ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Chery Tiggo 8 Plus មុខមាត់ថ្មី តម្លៃលក់អត់ដល់ ២មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Chery Tiggo 8 Plus Champion Edition ប្រភេទ SUV ៧កៅអី មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ១៧ ០០០ ដុល្លារ ដល់ ២០ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧២២ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៧៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងរបស់ SUV ៥ កៅអី នេះ មានបំពាក់អេក្រង់អេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងកៅអីស្រោបដោយស្បែកមានមុខងារខ្យល់-កំដៅសម្រាប់នៅផ្នែកខាងមុខ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ ភ្លើងលម្អ ដំបូលកញ្ចក់ panoramic sunroof និងកាម៉េរា ៣៦០ ដឺក្រេផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៥០ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧ វិនាទី និងមានកម្រិតស៊ីប្រេង ៦,៨ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Motor Group លក់រថយន្តអគ្គិសនីសុទ្ធបានច្រើនជាង ១០មុឺនគ្រឿង នៅទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai Motor Group បានលក់រថយន្តប្រើអគ្គិសនីសុទ្ធបានច្រើនជាង ១០០ ០០០ គ្រឿង ដែលបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform របស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលត្រូវបានដាក់បញ្ចេញនៅក្នុងប្រទេសកំណើតក្នុងឆ្នាំ ២០២១។

សម្រាប់ម៉ូដែលដែលប្រើប្រាស់នៅគ្រោងឆ្អឹង E-GMP platform  ដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai នៅសហរដ្ឋអាមេរិកគឺរថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 5 ជំនាន់ថ្មី ត្រូវបានបន្តដោយ Ioniq 6, Kia EV6 និង Genesis GV60 ។ ដោយក្នុងនោះ Ioniq លក់បានចំនួន ៥១ ២៤០ គ្រឿង, Kia EV6 លក់បានចំនួន ៣៦ ៨៣៨ គ្រឿង, Hyundai Ioniq 6 លក់បានចំនួន ៩ ៥៥៧ គ្រឿង និង Genesis GV60s លក់បានចំនួន ៤ ១៦១ គ្រឿង ។

ជាមួយគ្នានេះ យោកតាមកាសែត Korea Times បានរាយការណ៍ថា Hyundai Motor Group បានលក់រថយន្តអគ្គិសនីសុទ្ធបានសរុបចំនួន ៧៧ ៧៧២ គ្រឿង នៅសហរដ្ឋអាមេរិករហូតដល់ខែតុលា ឆ្នាំ២០២៣ រកើនឡើង ៥៣,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រុមហ៊ុន Hyundai លក់បាន ៥១ ៥៦៤ គ្រឿង ខណៈដែល Kia លក់បាន ២៦ ២០៨ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling Starlight ប្រភេទ sedan អគ្គិសនីសុទ្ធ នឹងចេញលក់ជាផ្លូវការនៅសប្តាហ៍ក្រោយ តម្លៃខ្ទង់ ២ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គីសនីសុទ្ធ Wuling Starlight ប្រភេទ Sedan ដំបូងគេរបស់ខ្លួននៅឯពិពរណ៌ Guangzhou Auto Show រួមទាំងទទួលការកក់ទុកមុន ដែលរំពឹងថាមានតម្លៃលក់ចាប់ពី ២០ ៦០០ ដុល្លារ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រផងដែរ ។ ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១០០ សេះ និង top-speed ១៥០ គីឡូម៉ែត្រ/ម៉ោង ខណៈក្រុមហ៊ុនមិនទាន់បង្ហាញទំហំអាគុយនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញរូបភាព Teaser នៃ Camry ជំនានថ្មី មុនពេលបង្ហាញខ្លួននៅអាទិត្យក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរូបភាព teaser របស់រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ មុនដាក់បង្ហាញចេញជាផ្លូវការរួមគ្នាជាមួយរថយន្ត Toyota Crown នៅថ្ងៃទី ១៤ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក ដែលមានតម្លៃលក់រំពឹងចាប់ពី ៣០ ០០០ ដុល្លារ ។

តាមរូបភាព Teaser ដែលក្រុមហ៊ុន Toyota បានបញ្ចេញនេះ បានបង្ហាញពីផ្នែកខាងក្រៅអបជាមួយអក្សរ HEV ដោយមានន័យថា រថយន្តជំនាន់ថ្មីនេះ នឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ។

រថយន្តស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថានឹងផលិតនៅលើគ្រោងឆ្អឹង TNGA-K ព្រមទាំងអាចទទួលបានម៉ាស៊ីនកូនកាត់ Hybrid Max ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំងផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៤០ សេះ ប្រភេទបើកបរប៉ុង ១ AWD ដូចគ្នាទៅនឹងរថយន្ត Toyota Crown ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LBX ប្រើ hybrid ចេញតម្លៃលក់ជាផ្លូវនៅប្រទេសជប៉ុន ដោយតម្លៃចាប់ពី ៣មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅតម្លៃរថយន្តម៉ូដែលថ្មីគឺ Lexus LBX ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ប្រើម៉ាស៊ីនកូនកាត់ hybrid សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៣០ ៣៨៦ ដុល្លារ ដល់ ៣៨ ០៤៩ ដុល្លារ ។

Lexus LBX ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform មានប្រវែងតួខ្លួនសរុប ៤ ១៩០ ម.ម ទទឹង ១ ៨២៥ ម.ម កពស់ ១ ៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៥៨០ ម.ម និងត្រូវបានឌីស្សាញស្របការរចនាយុគសម័យថ្មីរបស់ Lexus ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Lexus Link Connect ដែលអាចប្រើបានជាមួយ Apple CarPlay/Android Auto និងប្រព័ន្ធ OTA ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT សម្រាប់ម៉ូដែលប៉ុង២ ជាមួយកម្រិតស៊ីសាំង ៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour X90 Plus ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ៧កោអី តម្លៃតែ ១ មុឺនដុល្លារជាងនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធញវើការដាក់បង្ហាញចេញនៅរថយន្ត Jetour X90 Plus ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ៧កៅអី  មាន ៤ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារ ដល់ ១៧ ៤០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Jetour X90 Plus បង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ ២០១៩ និងទទួលបានការកែមុខមាតថ្មីនៅក្នុងឆ្នាំ ២០២១ ។ សម្រាប់ម៉ូឆ្នាំ ២០២៤ នេះ មានប្រវែងតួខ្លួនសរុប ៤ ៨៥៨ ម.ម ទទឹង ១ ៩២៥ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដោយការឌីស្សាញនៅផ្នែលខាងមុខមានបំពាក់ប៉ាណាមួយផ្ទាំងធំស្រោបដោយគ្រូម៉េ ជាប់សងខាងចង្កៀងមុខ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់មកជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ កៅអីនិងដៃចង្កូតស្រោបដោយស្បែក កន្លែងសាកថ្មឥតប្រើខ្សែ និងភ្លើងលម្អផងដែរ ។ លើសពីនេះ ក៏មានប្រព័ន្ធចេញ-ចូលចំណតដោយស្វ័យប្រវត្តិ ប្រព័ន្ធផ្តល់សញ្ញាមកពីផ្នែកចំហៀង និងប្រព័ន្ធជំនួយមិនចាកគន្លងផ្លូវជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ឆ្នាំ ២០២៤ US-spec ប្រើ Hybrid គ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅសហរដ្ឋអាមរិក គ្រោងនឹងធ្វើការនាំយករថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០២៤ រូបរាងថ្មីទាំងស្រុង ទៅដាក់តាំងបង្ហាញនៅឯពិពរណ៌រថយន្ត LA Auto Show ដែលធ្វើឡើងនៅថ្ងៃទី ១៦ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៤ ៨៣០ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១៥ ម.ម មានការរចនានៅផ្នែកខាងក្រៅបែបប្រអប់ជ្រុង បានប្រើប្រាស់ចង្កៀង​មុខ-ក្រោយ​រាង​អក្សរ H-shape ប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២១ អ៉ីញ និងដំបូល roof-rack ជាដើម ។ លើសពីនេះ ប្រព័ន្ធសុវត្ថិភាពមានមុខងារដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោហថ្នាក់ពីផ្នែកខាងមុខ-ក្រោយ ប្រព័ន្ធជំនួយមិនឲ្យចាកគន្លងផ្លូវ ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធកាម៉េរាមួយជុំរថយន្ត និងមួយចំនួនផ្សេងទៀតផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ រំពឹងថានឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងអេក្រង់ទំហំ ៦,៦ អ៉ីញ សម្រាប់បញ្ជាម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ កញ្ចក់មើលខាងក្រោយឌីជីថលជាដើម ។

សម្រាប់ម៉ូដែល US-spec ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៧ សេះ និងកម្លាំងរមួល ៤២២ ញ៉ូតុនម៉ែត្រ ។
  • ម៉ាស៊ីនកូនកាត់ hybrid រួមគ្នាជាមួយសាំងចំណុះ ១,៦ លីត្រ Turbo មានកម្លាំង ១៧៨ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីបានច្រើនជាងគេនៅក្នុងតុលា ឆ្នាំ ២០២៣

[បរទេស] នៅក្នុងខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ បើយោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានធ្វើការបង្ហាញទិន្នន័យនៃការថយន្តរថយន្តអគ្គិសនី ដោយក្រុមហ៊ុនផលិតរថយន្ត BYD លក់បានច្រើនជាងគេនៅក្នុងខែតុលា ឆ្នាំ ២០២៣ ។ ខាងក្រោមនេះ ជារថយន្តអគ្គិសនីលក់បានច្រើនជាងគេក្នុងខែតុលា ៖

  • BYD លក់រថយន្តបានចំនួន ១៣៣ ៧៨៥ គ្រឿង
  • Wuling លក់រថយន្តបានចំនួន ៤៥ ០៨៧ គ្រឿង
  • Aion លក់រថយន្តបានចំនួន ៤០ ៨២៥ គ្រឿង
  • Tesla លក់រថយន្តបានចំនួន ២៨ ៦៨៦ គ្រឿង
  • Volkswagen លក់រថយន្តបានចំនួន ២០ ៤៥៤ គ្រឿង
  • Xpeng លក់រថយន្តបានចំនួន ២០ ០០២ គ្រឿង
  • Leap លក់រថយន្តបានចំនួន ១៨ ២០២ គ្រឿង
  • Nio លក់រថយន្តបានចំនួន ១៣ ៣៧៨៥ គ្រឿង
  • Changan លក់រថយន្តបានចំនួន ១៣ ៣៧៨៥ គ្រឿង
  • Deepal លក់រថយន្តបានចំនួន ១៥ ០៤៦ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown Estate ប្រើ hybrid សម្រាប់ទីផ្សារអាមេិកខាងជើង នឹងបង្ហាញខ្លួនជាផ្លូវកានៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការដាក់នបង្ហាញចេញនៅរថយន្ត Toyota Crown Estate ប្រើ hybrid ប្រភេទ SUV នៅថ្ងៃទី ១៤ ខែវិឆ្ឆិកា មុនពេកបង្ហាញខ្លួននៅឯពិពរណ៌រថយន្ត LA Auto Show 2023 ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។

សម្រាប់រថយន្តផលិតសម្រាប់ទីផ្សារអាមេរិកខាងជើង នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ seft-charging hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ឬម៉ាស៊ីនចំណុះ ២,៤ លីត្រ turbo ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៤០ សេះ អាចបើកបរបានចម្ងាយ ៦១ គីឡូម៉ែត្រ ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៦២០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ដែលមានទំហំធំជាងរថយន្ត RAV 4 និងតូចជាង Highlander ។ ត្រូវបានភ្ជាប់ជាមួយដូចជា ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងអេក្រង់ភ្លោះទំហំ ១២,៣ អ៉ីញជាដើម ។

គួរបញ្ជាក់ផងដែរដា សម្រាប់កាលបរិច្ឆេទនៃការលក់ជាផ្លូវការមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថាការចេញលក់នៅក្នុងឆ្នាំ ២០២៤ ហើយនឹងក្លាយទៅជារថយន្តម៉ាក Crown ទី ២ ដែលមាននៅក្នុងទីផ្សារសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្លូវល្បឿនលឿនបន្តរក្សាតម្លៃដដែល ១ឆ្នាំបន្តទៀត ខណ: ១ឆ្នាំកន្លងទៅ មានយានយន្តធ្វើដំណើរសរុបប្រមាណជាង ៤,៦លានគ្រឿង

[ក្នុងស្រុក] ផ្លូវល្បឿនលឿននេះភ្នំពេញ-ក្រុងព្រះសីហនុ គឺផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា និងបានបើកដំណើការអស់រយ:ពេល ១ឆ្នាំហើយ ដោយបានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក នូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងសម្រួលដល់ការ ដឹកជញ្ជូនទំនិញរវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ជាមួយយានយន្តធ្វើដំណើរសរុបចំនួន ៤ ៦៧៩ ២២២គ្រឿង ស្មើទឹកប្រាក់ប្រមាណ ៣៥លានដុល្លារ នេះបើយោងតាមការបង្ហាញចេញពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ដើម្បីអបអរសាទរខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿននេះ នាពិធីអបអរសាទរខួបមួយឆ្នាំនៃការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿននេះ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រួមជាមួយការសម្របសម្រួលពី រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែតផង ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំបន្តទៀត ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ប៉ុន្តែសម្រាប់ អ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេលតែ ៦ខែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

គួររម្លឹកដែរថា ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧ ០៥គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធនាល្ងាចថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+