ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទទួលបានការកក់រថយន្តច្រើនជាងគេនៅ ពិព័រណ៍យានយន្ត Bangkok International Motor Show

[បរទេស] ពិព័រណ៍យានយន្ត Bangkok International Motor Show 2024 ដែលជាលើកទី ៤៥ ដែលបានកំពុងធ្វើឡើងនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី ២៧ ខែមិនា ដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ដោយក្នុងនោះក្រុមហ៊ុន Toyota ឈរលើកំពូលតារាងក្នុងនាមជាក្រុមហ៊ុនទទួលបានការកក់រថយន្តបានច្រើនជាងគេ ។

សម្រាប់ពិព័រណ៍នេះ ទទួលការកក់រថយន្តចំនួនសរុបដល់ទៅ ៤ ១២៦ គ្រឿងគិតចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២៤ ។ ខាងក្រោមនេះ ជាក្រុមហ៊ុនទទួលបានការកក់ច្រើនជាងគេ ៖

  • ១) ក្រុមហ៊ុន Toyota ទទួលបានការកក់រថយន្តដល់ទៅ ៩១៥ គ្រឿង
  • ២) ក្រុមហ៊ុន Ford ទទួលបានការកក់រថយន្តដល់ទៅ ៤៥០ គ្រឿង
  • ៣) ក្រុមហ៊ុន MG ទទួលបានការកក់រថយន្តដល់ទៅ ៤០៥ គ្រឿង
  • ៤) ក្រុមហ៊ុន Mitsubishi ទទួលបានការកក់រថយន្តដល់ទៅ ៣៥០ គ្រឿង
  • ៥) ក្រុមហ៊ុន Honda ទទួលបានការកក់រថយន្តដល់ទៅ ២៨៨ គ្រឿង
  • ៦) ក្រុមហ៊ុន Mercedes-Benz ទទួលបានការកក់រថយន្តដល់ទៅ ២៥០ គ្រឿង
  • ៧) ក្រុមហ៊ុន Changan ទទួលបានការកក់រថយន្តដល់ទៅ ២០៣ គ្រឿង
  • ៨) ក្រុមហ៊ុន AION ទទួលបានការកក់រថយន្តដល់ទៅ ២០១ គ្រឿង
  • ៩) ក្រុមហ៊ុន GWM ទទួលបានការកក់រថយន្តដល់ទៅ ១៣៩ គ្រឿង
  • ១០) ក្រុមហ៊ុន BMW ទទួលបានការកក់រថយន្តដល់ទៅ ១៣៥ គ្រឿង និងក្រុមហ៊ុនមួយចំនួនទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

all-new Kia K4 ស៊េរីថ្មីចុងក្រោយ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត all-new Kia K4 ស៊េរីឆ្នាំ ២០២៥ រូបរាងថ្មីទាំងស្រុង ដែលជំនួសម៉ូដែល Forte នៅឯពិព័រណ៌រថយន្ត New York International Motor Show 2024 ។

សម្រាប់រថយន្ត Kia K4 ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិកត្រូវបានផ្តល់ជូនជម្រើសម៉ាស៊ីនសាំងចំនួន២

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៦៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។

រថយន្តនេះ ជាប្រភេទ sedan ដែលមានទំហំធំជាងគេបើធៀបទៅនឹងរថយន្តស្ថិតក្នុងចំណាត់ថ្នាក់ដូចគ្នា មានប្រវែងតួខ្លួនសរុប ៤ ៧០៩ ម.ម ទទឹង ១ ៨៤៩ ម.ម ព្រមទាំងទទួលបានការឌីស្សាញយកលំនាំចេញពីរថយន្ត Kia EV9 ជាពិសេសប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញថ្មី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ទំហំដល់ទៅ ៣០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman Kardon និងប្រព័ន្ធសោរ Digital Key 2.0 ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Wide active safety system ដែលមានមុខងារជំនួយការអ្នកបើកបរដល់ទៅ ២៩ មុខងារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ជំនាន់ថ្មី ឈ្នះពានរថយន្តមានការឌីស្សាញទាក់ទាញជាងគេនៅលើពិភពលោក

កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៤ បានឈ្នះពានរង្វាន់ជារថយន្តដែលមានការឌីស្សាញទាក់ទាញជាងគេប្រចាំឆ្នាំ ២០២៤ World Car Design Of The Year award 2024 នៅឯពាន​រង្វាន់​រថយន្ត​ពិភពលោក The World Car Awards ​ដែលបានធ្វើឡើងនៅ​​ក្នុង​ពិព័រណ៍​រថយន្ត​ New York Auto Show  ។

ការឈ្នះពានរង្វាន់របស់រថយន្ត Toyota Prius ជំនាន់ថ្មីនេះ ត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មានជាង ១០០នាក់ មកពី ២៩ប្រទេសដោយភផ្អែកលើការវាយតម្លៃសម្ងាត់របស់ពួកគេ ។

រថយន្ត Toyota Prius ជំនាន់ថ្មីនេះ បានយកឈ្នះរថយន្ត Ferrari Purosangue និង Ford Bronco ស៊េរីឆ្នាំ ២០២៤ ជាមួយ​រូបរាង​ថ្មី​ដ៏​អង់អាច​របស់​រថយន្ត ដែល​មាន​លក្ខណៈ​ស្ព័រ ទាក់ទាញ និង​ឆើតឆាយ​ជាង​ម៉ូដែល​មុនៗ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia EV9 ឈ្នះ​ពាន​រង្វាន់ជា​រថយន្ត​អគ្គិសនីល្អជាងគេនៅលើ​ពិភពលោក

[បរទេស] ពាន​រង្វាន់​រថយន្ត​ពិភពលោក The World Car Awards ​ដែលបានធ្វើឡើងនៅ​​ក្នុង​ពិព័រណ៍​រថយន្ត​ New York Auto Show ដោយរថយន្ត Kia EV9 ​មិន​ត្រឹម​តែ​ឈ្នះ​ពាន​រង្វាន់ជា​រថយន្ត​អគ្គិសនីល្អជាងរបស់​ពិភពលោក​ប៉ុណ្ណោះ​ទេ ព្រមទាំងបានឈ្នះពានរង្វាន់​ជា​រថយន្ត​ពិភពលោក​ប្រចាំឆ្នាំ​ផង​ដែរ។

ការឈ្នះរបស់រថយន្ត Kia EV9 ត្រូវបានបោះឆ្នោតពីអ្នកសារព័ត៌មានមកពីប្រទេសចំនួន ២៩ ក្នុងនោះប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Kia លោក Ho Sung Song បាននិយាយថា ជោគជ័យរបស់ Kia EV9 នឹងជំរុញឱ្យយើងបន្តផ្តល់ជូននូវយានជំនិះពិសេសដែលកំណត់បទពិសោធន៍នៃការបើកបរឡើងវិញសម្រាប់អតិថិជនជុំវិញពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានរថយន្តមកពីក្រុមហ៊ុន Hyundai Motor Group ឈ្នះពានរង្វាន់ផ្សេងទៀត ជាក់ស្តែងដូចជារថយន្ត Ioniq 5 N បានឈ្នះពានរង្វាន់រថយន្តមានការបើកបរល្អជាងគេ World Performance Car ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz G-Class ឆ្នាំ​ ២០២៥ មុខមាត់ថ្មី ប្រើ Hybrid ឯតម្លៃលក់ខ្ទង់ ១៥មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mercedes-Benz G-Class ស៊េរីឆ្នាំ​ ២០២៥ ទទួលបានការអាប់ដេតថ្មី ​ជា​ពិសេស​គឺទទួលបានម៉ាស៊ីនកូនកាត់ mild-hybrid ថ្មី ជាមួយតម្លៃលក់ចាប់ពី ១៥០ ០០០ ដុល្លារ ។

រថយនន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ២ ០៤២ ម.ម កំពស់ ១ ៩៣១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ដែលមានប្រវែងវែងជាងមុន ៨ ម.ម និងខ្ពស់ជាងមុនដល់ទៅ ៧៣ ម.ម ។ សម្រាប់ G-Class ឆ្នាំ ២០២៤ ត្រូវបានកែលម្អបន្តិចបើប្រៀបធៀបទៅនឹងម៉ូដែលមុនដូចជា ប៉ាណា និងរន្ធខ្យល់ខាងមុខរចនាថ្មី ចង្កៀងមុខប្រភេទ Multibeam-LED ជាមួយនឹងមុខងារឆ្លាតវៃជាច្រើន ខណៈកាមេរ៉ា ៣៦០ ដឺក្រេបានផា្លស់ប្តូរទីតាំង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ដល់ ២០អ៉ីញ​ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការធ្វើឲ្យប្រសើរឡើង ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ ភ្ជាប់ជាមួយប្រព័ន្ធ MBUX ថ្មី ដែលអាចបញ្ជាដោយសំឡេង និងជាកៅអីចង្កូតបែបស្ព័រថ្មីផងដែរ ។

 

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន បំពាក់ជាមួយម៉ាស៊ីនកូនកាត់ mild-hybrid 40volt ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ ទំហំ ៦ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំ​ងបាន ៤៦៩ សេះ និងកម្លាំងរមួល ៧៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ 9G-Tronic ៩វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Honda e:Ny1 សាកភ្លើងម្តងរត់បាន ៥០០គីឡូម៉ែត្រ បង្ហាញខ្លួននៅប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រចាំនៅទីផ្សារប្រទេសថៃ បាននាំយករថយន្តអគ្គិសនីសុទ្ធ Honda e:N1 ទៅដាក់តាំងបង្ហាញនៅឯពិព័រណ៌រថយន្ត Bangkok International Motor Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ។

រថយន្តអគ្គិសនីនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងថ្មីដែលផ្តល់នៅភាពរឹងមាំជាងមុន ៤៧% នឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្កង ។

សម្រាប់ការចនាផ្នែកខាងក្រៅរបស់ Honda e:N1 មានប៉ាណាមុខបិតជិតជាប់ជាមួយសំណុំចង្កៀងប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ  និងចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៥,២ អ៉ីញ ភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING និងប្រព័ន្ធ Honda CONNECT 3.0 ជាមួយនឹងបញ្ជាដោយសំឡេង AI, ប្រព័ន្ធ OTA, មុខងារសម្គាល់មុខ Face ID និងមុខងារផ្សេងៗទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LBX ឆ្នាំ ២០២៤ ប្រើ hybrid ចេញលក់នៅប្រទេសថៃតម្លៃខ្ទង់ ៦មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុន Lexus បានធ្វើការដាក់ចេញជាផ្លូវការនៅរថយន្ត Lexus LBX ស៊េរីឆ្នាំ ២០២៤ នៅក្នុងទីផ្សារប្រទេសថៃ ផ្តល់ជូននៅជម្រើស ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៦០ ១៥៧ ដុល្លារ ដល់ ៦៤ ៥៥២ ដុល្លារ ។

 

Lexus LBX ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT សម្រាប់ម៉ូដែលប៉ុង២ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ

សម្រាប់ការឌីស្សាញរបស់រថយន្តនេះ ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ចង្កៀងមុខ bi-beam LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់ដោយប្រព័ន្ធ Lexus Link Connect ដែលអាចប្រើបានជាមួយ Apple CarPlay/Android Auto និងប្រព័ន្ធ OTA ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ចេញសរុបតែម្តង! Nissan នឹងដាក់បង្ហាញចេញរថយន្តជំនាន់ថ្មីដល់ទៅ ៣០ម៉ូដែលនៅ ២ឆ្នាំខាងមុខ

[បរទេស] កាលពីពេលថ្មីៗនេះ លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Nissan បានបង្ហាញថា ក្រុមហ៊ុនគ្រោងនឹងធ្វើការដាក់បង្ហាញចេញរថយន្តជំនាន់ថ្មីដល់ទៅ ៣០ម៉ូដែលនៅលើទីផ្សារពិភពលោកនៅក្នុងឆ្នាំ ២០២៦ ដោយក្នុងចំណោមនោះ មាន ១៦ម៉ូដែលជាប្រភេទអគ្គិសនី ។

ជាមួយគ្នានេះ ប្រហែល ៦០ភាគរយនៃរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុងសកលរបស់ Nissan នឹងត្រូវបានធ្វើឲ្យប្រសើរឡើងវិញ ក្នុងការជួយក្រុមហ៊ុនឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបង្កើនការលក់ប្រចាំឆ្នាំចំនួន ១ លានគ្រឿង។ លើសពីនេះ Nissan មានបំណងកាត់បន្ថយតម្លៃនៃរថយន្តអគ្គិសនីជំនាន់ក្រោយចំនួន ៣០ ភាគរយផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ Nissan ក៏បានបង្ហាញរូបភាព Teaser នៃម៉ូដែលអគ្គីសនីសុទ្ធជំនាន់ថ្មី ដែលរួមមានដូចជា Nissan Leaf, Nissan Micra និង Nissan Juke ព្រមទាំងអាចបញ្ចេញរថយន្តប្រភេទ SUV ខ្នាតតូច និងរថយន្តភីកអាប់ផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រជាជនអាមេរិកចង់ប្រើឡានអគ្គិសនី ប៉ុន្តែជាឡានដែលអាចសាកថ្មបានលឿន និងមានតម្លៃថោក

[ការសិក្សា] ជាង ៧០ភាគរយនៃអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិនកំពុងពិចារណាទៅលើការទិញ រថយន្តអគ្គិសនីនាពេលខាងមុខ ឬអនាគត។ ដើម្បីធ្វើអោយអ្នកទិញមានចំណាប់អារម្មណ៍លើម៉ូឌែលរថយន្តនៃក្រុមហ៊ុនរថយន្តនីមួយៗគឺត្រូវមានតម្លៃថោក ប៉ុន្តែវាពិតជាពិបាក។

ក្នុងនោះ យោងតាមការសិក្សាថ្មីមួយបានរកឃើញថា ក្រុមហ៊ុនផលិតរថយន្តនីមួយៗបានខាតលុយជាមធ្យមប្រហែល ៦ ០០០ដុល្លារ លើរថយន្តអគ្គិសនីនីមួយៗដែលពួកគេលក់ក្នុងតម្លៃ ៥០ ០០០ដុល្លារ បន្ទាប់ពីគិតបញ្ចូលទៅលើតម្លៃពន្ធហើយ។ ក្នុងនោះដើម្បីជួយកាត់បន្ថយការខាតបង់នោះ ក្រុមហ៊ុនផលិតរថយន្តនីមួយក៏ត្រូវការការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសនេះ ខណ:ពេលខ្លួនបានព្យាយាមកាត់បន្ថយទៅលើបច្ចេកវិទ្យានៃរថយន្ត ក៏ដូចជាតម្លៃផងដែរ ដើម្បីធ្វើយ៉ាងណាអោយរថយន្តខ្លួនស្ថិតនៅតម្លៃមួយដែលអ្នកប្រើប្រាស់អាចទិញបាន។

បន្ថែមពីនេះ យោងតាមការស្រាវជ្រាវរបស់ BCG វិញ បានរកឃើញថាសន្ទុះនៃអតិថិជនដែលចង់ទិញរថយន្តអគ្គិសនី គឺចង់បានរថយន្តណាដែលអាចសាកថ្មបានលឿន។ ជាក់ស្តែងដូចជាអាចសាកត្រឹមរយៈពេល ២០នាទី អាចជិះបានខ្ទង់ ៥៦៣គីឡូម៉ែត្រ ជាពិសេសមានតម្លៃខ្ទង់ ៥ម៉ឺនដុល្លារ ឫទាបជាងនេះប៉ុណ្ណោះ។

ជាមួយតម្រូវការនេះ គេបានរគឃើញថារថយន្តលើទីផ្សារនាពេលបច្ចុប្បន្ននេះ ដែលអាចបំពេញបំណងប្រាថ្នារបស់អ្នកប្រើប្រាស់បានគឺមានតែមួយម៉ូឌែលប៉ុណ្ណោះ នោះគឺជា Hyundai loniq 6 SE RWD Long Range។ ប៉ុន្តែទោះជាយ៉ាងណា នាពេលខាងមុខក៏នឹងមានរថយន្តអគ្គិសនីផ្សេងទៀតនឹងបង្ហាញខ្លួនផងដែរ ដែលអាចបំពេញតម្រូវការនៃការចង់បាននេះ ប៉ុន្តែតម្លៃខ្ទង់ត្រឹម ៥០ ០០០ ដុល្លារវាពិតជាពិបាក ជាពិសេសសម្រាប់តម្រូវការសាកថ្មលឿន តែជិះបានឆ្ងាយ។ លើសពីនេះ BCG ក៏បានបង្ហាញថាបច្ចុប្បន្ននេះ អ្នកប្រើប្រាស់រថយន្តអគ្គិសនីមានត្រឹម ១២ភាគរយប៉ុណ្ណោះ ប៉ុន្តែអាចនឹងឡើងដល់ ២០-៣០ភាគរយនៅពេលដែលម៉ូឌែលរថយន្តថ្មីៗទៀតបង្ហាញខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Honda ត្រូវប៉ាន់ដោយសារការលក់រថយន្តប្រភេទកូនកាត់ Hybrid

[បរទេស] យោងតាមគេហទំព័រ Nikkie បានឲ្យដឹងថា រថយន្តប្រភេទកូនកាត់ Hybrid ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិក ដោយលក់បានចំនួន ១០៦ ០០០ គ្រឿងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ កើនឡើងដល់ទៅ ៥៤% បើធៀបនឹងឆ្នាំមុន ។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនចំនួន ២ គឺ Toyota និង Honda មានសន្ទុះខ្លាំងក្នុងការរថយន្តប្រភេទកូនកាត់ Hybrid ដោយ Toyota បានលក់រថយន្ត RAV បានចំនួនដល់ទៅ ៤៣ ០០០ គ្រឿងនៅក្នុងខែកុម្ភៈ ដោយមានប្រភេទប្រើ Hybrid ច្រើនជាង ២០ ០០០គ្រឿង ដែលជាចំនួនច្រើនជាង ៣ដងពីការលក់ក្នុងឆ្នាំមុន ។ លើសពីនេះ រថយន្ត Camry និង Corolla hybrid ក៏មានលក់ដ៏ប្រសើរផងដែរ ។

រីឯក្រុមហ៊ុន Honda វិញ រថយន្ត Honda CR-V លក់បានចំនួនសរុប ៣២ ០០០ គ្រឿងនៅក្នុងខែកុម្ភៈ នៅទីផ្សារសហរដ្ឋអាមេរិក ដោយប្រភេទកូនកាត់ Hybrid លក់បានចំនួន ១៤ ០០០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+