ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota មានគម្រោងផលិតរថយន្ត Toyota RAV4 ជំនាន់ថ្មី ដែលផ្តល់ជូនទាំង hybrid និង plug-in hybrid

[បរទេស] យោងតាមគេហទំព័រ Car-reop.jp បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Toyota មានគម្រោងក្នុងការអភិវឌ្ឍន៍នៅរថយន្ត Toyota RAV4 ជំនាន់ទី៦ ផ្តល់ជួនទាំងជម្រើស hybrid និង plug-in hybrid នឹងចេញលក់នៅក្នុងឆ្នាំ ២០២៥ ។

ជាមួយគ្នានេះ Toyota RAV4 ជំនាន់ទី៦ ត្រូវបានគេរំពឹងថានឹងផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ដូចទៅនឹងជំនាន់មុន ប៉ុន្តែនឹងទទួលបានការកែមុខមាត់ថ្មីមួយចំនួនផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរបស់ប្រទេសជប៉ុន ក៏មានបំណងផលិតរថយន្ត Toyota RAV4 ជំនាន់ទី៦ ម៉ូដែល plug-in hybrid ដែលអាចបើកបរបានចម្ងាយដល់ទៅ ២០០ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែមមានតែរងចាំមើលទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus IS ជំនាន់ថ្មី អាចនឹងជារថយន្ត sedan ប្រើថាមពលអគ្គិសនីសុទ្ធរបស់ Lexus

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត Lexus IS ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវបានក្រុមហ៊ុន Lexus ផលិតឡើង​វិញ​ជា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្តូរ​ទៅ​ជា​ក្រុមហ៊ុនផលិតតែរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ​ BEV នៅត្រឹម​ឆ្នាំ ២០៣៥។

បើតោងតាមព័ត៌មានពីប្រទេសជប៉ុនបង្ហាញថា រថយន្តប្រភេទ sedan នេះនឹងត្រូវបានផលិតឡើងដោយគ្រោងឆ្អឹង e-TNGA platform ដូចគ្នានឹងរថយន្តអគ្គិសនី Toyota bZ4X និង Lexus RZ ហើយថាវានឹងត្រូវបានផ្តល់ជូននៅក្នុងរចនាប័ទ្មតួខ្លួនផ្សេងៗគ្នាមួយចំនួនផងដែរ ។

បន្ថែមពីនេះ យោងតាមគេហទំព័រ Best Car Web រាយការណ៍ថា ស៊េរីរថយន្ត Lexus IS ជំនាន់ថ្មីនឹងរួមបញ្ចូលប្រព័ន្ធថាមពលម៉ូទ័រពីរជាមួយនឹងដ្រាយកង់ទាំងអស់ ហើយបង្ហាញខ្លួននៅឆ្នាំ ២០២៥។ ខណៈពេលដែលមានព័ត៌មានលម្អិតផ្សេងទៀតអំពី Lexus IS ថ្មីត្រូវបានគេដឹង វាត្រូវបានគេរំពឹងថានឹងទទួលយកការបំផុសគំនិតពីគំរូដែល Lexus បានបង្ហាញនៅក្នុងខែធ្នូ ឆ្នាំ ២០២១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Chery Auto របស់ប្រទេសចិន នឹងនាំយកម៉ាកយីហោរបស់ខ្លួនចំនួន ៣ ទៅកាន់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Chery Auto បានហោះជំហានចូលទៅក្នុងទីផ្សារតំបន់អឺរ៉ុប ដោយគ្រោងនឹងនាំយករថយន្តប្រភេទ SUV ចំនួន ៣ ម៉ាកយីហោសផ្សេងគ្នា ដែលរួមមាន Omoda Jaecoo និង Exlantin នៅ​ទីផ្សារ​អឺរ៉ុប​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ នឹងអាចសាងសង់រោងចក្ររបស់ខ្លួននៅទ្វីបនេះនៅដើមឆ្នាំ ២០២៤។

មិនត្រឹមតែប៉ុណ្ណោះ នៅចុងឆ្នាំ ២០២៥ ក្រុមហ៊ុន Chery នឹងបង្ហាញរថយន្តប្រភេទ SUV ចំនួន ៣ ម៉ូដែល ក្រោមម៉ាកនីមួយៗ ដោយមានទាំងរថយន្តអគ្គិសនីសុទ្ធ ម៉ាស៊ីនចំហេះខាងក្នុង និងរថយន្តកូនកាត់ ។ ក្នុងនោះ លោក Tueting នាយកប្រតិបត្តិនៃក្រុមហ៊ុន Chery បាននិយាយថានៅពេលនេះការលក់រថយន្តអគ្គិសនីនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងលិចគឺខ្ពស់ជាងនៅក្នុងទីផ្សារអឺរ៉ុបខាងត្បូង។

គួរឲ្យដឹងថា Chery បច្ចុប្បន្នជាក្រុមហ៊ុនរថយន្តធំជាងគេទី ៨ នៅក្នុងប្រទេសចិនដោយការលក់នៅឆ្នាំ ២០២២ ហើយក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនផ្សេងទៀតគ្រោងនឹងពង្រីកខ្លួនទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ។ ក្រុមហ៊ុន Chery បាននាំរថយន្តរបស់ទៅកាន់ទីផ្សារអឺរ៉ុបដំបូងគេរបស់ខ្លួនគឺម៉ូដែល Omoda5 ដែលមានតម្លៃលក់ ៣១ ៣៩៣ ដុល្លាររួចមកហើយ ។

ជាមួយគ្នានេះផងដែរ លោក Jochen Tueting នាយកប្រតិបត្តិនៃក្រុមហ៊ុន Chery Europe បានប្រាប់គេហទំព័ររ៉យទ័រថាក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកដំណើរការម៉ាកយីហោទាំង ៣ នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗរួមទាំងប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស អេស្ប៉ាញ និងបារាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LS ស៊េរីឆ្នាំ ២០២៤ ទំនើបជាងមុន បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lexus LS ស៊េរីឆ្នាំ ២០២៤ ប្រភេទ sedan ដែលទទួលបានការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាមួយតម្លៃលក់ចាប់ពី ៧៣ ៥០០ ដុល្លារ ដល់ ១២០ ០០០ ដុល្លារនៅទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ។

ចំណុចលេចធ្លោដែលបានអាប់ឌែតគួរឲ្យកត់សម្គាល់ទៅលើរថយន្ត Lexus LS ស៊េរីឆ្នាំ ២០២៤ គឺបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញថ្មី រួមជាមួយនឹងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ និងមាន app ដែលអាច lock/unlock សោរតាមរយៈការប្រើប្រាស់តាមទូរស័ព្ទផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្ត sedan នេះ ក៏ទទួលបានប្រព័ន្ធសុវត្ថិភាព Lexus Safety System+ រួមទាំងជំនួយការបើកបរ ADAS ដែលមានមុខងារជំនួយចង្កូតសកម្មថ្មីជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយរក្សាចម្ងាយសុវត្ថិភាពពីអ្នកថ្មើរជើង កង់ និងប្រព័ន្ធ Lexus Advanced Drive system ដែលផ្តល់នៅមុខងារជំនួយការបើកបរក្នុងពេលស្ទះចរាចរណ៍ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ មានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន ម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 twin-turbo អាចផលិតកម្លាំងបាន ៥៧២ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 មានកម្លាំង ៣៥៤ សេះ និងជម្រើសប្រភេទបើកប៉ុង ១ និងប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បញ្ចេញភីកអាប់ Santa Cruz បានកែកុនបន្ថែម ដើម្បីចូលប្រកួត Rebelle Rally 2023

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនភីកអាប់ Hyundai Santa Cruz ដោយបានកែកុនបន្ថែម ដើម្បីផ្តល់ឲ្យភីកអាប់ Off-Road មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលទៅក្នុងការប្រកួត Rebelle Rally 2023 ដែលធ្វើនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ ។

ក្នុងនោះក្រុមហ៊ុន Hyundai គ្រាន់តែធ្វើការកែប្រែទៅលើភីកអាប់ Santa Cruz ដូចជា ថាសកង់ទំហំ ១៧ អ៉ីញ ស្រោបដោយសំបកកង់ផ្តោតលើផ្លូវ Off-Road ប្រភេទ Falken Wildpeak A/T3W ធ្វើឲ្យមានកំពស់ពីដីទៅបាតរថយន្តខ្ពស់ជាងមុន រួមជាមួយនឹងប៊ូបប្រភេទ Truxxx lift kit ដែលលើកផ្នែកខាងមុខខ្ពស់ជាងមុន ១,៥ អ៉ីញ និងខាងក្រោយខ្ពស់ជាងមុន ១,០ អ៉ីញ ។

មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលកាងការពារផ្នែកម្ខាងថ្មី ជាមួយនឹងភ្លើងជំនួយ ព្រមទាំងដំបូល roof rack ជាមួយភ្លើងជំនួយ និងតួខ្លួនបានស្រោមវជាមួយក្រហ្វិកដោយក្រុមហ៊ុន Hyundai Design North America’s Matt Marble អ្នករចនាក្រាហ្វិកជាន់ខ្ពស់ និង Kellen Gustine អ្នករចនាផ្នែកខាងក្រៅវ័យក្មេងផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់មានជម្រើសម៉ាស៊ីនចំនួន ២ ដែលកម្លាំងខ្លាំងបំផុតគឺម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៨វគ្គ ប្រភេទបើកបរ ២  All-wheel-drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនយក្យរបស់អាមេរិក GM ឈានជើងចូលទីផ្សារអឺរ៉ុបវិញ ជាមួយរថយន្តអគ្គិសនីសុទ្ធ Cadillac Lyriq ឆ្នាំ ២០២៤

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត General Motors ត្រលប់មកទីផ្សារអឺរ៉ុបវិញបន្ទាប់ពីចាកចេញតាំងពីឆ្នាំ ២០១៨ដោយបានដាក់បង្ហាញចេញនៅរថយន្ត Cadillac Lyriq ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៨៩ ៥០០ ដុល្លារនៅទីផ្សារប្រទេសស្វីស ។

ជាមួយគ្នានេះ នៅលើគណនីបណ្តាញសង្គមរបស់ Jaclyn McQuaid ប្រធានក្រុមហ៊ុន GM Europe បាននិយាយថា បន្ទាប់ពីប្រទេសស្វីស ទីផ្សារចំនួន ៥ ផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបនឹងទទួលបានម៉ូដែលរថយន្តម៉ាកប្រណីតរបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយរួមមានទីផ្សារប្រទេសស៊ុយអែតនិងប្រទេសបារាំង។

គួរបញ្ជាក់ផងដែរថា ការ​លក់​រថយន្ត​អគ្គិសនី​កំពុង​កើន​ឡើង​នៅ​អឺរ៉ុប ក្នុងនោះ មាន​ចំនួន​ជាង ២០% គឺជា​រថយន្ត​ថ្មី​ទាំង​អស់​ក្នុង​ខែ​សីហា។ ដោយមាន ការ​ប្រកួត​ប្រជែង​ក៏​កាន់​តែ​ខ្លាំង​ឡើង​ដែរ ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ចិន​មួយ​ចំនួន​ក៏មាន​គោល​បំណងបោះជំហានមកកាន់ទីផ្សារ​អឺរ៉ុបផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Ultium Battery ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ និងអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៩៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ព្រមទាំងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Isuzu បញ្ជាក់ថា ​រថយន្ត​អគ្គិសនី​ថ្មី​នឹង​ត្រូវ​ផ្អែកទៅលើភីកអាប់ Isuzu D-Max

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Isuzu គ្រោងនឹងបោះជំហានចូលទីផ្សារររថយន្តអគ្គិសនីជាមួយនឹងម៉ូដែលថ្មីដែលត្រូវបានគេរាយការណ៍ថានឹងមកដល់ក្នុងឆ្នាំ ២០២៥ ដោយភីកអាប់នឹងក្លាយជាផលិតកម្មដំបូងរបស់ Isuzu ហើយនឹងត្រូវបានផលិតនៅក្នុងប្រទេសថៃ ទោះបីជាការចេញលក់នឹងចាប់ផ្តើមពីទីផ្សារអឺរ៉ុបក៏ដោយ។

ជាមួយគ្នានេះ យោងតាមការ​បញ្ជាក់​ជា​ផ្លូវ​ការ​សម្រាប់អគ្គិសនីរបស់លោក Shinsuke Minami ប្រធាន​ក្រុមហ៊ុន Isuzu និង COO អំឡុង​ពេល​សម្ពោធ​រថយន្ត D-Max កែ​មុខមាត់ថ្មី​នៅ​ទីប្រទេស​ថៃ បាននិយាយថា “Isuzu កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចបាននៅសង្គមអព្យាក្រឹតកាបូន។ ឆ្ពោះទៅមុខ ក្រុមហ៊ុន Isuzu គ្រោងនឹងផលិតរថយន្តភីកអាប់អគ្គិសនីសុទ្ធ Pickup BEV (Battery Electric Vehicle) នៅក្នុងប្រទេសថៃ ហើយនឹងដាក់បង្ហាញ​ជា​លើក​ដំបូង​នៅ​អឺរ៉ុប ហើយ​បន្ទាប់​​ដាក់​បង្ហាញជា​បណ្តើរៗ​ដោយ​បំពេញ​តាម​តម្រូវការ​ទីផ្សារ​នីមួយៗ រួម​ទាំង​ប្រទេស​ថៃ»។

ខណៈពេលដែលសេចក្តីប្រកាសព័ត៌មានមិននិយាយអ្វីអំពីម៉ូដែលដែលនឹងមកដល់នោះ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបង្ហាញថា វានឹងក្លាយជាម៉ូដែលអគ្គិសនីសុទ្ធរបស់ភិកអាបើ Isuzu D-Max ។ បន្ថែមពីនេះ បើយោងតាមគេហទំព័រ ​​Nikkei Asia ការបង្ហាញដំបូងនៃរថយន្តភីកអាប់អគ្គិសនីត្រូវបានគេរំពឹងថានៅដើមឆ្នាំ ២០២៥ ដោយទីផ្សារតំបន់អឺរ៉ុបទំនងជានឹងទទួលក្រោយទីផ្សារអាស៊ីអាគ្នេយ៍ និងអាចជាទីផ្សារប្រទេសចិនដែលជាទីផ្សារទទួលបានប្រជាប្រិយភាពខ្លាំងលើភីកអាប់អគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Aion Hyper SSR ប្រភេទ hypercar អគ្គិសនីសុទ្ធ កម្លាំងខ្លាំងជាង ១ ពាន់សេះ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសចេញជាផ្លូវការនៅរថយន្ត GAC Aion Hyper SSR ប្រភេទ Hypercar ប្រើអគ្គិសនីសុទ្ធ កម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ចាប់ពី ១៧៦ ៤០០ ដុល្លារ ដល់ ២៣១ ២០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្ត Hyper SSR ជាពាក្យកាត់មកពីឈ្មោះពេញថា Super Sport Race មានប្រវែងតួខ្លួនសរុប ៤ ៥៥៦ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ២៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់ Hypercar ទ្វា២ នេះ ត្រូវបានផលិតឡើងពីកាបូនហ្វាយបឺ ដែលជួយរថយន្តមានទំងន់ស្រាល និងមានប្រព័ន្ធជ្រែកខ្យល់ aerodynamic បានយ៉ាងល្អ, បំពាក់ចង្កៀងមុខ-ក្រោយជាប្រភេទ LED, កាងក្រោយមានលក្ខណៈបែបស្ព័រ ក៏ដូចជាកាង Spoiler ព្រមទាំងថាសកង់ទំហំ ២០ អ៉ីញជាមួយនឹងដុំហ្វ្រាំងធ្វើពីកាប៊ូនហ្វាយបឺ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅស្ព័រស្រោបដោយស្បែកមុខងារខ្យល់-កំដៅអាច ខណៈនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានទំហំ ៨,៨៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចផ្នែកមួយចំនួនគឺត្រូវបានផលិតឡើងពីកាបូន ព្រមទាំងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ និងឧបករណ៍បំពងសំឡេង ៨ ចំនុច ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្ត Hypercar នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប្រភេទបើកបរប៉ុង ២ មានកម្លាំងសរុប ១២២៤ សេះ និងកម្លាំងរមួល ១២៣០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ១,៩ វិនាទី ផ្គួបជាមួយអាគុយទំហំ ៧៤,៦៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០៦ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Neta X ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធ តម្លៃលក់តែខ្ទង់ ១មុឺនដុល្លារឡើងទៅ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Neta X ប្រភេទ SUV ប្រើប្រាស់អគ្គិសនីសុទ្ធ ទទួលបានការកែមុខមាត់ថ្មី ជាមួយតម្លៃលក់ជាចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២៨ ៣០០ ដុល្លារ គ្រោងនឹងចេញលក់នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ ក្នុងប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦១៩ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦២៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដែលវែងជាង Neta U ៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៩ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ខណពៈប៉ូតុងសម្រាប់បញ្ជាមុខងារសផ្សេងៗត្រូវបានបញ្ជាដោយអេក្រង់ទាំងអស់។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof ទៀតផង ។

ទាក់ទងទៅនឹងការបើកបរវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលថ្មី Toyota Crown Estate ឆ្នាំ ២០២៥ មានទាំង Hybrid និង Plug-in hybrid បង្ហាញខ្លួនជាផ្លូវការ

[បរទេស] បន្ទាប់ពីដាក់បញ្ចញជាផ្លូវការនៅរថយន្ត Toyota Crown Sport ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញបន្ថែមនៅរថយន្ត Toyota Crown Estate ម៉ូដែលឆ្នាំ ២០២៥ ប្រភេទ Wagon គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។

រថយន្តថ្មីនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Highlander និង Venza គឺគ្រោងឆ្អឹង TNGA-K platform មានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១ ៦២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ។ Toyota Crown Estate Wagon ត្រូវបានឌីស្សាញប៉ាណាមុខគ្មាណស៊ុម ជាប់សងខាងចង្កៀងមុខប្រភេទ LED រាងស្លីម ព្រមទាំងថាសក់ងស្ព័រទំហំដល់ទៅ ២១ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ចុងក្រោយផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការតុបតែងស្រដៀងគ្នាទៅនឹងម៉ូដែល Crown ប្រភេទ Crossover ដោយមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto និងកៅអីស្បែកប្រភេទ Softex មុខងារខ្យល់-កំដៅ ។ បន្ថែមពីនេះ ក៏បំពាក់ដំបូលកញ្ចក់ Panoramic sunroof និងអេក្រង់បង្ហាញលើកញ្ចក់ជាដើម ។

ទាក់ទងទៅផ្នែកម៉ាស៊ីនវិញ រថយន្ត ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣៤៩ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២
  • ម៉ាស៊ីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣០៦ សេះ និងកម្លាំងរមួល ៣៩១ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,1 គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩៣ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ និងមានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+