ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី VinFast VF7 បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកំណើត មុនពេលនាំទៅសហរដ្ឋអាេមរិក

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម VinFast បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត VinFast VF7 ដែលផ្តល់ជូននៅជម្រើស ២ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៥ ២០៤ ដុល្លារ ដល់ ៤១ ៣៧៥ ដុល្លារនៅទីផ្សាររបស់ខ្លួន ព្រមទាំងទីផ្សារសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ ។

VinFast VF7 មានប្រវែងតួខ្លួនសរុប ៤ ៥៤៥ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៤០ ម.ម ។ VinFast VF 7 ត្រូវបានឌីស្សាញឡើងដោយក្រុមឌីស្សាញរបស់ប្រទេសអ៊ីតាលី ដោយមានបំពាក់ប៉ាណាបិទជិតជាមួយចង្កៀងមុខ-ក្រោយ LED អូសកាត់វែងមានឡូហ្គោអក្សរ V នៅចំកណ្តាល ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ។ បន្ថែមពីនេះ ក៏មានប្រព័ន្ធសុវត្ថិភាពបញ្ចូលនៅមុខងារជាច្រើនដូចជា ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ពីផ្នែកចំហៀង មុខ-ក្រោយ និងប្រព័ន្ធជំនួយមិនឲ្យចាកគន្លងផ្លូវជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មនបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១២,៩ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងមុខងារសំខាន់ៗជាច្រើនទៀត ។ លើសពីនេះ ក៏មានអេក្រង់បង្ហាញលើកញ្ចក់ និងកញ្ចក់ប្រភេទ Panoramic glass ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមុខងារបញ្ជាដោយសំឡេងជាភាណាវៀតណាមទៀតផង ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ មានជម្រើស ២ សម្រាប់ជ្រើសរើសរួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៧៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៧៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣៤៩ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៥,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តងប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely All New Coolray 2024 សម្ពោធភ្លាម បង្កើតរស់ជាតិថ្មី បង្កើតស្នាមញញឹម បានឃើញ ប៉ះ និងបើកបរសាកល្បងភ្លាម

[សម្ពោធ និងការបើកបរសាកល្បង] នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ វេលាម៉ោង ៦ល្ងាច នៅក្រុមហ៊ុនរថយន្តផ្លូវការ Geely Cambodia បានរៀបចំពិធីសម្ពោធជាផ្លូវការនូវរថយន្ត លក្ខណៈ Sporty Crossover  ដែលបានលេងស្ទីលនៃការរចនា សុីវិល័យ រូបរាងទាក់ទាញ ថាមពលកម្លាំងខ្លាំង និងសុវត្ថិភាពទ្វេរដងគឺរថយន្ត All New Coolray 2024 ។ កម្មវិធីត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ដោយថ្ងៃទី១ ជាពិធីសម្ពោធជាផ្លូវការ និងថ្ងៃទី២ ជាកម្មវិធីបើកបរសាកល្បង។ 

សម្រាប់កម្មវិធីសម្ពោធជាផ្លូវការ​ បានរៀបចំឡើងនៅឯក្រុមហ៊ុនលក់រថយន្តផ្លូវការ Geely Cambodia ក្រោមវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ អតិថិជន អ្នក Review រថយន្ត Influencer អ្នកសារព័ត៌មាន និងបណ្តារសិល្បៈករជាច្រើនរូបផងដែរ។ 

ថ្ងៃទី២ ជាកម្មវិធីបើកបរសាកល្បង ត្រូវបានរៀបចំឡើងនៅទីលានប្រណាំង យ៉ាម៉ាម៉ូតូ (YAMAMOTO) រមណីដ្ឋានម៉ុងរិទ្ធីសែនជ័យ ក្រោមការចូលរួមពីសំណាក់អតិថិជនរបស់ក្រុមហ៊ុន Geely Cambodia ជាច្រើនរូប ជាមួយការទទួលបាននូវចំណេះដឹងបន្ថែមអំពីបច្ចេកទេសរថយន្ត ការធ្វើតេស្តទៅលើប្រព័ន្ធជំនួយការបើកបរ ជាពិសេសបទពិសោធន៍បើកបរដ៏អស្ចារ្យនៅលើទីលាន ដែលមានផ្លូវកោង ផ្លូវបត់ ផ្លូវល្បឿនផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្ត All New Coolray 2024 បានចេញលក់ជាផ្លូវការនៅទីផ្សារកម្ពុជាហើយ ជាមួយតម្លៃខ្ទង់ ៣ម៉ឺនដុល្លារ ដែលបានធ្វើការអាប់ដេតទៅលើមុខមាត់ ក៏ដូចជាបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងការបំពេញនូវតម្រូវការនៃការប្រើប្រាស់ប្រចាំថ្ងៃ ដែលរួមមាន៖

ផ្នែកខាងក្រៅ: បានប្រើប្រាស់នូវប៉ាណាថ្មីឌីស្សាញបែបចំណិតត្បូងលាតស្ទើពេញផ្នែកខាងមុខ ជាមួយអក្សរ “S” តំណាងអោយ Sport ពណ៌ក្រហម ខណ:ចង្កៀងស្សាញថ្មីស្លីមជាងមុន និងប្រើប្រាស់នូវអំពូលជាប្រភេទ Full LED។​ កង់ផ្នែកជំហៀងក៏ទទួលបានការឌីស្សាញថ្មី និងអមដោយដុំហ្រ្វាំង Caliper ពណ៌ក្រហម។ រីឯផ្នែកខាងក្រោយកាន់តែទាក់ទាញជាមួយស្តុបក្រោយថ្មីឌីស្សាញជាខ្សែភ្ជាប់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង រួមជាមួយSpoiler ជំនួយផងដែរ។

ផ្នែកខាងក្នុង: បានបន្ថែមនូវ​លក្ខណ:ពិសេសកាន់តែសម្បូរបែប តួយ៉ាងដូចជា

  • អេក្រង់ភ្លោះ ដែលមាននូវអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព៌ត៌មាន 
  • ប៊ូតុងកំណត់មុខងារសំខាន់ៗ ផ្លាស់ប្តូរពីបង្វិលមកចុច
  • កន្លែងសាកថ្មឥតប្រើខ្សែ
  • ភ្លើងលម្អ Ambient Lighting ដែលអាចផ្លាស់ប្តូរច្រើនជម្រើសពណ៌ លាតតាមចង្វាក់ភ្លេង និងតាមជម្រើសនៃ Drive Mode ដែលមានដូចជា Normal, Eco និង Sport
  • ប្រអប់លេខជំនាន់ថ្មី ឌីស្សាញស្លីមជាងមុន 
  • ម៉ាស៊ីនត្រជាក់សម្រាប់កៅអីផ្នែកខាងក្រោយ 
  • ដំបូលកញ្ចក់ប្រភេទ Panoramic Sunroof ភ្ជាប់ដោយមុខងារ ​Window Closing Mode នៅពេលសេនស័រចាប់បានថាមានភ្លៀង នោះវានឹងបិទដំបូលកញ្ចក់ដោយស្វ័យប្រវត្តិ
  • កាំម៉េរាកម្រិត 540ដឺក្រេ 
  • ពោងការពារសុវត្ថិភាពចំនួន ៦ចំណុច
  • មុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង
  • មុខងារជំនួយពេលឈប់ Auto Stop/Start
  • មុខងារចូលចត់ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនបន្ថែមទៀត។

រថយន្ត Geely Coolray ម៉ូឌែលឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនសេរ៊ីថ្មីរ​បស់ Geely ទំហំ ១,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧១សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ។ ហើយរថយន្តនេះអាចរត់ស្ទុះពីល្បឿន 0-១០០គ.ម/ម៉ប្រើពេល ៧,៦វិនាទី និងមានកម្រិតស៊ីប្រេងខ្ទង់ ៥,៨លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនុចលេចធ្លោ ដែលធ្វើអោយ ម៉ូឌែលថ្មី Creta ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រៅពីរូបរាងកាត់ ៣ម៉ូដែលចូលគ្នា

Hyundai Creta គឺជាម៉ូឌែលថ្មីរបស់ក្រុមហ៊ុន Hyundai Cambodia ដែលបានសម្ភោធដាក់លក់ផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះ ហើយរថយន្តនេះក៏ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន។ 

រូបរាងដ៏លេចធ្លោ និងស៊ីវិល័យ: ជាបងប្អូនក្នុងត្រកូល Hyundai ដូចគ្នា សម្រាប់រូបរាងនៃការឌីស្សាញត្រូវបានកាត់បីម៉ូដែលចូលគ្នារវាង Palisade, Tucson និង​ Venue ដែលធ្វើអោយម៉ូឌែលថ្មីកាន់តែលេចធ្លោ និងទាក់ទាញ។

ជាពិសេសនៅខាងមុខ ជាមួយប៉ាណា និងអំពូលពេលថ្ងៃរចនាដូចជាស្លាបសត្វ និងចង្កៀងបំភ្លឺផ្លូវឌីស្សាញដាច់ចេញពីគ្នា ដូចទៅនឹង​Tucson។ ចំណែកស្តុបក្រោយឌីស្សាញយ៉ាងស៊ីវីល័យ ហើយក៏មានកាងការពារខាងក្រោមផងដែរ។

ប្រណិតភាព៖ ចូលទៅកាន់ផ្នែកខាងក្នុងគឺបានបំពាក់មកជាមួយ Option ទំនើបៗ និងគុណភាព ដែលមានដូចជាកុងទ័របង្ហាញទំហំ 10.25inch និងអេក្រង់កម្សាន្តកណ្តាលប្រភេទ Touchscreen ទំហំ 8inch ភ្ជាប់ដោយមុខងារឥតប្រើខ្សែ Android Auto និង Apple Carplay ខណ: Bluetooth អាចបញ្ជាដោយសម្លេងផងដែរ។ ក្រៅពីនេះក៏បានបំពាក់មកជាមួយកៅអីស្បែក, ប៊ូតុង Statr/Stop , កន្លែងសាកថ្មឥតប្រើខ្សែ, ភ្លើងលម្អកន្លែងដាក់កែង, ម៉ាស៊ីនត្រជាក់មុខ-ក្រោយ, ឧបករណ៍បំពងសម្លេងប្រភេទ Bose ចំនួន ៥ចំណុច និងជាពិសេសដំបូលកញ្ចក់បើកផងដែរ។

វ័យឆ្លាត និងសុវត្ថិភាព៖ ចូលទៅកាន់ផ្នែកសុវត្ថិភាព សម្រាប់ Hyundai Creta បានបំពាក់ជាមួយកញ្ចប់សុវត្ថិភាព Hyundai Smart Sensor ដែលមាននូវមុខងារជំនួយជាច្រើន ដែលមានដូចជា៖

  • ប្រព័ន្ធផ្តល់ដំណឹងការពារពីការបុកប៉ះ Forward Collision Assist
  • ប្រព័ន្ធផ្តល់ដំណឹងផ្នែកជំហៀង Blind Spot Collision Avoidance
  • ប្រព័ន្ធផ្តល់ដំណឹងពីឧបសគ្គនៅផ្នែកខាងក្រោយ Rear Cross traffic Collision Avoidance Assist
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកទ្វារថយន្ត Satfy Exit Assist
  • ប្រព័ន្ធការពារមិនអោយជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធហ្រ្វាំងជំនួយ ESC និង HAC

បន្ថែមពីនេះ Hyundai Creta ក៏ទទួលបាននូវចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ៥ ចេញពីអង្គភាពវាយតម្លៃ Asian NCAP ជាមួយការសេត្តទៅលើប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរ។ 

ថាមពលកម្លាំងម៉ាស៊ីន៖ រថយន្ត Hyundai Creta ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥Ps និងមានកម្លាំងរង្វិលជុំ ៤៥០០rpm មានកម្រិតស៊ីសាំងខ្ទង់ ៦,៣លីត្រក្នុងរយ:ចម្ងាយ ១០០គ.ម។

គួរបញ្ជាក់ផងដែរថា រថយន្ត Hyundai Creta បានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ ជាមួយតម្លៃខ្ទង់ ៣៤ ០០០ដុល្លារ ហើយនាពេលនេះ Hyundai Cambodia ក៏កំពុងមានប្រម៉ូសិនពិសេសចុងឆ្នាំផងដែរ ដូច្នេះកុំអោយខកខានឱកាសដ៏អស្ចារ្យមួយនេះ សូមទំនាក់ទំនងទៅកាន់៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Dongfeng តម្លៃតែជាង ១មុឺនដុល្លារ អាចជិះបាន ២០០ គីឡូម៉ែត្រពេលសាកថ្មតែ ៨នាទី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Dongfeng Nammi ប្រភេទអគ្គិសនីខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១១ ០០០ ដុល្លារ ដល់ ១៥ ២០០ ដុល្លារ និងមានគោលដៃលក់ឲ្យបានចំនួន ៤០០ ០០០ គ្រឿងនៅឆ្នាំ ២០២៥ ។

Dongfeng Nammi ផលិតឡើងនៅលើគ្រោងឆ្អឹង Dongfeng S3 platform មានប្រវែងតួខ្លួនសរុប ៤ ០៣០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៩៣ សេះ ផ្គួបជាមួយអាគុយទំហំ ៣១,៤៥ គីឡូវ៉ាត់ម៉ោង និងទំហំ ៤២,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានមច្ងាយ ៤៣០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងគាំទ្រដោយការថ្មល្បឿនលឿនដោយសាក ៨នាទី អាចបើករបានចម្ងាយ ២០០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញរូបរាងនៅផ្នែកក្រៅ ដោយនៅផ្នែកខាងមុខមានប៉ាណាបិទជិត ចង្កៀងទាំងមូល LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់ទ្វារប្រភេទ Flush-door ជាមួយកញ្ចក់គ្មានស៊ុម ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧ អ៉ីញ​ និងចង្កៀងក្រោយ LED រាងមូល ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតទី ២ ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងផ្តោតទៅលើប្រណិតភាពបែប minimalistic ដោយប៊ូតុងបញ្ជាមុខងារសំខាន់ៗត្រូវបានដាក់បញ្ចូលនៅអេក្រង់កំសាន្តទាំងអស់ ដោយកៅអីខាងមុខអាចបត់រាបស្មើបាន និងមានទំហំអាចផ្ទុកបាន ៩៤៥ លីត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាហាហា! The Rock ថាមិនដែលលឺពីភីកអាប់ Tesla Cybertruck អីហ្នឹងទេ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្នុងអំឡុងពេលនៃការផ្សាយ podcast របស់លោក Joe Rogan ដែលឲ្យឈ្មោះថា The Joe Rogan Experience ជាមួយលោក Dwayne Johnson ឬ The Rock ដោយបានលើកយកប្រធានបទអំពីរថយន្ត អស់រយៈពេលជិត ៣ ម៉ោងរបស់ពួកគេ ។

ក្នុងនោះ Dwayne Johnson ឬ The Rock បានសួរទៅកាន់លោក Joe Rogan ថាប្រើប្រាស់រថយន្តម៉ូដែលអ្វីសម្រាប់ប្រចាំថ្ងៃ  បន្ទាប់មក The Rock បានសួរទៀតថា ថាតើ Tesla មានផលិតរថយន្ត SUV ឬរថយន្តភីកអាប់ដែលឬអត់ មុនពេលលោក Rogan បង្វែរការពិភាក្សាទៅកាន់ភីកអាប់ Tesla Cybertruck ។

Tesla Cybertruck

ដោយសារតែថ្មីៗនេះ លោក Elon Musk គឺជាភ្ញៀវនៅក្នុង podcast របស់លោក Joe Rogan ហើយបានអនុញ្ញាតឲ្យគាត់ធ្វើតេស្តដោយបាញ់ព្រួញទៅលើភីកអាប់ Cybertruck ទៀតផង។ ជាមួយគ្នានេះ លោក Rogan ហាក់បីដូចជាជាប់ចិត្តនឹងការរចនាដ៏មិនគួរឲ្យជឿនេះ នឹងបានប្រាប់ដល់ The Rock ប៉ុន្តែត្រូវបានលោកអះអាងថាគាត់មិនដែលធ្លាប់បានឮអំពី Cybertruck នោះទេ និងសុំមើលរូបថែមទៀតផង។

គួរបញ្ជាក់ផងដែរថា Dwayne Johnson ឬ The Rock គឺជាអតិថិជនរបស់ក្រុមហ៊ុន Ford ជាយូរយារណាស់មកហើយ និងជាម្ចាស់រថយន្តជាច្រើនគ្រឿងក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានក្រុងប្រើអគ្គិសនីសុទ្ធរបស់ BYD សម្រាប់ប្រទេសជប៉ុនចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ២០មុឺនដុល្លារជាង

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តក្រុង BYD J7 ខ្នាតកណ្តាលប្រើអគ្គិសនីសុទ្ធ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ ២៤៦ ០០០ ដុល្លារ ។

រថយន្តក្រុងខ្នាតកណ្តាលនេះ មានប្រវែងតួខ្លួនសរុប ៨ ៩៩០ ម.ម, ទទឹង ២ ៣០០ ម.ម និងកំពស់ ៣ ២៥៥ ម.ម ដែលអាចផ្ទុកអ្នកដំណើរបានចំនួន ៦១ នាក់ និងបានបំពាក់ជាមួយអាគុយប្រភេទ LFP blade battery ទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ បន្ថែមពីលើការផ្តល់រថយន្តរបស់ខ្លួន BYD បានសម្របតាមស្តង់ដារ CHAdeMO ដែលសាកថ្មលឿនរបស់ជប៉ុនផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន BYD បាននិយាយថា ប្រទេសជប៉ុនបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការផ្លាស់ប្តូរឆ្ពោះទៅរកការបំពាក់អគ្គិសនីតាមរថយន្តក្រុង ដែលនាំឲ្យមានការកើនឡើងនៅតម្រូវការសម្រាប់ប្រភេទរថយន្តដែលអាចប្រើប្រាស់បាន និងវិធីសាស្ត្រសាកថ្មដែលមានប្រសិទ្ធភាពខ្ពស់នៅលើទីផ្សារ។

មិនត្រឹមតែប៉ុណ្ណោះ BYD បានសម្រេចវត្តមាននៅក្នុងទីផ្សាររថយន្តក្រុងអគ្គិសនីរបស់ប្រទេសជប៉ុនរួចហើយ ដោយមានចំណែកច្រើនជាង ៧០% ។ ក្នុងនោះ ក្រុមហ៊ុនមានគោលបំណងសម្រេចបាននៅការលក់រថយន្តក្រុងអគ្គិសនីសុទ្ធចំនួន ៤ ០០០ គ្រឿងនៅក្នុងប្រទេសជប៉ុននៅឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Tucson ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាមួយមុខមាត់ថ្មី និងផ្នែកខាងក្នុងថ្មីទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Tucson ស៊េរីឆ្នាំ ២០២៥ ទទួលបានការកែមុខមាត់ថ្មី មុនពេលចេញលក់នៅទីផ្សារតំបន់អឺរ៉ុប និងសហរដ្ឋអាមរិកនៅក្នុងឆ្នាំ ២០២៤ ។

ជាមួយនេះ ក្រុមហ៊ុនមិននិយាយច្រើនអំពីប្រភេទ Crossover  ប៉ុន្តែវាមានលក្ខណៈពិសេសជាមួយការរចនាបែប Parametric Dynamics design ដោយទទួលបានផ្នែកខាងមុខថ្មីមានដូចជា ប៉ាណាថ្មី និងចង្កៀងប្រភេទ Parametric Jewel ដែលបានធ្វើបច្ចុប្បន្នភាព និងកាង ព្រមទាំងប្រើប្រាស់នៅថាសកង់ថ្មីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងវិញទាំងស្រុង ដោយត្រូវបានរចនាបែប minimalist បំពាក់ជាមួយដៃចង្កូតប្រភេទ 3-spoke steering wheel ព្រមទាំងកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេត្រូវបានភ្ជាប់ដោយកុងសូលកណ្តាលថ្មី ដែលបំពាក់នៅឆ្នាំងសាកឥតខ្សែ កន្លែងដាកដបទឹកចំនួន ២ និងចង្កឹះលេខត្រូវបានផ្លាស់ប្តូរទៅជាប់នឹងដៃចង្កូត ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Hyundai មិនទាន់បង្ហាញព័ត៌មានលម្អិតណាមួយនៅឡើយទេ ប៉ុន្តែរបាយការណ៍ពីមុនបានបង្ហាញថាអាចមានការកែលម្អផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បោះចោលម៉ាស៊ីន V6 លើឡាន Camry ស៊េរីឆ្នាំ២០២៥

[ទីផ្សារបរទេស] រថយន្ត Toyota Camry ជំនាន់ទី៩ ស៊េរីឆ្នាំ២០២៥ បានប្រកាសចេញជាមួយការផ្លាស់ប្ដូរលើប្រព័ន្ធម៉ាស៊ីន ដោយជាលើកដំបូង វាមានមកជាស្តង់ដារជាមួយម៉ាស៊ីន Hybrid ៤ស៊ីឡាំង នេះមានន័យថាម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ដែលមនុស្សជាច្រើនស្រឡាញ់ពេញចិត្តនឹងលែងមានទៀតហើយ ហើយសូម្បីតែប្រភេទ TRD ក៏លែងមានជាជម្រើសសម្រាប់អតិថិជនផងដែរ។

គួរដឹងថាម៉ាស៊ីន V6 បានប្រើប្រាស់លើរថយន្ត Camry អស់រាប់សិបឆ្នាំទៅហើយ។ វាបានបង្ហាញខ្លួនដំបូងជាមួយម៉ូដែលជំនាន់ទីបី សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាម៉ូដែលឆ្នាំ១៩៨៨។ ម៉ាស៊ីន V6 នេះមានចំណុះ ២,៥លីត្រ ផលិតកម្លាំងបាន ១៥៣សេះ។ យ៉ាងណាសម្រាប់ស៊េរីឆ្នាំ២០២៥ វាមានតែជម្រើសម៉ាស៊ីន Hybrid ដោយមានម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២២៥សេះ សម្រាប់ប្រភេទ FWD និងផលិតកម្លាំងបាន ២៣២សេះ សម្រាប់ប្រភេទ AWD។

ទាក់ទងនឹងម៉ាស៊ីននេះដែរ អ្នកតំណាង Toyota បាននិយាយថាម៉ាស៊ីន V6 គឺលែងមានតទៀតហើយ ដែលមានន័យថាទោះជាមួយស៊េរីឆ្នាំ២០២៦ ក៏ម៉ាស៊ីន V6 មិនមានសង្ឃឹមថានឹងអាចត្រឡប់វិញដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត GAC ERA Concept នឹងជារថយន្ត SUV ដើរដោយថាមពលអ៉ីដ្រូសែននាពេលអនាគត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត GAC ERA Concept ប្រភេទ SUV ខ្នាតធំ ប្រើថាមពលចំហាយទឹក Hydrogen FCEVs ជាមួយការឌីស្សាញយ៉ាងទាក់ទាញនៅទីផ្សារប្រទេសចិន ។

គំរូរថយន្តនេះ ត្រូវបានផលិតឡើងដោយផ្អែកនៅលើ GAC multi-energy architecture ដំណើរការដោយបច្ចេកវិទ្យាចំហាយទឹក hydrogen fuel cell technology ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៤០ សេះ និងអាចបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រនៅពេលភ្ជាប់ជាមួយស្នប់អ៊ីដ្រូសែនជំនួសឱ្យឆ្នាំងសាកអគ្គិសនី។

GAC ERA មានទំហំធំជាងរថយន្ត Cadillac Escalade ដែលមានប្រវែងសរុបដល់ទៅ ៥ ៤១៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៣២ ម.ម ។ រចនាប័ទ្មនេះគឺជាការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមក្រុមរចនាសកលរបស់ GAC រួមទាំងស្ទូឌីយ៉ូរបស់ខ្លួននៅ Los Angeles សហរដ្ឋអាមេរិក និង Milan ប្រទេសអ៊ីតាលី ដែលមានការឌីស្សាញបែប Futuristic ដែលផ្តល់នៅប្រព័ន្ធ aerodynamic ដែលមានរបារ LED លាតពេញផ្ទៃខាងមុខរួមបញ្ចូលចង្កៀងមុខ សេនស័រ និងកាមេរ៉ា ដែលដាក់នៅខាងលើប៉ាណា  ប្រើប្រាស់ទ្វារដូចទៅនឹង Rolls-Royce បំពាក់នៅថាសកង់ទំហំដែលធ្វើឲ្យរថយន្តមានកំពស់ពីដីទៅបាន ២៤៤ ម.ម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយតាប្លូមានបំពាក់ជាមួយអេក្រង់ទំហំធំដូចទៅនឹង Mercedes និងមានអេក្រង់តូចជាងដាក់នៅជិតអ្នកបើកបរ ខណៈកៅអីខាងមុខអាចបង្វិលបាន និងកុងសូលកណ្តាលដែលបំលែងទៅជាតុ ព្រមទាំងកៅអីខាងក្រោយមានផ្នែកបន្ថែមដែលអាចបត់បានដែលអាចធ្វើជាកន្លែងដាក់ជើងជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មីរបស់ Toyota ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសចិន បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Platinum 4X ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ២៥ ០៤៣ ដុល្លារ ដល់ ៣៣ ២៦១ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៦៩០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានលក្ខណៈស្រដៀងដូចទៅនឹងរថយន្ត bZ4x តែប្រើប្រាស់ភាសារចនា Activity Hub មានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងដំបូលបំពាក់ជាមួយសូឡា អាចបើកបរបានចម្ងាយ ១ ៧៥០ គីឡូម៉ែត្រ/ឆ្នាំ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាមួយប្រព័ន្ធ Audio Multimedia system ដូច Tundra ក៏ដូចជាដំបូលកញ្ចក់ sunroof ទំហំធំជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធ Toyota Safety System 3.0 ទៀតផង ។

 

Toyota Platinum 4X ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរ X-Mode ប៉ុង ២ និងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ០-៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+