ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីខ្នាតតូចរបស់ Geely សាកភ្លើងពេញម្តងជិះបាន ២០០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Geely Geeme Panda Knight ប្រើប្រាស់អគ្គិសនីសុទ្ធខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ៧៣៩២ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

Geely Geeme Panda Knight គឺជារថយន្តអគ្គិសនីខ្នាតតូច ឬ MINI EV ដែលត្រូវបានផលិតឡើងពីម៉ូដែល Panda Mini EV មានប្រវែងតួខ្លួនសរុប ៣ ១៣៤ ម.ម ទទឹង ១ ៥៦៥ ម.ម, កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១៥ ម.ម។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដែលមានលក្ខណះមើលទៅហាប់ណែន ឌីស្សាញបែប Off-Road ដោយនៅផ្នែកខាងមុខមានប៉ាណាពណ៌ខ្មៅជាប់សងខាងដោយចង្កៀងបំភ្លឺផ្លូវរាងមូល ព្រមប្រើប្រាស់នៅថាសកង់ alloy wheels ទំហំ ១៤ អ៉ីញ និងមានរបាំងការពារមួយជុំរថយន្តផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ អាចភ្ជាប់ Bluetooth ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបឌីជីថល និងមានទំហំអាចផ្ទុកបាន ៨០០ លីត្រ ។

ទាក់ទងនឹងថាមពលវិញ រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន មានកម្លាំង ៤០ សេះ និងកម្លាំង ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,០៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ទំហំ ២២ គីឡូវ៉ាត់ អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan CS55 Plus ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី តម្លៃតែជាង ១ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan CS55 Plus ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ទទួលបានការឌីស្សាញថ្មីមួយចំនួន មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ១៥ ៧០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥៣៩ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៦ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានការឌីស្សាញថ្មីទំហំធំជាងមុន ចង្កៀងមុខ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងបំពាក់ថាសក់ងប្រភេទ alloy wheel និងផ្នែកខាងក្រោយបំពាក់ចង្កៀងប្រភេទ LED ចំនួន ១២៨ គ្រាប់, កាង spoiler ជាប់ដំបូលលយមកក្រៅ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ខណៈកៅអី និងដៃចង្កូតស្រោបដោយស្បែកប្រភេទ microfiber ។ លើសពីនេះ ក៏មានមកជាមួយ ដំបូលកញ្ចក់ panoramic sunroof, កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៨៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ុតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទបើកបរប៉ុង ១ ជាមួយរបៀបបើកបរចំនួន ៣ គឺ Eco, Normal និង Sport និងមានកម្រិតស៊ីប្រេងចន្លោះ ៦ លីត្រ ទៅ ៧ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងផលពិបាកៗទាំង ៥ នេះសិន មុនសម្រេចចិត្តទិញរថយន្តពណ៌ស

រថយន្តពណ៌សនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅជុំវិញពិភពលោក ដោយសារមើលទៅមានសភាពស្អាតជាងពណ៌តួខ្លួនរថយន្តផ្សេង។ ប៉ុន្តែតើអ្នកដឹងទេថា រថយន្តពណ៌សក៏មានគុណវិបត្តិដែលមនុស្សជាច្រើននឹកស្មានមិនដល់ ដូច្នេះ​ហើយ​អ្នក​គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​ជិះ​រថយន្ត​ពណ៌​ស។ ខាងក្រោមនេះ ជាគុណវិបត្តិទាំង ៥ របស់រថយន្តពណ៌ស៖

១) រថយន្តពណ៌សឆាប់ឡើងពណ៌លឿង៖ រថយន្តពណ៌សនៅពេលចត ឬទុកចោលហាលថ្ងៃជារាល់ថ្ងៃ វា​នឹង​ធ្វើ​ឲ្យពណ៌​​ប្រែ​ទៅ​ជា​លឿង និង​ស្រអាប់។ លើស​ពី​នេះ​ទៅ​ទៀត ទឹកថ្នាំលាប​ម៉ាក​ខ្លះ​អាច​ធ្វើ​ឲ្យ​រថយន្ត​ពណ៌​ស​មាន​សភាព​ស្រអាប់​ផង​ដែរ ។ ដូច្នេះ ម្ចាស់រថយន្តត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការជ្រើសរើសផលិតផលថែរក្សាថ្នាំលាបរថយន្ត ។

២) រថយន្តពណ៌សឆាប់ប្រឡាក់៖ ដោយសារតែពណ៌សគឺជាពណ៌ភ្លឺ ដូច្នេះស្នាមប្រឡាក់កខ្វក់អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ជាងពណ៌រថយន្តផ្សេងទៀត ជាពិសេសនៅពេលបើកបរលើផ្លូវសើម ឬនៅលើដី។

៣) ពណ៌​ស​ចាំងពន្លឺខ្លាំងជាងរថយន្តផ្សេងៗ ៖ តួខ្លួន​រថយន្ត​ពណ៌​សមានភាពចាំងពន្លឺខ្លាំង ដែល​​ធ្វើឲ្យពណ៌​ឬការឌីស្សាញខ្សែបន្ទាត់នៅលើ​តួខ្លួនមើល​មិន​ច្បាស់​ដូច​រថយន្ត​ពណ៌​ផ្សេង​ នេះអាចកាត់បន្ថយភាពស្រស់ស្អាតរបស់រថយន្តផងដែរ ។

រូបតំណាង

៤) រថយន្តពណ៌សពិបាកនៅពេលមានបុកប៉ះ ឬឆ្កូតទឹកថ្នាំ៖ ប្រសិន​បើ​រថយន្ត​ពណ៌​ស នៅពេលមានឆ្កូតទឹកថ្នាំ​ត្រូវ​ការ​លាប​ពណ៌​ដោយ​សារ​តែ​វា​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​គ្រោះ​ថ្នាក់​នោះ វា​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​ខូច​ទ្រង់ទ្រាយ​ពណ៌​ដែល​មើល​ឃើញ​ជាង​ពណ៌​ផ្សេង​ទៀត។ ដូច្នេះហើយ ប្រសិនបើអ្នកត្រូវការយកឡានរបស់អ្នកទៅហាងលាបពណ៌។ អ្នក​គួរ​ប្រើ​វិធី​ប្រៀបធៀប​ពី​ពណ៌​ដើម​របស់​រថយន្ត។ ដើម្បីទទួលបានពណ៌ថ្មីដែលមើលទៅជិតដូចដើមតាមដែលអាចធ្វើទៅបាន។

៥) រថយន្តពណ៌សមានតម្លៃថ្លៃជាងពណ៌ធម្មតា៖ ជាពិសេសនោះ នៅពេលអ្នកទិញរថយន្តពណ៌ស White pearl ឬ​ពណ៌បែប ceramix crystal អតិថិជន​ត្រូវ​ចំណាយ​ប្រាក់​ច្រើនបន្ថែម​ទៀត​បើ​ធៀប​នឹង​ពណ៌​ផ្សេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! ភីកអាប់ Ford Ranger ម៉ូដែលកូនកាត់ hybrid គ្រោងនឹងមកដល់ជាផ្លូវការនៅអាទិត្យក្រោយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅប្រទេសអូស្ត្រាលី បានធ្វើការបញ្ជាក់ច្បាស់ៗថា ភីកអាប់ដែលបង្ហាញពីការប្រកាសដ៏សំខាន់មួយសម្រាប់ម៉ូដែលដែលលក់ដាច់បំផុតរបស់ខ្លួន Ford Ranger ម៉ូដែលកូនកាត់ hybrid ដែលនឹងមកដល់នៅទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

ដោយនៅក្នុងនោះ Ford បានបញ្ចេញវីដេអូ Teaser រយៈពេល ១០ វិនាទីនៅលើវេទិការ X ដែលពីមុនជា Twitter គ្រោងនឹងដាក់លក់ភីកអាប់ Ford Ranger Hybrid នៅក្នុងប្រទេសអូស្ត្រាលី និងបានបង្ហាញពីទិដ្ឋភាពប្លែកៗ រួមជាមួយនឹងចំណង​ជើង​ដែល​អម​ជាមួយ​វីដេអូ​នោះ​ថា the best of both worlds is comming ដែលរំពឹងថា FORD RANGER នឹងមកជាមួយបច្ចេកវិទ្យាសម្រាប់ភីកអាប់ថ្មីផងដែរ។

សម្រាប់​ម៉ូដែល​កូនកាត់​ hybrid នេះ គេ​រំពឹង​ថា​នឹងធ្វើការរួមគ្នាជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ twin-turbo និងម៉ូទ័រអគ្គិសនី មានកម្លាំង ២១០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ។ សម្រាប់ព័ត៌មានបន្ថែម មានតែរងចាំដល់ភីកអាប់បង្ហាញខ្លួននៅអាទិត្យក្រោយនេះ ៕

Generated by pixel @ 2023-09-15T02:30:44.454457
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពន្លត់ម៉ាស៊ីនភ្លាមៗ បន្ទាប់ពីបើកបរ​ក្នុង​ចម្ងាយ​ឆ្ងាយ ធ្វើឲ្យម៉ាស៊ីនឆាប់ខូចមែនឬអត់?

[ចំណេះដឹង] អ្នកប្រើប្រាស់រថយន្តមួយចំនួន​ច្រើន​បានជឿ​ថា ការបើកបរក្នុងរយៈពេលយូរជាមួយចម្ងាយ​​ឆ្ងាយ នៅពេលឈប់​មិន​គួរ​ពន្លត់ម៉ាស៊ីនភ្លាមៗ​ទេ ព្រោះវាអាចធ្វើឱ្យម៉ាស៊ីនខូច។ ជាក់ស្តែង បើ​បើក​បរ​ផ្លូវ​ឆ្ងាយ ឬ​ប្រើ​ល្បឿន​លឿន​ក្នុង​រយៈ​ពេល​យូរដែលធ្វើឲ្យម៉ាស៊ីនធ្វើការខ្លាំង ជា​ពិសេស​ម៉ាស៊ីន​ម៉ាស៊ូត turbo ដែល​មាន​នៅ​ក្នុង​រថយន្ត​ភីកអាប់​ទូទៅ ម៉ាស៊ីនគួរតែទុកចោល ២-៣ នាទីមុនពេលពន្លត់ បើ​មិន​ដូច្នេះ​ទេ វា​អាច​នឹង​ខូច​ម៉ាស៊ីន ឬ turbo core។

ដោយសារតែអ្នកប្រើប្រាស់គិតថាធ្វើបែបនេះធ្វើឲ្យមានបញ្ហាដល់ម៉ាស៊ីន ​ទើប​អ្នកប្រើប្រាស់រ​មួយ​ចំនួន​បាន​បំពាក់បន្ថែម Turbo Timer ដែលជាប្រព័ន្ធជួយ​ពន្យារ​ពេល​ឲ្យ​ម៉ាស៊ីន​ដំណើរការ​បន្ត​រហូត​ដល់​ពេល​កំណត់ បន្ទាប់មកម៉ាស៊ីននឹងបិទដោយស្វ័យប្រវត្តិ បើទោះជាអ្នកបើកបរមិននៅខាងក្នុងរថយន្តក៏ដោយ។

គួរបញ្ជាក់ផងដែរថា នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​ដែល​ថា​ការ​ពន្លត់​ម៉ាស៊ីន​ភ្លាម​ៗ​បន្ទាប់​ពី​ធ្វើ​ដំណើរ​ដ៏​យូរ​នោះ​វា​នឹង​ធ្វើ​ឱ្យ​ម៉ាស៊ីន​ឬ​ turbo ខូច​ដោយសារ​កំដៅ​ដែល​កកកុញ​ក្នុង​ប្រព័ន្ធនោះទេ ព្រោះ​បច្ចុប្បន្ន​វិស្វករ​បាន​ធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនៅប្រព័ន្ធ​ស្អំម៉ាស៊ីន ឬហៅថា cooling system ដែលជួយដល់ម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាព ។

អ្វី​ដែល​សំខាន់​ពិត​ប្រាកដ​ដែល​ជួយ​រក្សា​ម៉ាស៊ីន​ឲ្យ​នៅ​ក្នុង​ស្ថានភាព​ល្អ​គឺ​ការ​យក​រថយន្ត​ទៅ​ពិនិត្យ​ជា​ប្រចាំ​តាម​ការ​បញ្ជាក់​ដោយ​ក្រុមហ៊ុនផលិតរថយន្ត នេះនឹងជួយពន្យារអាយុជីវិតរបស់ម៉ាស៊ីន និងរក្សាវាឲ្យស្ថិតក្នុងស្ថានភាពល្អបានយូរផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គន្លឹះទាំង ៥ ធ្វើឲ្យរថយន្តស៊ីសាំងតិចជាងមុនសម្រាប់រថយន្តប្រើប្រអប់លេខអូតូ

[ចំនេះដឹង] ក្នុង​អំឡុង​ពេល​ដែល​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ជា​រៀង​រាល់​ថ្ងៃ​បែប​នេះ ពួកយើងមកដឹងគន្លឹះមួយចំនួន សម្រាប់ការបើកបររថយន្តប្រអប់លេខអូតូ ដើម្បីសន្សំសំចៃប្រេងបានច្រើន។ ខាងក្រោមនេះជាគន្លឹះចំនួន ៥ ដែលអាចជួយដល់លោកអ្នកដែលប្រើប្រាស់រថយន្តប្រភេទប្រអប់លេខអូតូចេញពីការស៊ីប្រេងខ្លាំង៖

១) ការជាន់ហ្គាលបន្ថែមល្បឿនមួយៗ កុំប្រយាប់ ៖ ម៉ាស៊ីនស៊ីប្រេងច្រើនបំផុតពេលយើងកំពុងជាន់ហ្គាលបន្ថែមល្បឿន ដូច្នេះហើយ អ្នកគួរនៅពេលបញ្ឆេះម៉ាស៊ីនហើយ គួរតែជាន់ហ្គាលយឹតៗកុំប្រយាប់ ។ ប្រសិនបើ​អ្នក​ចង់បន្ថែមល្បឿន​ អ្នក​គួរតែដក​ជើង​ចេញ​ពី​ហ្គាល បន្ទាប់មកជាន់ហ្គាលបន្ថែមល្បឿនម្តងទៀត ការធ្វើបែបនេះ ​នឹង​ជួយ​កាត់​បន្ថយ​កម្លាំងម៉ាស៊ីនធ្វើការខ្លាំងជាងមុន​។

២) គួរបើកបរប្រើល្បឿនថេរ ៨០-៩០ គីឡូម៉ែត្រក្នុងមួយម៉ោង៖ ដោយសារតែល្បឿននេះគឺជារយៈពេលដែលម៉ាស៊ីននឹងស៊ីប្រេងតិចបំផុតបើធៀបនឹងចម្ងាយដែលបានធ្វើដំណើរ។ អ្នកគួរតែបើកបរក្នុងល្បឿនថេរ កាត់បន្ថយការជាន់ហ្វ្រាំងមិនចាំបាច់ វាអាចចំណាយពេលយូរបន្តិចដើម្បីទៅដល់គោលដៅរបស់អ្នក ប៉ុន្តែការធ្វើបែបពិតជានឹងសន្សំសំចៃប្រេងកាន់តែច្រើន ។

៣) បើក ឬលៃតម្រូវម៉ាស៊ីនត្រជាក់ឲ្យខ្ពស់ជាងមុនបន្តិច៖ ជាទូទៅប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្តរួមចំណែកដល់ការបង្កើនការប្រើប្រេងរបស់ម៉ាស៊ីន។ ព្យាយាមលៃតម្រូវសីតុណ្ហភាពខ្ពស់ជាងធម្មតាបន្តិច យ៉ាងហោចណាស់ ខ្ពស់ជាង ២ ទៅ ៣ ដឺក្រេ ដែលវាជួយទៅដល់ខ្យល់របស់ម៉ាស៊ីនធ្វើការតិច ដែលជួយសន្សំសំចៃប្រេងកាន់តែច្រើន។

៤) ដាក់លេខ N នៅពេលឈប់ស្តុប៖ ការធ្វើបែបនេះវា​នឹង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​យ៉ាង​ហោច​ណាស់ ៣០% បើ​ធៀប​នឹង​ការ​ដាក់​ឧបករណ៍ D និង​ការជាន់​ហ្វ្រាំង។ ប៉ុន្តែ​វិធី​ល្អ​បំផុត​គឺ​ចាប់​ហ្វ្រាំង ឬ​ដាក់​ហ្រ្វាំង​ដៃ​ដើម្បី​កុំ​ឲ្យ​រថយន្ត​វិល។

៥) សម្ពាធខ្យល់កង់កុំធូរពេក ៖  ការប្រើប្រាស់ជាមួយសម្ពាធសំបកកង់ធូរ ឬទាបពេក វានឹងបង្កើនការកកិតរវាងផ្ទៃសំបកកង់ និងផ្ទៃផ្លូវ ដែលជាហេតុធ្វើឲ្យម៉ាស៊ីនស៊ីប្រេងកាន់តែច្រើន។ ដូច្នេះសំបកកង់គួរតែមានសម្ពាធខ្យល់ដែលត្រឹមត្រូវដូចដែលបានបញ្ជាក់ដោយក្រុមហ៊ុនផលិត។ បន្ថែមពីនេះ សម្ពាធខ្យល់កង់ត្រូវតែលើសពីធម្មតានៅពេលដឹកអ្នកដំណើរពេញ និងដឹកឥវ៉ាន់ (Full Load) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ដាក់បញ្ចេញភីកអាប់ Nissan Frontier ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានពង្រីកត្រកូលភីកអាប់ Nissan Frontier ដោយបានដាក់បន្ថែមនៅម៉ូដែល Nissan Frontier Hardbody Edition ជាមួយតម្លៃលក់ចាប់ពី ២៩ ៧៧០ ដុល្លារ ដែលថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ៦៥០ ដុល្លារ ខណៈម៉ូដែល Frontier SL Crew Cab 4×4 ដែលជាម៉ូដែលខ្ពស់ជាងគេ មានតម្លៃ ៤២ ៤៦០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

ដោយចាប់ផ្តើមជាមួយនឹងការបន្ថែមដ៏គួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ Nissan Frontier Hardbody Edition ស៊េរីឆ្នាំ ២០២៤ គឺការរចនានៅផ្នែកខាងក្រៅ ត្រូវបានយកការរចនាចេញដែលរំលឹកទៅពីរថយន្តភីកអាប់របស់ខ្លួននៅក្នុងឆ្នាំ ៨០ ដែលនៅផ្នែកខាងមុខមានប៉ាណាពណ៌ខ្មៅ ជាប់សងខាងដោយចង្កៀងប្រភេទ Projector របាំងដែកការពារផ្នែកខាងក្រោមធ្វើពីអាលុយមីញូម និងបានងប្រើប្រាស់ថាសកង់ទំហំ ១៧ អ៉ីញ យកលំនាំចេញពីរថយន្តដើម, របា sport bar នៅផ្នែកឃ្លុបក្រោយ ព្រមទាំងផ្នែកខាងក្រោយទាំងមូលក៏ត្រូវបានរចនាតាមរថយន្តដើមផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានមកជាមួយកៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅ ក៏ដូុចជាអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android AUto  និងឧបករណ៍បំពងសំឡេងម៉ាក Fender ចំនួន ១០ ចំនុច ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ៣,៨ លីត្រ V6 អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្ក ប្រភេទបើកបរប៉ុង ២ និងប្រើប្រាស់នៅប្រអប់លេខអេឡិចត្រូនិចក្នុងការងាយស្រួលប្តូរប៉ុងដែលមានដូចជា 2WD, 4HI និង 4LO និងអាចអូសសណ្តោងបានដល់ទៅ ៣ ០១១ គីឡូក្រាម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ឡានអគ្គិសនីសុទ្ធ Toyota bZ3 ការលក់កើនឡើង ១០ ដងនៅក្នុងខែសីហា នៅប្រទេសចិន

[ទីផ្សារបទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota bZ3 ដែលជារថយន្តអគ្គិសនីសុទ្ធ បានកើនឡើងនៅចំនួនការលក់យ៉ាងខ្លាំងគួរឲ្យគត់សំគាល់ ដោយលក់បានចំនួន ៥ ៨៣១ គ្រឿងនៅក្នុងខែសីហា កើនឡើង ១០ ដងនៃចំនួននៃការលក់នៅក្នុងខែកក្កដាដែលលក់បានត្រឹមតែ ៥៩៨ គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសចិន ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការកើនឡើងចំនួនការលក់យ៉ាងខ្លាំងនេះ គឺដោយសារក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសចិន បានធ្វើការកាត់បន្ថយតម្លៃរបស់រថយន្តអគ្គិសនីនេះដល់ទៅ ៥០% នៃតម្លៃពេញ ពោលគឺតម្លៃ ២២ ១៥៩ ដុល្លារ ចុះមកត្រឹមតែ ១១ ០៧៩ ដុល្លារប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ រាល់អតិថិជនដែលបានទិញរថយន្តអគ្គិសនី Toyota bZ3 នេះ ក៏ទទួលបានប្រាក់ឧបត្តមពីរដ្ឋាភិបាលចំនួន ៤៤៣១ ដុល្លារទៀតផងដែរ ។

រថយន្តអគ្គិសនី Toyota bZ3 ផលិតនៅលើគ្រោងឆ្អឹង e-TNGA platform បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេស និង ២៤១ សេស ភ្ជាប់ដោយអាគុយទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង ដល់ ៦៥,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រ ដល់ ៦១៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Hyundai Kona ជំនាន់ថ្មី សាកភ្លើងពេញម្តងជិះបានជាង ៤០០ គីឡូម៉ែត្រ តម្លៃតែជាង ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Hyundai Kona EV ជំនាន់​ថ្មី ស៊េរីឆ្នាំ ២០២៤ គ្រោងនឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយតម្លៃលក់​ចាប់​ពី​ ៣៣ ៥០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក។

ចំពោះរថយន្តអគ្គិសនីសុទ្ធ Hyundai Kona មានការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុង ដោយខុសគ្នាត្រង់នៅផ្នែកខាងមុខ គឺមានភាពហាប់ណែនជាងមុន ដោយបានបំពាក់កាងមុខជាមួយ Pixel graphic និងអំពូលបំភ្លឺពេលថ្ងៃ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ មិនត្រឹមតែប៉ណ្ណោះ ម៉ូដែលប្រើអគ្គិសនីនេះ មានប្រព័ន្ធ aerodynamic ប្រសើរជាងមុន ដោយមានកម្រិតចាញ់ខ្យល់ទាបជាងមុនពោលគឺត្រឹមតែ ០,២៧ ដោយពីមុន ០,២៩ ។

ជាមួយគ្នានេះ រថយន្តអគ្គិសនីសុទ្ធ Hyundai Kona ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង K3 platform មានទំហំធំជាងម៉ូដែលជំនាន់មុន ដោយមានប្រវែងសរុប ៤ ៣៥៦ ម.ម ទទឹង វែងជាងមុន ១៤៩ ម.ម ទទឹង ២ ០០៩ ម.ម វែងជាងមុន ២៥ ម.ម កំពស់ ១ ៥៧៩ ម.ម ខណះផ្នែកខាងក្នុងអាចផ្ទុកបានច្រើនជាងមុន ២៧ លីត្រ និងមានបំពាក់អេក្រង់ភ្លោះប្រភេទ panoramic ស្រដៀងគ្នាទៅនឹងរថយន្ត Hyundai Ioniq 5 ។

ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៣៣ សេះ និងកម្លាំងរមួល ២៥៤ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC សាកបាន ១០% ទៅ ៨០% ប្រើរយៈពេល ៤៣ នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona ២០២៤ រូបរាងថ្មីទាំងស្រុង បង្ហាញខ្លួនជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ២ មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Hyundai Kona ស៊េរីឆ្នាំ ២០២៤ មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស SE, SEL និង N Line ជាមួយតម្លៃលក់ចាប់ពី ២៥ ៤៣៥ ដុល្លារ ដល់ ៣២ ៩៨៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Hyundai Kona ២០២៤ មកជាមួយការរចនាថ្មីដែល Hyundai អះអាងថា ដែលជួយទៅដល់ប្រព័ន្ធ aerodynamic បានយ៉ាងល្អ ជាមួយប្រវែងតួខ្លួនសរុប ៤ ៣៥៥ ម.ម ទទឹង ១ ៨២៥ ម.ម កំពស់ ១ ៥៧៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៦០ ម.ម ។ ចំពោះនៅផ្នែកខាងមុខ មានប៉ាណាបិទជិតដូចទៅនឹងរថយន្តប្រើអគ្គិសនីសុទ្ធ និងអំពូលបំភ្លឺពេលថ្ងៃលាតសន្ទឹងពេញផ្នែកខាងមុខ ភ្ជាប់ទាំងសងខាង ខណៈម៉ូដែល N Line កាងមុខត្រូវបានរចនាជាមួយសំណាញ់ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយត្រូវបានរចនាថ្មីស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានយកការឌីស្សាញចេញពីរថយន្ត Ioniq 5 ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ គាំទ្រដោយប្រព័ន្ធ OTA update ប្រអប់លេខត្រូវបានដាក់នៅជាប់ដៃចង្កូត ព្រមទាំងឧកបរណ៍បំពងសំឡេងម៉ាកដ៏ប្រណិត Bose និងកាំម៉េរា ៣៦០ ដឺក្រេផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួួលបានជម្រើសចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbo អាចផលិតកម្លាំងបាន ១៩៥ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៨ វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៨០ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+