ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានអគ្គិសនីម៉ូដែលឆ្នាំ ២០២៤ ទាំង ១០ម៉ូដែល ផ្តល់ចម្ងាយបើកបរឆ្ងាយបំផុត

[បរទេស] យោងតាមសារ​ព័ត៌មាន Autoblog របស់សហរដ្ឋអាមេរិក ជ្រើសរើសម៉ូដែលរថយន្តប្រើថាមពលអគ្គិសនីទ្ធម៉ូដែលឆ្នាំ ២០២៤ ដែលបើកបរបានចម្ងាយឆ្ងាយជាងគេសម្រាប់ទីផ្សាររបស់ខ្លួន។ ខាង​ក្រោម​នេះ​គឺ​ជា​​ម៉ូដែល​រថយន្ត​អគ្គិសនី​សុទ្ធទាំង ១០ ដែលបើកបរបានចម្ងាយឆ្ងាយជាងគេក្នុងឆ្នាំ​ ២០២៤ នៅសហរដ្ឋអាមេរិក៖

Rivian R15 រថយន្តនេះ អាចបើកបរបានចម្ងាយ ៦៤៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៧៨ ០០០ ដុល្លារ

Tesla Model Y រថយន្តនេះ អាចបើកបរបានចម្ងាយ ៥៣១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៤៥ ៤០០ ដុល្លារ

Hummer EV រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៩៧ ០០០ ដុល្លារ

Cadillac Lyriq រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ

Ford Mustang Mach-E រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ

BMW iX រថយន្តនេះ អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៨៨ ០០០ ដុល្លារ

Kia EV6 រថយន្តនេះ អាចបើកបរបានចម្ងាយ ៤៩៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៤៤ ០០០ ដុល្លារ

Hyundai Ioniq 5 រថយន្តនេះ អាចបើកបរបានចម្ងាយ ៤៨៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៤៣ ០០០ ដុល្លារ

Mercedes EQE រថយន្តនេះ អាចបើកបរបានចម្ងាយ ៤៤៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៧៩ ០០០ ដុល្លារ

Kia Kona រថយន្តនេះ អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ជាមួយតម្លៃលក់ចាប់ពី ៣៤ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento ឆ្នាំ២០២៤ មុខមាត់ថ្មី ចេញលក់ជាផ្លូវការ ឯតម្លៃថ្លៃជាងម៉ូដែលឆ្នាំមុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បញ្ចេញនៅតម្លៃលក់ជាផ្លូវការនៅរថយន្ត Kia Sorento ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការឌីស្សាញឡើងវិញ ជាមួយតម្លៃចាប់ផ្តើមថ្លៃជាងឆ្នាំ ២០២៣ ចាប់ពី ១ ០៦០ ដុល្លារ ដល់ ៣ ៤០០ ដុល្លារ ពោលគឺមានតម្លៃលក់ ៣៣ ៣៦៥ ដុល្លារ ដល់ ៤៨ ៧៦៥ ដុល្លារ នៅទីផ្សារបរទេស ។

សម្រាប់រថយន្ត Kia Sorento ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មីនេះ ភ្ជាប់មកជាមួយនៅមុខងារថ្មីៗជាច្រើន រួមទាំងការរចនាផ្នែកខាងក្រៅដែលបានកែប្រែដូចជា ប៉ាណាមុខថ្មីពណ៌ខ្មៅរលោក កាងការពារមុខបែប Unique ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ។

ចំពោះនៅផ្នែកខាងក្នុង បានបំពាក់ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣អ៉ីញ កាម៉េរាមើលក្រោយប្រភេទជីឌីថល ក៏ដូចជាមុខងារសោរ Digital Key 2.0 ដែលអាចបញ្ជា Lock-unlock តាមរយៈទូរស័ព្ទ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ ២ជម្រើសរួមមាន៖

  • បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២
  • បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៨វគ្គ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Buggati Chiron Super Sport ‘Red Dragon’ ដើម្បីអបអរឆ្នាំនាគ រំកិលចេញពីរោងចក្រហើយ

[បរទេស] កាលពីពេលថ្មីៗនេះ រថយន្ត Bugatti Chiron Super Sport ចុងក្រោយបង្អស់ ទើបតែបានចាកចេញពីរោងចក្រផលិតរថយន្តដ៏ប្ណិតរបស់ក្រុមហ៊ុនប្រទេសបារាំង ដែលផលិតសម្រាប់អតិថិជននៅប្រទេសសិង្ហបុរី ដែលត្រូវបានឲ្យឈ្មោះថា Red Dragon ដើម្បីអបអរឆ្នាំថ្មីដែលជាឆ្នាំនាគ ។

សម្រាប់ម៉ូដែល Special edition នេះ នៅតែបំពាក់ជាមួយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងបាន ១៥៧៨ សេះ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៤វិនាទី និងមាន Top-speed ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ។

សម្រាប់នៅផ្នែកខាងក្រៅរបស់រថយន្ត​នេះ ត្រូវបានភ្ជាប់មកជាមួយតួខ្លួនពណ៌​​ក្រហម និងពណ៌ខ្មៅដែលផលិតចេញពី Carbon-fiber ព្រមទាំងថាសកង់ពណ៌ខ្មៅជាមួយដុំហ្វ្រាំង caliper ពណ៌ក្រហមងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដៃទ្វារ និងកៅអីត្រូវបានតុបតែងជាមួយពូកស្បែកពណ៌ស ជាមួយអក្សរចិនពណ៌ក្រហម និងកន្លែងផ្សេងទៀតក៏បានតុបតែងជាមួយ Carbon-fiber ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យសោកស្តាយ! Toyota Camry ត្រូវបានបញ្ឈប់ការផលិតនៅទីផ្សារប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការសម្រេចចិត្តបញ្ឈប់ការលក់រថយន្ត Toyota Camry ប្រភេទ sedan ព្រមទាំងបញ្ឈប់ការផលិតរថយន្តនេះនៅក្នុងប្រទេសជប៉ុនផងដែរបន្ទាប់ពេល ៤៤ឆ្នាំ ដោយសារការលក់រថយន្តប្រភេទ sedan នៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំង ។

គួរឲ្យដឹងថា សម្រាប់រថយន្ត Toyota Camry នៅក្រៅទីផ្សារប្រទេសជប៉ុន ដូចជានៅសហរដ្ឋអាមេរិកបានផ្តល់ឲ្យរថយន្តនេះ នៅការផាស់ប្តូរថ្មីទាំងស្រុង នឹងនៅបន្តការលក់ ដែលគ្រោងបង្ហាញខ្លួនម្តងទៀតនៅក្នុងឆ្នាំ ២០២៤ នេះ ។

Toyota Camry ត្រូវបានក្រុមហ៊ុនដាក់បញ្ចេញជាលើកដំពូងនៅក្នុងឆ្នាំ ១៩៨០ នឹងត្រូវបានលក់នៅក្នុងទីផ្សារសកលលោកចំនួន ១០០ប្រទេស ដោយលក់បានចំនួន ២១លានគ្រឿងគិតត្រឹមឆ្នាំ ២០២២ ។ លើសពីនេះ ក៏ជារថយន្តលក់ដាច់បំផុតនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នាគិតក្នុងឆ្នាំ ២០១៦ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Everest ស៊េរីឆ្នាំ ២០២៤ បានបង្ហាញរូបរាងជាផ្លូវការនៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង ២០០០នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

នៅវេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ២០២៤ ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត ដូចជាប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ (T) រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ Bi-Turbo ភ្ជាប់ជាមួយប្រព័ន្ធចូលលេខដោយស្វ័តប្រវត្តនៃប្រអប់លេខអេឡិចត្រូនិច ១០វគ្គអូតូ (E-Shifter)​​ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Everest ស៊េរីឆ្នាំ២០២៤។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។

នៅក្នុងកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Ford Everest ស៊េរីឆ្នាំ២០២៤​ នារាត្រីនេះ។ សម្រាប់រថយន្ត Ford Everest ស៊េរីឆ្នាំ២០២៤ ក៏នៅតែបន្តផ្តល់ជូននូវបច្ចេកវិទ្យាទំនើបៗលើសគេ និងប្រព័ន្ធសុវត្ថិភាពចុងក្រោយ ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។​ ថ្មីៗនេះ យើងបានធ្វើការពង្រើកសាខាអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្មនៅលើផ្លូវជាតិលេខ 6A ជ្រោយចង្វារ ដើម្បីធ្វើការបង្ខិតសេវាកម្មអោយកាន់តែគៀកជាមួយអតិថិជន។ លើសពីនេះទៅទៀត គឺយើងមានកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ដែលជាបណ្តុំព័ត៌មានស្តីអំពីរថយន្តគ្រប់ម៉ូដែលប្រូម៉ូសិនថ្មីៗ ព័ត៌មានទូទៅអំពីផ្នែកលក់ និងផ្នែកសេវាកម្មដូចជាផ្តល់ការប្រឹក្សាយោបល់ និងធ្វើការទំនាក់ទំនងសុំជំនួយជួសជុលចល័ត ២៤ម៉ោង​ និងផ្តល់សេវាសណ្តាងរថយន្តជុំវិញក្រុងភ្នំពេញដោយឥតគិតថ្លៃផងដែរ។”

Ford Everest ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដោយយកគំនិត «Built Ford Tough» ដោយផ្តោតជាសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន​ និងលាន់មាត់សរសើរយ៉ាងច្រើនពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៤ ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថលទំហំ ១២,៤អ៉ីញ ដែលផ្តល់ទិន្នន័យផ្សេងៗរួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen ទំហំ ១២អ៉ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ជំនាន់ថ្មី ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា ៣៦០ដឺក្រេ រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែផងដែរ,​ ប្រព័ន្ធបើកឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាសជើង និងចុចបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត ។ល។

ពិសេសជាងនេះទៅទៀត រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៤ ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

រថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៤ មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌សូកូឡា ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស។ សម្រាប់តម្លៃនៃរថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៤ គឺ $75,900 សូមទំនាក់ទំនងតាមសាខានីមួយៗ: សាខាព្រះមុនីវង្ស 078 999 773,សាខាទឹកថ្លា 095 939 939, សាខាទូលសង្កែ 078 935 935, សាខាជ្រោយចង្វារ 017 999 027, សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357, សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883, និងសាខាភ្នំពេញថ្មី 011 255 229 / 077 722 999

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នៅតែជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតរបស់ពិភពលោក

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមសារព័ត៌មាន Reuter បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota លក់រថយន្តនៅក្នុងឆ្នាំ ២០២៣ បានសរុប ១១,២ លានគ្រឿង និងបន្តរក្សាដំណែងក្នុងនាមជាក្រុមហ៊ុនលក់ដាច់ជាងគេនៅលើពិភពលោកក្នុងរយៈពេល ៤ឆ្នាំជាប់ៗគ្នា ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានរាយការណ៍ថាមានការកើនឡើង ៧,២% ក្នុងការលក់ជាក្រុមទូទាំងពិភពលោកកាលពីឆ្នាំមុន រួមទាំងក្រុមហ៊ុនផលិតរថយន្តខ្នាតតូច Daihatsu និងរថយន្តដឹកទំនិញ Hino Motors ។ លើសពីនេះ ក្រុមហ៊ុនក៏បានបង្ហាញពីការលក់រថយន្តប្រភេទ Parent-only របស់ Toyota និងម៉ាក Lexus របស់ខ្លួនបានឈានដល់កំណត់ត្រាចំនួន ១០,៣ លានគ្រឿងក្នុងឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា ការលក់ជាក្រុមសកលរបស់ក្រុមហ៊ុន Toyota ឥឡូវនេះបានឈានដល់កំពូលដែលលក់បានចំនួន ១០លានគ្រឿងសម្រាប់រយៈពេល ៩ឆ្នាំនៃ ១០ ឆ្នាំចុងក្រោយនេះ លើកលែងតែសម្រាប់ឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់ផលប៉ះពាល់ដល់វិស័យរថយន្ត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Isuzu D-Max X-Series ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅភីកអាប់ Isuzu D-Max X-Series ដែលមាន ២ម៉ូដែលគឺ Speed និង Hi-Lander ដែលផ្តល់ជូនទាំងទ្វារ ២ និងទ្វារ ៤ ជាមួយតម្លៃលក់ចាប់ពី ២១ ១៨៧ ដុល្លារ ដល់ ២៩ ០០៤ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ ។

សម្រាប់ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៦វគ្ក ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅ មានលក្ខណៈខុសគ្នាពីភីកអាប់ទូទៅ ដែលទទួលបានការកែកុនបន្ថែមចេញពីរោងចក្រផ្ទាល់ នឹងបាន​ក្លាយ​ជា​ម៉ូដែល​ដ៏​ពេញ​និយម​បំផុត​របស់ Isuzu រហូត​មក​ដល់​ពេល​នេះ មានរយៈពេល ១៤ ឆ្នាំមកហើយ។  លើសពីនេះ បានភ្ជាប់មកជាមួយប៉ាណាមុខរចនាបែប Unique កាងការពារផ្នេកខាងមុខ-ចំហៀង-ក្រោយ របាបែបស្ព័រជំនួយដល់ប្រព័ន្ធ aerodynamic ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញពណ៌ខ្មៅ និងឡូហ្គោអក្សរ X ថ្មី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការឌីស្សាញបែបស្ព័រ នឹងបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ZS EV របស់ប្រទេសចិន ជារថយន្តដែលលក់ដាច់បំផុតនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ…

[ទីផ្សារបរទេស] រថយន្ត MG ZS ស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅទីផ្សារប្រទេសអេស្បាញ នឹងក្លាយជារថយន្តលក់ដាច់ជាងគេនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយលក់បានសរុប ២៥៦៣ គ្រឿង ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនីសុទ្ធ MG ZS EV ក៏បានជួយឲ្យក្រុមហ៊ុន MG មានការលក់កើនឡើង នឹងបានក្លាយជាក្រុមហ៊ុនលេខរៀងទី ១៦ ដែលលក់ដាច់បំផុតនៅអឺរ៉ុប ដែលសារតែរថយន្តនេះ មានតម្លៃលក់ត្រឹមតែ ២៤ ៣០០ ដុល្លារប៉ុណ្ណោះ ។

សម្រាប់រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៤៣ សេះ និងកម្លាំងរមួល ២៥៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៤០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង នឹងសាកថ្មបានពី ០-៨០% ប្រើរយៈពេល ៤០នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មី ជើងខ្លាំងខាង Off-Road របស់ Jetour ផលិតតែ ៣ពាន់គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅម៉ូដែលថ្មី Jetour Traveller JMK ប្រភេទ SUV off-road ដែលផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៣ ០០០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣០ ៦០០ ដុល្លារ ។

Jetour Traveller JMK មានប្រវែងតួខ្លួនសរុប ៤ ៧៨៥ ម.ម ទទឹង ២ ០០៦ ម.ម កំពស់ ១ ៨៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម និងដំណើរដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ប៉ុង២ ជាមួយរបៀបបើកបរ Sport, Standard, Eco, snow និង Mud&rough mode ។

សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានលក្ខណៈហាប់ណែន ជាមួយកាងការពារមុខថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញប្រភេទ Off-Road ដំបូល roof-race ចង្កៀងមុខ-ក្រោយជាប្រភេទ LED និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 chip ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក SONY ១២ចំនុច ដំបូលកញ្ចក់ Panoramic Sunroof ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota bZ3 អាប់ដេតបន្ថែម ប្រើអាគុយរបស់ BYD សាកថ្មជាង ២០នាទី ជិះបាន ៥១៧ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា FAW-Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Toyota bZ3 ដែលទទួលបានការអាប់ដេតថ្មីបន្ថែម និងបានបំពាក់ជាមួយអាគុយរបស់ក្រុមហ៊ុន BYD ជាមួយតម្លៃលក់ចាប់ពី ២៣ ៩៣០ ដុល្លារ ដល់ ២៨ ១៥៨ ដុល្លារនៅទីផ្សារប្រទេសចិន ។

Toyota bZ3 ថ្មីនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣០៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade battery របស់ BYD ទំហំ ៤៩,៩៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយការសាកថ្មល្បឿនលឿន ៣០% ដល់ ៨០% ប្រើរយៈពេល ២៧នាទីប៉ុណ្ណោះ ។

Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ​ម.ម ដែលភ្ជាប់មកជាមួយប៉ាណាមុខបិទជិតដូចទៅនឹងរថយន្តអគ្គិសនី bz4x ចង្កៀងមុខ-ក្រោយប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ១៨ អ៊ីញជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Toyota Smart Mobility Connected ឧបករណ៍បំពងសំលេង ៦ចំនុច និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ២តំបន់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+