ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Carnival Hybrid ឆ្នាំ ២០២៥ ចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃចាប់ពី ២ មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការចាប់ផ្តើមបើកទទួលការកក់ទុកមុនរបស់រថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២៥ ប្រភេទ Minivan ម៉ាស៊ីនកូនកាត់ Hybrid ជាមួយតម្លៃ ២៦ ៦០១ មុនការចេញលក់នៅលើទីផ្សារនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូងនៅខែក្រោយ។

ដោយរថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

  • ម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ អាចផលិតកម្លាំងបាន ២៤២ សេះ និងកម្លាំងរមួល ៣៦៧ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំង ៧ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។
  • ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៥ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។
  • ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៩០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

និយាយអំពីប្រព័ន្ធសុវត្ថិភាព រថយន្តនេះផ្តល់នូវប្រព័ន្ធជំនួយអ្នកបើកបរជាច្រើនប្រភេទ រួមមាន ប្រព័ន្ធផ្តល់សញ្ញាគ្រោថ្នាក់ពេលមានឧបសគ្គមកពីខាងមុខ-ក្រោយ Forward-Rear Collision Avoidance Assist, ប្រព័ន្ធជំនួយមិនឲ្យចាក់គន្លងផ្លូវ Lane Keeping Assist ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវហាយវ៉េ  Highway Driving Assist 2 និងប្រព័ន្ធជំនួយពេលចេញ-ចូលចំណត ព្រមទាំងមួយចំនួនច្រើនទៀតផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានផ្លាស់ប្តួរថ្មី ដោយបានឌីស្សាញតាប្លូបែបកាងនិងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ គំាទ្រដោយប្រព័ន្ធ OTA update ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១១ អ៉ីញ និងអេក្រង់ទំហំ ១៤,៦ អ៉ីញចំនួន ២ សម្រាប់អ្នកដំណើរខាងក្រោយ ។ ក្នុងនោះ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងដោយប្រើភាសារចនា Opposites United ដែលរួមបញ្ចូនៅរថយន្តប្រភេទ SUV ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Sienna ស៊េរីឆ្នាំ ២០២៤ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ១០ មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Sienna ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃសរុប ១០៧ ០៦៨ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១០៧ ០៨៦ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៥៥ ៩៩៥ ដុល្លារ ($55,995)
  • តម្លៃពន្ធនាំចូល ៤៣ ៨២៤ ដុល្លារ ($43,824) ពន្ធ ២០២៣
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២ ៥០០ ដុល្លារ ($2,500)
  • តម្លៃសរុបទាំងអស់ ១០៧ ០៦៨ ដុល្លារ ($107,068)

សម្រាប់រថយន្ត Toyota Sienna ស៊េរីឆ្នាំ ២០២៤ គឺជាម៉ូដែល XLE Woodland Edition ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687 (Telegram) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាំយូរហើយមែនទេ! ពេលនេះ តូយ៉ូតា បើកទទួលកក់ឡានហាយប្រ៊ីដ ជាផ្លូវការ លឺថាមានដំបូលបើក និងកាំម៉េរា ៣៦០ដឺក្រេទៀត!

[ក្នុងស្រុក] ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយ ថារថយន្តដែលត្រូវបាននាំចូលជាផ្លូវការដោយក្រុមហ៊ុនតូយ៉ូតានៅទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន គឺសុទ្ធសឹងតែប្រភេទម៉ាស៊ីនចំហេះក្នុងប៉ុណ្ណោះ ចាប់តាំងពីខ្នាតតូច ដល់ខ្នាតធំ រួមទាំងរថយន្តភីកអាប់ផងដែរ។ ហើយក៏មានបងប្អូនយើងជាច្រើនបានរង់ចាំ និងសួរថាពេលណា ក្រុមហ៊ុនតូយ៉ូតានាំរថយន្តប្រភេទកូនកាត់ ឬ HEV មកលក់ផ្លូវការ ខណ:ប្រទេសជិតខាងកំពុងទទួលបានការចាប់អារម្មណ៍ជាមួយជម្រើសរថយន្តប្រភេទកូនកាត់នេះ។

រូបភាពផ្លូវការពីក្រុមហ៊ុន

ជាមួយការទន្ទឹងរង់ចាំ កាលពីប៉ុន្មានថ្ងៃនេះកន្លងទៅក្រុមហ៊ុនតូយ៉ូតាបានផ្តល់នូវភាពភ្ញាក់ផ្អើល ជាមួយការអោយតម្រុយនៃការនាំចូលផ្លូវការនូវរថយន្តប្រភេទកូនកាត់ ឬ HEV ដំបូងមកកាន់ទីផ្សារស្រុកយើង។ ហើយថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានធ្វើការប្រកាសពីការទទួលការកក់ជាផ្លូវការនៃរថយន្តប្រភេទថ្មីរបស់ខ្លួន នោះគឺរថយន្ត Toyota Yaris Cross HEV ដែលនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន ក៏ដូចជាការបើកទំព័រថ្មីនៃការនាំចូលរថយន្តប្រភេទ HEV មកកាន់ទីផ្សារកម្ពុជារបស់ក្រុមហ៊ុននាំចូលរថយន្តផ្លូវការរបស់ប្រទេសជប៉ុនមួយនេះផងដែរ ជាមួយតម្លៃ ៤៣ ៥០០ដុល្លារ សម្រាប់ប្រភេទ Monotone (មួយពណ៌) និង Two tone (ដំបូលខ្មៅ) ៤៣ ៩០០ដុល្លារ។

ទាក់ទងទៅនឹងលក្ខណ:ពិសេស យោងតាមការបង្ហោះឡើងពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញថា មានការខុសគ្នាទៅលើលក្ខណ:ពិសេសមួយចំនួន ដោយមានបន្ថែមនូវ 𝐎𝐩𝐭𝐢𝐨𝐧 ខ្ពស់ទៀត ដូចជាដំបូលបើកប្រភេទ Panoramic Roof និងកាំមេរ៉ា 360ដឺក្រេជាដើម។

រូបភាពតំណាង
រូបភាពតំណាង

រីឯម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT និងមានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម។

រូបភាពតំណាង

តើបងប្អូនយល់យ៉ាងណាដែរ ពីម៉ូឌែលថ្មីប្រភេទកូនកាត់ដំបូងរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) មួយនេះ? ដើម្បីកាន់តែជ្រាបច្បាស់ បងប្អូនអាចធ្វើការទំនាក់ទំនងបន្ថែមទៅកាន់ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា)ផ្ទាល់ តាមរយ:៖

  • ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 222 451
  • សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎
  • សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎
  • សាខាទួលសង្កែ៖​ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟑
  • សាខាខេត្តសៀមរាប៖​ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
  • សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
  • សាខាខេត្តកំពង់ចាម៖   𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟒𝟗
  • Telegram: Toyota Cambodia Officail
  • Facebook Page: Toyota Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Dongfeng Fengxing Thunder តម្លៃតែជិត ២មុឺនដុល្លារ នៅទិផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់នៃរថយន្ត Dongfeng Fengxing Thunder ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៦ ៤៧៨ ដុល្លារ ដល់ ៣១ ៥៩៦ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះផលិតនៅលើគ្រោងឆ្អឹង EMA-E platform មានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦៨០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម ដោយបានឌីស្សាញឡើងមានលក្ខណៈបែពស្ព័រ ជាមួយប៉ាណាបិទជិត សំណុំចង្កៀងមុខ LED ទំហំធំ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រួមទាំងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងដូចគ្នាទៅនឹងរថយន្ត Dongfeng T5 Evo ដោយមានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ រួមចូលគ្នាជាអេក្រង់ភ្លោះ គាំទ្រដោយប្រព័ន្ធ FuturLink4.0, កៅអីស្បែកមុខងារខ្យល់-កំដៅនិងម៉ាស្សាជាដើម ។

Dongfeng Fengxing Thunder បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបាន ៣០-៨០% ប្រើរយៈពេល ៣៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Nissan Pathfinder ប្រភេទ SUV គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Nissan នឹងធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Nissan Pathfinder ប្រភេទ SUV ៧កៅអី ជាគូប្រជែង Toyota Highlander និង Ford Explorer នៅឯពិពរណ៌រថយន្ត Guangzhou Auto Show ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ប្រទេសចិន ។

រថយន្តនេះ​មានប្រវែងតួខ្លួនសរុប ៥ ១៣០ ម.ម និងមានប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៤៨ សេះ និងមាន top-speed ១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅវិញ មានលក្ខណៈបែបស្ព័រ ដោយនៅផ្នែខាងមុខមានប៉ាណាទំហំធំជាប់សងខាងដោយសំណុំចង្កៀង LED ព្រមទាំងបំពាក់ថាសកង់ស្ព័ររចនាថ្មី និងចង្កៀងក្រោយប្រើប្រាស់ LED ផងដែរ ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងផ្តោតទៅលើប្រណិតភាព និងទំហំធំទូលាយបែបអនាគត ដោយមានអេក្រង់ទំហំធំនៅលើតាប្ល និងប្រអប់លេខអេឡិចត្រូនិចជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Cross ជារថយន្តលក់ដាច់ជាងគេក្នុងខែតុលា ឆ្នាំ ២០២៣ នៅប្រទេសជប៉ុន

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមសមាគមន៍លក់រថយន្តនៅប្រទេសជប៉ុន Japan Automobile Sale Association បានធ្វើការដាក់បង្ហាញចេញទិន្នន័យការលក់ប្រចាំខែតុលា ឆ្នាំ ២០២៣ នៅទីផ្សារប្រទេសជប៉ុន ដោយរថយន្ត Toyota Yaris Cross លក់បានច្រើនជាងគេ ។ ខាងក្រោមនេះ ជារថយន្តទាំង ១០ ដែលបានច្រើនជាងគេ ៖

  • Toyota Yaris Cross លក់បានចំនួន ១៥ ៩១៧ គ្រឿង
  • Toyota Corolla លក់បានចំនួន ១១ ៨១៧ គ្រឿង
  • Toyota Roomy លក់បានចំនួន ១១ ០២២ គ្រឿង
  • Toyota Sienta លក់បានចំនួន ១០ ៦៦៨ គ្រឿង
  • Toyota Prius លក់បានចំនួន ៨ ៧៦៧ គ្រឿង
  • Toyota Noah លក់បានចំនួន ៨ ០២០ គ្រឿង
  • Toyota Voxy លក់បានចំនួន ៧ ៣០៧ គ្រឿង
  • Honda Vezel លក់បានចំនួន ៧ ០៨៥ គ្រឿង
  • Nissan Note លក់បានចំនួន ៦ ៧៥៣ គ្រឿង
  • Nissan Serena លក់បានចំនួន ៦ ១៨៨ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Li Auto Mega MPV អគ្គិសនីសុទ្ធ អាចជិះបាន ៧០០ គីឡូម៉ែត្រ ជាមួយតម្លៃលក់ជិត ៧ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Li Auto បានធ្វើការដាក់បង្ហាញចេញនៅរថយន្តដំបូងគេរបស់ខ្លួន Li Auto Mega ប្រភេទ MPV ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅពិពរណ៌ Guangzhou Auto Show និងចេញលក់ជាផ្លូវការនៅក្នុងខែធ្នូ ជាមួយតម្លៃលក់ចាប់ពី ៦៨ ៦៧០ ដុល្លារ ។

Li Auto Mega មានប្រវែងតួខ្លួនសរុប ៥ ៣៥០ ម.ម ទទឹង ១ ៩៦៥ ម.ម កំពស់ ១ ៨៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ ក្នុងនោះ Li Auto Mega ទទួលយកភាសារចនាថ្មីជាមួយនឹងរូបរាងបែប aerodynamic ជំនួយទៅដល់ការចាញ់ខ្យល់កម្រិតទាបត្រឹមតែ ០,២១៥ cd ប៉ណ្ណោះ ។

ចំពោះនៅផ្នែកខាងក្នុងវិញ Li Auto Mega ជាកាប៊ីនកៅអី ៣ ជួរស្រោបដោយស្បែកដ៏ប្រណិត ផ្តល់ជូននៅកន្លែងសាកឥតខ្សែចំនួន ៤ ឧបករណ៍បំពងសំលេងចំនួន ២១ ចំនុច ក៏មានអេក្រង់កំសាន្តទំហំ ១៧ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយផងដែរ។

ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 5C charging technology សាកត្រឹម ១២នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram 1500 Ramcharger ឆ្នាំ ២០២៥ ប្រើអគ្គិសនីអាចបើកបរបានចម្ងាយរហូតដល់ជាង ១ពាន់គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ram 1500 Ramcharger ស៊េរីឆ្នាំ ២០២៥ ប្រើប្រាស់នៅថាមពលចំហេះក្នុងជាមួយអគ្គិសនី គ្រោងនឹងចេញលក់នៅទីផ្សារសហរដ្ឋអារិកនៅដើមឆ្នាំ ២០២៤ ។

ដោយភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៦ លីត្រ V6 ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៦៣ សេះ និងកម្លាំងរមួល ៨៣៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោងដែលអាចបើកបរបានចម្ងាយរហូតដល់ ១ ១១០ គីឡូម៉ែត្រនៅពេលសាកថ្ម និងចាក់សាំង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC សាកត្រឹម ១០ នាទី អាចបើកបរបានចម្ងាយ ៨០ គីឡូម៉ែត្រ ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិច និងមានសមត្ថិភាពអូសសណ្តោងបានដល់ ៦៣៥០ គីឡូក្រាម ។

Ram 1500 Ramcharger ស៊េរីឆ្នាំ ២០២៥ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង STLA Frame platform ថ្មី ដោយបានប្រើប្រាស់អាគុយស្ថិតនៅផ្នែកខាងមុខ និងធុងសាំងស្ថិតនៅខាងក្រោយទីតាំងអាគុយ ព្រមទាំងប្រើប្រាស់នៅប្រព័ន្ធ 4-corner air suspension system ក៏ជាស្តង់ដារផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ និងអេក្រង់ខាងផ្នែកអ្នកដំណើរទំហំ ១០,២៥ អ៉ីញ​ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំលេងម៉ាក Klipsch ២៣ ចំនុច ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែឡរួមបញ្ចូលនៅប្រព័ន្ធបើកបរដោយស្វ័យប្រវតិ្តកម្រិតទី ២ ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៥ បំពាក់ម៉ាស៊ីនថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការកែមុខមាត់ថ្មី ទាំងផ្នែកខាងក្រៅ-ខាងក្នុង រួមទាំងផ្នែកម៉ាស៊ីន គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក ។

ចាប់ផ្តើមជាមួយនឹងម៉ាស៊ីនចុងក្រោយនេះ ដោយម៉ាស៊ីន Hemi V8 ចំណុះ ៥,៧ លីត្រ ត្រូវបានដកចេញ  ជំនួសមកវិញនៅម៉ាស៊ីនប្រភេទ Hurricane ចំណុះ ៣,០ លីត្រ twin-turbo ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៤០ សេះ និងកម្លាំងរមួល ៧០៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ក៏ដូចជាប្រព័ន្ធចាកសោរប៉ុងអេឡិចត្រូចនិច និងអាចអូសសណ្តោងបានដល់ ៥ ២៥៣ គីឡូក្រាម ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងជំនួយដល់ប្រព័ន្ធ aerodynamic ដែលមានប៉ាណាមុខមួយផ្ទាំងធំ ជាប់សងខាងដោយសំណុំចង្កៀង LED រាងស្លីម ខណៈចង្កៀងផ្នែកខាងក្រៅត្រូវបានឌីស្សាញថ្មី និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រព័ន្ធផ្ទេរថាមពល power on-board ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្រោបដោយស្បែកមុខងារខ្យល់កំដៅ និងម៉ាស្សា អាចលៃតម្រូវបាន ២៤ របៀបសម្រាប់ផ្នែកខាងមុខ ខណៈនៅលើតាប្លូមានភ្ជាប់មកជាមួយអេក្រង់ចំនួន ៣ រួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ និងអេក្រង់ខាងអ្នកដំណើរទំហំ ១០,២៥ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Klipsch ២៣ ចំនុច ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ផងដែរ ។

សម្រាប់ភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៥ ទទួលម៉ូដែលចំនួន ២ បន្ថែមរួមមានម៉ូដែល Tungten ផ្តោតលើភាពប្រណិត និងម៉ូដែល RHO ដែលជាម៉ូដែលផ្តោតលើការបើកបរបែប Off-Road ដែលមានតម្លៃលក់រំពឹងថាថ្លៃជាងម៉ូដែលឆ្នាំមុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីដាក់បាតដៃរបស់ក្រុមហ៊ុន Subaru បានរកឃើញអ្នកឈ្នះហើយ ដោយមានជនជាតិខ្មែរចូលរួម ៥ រូប

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Tan Chong Car បានធ្វើការប្រកួតដាក់បាតដៃលើរថយន្តដែលឲ្យឈ្មោះថា Tan Chong Car Challenge (TCCC) ដ៏ល្បីល្បាញដែលធ្វើឡើងនៅឯប្រទេសសិង្ហបុរីរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៤-៥ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។ ដោយការប្រកួតនេះ បានឈានដល់ទីបញ្ចប់ និងរកឃើញអ្នកឈ្នះដែលនៅសល់ ៤ នាក់ចុងក្រោយដោយរួមមាន៖

  • លោក Chan Kok Seng ជនជាតិសឹង្ហបុរី អាយុ ៥៦ ឆ្នាំ ជាបេក្ខជននៅក្នុងតំបន់ បានឈ្នះរថយន្ត Nissan Kicks e-POWER ដែលជាជើងឯកប្រចាំឆ្នាំ ២០២៣ នៃការប្រកួតដាក់បាតដៃលើរថយន្ត Tan Chong Car Challenge ដោយបានតស៊ូឆ្លងកាត់ការសាកល្បងដ៏លំបាក និងបានយកឈ្នះបេក្ខជនវ័យក្មេងមកពីប្រទេសសិង្ហបុរី និងវៀតណាម ដែលជាអ្នកចូលរួមផ្សេងទៀតដែលនៅឈរសេសសល់ចុងក្រោយ ។
  • Qi Ji Tan គឺតំណាងប្រទេសសិង្ហបុរី អាយុ ២៥ ឆ្នាំ ដែលដួលត្រូវបានដកសិទ្ធិពេលគាត់ទម្លាក់ដបចំណុះ ១ លីត្រ។
  • Do Dang Hoang Trung តំណាងឲ្យប្រទេសវៀតណាម អាយុ ៣៥ ឆ្នាំ ទទួលបានលេខ ២ ទទួលបានរង្វាន់សាច់ប្រាក់ ១ ០០០ ដុល្លារសិង្ហបុរី (SGD $1,000) ស្មើនឹង ៧៣៩ ដុល្លារតាមអាត្រាប្តូរបច្ចុប្បន្ន ។
  • ចំណាត់ថ្នាក់លេខ១ បានទៅលើ Nguyen Doan Tho តំណាងឲ្យប្រទេសវៀតណាម អាយុ ៣៣ ឆ្នាំ ដែលឈ្នះរង្វាន់ជាសាច់ប្រាក់  ៥ ០០០ ដុល្លារសិង្ហបុរី (SGD $5,000) ស្មើនឹង ៣ ៦៩៦ ដុល្លារតាមអាត្រាប្តូរប្រាក់បច្ចុប្បន្ន ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតនេះ ក៏មានបេក្ខជន និងបេក្ខនារី តំណាងអោយប្រសទេស កម្ពុជា ទាំង ៥រូប ចូលរួមការប្រកួតកម្មវិធី Tan Chong Car Challenge នៅប្រទេសសិង្ហបុរីផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+