ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទៈឃើញ Kia Carnival ស៊េរីឆ្នាំ ២០២៥ ប្រើ hybrid កំពុងធ្វើការតេស្តបើកបរសាកល្បងនៅតាមដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត Kia Carnival ប្រភេទ MPV ស៊េរីឆ្នាំ ២០២៥ ប្រើម៉ាស៊ីនកូនកាត់ hybrid ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវអំឡុងពេលកំពុងធ្វើការតេស្តបើកបរសាកល្បង ខណៈក្រុមហ៊ុន Kia មិនទាន់បានបង្ហាញនៅរូបភាពផ្លូវការនៅឡើយទេ ។

តាមរូបភាពដែលថតបាននេះ បានបង្ហាញពីការកែមុខមាត់ថ្មីដែលផ្តល់នៅភាពហាប់ណែនជាងមុន ដោយប៉ាណាមុខមានភាពស្រដៀងគ្នាទៅនឹងរថយន្ត Kia Sorento ជាប់ដោយសំណុំចង្កៀង LED រចនាថ្មី ព្រមទាំងកាងការពារមុខថ្មី ខណៈនៅផ្នែកខាងក្រោយក៏ទទួលបានការរចនាថ្មី ដោយបំបាក់ចង្កៀង LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ និងឡូហ្គោ Kia ផ្លាសប្តូរទីតាំងមកក្រោមវិញ ។

មិនត្រឹមតែប៉ុណ្ណោះ Kia Carnival នេះនឹងមានការផ្លាស់ប្តូរផ្នែកខាងក្នុងផងដែរ ។ បន្ថែមពីនេះ ការអាប់ដេតតាមពាក្យចចាមអារ៉ាមដ៏សំខាន់បំផុតគឺការទទួលបាននៅម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំងសរុប ២៦១ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន minivan អគ្គិសនីសុទ្ធដំបូងគេរបស់ Volvo គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បាននឹងកំពុងធ្វើការបើកបរសាកល្បងរថយន្ត Volvo EM90 ប្រភេទ minivan ប្រើអគ្គិសនីសុទ្ធ មុនពេលការបង្ហាញខ្លួនជាផ្លូវការរបស់ខ្លួនដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅក្នុងប្រទេសចិន ។

សម្រាប់រថយន្ត Minivan ដំបូង​របស់ Volvo ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង SEA Platform របស់ក្រុមហ៊ុន Geely មានប្រវែងតួខ្លួនសរុប ៥ ២០៦ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៥៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.ម ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានយកលំនាំតាមរថយន្ត Zeekr 009 ដោយនៅផ្នែកខាងមុខមានបំពាក់ប៉ាណាបែប unique យ៉ាងពិសេស ដោយរួមបញ្ចូលលក្ខណៈពិសេសរចនាប័ទ្មពីម៉ូដែលផ្សេងទៀតនៅក្នុងត្រកូល Volvo និងប្រើប្រាស់នៅ​ចង្កៀង​មុខ-ក្រោយ ព្រមទាំងថាសកងស្ព័រប្រភេទ alloy wheels ទំហំ ២០ អ៉ីញ ។ ខណៈនៅផ្នែកខាងក្នុងមិនមានព័ត៌មានលម្អិតនៅឡើយទេ ។

Zeekr 009

ទាក់ទងទៅនឹងការបើកបរវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០២ គីឡូម៉ែត្រឬច្រើនជាងនេះក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ទទួលបានម៉ាស៊ីនថ្មី នៅទីផ្សារប្រទេសជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Corolla Cross ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការអាប់ដេតទៅលើម៉ាស៊ីន និងបានបន្ថែមប្រព័ន្ធសុវត្ថិភាព គ្រោងនឹងចេញលក់នៅទីផ្សាប្រទេសជប៉ុននៅដើមឆ្នាំ ២០២៤ ជាមួយតម្លៃលក់ចាប់ពី ១៥ ៥៧៤ ដុល្លារ ដល់ ២៣ ០៨៤ ដុល្លារ ។

ដោយក្រុមហ៊ុន Toyota បានដកម៉ាស៊ីនកូនកាត់ hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជំនួសមកវិញនៅម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៨ លីត្រវិញ ។ បន្ថែមពីនេះ រុមហ៊ុន Toyota ក៏បានធ្វើការអាប់ដេតនៅផ្នែកផ្សេងៗនៃប្រព័ន្ធ Hybrid ផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពប្រេងតិច និងបង្កើនកម្លាំងខ្លាំងជាងមុន ទោះបីមិនទាន់បង្ហាញពីតួលេខក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនក៏អាចមានជម្រើសនៅម៉ាស៊ីនចំហេះក្នុង ដែលត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំងផងដែរ ។

ក្រៅពីការការអាប់ដេតម៉ាស៊ីនហើយ ក្នុងនោះ ក្រុមហ៊ុន Toyota បានកែលម្អប្រព័ន្ធសុវត្ថិភាព Safety Sense System ដែលរួមបញ្ចូលមុខងារជំនួយការបើកបរប្រកបដោយភាពសកម្ម និងមុខងារសុវត្ថិភាពពីការបុកប៉ះពីរថយន្តនៅផ្នែកខាងមុខ និងអ្នកថ្មើរជើង។ បន្ថែមពីនេះ ក៏ទទួលបានកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញថ្មី ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic ជំនាន់ថ្មី ទទួលបានកែមុខមាត់ថ្មី ព្រមទាំងមកជាមួយម៉ាស៊ីនកូនកាត់ hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសថាខ្លួននឹងដាក់បង្ហាញចេញនៅរថយន្ត Honda Civic ម៉ូដែលឆ្នាំ ២០២៥ ជំនាន់ទី ១២ ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ទទួលបានការកែមុខមាត់ថ្មី ដែលផ្តល់ជូនទាំងប្រភេទ sedan និង hatchback គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។

ជាមួយគ្នានេះ គេមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមហ៊ុន Honda នឹងកែសម្រួលផ្នែកថាមពលម៉ាស៊ីន ដែលមានម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ ដែលរួមបញ្ចូលគ្នា ផលិតកម្លាំងបានសរុប ១៨៤ សេះ និងកម្លាំងរមួល ៣៨៤ ញ៉ូតុនម៉េត្រ ដែលដូចគ្នាទៅនឹង Honda Accord ។

ខណៈពេលដែលចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់រថយន្តភីកអាប់ និងរថយន្ត SUV ក្នុងនោះ ក្រុមហ៊ុន Honda នៅតែមើលឃើញរថយន្តប្រភេទ sedans និង hatchback ជាផ្នែកសំខាន់នៃអាជីវកម្មរបស់ខ្លួន។ លើសពីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្ត Civic Hybrid មានតែរងចាំដល់ថ្ងៃដាក់លក់របស់រថយន្តនៅដើមឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda XR-V ស៊េរីថ្មីចុងក្រោយ ចេញលក់នៅប្រទេសចិន ជាមួយតម្លៃលក់អត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Dongfeng Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda XR-V ស៊េរីថ្មីចុងក្រោយ ជាគូរប្រជែងរបស់ Toyota Yaris Cross ចាមួយតម្លៃលក់ចាប់ពី​ ១៧ ២០៧ ដុល្លារនៅប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៣៨០ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៥៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦១០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានភាពស្រដៀងគ្នាទៅនឹងរថយន្ត Honda HR-V ដោយមានប៉ាណាមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយរាងស្លីមប្រភេទ LED ក៏ដូចជាប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Honda Connect 3.0 ដែលអាចប្រើ Apple CarPlay និង Android Auto ក៏ដូចជាប្រព័ន្ធ HondaLink ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda SENGSING Safety super sense ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda XR-V ស៊េរីថ្មីចុងក្រោយ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១២៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Cruise Origin ជារថយន្តក្រុងសាធារណៈបើកបរស្វ័យប្រវត្តិគ្មានអ្នកបើក នឹងបង្ហាញខ្លួននៅចុងខែនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda គ្រោងនឹងដាក់បង្ហាញចេញនៅគំរូរថយន្ត Honda Cruise Origin ដែលជារថយន្តក្រុងសាធារណៈបើកបរដោយស្វ័យប្រវតិ្ដែលត្រូវបានផលិតឡើងក្រោមការសហការជាមួយក្រុមហ៊ុន General Motors នៅក្នុងកម្មវិធី Japan Mobility Show 2023 ប្រទេសជប៉ុននៅចុងខែតុលា ឆ្នាំ ២០២៣ ។

សម្រាប់ Cruise Origin ត្រូវបានផលិតឡើងដោយក្រុមហ៊ុន GM និង Honda ជារថយន្តក្រុងដែលបើកបរដោយខ្លួនឯង (គ្មានអ្នកបើកបរ) ដែល​អាច​ឈប់​ទទួល​អ្នក​ដំណើរ​ពី​ទីតាំង​ដែល​បាន​កំណត់​មុន​នឹង​នាំ​អ្នក​ទៅ​កាន់​គោល​ដៅ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ចាំ​បាច់​មាន​អ្នក​បើក​បរតាម​រយៈ​កម្មវិធី​នៅ​លើ​ស្មាតហ្វូន​។

ចំពោះនៅផ្នែកខាងក្នុងរបស់ Cruise Origin ត្រូវបានរចនាឡើងដោយគ្មានដៃចង្កូត ឬកៅអីអ្នកបើកបរ ជាលទ្ធផលមានកន្លែងសម្រាប់អ្នកដំណើរធំទូលាយអាចផ្ទុកបានរហូតដល់ ៦ នាក់ដែលរៀបចំកន្លែងអង្គុយទល់មុខគ្នា ។

គួរឲ្យដឹងថា ក្រុមហ៊ុន Honda ក៏មានគម្រោងនាំយក Cruise Origin មកបម្រើសេវាកម្មផ្តោតលើការចាប់យកក្រុមអតិថិជនចម្រុះ មិនថាជាអ្នកជំនួញ គ្រួសារ ឬសូម្បីតែអ្នកទស្សនាព្រឹត្តិការណ៍ផ្សេងៗ។ ក្រុមហ៊ុន Honda បញ្ជាក់​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​ ៣ ​ដែល​កំពុង​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​រថយន្តក្រុង​គ្មាន​អ្នកបើកបរ​នៅ​កណ្តាល​ទីក្រុង​តូក្យូ​នៅ​ដើមឆ្នាំ​ ២០២៦ ដែល​នឹង​ចាប់ផ្តើម​ពី​រថយន្ត​ចំនួន​ ១០​គ្រឿង​ មុនពេលពង្រីកដល់ទៅ ៥០០ គ្រឿង ដើម្បីផ្តល់សេវាកម្មដល់តំបន់នានានៅខាងក្រៅទីក្រុងតូក្យូផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូឡានអគ្គិសនី Toyota Land Cruiser ក៏នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ ជាមួយគំរូភីកអាប់ EPU ថ្មីដែរ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងបង្ហាញចេញនូវគំរូរថយន្ត Land Cruiser Se ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅពិរពណ៌រថយន្ត Japan Mobility Show 2023 ដែលធ្វើការនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នៅប្រទេសជប៉ុន ជាមួយគំរូភីកអាប់ថ្មីរបស់ខ្លួន។

គំរូ SUV អគ្គិសនីកៅអី ៣ជួរនេះត្រូវបានផលិតឡើងនៅតួគ្រោង Body-on-frame មានប្រវែងតួខ្លួនសរុប ៥ ១៥០ ម.ម ទទឹង ១ ៩៩០ ម.ម កំពស់ ១ ៧០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខបិទជិត សំណុំចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោ Toyota នៅចំកណ្តាល កញ្ចក់ចំហៀងបែបឌីជីថល ។ លើសពីនេះ បានបំពាក់ប្រព័ន្ធទប់លំនឹងប្រភេទ street-focused suspension ដែលផ្តល់នៅការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់ ។

ខណៈពេលដែលមិនមានព័ត៌មានផ្សេងទៀតអំពីគំរូរថយន្តអគ្គិសនីសុទ្ធ Toyota Land Cruiser ក្នុងនោះក្រុមហ៊ុន Toyota បានអះអាងថា វានឹងជារថយន្តមានតួខ្លួនបែប្រអប់ជ្រុង និងកាប៊ីនកៅអី ៣ជួរ ជាមួយការឌីស្សាញបែបអនាគតដែលមានភាពទាក់ទាញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូភីកអាប់ Toyota EPU ប្រើអគ្គីសនីសុទ្ធបែបអនាគត គ្រោងនឹងបង្ហាញខ្លួននៅអាទិត្យក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងបង្ហាញចេញនូវគំរូភីកអាប់ខ្នាតកណ្តាលថ្មី Toyota EPU ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅពិរពណ៌រថយន្ត Japan Mobility Show 2023 ដែលធ្វើការនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ នៅប្រទេសជប៉ុន។

គំរូភីកអាប់នេះត្រូវបានរំពឹងថានឹងផលិតឡើងនៅតួគ្រោង monocoque body ជាមួយប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣៥០ ម.ម ។ រីឯការរចនានៅគឺនឹងមានបំពាក់ប៉ាណាមុខបិទជិត សំណុំចង្កៀងមុខអូសកាត់វែងជាមួយឡូហ្គោ Toyota នៅចំកណ្តាល ព្រមទាំងបំពាក់ថាសកង់ដែលឌីស្សាញថ្មីប្លែក និងសំណុំចង្កៀងក្រោយរចនាដូចគ្នាទៅនឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងវិញនឹងបំពាក់មកជាមួយកៅអីចំនួន៥ ដោយនៅលើតាប្លូអាចមានបំពាក់អេក្រង់ភ្លោះដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ព្រមទាំងបំបាក់ដោយចង្កូតប្រភេទ Full-yoke steering wheel ជាដើម ។ គួរឲ្យដឹងថា Toyota មិន​បាន​និយាយ​ច្រើន​អំពី​រថយន្ត​ភីកអាប់នេះទេ គ្រាន់តែ​បញ្ជាក់​ថា​វា​នឹងប្រើថាមពល​អគ្គិសនីសុទ្ធ។ បន្ថែមពីនេះ ក្រៅពីបង្ហាញនូវគំរូភីកអាប់ថ្មីនេះ Toyota ក៏នឹងបង្ហាញនូវគម្រូរថយន្តអគ្គិសនីកៅអី ៣ជួរ Land Cruiser EV ផងដែរ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមយ៉ាងណា យើងនឹងរង់ចាំនៅពេលគម្រូរថយន្តអគ្គិសនីម៉ូឌែលថ្មីនេះបង្ហាញខ្លួនផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BYD Seal ឆ្នាំ ២០២៤ បង្ហាញខ្លួនជាផ្លូវការនៅប្រទេសអូស្រ្តាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD Seal ស៊េរីឆ្នាំ ២០២៤ ដោយមានបំណងចង់ប្រជែង Tesla Model 3 នឹងបាននាំចំនួន ៣ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ៣១ ៤៥៧ ដុល្លារ ដល់ ៤៣ ៣៨១ ដុល្លារ ខណៈ Tesla Model 3 មានតម្លៃចាប់ពី ៣៩ ០៣២ ដុល្លារ ដល់ ៤៥ ៣៣៧ ដុល្លារ នៅទីផ្សារប្រទេសអូស្រ្តាលី ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយជម្រើសថាមពលចំនួន ៣ រួមមាន៖

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៦១,៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣១៣ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង់ ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥២៣ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ និងគាំទ្រដោយឆ្នាងសាកល្បឿនលឿន DC ទាំងអស់ ៕

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារ រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលមានមុខងារ Follow Me Home  ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងដៃទ្វាប្រភេទ flash-door ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធទ្វេថាមពល V2L (Vehicle-to-Load) ទៀតផង ។

ចំពោះនៅខាងក្នុងវិញ ដោយនៅលើតាប្លូត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Apple CarPlay និង Android Auto ជាដើម ។ បន្ថែមពីនេះ មានឧបករណ៍បំពងសំលេង ១២ ចំនុច កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមមួយសប្តាហ៍ Toyota Yaris Cross Hybrid ទទួលបានការកក់ទុកមុនច្រើនជាង ៥ ពាន់គ្រឿងនៅប្រទេសថៃ

[បរទេស] បន្ទាប់ពីបានដាកចេញជាផ្លូវការកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការរកក់ទុកនៅរថយន្ត Toyota Yaris Cross Hybrid ចំនួន ៥ ១៦៨ គ្រឿងក្នុងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ មាន ៣ ម៉ូដែលសម្រាបជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ២១ ៣៣៨ ដុល្លារ ដល់ ២៤ ៣១៣ ដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ, ទទឹង ១ ៧៧០ មីលីម៉ែត្រ, កម្ពស់ ១ ៦១៥ មីលីម៉ែត្រ, ប្រវែងគម្លាតកង់មុខក្រោយ ២ ៦២០ មីលីម៉ែត្រ និងកម្ពស់ពីបាតដី ២៦០ មីលីម៉ែត្រ។ សម្រាប់ការឌីស្សាញមិនមានអ្វីខុសប្លែកពីម៉ូដែលប្រើសាំងនោះទេ ពោលគឺ បំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំកង់ ១៨ អ៉ីញ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង ។

សំរាប់ផ្នែកខាងក្នុងវិញបានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ៧ អ៉ីញ និង អេក្រង់កំសាន្តទំហំ ១០,១ អ៉ីញ ដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto រន្ធសាក USB ចំនួន ៤ ទីតាំង កន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេង ៦ ចំនុច និងដំបូលកញ្ចក់ panoramic sunroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូតកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងសរុប ១១១ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT និងមានកម្រិតស៊ីប្រេងចនោ្លះពី ៣ លីត្រ ទៅ ៤ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+