ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC Acadia ជំនាន់ថ្មី ២០២៤ បង្ហាញខ្លួនជាមួយការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងទំនើបជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GMC Acadia ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV កាប៉ីន ៣ ជួរ នៅឯពិរព័ណ៌រថយន្ត Detroit Auto Show ត្រូវបានរចនាឡើងវិញទាំងស្រុង និងទទួលបានបច្ចេកវិទ្យាថ្មី ជាពិសេសម៉ាស៊ីនកម្លាំងជាងមុន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Chevrolet Travers ស៊េរីឆ្នាំ ២០២៤ ពោលគឺ GM C1 platform ដែលទទួលបានម៉ាស៊ីនថ្មីចំណុះ ២,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៨ សេះ និងកម្លាំងរមួល ៤៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ មានទាំងប្រភេទបើកបរ ១ និងប៉ុង ២ ព្រមទាំងអាចអូសសណ្តោងបានដល់ទៅ ២ ២៦៨ គីឡូក្រាម ។

ក្រៅពីបានម៉ាស៊ីនថ្មីហើយ រថយន្តនេះ ក៏ទទួលបានទំហំធំជាងមុនបើធៀបទៅនឹងម៉ូដែលឆ្នាំ ២០២៣ ដែលមានប្រវែងវែងជាងមុន ២៦៩ ម.ម កំពស់ខ្ពស់ជាងមុន ១៩,០៥ ម.ម និងបានបន្ថែមប្រវែងគន្លាតកងមុខ-ក្រោយវែងជាងមុន ២១៣ ម.ម ។ សម្រាប់ការចនានៅផ្នែកខាងក្រៅវិញ មានប៉ាណាទំហំធំរចនាខុសៗគ្នាទៅតាមម៉ូដែលនីមួយៗ អបសងខាងដោយសំណុំចង្កៀង C-shaped LED មានជម្រើសថាសកង់ទំហំ ១៨ អ៉ីញ ដល់ ២២ អ៉ីញ និងចង្កៀងក្រោយ C-shaped LED ។

ចំពោះនៅខាងក្នុងវិញ GMC អះអាងរថយន្ត ៧ កៅអី នេះមានទំហំធំដែលអាចផ្ទុកបន្ថែមទៀតបាន ៨០% នៅពីពេលបត់កៅអីជួរទី៣ និង ៣៦% នៅពេលបត់កៅអីជួរទី ២ ។ សម្រាប់នៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥ អ៉ីញ គាំទ្រដោយប្រព័ន្ធ Google Biuld-in ដែលអាចប្រើប្រាស់កម្មវិធីរបស់ Google ជាច្រើន ឧបករណ៍បំពងសំឡេងម៉ាក Bose ១៦ ចំនុច ព្រមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ Super Cruise ក៏ដូចជាកាម៉េរាចំនួន ៩ ទីតាំង និងប្រព័ន្ធសុវត្ថភាព ជំនួយការអ្នកបើកបរច្រើនជាង ២០ មុខងារឯណ្ណោះ ។

ទាក់ទងទៅនឹងតម្លៃវិញ ក្រុមហ៊ុន GMC មិនទាន់ដាក់បង្ហាញនៅឡើយទេ ប៉ុន្តែសម្រាប់ម៉ូដែលឆ្នាំ ២០២៣ មានតម្លៃលក់ចាប់ពី ៣៦ ៨០០ ដុល្លារ ដល់ ៤៣ ៤០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 ម៉ូដែលឆ្នាំ ២០២៤ មុខមាត់ថ្មី បំពាក់ម៉ាស៊ីនថ្មីខ្លាំងជាងមុន បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ Ford F-150 ម៉ូដែលឆ្នាំ ២០២៤ ជាមួយការកែមុខមាត់ថ្មី ព្រមទាំងបច្ចេកវិទ្យាថ្មីៗ និងការអាប់ដេតជាច្រើនជាមួយនឹងម៉ាស៊ីនស្តង់ដារថ្មី និងអ្វីៗជាច្រើនទៀតដែលធ្វើអោយកាន់តែងាយស្រួលប្រើប្រាស់សម្រាប់អតិថិជនរបស់ខ្លួន។

សម្រាបការ​រចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខ ប៉ាណាទទួលបានការរចនាឡើងវិញទៅតាមម៉ូដែលនីមួយៗ និងចង្កៀង LED ស្តង់ដារជាងមុន ព្រមទាំងអំពូលបំភ្លឺពេលថ្ងៃក៏ត្រូវបានរចនាថ្មី ក៏ដូចជាជម្រើសថាសកង់ថ្មីទំហំចាប់ពី ១៧ អ៉ីញ ដល់ ២២ អ៉ីញ ខណះ នៅផ្នែកខាងក្រោយទទួលបានបច្ចេកវិទ្យា Pro Access Tailgate ទៅលើទ្វារក្រោយ ដែលបើកបានជាបីរបៀបរួមមាន បើកបាន ៣៧ ដឺក្រេ, ៧០ ដឺក្រេ និង ១០០ ដឺក្រេផ្តល់នៅភាពងាយស្រួលក្នុងការចេញ-ចូលទុកដាក់របស់របរ មានសមត្ថភាពអាចផ្ទុកបាន ១ ១១៣ គីឡូក្រាម និងអូសសណ្តោងបានដល់ ៦ ១២៣ គីឡូក្រាម ។ លើសពីនេះ ម៉ូដែល Raptor R ទទួលបានកាងមុខធំជាងមុន និងប្រព័ន្ធ suspension ថ្មីព្រមទាំងថាសកង់ទំហំដល់ទៅ ៣៧ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុង Ford F-150 នៅលើតាប្លូមានត្រូវបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញជាស្តង់ដារសម្រាប់ម៉ូដែលទាំងអស់ ភ្ជាប់មុខងារដោយប្រព័ន្ធប្រតិបត្តិការ Sync 4 និង BlueCruise version 1.2 ជាដើម។ លើសពីនេះ Ford F-150 ទទួលបានអេក្រង់បង្ហាញលើកញ្ចក់ជាលើកដំបូង និងទទួលបានសេវាកម្ម Ford Stolen Vehicle Service នៅអាមេរិកខាងជើងដំបូងគេបង្អស់ ដែលអាចជួយរថយន្តបានប្រសិនបើត្រូវបានគេលួច។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ាស៊ីនចំណុះ ៣,៣ លីត្រ V6 ត្រូវបានបោះបង់ចោល ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ៥,០ លីត្រ V8, ម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 និងម៉ាស៊ីនស្តង់ដាចំណុះ ២,៧ លីត្រ EcoBoost ខណះម៉ូដែល F-150 Rator R នៅតែប្រើម៉ាស៊ីន Supercharged ចំណុះ ៥,២ លីត្រ V8 ដដែល ក្នុង Ford អះអាងថាម៉ាស៊ីនថ្មីនឹងមានកម្លាំងខ្លាំងជាមុន ជាមួយរបៀបបើកបរ BlueCruise, tow/hual, និង Off-road ។ បន្ថែមពីនេះ Ford ក៏មានគម្រោងផលិតរថយន្តនេះម៉ូដែលកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីន powerBoost ចំណុះ ៣,៥ លីត្រ ដែលមានតម្លៃដូចគ្នាទៅនឹងម៉ូដែលចំហេះក្នុងផងដែរ ខណៈតម្លៃនៅមិនបង្ហាញនៅឡើយទេ៕

F-150 Rator R

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តដើរដោយចំហាយទឹក (hydrogen) នៅលើទូទាំងពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៣

[ទីផ្សារបរទេស] យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូរ៉េខាងត្បូង ការលក់រថយន្តដើរដោយថាមពលអ៉ីដ្រូសែន ឬចំហាយទឹកនៅទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៣ ដោយការលក់កើនឡើងត្រឹមតែ ៩ ៦១៩ គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៩,៦% ។

hyundai Nexo

ការ​លក់​រថយន្ត​ប្រើ​អ៉ីដ្រូសែន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ធ្លាក់​ចុះ ៣៨,៧% ដោយ​មាន​តែ ៣ ៣៩០ គ្រឿង​ប៉ុណ្ណោះ​ដែល​លក់​បាន​ចាប់​ពី​ខែ​មករា​ដល់​ខែ​កក្កដា។ ក្នុងនោះ​ក្រុមហ៊ុន Toyota ម៉ាក​យីហោនាំមុខគេផ្នែក​រថយន្ត​ដែល​ដើរ​ដោយ​ថាមពល​អ៉ីដ្រូសែន​សំខាន់​នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​តែ ២ ៨៨៤ គ្រឿង​ប៉ុណ្ណោះ។

ក្រុមហ៊ុន Hyundai Motor Company នៅតែនាំមុខគេនៅក្នុងទីផ្សាររថយន្តអ៉ីដ្រូសែន ដោយលក់រថយន្ត NEXO និង ELEC CITY ចំនួន ៣ ៦៦២ គ្រឿង ដែលជាចំណែកទីផ្សារ ៣៨,១% ប៉ុន្តែការលក់ NEXO នៅតែធ្លាក់ចុះ ៤០% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ ការលក់ដ៏យឺតយ៉ាវរបស់ Toyota Mirai បានបន្តកើនឡើងចាប់តាំងពីខែឧសភាឆ្នាំ ២០២៣ ។

គួរឲ្យដឹងដា សម្រាប់ទីផ្សាររថយន្តអ៉ីដ្រូសែនគឺផ្តោតលើរថយន្តពាណិជ្ជកម្មច្រើនជាង ដោយនៅក្នុងនោះ ប្រទេសចិនបន្តរីកចម្រើនជាមួយនឹងចំណែកទីផ្សារជាង ៣០% រួមជាមួយប្រទេសកូរ៉េ។ ខណៈ​ សម្រាប់​សហរដ្ឋ​អាមេរិក រថយន្ត Toyota Mirai ទើប​តែ​ទទួល​បាន​ការ​លក់​យ៉ាង​ខ្លាំង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Fortuner ឆ្នាំ ២០២៣ លក់ដាច់ជាងគេក្នុងចំណោម SUV ទាំង ៥ ក្នុងខែសីហា នៅប្រទេសថៃ

[ទីផ្សារបរទេស] ទីផ្សាររថយន្តប្រភេទ SUV ដែលជារថយន្តដែលត្រូវបានផលិតឡើងនៅលើមូលដ្ឋាននៃរថយន្តភីកអាប់ ដោយមាន​ការ​ពេញ​និយម​ខ្លាំង​ដោយ​សារ​តែមាន​ទំហំ​​ធំ និង​កំពស់ខ្ពស់​សម្រាប់បើកបរគ្រប់ស្ថានភាពផ្លូវ។ ខាងក្រោមនេះ ជារថយន្តប្រភេទ SUV ៧កៅអី ទាំង ៥ ដែលលក់ដាច់ជាងគេនៅក្នងខែសីហា ឆ្នាំ ២០២៣ ក្នុងប្រទេសថៃក្នុងចំនួនសរុប ៥ ០៦៩គ្រឿង ៖

១) Toyota Fortuner ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ២០៤៧ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៣៨ ៦៤០ ដុល្លារ ដល់ ៥៤ ៤៩០ ដុល្លារ ។

២) Isuzu Mu-x ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ១៥៧៦ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៣២ ៤២៩ ដុល្លារ ដល់ ៤៦ ០៥៩ ដុល្លារ ។

៣) Ford Everest ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ១១៣៨ គ្រឿងជាមួយតម្លៃលក់ចាប់ពី ៤១ ១៤១ ដុល្លារ ដល់ ៥២ ១០១ ដុល្លារ ។

៤) Mitsubishi Pajero Sport ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ២៣២ គ្រឿងជាមួយតម្លៃលក់ចាប់ពី ៣៦ ៥០៤ ដុល្លារ ដល់ ៤៦ ៧៦១ ដុល្លារ ។

៥) Nissan Terra ម៉ូដែលឆ្នាំ ២០២៣ ដោយរថយន្តនេះ លក់បានចំនួន ៧៦ គ្រឿងជាមួយតម្លៃលក់ចាប់ពី ៣៣ ៦៩៤ ដុល្លារ ដល់ ៤២ ១២៥ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

YangWnag U6 របស់ BYD ជារថយន្តដែលមានប្រព័ន្ធជ្រែកខ្យល់ aerodynamic ល្អជាងគេនៅលើសកលលោក

[បរទេស] រថយន្ត YangWnag U6 ដែលស្ថិតនៅក្រោមក្រុមហ៊ុនផលិតរថយន្ត BYD ក្លាយជារថយន្តដែលមានប្រព័ន្ធជ្រែកខ្យល់ aerodynamic ល្អជាងគេលើលោក ជំនួសដំណែងពីរថយន្ត Mercedes-Benz EQS និង Lucid Air ដែលមានកម្លាំងចាញ់ខ្យល់ទាបបំផុតត្រឹម ០,១៩៥ Cd ប៉ុណ្ណោះ នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្ត BYD ។

YangWang U6 មិន​ទាន់​បាន​បង្ហាញ​ខ្លួន​នៅ​ឡើយ​ទេ ប៉ុន្តែ​ថ្មីៗ​នេះ​ ​បាន​បង្ហាញ​ខ្លួន​ក្នុង​គំនូរ​ប៉ាតង់​ដែល​បង្ហាញ​ទាំង​ស្រុង​នៃ​ការ​រចនា​ផ្នែក​ខាង​ក្រៅ​របស់​រថយន្តនេះ ដោយនៅផ្នែកខាងមុខស្រដៀងទៅនឹងរថយន្ត YangWang U9, របាំងការពារភុងរចនាបែប Taycan-style កញ្ចក់ចំហៀងដែលមានទំហំធំ ដំបូលលាបពណ៌ខ្មៅជាដើម ។

សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធទំនងជានឹងទទួលយកការបំពាក់ quad-motor របស់ YangWang ដែលអាចផលិតកម្លាំងបានលើសពី ១១០០ សេះ ហើយក្រុមហ៊ុនក៏អាចបំពាក់រថយន្ត Sedan ជាមួយនឹងប្រព័ន្ធព្យួរ Disus-X ដ៏ទំនើបនៃរថយន្តទំនើបរបស់ខ្លួន ទោះបីជាមិនមានការបញ្ជាក់អ្វីនៅពេលនេះក៏ដោយ។

YangWang U9

សម្រាប់រថយន្ត YangWang U6 នឹងមានតម្លៃប្រហែល ១០៨ ៩២៣ ដុល្លារ ដែលមានតម្លៃធូរជាង Tesla Model S Plaid ដែលមានតម្លៃ ១៤០ ០៨៩ ដុល្លារនៅក្នុងប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota កំពុងពិចារណាក្នុងការផលិតភីកអាប់ខ្នាតតូចទៅប្រជែង Ford Maverick និង Hyundai Santa Cruz

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបង្ហាញពីលទ្ធភាពក្នុងការផលិតរថយន្តភីកអាប់ខ្នាតតូច បន្ទាប់ពីមានរបាយការណ៍ថាក្រុមហ៊ុនកំពុងពិចារណាផលិតដើម្បីទៅប្រជែងជាមួយរថយន្ត Ford Maverick និង Hyundai Santa Cruz ។

ក្នុងនោះ អនុប្រធានក្រុមហ៊ុន Toyota Motor North America Group និងជាអ្នកគ្រប់គ្រងទូទៅ លោក Dave Christ បាននិយាយទៅកាន់គេហទំព័រ Automotive News ថាក្រុមហ៊ុនបានមើលឃើញថាភីកអាប់ Maverick ទទួលបានជោគជ័យខ្លាំងដែលលក់បានចំនួនដល់ទៅ ៧៤ ៣៧០ គ្រឿងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ។

Ford Maverick

ដោយមានការទាមទារឲ្យផលិតភីកអាប់ខ្នាតតូចពីអ្នកចែកចាយរបស់ខ្លួន ជាមួយគ្នានេះ គេហទំព័រ Automotive News បានពិភាក្សាជាមួយលោក Steve Gates ដែលជាប្រធានក្រុមប្រឹក្សាអ្នកចែកចាយរថយន្ត Toyota ក្នុងនោះលោកបានប្រាប់ និងសមាជិកផ្សេងទៀតនៃគណៈកម្មាធិការផលិតផលរបស់ក្រុមប្រឹក្សាបានស្នើសុំជាផ្លូវការក្នុងការផលិតភីកអាប់ខ្នាតតូច ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេរាយការណ៍ថានឹងមិនមកដល់រហូតដល់ឆ្នាំ ២០២៧ នោះទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW iX5 Hydrogen ដើរដោយថាមពលចំហាយទឹក បានធ្វើតេស្តដ៏លំបាកបំផុតនៅប្រទេសអារ៉ាប់រួម

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត BMW iX5 Hydrogen ប្រភេទ SUV ដើរដោយថាមពលចំហាយទឹកបានបញ្ចប់ការធ្វើតេស្តសាកល្បងភាពធន់យ៉ាងលំបាកនៅក្នុងប្រទេសអារ៉ាប់រួម ជាមួយដំណើរការបានល្អនៅក្នុងអាកាសធាតុក្តៅខ្លាំង ដែលជាលើកទីមួយដែល iX5 ឆ្លងកាត់ការធ្វើតេស្តអាកាសធាតុក្តៅនៅក្នុងប្រភេទអារ៉ាប់រួម (UAE) ។

BMW បានធ្វើតេស្តសាកល្បងជាច្រើនដងទៅលើរថយន្ត BMW iX5 Hydrogen ដែលបច្ចុប្បន្នកំពុងប្រើប្រាស់នៅអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក។ ក្នុងនោះ BMW ចង់បង្កើនការយល់ដឹងអំពីការប្រើប្រាស់ប្រចាំថ្ងៃរបស់រថយន្តអ៉ីដ្រូសែន ទាំងការពិសោធន៍ដែលអាចត្រូវបានអនុវត្តចំពោះការផ្តល់ជូនថាមពលកោសិកាប្រេងឥន្ធនៈនាពេលអនាគតផងដែរ។

គួរឲ្យដឹងថា ជាមួយនឹងបណ្តាញស្ថានីយ៍អ៉ីដ្រូសែនដែលអាចប្រើបាន រថយន្តដូចជា iX5 អាចជាទីតាំងកណ្តាលដ៏ល្អឥតខ្ចោះរវាងរថយន្តដែលប្រើសាំង និងរថយន្តអគ្គិសនីសុទ្ធ ។ រថយន្តនេះ មានធុងសម្រាប់រក្សាទុកអ៉ីដ្រូសែនចំនួន ២ ដែលផលិតពីផ្លាស្ទិក-កាបូន (CFRP) ដែលអាចផ្ទុកអ៉ីដ្រូសែនបានទំងន់សរុប ១៣,២ ផោន ស្មើនឹង ៦ គីឡូក្រាម ដោយអាចបើកបរបានចម្ងាយប្រហែលជាង ៥០០ គីឡូម៉ែត្រ ជាមួយកម្លាំង ៣៩៥ សេះ ដែលមានកម្លាំងខ្លាំងជាង X5 sDrive40i ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Geometry G6 ប្រើអគ្គិសនីសុទ្ធ បំពាក់បចេ្ចកវិទ្យា HarmonyOS តម្លៃតែខ្ទង់ ១ មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely Geometry G6 ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ២០ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៥២ ម.ម ទទឹង ១ ៨០៤ ម.ម កំពស់ ១ ៥២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ Geometry G6 ភ្ជាប់មកជាមួយភាសារចនាថ្មី ដោយនៅផ្នែកខាងមុខ មានប៉ាណាបិទជិត ចង្កៀងមុខ LED រាងស្លីម អំពូលបំភ្លឺពេលថ្ងៃ LED អូសកាត់ជាមួយឡូហ្គោ Geely នោចំកណ្តាល ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្តបញ្ឈ touchscreen ទំហំ ១៤,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS operate system ព្រមទាំងប្រព័ន្ធបើកបរដោយស្វ័យប្រវតិ្តកម្រិត ២ ផងដែរ ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ មានជម្រើសចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៦,១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយអាគុយទាំង២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿនអាចសាកពី ៣០% ទៅ ៨០% ត្រឹមរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធ GAC Hycan V09 សាកភ្លើងពេញម្តងជិះបាន ៧៦២ គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការបើកទទួលការកក់ទុកនៃរថយន្ត GAC Hycan V09 ស៊េរីថ្មី ប្រភេទ MPV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៤៣ ៥០០ ដុល្លារ ដល់ ៦២ ៦០០ ដុល្លារនៅក្នុងប្រទេសចិន ។

រថយន្តអគ្គិសនីនេះ ផលិតឡើងផ្អែកនៅលើ H-GRA pure electric architecture មានប្រវែងតួខ្លួនសរុប ៥ ២១៥ ម.ម ទទឹង ១ ៩៦៧ ម.ម កំពស់ ១ ៩១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Shining Star ជាមួយទ្វាររូតចំហៀងអេឡិចត្រូនិចចសងខាង ព្រមទាំងសេនស័រចំនួន ២៤ ចំនុច និងភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ H-VIP 3.0 intelligent driving system ដែលមានមុខងារដល់ទៅ ៣០ មុខងារឯណ្ណោះ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ ដោយរួមមានកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ចំនួន ២ និងអេក្រង់ខាងអ្នកដំណើរទំហំ ១២,៣ អ៉ីញ ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកឥតប្រើខ្សែចំនួន ២ ឧបករណ៍បំពងសំឡេង ២២ ចំនុច កៅអីជួរទី ២ មានមុខងារខ្យល់-កំដៅ និងម៉ាស្សា ព្រមទាំងអេក្រង់ទំហំ ១៧,៣ អ៉ីញ ផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៧០ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ និងមានជម្រើសអាគុយចំនួន ៣ រួមមាន អាគុយទំហំ ៩២ គីឡូវ៉ាត់ម៉ោង, ៩៥,១៦ គីឡូវ៉ាត់ម៉ោង និង ១១៤,១៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ និង ៧៦២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយប្រព័ន្ធ 800V high-voltage សាកភ្លើង ៥ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

7Apple ចូលជាដៃគូផ្តាច់មុខជាមួយ 70mai សម្រាប់ការចែកចាយកាំមេរ៉ា Dash Cam និងគ្រឿងបរិក្ខារថយន្តក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខគេគឺ 7Apple​ Tech បានប្រកាសពីភាពជាដៃគូដំបូងគេនៅថ្ងៃនេះជាមួយក្រុមហ៊ុន 70mai ដែលជាក្រុមហ៊ុនផលិតកាំមេរ៉ា និងគ្រឿងបន្ថែមរថយន្តឈានមុខគេដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នា (MOA) ដែលធ្វើឡើងនៅសណ្ឋាគារ​ភ្នំពេញ ក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់ការចាប់ផ្តើមជាផ្លូវការនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ។

ភាពជាដៃគូរផ្តាច់មុខផ្តល់ឱ្យក្រុមហ៊ុន 7Apple Tech នូវសិទ្ធិចែកចាយ និងលក់ផលិតផល 70mai ទាំងមូលទាំងស្រុងនៅក្នុងទីផ្សារកម្ពុជា។ ភាពជាដៃគូនេះតំណាងឱ្យសហជីពនៃអ្នកដឹកនាំឧស្សាហកម្មទាំងពីរដែលឧទ្ទិសដល់ការជំរុញសុវត្ថិភាពផ្លូវថ្នល់ បង្កើនបទពិសោធន៍ នៃការបើកបរ និងការនាំយកគ្រឿងបន្លាស់រថយន្តទំនើបឈានមុខគេ។

ក្នុងពិធីនោះ លោក Heng Pheng នាយកប្រតិបត្តិនៃក្រុមហ៊ុន 7Apple បានសម្តែងការសាទរចំពោះកិច្ចសហការនេះ ដោយបញ្ជាក់ថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមួយ ដោយសារយើងដាក់មូលដ្ឋានគ្រឹះសម្រាប់ភាពជាដៃគូដែលនឹងកំណត់ឡើងវិញនូវសុវត្ថិភាព និងភាពងាយស្រួលនៃផ្លូវថ្នល់នៅកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់ 70mai សម្រាប់ភាពច្នៃប្រឌិត។ កាំមេរ៉ា និងគ្រឿងបន្លាស់រថយន្តគឺគ្មានគូប្រៀប ហើយយើងមានកិត្តិយសដែលត្រូវបានជ្រើសរើសជាដៃគូផ្តាច់មុខរបស់ពួកគេនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

ភាពជាដៃគូរវាង 7Apple និង 70mai កើតឡើងចំពេលដែលទីផ្សាររថយន្តនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងការកើនឡើងនៃតម្រូវការសម្រាប់គ្រឿងបន្លាស់រថយន្តគុណភាពខ្ពស់។ ជាមួយនឹងកំណត់ត្រានៃឧត្តមភាពរបស់ 70mai និងការយកចិត្តទុកដាក់របស់ 7Apple ក្នុងការផ្តល់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ដល់អតិថិជនរបស់ខ្លួន ការសហការនេះត្រូវបានកំណត់ដើម្បីបង្កើតស្តង់ដារថ្មីនៃឧត្តមភាពនៅក្នុងឧស្សាហកម្មនេះ។

“យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយក្រុមហ៊ុន 7Apple ដើម្បីនាំយកកាំមេរ៉ា និងគ្រឿងបន្លាស់រថយន្តទំនើបៗរបស់យើងទៅកាន់អ្នកបើកបរកម្ពុជា។ ការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការបង្កើតថ្មី សុវត្ថិភាព និងគុណភាពធ្វើឱ្យភាពជាដៃគូនេះសមឥតខ្ចោះ” នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិ នៃ 70mai។

ពិធីចុះហត្ថលេខានេះមានការចូលរួមពីនាយកប្រតិបត្តិសំខាន់ៗមកពីក្រុមហ៊ុនទាំងពីរ ភ្ញៀវកិត្តិយស និងសមាជិកសារព័ត៌មាន។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់អ្នកចូលរួមដើម្បីធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរការប្តេជ្ញាចិត្ត និងស្វែងយល់ពីផលប៉ះពាល់សក្តានុពលនៃកិច្ចសហការនេះលើទិដ្ឋភាពយានយន្តកម្ពុជា។

ជំនាញរបស់ 7Apple ក្នុងដំណោះស្រាយបច្ចេកវិជ្ជារួមផ្សំជាមួយនឹងផលិតផលរថយន្តទំនើបៗរបស់ 70mai ត្រូវបានគេរំពឹងថានឹងផ្តល់ជូនអតិថិជនកម្ពុជានូវផលិតផលដ៏ទូលំទូលាយដែលត្រូវបានរចនាឡើងដើម្បីបង្កើនសុវត្ថិភាព ភាពងាយស្រួល និងបទពិសោធន៍នៃការបើកបរ។

សម្រាប់ការសាកសួរព័ត៌មាន និងព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ខេមបូអូតូ ឬលេខទូរស័ព្ទ 015 811 117

អំពី 7Apple៖

7Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខគេ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយទំនើបទាន់សម័យ ដែលធ្វើអោយជីវិតកាន់តែសម្បូរបែប។ ដោយផ្តោតលើអតិថិជនជាកណ្តាល និងបច្ចេកវិទ្យាទំនើប 7Apple មានគោលបំណងឈានមុខគេក្នុងការច្នៃប្រឌិតនៅកម្ពុជា និងលើសពីនេះ។

អំពី 70mai:

70mai គឺជាក្រុមហ៊ុនផលិតដ៏លេចធ្លោនៃកាំមេរ៉ា និងគ្រឿងបរិក្ខារថយន្ត ដែលល្បីល្បាញដោយសារការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគុណភាព និងការច្នៃប្រឌិត។ ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៅក្នុងឧស្សាហកម្មរថយន្ត 70mai ខិតខំពង្រឹងសុវត្ថិភាពចរាចរណ៍ និងបង្កើនបទពិសោធន៍នៃការបើកបរតាមរយៈផលិតផលទំនើបៗរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+