ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការទន្ទឹងរង់ចាំបានមកដល់ហើយ! សាខាថ្មី ក្រុមហ៊ុនជប៉ុន ផ្លូវ៦០ម៉ែត្រ បើកដំណើរការចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ

[ក្នុងស្រុក] បើកដំណើរការជាផ្លូវការហើយ សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាទីតាំងថ្មី សាខាថ្មី គឺក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ ជាមួយការផ្តល់ជូននូវសេវាកម្មសំបូរបែបដែលមានដូចជា៖

  • សេវាកម្មលក់រថយន្តថ្មី
  • សេវាកម្មលក់រថយន្តមួយទឹកមានការធានា
  • សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី
  • សេវាកម្មថែទាំ និងជួសជុលទូរទៅ
  • សេវាកម្មលក់គ្រឿងបន្លាស់សុទ្ធ

ទីតាំងថ្មី សាខាថ្មី ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ មានទីតាំងធំទូរលាយ មានគ្រឿងបរិក្ខាទំនើបៗ រង់ចាំទទួលស្វាគមន៍អតិថិជនទាំងអស់ រួចជាស្រេច។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាបាក់ទូក ដែលផ្តល់ជូនសេវាកម្មលក់រថយន្តមួយទឹកមានការធានា សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី ហៅថា “Toyota Plus” និងសេវាកម្មថែទាំរថយន្ត ក៏ផ្លាស់ប្តូរពីទីតាំងបច្ចុប្បន្ន(ខណ្ឌ ៧ មករា)ទៅកាន់ទីតាំងថ្មីចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាទីតាំងថ្មី សាខាថ្មី គឺក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាមានជ័យ។

សម្រាប់ព័តមានបន្ថែម សូមអតិថិជនធ្វើការទំនាក់ទំនងមកកាន់ទំព័រហ្វេសប៊ុកផ្លូវការ Toyota Cambodia-Mean Chey Branch យើងខ្ញុំផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ៖ 017 666 975 / 017 333203៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Seal ឆ្នាំ ២០២៣ ក៏ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP ផងដែរ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ BYD Seal ស៊េរីឆ្នាំ ២០២៣ ក៏បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី BYD Seal បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៦ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨២ ភាគរយ

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងការបើកបរវិញ រថយន្តនេះ ដំណើរការដោយជម្រើសអាគុយចំនួន ៣ រួមមាន៖

  • អាគុយ BYD Blade Baterry ទំហំ ៦១,៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ១
  • អាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង់ ប្រភេទបើកបរប៉ុង ១
  • អាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ និងគាំទ្រដោយឆ្នាងសាកល្បឿនលឿន DC ទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Dolphin ឆ្នាំ ២០២៣ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Euro NCAP (មានវីដេអូ)

[បរទេស] កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ រថយន្តអគ្គិសនីប្រើថាមពលអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនី BYD Dolphin បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៩ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៩ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៨៥ ភាគរយ

សម្រាប់ការធ្វើតេស្តបុកប៉ះបានទទួលពិន្ទុទៅលើការ៖

  • ការធ្វើតេស្តបុកប៉ះផ្នែកខាងមុខ ៥០ភាគរយ ក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះផ្នែកទទឹងខាងមុខក្នុងល្បឿន ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកប៉ះនៅផ្នែកចំហៀងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • ការធ្វើតេស្តបុកជាមួយបង្គោលរឹងក្នុងល្បឿន ៣២ គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ផងដែរ សម្រាប់តួគ្រោងរបស់ BYD Dolphin ក៏បានធ្វើតេស្តសាកល្បងនៅអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP និង C-NCAP ដែលទទួលពន្ទុះខ្ពស់ទៅលើគ្រោងឆ្អឹងដែលមានភាពរឹងមាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Prelude បង្ហាញខ្លួនឡើងវិញជាគំរូរថយន្តអគ្គិសនី នៅពិរណ៌រថយន្ត Japan Mobility Show 2023

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការនាំយកត្រលប់មកវិញនៅរថយន្ត Honda Prelude Concept នៅឯពិរពណ៌រថយន្ត Japan Mobility Show 2023 ក្នុងនាមជាគំរូរថយន្តប្រភេទ Sedan ប្រើថាមពលអគ្គិសនី ដែលកំពុងដំណើរការ នៅប្រទេសជប៉ុន ។

សម្រាប់គំរូរថយន្ត Honda Prelude Concept ត្រូវបានយកការឌីស្សាញចេញពីរថយន្តជំនាន់មុន ត្រូវបានគេស្គាល់ថាជារថយន្តប្រភេទ coupe ទ្វារពីរ ដោយនៅផ្នែកខាងមុខ មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Toyota Crown ថ្មី បានបំពាក់មចង្កៀងមុខមុតស្រួច ភ្ជាប់ជាមួយនឹងអំពូល LED លាតសន្ទឹងពេញផ្ទៃខាងមុខ រួមជាមួយកាងពណ៌ខ្មៅជាមួយនឹងរន្ធខ្យល់រាងជាសំណាញ់ ផ្នែកចំហៀងបំពាក់ថាសកង់ស្ព័រជាមួយដុំហ្វ្រាំង caliper ពណ៌ខៀវ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ក្រុមហ៊ុន Honda មិនទាន់បញ្ចេញព័ត៌មានលម្អិតច្រើនជាងនេះនៅឡើយទេ ប៉ុន្តែបញ្ជាក់ថា រថយន្តនេះនឹងប្រើប្រាស់ថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Mitsubishi D:X ប្រភេទ MPV ប្រើ plug-in hybrid បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Mitsubishi D:X ប្រភេទ MPV ខ្នាតតូចបែបអនាគត ផ្តោតលើផ្លូវពិបាកៗ ឬ Off-road  នៅឯពីរពណ៌រថយន្ត Japan Mobility Show ដែលកំពុងដំណើរការនៅប្រទេសជប៉ុន ។

ក្រុមហ៊ុន Mitsubishi បានបញ្ជាក់ថា គំរូ D:X Concept ថាជារថយន្តប្រភេទ MPV ដែលរួមបញ្ចូលគ្នានៅប្រភេទ MPV ជាមួយនឹង SUV។ សម្រាប់ ការរចនាផ្នែកខាងក្រៅដោយនៅផ្នែកខាងមុខនៅតែប្រើប្រាស់ភាសារចនា Dynamic Shield ចង្កៀងមុខ-ក្រោយប្រភេទ LED រាងជាអក្សរ T ​ព្រមទាំងភ្ជាប់មកជាមួយប្រអប់ផ្ទុកធំមួយនៅលើដំបូល កញ្ចក់ចំហៀងប្រភេទ Digital និងប្រើប្រាស់ទ្វារបើក-បិទប្រភេទ slide-door ក៏ដូចជារបាំងការពារមួយជុំរថយន្តផងដែរ  ។

ចំពោះនៅផ្នែកខាងក្នុងវិញ ជាកាប៊ីន ៣ ជួរមាន ៦ កៅអី បានបំពាក់កៅអីស្រោបដោយស្បែកប្រភេទ Panoramic seats ដែលអាចបង្វិលបាន ១៨០ ដឺក្រេជាមួយឧបករណ៍សំឡេងម៉ាក Yamaha ចំនួន ២ នៅ Headrest រួមទាំងអេក្រង់ឌីជីថល និងប្រព័ន្ធ AI ជាដើម ។

គួរឲ្យដឹងថា គំរូ Mitsubishi D:X នឹតត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ Plug-in Hybrid សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតខាងក្រុមហ៊ុនមិនទាន់បានបង្ហាញចេញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Xpeng X9 ប្រភេទ MPV សាកភ្លើងពេញម្តងជិះបាន ៧០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Xpeng X9 ប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធ ម៉ូដែលខ្ពស់ជាងគេ ដែលអាចបើកបរបានចម្ងាយងាយ គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី ៤ ឆ្នាំ ២០២៣ ។

Xpeng X9 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA2.0 platform មានប្រវែងតួខ្លួនសរុប ៥ ២៩៣ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ៧៨៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ១៦០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique ចង្កៀងបំភ្លឺបំភ្លឺផ្លូវ LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិត ឬរូបភាពនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា Xpeng X9 គឹរថយន្ត MPV អគ្គិសនីសុទ្ធដំបូងគេដែលបំពាក់នៅប្រព័ន្ធ XOS Tianji cabin software ។

ទាក់ទងទៅផ្នែកថាមពលវិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៥ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៩៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៤,៥ គីឡូវ៉ាត់ម៉ោង ដល់ ១០១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ដល់ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota FT-Se គឺជាគំរូរបស់ MR2 ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Toyota FT-Se ឬហៅថា MR2 ប្រើថាមពលអគ្គិសនីដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួននៅក្នុងកម្មវិធី Japan Mobility Show ដែលកំពុងដំណើរការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងផ្តល់នៅប្រព័ន្ធជ្រែកខ្យល់ Aerodynamic បានយ៉ាងល្អ ដោយនៅផ្នែកខាងមុខផ្តល់នៅភាពអំណាច ដោយបានបំពាក់ប៉ាណាបិទជិត ជាមួយរន្ធខ្យល់ទំហំធំ និងអំពូលបំភ្លឺពេលថ្ងៃ LED រចនាបែបបញ្ឈរ ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រជាមួយដុំហ្វ្រាំង caliper ពណ៌ក្រហម ក៏ដូចដៃទ្វារ flush-door និងកញ្ចក់ចំហៀងរាងស្លីម ខណៈផ្នែកខាងក្រោយមានកាង spoiler និងចង្កៀង LED រាងស្លីម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដៃចង្កូតប្រភេទ Yoke-steering wheel ជាមួយកុងទ័របង្ហាញព័ត៌មានចំនួន ២ នៅអបសងខាងដែលសម្រាប់បង្ហាញមុខងារសំខាន់ៗរបស់រថយន្ត និងព័ត៌មានកម្សាន្ត។ លើសពីនេះ ក៏បានបំពាក់កៅអីស្ព័រធ្វើពី carbon fiber ជាដើម ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota មិនបានផ្តល់នៅព័ត៌មានភាពជាក់លាក់អំពីផ្នែកថាមពលនៃគំរូនេះទេ ក្រៅពីការបញ្ជាក់ថាវាជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពបាតង់ភីកអាប់របស់ BYD មុនពេលក្រុមហ៊ុនដាក់បង្ហាញចេញជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រូបភាពបាតង់នៃភីកអាប់របស់ក្រុមហ៊ុនផលិតរថយន្ត BYD ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គមអ៊ីនធើនេតនៅក្នុងប្រទេសចិន មុនពេលក្រុមហ៊ុន BYD គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ ២០២៣ ។

តាមរូបភាពបង្ហាញពីឡូហ្គោអក្សរ BYD ទំហំធំនៅលើប៉ាណាខាងមុខ របាំងការពារដ៏ធំ និងកាង ក៏ដូចជាដំបូល roof race ដែលត្រូវបានឌីស្សាញឡើងដោយប្រធានផ្នែករចនាលោក Wolfgang Egger របស់ BYD នឹងជាអតីតអ្នកឌីស្សាញរបស់ Audi ។ បន្ថែមពីនេះ ដោយផ្អែកលើរូបភាពគេរំពឹងថា ភីកអាប់នេអមានប្រវែងសរុប ៥,៣ ម៉ែត្រ និងកំពស់ ១,៨ ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BYD មិនបានចែករំលែកព័ត៌មានលម្អិតច្រើនអំពីរថយន្តភីកអាប់នេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា រថយន្តនេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ ហើយសម្រាប់ផ្នែកថាមពលម៉ាស៊ីនវិញនឹងត្រូវបានបំពាក់ម៉ាស៊ីន Plugin-hybrid និងផ្តល់ជូននៅថាមពលអគ្គិសនីសុទ្ធនៅពេលក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ GAC Aion Hyper HT សាកភ្លើងពេញជិះបាន ៧៧០ គីឡូម៉ែត្របង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GAC Aion Hyper HT ប្រភេទ SUV ប្រើថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាមួយ Hyper GT និង Hyper SSR នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។

GAC Aion Hyper HT មានប្រវែងតួខ្លួនសរុប ៤ ៩៣៥ ម.ម ទទឹង ១ ៩២០ មម កំពស់ ១ ៧០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៣៥ ម.ម ។ សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ​របស់​រថយន្ត​ប្រភេទ SUV គឺ​មាន​ប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងបំពាក់ទ្វារដែលបំផុសគំនិតពី Tesla Model X ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំសម្រាប់បញ្ជាមុខងារផ្សេងៗ ។ លើសពីនេះ កៅអីអ្នកដំណើរខាងមុខអាចបត់ចុះក្រោម, ដំបូលកញ្ចក់បែប Panoramic ត្រូវបានបំពាក់តាមស្តង់ដារ និងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំងផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តមានជម្រើសចំនួន ២ រួមមាន៖

  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤១ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ បពាក់បច្ចេកវិទ្យា 400-volt architecture ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ១៤០ គីឡូម៉ែត្រនៅពេលសាកថ្ម ១០ នាទី
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៥ សេះ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ បពាក់បច្ចេកវិទ្យា 800-volt system ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៧៧០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ៤៥០ គីឡូម៉ែត្រនៅពេលសាកថ្ម ១០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តកម្រ Ferrari 250 GTO នេះអាចបំបែកកំណត់ត្រាដែលតម្លៃរហូតដល់ជាង ៤៨ លានដុល្លារ

[បរទេស] រថយន្ត Ferrari 250 GTO ដែលទទួលបានកំណត់ត្រាជារថយន្តថ្លៃបំផុតមិនធ្លាប់មានក្នុងការលក់ដេញថ្លៃដែលទទួលបានតម្លៃរហូតដល់ ៤៨,៤ លានដុល្លារកាលពីឆ្នាំ ២០១៨ ខណៈពេលនេះ គំរូពិសេសនៃរថយន្តដ៏មានតម្លៃនឹងចេញលក់ពីក្រុមហ៊ុន RM Sotheby ម្តងទៀតនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

គួរឲ្យដឹងថា រថយន្ត 250 GTO នេះគឺរថយន្តមួយក្នុងចំណោមរថយន្តចំនួន ៣៤ គ្រឿង ជាមួយនឹងការតុបតែង Tipo 1962 coachwork ដោយបានបំពាក់ម៉ាស៊ីន V12 ចំណុះ ៣,០ លីត្រ អាចផលិតកម្លាំងបាន ៣០០ សេះ ខណៈរថយន្តដើមគឺបានបំពាក់ម៉ាស៊ីន V12 ចំណុះ ៤,០ លីត្រ ដើម្បីឲ្យស្របច្បាប់ប្រកួតប្រជែងថ្មីក្នុងឆ្នាំ ១៩៦២។

នេះជាលើកទីមួយហើយដែលរថយន្ត Ferrari 250 GTO មានលក់ម្តងទៀតក្នុងរយៈពេល ៣៨ ឆ្នាំនៅឯ RM Sotheby ។បន្ថែមពីលើនេះ រថយន្តដែលបានលក់ក្នុងតម្លៃ ៤៨,៤ លានដុល្លារ និង Ferrari GTOs ចំនួន ២៥០ គ្រឿងផ្សេងទៀតក៏បាននាំមកចូលរួមនៅឯការដេញថ្លៃផងដែរ។

គួរបញ្ចាក់ផងដែរថា Ferrari 250 GTO បានចាប់ផ្តើមជាការវិវត្តន៍នៃ 250 GT Short Wheelbase Berlinetta (SWB) ជាមួយរូបរាងថ្មីស្រឡាង មានលក្ខណៈពិសេស ទោះបីជាមានទំហំធំជាង SWB ក៏ដោយ ក៏ម៉ូដែល GTO គឺមានទម្ងន់ស្រាលជាងប្រហែល ១១៣ គីឡូក្រាម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+