ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ឈប់ទទួលកក់ Toyota Camry ប្រភេទ hybrid ដោយសារផលិតអត់ទាន់ នៅអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសអូស្ត្រាលី បានធ្វើការឈប់ទទួលការកក់នៅរថយន្ត Toyota Camry ប្រភេទកូនកាត់ hybrid ដែលមានតម្លៃលក់ចាប់ពី ២៦ ០០០ ដុល្លារ ដោយសារអិតិថិជន ៩០% បានកក់នៅម៉ូដែល hybrid ។

ជាមួយគ្នានេះ Toyota Camry hybrid ក៏ទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកបើកតាក់ស៊ី ដែលធ្វើឲ្យចំនួននៃការបញ្ជាទិញខ្ពស់សម្រាប់កំណែម៉ាស៊ីនរួមបញ្ចូលគ្នាលើសពីសមត្ថភាពផ្គត់ផ្គង់របស់ក្រុមហ៊ុន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​រង់​ចាំ​ដើម្បីទទួល​បានរថយន្តត្រូវរងចាំ​ដល់​ទៅ ២ ឆ្នាំ​។

ក្នុងនោះ លោក Sean Hanley អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ Toyota Austrlia បាននិយាយថា “ខ្ញុំចង់ធានាឡើងវិញនៅអតិថិជន Toyota ទាំងអស់ថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើនការផ្គត់ផ្គង់ទៅកាន់ប្រទេសអូស្ត្រាលី និងចែកចាយរថយន្តឱ្យបានឆាប់តាមដែលពួកគេចង់បាន” ។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota បានចែកចាយរថយន្ត Toyota Camry បានចំនួន ៧ ១៣០ គ្រឿងនៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងនោះ ចំនួន ៦ ៤៩០ គ្រឿងគឺជាប្រភេទកូនកាត់ Hybrid ។ នេះមានន័យថាសមាមាត្រនៃកំណែអគ្គិសនីក្នុងការលក់ Camry សរុបគឺរហូតដល់ ៩១% ឯណ្ណោះ

សម្រាប់​អតិថិជន​ក្នុង​ប្រទេស​អូស្ត្រាលី ការ​ស្វែង​រក​ម៉ូដែល​រថយន្ត​ផ្សេង​ទៀត​ដើម្បី​ទិញ​ជំនួស​រថយន្ត Camry Hybrid នឹង​មាន​ការ​លំបាក​ខ្លាំង​ណាស់ ដោយក្រុមហ៊ុន Hyundai លក់តែ Sonata N Line version ដែលមានម៉ាស៊ីន turbo និងគ្មាន hybrid version ចំណែក Mazda6 ក៏មិនមានជម្រើសម៉ាស៊ីនអគ្គិសនីដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Lexus នឹងអាចប្រើប្រាស់ស្ថានីយសាកថ្មល្បឿនលឿន Supercharger របស់ Tesla នៅឆ្នាំ ២០២៥

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota និង Lexus បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេទទួលបានសិទ្ធិ NACS ដែលអាចប្រើស្ថានីយសាកថ្មល្បឿន supercharger របស់ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមនៅឆ្នាំ ២០២៥ សម្រាប់រថយន្តនៅទៅផ្សារអាមេរិកខាងជើង ។

ខណៈពេលដែល Toyota bZ4X និង Lexus RZ នឹងផ្តល់នៅអាដាប់ទ័ CCS ឬ NACS នៅឆ្នាំ ២០២៥ ដោយម្ចាស់រថយន្តនឹងអាចប្រើប្រាស់ស្ថានីយដែលប្រើដុំសាក CCS ឬ NACS នៅឆ្នាំ ២០២៥ បានផងដែរ។

នៅក្នុងព័ត៌មានពាក់ព័ន្ធ Toyota និង Lexus បានធ្វើកិច្ចព្រមព្រៀងមួយដើម្បីទទួលបានការចូលទៅកាន់ការសាកថ្ម Supercharger របស់ក្រុមហ៊ុន Tesla ត្រូវបានចាត់ទុកថាជាបណ្តាញសាកថ្មរថយន្តអគ្គិសនីដ៏ល្អបំផុត ហើយកិច្ចព្រមព្រៀងនេះមានន័យថា អតិថិជននឹងអាចសាក Superchargers ច្រើនជាង ១២ ០០០ ទីតាំងនៅអាមេរិកខាងជើង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តដែលនឹងកំពុងប្រើប្រាស់ប្រព័ន្ធសាកថ្មរួមបញ្ចូលគ្នារបស់ Tesla នេះរួមមាន ក្រុមហ៊ុន Ford, General Motors, BMW, Honda, Mercedes, Fisker, Rivian, Nissan, Jaguar និង Volvo ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ Hongqi ប្រវែងជិត ៦ម៉ែត្រមួយម៉ូដែលនេះ មានតម្លៃជិត ៧០ មុឺនដុល្លារឯណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត​ដ៏ប្រណិត​ Hongqi L5 ត្រូវបានយកការរចនាចេញពីរថយន្ត Limousine សម្រាប់តម្រូវការថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ដែលទទួល​បាន​ការ​អនុញ្ញាត​ផលិត​ពី​រដ្ឋាភិបាល​ចិនសម្រាប់អិតិថិជនទូទៅ ជាមួយនឹងតម្លៃលក់ ៥ លានយាន់ ស្មើនឹង ៦៨០ ០០០ ដុល្លារនៅប្រទេសចិន ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៩៨០ ម.ម ទទឹង ២ ០៩០ ម.ម កំពស់ ១ ៧១០ ម.ម ប្រវែងតួខ្លួនសរុប ៣ ៧៣០ ម.ម ដែលមានប្រវែងសរុបវែងជាង Mercedes-Benz Maybach S-Class ៤១១ ម.ម និងមានទង់ដល់ទៅ ៣ ៥៥០ គីឡូក្រាម ។

Hongqi L5 ជា​រថយន្ត​ទ្វារ​បួន​ដែល​ប្រើប្រាស់ការ​រចនា​យកចេញពី​រថយន្ត Limousine រដ្ឋ Hongqi CA770 ដ៏​ល្បី ដោយផ្នែកខាងមុនមានប៉ាណាមួយផ្ទាំងធំស្រោបដោយក្រូម៉េ អបសងខាងចង្កៀងមុខរាងមូលដូច ជាមួយឆ្នូតក្រហមដែលជាអត្តសញ្ញាណរបស់ Hongqi ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២១ អ៉ីញ ខណះ នៅខាងក្រោយមានសិលាចារឹក “红旗” (Hongqi) ក្នុងនោះ អ្នកតំណាងរបស់ក្រុមហ៊ុនអះអាងថា តួអក្សរទាំងនេះគឺជាអក្សរដែលសរសេរចេញដោយផ្ទាល់ដៃលោក ម៉ៅ សេទុង។ ខណៈនៅផ្នែកខាងក្នុងមិនមានព័ត៌មាននោះទេ ។

Limousine Hongqi CA770

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ V8 អាចផលិតកម្លាំងបាន ៣៨៧ សេះ និងមាន top-speed ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Changan Lumin EV សាកភ្លើងពេញជិះបាន ៣០០ គីឡូម៉ែត្រ តម្លៃអត់ដល់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Changan Lumin EV អគ្គិសនីសុទ្ធខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ៨ ៥០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Changan Lumin ជារថយន្តប្រភេទ​ទ្វារ​ពីរ និង ៤ កៅអី​ ដែលផលិតឡើងនៅលើគ្រោងឆ្អឹង EPA0 pure electric platform មានប្រវែងតួខ្លួនសរុប ៣ ២៧០ មីលីម៉ែត្រ ទទឹង ១ ៧០០ មីលីម៉ែត្រ និងកម្ពស់ ១ ៥៤៥ មីលីម៉ែត្រ និងប្រវែងគន្លាតកង់មុខ-ក្រោយ ១ ៩៨០ មីលីម៉ែត្រ ជាមួយការឌីស្សញនៅផ្នែកមានប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រាលមូល ។ ខណះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ និងមានមុខងារដែលអាចបញ្ជាដោយសំឡេងផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤៦ សេះ ផ្គួបជាមួយអាគុយទំហំ ២៧,៩៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ៣០% ដល់ ៨០% ប្រើរយៈពេលតែ ៣៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Nissan Frontier បំពាក់គ្រឿងបន្ថែមពី NISMO Off-Road ផ្តល់រូបរាងកាន់តែអំណាច

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan គ្រោងនឹងនាំយកភីកអាប់ Nissan Frontier ដែលបំពាក់ជាមួយគ្រឿងបន្ថែមពីផ្នែករបស់ NISMO Off-Road ទៅក្នុងការប្រកួត NORRA 500 race នៅរដ្ឋកាលីហ្វ័រញ៉ា និងប្រទេសមិកសិកូដែលចាប់ផ្តើមចន្លោះថ្ងៃទី ១៩ ដល់ ២២ ខែតុលា ឆ្នាំ ២០២៣  មុនពេលចូលរួមក្នុងពិរពណ៌រថយន្ត SEMA Auto Show ចន្លោះថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៣ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។

ដោយការបំពាក់គ្រឿងបន្ថែមនេះ មានដូចជា ប៊ូមផ្នែក Off-road lift kit និងប្រព័ន្ធទប់លំនឹង high-performance suspension កាងការពារ និងថាសកង់ទំហំ ១៧ អ៉ីញ ស្រោបដោយសំបកប្រភេទ Yokohama Geolander M/T G003 tire និងស្ទីកគ័ររបស់ NISMO មួយតួខ្លួនដែលផ្តល់ឲ្យភីកអាប់នេះ កាន់តែមានសមត្ថិភាពខ្លាំងជាងមុន ។

ជាមួយគ្នានេះ លោក Chris Forsberg បាននិយាយថា “ក្រុមប្រណាំង Forsberg Racing ត្រៀមខ្លួនសម្រាប់ការទទួលជ័យជម្នះជាមួយនឹងម៉ាស៊ីនដ៏រឹងមាំនេះ ដោយរួមបញ្ចូលគ្នានូវសមត្ថភាពមិនគួរឲ្យជឿរបស់ Nissan Frontier ជាមួយនឹងការកែលម្អគោលដៅនៃផ្នែក NISMO Off Road” ។ មិនត្រឹមតែប៉ុណ្ណោះ Nissan និយាយថា ខ្លួនគ្រោងនឹងនាំយករថយន្ត concept មួយចំនួនទៅកាន់ពិរពណ៌ SEMA នៅឆ្នាំនេះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Chery OMODA 5 EV សាកភ្លើងពេញម្តងជិះបាន ៤៥០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Omoda 5 ev ដែលផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប នៅឯពិពណ៌រថយន្ត Geneva International Motor Show នៅប្រទេសកាតាមុនពេលចេញលក់ជាផ្លូវការនៅឆ្នាំក្រោយ ។

សម្រាប់រថយន្ត OMODA 5 EV មាន​ទំហំ​ស្រដៀង​គ្នា​នឹង​រថយន្តអគ្គិសនីសុទ្ធ BYD ATTO 3 ដែល​កំពុង​ដាក់​លក់​បច្ចុប្បន្ន ដោយមានប្រវែងតួខ្លួនសរុប ៤ ៤០០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៥៨៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម ។

ខណៈ​ការ​រចនា​ផ្នែក​ខាង​ក្រៅ​នៅ​តែ​ដូច​គ្នា​នឹង​ម៉ូដែលលក់ក្នុងទីផ្សារប្រទេស​ចិន​ដែល​មានប៉ាណាមុខចបិទជិត អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED ព្រមទាំងបំពាក់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ បំពាក់ដោយម៉ូទ័រអគ្គីសនីមានកម្លាំង ២០៤ សេះ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកថ្មល្បឿនលឿន អាចសាកពី ០-៨០% ប្រើរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus TX ស៊េរីឆ្នាំ ២០២៤ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ១៣ មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Lexus TX ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់សរុប ១៣៥ ៥៤២ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១៣៥ ៥៤២ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៧១ ៩៨៣ ដុល្លារ ($71,983)
  • តម្លៃពន្ធនាំចូល ៥៤ ០១០ ដុល្លារ ($54,010)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៤៥០០ ដុល្លារ ($4,500)
  • តម្លៃសរុបទាំងអស់ ១៣៥ ៥៤២ ដុល្លារ (135,542)
រូបភាពពី Auto US Direct Cambodia

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Lexus TX ស៊េរីឆ្នាំ ២០២4 នេះ គឺជាម៉ូដែល 350 Luxury ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687 ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW, Rolls-Royce និង Mini នឹងប្រើស្ថានីយសាកថ្មល្បឿនលឿន Supercharger របស់ Tesla នៅឆ្នាំ ២០២៥

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន BMW Group បានប្រកាសថា ខ្លួននឹងប្រើប្រាស់ស្ថានីយសាកថ្មល្បឿនលឿន Supercharger របស់ក្រុមហ៊ុន Tesla សម្រាប់រថយន្តអគ្គិសនីលក់នៅអាមេរិកខាងជើង ចាប់ពីដើមឆ្នាំ ២០២៥ តទៅ រួមមាន BMW, Mini និង Rolls-Royce ។

ក្នុងនោះ ប្រធានក្រុមហ៊ុន BMW នៅអាមេរិកខាងជើង បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាចុងក្រោយបំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់យើង និងបន្តពង្រីកជម្រើសជាច្រើនសម្រាប់អតិថិជនរបស់យើង នៅពេលដែលយើងបន្តនៅលើផ្លូវឆ្ពោះទៅរកអគ្គីសនី ដែលផ្តល់ឲ្យអតិថិជនរបស់ខ្លួនកាន់តែមានភាពងាយស្រួល ។

គួរឲ្យដឹងថា BMW Group ចូលរួមជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើន និងក្រុមហ៊ុនផលិតរថយន្តភាគច្រើនដែលកំពុងរីកចម្រើន ដែលគ្រោងនឹងទទួលយកកម្មវិធីជំនួយ NACS សម្រាប់រថយន្តអគ្គិសនីរបស់ពួកគេនាពេលខាងមុខ។ ដោយក្នុងនោះ Ford គឺជាក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលប្រកាសថាខ្លួននឹងទទួលយកស្តង់ដារសាកថ្មនេះ មុនពេលត្រូវបានចូលរួមដោយ GM, Rivian, Volvo, Mercedes, Nissan, Jaguar, Hyundai Group និងជាច្រើនទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord ជំនាន់ថ្មី ប្រភេទ hybrid ចេញលក់ជាផ្លូវការនៅប្រទេសក្បែរកម្ពុជា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Accord ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៤២ ០៩០ ដុល្លារ ដល់ ៤៩ ៥២៣ ដុល្លារ ។

Honda ACCORD ជំនាន់ទី ១១ នេះ មានប្រវែងតួខ្លួនសរុប ៤ ៩៦២ ម.ម ទទឹង ១ ៨៦២ ម.ម កំពស់ ១ ៤៤៩ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៨ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៣៤ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ បំពាក់ដោយប៉ាណាមុខរាងជាសំណាញ់ ចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយ Full LED ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថភាព Honda Sensing safety system ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១១,៥ អ៉ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Google Built-in ដែលអាចប្រើប្រាស់មុខងារ Google Assistand Google Map និង Google play ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Honda ACCORD ផ្តល់ជូនតែម៉ាស៊ីនកូនកាត់ Hybrid ប៉ុណ្ណោះ ដែលធ្វើការរួមគ្នាជាមួយម៉ាស៊ីនប្រភេទ Atkinson-cycle ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង និងផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបានសរុប ២០៧ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT និងមានកម្រិតស៊ីប្រេង ៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ហើយក៏មានរបៀបបើកបរ Hybrid mode ចំនួន ៣ គឺ EV Drive Mode, Engin Drive Mode និង Hybrid Drive Mode ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus G70 ប្រភេទ MPV ខ្នាតកណ្តាល បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC Maxus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus G70 ប្រភេទ MPV ខ្នាតកណ្តាល និងប្រកាសបើកទទួលការកក់ទុកមុនសម្រាប់នៅក្នុងទីផ្សារប្រទេសចិន ។

សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៧៦៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៦០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ប៉ាណាមុខមួយផ្ទាំងធំរាងជាសំណាញ់ ជាប់សងខាងដោយចង្កៀងមុខ LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ទ្វារូតចំហៀងដើរថាមពលអគ្គិសនី និងចង្កៀងក្រោយរាងជាអក្សរ H ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ គាំទ្រដោយឈីប built-in Qualcomm Snapdragon 8155  កៅអីជួរទី ២ អាចបង្វិលបាន ១៨០ ដឺក្រេ និងស្រោបដោយស្បែកប្រភេទ Nappa ក៏ដូចជាដំបូលកញ្ចក់ sunroof ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២៣០ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+