ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Explorer សេរីឆ្នាំ២០២៥ បង្ហាញខ្លួនជាផ្លូវការ តែម៉ាស៊ីន Hybrid ត្រូវបានដកចេញ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Explorer សេរីឆ្នាំ ២០២៥ ដែលទទួលបានការកែមុខមាត់ថ្មី និងត្រូវបានដកម៉ាស៊ីនកូនកាត់ hybrid ចេញ ដែលតម្លៃលក់ចាប់ពី ៤១ ២០០ ដុល្លារ ដល់ ៥៦ ៨០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Ford Explorer សេរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសា​ងចំណុះ ២,៣លីត្រ EcoBoost ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ៣០០សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ និងមានជម្រើសប៉ុង១ និងប៉ុង ២
  • ម៉ាស៊ីនសា​ងចំណុះ ៣,០លីត្រ EcoBoost V6 អាចផលិតកម្លាំងបាន ៤០០សេះ និងកម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ ប្រភេទបើកបរប៉ុង ២ ។

រថយន្ត Ford Explorer ស៊េរីឆ្នាំ ២០២៥ នាំមកនៅការផ្លាស់ប្តូរសំខាន់ៗមួយចំនួនចំពោះរថយន្ត SUV ដ៏ពេញនិយមនេះ ដោយនៅខាងក្រៅមានប៉ាណាមុខមួយផ្ទាំងធំថ្មី ចង្កៀងមុខ-ក្រោយ LED រចនាថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ខណៈផ្នែកខាងក្នុងត្រូវបានផ្លាស់ប្តូរយ៉ាងធំជាមួយនឹងតាប្លូ ដោយមានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ អាចភ្ជាប់ប្រព័ន្ធប្រតិបត្តិការ SYNC 4 ចុងក្រោយគេ និងប្រព័ណ្ធជំនួយការបើកបរ BlueCruise hand-free driving system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Hilux ឆ្នាំ ២០២៤ មុខមាត់ថ្មី ប្រើ Hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Toyota Hilux ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត Hybrid មុខមាត់ថ្មី គ្រោងនឹងចេញលក់នៅក្នុងខែមិនា ឆ្នាំ ២០២៤ ។

រថយន្ត Toyota Hilux ស៊េរីឆ្នាំ ២០២៤ ថ្មីនេះ ដំណើរការដោយម៉ាស៊ីន Mild-hybrid 48V ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ក្នុងនោះក្រុមហ៊ុន Toyota អះអាងថា នឹងជួយដល់ម៉ាស៊ីនដំណើរការបានរលូតជាងមុន និងអាចកាត់បន្ថយកម្រិតស៊ីប្រេងពី ៦% ដល់ ១០% បើប្រៀបធៀបទៅនឹងម៉ាស៊ីនម៉ាស៊ូត ២,៨ លីត្រ ដែលមិនមានបច្ចេកវិទ្យា Hybrid ។ លើសពីនេះ ក៏ទទួលបានរបៀបបើកបរ Off-Road ផងដែរ ។

សម្រាប់ប្រព័ន្ធ Hybrid Mileage 48-Volt System មាន ៣ ផ្នែកសំខាន់ៗរួមមាន៖ ម៉ូទ័រអគ្គិសនី ឧបករណ៍ផ្ទេរថាមពល DC/DC និងអាគុយ 48-volt battery ជំនួយទៅដល់ប្រព័ន្ធ Stop/Start ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង រួមជាមួយការកាត់បន្ថយសំលេងរំខានចូលទៅផ្នែកខាងក្នុង ។

ផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Hilux ថ្មី មានការរចនាប៉ាណាមុខថ្មីរាងជាសំបុកឃ្មុំ Honeycomb ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ។ ខណៈ​ពេល​ដែល​ព័ត៌មាន​លម្អិត​នៃ​ឧបករណ៍​ស្តង់ដារ​ផ្សេង​ទៀត​នឹង​ប្រែប្រួល​ទៅ​តាម​ម៉ូដែល​​នីមួយៗ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថាកុំៗ លឺតែខំៗ! ម្ចាស់រថយន្ត Rolls-Royce ម្នាក់ ប្រឈមជាប់ក្នុងបញ្ជីខ្មៅអស់មួយជីវិត

[បរទេស] កាលពីឆ្នាំមុន នាយកប្រតិបត្តិ Rolls-Royce លោក Torsten Müller-Ötvös បានព្រមានថា អតិថិជនដែលបានទិញរថយន្ត Spectre ហើយព្យាយាមលក់បន្តនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅភ្លាមៗអស់មួយជីវិត ប៉ុន្តែថ្មីៗនេះ ត្រូវបានប្រទៈឃើញរថយន្តនេះប្រើប្រាស់បានតែ ១៥៩គីឡូម៉ែត្រ កំពុងដាក់ដេញថ្លៃនៅរដ្ឋ FLORIDA ទទួលបានតម្លៃ ៣៨០ ០០០ ដុល្លារក្នុងរយៈពេល ៥ថ្ងៃ ។

ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ម្ចាស់រថយន្តនេះ ក្នុងការដាក់លក់ដេញថ្លៃរថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Rolls-Royce មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែពួកគេប្រហែលជាមិនមានឱកាសក្នុងការទិញរថយន្ត Rolls-Royce ថ្មីម្តងទៀតអស់មួយជីវិត។

សម្រាប់រថយន្តដ៏ប្រណិតនេះ ត្រូវបានតុបតែងជាមួយពណ៌ប្រផេះ ប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទ 7-spoke ទំហំ ២៣អ៉ីញ ព្រមទាំងកៅអីពូកស្បែក និងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៨៤ សេះ និងកម្លាំងរមួល ៨៩៥ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១២០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៨គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភ្ញាក់ផ្អើល ថាក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងធ្វើអ្វី បន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានបង្ហោះវីដេអូ Beyond Zero ?​

វីដេអូមានរយៈពេល ១នាទី ដែលមានចំណងជើងថា Beyond Zero នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានធ្វើអោយសារព័ត៌មាន ខេមបូ អូតូ មានចម្ងល់ថា តើក្រុមហ៊ុនរថយន្តមកពីជប៉ុនមួយនេះ នឹងនាំយករថយន្តប្រភេទអ្វីមកកាន់ប្រទេសកម្ពុជា?

Link: Facebook

ក្នុងវីដេអូបានបង្ហាញពីរថយន្ត ៤ ម៉ូឌែល មានដូចជា Toyota BZ4X, Toyota Prius, Toyota Mirai និង Toyota Corolla Cross ប្រភេទ HYBRID ។ ម៉ូឌែលនេះជាប្រភេទរថយន្ត អាគុយ Hybrid, Plug-In Hybrid, ប្រើប្រាស់ Hydrogen និងអគ្គីសនី ព្រមទាំងមានរហ័សនាមរថយន្តដែលសន្សំសំចៃបំផុត។

ប្រសិនជានិយាយពី Beyond Zero របស់តូយ៉ូតាវិញ វាជាការប្ដេជ្ញាចិត្ត និងជានិមិត្តសញ្ញាមួយដែលបង្ហាញអំពីរថយន្តដែលដោះស្រាយបញ្ហាដូចជា ការកើនឡើងនៃឧស្ម័នកាបូននិច និង បញ្ហាបរិស្ថានជាដើម។ តែមិនត្រឹមតែការដោះស្រាយបញ្ហានេះទេ Beyond Zero មានទស្សនៈវិស័យក្នុងការធ្វើអោយបរិមាណនៃការប្រើប្រាស់រថយន្ដដែលជួយការពារបរិស្ថានកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ងាកមកស្រាយចម្ងល់សិនថា តើក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងនាំរថយន្តម៉ូឌែលអ្វីមកកាន់ប្រទេសកម្ពុជា ខាងសារព័ត៌មានយើងក៏បានសាកសួរទៅកាន់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចគ្នា ដោយក្រុមហ៊ុនបានបញ្ជាក់ថា “ យើងនឹងចូលរួមចំណែកការពារបរិស្ថានទាំងអស់គ្នា ដើម្បីអនាគតដ៏ប្រសើរត្រូវផ្តើមចេញពីយើងទាំងអស់គ្នានៅថ្ងៃនេះ។ ដូច្នេះរង់ចាំភាពភ្ញាក់ផ្អើលពី Toyota Cambodia ទាំងអស់គ្នា ”។

សម្រាប់ព័ត៌មានលម្អិត នៃការផ្តល់ ជូនដ៏ពិសេសនេះ  លោកអ្នកអាចអញ្ជើញមកកាន់អគារតាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) គ្រប់សាខាដែលមានដូចជា៖

ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗

សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎

សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎

សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏

សាខាមានជ័យ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗

សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕

សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏

សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟎𝟒𝟗

ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕

ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) Facebook Youtube Instagram Telegram  Website

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់រថយន្តរបស់ Rolls-Royce មានតម្លៃថ្លៃជាងគេបំផុតទាំង ១០ម៉ូដែល

[បរទេស] កាលពីពេលថ្មីៗ កន្លែងទៅនេះ យោងតាមគេហទំព័រសារព័ត៌មាន Carbuzz បានធ្វើការបង្ហាញចេញនៅរថយន្ត Rolls-Royce ដែលមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុនចក្រភពអង់គ្លេស។ ខាងក្រោមនេះ​ ជាម៉ូដែលរបស់ Rolls-Royce ទាំង១០ ដែលមានតម្លៃថ្លៃបំផុត៖

១) Rolls-Royce Droptail La Rose Noire រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ៣០ លានដុល្លារ

២) Rolls-Royce Boat Tail រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ២៨ លានដុល្លារ

៣) Rolls-Royce Sweptail រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ១២,៩ លានដុល្លារ

៤) Rolls-Royce Phantom I Round Door ម៉ូដែលឆ្នាំ ១៩២៥ រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ៧,២ លានដុល្លារ

៥) Rolls-Royce 10hp ម៉ូដែលឆ្នាំ ១៩០៤ រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ៧,២ លានដុល្លារ

៦) Rolls-Royce 40/50hp Double Pullman Limousine ម៉ូដែលឆ្នាំ ១៩១២ រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ៦,៤ លានដុល្លារ

៧) Rolls-Royce Phantom Hyperion by Pininfarina ម៉ូដែលឆ្នាំ ២០០៨ រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ៣,៣ លានដុល្លារ

៨) Rolls-Royce Phantom IV Limousine ‘Princess Margaret’ by H.J. Mulliner ម៉ូដែលឆ្នាំ ១៩៥៤ រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ២,៦ លានដុល្លារ

៩) Rolls-Royce Phantom II Continental Sports Coupé by Freestone & Webb ម៉ូដែលឆ្នាំ ១៩៣៣ រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ២,៤ លានដុល្លារ

១០) Rolls-Royce Phantom II Special Town Car by Brewster ម៉ូដែលឆ្នាំ ១៩៣៣ រថយន្តនេះ មានតម្លៃលក់រហូតដល់ទៅ ២,៣ លានដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander Cross ឆ្នាំ ២០២៤ ប្រើ Hybrid ជិះ ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៤លីត្រ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Mitsubishi Xpander Cross ស៊េរីឆ្នាំ ២០២៤ ប្រើម៉ាស៊ីនកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៦ ៥៩៦ ដុល្លារ។

Mitsubishi Xpander Cross ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១១សេះ និងកម្លាំងរមួល ៣៨៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤លីត្រ ទៅ ៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ និងមានរៀបបើកបរចំនួន ៧ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤៥៩៥ មម ទទឹង ១៧៥០ មម កំពស់ ១៧៥០មម ប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៧៥ មម និងមានកំពស់ពីដីទៅបាតរថយន្ត ២០៥ មម នឹងនៅតែប្រើប្រាស់ភាសាការរចនា Advanced Dynamic Shield design concept ដោយមានប៉ាណាមុខរាងជាសំណាញ់ សណុំចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិរាងជាអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ រថយន្តនេះក៏មានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងមានបំពាក់ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ព្រមទាំងប្រព័ន្ធ Active Yaw Control ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xpander ស៊េរីឆ្នាំ ២០២៤ ប្រើ Hybrid ចេញលក់ជាផ្លូវការនៅប្រទេសថៃ ឯតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Xpander ស៊េរីឆ្នាំ ២០២៤ ប្រើម៉ាស៊ីនកូនកាត់ Hybrid នៅក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៥ ៦៦៩ ដុល្លារ ។

Mitsubishi Xpander ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ៩៥សេះ និងកម្លាំងរមួល ១៣៤ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៦៦ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៤លីត្រ ទៅ ៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ និងមានរៀបបើកបរចំនួន ៧ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥៩៥ ម.ម ទទឹង ១ ៧៥០ ម.ម កំពស់ ១ ៧៥០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម និងមានកំពស់ពីដីទៅបាតរថយន្ត ១៩៥ ម.ម នឹងនៅតែប្រើប្រាស់ភាសាការរចនា Advanced Dynamic Shield design concept ដូចទៅនឹងរថយន្តប្រើសាំងដដែល ដោយមានប៉ាណាមុខរាងជាសំណាញ់ សណុំចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិរាងជាអក្សរ T ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ រថយន្តនេះក៏មានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងមានបំពាក់ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ព្រមទាំងប្រព័ន្ធ Active Yaw Control ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new Mazda CX-70 ស៊េរីឆ្នាំ ២០២៥ ប្រើម៉ាស៊ីនកូនកាត់ Hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែល Mazda CX-70 ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ដែលជារថយន្តដែលមានទីតាំងចន្លោះ CX-50 និង CX-90 គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ក្នុងទីផ្សារប្រទេសជប៉ុន ។

Mazda CX-70 Hybrid ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត CX-90 ដែលមានប្រវែងគន្លាតកង់មុខ-ក្រោយ ៣១១៩ មម និងទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • បំពាក់ជាមួយម៉ាស៊ីនកូនកាត់ plug-inHybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Skyactiv អាចផលិតកម្លាំងបាន ៣២៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនកម្លាំង ៩១សេះ និងអាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ អាចផលិតកម្លាំងបាន ៣៤០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក ។

Mazda CX-70 ស៊េរីថ្មីនេះ មានលក្ខណៈបែបស្ព័រ និងទំនើបជាងមុន ដោយប៉ាណាមុខត្រូវបានឌីស្សាញថ្មីបែបសំណាញ់ពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញពណ៌ខ្មៅផងដែរ ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ​ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Mazda Connect ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hypercar របស់ Bugatti មួយម៉ូដែលនេះ មានតែមួយគ្រឿងប៉ុណ្ណោះនៅលើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bugatti បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bugatti Veyron 16.4 Grand Sport Sang Blue ដែលផលិតឡើងតែមួយគ្រឿងប៉ុណ្ណោះសម្រាប់អបអរនៃខួប ១០០ឆ្នាំ របស់ក្រុនហ៊ុនដ៏ប្រណិតប្រទេសបារាំងមួយនេះ ដែលមានតម្លៃលក់ចាប់ពី ១,៧លានដុល្លារ ដល់ ២លានដុល្លារ ។

រថយន្តប្រភេទ Hypercar នេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ២០០៩ នឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវីធីធំជាច្រើនដង ជាមួយការរចនាពណ៌ខៀវ និងប្រាក់តែមួយគត់សម្រាប់ម៉ូដែលនេះ នឹងបានបើកបរបានចម្ងាយ ៤ ៤៩៤ គីឡូម៉ែត្រប៉ុណ្ណោះ ។ លើសពីនេះ ក៏ត្រូវបានបំពាក់ជាមួយ Carbon-fiber នៅលើគម្របម៉ាស៊ីន ខណៈដៃទា្វរ និងរបាំងការពារភុកធ្វើពីអាលុយមីញ៉ូម ព្រមទាំងថាសកង់ប្រភេទ Michelin tire ជាដើម។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានស្រោបដោយស្បែកពណ៌ទង់ដែង ជាមួយការបំពាក់ carbon-fiber ពណ៌ខៀវនៅលើតាប្លូ និងបន្ទះដែក ‘Centenaire 2009 Pebble Beach’ ដែលជានិមិត្តសញ្ញានៃរថយន្តនេះផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានអគ្គិសនីម៉ូដែលឆ្នាំ ២០២៤ ទាំង ១០ម៉ូដែល ផ្តល់ចម្ងាយបើកបរឆ្ងាយបំផុត

[បរទេស] យោងតាមសារ​ព័ត៌មាន Autoblog របស់សហរដ្ឋអាមេរិក ជ្រើសរើសម៉ូដែលរថយន្តប្រើថាមពលអគ្គិសនីទ្ធម៉ូដែលឆ្នាំ ២០២៤ ដែលបើកបរបានចម្ងាយឆ្ងាយជាងគេសម្រាប់ទីផ្សាររបស់ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​​ម៉ូដែល​រថយន្ត​អគ្គិសនី​សុទ្ធទាំង ១០ ដែលបើកបរបានចម្ងាយឆ្ងាយជាងគេក្នុងឆ្នាំ​ ២០២៤ នៅសហរដ្ឋអាមេរិក៖

Rivian R15 រថយន្តនេះ អាចបើកបរបានចម្ងាយ ៦៤៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៧៨ ០០០ ដុល្លារ

Tesla Model Y រថយន្តនេះ អាចបើកបរបានចម្ងាយ ៥៣១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៤៥ ៤០០ ដុល្លារ

Hummer EV រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៩៧ ០០០ ដុល្លារ

Cadillac Lyriq រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ

Ford Mustang Mach-E រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ

BMW iX រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៨៨ ០០០ ដុល្លារ

Kia EV6 រថយន្តនេះ អាចបើកបរបានចម្ងាយ ៤៩៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៤៤ ០០០ ដុល្លារ

Hyundai Ioniq 5 រថយន្តនេះ អាចបើកបរបានចម្ងាយ ៤៨៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៤៣ ០០០ ដុល្លារ

Mercedes EQE រថយន្តនេះ អាចបើកបរបានចម្ងាយ ៤៤៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៧៩ ០០០ ដុល្លារ

Kia Kona រថយន្តនេះ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៣៤ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+