ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! Toyota Camry ជំនាន់ថ្មី ឆ្នាំ ២០២៥ ផ្តល់ជូនតែ Hybrid បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ជំនាន់ទី ៩ មុខមាត់ថ្មី មាន ៤ ម៉ូដែលរួមមាន LE, SE, XLE និង XSE ដោយបានដកម៉ាស៊ីន V6 ចេញ គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ​ ២០២៤ ។

សម្រាប់ Toyota Camry ជំនាន់ថ្មី ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ផ្តល់ជូនតែជម្រើសម៉ាស៊ីនកូនកាត់ Hybrid ប៉ុណ្ណោះ ពោលគឺម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២៥ ប្រភេទប៉ុង ១ ខណៈប្រភេទប៉ុង ២ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ២៣២ សេះ ផ្គួបជាមួយអាគុយប្រភេទលីដ្យូម និងភ្ជាប់ដោយប្រអប់លេខអូតូ eCVT ទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធជើងក្រោមក៏ត្រូវបានធ្វើឲ្យប្រសើរឡើងវិញផងដែរ ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅរបស់រថយន្ត Sedan នេះ ទទួលបានជម្រើសពណ៌តួខ្លួនថ្មី និងមានរូបរាងស្រដៀងទៅនឹងម៉ូដែលជំនាន់ទី ៨ ដែលមានក្រឡាខាងមុខធំ និងចង្កៀងមុខ-ក្រោយ LED ជាស្តង់ដារ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំចាប់ពី ៨អ៉ីញ ដល់ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៉ីញ និងឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១០ទីតាំង ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 នៅលើគ្រប់ម៉ូដែលទាំងអស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour L9 ប្រភេទ SUV កៅអី ៣ជួរ ប្រើ plug-in hybrid បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jetour L9 ប្រើប្រាស់ម៉ាស៊ីនកូនកាត់ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ២៣ ០១០ ដុល្លារ ដល់ ២៦ ០៤៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Jetour L9 ផលិតឡើងនៅលើគ្រោងឆ្អឹង Kunpeng C-DM technology platform មានប្រវែងតួខ្លួនសរុប ៤ ៨៦២ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៧៨៤ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៨៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខរាង U-shaped មួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ត្រឡោកកញ្ចក់ក្តោបអូតូ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។ លើសពីនេះ បានប្រើប្រាស់ប្រព័ន្ធជើងក្រោមប្រភេទ Macpherson suspension នៅផ្នែកខាងមុខ និង Multi-link suspension នៅផ្នែកខាងក្រោយ ។

ចំពោះនៅផ្នែកខាងក្នុងរបស់រថយន្ត SUV កៅអី ៣ជួរនេះ ត្រូវបានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កៅអីស្បែកមុខងារខ្យល់-កំដៅ កន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេង ៨ ចំនុច និងដំបូលកញ្ចក់ panoramic sunroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៤២១ សេះ ផ្គួបជាមួយអាគុយទំហំ ១៩,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៨ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាមង ៤-៥លីត្រ/១០០គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GWM Tank700 Hi4-T ជើងខ្លាំងខាង Off-Road គ្រោងនឹងបង្ហាញខ្លួននៅ Guangzhou Auto Show 2023

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញរូបរាងជាផ្លូវការនៅរថយន្ត Tank700 Hi4-T ផ្តោតលើផ្លូវលំបាកៗ ឬ Off-Road ប្រើម៉ាស៊ីន plug-in hybrid មុនពេលដាក់បង្ហាញជាផ្លូវការនៅពិពរណ៌ Guangzhou Auto Show 2023 ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame មានប្រវែងតួខ្លួនសរុប ៥ ១១៣ ម.ម ទទឹង ២ ០៦១ ម.ម កំពស់ ១ ៩៥២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ bi-turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៥១៧ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉េត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ។

សម្រាប់ Tank700 Hi4-T មានរូបរាងហាប់ណែន និងមានលក្ខណៈបែបស្ព័រ ត្រូវបានបំពាក់ជាមួយប៉ាណាស្រោបដោយគ្រូម៉េ អបសងខាងដោយសំណុំចង្កៀងមុខ LED ទំហំធំ  ក៏ដូចជារន្ធខ្យល់រាងជាសំណាញ់ ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២២ អ៉ីញ ដំបូល roof-rack ចង្កៀងក្រោយ LED និងកង់សាគួរចំនួន ១ ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្តនៅកណ្តាលទំហំធំ និងប្រអប់លេខអេឡិចត្រូនិចជាដើម ។ យ៉ាងណាមិញ ព័ត៌មានលម្អិតបន្ថែម មានតែរងចាំមើលទាំងអស់គ្នា ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកស្គាល់ម៉ាកឧកបរណ៍បំពងសំឡេងទាំង ១០ ល្អបំផុតបំពាក់នៅលើរថយន្តក្នុងឆ្នាំ ២០២៣

[បរទេស] យោងតាមគេហទំព័រ Carbuzz បានបង្ហាញអំពីរថយន្តប្រណិតៗ ជាមួយតម្លៃថ្លៃៗជាច្រើនដែលបានបំពាក់ប្រព័ន្ធសំឡេងល្អដែលផ្តល់នៅសំឡេងដ៏អស្ចារ្យ ខាងក្រោមនេះ ជាក្រុមហ៊ុនឧបករណ៍បំពងសំលេងល្អជាងគេទាំង ១០ ដែលបានបំពាក់នៅរថយន្តក្នុងឆ្នាំ ២០២៣ ៖

១) Land Rover បំពាក់ដោយប្រព័ន្ធសំឡេងម៉ាកដ៏ប្រណិត Meridian ។

២) Mercedes-Benz បំពាក់ដោយប្រព័ន្ធសំឡេងម៉ាក Burmester ។

៣) Acura បំពាក់ដោយប្រព័ន្ធសំឡេងម៉ាក ELS Studio ។

៤) Cadillac បំពាក់ដោយប្រព័ន្ធសំឡេងម៉ាក AKG ។

5) Nissan បំពាក់ដោយប្រព័ន្ធសំឡេងម៉ាក Bose ។

៦) BMW និង Volvo ពាក់ដោយប្រព័ន្ធសំឡេងម៉ាក Bower & Wilkins ។

៧) Audi ពាក់ដោយប្រព័ន្ធសំឡេងម៉ាក Bang & Olufsen ។

៨) Bentley ពាក់ដោយប្រព័ន្ធសំឡេងម៉ាក Naim ។

៩) Jeep ពាក់ដោយប្រព័ន្ធសំឡេងម៉ាក McIntosh ។

១០) Lexus ពាក់ដោយប្រព័ន្ធសំឡេងម៉ាក Mark Levinson ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធទាំង ១០ ដែល​​បើកបរ​បានចម្ងាយ​ត្រឹមតែ ២០០-៣៥០ គីឡូម៉ែត្រ​ប៉ុណ្ណោះ

[បរទេស] សម្រាប់រថយន្តអគ្គិសនីសុទ្ធមិនមែនសុទ្ធតែអាចបើកបរបានចម្ងាយឆ្ងាយនៅពេលសាកពេញនោះទេ បើទោះបីជារថយន្តទំនើបមានតម្លៃថ្លៃៗក៏ដោយ ។ ដោយឡែក​នៅ​អាមេរិក​វិញ មាន​រថយន្ត​ជាច្រើន​ដែល​អាច​បើកបរ​បានចម្ងាយ​ត្រឹមតែ ២០០-៣៥០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ ខាងក្រោមនេះជារថយន្តអគ្គិសនីសុទ្ធទាំង ១០ ដែលអាចបើកបរបានចម្ងាយតិចជាងគេ ៖

  • Mini Cooper SE អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ១៨៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Nissan Leaf អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ២៣៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Fiat 500e អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ២៤១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Nissan Ariya Engage E-4ORCE អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣២៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Porsche អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៣១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Volkswagen ID.4 អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៣៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Kia EV6 GT អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Lexus RZ 450e អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Hyundai Ioniq 5 standard range អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • Mercedes EQB 350 4Matic អាចបើកបរបានចម្ងាយត្រឹមចម្ងាយ ៣៥៥  គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដែលមានកម្រិតចាញ់ខ្យល់ទាបបំផុតលើលោករបស់ Geely បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Galaxy E8 ប្រភេទ sedan ប្រើអគ្គិសនីសុទ្ធ ដែលជាគូរប្រជែងរបស់ BYD Han EV គ្រោងនឹងចេញលក់ជាផ្លូវនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ នៅឯពិពរណ៌រថយន្ត Guangzhou Auto Show ប្រទេសចិន ។

រថយន្តប្រភេទ sedan នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយនៅផ្នែកខាងមុខមានចង្កៀង LED រាងស្លីប ព្រមទាំងបំពាក់ថាសកង់ស្ព័រ ដៃទ្វារប្រភេទ flash-door និងចង្កៀងក្រោយរាងជាអក្សរ C ។ លើសពីនេះ រថយន្តមានប្រព័ន្ធជ្រែកខ្យល់ aerodynamic យ៉ាងល្អ ដោយមានកម្រិតចាញ់ខ្យល់ត្រឹមតែ ០,១៩៩ ប៉ុណ្ណោះ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤២ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 កន្លែងសាកថ្មឥតប្រើខ្សែ ភ្លើងលម្អ និងដំបូលកញ្ចក់ panoramic sunroof ។

Galaxy E8 ត្រូវបានភ្ជាប់មកជាមួយស្ថាបត្យកម្ម 400V architecture ចំនួន ២ ជម្រើសរួមមាន

បំពាក់ដោយម៉ូទ័រចំនួន ១ មានកម្លាំង ២៧២ សេះ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៦៦៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ លើសពីនេះ ក៏មានម៉ូដែលផ្អែកលើ 800-volt បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤២១ សេះ ផ្គួបជាមួយអាគុយទំហំ ៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា Lexus គ្រោងនឹងបន្ថែមម៉ូដែល Lexus LBX GR-Sport នៅដើមឆ្នាំក្រោយ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមអារ៉ាមអំពីរថយន្ត Lexus LBX គ្រោងនឹងបន្ថែមម៉ូដែលថ្មី GR Sport សម្រាប់នៅទីផ្សារប្រទេសជប៉ុន បើជាការពិត នោះវានឹងជាលើកដំបូងដែលមិនមែនរថយន្តមកពី Toyota បានបំពាក់នៅឡូហ្គោ GR ។

ដោយពាក្យចចាមអារ៉ាមនេះ បានឲ្យដឹងថាម៉ូដែលនេះ អាចត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៦ លីត្រ turbocharged ទំហំ ៣ ស៊ីឡាំងរបស់ GR Yaris ដែលដូចគ្នាទៅនឹងរថយន្ត GR Corolla របស់អាមេរិក ដែលអាចផលិតកម្លាំងបាន ២៦៨ សេះ ។

Lexus LBX ម៉ូដែលបច្ចុប្បន្ន គឺជាប្រភេទរថយន្តប្រភេទ Crossover ខ្នាតតូចបំផុតនៅក្នុងត្រកូល Lexus ដោយផ្អែកលើគ្រោងឆ្អឹង TNGA-B platform ដំណើរដោយម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣៤ សេះ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីសប្តាហ៍មុន Lexus បានសន្យាថា រថយន្ត LBX ប្រភេទ high-performance នឹងត្រូវបានបង្ហាញនៅឯ Tokyo Auto Salon ក្នុងខែមករា ឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ យោកតាមក្រុមហ៊ុន Lexus ដែលបានបកប្រែពីភាសាជប៉ុន៖ “នៅឯ Tokyo Auto Salon ក្នុងខែមករា ឆ្នាំ ២០២៤ យើងនឹងបង្ហាញនៅរថយន្ត LBX ម៉ុដែលថ្មីជាមួយនឹងថាមពលដើម្បីរីករាយនឹងការបើកបរ និងទទួលបានបទពិសោធន៍នៃអារម្មណ៍រំភើបអស្ចារ្យ។ យើង​គ្រោង​នឹង​ដាក់​បង្ហាញ​គំរូ​នៃ​ការ​អនុវត្ត​ជាមួយ​នឹង​ការ​ពង្រឹង​ថាមពល​អគ្គិសនី​»។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Seal និង BYD Dolphin ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ក្នុងការធ្វើតេស្តសុវត្ថិភាពពី ANCAP ប្រចាំនៅប្រទេសអូស្រ្តាលី

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុន BYD រួមមាន BYD Seal និង BYD Dolphin បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអូស្រ្តាលី ANCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

ដើម្បីសម្រេចបាននៅចំណាត់ថ្នាក់ផ្កាយ ៥ ក្រោមកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្ត្រាលី រថយន្តត្រូវបានតម្រូវឲ្យទទួលបានស្តង់ដារខ្ពស់បំផុតក្នុងការធ្វើតេស្តទាំងអស់ និងបំពាក់នៅបច្ចេកវិទ្យាជំនួយសុវត្ថិភាពកម្រិតខ្ពស់ដោយ BYD Seal ទទួលបានពិន្ទុទៅលើ ៖

  • ការពារអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៥ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨២ ភាគរយ ខណៈម៉ូដែល BYD Dolphin ទទួលបាន ៨៥ ភាគរយ ដែលជាពិន្ទុះខ្ពស់ក្រៅពីម៉ូដែលទាំង ២ នេះ មានតែរថយន្ត Lexus RZ ប៉ុណ្ណោះដែលទទួលបានពិន្ទុនេះ នៅក្នុងការធ្វើតេស្តពីអង្គភាព ANCAP ។

គួរឲ្យដឹងថា BYD Dolphin គឺជារថយន្តអគ្គិសនីថ្មីដែលមានតម្លៃទាបដែលដាក់លក់នៅក្នុងប្រទេសអូស្ត្រាលីដែលមានតម្លៃចាប់ពី ២៥ ០៨៩ ដុល្លារ ខណៈ BYD Seal មានតម្លៃលក់ ៣២ ១៨៥ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ក្រុមហ៊ុនយក្យរបស់ចិន ៣ ចាប់ដៃគ្នាផលិត ទទួលបានការបញ្ជាទិញជិត ៧ពាន់គ្រឿងត្រឹមរយៈពេល ៣៦ម៉ោង

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១០ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ​ Huawei បានចាប់ដៃគ្នាជាមួយ Changan និង CATL បានដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Avatr 12 ប្រភេទ sedan អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់​ពី ៤១ ២៦៥ ដុល្លារ ដល់ ៤៦ ៧៥០ ដុល្លារ ដោយត្រឹមរយៈពេល ៣៦ ម៉ោង ទទួលបានការបញ្ជាទិញដល់ទៅ ៦ ៧០០ គ្រឿងនៅក្នុងប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៥ ០២០ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០២០ ម.ម ដោយមានការចនាបែប futuristic ស្រដៀងទៅនឹងរថយន្ត AVATR 11 រ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ ប្រព័ន្ធចាប់សញ្ញា Lidar ចំនួន៣ Ultrasonic Radar ចំនួន ១២ និងកាម៉េរាចំនួន ១៣ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែបស្ព័រ កៅអីស្រោបដោយស្បែកមានមុខងារខ្យល់-កំដៅ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ រួមមាន កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Huawei Hamony Os system និងអេក្រង់សម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេងចំនួន ១៤ ចំនុចជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ូទ័រអគ្គិសនី Huawei DriveONE ចំនួន ២ ផលិតកម្លាំងសរុបបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៤,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ ដល់ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកល្បឿន អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេលតែ ១៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Volvo EM90 ប្រភេទ MPV សាកភ្លើងម្តងជិះបាន ៧៣៨ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Volvo EM90 ប្រភេទ MPV ប្រើអគ្គិសនីសុទ្ធ ដែលផ្តោតលើភាពប្រណិត និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ជាមួយតម្លៃលក់ចាប់ពី ១១២ ០០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

សម្រាប់រថយន្ត Minivan ដំបូង​របស់ Volvo ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform មានប្រវែងតួខ្លួនសរុប ៥ ២០៦ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៥៩ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៤៨ ម.ម។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខឲ្យឈ្មោះថា Galaxy dynamic grille ជាប់សងខាងចង្កៀងមុខ Matrix LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ទំហំ ២០ អ៉ីញ ទ្វាចំហៀងប្រភេទរូតអូតូ និងចង្កៀងក្រោយ LED រាងជាអក្សរ T-shaped។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយសេនស័រចំនួន ៣០ ទីតាំង កាម៉េរាមួយជុំរថយន្តចំនួន ៨ ទីតាំង ដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរបើកបរកម្រិតទី ២ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីដលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញសម្រាប់បញ្ជាមុខងារសំខាន់ៗ ព្រមទាំងអេក្រង់ទំហំ ១៥,៦ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយ និងកៅអីស្បែកទាំង ៣ ជួរ។ លក្ខណៈពិសេសផ្សេងទៀតដូចជា ឧបករណ៍បំពងសំឡេងម៉ាក Bower & Wilkins ២១ ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ៣ តំបន់ និងដំបូលកញ្ចក់ Panoramic ចំនួន ២ ព្រមទាំងកញ្ចក់កាត់សំឡេងរំខានពីផ្នែកខាងក្រៅបានយ៉ាងប្រសើរផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៣៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ១០-៨០% ប្រើរយៈពេល ២៨ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+