ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Fulwin T9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ plug-in hybrid តម្លៃលក់ចាប់ពីខ្ទង់ ២មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ  ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន បានធ្វើការដាក់បង្ហាញរូបរភាពរបស់ Chery Fulwin T9 ស៊េរីឆ្នាំ ២០២៤ ប្រភេទ plug-in hybrid គ្រោងនឹងចេញលក់នៅក្នុងខែមេសា ឆ្នាំ២០២៤ ជាមួយតម្លៃលក់ចាប់ពី ២០ ៩០០ ដុល្លារ ដល់ ២៣ ៧០០ ដុល្លារ ។

Chery Fulwin T9 ផ្តល់ជូនទាំងប្រភេទ ៥កៅអី និង ៧កៅអី មានប្រវែងតួខ្លួនសរុប ៤ ៧៩៥ ម.ម ទទឹង ១ ៩៣០ ម.ម កំពស់ ១ ៧៤១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ត្រូវបានបំពាក់ជាមួយម៉ាស៊ីន plug-in hybrid ចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួនមានកម្លាំងសរុប ៣៧៥ សេះ ភ្ជាប់ដោយប្រអប់លេខដៃ ផ្គួបជាមួយអាគុយទំហំ ១៩,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេង ៤,២លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

ការ​រចនា​ផ្នែក​ខាង​ក្រៅមានលក្ខណៈបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណារចនាបែប Unique អបសងខាងដោយចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ខណៈនៅផ្នែកខាងក្នុងមិនទាន់មានព័ត៌មាននៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Yuan UP ឆ្នាំ ២០២៤ សាកភ្លើងម្តងជិះបាន ៤០០គីឡូម៉ែត្រ ឯតម្លៃលក់ខ្ទង់ ១មុឺនដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Yuan UP ស៊េរីឆ្នាំ ២០២៤ ប្រភេទអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការក្នុងខែមិនានៅប្រទេសចិន ដែលមានតម្លៃលក់ចាប់ពី ១៤ ០៦៤ ដុល្លារ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៦៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦២០ ម.ម បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៧ សេះ ផ្គួបជាមួយអាគុយទំហំ ៤៥,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់ការរចនានផ្នែកខាងក្រៅរបស់ BYD Yuan UP ស៊េរីឆ្នាំ ២០២៤ ផ្តោតទៅលើការជ្រែកខ្យល់ aerodynamic បានយ៉ាងល្អ ដោយមានរន្ធខ្យល់ផ្នែកខាងមុខ ដៃទ្វារប្រភេទ flash-door កាង spoiler ជាប់ដំបូលខាងក្រៅលយចេញមកក្រៅ ព្រមទាំងចង្កៀងមុខ-ក្រោយ LED និងថាសកង់ស្ព័រផងដែរ ។

រីឯនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាបែប minimalistic ដោយមានអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជារមុខងារសំខាន់ៗ ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថល ក៏ដូចជាដំបូលកញ្ចក់ទំហំធំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal 06 ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in Hybrid អត់ប្រើសាំងជិះបានជិត ១០០គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Seal 06 ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Plug-in Hybrid ជាមួយតម្លៃលក់ដែលរំពឹងថាខ្ទង់ ២០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Seal 06 ស៊េរីឆ្នាំ ២០២៤ មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម បំពាក់ជាមួយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣១៤ សេះ ផ្គួបជាមួយអាគុយទំហំ ១៥,៨៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩០គីឡូម៉ែត្រដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ នៅតែប្រើប្រាស់ការឌីស្សាញ BYD Ocean series ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រ និងដៃទ្វារប្រទេស Flash-door ជាដើម ។ ខណៈព័ត៌មានទាក់ទងទៅនឹងផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិតជើងឯក F1 ៧សម័យកាល លោក Lewis Hamilton សម្រេចិត្តចេញពី Mercedes ទៅចូលរួមជាមួយ Ferrari

[បរទេស] កាលពីពេលថ្មីៗនេះ អ្នកប្រណាំងដ៏ល្បីនៅលើពិភពលោក និងជាអតិតជើងឯក F1 ៧សម័យកាល លោក Lewis Hamilton នឹងចាកចេញពីក្រុមប្រណាំង Mercedes AMG Petronas ទៅចូលរួមជាមួយក្រុមប្រណាំង Scuderia Ferrari នៅក្នុងឆ្នាំ ២០២៥ ។

ក្នុងនោះ លោក Lewis Hamilton បាននិយាយថា “ខ្ញុំមានរយៈពេល ១១ ឆ្នាំដ៏អស្ចារ្យជាមួយក្រុម Mercedes ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលយើងសម្រេចបានរួមគ្នា ។ លើសពីនេះ Mercedes បានក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្ញុំតាំងពីពេលនោះមក គឺចាប់តាំងពីខ្ញុំមានអាយុ ១៣ ឆ្នាំ។

ការផ្លាស់ប្តូររបស់ Lewis Hamilton ទៅកាន់ក្រុមប្រណាំង Scuderia Ferrari ជាភាពគួរឲ្យភ្ញាក់ផ្អើរដ៏ធំមួយសម្រាប់ការប្រណាំង F1។ ជាមួយគ្នានេះ លោក Charles Leclerc ក៏ត្រូវបានជ្រើសរើសជាអ្នកកាន់ដៃចង្កូតសម្រាប់ Scuderia Ferrari ដោយបានបន្តកុងត្រាថ្មីជាមួយ Scuderia Ferrari រហូតដល់ចុងឆ្នាំ ២០២៥។

គួរឲ្យដឹងថា លោក Lewis Hamilton បានចាប់ផ្តើមអាជីពរបស់គាត់ជាផ្លូវការនៅក្នុងការប្រកួតប្រណាំងដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០០៧ ជាមួយនឹងក្រុមប្រណាំង McLaren ដោយក្នុងឆ្នាំ ២០០៨ បានឈ្នះជើងឯកពិភពលោកជាលើកដំបូងរបស់គាត់ និងបានចូលរួមជាមួយក្រុមប្រណាំងរថយន្តរបស់ Mercedes នៅក្នុងឆ្នាំ ២០១៣ នឹងបានឈ្នះជើងឯកចំនួន ៦ដងបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩ និង ២០២០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tundra ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid បង្ហាញខ្លួននៅប្រទេសអូស្រ្តាលី

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមគេហទំព័រ CarExpert បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota បានដាក់បញ្ចេញនៅភីកអាប់ Toyota Tundra ស៊េរីឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារប្រទេសអូស្រ្តាលី ជាមួយតម្លៃលក់ចាប់ពី ១៤៥ ៩០០ ដុល្លារ ។

Toyota Tundra ស៊េរីឆ្នាំ ២០២៥ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ៣,៤ លីត្រ V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ និងមានសមត្ថិភាពអូសសណ្តោងបានដល់ ៤៥០០គីឡូក្រាម ។

សម្រាប់ភីកអាប់ស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយស្តង់ដារដូចជា ថាសកង់ស្ព័រទំហំ ២០អ៉ីញ, ចងៀងមុខ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែរ និងឧបករណ៍បំពងសំឡេង ១២ចំនុច​ជាដើម ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 2.5 ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ឆ្នាំ២០២៤ មុខមាត់ថ្មី របស់ប្រទេសថៃ នឹងបង្ហាញខ្លួនជាផ្លូវការក្នុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser នៃរថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ២០២៤ មុខមាត់ថ្មី មុនពេលដាក់បង្ហាញចេញជាផ្លូវការនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

យោងតាមទំព័រ Facebook របស់ Toyota Motor Thailand បង្ហាញពីរូបភាព Teaser នៃ Toyota Corolla CROSS ថ្មីជាមួយនឹងការផ្លាស់ប្តូរបន្តិចបន្តួចទាក់ទងទៅនឹងចង្កៀងមុខ-ក្រោយ LED ដែលដូចគ្នាទៅនឹងម៉ូដែលរបស់ទីផ្សារប្រទេសជប៉ុន ។

នាពេលបច្ចុប្បន្ននេះ Toyota មិនទាន់បានបង្ហាញពីព័ត៌មានលម្អិតនៃរថយន្ត Corolla Cross មុខមាត់ថ្មីនេះនៅឡើយទេ ខណៈម៉ូដែលបច្ចុប្បន្ន បានបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ អាចផលិតកម្លាំងបាន ១២២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser EV សាកភ្លើង ១០នាទី ជិះបានជាង ១ពាន់គីឡូម៉ែត្រ នឹងចេញលក់​ក្នុង​ឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Land Cruiser ប្រើថាមពលអគ្គីសនីសុទ្ធ ដែលមាន ២ម៉ូដែល ដោយម៉ូដែលទី១ មានភាពប្រណិតជាង និងទំហំធំ ចំណែកម៉ូដែលទី ២ នឹងមានទំហំតូចជាង និងមានតម្លៃសមរម្យជាង ។

ក្នុងនោះ យោងតាមគេហទំព័រ Autocar បានឲ្យដឹងថា ម៉ូដែលទី១ មានការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងប្រណិតភាពដើម្បីក្លាយជាផលិតផលដ៏ល្អមួយដើម្បីដាក់បង្ហាញនៅខួបលើកទី ៧៥ នៃម៉ូដែល Land Cruiser ក្នុងឆ្នាំ ២០២៦ ព្រមទាំងអាចបំពាក់ជាមួយអាគុយថ្មីរបស់ Toyota ដែលអាចបើកបរបានចម្ងាយជាង ១ពាន់គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ខណៈម៉ូដែលទី ២ មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត bZ4x ក៏ដូចជាងការផលិតឡើងនៅលើគ្រោងឆ្អឹង E-TNGA platform និងម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២១៤ សេះ និងអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៧គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត សំណុំចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោ Toyota នៅចំកណ្តាល កញ្ចក់ចំហៀងបែបឌីជីថល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling Bingo Plus ឆ្នាំ២០២៤ គូប្រជែង BYD Dolphin សាកភ្លើងម្តងជិះបាន ៥០០គីឡូម៉ែត្រជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling Auto បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Wuling Bingo Plus ស៊េរីឆ្នាំ២០២៤ ប្រើថាមពលអគ្គិសនីសុទ្ធ ដើម្បីប្រកួតប្រជែងជាមួយ BYD Dolphin គ្រោងនឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ ២០២៤ ជាមួយតម្លៃលក់ក្រោម ២មុឺនដុល្លារ ។

Wuling Bingo Plus មានប្រវែងតួខ្លួនសរុប ៤ ០៩០ ម.ម ទទឹង ១ ៧២០ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម បំពាក់ជាមួយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងមូល ព្រមទាំងប្រើប្រាសនៅថាសកង់ស្ព័រ និងកាង spoiler ជាប់ដំបូលលយចេញមកក្រៅ ។

ចំពោះនៅផ្នេកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ LING OS system ប្រព័ន្ធចូលចំណតដោយស្វ័យប្រវត្តិផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce បញ្ចេញម៉ូដែលពិសេសចំនួន ៤ ដើម្បីអបអរប្រពៃណីចិននៃឆ្នាំនាគ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេសចំនួន ៤ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលជាឆ្នាំនៃសត្វនាគ ‘Year of the Dragon’ ដែលផ្អែកនៅលើម៉ូដែល Cullinan និង Phantom គ្រោងនឹងចេញលក់មុនថ្ងៃបុណ្យចូលឆ្នាំថ្មី។

សម្រាប់លក្ខណៈ​ពិសេស​បែប Unique នៃ​ការ​រចនា​នៅផ្នែកខាងក្រៅរថយន្តនេះ ដែល​រួម​មាន​គំនូរ​រូបនាគដែលគូសដោយដៃ ខណៈរូបនាគនីមួយៗបែរមុខទៅខាងស្ដាំដែលជាការ “តំណាងឲ្យទិសបូព៌ា ជានិមិត្តរូបនៃទិសនៃព្រះអាទិត្យរះ”។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយពណ៌ក្រហមនៅលើទីតាំងមួយចំនួន នឹងមានរូបសត្វនាគពណ៌ក្រហមចំនួន ៣ ដែលគូសដោយដៃនៅលើបន្ទះដែក fascia ដែលបានចំណាយពេលគូសជាង ២សប្តាហ៍។ លើសពីនេះ នៅលើ Headrest ក៏មានរូបនាគពណ៌ក្រហម ដែលដេរដោយដៃចំណាយពេលប្រហែល ២០ម៉ោង និងរូបនាគនៅពិដានដំបូលផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ជាក់ថា ខ្លួនកំពុងអភិវឌ្ឍម៉ាស៊ីនចំហេះខាងក្នុងថ្មីសម្រាប់ផលិតរថយន្តនាពេលអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ជាក់ថា ខ្លួនកំពុងបង្កើតម៉ាស៊ីនចំហេះខាងក្នុងថ្មីសម្រាប់ផលិតរថយន្តនាពេលអនាគត ខណៈក្រុមហ៊ុននៅតែជឿជាក់ថា រថយន្តអគ្គិសនី មិនអាចជាដំណោះស្រាយតែមួយគត់នៅលើផ្លូវទៅកាន់អព្យាក្រឹតភាពកាបូននោះទេ ប៉ុន្តែរថយន្តប្រើថាមពលម៉ាស៊ីន​​អ៉ីដ្រូសែន​អាច​ផ្តល់​នៅ​ដំណោះស្រាយ​ដ៏​មាន​សក្តានុពល។

នៅក្នុងសុន្ទរកថានាពេលថ្មីៗនេះ លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បានបញ្ជាក់ជាថ្មីអំពីផែនការរបស់គាត់ក្នុងការអភិវឌ្ឍម៉ាស៊ីនចំហេះខាងក្នុងថ្មីសម្រាប់ផលិតផលរថយន្ត ដោយលោកជឿជាក់ថារថយន្តអគ្គិសនីសុទ្ធនឹងមិនអាចលើសពី ៣០% នៃចំណែកទីផ្សារនោះទេ ទោះបីជាមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យាដែលអាចនឹងលេចឡើងនាពេលអនាគតក៏ដោយ។ លើសពីនេះ ចំណែក ៧០% ផ្សេងទៀតដែលនៅសល់នឹងជាចំណែកនៃរថយន្តប្រើសាំង និងម៉ាស៊ីនកូនកាត់ Hybrid ។

គួរឲ្យដឹងថា សម្រាប់ក្រុមហ៊ុនផលិតរបស់អឺរ៉ុបមានដូចជា Stellantis Mercedes-Benz BMW និង Audi សន្យាថានឹងលក់តែរថយន្តប្រើថាមពលអគ្គិសនីសុទ្ធប៉ុណ្ណោះចាប់ពីឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+