ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ទាំង ១០ ដែលមានកំពស់ពីដីទៅបាតរថយន្តខ្ពស់ជាងគេ

[បរទេស] នៅក្នុងពិភពនៃរថយន្តប្រភេទ SUV ដែលមានបាតខ្ពស់ពីដីជាកត្តាសំខាន់ដែលកំណត់សមត្ថភាពផ្លូវរបស់រថយន្ត និងសមត្ថភាពរបស់វាក្នុងការយកឈ្នះលើដីរដុប ឬ Off-Road ។ ខាងក្រោមនេះ ជារថយន្តប្រភេទ SUV ដែលមានកំពស់ពីដីទៅបាតរថយន្តដែលខ្ពស់ជាងគេទាំង ១០ ៖

១) Rivian R15 មានកំពស់ពីដីទៅបាតរថយន្ត ៣៧៨ ម.ម

២) Mercedes-AMG G63 4×4 Squared មានកំពស់ពីដីទៅបាតរថយន្ត ៣៥០ ម.ម

៣) Ford Bronco Raptor មានកំពស់ពីដីទៅបាតរថយន្ត ៣៣២ ម.ម

៤) Jeep Wrangler Rubicon មានកំពស់ពីដីទៅបាតរថយន្ត ៣២៧ ម.ម

៥) Land Rover Range Rover មានកំពស់ពីដីទៅបាតរថយន្ត ២៩៤ ម.ម

៦) Land Rover Defender មានកំពស់ពីដីទៅបាតរថយន្ត ២៩២ ម.ម

៧) Land Rover Range Rover Sport មានកំពស់ពីដីទៅបាតរថយន្ត ២៨១ ម.ម

៨) Land Rover Discovery មានកំពស់ពីដីទៅបាតរថយន្ត ២៨១ ម.ម

៩) Jeep Grand Cherokee មានកំពស់ពីដីទៅបាតរថយន្ត ២៧៦ ម.ម

១០) Ford Expedition មានកំពស់ពីដីទៅបាតរថយន្ត ២៦៩ ម.ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តប្រើម៉ាស៊ីនសាំង និងម៉ាស៊ូតថ្មី នឹងត្រូវហាមឃាត់នៅឆ្នាំ ២០៣៥

[បរទេស] នាយកដ្ឋានរដ្ឋការពារបរិស្ថាន New Jersey and Environmental Protection នឹងដាក់ចេញច្បាប់ ‘Advanced Clean Cars II’ ក្នុងសប្តាហ៍នេះ ហើយនឹងប្តេជ្ញារដ្ឋទៅកាន់អនាគតនៃរថយន្តដែលគ្មានការបំភាយឧស្ម័ន ដោយផែនការរបស់រដ្ឋគឺចាប់ផ្តើមកំណត់ចំនួនរថយន្តប្រើម៉ាស៊ីនចំហេះក្នុង ICE ថ្មីដែលអាចលក់បានក្នុងរដ្ឋចាប់ពីឆ្នាំ ២០២៧ មុនពេលឈានដល់គោលដៅសម្រាប់តែរថយន្តប្រើអគ្គិសនីនៅឆ្នាំ ២០៣៥។

អភិបាលរដ្ឋ New Jersey លោក Phil Murphy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជំហានដែលយើងធ្វើនៅថ្ងៃនេះ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន នឹងធ្វើអោយប្រសើរឡើងនៅគុណភាពខ្យល់ និងកាត់បន្ថយផលប៉ះពាល់អាកាសធាតុសម្រាប់មនុស្សជំនាន់ក្រោយ ខណៈពេលដែលការបង្កើនលទ្ធភាពទទួលបានជម្រើសរថយន្តស្អាត” ។

នាយកដ្ឋាន​ការពារ​បរិស្ថាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ហាមឃាត់​រថយន្ត​ដែល​បំពាក់​ដោយម៉ាស៊ីនចំហេះក្នុង ICE ក៏​មិន​បង្ខំ​អ្នក​ប្រើប្រាស់​ឲ្យ​ទិញ​រថយន្ត​អគ្គិសនី​ដែរ​។ ជាការពិតណាស់ អ្នកប្រើប្រាស់នឹងនៅតែអាចទិញ និងលក់រថយន្តដែលប្រើដោយចំហេះក្នុង ហើយនឹងត្រូវបានអនុញ្ញាតឲ្យនាំវាចូលទៅក្នុងរដ្ឋ ប្រសិនបើពួកគេបំពេញតាមស្តង់ដារការបំភាយឧស្ម័នដ៏តឹងរ៉ឹង។

គួរឲ្យដឹងថា ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ជួប​ទាំង​ការ​រិះគន់ និង​ការ​គាំទ្រ។ ក្នុងនោះ ក្រុមបរិស្ថានបានបោះចោលការគាំទ្ររបស់ពួកគេនៅពីក្រោយការផ្លាស់ប្តូរនេះ ប៉ុន្តែលោក Ray Cantor មន្ត្រីមកពីសមាគមធុរកិច្ច និងឧស្សាហកម្មរដ្ឋ New Jersey បានរិះគន់ចំពោះច្បាប់នេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda WR-V ឆ្នាំ ២០២៤ ​ជា​ម៉ូដែល​ដំបូង​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា មកលក់នៅទីផ្សារជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda WR-V ដែលជាផលិតកម្មដំបូងផលិតផលដំបូងរបស់ Honda ដែលនាំចូលពីប្រទេសឥណ្ឌា និងមានលក់ក្នុងទីផ្សារប្រទេសជប៉ុននៅឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៣ ៥០០ ដុល្លារឡើងទៅ ។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមិនទាន់បានប្រកាសព័ត៌មានពេញលេញអំពី WR-V នៅឡើយទេ ដោយរំពឹង ​អាច​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំង i-VTEC ចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រអប់លេខ CVT ស្រដៀងទៅនឹងរថយន្ត Honda Elevate ។

Honda WR-V លក់ក្នុងប្រទេសជប៉ុនមានប្រវែងតួខ្លួនសរុប ៤ ៣១២ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៨៥ ម.ម ។ នឹងត្រូវបានបំពាក់ដោយប្រព័ន្ធតភ្ជាប់ Honda Connect ក៏ដូចជាប្រព័ន្ធសុវត្ថិភាព Honda Sensing ដែលរួបបញ្ចូននៅមុខងារសុវត្ថិភាពជាច្រើនផងដែរ ។

ចំពោះគ្រឿងបរិក្ខារខាងក្នុងរបស់ WR-V ដែលលក់នៅប្រទេសជប៉ុនគឺស្រដៀងទៅនឹង Elevate នៅក្នុងប្រទេសឥណ្ឌា ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រកូល ID.7 ម៉ូដែលថ្មី សាកភ្លើងម្តងជិះបាន ៦៤២ គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការចេញនៅរថយន្ត Volkswagen ID.7 Vizzion ប្រភេទ sedan អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៣៣ ៣៣០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Volkswagen ID.7 Vizzion ផលិតឡើងនៅលើគ្រោងឆ្អឹង MEB platformភាសារចនានៃ ID.7 Vizzion ស្របនឹងគ្រួសារ VW ID និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៨៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៤២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញកម្រិត 2K ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការណ៍ ID OS 2.0 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ AR HUD ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ចំនួន ១៦ ចំនុចផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត sedan ប្រើអគ្គិសនីសុទ្ធនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ Travel assist 3.0 ដែលជំនួយទៅដល់ប្រព័ន្ធកំណត់ល្បឿន adaptive cruise control, ប្រព័ន្ធជំនួយមិនឲ្យរថយន្តចាកគន្លងផ្លូវ Lane keeping assist និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC E8 ប្រភេទ MPV ប្រើ plug-in hybrid ជិះបាន ១៥០ គីឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត GAC E8 ប្រភេទ MPV ខ្នាតកណ្តាល មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២៩ ៥៥៧ ដុល្លារ ដល់ ៣២ ៣៧៥ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងផ្នែកនៅលើរថយន្ត GAC M8 មានប្រវែងតួខ្លួនសរុប ៤ ៩២០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ដំណើរកាដោយ plug-in hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៩ សេះ​ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៥០ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រនៅពេលសាំង និងថ្មពេញ ។

សម្រាប់ GAC E8 ប្រភេទ MPV នេះ បានភ្ជាប់មកជាមួយគ្រឿងបរិក្ខាស្តង់ដារដូចជា ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងសងខាង និងផ្នែកខាងក្រោយ ដើរដោមថាមពលអគ្គិសនី កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កន្លែងសាកឥតប្រើខ្សែ និងប្រព័ន្ធសំម្គាល់មុខផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានក្រុមហ៊ុន Toyota សម្រេចចិត្តចូល​និវត្តន៍​ពី​តួនាទី​ជា​ប្រធាន​សមាគម​អ្នក​ផលិត​រថយន្ត​ជប៉ុន (JAMA)

ប្រធាន​ក្រុមហ៊ុន Toyota លោក Akio Toyota បាន​ចូល​និវត្តន៍​ពី​តួនាទី​ជា​ប្រធាន​សមាគម​អ្នក​ផលិត​រថយន្ត​ជប៉ុន (JAMA) ដែល​តំណាង​ឲ្យ​បុគ្គលិក​ចំនួន ៥,៥ លាន​នាក់​មក​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន ១៤ ដែលបានដឹកនាំឧស្សាហកម្មរថយន្តរបស់ប្រទេសជប៉ុនចំនួន ៣ លើកដែលត្រូវបានតែងតាំងក្នុងឆ្នាំ ២០១២, ២០១៨ និង ២០២២។

ក្នុងនោះលោក Masanori Katayama ប្រធាន Isuzu Motors នឹងក្លាយជាប្រធានថ្មីរបស់ JAMA នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ជំនួសតំណែងលោក Akio Toyota ដែលត្រូវបានគាំទ្រដោយអនុប្រធានរួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan (Makoto Uchida), Honda (Toshihiro Mibe) និង Toyota (Koji Sato) រួមទាំងតួរលេខឈានមុខគេជាច្រើនទៀតពីផ្នែករថយន្តក្រុង ឡានដឹកទំនិញ និងម៉ូតូ ។ ដោយបន្ថែម​ពីនេះ ទាំងលោក Masanori Katayama និង Akio បានព្រមព្រៀងគ្នាថា វិស័យរថយន្តនឹងនៅតែជាឧស្សាហកម្មសំខាន់សម្រាប់ប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមបន្ទាប់សម្រាប់ សមាគម​អ្នក​ផលិត​រថយន្ត​ជប៉ុន JAMA គឺត្រូវអនុវត្តតាមគោលដៅរបស់រដ្ឋាភិបាលជប៉ុនក្នុងការសម្រេចបាននៅការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គឺជាម៉ាករថយន្តដែលមានតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០២៣

[បរទេស] កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លែងទៅនេះ នៅក្នុងចំណាត់ថ្នាក់នៃម៉ាកសញ្ញា (Brand) ពិភពលោកល្អបំផុតទាំង ១០០ ដែលប្រកាសដោយគេហទំព័រ Interbrand ក្នុងនោះ ក្រុមហ៊ុន Toyota បានជាប់ចំណាត់ថ្នាក់កំពូលមកពីឧស្សាហកម្មរថយន្តក្នុងចំណោមម៉ាកល្បីៗទាំង ១០ នៅលើពិភពលោក ហើយក្រុមហ៊ុនពីរផ្សេងទៀតគឺ Mercedes និង BMW ។

បើ​ធៀប​នឹង​តំណែង​ក្នុង​លំដាប់​កំពូល​ទាំង ១០០ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Toyota នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ៦ ខណៈ Mercedes បានវ៉ាដាច់ Coca Cola ទៅចំណាត់ថ្នាក់ទី ៧ ។ ជាមួយ​គ្នា​នេះ​ដែរ BMW ជាបលេខ ​១៣ ​ក្នុង​ឆ្នាំ ​២០២២​ ដល់​លេខ​ ១ ។

ម៉ាករថយន្តសរុបចំនួន ១៣ ស្ថិតក្នុងបញ្ជីម៉ាកយីហោពិភពលោកដែលមានតម្លៃបំផុតទាំង ១០០ ក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះចំនួន ២ ម៉ាកបើធៀបនឹងឆ្នាំ ២០២២ រួមមាន Land Rover និង Mini ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Changan Deepal S07 លេចវត្តមាននៅក្នុងប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Deepal S07 ប្រភេទ SUV អគ្គិសនីសុទ្ធ នឹងគ្រោងនឹងនាំយកទៅដាក់បង្ហាញនៅពិពរណ៌រថយន្ត Motor Expo 2023 ដែលធ្វើនៅប្រទេសថៃថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ​២០២៣ ។

Changan Deepal S07 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង មានរបៀបបើកបរចំនួន ៤ គឺ Eco, Comfort, Sport និង Customize  ។

DEEPAL S07 ត្រូវ​បាន​ផលិត​ឡើង​ជា​ប្រភេទ​រថយន្ត​ប្រភេទ SUV ដែល​ប្រើដៃ​ទ្វារប្រភេទ flush-door ​អគ្គិសនី​ ជាមួយទ្វារកញ្ចក់គ្មានស៊ុម ដំបូលកញ្ចក់ការពារបន្លឺបែប Panoramic Glass Roof Sunshade ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ ចង្លៀងមុខ-ក្រោយ LED និងទ្វារខាងក្រោយអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ ឌីស្សាញឡើងបែប minimalistic ដែលមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ៗទាំងអស់ ក៏អាចភ្ជាប់មុខងារ Apple CarPlay ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃលក់ Kia EV5 ស៊េរីថ្មីចុងក្រោយ នៅប្រទេសចិន ទាបជាង Tesla Model Y ជិត ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Kia EV5 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV អគ្គិសនីសុទ្ធ មានតម្លៃចាប់ពី ២០ ៩០០ ដុល្លារ ដល់ ២៤ ៤០០ សម្រាប់ម៉ូដែលខ្ពស់ជាគេ ដែលជាតម្លៃទាបស្ទើតែពាក់កណ្តាលរថយន្ត Tesla Model Y ដែលមានតម្លៃលក់ ៣៧ ០០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឺង E-GMP platform ដំណើរការដោយជម្រើសថាមពលចំនួន ២ រួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គូបជាមួយអាគុយ LFP Blade battery របស់ BYD ទំហំ ៦៤,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង។
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣០៩  សេះ ផ្គូបជាមួយអាគុយ LFP Blade battery របស់ BYD ទំហំ ៨៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

រថយន្ត Kia EV5 ត្រូវបានបំផុសគំនិតក្នុងការរចនាចេញពីបងប្រុសធំ Kia EV9 មានប្រវែងតួខ្លួនសរុប ៤ ៦១៥ ម.ម ជាមួយនឹងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ដោយទំហំ​នេះ​ប្រហាក់ប្រហែលទៅ​​នឹងរថយន្ត Kia Sportage។ ការរចនានៅផ្នែកខាងក្នុង មានលក្ខណៈប្រហាក់ប្រហែលនឹង EV9 ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលថ្មី និងអេក្រង់កំសាន្ត touchscreen រួមចូលគ្នាជាអេក្រង់ភ្លោះ ព្រមទាំងអេក្រង់ទំហំ ៥ អ៉ីញសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អឺរ៉ុប ធ្វើការអាប់ឌេតឡើងវិញទាំងស្រុងទៅលើ Yaris Cross Hybrid ឆ្នាំ ២០២៤

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅតំបន់អឺរ៉ុប បានធ្វើការដាក់អាប់ឌេតបន្ថែមទៅលើរថយន្ត Toyota Yaris Cross ស៊េរីឆ្នាំ ២០២៤ ទាំងផ្នែកម៉ាស៊ីន បច្ចេកវិទ្យានៅផ្នែកខាងក្នុង និងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។

ចាប់ផ្តើមជាមួយម៉ាស៊ីនថ្មី ដោយបំពាក់ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣០ សេះ​ និងកម្លាំងរមួល ១៨៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ១០,៧ វិនាទី និងមានការបំភាយឧស្ម័ន CO2 ដែលជាមធ្យមចន្លោះពី ១០៣ ទៅ ១២២ ក្រាមក្នុងមួយគីឡូម៉ែត្រ។ ខណៈម៉ាស៊ីន hybrid ចាស់នៅតែផ្តល់ជូនដដែល ។

ចំពោះនៅក្នុងផ្នែកខាងក្នុង លក្ខណៈពិសេសលេចធ្លោគឺបច្ចេកវិទ្យាដែលបានធ្វើឱ្យប្រសើរឡើងឲ្យស្របជាមួយនឹងដៃគូប្រកួតប្រជែង ដោយមានមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ ដល់ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ដល់ ១០,៤ អ៉ីញ ប្រព័ន្ធប្រតិបត្តិការ Toyota Smart Connect multimedia system បានទទួលការធ្វើឲ្យប្រសើរជាងមុន ដែលឥឡូវនេះគាំទ្រដោយប្រព័ន្ធ OTA និងអាចភ្ជាបមុខងារ Android Auto និង Apple CarPlay ព្រមទាំងទទួលបានសោរឆ្លាតវៃ Smart Digital Key ផងដែរ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅ រក្សាការឌីស្សាញនៅដដែល ប៉ុន្តែទទួលបានពណ៌តួខ្លួន និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។ លើសពីនេះ កញ្ចប់សុវត្ថិភាព Toyota T-Mate ដែលមានលក្ខណៈស្តង់ដារទូទាំងត្រកូល Yaris Cross ក៏ត្រូវបានពង្រឹងជាមួយនឹងមុខងារថ្មីៗ និងធ្វើឲ្យប្រសើរឡើងផងដែរ។ ក្នុងនោះ ត្រូវបានអាប់ដេតជាមួយនឹងកាមេរ៉ាថ្មី និងការបន្ថែមថ្មីនៅក្នុងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលបានធ្វើការឲ្យប្រសើរឡើងសម្រាប់មុខងារជាច្រើនទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+