ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota C-HR ជំនាន់ទី ២ ចេញលក់ជាផ្លូវការនៅអឺរ៉ុប ជាមួយតម្លៃលក់ចាប់ពីជិត ៤ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅចក្រភពអង់គ្លេស បានធ្វើការចាប់ផ្តើមចេញលក់ជាផ្លូវការនៅរថយន្ត Toyota C-HR ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ មានជម្រើសដល់ទៅ ៥ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣៨ ០៦៥ ដុល្លារ ដល់ ៥១៩៧០ ដុល្លារ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានការចែករំលែកការឌីស្សាញចេញពីរថយន្ត Toyota bZ4x និង Toyota Prius ដែលមានប៉ាណារាងជាសំណាញ់ ជាប់សងខាងចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដៃទ្វាបង្គប់ផ្នែកខាងក្រោយមាន កាង spoiler ជាប់ដំបូងលយចេញមកក្រៅ និងចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានយកការឌីស្សាញចេញពី Toyota bZ4x ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កុងទ័របង្ហាញលើកញ្ចក់ ភ្លើងលម្អ ៦៤ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក JBL និងដំបូលកញ្ចក់ panoramic sunroof ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏បានផ្តល់ឲ្យរថយន្តនេះ នៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលមុខងារដ៏សំបូរបែបទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវីញ Toyota C-HR ជំនាន់ថ្មី ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ចំនួន ៣ រួមមាន៖ ម៉ាស៊ីន Hybrid ចំណុះ ១,៨ លីត្រចំនួន ១ និងម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រចំនួន ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រេងរំអិលស្តង់ដារពិភពលោក Hyundai XTeer នាំផលចំណេញបន្ថែមដល់ដៃគូរដឹកជញ្ជូន foodpanda

ថ្មីៗនេះក្រុមហ៊ុនយក្សហ៊ីយុនដាយអ៊ិចស្សធា Hyundai XTeer និងក្រុមហ៊ុន foodpanda បានសហការជាមួយគ្នាបង្កើតជាកម្មវិធីស្តីពីការថែទាំម៉ាស៊ីនម៉ូតូដោយប្រើប្រាស់ប្រេងមានគុណភាពក្នុងគោលបំណងកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់ដៃគូរដឹកជញ្ជូនរបស់ក្រុមហ៊ុន foodpanda ។ ដៃគូរទាំងពីរជឿជាក់ថានឹងពង្រីកវិសាលភាពសេវាកម្មក្រុមហ៊ុនឲ្យមានភាពរីកចម្រីនប្រកបដោយចីរភាព។

ប្រេងម៉ាស៊ីន ហ៊ីយុនដានអិចស្សធា Hyundai XTeer ជាផលិតផលរបស់ Hyundai Oilbank ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ នៅសាធារណរដ្ឋកូរ៉េដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកឧស្សាហកម្មធុនធ្ងន់និងធុនស្រាលដ៏ធំមួយរបស់ពិភពលោក។ រោងចក្រ Hyundai Oilbank គ្របដណ្តប់លើផ្ទៃដី ៣,៣ លានម៉ែត្រការ៉េ នៅក្នុងទីក្រុង ដេសាន់ Daesan និង មានសមត្ថភាពផលិតប្រេងចំនួន ១ លានតោនក្នុងមួយឆ្នាំ។  ក្រុមហ៊ុនដ៏ធំមួយនេះមានវត្តមាននៅជាង ៤០ ប្រទេស ទូទាំងពិភពលោក ។ លើសពីនេះទៅទៀត គ្រប់ផលិតផលរបស់ Hyundai Oilbank មានការទទួលស្គាល់ស្តង់ដាអន្តរជាតិពីស្ថាបន័ល្បីៗដូចជា API (American Petroleum Institute) របស់វិទ្យាស្ថានកំណត់ស្តង់ដាប្រេងសហរដ្ឋអាមេរិច ACEA (European Automobile Manufacturers Association) របស់សហគមន៍អឺរ៉ុប JASO (Japanese Automotive Standards Organization) របស់ប្រទេសជប៉ុន និង ILSAC (International Lubricant Specification Advisory Committee) របស់ស្ថាប័នវាយតម្លៃស្តង់ដារប្រេងអន្តរជាតិ។ ក្រុមហ៊ុនយក្សមួយនេះ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះដោយផ្គត់ផ្គង់ប្រេងរំអិលគ្រប់ប្រភេទសម្រាប់ រថយន្ត គ្រឿងចក្រ ម៉ូតូ និងម៉ូតូកង់បីផងដែរ។

ការសហការមួយនេះនឹងផ្តល់ជូនផលប្រយោជន៍ដល់ភ្នាក់ងារដឹកជញ្ជូន foodpanda ទាំងអស់ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុន foodpanda គ្រប់ជាន់ថ្នាក់ទទួលបាននូវការផ្គត់ផ្គង់ប្រេងដែលមានប្រភពច្បាស់លាស់ មានការផលិតតាមខ្សែសង្វាក់ផលិតកម្មពីរោងចក្រផ្ទាល់ដែលបានឆ្លងកាត់ការពិនិត្យយ៉ាងល្អិនល្អន់ពីមន្ទីរពិសោធន៍ច្រើនដំណាក់កាល រហូតមានការទទួលស្គាល់ជាផលិតផលស្តង់ដាអន្តរជាតិ ។

ប្រេងរំអិល Hyundai XTeer ត្រូវបានប្រើប្រាស់នៅក្នុង ២២​ម៉ឺន ម៉ូតូ យានយន្ត និងគ្រឿងចក្រនៅក្នុងប្រទេសកម្ពុជា។ បងប្អូនអាចស្វែករកប្រេងរំអិល Hyundai XTeer នៅជាង​ ២ ៥០០​យានដ្ឋាន និងដេប៉ូចែកចាយដៃគូរគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនី Nissan Hyper Tourer Concept ប្រភេទ Minivan បំពាក់ដោយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីទីបីរបស់ខ្លួ​នគឺ Nissan Hyper Tourer Concept ប្រភេទ Minivan គ្រោងនឹងដាក់បង្ហាញនៅឯពិព័រណ៍ Japan Mobility Show 2023 ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ។

ដូចគ្នានឹងគំរូ Hyper Adventure Concept និង Hyper Urban SUV Concept ដែល Nissan បានបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុន ដោយគំរូ Hyper Tourer Concept មានការរចនាផ្នែកខាងក្រៅខុសគ្នាពីម៉ូដែលបផលិតកម្មបច្ចុប្បន្នរបស់ Nissan ដោយនៅផ្នែកខាងមុខត្រូវបានរចនាយ៉ាងពិសេសជាមួយនឹងរបា LED អូសកាត់ពេញតួខ្លួនរថយន្ត ព្រមទាំងបំពាក់ថាសកង់បែប Unique ពណ៌ស៊ីគ្នាទៅនឹងតួខ្លួន ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុន Nissan បានបញ្ជាក់ថា គំរូរថយន្តនេះ បានប្រើប្រាស់នៅប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិពេញលេញ autonomous driving system កៅអីខាងមុខអាចបង្វិលបាន ៣៦០ ដឺក្រេ ។ លើសពីនេះ ថែមទាំងមានប្រព័ន្ធ AI កម្រិតខ្ពស់ដែលអាចតាមដានរលកខួរក្បាល ចង្វាក់បេះដូង ការដកដង្ហើម និងការបែកញើសទៀតផង ។

ជាមួយគ្នានេះ ក្រុមហ៊ុន Nissan និយាយថា គំរូ Hyper Tourer Concept គឺ “តម្រង់ឆ្ពោះទៅរកបុគ្គលដែលពេញចិត្តចំពោះអ្វីៗដែលល្អជាងនៅក្នុងជីវិត និងរីករាយជាមួយមិត្តភ័ក្តិ មិនថាធ្វើដំណើរតាមផ្លូវ ឬដំណើរអាជីវកម្ម”។ បន្ថែមពីនេះ ក៏បានបំពាក់នៅអាគុយប្រភេទ solid-baterry និងប្រភេទបើកបរប៉ុង ២ វិញកង់ទាំងអស់ e-4ORCE ហើយនឹងមានមុខងារផ្ទេរថាមពល Vehicle-to-Everything (V2X) ដែលមមអាចប្រើដើម្បីផ្តល់ថាមពលដល់ផ្ទះ ហាង ឬការិយាល័យ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan X-Trail ស៊េរីឆ្នាំ ២០២៤ ជារថយន្តដំបូងគេរបស់ Nissan អាចប្រើប្រព័ន្ធ Google Built-in បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan X-Trail ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ដែលទទួលបានការកែមុខមាត់ថ្មី និងបានបន្ថែមបច្ចេកវិទ្យាថ្មី គ្រោងនឹងចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក ខណៈតម្លៃនឹងប្រកាសនៅពេលលក់ ។

សម្រាប់ Nissan X-Trail ស៊េរីឆ្នាំ ២០២៤ នេះ ទទួលបានការរផ្លាស់ប្តូរដ៏ធំបំផុតនោះគឺនៅផ្នែកខាងមុខ ដោយបំពាក់ប៉ាណាធំជាងមុន ជាមួយនឹងរន្ធក្រូម៉េបញ្ឈរ ព្រមទាំងឌីស្សាញថ្មីនៅលើកាងខាងមុខ ខណៈចង្កៀងមុខ-ក្រោយប្រភេទ LED នៅរក្សាដដែល និងបានប្រើប្រាស់នៅថាសកង់ថ្មីទំហំ ១៩ អ៉ីញ ក៏ដូចជាទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ឬការគ្រវាសជើង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងចំណុចលេចធ្លោគឺការបន្ថែមប្រព័ន្ធ Google Built-in ជាដំបូងសម្រាប់រថយន្ត Nissan ដែលអនុញ្ញាតឲ្យប្រើកម្មវិធីរួមទាំង Google Maps, Google Assistant និង Google Play ។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ រន្ធសាក USB ចំនួន ៤ ទីតាំង និងបានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Nissan Safety Shield 360 ADAS suite ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Nissan Rogue ស៊េរីឆ្នាំ ២០២៤ នៅតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ VC-Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ Xtronic CVT មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់របស់ Changan នេះ នឹងជាគូប្រជែង Ford Ranger, Toyota Hilux Revo នៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Changan Hunter ប្រភេទភីកខ្នាតកណ្តាល ប្រើម៉ាស៊ីនកូនកាត់ Plug-in hybrid ដែលជាភីកអាប់ដំបូងគេរបស់ក្រុមហ៊ុនដើម្បីប្រកួតប្រជែងជាមួយភីកអាប់ Ford Ranger , Toyota Hilux Revo នៅក្នុងប្រទេសចិន។

សម្រាប់ភីកអាប់នេះ មានប្រវែងគន្លាតកង់មុខ-ក្រោយចាប់ពី ៣ ១៨០ ម.ម ដល់ ៣ ៤៣០ ម.ម នឹងត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចទៅនឹងភីកអាប់ Changan Lanuo ជាមួយការឌីស្សាញឡើងដោយផ្អែកទៅលើភីកអាប់ Changan Uni Series ដោយនៅផ្នែកខាងមុខមានបំពាក់ប៉ាណាគ្មានស៊ុបមួយផ្ទាំងធំជាប់សងខាងដោយសំណុំចង្កៀងមុខ LED និងមានឡូហ្គោ Changan នៅចំកណ្តាល ក៏ដូចជាកាងការពារដ៏ហាប់ណែនជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧៦ សេះ ប្រភេទបើកបេប៉ុង ២។ ក្នុងនោះ ក្រុមហ៊ុន Changan មិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនជាងនេះនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្អែតបាយបាត់! ម្ចាស់ឡាន Tesla Model Y តក់ស្លុតពេលឃើញតម្លៃប្តូរអាគុយម្តងអស់ជាង ២ មុឺនដុល្លារ

[បរទេស] កាលពីពេលថ្មីៗនេះ មានគូស្នេហ៍ជនជាតិស្គុតឡែនបានសំដែងការមិនសប្បាយចិត្តរបស់ពួកគេ បន្ទាប់ពីត្រូវបានធ្វើការផ្លាស់ប្តូរអាគុយរថយន្ត Tesla Model Y ដែលមានតម្លៃរហូតដល់ ២១ ២០០ ដុល្លារ បន្ទាប់ពីពួកគេបានបើកបរអំឡុងពេលមានភ្លៀងខ្លាំង ។

ក្នុងនោះ លោក Johnny Bacigalupo និង Rob Hussey បាននិយាយថា បញ្ហាបានចាប់ផ្តើមបន្ទាប់ពីពួកគេបានចេញទៅញាំអាហារពេលល្ងាចកាលពីដើមខែនេះ ដោយទទួលស្គាល់ថាមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ ដែលជាកន្លែងដែលពួកគេកំពុងញាំអាហារ ពួកគេបាននិយាយថា រថយន្តរបស់ពួកគេមិនមានបញ្ហាអ្វីនោះទេនៅពេលបើកបរទៅកាន់ភោជនីដ្ឋាន ប៉ុន្តែរថយន្តមិនអាចបញ្ឆេះម៉ាស៊ីននៅពេលពួកគេត្រលប់មកវិញ ។

ជាមួយគ្នានេះ លោកបន្តទៀតថា គាត់បានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Tesla នឹងត្រូវរងចាំអស់រយៈពេល ៥ ម៉ោង។ បន្ទាប់​ពី​នោះ លោក​បាន​ទទួល​ទូរស័ព្ទ​នៅ​ម៉ោង ៥:៣០ ល្ងាចបានប្រាប់លោកថា អាគុយរថយន្ត Tesla គាត់បានខូចដោយសារទឹកចូល ហើយជាអកុសលវាមិនត្រូវបានស្ថិតក្នុងការធានារយៈពេល ៨ ឆ្នាំរបស់អាគុយនោះទេ ហើយដូច្នេះការជួសជុលនឹងមានប្រហែល ២១ ២០០ដុល្លារឯណ្ណោះ ខណ:លោកគិតថាការជួលជុលនេះនឹងមានតម្លៃត្រឹមតែ ៦០០ ដុល្លារ ទៅដល់ ១២២០ ដុល្លារប៉ុណ្ណោះ ។

ជុំវិញរឿងដែលបានកើតឡើងនេះ លោកក៏បានសំដែងការមិនពេញយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Tesla ដោយលោកនិយាយថា ប្រសិនបើលោកដឹកអំពីតម្លៃនៃសេវាកម្មនេះថ្លៃយ៉ាងហ្នឹង លោកនឹងមិនទិញរថយន្តនេះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Cambodia បានតេស្តសាកល្បងរថយន្តអគ្គិសនី MG Marvel R ដោយបើកបរពីភ្នំពេញ-ក្រុងព្រះសីហនុវិលវិញដោយមិនបាច់សាកថ្ម (មានវីដេអូ)

ថ្មីៗនេះ MG Cambodia​ បានបង្ហាញពីការតេស្តសាកល្បងនៃការបើកបរផ្លូវឆ្ងាយជាមួយរថយន្តអគ្គិសនីស៊េរីថ្មីរបស់ពួកគេ។ MG Marvel R គឺជារថយន្តSUVប្រណិតដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនិងមានសមត្ថភាពអាចបើកបរបានរយៈចម្ងាយ ៤០២Km ដែលជាលក្ខណៈពិសេសបញ្ផាក់ដោយក្រុមហ៊ុនMG។ ម្យ៉ាងវិញទៀត អ្នកធ្វើបទបង្ហាញរថយន្ត និងអ្នកបើកតេស្តសាកល្បងនៅប៉ែកអឺរ៉ុបបានសាកល្បងប្រសិទ្ធភាពនៃការបើកបររថយន្ត MG Marvel R នៅលើផ្លូវ highway (Autobahn) ក្នុងប្រទេសអាឡឺម៉ងហើយបានរកឃើញថា MG បានផ្តល់នូវការប៉ាន់ស្មានយ៉ាងល្អលើរយៈចម្ងាយការបើកបរ។

ដូចទៅនឹងរថយន្តប្រើសាំង ដែលអ្នកបើកបរកាន់តែសន្សំសំចៃ ប្រសិទ្ធភាពនៃការស៊ីប្រេងកាន់តែច្រើនដែលអ្នកនឹងអាចទទួលបាន។ គោលការណ៍ធ្វើការដូចគ្នាជាមួយរថយន្តអគ្គិសនីដែរ។ ជាមួយចំណេះដឹងនៃបច្ចេកទេសនេះ, ក្រុមការងាររបស់ MG Cambodia ចង់ពិសោធន៏ថាតើវាអាចបើកបរបានឆ្ងាយជាង ៤០២Km ក្នុងការបើកបរជាក់ស្តែងដែរឬទេ។ ហើយបន្ទាប់ពីសិក្សាស្រាវជ្រាវមក ពួកគេបានពិសោធន៏ឃើញថាការបើកបរពីភ្នំពេញទៅឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ និងត្រឡប់មកភ្នំពេញវិញនៅទីតាំងដើមដែលបានចេញដំណើរជាមួយចម្ងាយសរុបរហូតដល់ ៤៣០Km។ ដូច្នេះវាអាចបើកបរលើស spec ដែលបានកំណត់រហូតដល់២៨Km។

ក្រុម​ការងារបាន​តាំង​ចិត្ត​យ៉ាងមុតមាំលើការតេស្តសាកល្បង​នេះ និងបាន​បញ្ចប់​ការ​ធ្វើ​ដំណើរយ៉ាងរលូនជាមួយថាមពលកម្លាំងគ្រប់គ្រាន់ពីរថយន្ត​ផ្ទាល់ ហើយពួកគេក៏បានសម្រេចចិត្តរៀបចំជាកម្រងវីដេអូនៃសកម្មភាពទាំងមូលអំពីការតេស្តរយៈចម្ងាយនេះ និងបានផ្សព្វផ្សាយលើបណ្តាយសង្គមរបស់ពួកគេ។ ដើម្បីធ្វើកិច្ចការនេះបាន ពួកគេបានត្រៀមរួចជាស្រេចថាថាមពលរថយន្តគឺពេញ ១០០% និងមានសម្ពាធខ្យល់កង់ដែលត្រឹមត្រូវតាមស្តង់ដារ។ ពួកគេបានធ្វើដំណើរតែ២នាក់ប៉ុណ្ណោះក្នុងរថយន្តនោះគឺអ្នកបើកបរម្នាក់និងអ្នកថតវីដេអូម្នាក់។ ចំណែកម៉ាស៊ីនត្រជាក់គឺបានកំណត់យ៉ាងទាបបំផុតដើម្បីសន្សំថាមពល។ ពួកគេបានធ្វើដំណើរ ដោយបើកបរពីភ្នំពេញ-ក្រុងព្រះសីហនុមួយថ្ងៃវិលល្ងាចតាមផ្លូវល្បឿនលឿន។ ពួកគេក៏បានត្រៀមនិងរៀបចំនូវរថយន្តដឹកបើកតាមពួកគេដែរដើម្បីការពារករណីរថយន្តអស់ថាមពលតាមផ្លូវពេលត្រឡប់មកវិញ។

ពេលព្រឹកនៃការចាប់ផ្តើមតេស្ត, ក្រុមការងារបានពិនិត្យឃើញថារយៈចម្ងាយដែលអាចបើកបរបានបង្ហាញលើអេក្រង់រថយន្តថា ៣៧២Km ហើយរយៈចម្ងាយនេះគឺអាស្រ័យលើរបៀបនៃការបើកបរផងដែរ។ រថយន្តតេស្តនោះគឺជារថយន្ត demo ដែលប្រើសម្រាប់អតិថិជនបើកបរសាកល្បងហើយវាមិនធ្លាប់បានប្រើប្រាស់រយៈចម្ងាយឆ្ងាយពីមុនមកទេ។ វាពិតជាអស្ចារ្យណាស់ក្នុងការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាថារថយន្តអគ្គិសនីនេះគឺមានកម្លាំងខ្លាំង។ ប៉ុន្តែក្រុមការងាបានតាំងចិត្តហើយថានឹងសាកល្បងការងារមួយនេះ ដែលវីដេអូនៃការតេស្តនោះគឺចាប់ផ្តើមពីវិមានឯករាជ្យភ្នំពេញ ហើយអ្នកធ្វើបទបង្ហាញក៏បានបង្ហាញនូវទូរស័ព្ទដែលមានបញ្ផាក់ពីថ្ងៃនិងពេលវេលាផងដែរ។

ដូចដែលពួកគេបានចាកចេញពីទីក្រុងនិងធ្វើដំណើរតាមផ្លូវល្បឿនលឿនជាមួយការប៉ាន់ស្មានរយៈចម្ងាយបើកបរយ៉ាងត្រឹមត្រូវ ហើយថាមពលថ្មវិញគឺមិនមានការថយចុះលឿននោះទេ។ ការបើកបរត្រូវបានប្រើប្រាស់និងកំណត់នូវមុខងារ ECO mode ហើយល្បឿនវិញគឺក្រោម​ ១០០Km/h ដើម្បីគ្រប់គ្រងរយៈចម្ងាយបើកបរតាមដែលអាចធ្វើបាន។​ មុខងារ Eco គឺធ្វើការបានយ៉ាងល្អនៅពេលដែលពួកគេបើកបរក្នុងល្បឿន ៨០Km/h ក្នុងការឆ្ពោះទៅកាន់ក្រុងព្រះសីហនុវិញ ហើយរថយន្តបានបង្ហាញថាអាចបើកបរបាន ៣០០Km ទៀត នោះជាសញ្ញាបង្ហាញថាការតេស្តនឹងទទួលបានជោគជ័យ។

ការបើកបរមកដល់ក្រុងព្រះសីហនុដោយរលូននិងគ្មានបញ្ហា។ តែជាបញ្ហាគឺក្រុមការងារថត ដោយសារតែវាមានភ្លៀងធ្លាក់ខ្លាំងណាស់ដែលធ្វើឱ្យសម្រស់នៃទឹកសមុទ្រមិនសូវជាស្រស់ស្អាតសម្រាប់វីដេអូមួយនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ថាមពលថ្មរបស់រថយន្តគឺនៅសល់ ៥២% ជាមួយការប៉ាន់ស្មានរយៈចម្ងាយបើកបរនៅសល់ដែលបង្ហាញលើអេក្រង់គឺ ២០០Km។ បន្ទាប់ពីបាយថ្ងៃត្រង់ហើយ ពួកគេបានរៀបចំភ្លាមៗក្នុងការត្រឡប់ពីឆ្នេរសមុទ្រឆ្ពោះទៅភ្នំពេញវិញតាមរយៈផ្លូវល្បឿនលឿនដដែល។

រថយន្តបានបើកបរតាមផ្លូវដដែល ហើយនៅពេលត្រឡប់មកវិញពួកគេក៏បានកំណត់ល្បឿនក្រោម ១០០Km/h ទើបធ្វើឱ្យការធ្វើដំណើរអូសបន្លាយរហូតលើស ៣ម៉ោង ដែលតាមធម្មតាគឺចំណាយពេលត្រឹមតែ ២ម៉ោង៣០នាទីប៉ុណ្ណោះ។ ប៉ុន្តែជាលទ្ធផល ការប៉ាន់ស្មាន់រយៈចម្ងាយបើកបរគឺបង្ហាញពួកគេថានៅសល់គីឡូច្រើនទៀតដែលអាចបើកបរបានដើម្បីបញ្ចប់ការតេស្តនេះដោយជោគជ័យ។ ពួកគេពិតជារំភើបណាស់ខណៈដែលការធ្វើដំណើរមកដល់ទីក្រុងភ្នំពេញវិញជាមួយថាមពលថ្មនៅសល់ ១០% និងមានរយៈចម្ងាយ ៤៩Km ទៀតអាចបើកបរបាន។ វាពិតជាមានថាមពលគ្រប់គ្រាន់ក្នុងការបើកបរពីវិមានឯករាជ្យភ្នំពេញទៅកាន់ក្រុងព្រះសីហនុនិងត្រឡប់មកវិញដោយសុវត្ថិភាព។ ក្រុមការងារពិតជាមានអារម្មណ៏ថារំភើបណាស់នៅពេលដែលរថយន្តអាចបើកបរទៅកាន់គោលដៅហើយនៅសល់ថាមពលអាចបើកបាន ៣០Kmទៀត ដែលមានន័យថាបន្ទាប់ពីបើកបរចម្ងាយ ៤៣០Km ហើយរថយន្តនៅសល់ថាមពលអាចបើកបាន ៣០Km បន្ថែមទៀត។ នេះអាចបញ្ផាប់បានថាការបើកបរជាក់ស្តែងរថយន្តអគ្គិសនី MG Marvel R គឺអាចបើកបានរហូតដល់ ៤៦០Km។ នេះពិតជាលទ្ធផលដែលបង្ហាញថាការបើកបរបានច្រើនជាង ៤០២Km ដែលលើសពី spec កំណត់ដោយអ្នកជំនាញរថយន្ត។

កម្រងវីដេអូនៃការតេស្តរយៈចម្ងាយនេះគឺអាចទស្សនាបាននៅលើផេកហ្វេសបុក MG EV Cambodia, MG Cambodia, Instagram និង Tiktok។ រថយន្តអគ្គិសនី MG Marvel R គឺអាចបើកបរលើសអ្វីដែលបានសំអាងដោយធ្វើដំណើរពីភ្នំពេញ-ក្រុងព្រះសីហនុនិងត្រឡប់មកវិញដោយមិនបាច់សាកថាមពលអគ្គិសនី។ នេះគឺជារយៈចម្ងាយដែលប្រជាជនកម្ពុជាដឹងថាវាមិនមែនរយៈចម្ងាយជិតនោះទេ។ មនុស្សជាច្រើនបានចាក់សាំងបន្ថែមលើរថយន្តរបស់ពួកគេមុនពេលត្រឡប់ពីក្រុងព្រះសីហនុមកភ្នំពេញវិញ ហើយជាក់ស្តែងនៅក្រុងព្រះសីហនុក៏បានឆ្នាំងសាករថយន្តអគ្គិសនីផងដែរ និងឆាប់ៗនេះនឹងមាននៅតាមបណ្តាចំណតផ្លូវល្បឿនលឿនទៀតផង។ នេះគឺមានន័យថាអ្នកប្រើប្រាស់នឹងមិនបារម្ភអំពីការសាកថាមពលមុនពេលត្រឡប់ឡើយ ព្រះរយៈចម្ងាយបើកបរគឺគ្រប់គ្រាន់និងអាចសាកថាមពលជាមួយឆ្នាំងសាកល្បឿនលឿនផងដែរ។ ការតេស្តរយៈចម្ងាយបើកបរនេះគឺបង្ហាញថារថយន្តអគ្គិសនីកំពុងក្លាយជាជម្រើសល្អសម្រាប់អ្នកកំពុងស្វែងរថយន្តថ្មី ហើយបច្ចេកវិទ្យានឹងតែងតែទំនើបឆ្ពោះទៅមុខឈានមុខគេ។

ខាងក្រោមនេះជាវីដេអូ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមតែ ២ខែ រថយន្ត Hyundai Exter ទទួលបានការកក់ទុកមុនច្រើនជាង ៧ មុឺនគ្រឿងបាត់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Exter ជាមួយតម្លៃលក់ចាប់ពី ៧២៥០ ដុល្លារ ខណៈពេលនេះ ក្រុមហ៊ុនប្រកាសថាខ្លួនទទួលបានការកក់ទុកមុនជាង ៧៥០០០ គ្រឿងក្នុងរយៈពេល ២ខែ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ។

សម្រាប់រថយន្ត Hyundai Exter សង្កត់ធ្ងន់លើការរចនាបែបស្ព័រជាមួយនឹងផ្នែកខាងមុខដូច Santafe ស៊េរីថ្មីចុងក្រោយ ចង្កៀងមុខ ប្រភេទ projector ជាមួយអំពូលបំភ្លឺពេលថ្ងៃរាងជាអក្សរ H ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ អ៉ីញ និងចង្កៀងក្រោយរចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ជាដើម។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ sunroof និងកៅអីស្រោបដោយស្បែក ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៣ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៥វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៩ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៣ លីត្រ ទៅ ៤ លីត្រប៉ុណ្ណោះក្នុងរយៈចំងាយ ១០០ គីឡូម៉ែត្រ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng Voyah Dreamer ម៉ូដែល plug-in hybrid ជិះបាន ២៣៦ គឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Voyah Dreamer ស៊េរីឆ្នាំ ២០២៤ ប្រភេទ MPV ម៉ូដែលកូនកាត់ plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ៥០ ៧០០ ដុល្លារនៅក្នុងប្រទេសចិន ។

រថយន្តប្រភេទ MPV នេះ មានប្រវែងតួខ្លួនសរុប ៥ ៣១៥ ម.ម ទទឹង ១ ៩៨៥ ម.ម កំពស់ ១ ៨០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមួយផ្ទាំងធំតុបតែងជាមួយក្រូម៉េ ចង្កៀងមុខ-ក្រោយប្រើប្រាស់ជាប្រភេទ LED ទាំងអស់ ទ្វារូតចំហៀងអូតូ ព្រមទាំងបំពាក់ថាសកង់ស្ព័រផងដែរ ។ បន្ថែមពីនេះ មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ADAS 2.5 ដែលមានប្រព័ន្ធសុវត្ថិភាពចំនួន ១៤ មុខងារ និងសេនស័ររហូតដល់ ២៣ ចំនុច ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានអេក្រង់ចំនួន ៣ រួមបញ្ចូលគ្នាប្រវែង ១,៤ ម៉ែត្រ គាំទ្រដោយឈីប built-in Qualcomm Snapdragon 8155 ក៏ដូចជាប្រព័ន្ធ OTA update ។ កៅអីទាំង ៣ ជួរស្រោបដោយស្បែក អាចលៃតម្រូវបាន ១២ របៀបសម្រាប់អ្នក, ៦ របៀបសម្រាប់អ្នកដំណើរខាងមុខ និង ១០ របៀបសម្រាប់កៅអីជួរទី ២ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធបញ្ជាដោយសំលេង កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof និងភ្លើងលម្អ ៦៤ ពណ៌។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ បំពាក់ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៦៣ សេះ និងកម្លាំងរមួល ៨៤០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៣៦ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១២៣១ គីឡូម៉ែត្រនៅពេលចាកសាំងពេញ និងសាកថ្មអាគុយពេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មី Toyota Crown GR ប្រើម៉ាស៊ីនកូនកាត់ Hybrid Max គ្រោងនឹងមកដល់នៅឆ្នាំក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Crown GR ប្រភេទ sedan ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ នៅទីផ្សារប្រទេសជប៉ុន ។

សម្រាប់រថយន្ត Toyota Crown ប្រភេទ sedan មានប្រវែងតួខ្លួនសរុប ៥ ០៣០ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៧០ ម.ម និងប្រវែងតួខ្លួនសរុប ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងឌីស្សាញឡើងឲ្យឈ្មោះថា hammerhead ស្រដៀងទៅនឹង bZ4X ជាមួយប៉ាណាទំហំធំ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័ររចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងមុខ-ក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដែលផ្តល់នៅភាពស្ព័រមួយកម្រិតថែមទៀត ។

ចំពោះនៅផ្នែកខាងក្នុងវិញ គឺមានភាពដូចគ្នាទៅម៉ូដែល Sport និង Crossover ក្នុងនៅ Toyota មិនទាន់បង្ហាញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែបើតាមរូបភាពគេរំពឹងថា មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងបានតុបតែងជាឈើផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ យោងតាមគេហទំព័រ BestCarWeb បានឲ្យដឹងថា Toyota Crown GR នឹងត្រូវបានបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid Max ដែលអាចផលិតកម្លាំងបាន ៣៧៥ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+