ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកដឹងលក្ខណៈពិសេសនៃរថយន្ត McLaren Senna ដែលមានតែ ១គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា

[ក្នុងស្រុក] កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នៅក្នុងកម្មវិធី Rev Up Beyond Supercar ដែលធ្វើឡើងនៅអាគារជីប ម៉ុង ថៅវើ ជាមួយការដាក់តាំងបង្ហាញនៅរថយន្ត supercar ដែលមានតម្លៃថ្លៃជាច្រើនគ្រឿង ក្នុងនោះក៏បានលេចវត្តមាននៅរថយន្ត McLaren Senna ដែលមានតែ ១គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ។

សម្រាប់ McLaren Senna គឺជារថយន្ត Supercar ដែលត្រូវបានផលិតឡើងដាក់ឈ្មោះតាមអ្នកប្រណាំងឡាន Formula one សញ្ជាតិប្រេស៊ីល Ayrton Senna ជាការផ្តល់កិត្តិយស និងគោរពចំពោះភាពជោគជ័យរបស់គាត់ជាមួយនឹងក្រុម McLaren Formula One ចន្លោះឆ្នាំ ១៩៨៨ និង ១៩៩៣ ដែលឈ្នះជើងឯង Formula One World Drivers’ Championship ចំនួន ៣លើក និងឈ្នះការប្រណាំងរថយន្ត Formula One Grand Prix ចំនួន ៣៥លើក ព្រមទាំងបានឈ្នះជើងឯក Formula One World Constructor’s Championship ចំនួន ៤ដងជាប់គ្នាជាមួយ Senna ដែលជាផ្នែកមួយនៃក្រុមអ្នកបើកបររបស់ពួកគេ។

រថយន្តនេះ ត្រូវបានផលិតក្នុងចំនួនមានកំណត់ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះនៅលើសលកលោក ដែលត្រូវបានដាក់បង្ហាញតាមអ៊ីនធឺណិតដោយក្រុមហ៊ុននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ នឹងបានបង្ហាខ្លួនជាផ្លូវការក្នុងពិព័រណ៌រថយន្ត Geneva Motor Show 2018 ជាមួយតម្លៃលក់ ៩៥០ ០០០ ដុល្លារនៅទីផ្សារបរទេស ។ ខណៈ តួគ្រោងត្រូវបានផលិតឡើងពី carbon fiber ដែលមានលក្ខណៈពិសេសនៃប្រព័ន្ធជ្រែកខ្យល់ aerodynamic ដែលត្រូវបានរចនាឡើងមិនឲ្យរថយន្តចាញ់ខ្យល់ និងមានស្ថេរភាពក្នុងល្បឿនលឿន ព្រមទាំងបំពាក់កាងជ្រែកខ្យល់ផ្នែកខាងមុខទំហំធំ ព្រមទាំងកាង spoiler ទំហំនៅផ្នែកខាងក្រោយផងដែរ ។

ខណៈនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប minimalistic ក៏ត្រូវបានតុបតែងជាមួយ carbon fiber ព្រមទាំងកៅអីស្រោបដោយស្បែកដ៏ប្រណិតប្រភេទ Alcantara នឹងត្រូវបានបំពាក់ជាមួយប្រព័ន្ធទប់លំនឹង hydraulic RaceActive Chassis Control II ព្រមទាំងប្រព័ន្ធ suspension ប្រភេទ double-wisbpone ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន V8 ចំណុះ ៤,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ៧៨៩ សេះ និងកម្លាំងរមួល ១៣៥៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេលតែ ២,៨ វិនាទីប៉ុណ្ណោះ និងមាន top-speed ៧៤៨គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Hilux ប្រើម៉ាស៊ីនកូនកាត់ hybrid បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តរបស់ខ្លួនចំនួន ៤ ម៉ូដែល ដោយនៅក្នុងម៉ូដែលគួរឲ្យគត់សម្គាល់ជាងគេគឺភីកអាប់ Toyota Hilux ប្រើម៉ាស៊ីនកូនកាត់ hybrid ស៊េរីឆ្នាំ. ២០២៤។

ដោយភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ 48-volt mild-hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២១៧ សេះ និងកម្លាំងរមួល ៥៦៦ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយលីដ្យូម ។

មិនត្រឹមតែប៉ុណ្ណោះ Toyota Hilux ប្រើម៉ាស៊ីនកូនកាត់ mild hybrid ក៏ត្រូវបានធ្វើឲ្យប្រសើរឡើង និងបានកែលម្អបន្ថែម ៥% ជាមួយនឹងមុខងារដូចជា ប្រព័ន្ធជំនួយពេលស្ទះចរាចរណ៍កម្រិតខ្ពស់ stop and go traffic system និងប្រព័ន្ធហ្វ្រាំងឡើងវិញផងដែរ ។ គួរបញ្ជាក់ផងដែរថា ប៉ុណ្ណោះ Toyota Hilux ប្រើម៉ាស៊ីនកូនកាត់ hybrid គ្រោងនឹងធ្វើការចេញលក់ជាផ្លូវការនៅក្នុងខែមិនា ឆ្នាំ ២០២៣ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Bugatti Chiron ២ម៉ូដែលនៅ Rev Up Cambodia ថ្ងៃមុន តម្លៃក្បែរ ១០លានដុល្លារ

[ក្នុងស្រុក] កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ នៅក្នុងកម្មវិធីមហាព្រឹត្តិការណ៍ Rev Up Beyond Supercar ដែលធ្វើឡើងនៅអាគារជីប ម៉ុង ថៅវើ ជាមួយការដាក់តាំងបង្ហាញនៅរថយន្ត supercar ដែលមានតម្លៃថ្លៃជាច្រើនគ្រឿង ក៏ដូចជារថយន្ត Bugatti Chiron ស៊េរីឆ្នាំ ២០១៨ និង Bugatti Chiron super sport ស៊េរីឆ្នាំ ២០២២ ដែលរួមបញ្ចូលគ្នាមានតម្លៃរហូតដល់ខ្ទង់ក្បែរ ១០លានដុល្លារ ។

សម្រាប់រថយន្ត Buggati Chiron ស៊េរីឆ្នាំ ២០១៨ មានតម្លៃលក់ខ្ទង់ ៥ ០០០ ០០០ ដុល្លារ ជាមួយតម្លៃបង់ពន្ធ ១ ២០០ ០០០ រៀលស្មើនឹង ៣០០ដុល្លារក្នុងមួយឆ្នាំ នឹងរថយន្ត supercar ដ៏កម្រដែលផលិតតែ ៥០០គ្រឿងប៉ុណ្ណោះនៅលើសកលលោក ដំណើរការដោយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងបាន ១៤៧៩ សេះ និងកម្លាំងរមួល ១៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៤វិនាទី និងមាន Top-speed ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ។

សម្រាប់រថយន្ត Buggati Chiron Super Sport ស៊េរីឆ្នាំ ២០២២ មានតម្លៃលក់ខ្តង់ ៤ ០០០ ០០០ ដុល្លារ ជាមួយតម្លៃបង់ពន្ធផ្លូវ ២ ០០០ ០០០ រៀលស្មើនឹង ៥០០ដុល្លារក្នុងមួយឆ្នាំ នឹងរថយន្ត supercar ដ៏កម្រដែលផលិតតែ ៣០០គ្រឿងប៉ុណ្ណោះនៅលើសកលលោកដំណើរការដោយម៉ាស៊ីន W16 ចំណុះ ៨,០ លីត្រ quad-turbocharged អាចផលិតកម្លាំងបាន ១៥៧៨ សេះ ខ្លាំងជាង Chiron ធម្មតា ១០០ សេះ  និងកម្លាំងរមួល ១៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ dual-clutch ៧វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រប្រើរយៈពេល ២,៤វិនាទី និងមាន Top-speed ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ៕

គួរឲ្យដឹងថា សម្រាប់មហាព្រឹត្តិការណ៍ Rev Up Beyond Supercar លើសទី ២ នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចូលរួមក្នុងកម្មវិធីច្រើនកុះករផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងរបស់ Hilux និង Ranger មកពីក្រុមហ៊ុន Chery ត្រៀមវៃលុកទីផ្សាររថយន្តភីកអាប់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ ដើម្បីប្រគួតប្រជែងជាមួយ Toyota Hilux និង Ford Ranger នឹងគ្រោងវៃលុកទីផ្សារអាស៊ី, អឺរ៉ុប, អាមេរិកខាងត្បូង លើកលែងតែទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ ។

ភីកអាប់នេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ដែលផ្តល់ជូនថាមពលដូចជា ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ EV BEV, ប្រើប្រាស់ម៉ាស៊ីន Plug-in hybrid ចំណុះ ១,៥ លីត្រ និងប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងចំណុះ ២,០ លីត្រ ។

ទាកទងនៅនឹងការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខមួយផ្ទាំងធំរចនាជារាងដុំពេជ្រ ជាប់សងខាងដោយចង្កៀងមុខ LED រចនាបែប Unique ព្រមទាំងថាសកង់ស្ព័រទំហំធំ និងចង្កៀងក្រោយ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ អាចភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto និងបច្ចេកវិទ្យាមួយចំនួនទៀតត្រូវបានយកចេញពីរថយន្ត Chery Omoda 5 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីរបស់ Geely ប្រើអគ្គិសនីសុទ្ធ ឌីស្សាញ inspired ចេញពីយន្តហោះចម្បាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពដំបូងរបស់ម៉ូដែលថ្មីរបស់ខ្លួនដែលមានឈ្មោះថា Geexiang Air ប្រើថាមពលអគ្គិសនីសុទ្ធ ដែលរំពឹងថាមានតម្លៃចាប់ពី ២៨ ១៨២ ដុល្លារនៅទីផ្សារប្រទេសចិន ។

Geely Geexiang Air ត្រូវបានឌីស្សាញឡើងយកលំនាំចេញពីយន្តហោះចម្បាំង ដែលឲ្យឈ្មោះថា OneBox shape ដែលជំនួយទៅដល់ប្រព័ន្ធ aerodynamic ដោយមានប៉ាណាមុខបិតជិត ចង្កៀងមុខ LED ស្រដៀងទៅនឹងរថយន្ត Toyota Prius ឆ្នាំ២០២៤ ប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

គួរឲ្យដឹងថា សម្រាប់ព័ត៌មានទាក់ទងទៅផ្នែកថាមពល ក្រុមហ៊ុន Geely នៅមិនទាន់បង្ហាញនៅឡើយទេ ដោយក្រុមហ៊ុនគ្រាន់តែបង្ហាញនៅរូបភាពនៃរូបរាងដំបូងរបស់រថយន្តសិនប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Avenger ស៊េរីឆ្នាំ​២០២៤ ប្រើ Hybrid មានតម្លៃធូរជាងម៉ូដែលប្រើអគ្គិសនីសុទ្ធដល់ទៅ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jeep Avenger ស៊េរីឆ្នាំ ២០២៤ ប្រភេទប្រើសាំងធម្មតា ព្រមទាំងម៉ូដែល Hybrid ដែលមានតម្លៃលក់ទាបជាងម៉ូដែលប្រើអគ្គិសនីសុទ្ធដល់ទៅ ១៤ ០០០ ដុល្លារ ជាមួយតម្លៃលក់ចាប់ពី ៣០ ២០០ ដុល្លារ ដល់ ៣៧ ១០០ ដុល្លារនៅទីផ្សារចក្រភពអង់គ្លេស។

Jeep Avenger ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ាស៊ីនសម្រាប់ម៉ូដែល

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៩ សេះ និងកម្លាំងរមួល ២០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ។
  • ម៉ាស៊ីនកូនកាត់ E-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ភ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១២៧ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

Jeep Avenger ស៊េរីឆ្នាំ ២០២៤ មានបំពាក់ចង្កៀងមុខ-ក្រោយ full-LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ ប្រព័ន្ធកាម៉េរា១៨០ដឺក្រេជំនួយមើលក្រោយ ប្រព័ន្ធកាម៉រា ៣៦០ដឹក្រេជំនួយពេលចូលចត កន្លែងសាកថ្មឥតប្រើខ្សែ និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត ២ semi-autonomous driving technologies ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Mitsubishi Triton ATHLETE ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅភីកអាប់ All-new Mitsubishi Triton ATHLETE ស៊េរីឆ្នាំ ២០២៤ ដែលមាន ២ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣១ ៥៧៤ ដុល្លារ ដល់ ៣៦ ៤២៩ ដុល្លារ។

ភីកអាប់នេះ បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត Hyper Power ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានដល់ ២០៤ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងលេខដៃ ៦ វគ្ក ព្រមទាំងជម្រើសប៉ុង ១ និងប៉ុង ២ និងរបៀបបើកបរចំនួន ៧ mode ។

Mitsubishi Triton Athlete ថ្មីនេះត្រូវបានបំពាក់ដោយប្រព័ន្ធតប្រតិបត្តិការ Mitsubishi CONNECT ដែលអាចគាំទ្រមិខងារ iOS និង Android តាមរយៈកម្មវិធី My MITSUBISHI CONNECT ។ លើសពីរថយន្តក៏បានបំពាក់ជាមួយប្រព័ន្ធ e-call ដែលអាចបញ្ជាពីចម្ងាយដូចជា បើកប្រព័ន្ធម៉ាស៊ីនត្រជាក់ lock & unlock សោ, បើកភ្លើង, ប្រព័ន្ធជំនួយពីការលួចរថយន្ត និងមួយចំនួនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Elon Musk ព្រមានថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនកំពុងមានឥទ្ធិពលខ្លាំងណាស់

[បរទេស] កាលពីពេលថ្មីនេះ យោកតាមសារព័ត៌មាន Reuter បានឲ្យដឹងថា ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បានធ្វើការព្រមានថា ក្រុមហ៊ុនផលិតរថយន្តប្រទេសចិនកំពុងមានឥទ្ធិពលខ្លាំងណាស់ ប្រសិនបើមិនមានរបាំងពាណិជ្ជកម្មត្រូវបានបង្កើតឡើងទេ ពួកគេនឹងធ្វើការផ្តួលក្រុមហ៊ុនរថយន្តភាគច្រើនផ្សេងទៀតនៅក្នុងពិភពលោក” ។

ការព្រមាននេះ កើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុន BYD បានផ្តួល Tesla ដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ពិភពលោកក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣ ទោះបីជាក្រុមហ៊ុន Tesla បានកាត់បន្ថយតម្លៃលក់ជាច្រើនដងក៏ដោយ ។ លើសពីនេះ ប្រទេសចិនក៏បានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោកក្នុងអំឡុងឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងទទួលបានជោគជ័យម្តងទៀតក្នុងកំឡុងឆ្នាំ ២០២៤ នៅពេលដែលវាចាប់ផ្តើមពង្រីកសកម្មភាពលក់របស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប។

គួរឲ្យដឹងថា មិនមែនមានតែលោក Elon Musk ម្នាក់នោះទេដែលមានការព្រួយបារម្ភពអំពីការគំរាមកំហែងរបស់ក្រុមហ៊ុនផលិតរថយន្តប្រទេសចិន និងកំពុងឆ្លើយតបទៅនឹងការគំរាមកំហែងនេះ ដោយលោកកំពុងផលិតរថយន្តអគ្គិសនីថ្មីមានតម្លៃទាបចាប់ពីឆ្នាំ ២០២៥ តទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Toyota GR Yaris ផលិតតែ ១០០ គ្រឿងប៉ុណ្ណោះនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅម៉ូដែលពិសេស Toyota GR Yaris WRC Special Edition ចំនួន ២ម៉ូដែលដែលផលិតតែ ១០០ គ្រឿងប៉ុណ្ណោះក្នុងមួយម៉ូដែលនៅទីផ្សារប្រទេសជប៉ុន ។

សម្រាប់ម៉ូដែលពិសេសនេះ ត្រូវបានឌីស្សាញបន្ថែមដោយអ្នកប្រណាំងឡាន World Rally Championship ដ៏ល្បីចំនួន ២នាក់របស់ Toyota ជាមួយមុខងារពិសេសដូចជា ពណ៌តួខ្លួនបែប Unique ប៉ាណាមុខជាមួយរន្ធខ្យល់ទំហំធំ ថាសកង់ធ្វើពីអាលុយម៉ីញ៉ូមទំហំ ១៨អ៉ីញ ជាមួយដុំហ្វ្រាំង caliper ពណ៌ខៀវ និងពណ៌ក្រហម ព្រមទាំងស្ទីកគ័រ Toyota GAZOO racing logo ក៏ដូចជាកាង spoiler ខាងក្រោយ។ ខណៈនៅលើផ្ទៃតាប្លូទទួលបានបាបន្ទះដែកសម្រាប់តែម៉ូដែលនេះប៉ុណ្ណោះ ជាការរំលឹកដល់ជើងឯកពិភពលោករបស់ Toyota ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តទាំង ២ ម៉ូដែលនេះ បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៣០៤ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៨វគ្គ និងរបៀបបើកបរថ្មីចំនួន ៤របៀប ។

គួរឲ្យដឹងថា សម្រាប់អតិថិជនដែលបានទិញរថយន្តនេះ ក្រុមហ៊ុន Toyota នឹងធ្វើការអញ្ញើញពួកគេទៅទស្សនាកម្មវិធប្រណាំងឡាន World Rally Championship ឆ្នាំ​២០២៤ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Honda Prologue ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការរបស់រថយន្តអគ្គិសនីសុទ្ធ Honda Prologue ស៊េរីឆ្នាំ ២០២៤ ដែលមាន ៥ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៤៨ ៧៩៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Honda Prologue ស៊េរីឆ្នាំ ២០២៤ ទទួលបានថាមពល ២ ជម្រើសដូចជា៖

  • បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១២ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ១
  • បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៨៨ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ ។ លើសពីនេះ ក្រុមហ៊ុន Honda នឹងផ្តល់ជូនអតិថិជននៅទូទាំងជម្រើសសាកថ្ម ៣ ផ្សេងគ្នានៅសហរដ្ឋអាមេរិក ។

សម្រាបរថយន្តនេះ ត្រូវបានភ្ជាប់មកជាមួយថាសកង់អាលុយមីញ៉ូមទំហំ ១៩អ៉ីញ, ប្រព័ន្ធប្រតិបត្តិការ Google built-in និងប្រព័ន្ធ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ, កៅអីមុខងារកំដៅ និងអាចលៃតម្រូវបាន ១០របៀបសម្រាប់អ្នកបើកបរ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ដាច់ដោយឡែក ២ តំបន់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+