ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ស៊េរីថ្មីចុងក្រោយ ឈ្នះពានរង្វាន់រថយន្តល្អបំផុតប្រចាំឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៤ បានជាប់ឈ្មោះជារថយន្តល្អប្រចាំឆ្នាំរបស់​ MotorTrend (2024 MotorTrend Car Of The Year) ជាលើកទី ២ នៅឯពិពរណ៌រថយន្ត LA Auto Show 2023 ដែលធ្វើឡើងនៅសហរដ្ឋអាមរិក។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ១ ដែលរថយន្ត Toyota Prius ជាប់ឈ្មោះជារថយន្តល្អប្រចាំឆ្នាំ ២០២៤ ក្នុងរយៈពេល ២០ ចាប់តាំងពីឆ្នាំ​ ២០០៤ ដែលបានឈ្នះជាលើកទី ១ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន និងជាឆ្នាំទី ២៣ ដែលរថយន្តនេះ មានលក់នៅ Toyota របស់សហរដ្ឋអាមេរិកផងដែរ ។

ជាមួយគ្នានេះ ប្រធានផ្នែកវិចារណកថារបស់ MotorTrend Group លោក Ed Loh បាននិយាយថា រថយន្ត Toyota Prius បានទទួលជោគជ័យក្នុងការចាប់យកបេះដូងរបស់ចៅក្រម MotorTrend ដោយផ្តល់ជូននៅរថយន្តដ៏គួរឱ្យទាក់ទាញដែលមិនអាចប្រកែកបាន ខណៈពេលដែលរក្សាបាននៅលក្ខណៈសំខាន់ៗនៃប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។

គួរឲ្យដឹងថា នេះគឺជាលើកទី ២ ជាប់គ្នា ដែលក្រុមហ៊ុន Toyota បានឈ្នះពានរង្វាន់ MotorTren Car of the year ដោយឆ្នាំមុនគឺរថយន្ត Toyota Camry ជាអ្នកឈ្នះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Cambodia ចាប់ផ្តើមទទួលចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ Ford Adventure 2023

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនៅរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការប្រកាសអំពីការរៀបចំដំណើរកំសាន្ត Ford Adventure 2023 លើកទី ១៧ ដើម្បីផ្ដល់ភាពរីករាយជូនអតិថិជនកំពុងប្រើប្រាស់រថយន្តរបស់ខ្លួន។

ដំណើរកំសាន្តនេះ លើកទី ១ នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤-១៧ ខែឆ្នូ ឆ្នាំ ២០២៣ និងលើកទី ២ ចាប់ពីថ្ងៃទី ២១-២៤ ខែធ្នូ ឆ្នាំ​ ២០២៣ ឆ្ពោះទៅកាន់ខេត្តសៀមរាប ឧត្តរមានជ័យ ប្រទេសកម្ពុជា និងឧទ្យានជាតិខៅយ៉ៃ ប្រទេសថៃ ដើម្បីទទួលយកបទពិសោធន៍បើកបរដ៏អស្ចារ្យ ។ អ្វីដែរសំខាន់នោះ ដំណើរកំសាន្តនេះក៏ជាការរួមចំណែកក្នុងការពង្រឹង និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជាផងដែរ ។

សម្រាប់ទីតាំងចុះឈ្មោះ គឺធ្វើឡើងនៅក្រុមហ៊ុន Ford Showroom សាខាជ្រោយចង្វា ដោយឯកសារតម្រូវសម្រាប់ធ្វើការចុះឈ្មោះរួមមាន៖

  • អត្តសញ្ញណប័ណ្ណ ថតចម្លងចំនួន ៥ ច្បាប់
  • លិខិតឆ្លងដែន មានសុពលភាពយ៉ាងតិច ៦ខែ ថតចម្លងចំនួន ៥ ច្បាប់
  • ប័ណ្ណបើកបររថយន្ត (នៅក្នុងសុពលភាព) ថតចម្លងចំនួន ៥ ច្បាប់
  • ប័ណ្ណសម្គាល់យានយន្ត (កាតគ្រីរថយន្ត) ថតចម្លងចំនួន ៥ ច្បាប់

*ឯកសារទាំង ៤ ខាងលើឈ្មោះម្ចាស់កម្មសិទ្ធិរថយន្តត្រូវតែដូចគ្នា

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ford Cambodia បានចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ សម្រាប់បងប្អូនដែលប្រើប្រាស់នៅរថយន្ត Ford មានបំណងចង់ចូលរួមដំណើរកំសាន្តនេះ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ធ: 078 992 992 (រៀងរាល់ម៉ោងធ្វើការ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr ប្រកាសថា រថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន ចាយពេលតែ ៤៨ម៉ោង ទទួលបានការកក់ដល់ទៅ ២មុឺនគ្រឿង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការបើកទទួលការកក់នៅរថយន្ត Zeekr 007 ជាមួយតម្លៃលក់ ៣១ ៨០០ ដុល្លារ ដោយពេលនេះ ក្រុមហ៊ុនប្រកាសថាខ្លួនទទួលបានការរកក់ទុកមុនដល់ទៅ ២០ ០០០ គ្រឿងក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ ។

 

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៨ ម.ម ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform ដែលគាំទ្រស្ថាបត្យកម្ម 800V architecture បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៦៣៦ សេះ ផ្គួបជាមួយអាគុយទ CATL អាចបើកបរបានចម្ងាយ ៨៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ដោយសាកត្រឹម ១៥ នាទីអាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព៏រផ្តោតលើប្រណិតភាព ដោយផ្នែលខាងមុខរបាពន្លឺអូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាងជាមួយអំពូល LED សរុប ១៧១១ គ្រាប់ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយរាងស្លីមអូសកាត់វែង ។ លើសពីនេះ ក៏មានបំពាក់កាម៉េរាចំនួន ១២ ទីតាំង និង ultrasonic radar ចនួន ១២ ទីតាំងផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញសម្រាប់បញ្ជាមុខងារសំខាន់ៗ និងគាំទ្រដោយឈីប Qualcomm Snapdragon 8295 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ៣៥,៥ អ៉ីញ ,ភ្លើងលម្អ និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡាន MPV អគ្គិសនីសុទ្ធនេះ ត្រឹម ១ម៉ោងទទួលបានការកក់ដល់ទៅ ១មុឺនគ្រឿង

[បរទេស] អំឡុងពេលនៅពិពរណ៌រថយន្ត Guangzhou Auto Show 2023 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ក្នុងនោះក្រុមហ៊ុនផលិតរថយន្ត LI Auto បានធ្វើការប្រកាសថា រថយន្តប្រភេទ MPV អគ្គិសនីសុទ្ធរបស់ខ្លួនទទួលបានការកក់ទុកមុនដល់ទៅ ១០ ០០០ គ្រឿងត្រឹមរយៈពេល ១ម៉ោងប៉ុណ្ណោះ ។

រថយន្តនេះ ត្រូវបានផលិតឡើងដោយផ្អែកលើ high-voltage 800V platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 5C charging technology សាកត្រឹម ១២នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ។

Li Auto Mega មានប្រវែងតួខ្លួនសរុប ៥ ៣៥០ ម.ម ទទឹង ១ ៩៦៥ ម.ម កំពស់ ១ ៨៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ ក្នុងនោះ Li Auto Mega ទទួលយកភាសារចនាថ្មីជាមួយនឹងរូបរាងបែប aerodynamic ជំនួយទៅដល់ការចាញ់ខ្យល់កម្រិតទាបត្រឹមតែ ០,២១៥ cd ប៉ណ្ណោះ ។

ចំពោះនៅផ្នែកខាងក្នុងវិញ Li Auto Mega ជាកាប៊ីនកៅអី ៣ ជួរស្រោបដោយស្បែកដ៏ប្រណិត ផ្តល់ជូននៅកន្លែងសាកឥតខ្សែចំនួន ៤ ឧបករណ៍បំពងសំលេងចំនួន ២១ ចំនុច ក៏មានអេក្រង់កំសាន្តទំហំ ១៧ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែងថ្មីរបស់ Tesla Model Y មកពីក្រុមហ៊ុន BYD បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Sea Lion 07 ប្រើអគ្គិសនីសុទ្ធ ដែលជាគូប្រជែងរបស់ Tesla Model Y នៅឯពិពរណ៌រថយន្ត Guangzhou Auto Show 2023 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ជាមួយតម្លៃលក់ដែលរំពឹងចាប់ពី ២៧ ៦០០ ដុល្លារឡើងទៅ ។

BYD Sea Lion 07 ផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣០ ម.ម ។ Sea Lion 07 គឺជារថយន្តអគ្គិសនី (BEV) នៅក្នុងស៊េរី Ocean របស់ BYD តាមពីក្រោយ Seagull, Dolphin និង Seal sedan ដោយត្រូវបានប្រើប្រាស់ភាសាររចនា Ocean-X concept ឡើងដោយអតីតជើងចាស់ Audi លោក Wolfgang Egger ដែលជាប្រធានផ្នែករចនានៅ BYD ចាប់តាំងពីឆ្នាំ ២០១៦ ។ ខណៈនៅផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥០៩ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៧,០៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៦៦២ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng X9 ប្រភេទ MPV អគ្គិសនីសុទ្ធ ចេញតម្លៃលក់ជាផ្លូវការដោយចាប់ពីខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Xpeng X9 ប្រភេទ MPV អគ្គិសនីសុទ្ធនៅឯពិពរណ៌ Guangzhou Auto Show និងបើកទទួលការកក់ទុកមុនជាមួយតម្លៃលក់ចាប់ពី ៥៤ ០០០ ដុល្លារ នៅប្រទេសចិន ។

Xpeng X9 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA2.0 platform មានប្រវែងតួខ្លួនសរុប ៥ ២៩៣ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ៧៨៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ១៦០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique ចង្កៀងបំភ្លឺបំភ្លឺផ្លូវ LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្តទំហំ ២១,៤ អ៉ីញ កៅអីជួរជាប្រភេទ captain seat អេឡិចត្រូនិចចំនួន ២ និងនៅពេលបតើកៅអីជួរទី ៣ចុះ អាចផ្ទុកបានដល់ ២៥៥៤ លីត្រ ។

ទាក់ទងទៅផ្នែកថាមពលវិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៥ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៩៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៤,៥ គីឡូវ៉ាត់ម៉ោង ដល់ ១០១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ដល់ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានតែ ៤ ម៉ឺនដុល្លារជាងទេ អាចទទួលបានរថយន្ត TOYOTA ប្រភេទហ៊ាយប្រ៊ីដ និង Option ខ្ពស់លើសពីការរំពឹងទុកនោះគឺ Toyota All New Yaris Cross HEV

អ្វីដែលលោកអ្នកទន្ទឹងរង់ចាំ ទីបំផុតបានក្លាយជាការពិតហើយ នោះគឺការបង្ហាញខ្លួនជាផ្លូវការ Toyota All New Yaris Cross HEV មកកាន់ប្រទេសកម្ពុជា ។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ អតិថិជនមួយចំនួនធំ គិតគូរយ៉ាងម៉ត់ចត់ទៅលើការសន្សំសំចៃខ្ពស់ នេះហើយជាហេតុធ្វើអោយ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្វើការនាំចូលនូវរថយន្តថ្មីខ្លាញ់គោ ប្រភេទ Hybrid Electric Vehicle មកកាន់កម្ពុជា។ 

ថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការសម្ពោធដាក់លក់ជាផ្លូវការរថយន្ត Toyota All New Yaris Cross HEV តាមរយៈការផ្សាយផ្ទាល់ពីផេក ហ្វេសប៊ុក ផ្លូវការរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ហើយជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ក៏ដូចជាការ បើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជា របស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ។ តោះមកដឹងពី ចំនុចពិសេសបន្ថែមរបស់ Toyota All New Yaris Cross HEV ៖

  • កម្លាំងម៉ាស៊ីន

មកជាមួយម៉ាស៊ីនទំហំ ១,៥លីត្រ ៤ស៊ីឡាំង ដែលផ្តល់កម្លាំងបាន ៩១សេះ និងកម្លាំងរមួល ១២១ញ៉ូតុនម៉ែត្រ ព្រមជាមួយកម្លាំងផ្តល់ពី ម៉ូទ័រហ៊ាយប្រ៊ីដបាន ៨០សេះ និង កម្លាំងរមួលទៅដល់ ១៤១ញ៉ូតុនម៉ែត្រ។ ជាមួយគ្នានេះដែរ ប្រសិនជា កម្លាំងម៉ាស៊ីនធ្វើការរួមជាមួយម៉ូទ័រហ៊ាយប្រ៊ីដកម្លាំងនឹងផ្តល់បានដល់ ១១១សេះ ព្រមនឹងប្រអប់លេខ CVT អាចអ្នកប្រើប្រាស់សន្សំសំចៃប្រេងបាន ដោយ ១០០km ត្រឹមតែ ៣លីត្រតែប៉ុណ្ណោះ ឬ ២៦,៣គ.ម/លីត្រ។  

  • រូបរាងខាងក្នុង​ និងក្រៅ

ការរចនាផុសឡើងជាមួយ តែម HEV បង្ហាញថានេះជារថយន្ត ប្រភេទ Hybrid ជំនាន់ទី៤។ ថែមពីនេះដែរ រថយន្តនេះ មកជាមួយ ទំហំកង់ ១៨អ៊ីញ ធំងាយស្រួលក្នុងការធ្វើដំណើរ។ ចង្កៀងមុខក្រោយបំពាក់មកជាមួយប្រភេទ LED ស្អាតនិង ភ្លឺច្បាស់ ។

ខាងក្នុងបំពាក់មកជាមួយ កៅអីស្បែកខ្មៅ មើលទៅដូចឡានប្រណិត សក្តិសមជាមួយសម័យថ្មី ។ មិនត្រឹមតែពណ៌ខ្មៅ ដែលបង្ហាញភាពប្រណិតនោះទេ ដំបូលរថយន្តនេះ ជាប្រភេទ Panoramic Roof បើកបានតាំងពីមុខដល់ក្រោយ កាលីប និងទាន់សម័យ។ បន្ថែមពីនេះទៀតដែរ ម៉ាញ៉េកម្សាន្តទំហំ ១០​,១ អ៊ីញ មកជាមួយ Apple CarPlay / Android Auto លក្ខណៈ Wireless ។ កាន់តែពិសេសសម្រាប់ Toyota All New Yaris Cross HEV ត្រូវបានភ្ជាប់មកជាមួយឧបករណ៍បំពងសម្លេង Pioneer ធ្វើអោយសម្លេង ងំ ច្បាស់រណ្ដំ។ 

  • ប្រព័ន្ធសុវត្ថិភាព៖ 

រថយន្តនេះភ្ជាប់ កាមេរ៉ា ៣៦០ ដឺក្រ មើលឃើញមួយជុំរថយន្ត ព្រមនឹងកញ្ចប់សុវត្ថិភាព Toyota Safety Sense ។ ប្រព័ន្ធកំណត់ល្បឿនថេរ Adaptive Cruise Control All-Speed with Stop & Go ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ Pre-Collision System ប្រព័ន្ធផ្ដល់សញ្ញាចង្កូតរថយន្តចាកគន្លង Lane Departure Alert ប្រព័ន្ធផ្ដល់សញ្ញាពេលមានរថយន្តវ៉ាជែង Blind Spot Monitor ប្រព័ន្ធជំនួយពេលចូល-ចេញចំណត Rear-Cross Traffic Alert និងមុខងារសំខាន់ៗជាច្រើនទៀត។ 

ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ៖

  • សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎
  • សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
  • សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏
  • សាខាមានជ័យ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗
  • សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
  • សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
  • សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟎𝟒𝟗
  • ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏
  • ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Forester ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ឌេតបន្ថែម បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Forester ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV រូបរាងថ្មី ព្រំទទួលបានការអាប់ឌេតបន្ថែមទាំងផ្នែកខាងក្នុង-ក្រៅ នៅឯពិពរណ៌រថយន្ត LA Auto Show 2023 គ្រោងនឹងចេញលក់នៅឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក។

រថយន្តនេះ នៅតែផលិតឡើងនៅលើគ្រោងឆ្អឹង Modular Subaru Global Platform ប៉ុន្តែមានកាន់តែរឹងមាំ សុវត្ថិភាពជាងមុន និងដំណើរការដោយម៉ាស៊ីនដដែល ពោលគឺម៉ាស៊ីន boxer ចំណុះ ២,៥ លីត្រ អាចផលិតកម្លាំងបាន ១៨០ សេះ តិចជាងមុន ២ សេះ និងកម្លាំងរមួល ២៤១ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ symmetrical AWD និងប្រព័ន្ធ X-Mode system ផងដែរ ។ លើសពីនេះ នឹងទទួលបានម៉ាស៊ីន Hybrid នៅពេលខាងមុខផងដែរ ។

Subaru Forester ស៊េរីឆ្នាំ ២០២៥ មានកំពស់ពីដីទៅបាតរថយន្ត ២០០ ម.ម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញពណ៌សំរិទ្ធ (bronze-color) ទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនីដោយការគ្រវាសជើង ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធជំនួយការអ្នកបើកបរ EyeSight driver assist ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងជាងមុនទៀតផង ។

ចំពោះនៅផ្នែខាងក្នុង Forester មានការរចនាឡើងវិញ ដែលឥឡូវនេះមានអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១១,៦ អ៉ីញ និងកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic roof និងមានទំហំ ២១០៦ លីត្រនៅពេលបត់កៅអីចុះក្រោម ៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូភីកអាប់អគ្គិសនី Aitekx RoboTruck អាចបើកបរបានចម្ងាយជិត ៩០០ គីឡូម៉ែត្រ បង្ហាញខ្លួននៅ LA Auto Show 2023

[បរទេស] ក្រុមហ៊ុន startup ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមានឈ្មោះថា Aitekx បានផលិតរថយន្តដែលមានរូបរាងដូចគ្នាស្ទើរតែទាំងស្រុង Tesla Cybertruck និងបានដាក់បង្ហាញជាផ្លូវការនៅឯពិពរណ៌ LA Auto Show 2023 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិក ។

Aitekx RoboTruck ប្រភេទភីកអាប់អគ្គិសនីនេះ មានប្រវែងតួខ្លួនសរុបចាប់ពី ៤ ៧៧៥ ម.ម ដល់ ៥ ០២៩ ម.ម និងឃ្លុបក្រោយមានប្រវែង ១ ៨៥៩ ម.ម ដោយអាចដឹករបស់មានប្រវែង ២៨៩៦ មម នៅពេលបិទឃ្លុបក្រោយ និងនៅពេលបើកអាចដឹកបានដល់ប្រវែង ៣ ៥០៥ ម.ម ។

ទាក់ទងទោនឹងផ្នែកថាមពលវិញ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ/ម៉ោង  និងមាន top-speed ១៦៥គីឡូម៉ែត្រ/ម៉ោង ព្រមទាំងផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៨៨៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានស្នើផងដែរនៅម៉ូដែលនេះនឹងត្រូវបានផ្តល់ជូនជាមួយនឹងជម្រើសដូចជា ទ្វារបើកដូចស្លាប wing-door ក៏ដូចបន្ថែមនៅកញ្ចប់ Off-raod, គម្របឃ្លុបក្រោយដើរដោយថាមពលអគ្គិសនី និងផ្នែកខាងក្នុងកៅអីចាប់ពី ៤-៦ កៅអី ដោយមានតម្លៃលក់ចាប់ពី ៤៥ ០០០ ដុល្លារ ដល់ ៩៩ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លាហើយម៉ាស៊ីនចំហេះក្នុង! BMW ឈប់​ផលិត​ម៉ាស៊ីន​សាំង និង​ម៉ាស៊ូត​នៅប្រទេស​អាល្លឺម៉ង់

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បាន​បញ្ចប់​ការ​ផលិត​ម៉ាស៊ីន​ចំហេះ​ខាងក្នុងបន្ទាប់ពីរយៈពេល ៦០ ឆ្នាំ​នៅ​រោងចក្រ​របស់​ខ្លួន​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ដែល​ជា​សញ្ញា​នៃ​ការ​បញ្ចប់​នៃ​យុគសម័យ​ដ៏​សំខាន់​មួយ។ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​បំប្លែង​រោងចក្រ​ទៅ​ផលិត​រថយន្ត​អគ្គិសនី។ ដូច្នេះ រថយន្តសាំង និងម៉ាស៊ូតនាពេលអនាគតរបស់ក្រុមហ៊ុន BMW ដែលលក់ជាអន្តរជាតិនឹងមានម៉ាស៊ីនរបស់ពួកគេផលិតនៅរោងចក្រផ្សេងទៀតរបស់ក្រុមហ៊ុនជុំវិញពិភពលោក។

ខណៈពេលដែលដៃគូប្រកួតប្រជែងជាច្រើនមានការតាំងចិត្តយ៉ាងខ្លាំងក្នុងការប្តូរទៅប្រើរថយន្តអគ្គិសនីជាមួយនឹងគោលដៅនៃឆ្នាំ ២០៣០ ក្នុងនោះ ក្រុមហ៊ុន BMW នៅតែមានការសង្ស័យ ហើយមិនគិតថាវាជាគោលដៅដែលអាចសម្រេចបាននោះទេ។ ជាលទ្ធផល ក្រុមហ៊ុនអាល្លឺម៉ង់នឹងបន្តលក់រថយន្តម៉ាស៊ីនចំហេះខាងក្នុង និងម៉ូដែលរថយន្តអគ្គិសនីក្នុងពេលដំណាលគ្នានៅក្នុងទីផ្សារផ្សេងៗគ្នាជាច្រើន។

គួរឲ្យដឹងថា រោងចក្រ Munich ក៏កំពុងផលិតរថយន្តអគ្គិសនី i4 តាំងពីឆ្នាំ ២០២១ នឹងក្លាយជាកន្លែងសម្រាប់រថយន្តអគ្គិសនីថ្មីដែលមានមូលដ្ឋានលើគ្រោងឆ្អឹង Neue Klasse platform ។ លើសពីនេះ BMW ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ខ្លួន​នឹង​ចេញ​លក់​រថយន្ត​អគ្គិសនី Neue Klasse ចំនួន ៦ ម៉ូដែល​ក្នុង​អំឡុង​ឆ្នាំ ២០២៥-២០២៧។

ក្រៅពីរោងចក្រនៅទីក្រុង Munich ម៉ូដែលរថយន្តអគ្គិសនី BMW ជាច្រើនទៀតក៏ត្រូវបានផលិតនៅប្រទេសអាឡឺម៉ង់ផងដែររួមមាន iX, i5, i7 iX1 និង iX2  ។ ក្រុមហ៊ុន​ក៏​មាន​គម្រោង​សាងសង់រោងចក្រ​ផលិតអាគុយដ៏​ធំ​មួយ​នៅ Strasskirchen ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+