រឿង
  • BYD Corvette លក់បានចំនួន ១ ១៧០ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ជាប់ជាជម្រើសរថយន្ត Pick-Up ដែលទទួលបានចំណាត់ថ្នាក់លេខ១ ​ប្រចាំឆ្នាំ២០២៣! (មានវីដេអូ)

រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, និងកំពូលរថយន្តFord Ranger Raptor សម្រាប់អតិថិជនជ្រើសរើស ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់ ដែលមានគោលបំណងចង់បានរថយន្ត Pick-UP  ដែលរឹងមាំ មានផាសុកភាព និងសន្សំសំចៃខ្ពស់។ ដោយសារតែកត្តាទាំងនេះ ទើបនាំអោយរថយន្ត Next-Generation Ford Ranger ក្លាយជារថយន្ត Pick-Up លក់ដាច់បំផុត ប្រចាំឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដោយយោងទៅតាមអត្រាការលក់ប្រចាំឆ្នាំរបស់ទីផ្សាររថយន្ត Pick-Up ទាំងមូល កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤​។

ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Next Generation Ford Ranger គឺជារថយន្តដែលជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៥ ឆ្នាំជាប់គ្នាចាប់តាំងពីឆ្នាំ ២០១៩ មក រហូតមកដល់បច្ចុប្បន្ន គឺនៅតែជារថយន្តដែលកំពុងពេញនិយមបំផុត ​​​ដោយសារមានការផ្តល់នូវទំនុកចិត្តដល់អតិថិជន និងបច្ចេកវិទ្យាទំនើបលើសគេនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។​ លើសពីនេះទៅទៀត រថយន្ត Next Generation Ford Ranger ក៏បានគ្របដណ្តប់ទីផ្សាររថយន្ត Pick-Up  ជាច្រើនប្រទេសនៅជុំវិញពិភពលោក ជាពិសេសទីផ្សារព្រះរាជាណាចក្រកម្ពុជា។ នេះក៏ដោយសារតែការគាំទ្រពីអតិថិជន និងទំនុកចិត្តទៅលើសមត្ថភាព និងប្រព័ន្ធសុវត្ថិភាពដ៏ទំនើបរបស់រថយន្ត ដោយហេតុនេះហើយទើបធ្វើអោយរថយន្ត Next Generation Ford Ranger ទទួលបាននូវការផ្តល់ចំណាត់ថ្នាក់ផ្កាយ៥ ពីកម្មវិធីវាយតំលៃរថយន្តថ្មីរបស់អូស្រ្តាលី និងនូវែលសេឡង់​ (Australasian​ New Car ​Assessment Programme) ​ដែលក្រោមការរចនានៃគំនិតឆ្នៃប្រឌិត «Built Ford Tough» របស់សហរដ្ឋអាមេរិច​ ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រទេសអូស្រ្តាលី ក៏ដូចជាអតិថិជនជុំវិញពិភពលោកផងដែរ។

សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785

ចង់ជ្រាបច្បាស់ ពីមូលហេតុដែលធ្វើអោយរថយន្ត Ford Ranger ទទួល​បាន​ការគាំទ្រ និងពេញនិយម​នៅទីផ្សារប្រទេសកម្ពុជា សូមទស្សនាវីឌីអូនេះទាំងអស់គ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+