ផ្ទាំងផ្សាយពាណិជ្ជកម្ម

Zeekr 007 សាកភ្លើងម្តងជិះបានជាង ៨០០ គីឡូម៉ែត្រ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr 007 គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ ក៏ដូចជាធ្វើការទទួលការកក់ទុកមុននៅឯពិពរណ៌រថយន្ត Guangzhou Auto Show ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៨ ម.ម ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform ដែលគាំទ្រស្ថាបត្យកម្ម 800V architecture រួមទាំងប្រព័ន្ធទប់លំនឹង Double-wishond ផងដែរ។

សម្រាប់ការឌីស្សាញ ​រថយន្ត​ថ្មី​នេះ​មានការឌីស្សាញបែប minimalistic ដោយមានបំពាក់​ចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រ និងចង្កៀងក្រោយរាងស្លីមជាដើម ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធរ៉ាដា LiDARs ចំនួន​ ៣ និង​បន្ទះ​ឈីប Qualcomm Snapdragon 8295 ផងដែរ។

រថយន្តអគ្គិសនីនេះ រំពឹងថានឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៤ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោងប្រភេទ CATL អាចបើកបរបានចម្ងាយ ៨២២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ២៨ នាទី។ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ផលិតរថយន្តបានចំនួន ៣០០ លានគ្រឿង ក្នុងរយៈពេល ៨៨ ឆ្នាំ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់ ដោយខ្លួនសម្រេចបាននៅការផលិតរថយន្តជាសកលចំនួន ៣០០ លានគ្រឿង ក្នុងរយៈពេល ៨៨ ឆ្នាំ ២ ខែ ចាប់តាំងពីការផលិតដំពូងក្នុងខែសីហា ឆ្នាំ ១៩៣៥ ដល់ចុងខែកញ្ញា ឆ្នាំ ២០២៣ ដោយចំនួន ១៨០,៥២ លានគ្រឿងត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ហើយចំនួន ១១៩,៦ លានគ្រឿងទៀតត្រូវបានផលិតនៅក្នុងប្រទេសផ្សេងទៀត។

រថយន្តរបស់ Toyota ដំបូងក្នុងចំណោមរថយន្ត ៣០០ លានគ្រឿងគឺរថយន្ត Model G1 Truck ដែលបានបិទខ្សែសង្វាក់ផលិតកម្មនៅខែសីហា ឆ្នាំ ១៩៣៥ ដោយផ្នែកផលិតរថយន្តនៃក្រុមហ៊ុន Toyoda Automatic Loom Works, Ltd. ដែលក្រោយមកត្រូវបានប្តូរឈ្មោះទៅជា Toyota Industries Corporation ។

គួរឲ្យដឹងថា ម៉ូដែលដែលលក់ដាច់បំផុតនៅក្នុងត្រកូលរបស់ Toyota គឺ Corolla ជាមួយនឹងការផលិតជាសកលសរុបចំនួន ៥៣,៣៩៩ លានគ្រឿង រួមទាំងតួលេខនៃខែកញ្ញា ឆ្នាំ ២០២៣។ ដោយម៉ូដែលបច្ចុប្បន្នស្ថិតក្នុងជំនាន់ទី ១២ របស់ខ្លួនបានលើសពីចំនួន ៥០ លានគ្រឿងក្នុងការផលិតកាលពីឆ្នាំ ២០២១ ។

ក្នុងនោះ ទាំងលោក Akio Toyota និង Koji Sato ប្រធានក្រុមហ៊ុន Toyota បានចេញសេចក្តីថ្លែងការណ៍សម្រាប់ព្រឹត្តិការណ៍សំខាន់នេះ ដោយថ្លែងអំណរគុណដល់បុគ្គលិក Toyota អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកពាក់ព័ន្ធ និងអតិថិជនទាំងអស់សម្រាប់ការរួមចំណែករបស់ពួកគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan A05 ប្រើ plug-in hybrid ជិះ ១០០ គីឡូម៉ែត្រស៊ីសាំង ៥លីត្រ បង្ហាញខ្លួននៅប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan សហការគ្នាជាមួយក្រុមហ៊ុន Qoyuan បានធ្វើដាក់បង្ហាញចេញនៅរថយន្ត Changan A05 ប្រភេទ SUV ជាលើកដំបូងប្រើម៉ាស៊ីនកូនកាត់ plug-in hybrid គ្រោងនឹងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ។

រថយន្តប្រភេទ SUV នេះមានប្រវែងតួខ្លួនសរុប ៤ ៥៣៩ ម.ម ទទឹង ១ ៨៦៥ ម.ម ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៦៥ ម.ម ។ សម្រាបើការឌីស្សាញនៅផ្នែកខាងក្រៅ បំពាក់ប៉ាណាបិទជិតជាមួយរន្ធខ្យល់នៅជាប់កាងខាងក្រោម ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ប្រភេទ 5-spoke អាលុយមីញូម និងទា្វឃ្លុបក្រោយបើកបិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងយកលំនាំតាមរថយន្ត Changan CS55 Plus ជំនាន់ទី ៣ ដោយនៅលើតាប៊្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ព្រមទាំងកៅអីស្បែកមុខងារខ្យល់-កំដៅផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៩៦ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំងចន្លោះ ៥-៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xforce គ្រោងនឹងចេញលក់ជាផ្លូវការនៅប្រទេសវៀតណាមុនដាច់ឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសវៀតណាម គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Xforce និងចេញលក់ជាផ្លូវការនៅប្រទេសរបស់ខ្លួននៅចុងខែធ្នូ ឆ្នាំ ២០២៣ ឬនៅដើមឆ្នាំ ២០២៤ ដែលនាំចូលពីប្រទេសឥណ្ឌូនេស៊ី។

យោងតាមអ្នកចែកចាយនៅទីផ្សារប្រទេសវៀតណាម Mitsubishi Xforce ត្រូវបានគេរំពឹងថានឹងផ្តល់ជូនជម្រើសម៉ូដែលចំនួន ៣ ឬ ៤ ដោយម៉ូដែលកពស់បំផុតនឹងមានកញ្ចប់បច្ចេកវិទ្យាជំនួយអ្នកបើកបរ (ADAS) ដែលរួមបញ្ជូលនៅមុខងារសំខាន់ៗជាច្រើន ដែលអាចទៅប្រកួតប្រជែងជាមួយរថយន្ត Honda HR-V និង Toyota Yaris Cross នៅក្នុងផ្នែក CUV ទំហំ B។

ទាកទងទៅនឹងផ្នែកម៉ាស៊ីនវិញ ផ្តល់ជូននៅជម្រើសតែមួយគឺម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ MIVEC ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ វិលកង់ខាងមុខជាមួយរបៀបបើកបរចំនួន ៤ រួមមាន Normal, Mud, Gravel និង Slippery  ជាលើកដំបូង ។ ខណៈតម្លៃនៅមិនទាន់បានបង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់នៅទីផ្សារឥណ្ឌូនេស៊ីមានតម្លៃលក់ ២៤ ២៤៨ ដុល្លារ ដល់ ២៦ ៥៦៩ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឌីស្សាញកាន់តែកាច Option កាន់តែទំនើប! Geely Coolray 2024 មកដល់ទីផ្សារកម្ពុជាហើយ

[ក្នុងស្រុក] រថយន្ត Geely Coolray ម៉ូឌែលឆ្នាំ២០២៤ មកដល់ទីផ្សារកម្ពុជាហើយ ហើយអ្វីដែលកាន់តែពិសេសនោះគឺបានអាប់ដេតថ្មី បន្ថែមអោយនូវរថយន្តនេះកាន់តែលេចធ្លោ ទំនើប និងទំនុកចិត្ត ដែលសាកសម្យសម្រាប់បងប្អូនដែលស្វែងរកនូវរថយន្តដែលមានរូបរាងបែបស្ព័រ ទំនើប កម្លាំងខ្លាំង និងតម្លៃពិសេសត្រឹមក្រោម ៣ម៉ឺនដុល្លារ ដែលជាតម្លៃពិសេស ដែលក្រុមហ៊ុន Geely Cambodia ផ្តល់ជូនសម្រាប់បងប្អូនទាំងអស់គ្នា។

ចាប់ផ្តើមជាមួយផ្នែកខាងក្រៅ ផ្នែកខាងមុខគឺជាចំណុចពិសេស និងអាប់ដេតច្រើន ដោយបានប្រើប្រាស់នូវប៉ាណាថ្មីឌីស្សាញបែបចំណិតត្បូងលាតស្ទើពេញផ្នែកខាងមុខ ជាមួយអក្សរ “S” តំណាងអោយ Sport ពណ៌ក្រហម ដែលជួយអោយរថយន្តនេះកាន់តែស្ព័រ និងមានអនុភាព ខណ:ចង្កៀងក៏ទទួលបាននូវការឌីស្សាញថ្មីស្លីមជាងមុន និងប្រើប្រាស់នូវអំពូលជាប្រភេទ Full LED តែម្តង។​ 

ចំណែកថាសកង់ផ្នែកជំហៀងក៏ទទួលបានការឌីស្សាញថ្មី និងអមដោយដុំហ្រ្វាំង Caliper ពណ៌ក្រហម។ រីឯផ្នែកខាងក្រោយកាន់តែ Eye Catching ជាមួយស្តុបក្រោយថ្មីឌីស្សាញជាខ្សែភ្ជាប់ពីផ្នែកម្ខាងដល់ផ្នែកម្ខាងទៀត ខណ: Spoiler ក៏ពុំចោលក្នុងការជួយដល់ការជ្រែកខ្យល់ និងសោភណ៌ភាព ហើយទ្វាឃ្លុបក្រោយគឺជាប្រភេទអូតូងាយស្រួលក្នុងការបិទ-បើកផងដែរ។

ចូលទៅកាន់ផ្នែកខាងក្នុងនៃម៉ូឌែល២០២៤ នេះវិញក៏បានប្រើប្រាស់នូវពណ៌ថ្មី ពណ៌ឈើរីលាយជាមួយខ្មៅ និងបន្ថែមនូវ​លក្ខណ:ពិសេសកាន់តែសម្បូរបែប តួយ៉ាងដូចជា

  • អេក្រង់ភ្លោះ ដែលមាននូវអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព័ត៌មាន 
  • ប៊ូតុងកំណត់មុខងារសំខាន់ៗ ផ្លាស់ប្តូរពីបង្វិលមកចុច
  • កន្លែងសាកថ្មឥតប្រើខ្សែ
  • ភ្លើងលម្អ Ambient Lighting ដែលអាចផ្លាស់ប្តូរច្រើនជម្រើសពណ៌ លាតតាមចង្វាក់ភ្លេង និងតាមជម្រើសនៃ Drive Mode
  • ប្រអប់លេខជំនាន់ថ្មី ឌីស្សាញស្លីមជាងមុន
  • ម៉ាស៊ីនត្រជាក់សម្រាប់កៅអីផ្នែកខាងក្រោយ និងភ្ជាប់ដោយមុខងារសន្សំសំចៃថាមពល Saving Energy
  • ដំបូលកញ្ចក់ប្រភេទ Panoramic Sunroof ភ្ជាប់ដោយមុខងារ ​Window Closing Mode នៅពេលសេនស័រចាប់បានថាមានភ្លៀង នោះវានឹងបិទដំបូលកញ្ចក់ដោយស្វ័យប្រវត្តិ

ព្រមទាំងរួមបន្ថែមមកជាមួយមុខងារជំនួយការបើកបរដូចជា កាំម៉េរាកម្រិត 540ដឺក្រេ, ពោងការពារសុវត្ថិភាពចំនួន ៦ចំណុច, មុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង, មុខងារជំនួយពេលឈប់ Auto Stop/Start, មុខងារចូលចត់ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនបន្ថែមទៀត។

ទាក់ទងទៅនឹងថាមពលកម្លាំង និងសន្ទុះល្បឿនគឺរថយន្ត Geely Coolray ម៉ូឌែលឆ្នាំ២០២៤ ដំណើរការដោយម៉ាស៊ីនសេរ៊ីថ្មីរ​បស់ Geely ទំហំ ១,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧១សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ។ ហើយរថយន្តនេះអាចរត់ស្ទុះពីល្បឿន 0-១០០គ.ម/ម៉ប្រើពេល ៧,៦វិនាទី និងមានកម្រិតស៊ីប្រេងខ្ទង់ ៥,៨លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គ.ម។

គួរបញ្ជាក់ផងដែរថា នាពេលនេះ ក្រុមហ៊ុន Geely Cambodia កំពុងមានការផ្តល់ជូនពិសេសសម្រាប់បងប្អូនដែលធ្វើការកក់នូវរថយន្ត Geely Coolray 2024 នៅកំឡុងពេលនេះ ដោយធ្វើការចុះតម្លៃភ្លាមៗពី ៣៣ ០០០ដុល្លារ មកត្រឹម ២៩ ៩៩៩ដុល្លារប៉ុណ្ណោះ ហើយរួមបន្ថែមជាមួយការបន្ថែមជូនជាច្រើនដូចជា ការធានាទៅលើម៉ាស៊ីន និងប្រអប់លេខ រយ:ពេល ៥ឆ្នាំ, បិទ UV មួយជុំរថយន្ត, ស្លាកលេខខ្លី និងដូរប្រេងម៉ាស៊ីនចំនួន ៤ដង ឬ ៤ម៉ឹនគីឡូម៉ែត្រ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមហ៊ុន Geely Cambodia ដោយផ្ទាល់តាមរយ:ទូរស័ព្ទលេខ 077 505 659 / 015 505 659 ឬFacebook Page: Geely Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! Chery Aero Concept ជាគំរូរថយន្តអគ្គិសនី មានកម្រិតចាញ់ខ្យល់ទាបជាងគេនៅលើលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការឌីស្សារញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Chery Aero Concept ដែលត្រូវបានបំផុសគំនិតចេញពីត្រីធូណាដោយបានអះអាងថាមានកម្រិតចាញ់ខ្យល់ទាបបំផុតនៅលើពិភពលោក។

យោងតាមព័ត៌មានលម្អិតដែលចែករំលែកដោយក្រុមហ៊ុននៅលើគណនីបណ្តាញសង្គម Weibo របស់ខ្លួន ក្រុមអ្នករចនាបានយកការរចនាចេញពីរូបរាងពីត្រីធូណាដែលជាត្រីដែលមានរចនាសម្ព័ន្ធរាងកាយដ៏ល្អប្រសើរ និងជាត្រីសមុទ្រហែលទឹកលឿនបំផុតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចែករំលែកផងដែរថា ដំណើរការរចនារថយន្តអគ្គិសនីបានប្រើប្រាស់បច្ចេកទេស AI ជាមួយនឹងករណីបង្កើនប្រសិទ្ធភាពផ្សេងៗគ្នាជាង ២ ០០០ ករណី ដើម្បីសម្រេចបាននៅរថយន្តធន់នឹងខ្យល់នេះ។ បន្ថែមពីនេះ Chery បាននិយាយថាគំរូនេះសម្រេចបាននៅកម្រិតចាញ់ខ្យល់ត្រឹមតែ 0.168 Cd ក្នុងអំឡុងពេលធ្វើតេស្តជាផ្លូវការកាលពីខែសីហាកន្លងទៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ដាក់ដំណើរការជាផ្លូវការរថយន្តក្រុងអគ្គិសនីសុទ្ធ eBus9 ជាលើកដំបូងនៅប្រទេសកូរ៉េខាងត្បូង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការថយន្តក្រុង BYD eBus9 ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធមានប្រវែងដល់ទៅ ៩ ម៉ែត្រ ជាលើកដំបូងរបស់ក្រុមហ៊ុននៅទីផ្សារប្រទេសកូរ៉េខាងត្បូង ។

eBus9 គឺជាផលិតផលដ៏សំខាន់សម្រាប់ក្រុមរថយន្តក្រុងអគ្គិសនីរបស់ BYD នៅក្នុងទីផ្សារកូរ៉េ។ ម៉ូដែលនេះមានថ្ម LFP ដែលផលិតដោយ BYD ដោយត្រូវបានបញ្ជាក់ដោយក្រសួងបរិស្ថានក្នុងតំបន់ អាចបើកបរបានចម្ងាយរហូតដល់ ៤៧៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង។

ជាមួយគ្នានេះ BYD បានដាក់បញ្ចូលប្រព័ន្ធ Central AC Synchronous របស់ខ្លួនទៅក្នុង eBus9 ដើម្បីកែលម្អក្នុងការបើកបរ និងបំពាក់នៅប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចពីក្រុមហ៊ុនអាល្លឺម៉ង់ WABCO ផងដែរ។ eBus9 មាន​ប្រព័ន្ធ​ស្អំអាគុយ​ដែល​សម្រប​តាម​លក្ខខណ្ឌ​អាកាសធាតុ​ក្នុង​តំបន់​ខុសៗ​គ្នាទៀតផង។

ប្រធាន​សាខា​កូរ៉េ​របស់ BYD បាន​បង្ហាញ​ថា​ក្រុមហ៊ុន​គ្រោង​នឹង​ចែកចាយ​រថយន្ត BYD eBus9 ចំនួន ១២០ គ្រឿង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក្នុង​ឆ្នាំ​នេះ។ នៅចុងឆ្នាំ ២០២៣ ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងមានឡានក្រុងអគ្គិសនីចំនួន ៧២៦ ។ លើសពីនេះ BYD កំពុងធ្វើការយ៉ាងសកម្មលើការបញ្ជាក់រថយន្តក្រុងថ្មីរបស់ខ្លួន (B11) ប្រវែង ១១ ម៉ែត្រ ដោយគ្រោងនឹងណែនាំវាទៅកាន់ទីផ្សារកូរ៉េក្នុងឆ្នាំខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានដែល Toyota ឈប់ផលិត ក្លាយជាឡានមួយទឹកលក់ចេញបានលឿនជាងគេនៅអង់គ្លេស

[ទីផ្សារបរទេស] រថយន្តដែល Toyota លែងផលិតទៅហើយនោះ បានក្លាយជារថយន្តដែលលក់ចេញបានលឿនជាងគេក្នុងចំណោមរថយន្តមួយទឹកដែលលក់នៅលើវិបសាយ Motors.co.uk របស់អង់គ្លេស ប្រចាំខែតុលា។

រថយន្ត Toyota Prius+ បានបញ្ឈប់ការផលិតក្នុងឆ្នាំ២០២០ ប៉ុន្តែប្រភេទមួយទឹកនៃរថយន្តនេះ ចំណាយពេលជាមធ្យម ១៨,៤ថ្ងៃ​ ដើម្បីលក់ចេញ ជាប់ចំណាត់ថ្នាក់លេខ១ ខណៈដែលរថយន្ត Tesla Model 3 ប្រើពេលជាមធ្យម ១៩,២ថ្ងៃ ជាប់ចំណាត់ថ្នាក់លេខ២។

ចំណាត់ថ្នាក់បន្តបន្ទាប់ទៀតមានដូចតទៅនេះ ៖

៣. Audi e-tron ៖ ជាមធ្យម ២០ថ្ងៃ

៤. Mercedes-Benz EQC ៖ ជាមធ្យម ២០,៤ថ្ងៃ

៥. Mercedes-Benz GL Class ៖ ជាមធ្យម ២១,៣ថ្ងៃ

៦. Volvo XC40 ៖ ជាមធ្យម ២១,៩ថ្ងៃ

៧. Mitsubishi Outlander ៖ ជាមធ្យម ២២,២ថ្ងៃ

៨. Kia Niro ៖ ជាមធ្យម ២៣ថ្ងៃ

៩. Mitsubishi Eclipse Cross ៖ ជាមធ្យម ២៣,៧ថ្ងៃ

១០. MG ZS ៖ ជាមធ្យម ២៤,២ថ្ងៃ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តជំនាន់ថ្មី Peugeot 5008 នឹងមានជម្រើសប្រភេទអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] រថយន្តស៊េរីថ្មី Peugeot 5008 ត្រូវបានគេរំពឹងថានឹងមានការរចនាលំនាំដូចទៅនឹងម៉ូដែល Peugeot 3008 របស់ខ្លួន។ លោក Natalie Knight ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Stellantis បានបង្ហាញចេញនូវរថយន្ត Peugeot 5008 ជំនាន់ចុងក្រោយ ត្រៀមបង្ហាញខ្លួននៅក្នុងខែសីហា ឆ្នាំក្រោយ ២០២៤ ដោយនៅក្នុងនោះនឹងមានជម្រើសប្រភេទអគ្គិសនីសុទ្ធផងដែរ។

Photo Credits: SH Proshots for CarScoops

យើងបានដឹងអំពីជំនាន់ថ្មី 5008 នេះចាប់តាំងពីដើមឆ្នាំមកម្ល៉េះ នៅពេលដែល Peugeot បានបញ្ជាក់ថាជម្រើសអគ្គិសនីសុទ្ធកំពុងស្ថិតនៅក្នុងដំណើរការផលិត។ បកទៅកាន់ខែសីហា អ្នកថតរូបបានចាប់យកការរូបភាពីការធ្វើតេស្ត 5008 ថ្មីនៅក្នុង ICE guise មុនពេលគំរូអគ្គិសនីត្រូវបានគេឃើញនៅក្នុងខែកញ្ញា។ ដូចគ្នាទៅនឹងម៉ូដែល 3008 ដែលជាម៉ូដែលតូចជាង 5008 នេះ វានឹងត្រូវបានគាំទ្រដោយគ្រោងឆ្អឹង Stellantis STLA Medium ដោយអាគុយអគ្គិសនីនឹងមានរយះចម្ងាយរហូតដល់ ៤៣៥ ម៉ាយ (៧០០ គីឡូម៉ែត្រ)។

ព័ត៌មានលម្អិតអំពីប្រព័ន្ធបើកបរ Powertrain មិនត្រូវបានគេបញ្ជាក់នោះទេ ប៉ុន្តែយើងដឹងថា 5008 ថ្មីនឹងត្រូវបានផ្តល់ជូនជម្រើសប្រភេទ Hybrid និងអគ្គិសនីសុទ្ធ។ មួយក្នុងចំនោមរថយន្តប្រភេទកូនកាត់ Hybrid ប្រហែលជាម៉ាស៊ីនសាំង 1.2L ប្រើប្រាស់បច្ចេកវិទ្យា PureTech ជំនួយដោយអាគុយទំហំ 48 វ៉ុល ដែល Peugeot បានបំពាក់កាលពីដើមឆ្នាំនៅលើម៉ូដែល 3008 និង 5008 កន្លងទៅ ។ ចំណែកឯម៉ាស៊ីនថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនជំនួយដោយ turbocharged និងបន្ថែមដោយម៉ូទ័រអគ្គិសនីដែលផ្តល់កម្លាំង ២៨ hp និង ៤១ lb-ft (៥៥ Nm) នៃកម្លាំងបង្វិលជុំ ដែលបង្កើតថាមពលកម្លាំងបាន ១៣៤ hp និង ១៧០ lb-ft (២៣០ Nm) ។ ជម្រើសអគ្គិសនីអាចស្រដៀងទៅនឹងម៉ូដែល E-3008 ដែលត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់អាគុយទំហំ ៧៣ kWh និង ៩៨ kWh ជាមួយនឹងតួលេខថាមពលចាប់ពី ២០៧ ដល់ ៣១៦ hp ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Venucia VX6 ប្រភេទ MPV អគ្គិសនីសុទ្ធ សាកភ្លើងម្តងជិះបាន ៥២០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng Nissan បានធ្វើការដាក់បញ្ចេញចេញជាផ្លូវការនៅរថយន្ត Venucia VX6 ប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធ មាន ៣ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៩ ៤៥១ ដុល្លារ ដល់ ២១ ៩២៩ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦៥៨ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៥៦ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៧៩ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ផ្តោតទៅលើប្រណិតភាព ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រ និងទ្វាក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ កៅអីស្បែកមុខងារខ្យល់-កំដៅជាមួយអង្កចងចាំសម្រាប់ផ្នែកខាងមុខ ។ លើសពីនេះ ក៏មានកន្លែងផ្ទុកឥវាន់ ២០ ទីតាំង កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof ប្រវែង ២,១ ម៉ែត្រ និងឧបករណ៍បំពងសំលេង ៩ ទីតាំងផងដែរ ។

Venucia VX6 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៤ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបាន ៣០%-៨០% ប្រើរយៈពេល ២៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+