ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលឡានម៉ូដែលថ្មីទាំង ១០ ដែលបង្ហាញវត្តមាននៅឯ Monterey Car Week ឆ្នាំ ២០២៣

[បរទេស] ពិរព័ណ៌រថយន្ត Monterey Car Week ជាកន្លែងតាំងបង្ហាញនៅរថយន្ត ឬគំរូរថយន្តផ្សេងៗជារៀងរាល់ឆ្នាំនៅឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតនៅលើសកលលោកនាំយករថយន្តរបស់ដាក់បង្ហាញនៅព្រឹត្តិការណ៍នេះ ។ ខាងក្រោមនេះជាកំពូលរថយន្តទាំង ១០ ដែលមានវត្តមាននៅទីនោះ ៖

១) Mercedes-AMG GT ជារថយន្តបំពាក់ដោយម៉ាស៊ីន V8 មានកម្លាំង ៥៧៧ សេះ និងកម្លាំងរមួល ខណៈម៉ូដែល hybrid មានកម្លាំង ៨៤០ សេះ និងមកដល់នាពេលខាងមុខ ។

២) Ford Mustang GTD រថយន្តនេះ ដំណើរការម៉ាស៊ីន V8 ចំណុះ ៥,២ លីត្រ supercharged មានកម្លាំងរហូតដល់ ៨០០ សេះ ឯតម្លៃរំពឹង ៣០០ ០០០ ដុល្លារ ។

៣) Lamborghini Lanzador គឺជាគំរូរថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Lamborghini និងជារថយន្តមានប្រព័ន្ធ aerodynamic យ៉ាងល្អ មានរហូតដល់ទៅ ១៣៤០ សេះ ជាមួយតម្លៃរំពឹង ៣០០ ០០០ ដុល្លារ ។

៤) Zenvo Aurora ជារថយន្ត supercar ដែលមានកម្លាំងខ្លាំង ដែលបំពាក់ដោយម៉ាស៊ីន V12 ចំណុះ ៦,៦ លីត្រ ជំនួយដោយ Turbocharged ចំនួន ៤ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានដល់ ១៨៥០ សេះ ។

៥) Rolls-Royce La Rose Noire Droptail គឺជារថយន្តដំបូងបង្អស់ក្នុងចំណោម ៤ របសត្រកូល Droptail  ដែលនឹងត្រូវបានផលិត ហើយត្រូវចំណាយពេល ៤ ឆ្នាំ ដើម្បីទទួលបានភាព Unique របស់ខ្លួនផ្ទាល់ ។

៦) Maserati MCXtrema ការវិវត្តន៍នៃគំរូ Project24 កាលពីឆ្នាំមុន ត្រូវបានបំពាក់ដោយ Nettuno twin-turbo V6 អាចផលិតកម្លាំងបាន ៧៣០ សេះ ខណៈចំនួន ៦៦ គ្រឿងនៃរថយន្តនេះមានម្ចាស់រួចហើយ ។

៧) Automobili Pininfarina B95 គឺជារថយន្ត hypercar អគ្គិសនីសុទ្ធរបស់ ក្រុមហ៊ុន Automobili Pininfarina  ដែលផលិតបាន ១៩០០ សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រត្រឹមរយៈពេលតិចជាង ២វិនាទី  នឹងផលិតត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះ ឯតម្លៃខ្ទង់ ៤,៨ លានដុល្លារ ។

៨) Hennessey Venom F5 Revolution Roadster ជារថយន្តដែលលឿនបំផុតជុំវិញផ្លូវមួយផង  ត្រូវបានបំពាក់ដោយម៉ាស៊ីន V8 ចំណុះ ៦,៦ លីត្រ  Twin-turbo ផលិតបាន ១៨១៧ សេះ និងប្រព័ន្ធ suspension ក៏ត្រូវបានដំណើរការឡើងវិញផងដែរ។

៩) Czinger 21C Blackbird Edition រថយន្តនេះ ត្រូវបានបំផុសគំនិតដោយ Lockheed Martin SR-71 ‘Blackbird’ ដែលមានម៉ាស៊ីន V8 ចំណុះ ២,៨៨ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ១ ៣៥០ សេះ ។

១០) ត្រកូល RUF Reveals ត្រកូលរថយន្ត RUF ទាំង ៣ រួមមាន RUF CTR3 Evo, RUF Spyder R និង RUF Tribute ដែលមានកម្លាំង ៥០៨ សេះ ដល់ ៨០០ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ GAC AION Y Plus គ្រោងនឹងបង្ហាញវត្តមាននៅប្រទេសជាប់កម្ពុជាក្នុងខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុននាំចូលរថយន្តនៅក្នុងប្រទេសថៃ បានធ្វើការគ្រោងនឹងនាំយករថយន្ត GAC AION Y Plus ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធនៅក្នងខែកញ្ញា ឆ្នាំ ២០២៣ ខណៈរថយន្តនេះនៅប្រទេសចិនមានតម្លៃលក់ចាប់ពី ១៦ ៥០០ ដុល្លារ ដល់ ២៦ ០៣១ ដុល្លារ ។

រថយន្តអគ្គិសនីសុទ្ធ GAC AION Y Plus ស្ថិតនៅចំណាត់ថ្នាក់រថយន្ត B-segment ផលិតឡើងនៅលើគ្រោងឆ្អឹងដែលសម្រាប់រថយន្តអគ្គិសនី មានប្រវែងតួខ្លួនសរុប ៤ ៥៣៥ ម.ម ទទឹង ១ ៨៧០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។

គួរឲ្យដឹងថា GAC AION Y Plus នៅក្នុងប្រទេសចិន បំពាក់ដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៦ សេះ និងកម្លាំងរមួល ១៧៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥១,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាុ ៤៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ខណៈ ម៉ូដែលមួយទៀតបំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១,៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ និងអាគុយទំហំ ៦៩,៩៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Kia EV5 ស៊េរីឆ្នាំ ២០២៥ បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានជ្រើសរើសយកពិរព័ណ៌រថយន្ត Chengdu Motor Show ក្នុងប្រទេសចិន ដើម្បីដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia EV5 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ដែលរំពឹងថាចាប់ពី ២២ ២១៩ ដុល្លារ ដល់ ៣១ ៩៧៧ ដុល្លារក្នុងទីផ្សារមួយនេះ ។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឺង E-GMP platform មានលក្ខណៈស្រដៀងទៅនឹងរថយន្ត Kia EV9 ជាមួយប្រវែងសរុប ៤ ៦១៥ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ ដោយនៅផ្នែកខាងមុខឌីស្សាញឡើងបែប digital tiger-face ជាមួយចង្កៀងលាតសន្ទឹកពេញផ្ទៃខាងមុខ ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រាងស្លីមជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានយកការឌីស្សាញមួយចំនួនចេញពីរថយន្ត Kia EV9 ព្រមតាំងបន្ថែមនៅទំហំឲ្យធំទូលាយ ដែលផ្តោតទៅលើភាពទំនើប ដោយនៅលើតាប្លូមានអេក្រង់ភ្លោះទំហំធំ។ លើសពីនេះ Kia និយាយថា ខ្លួនបានប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថានជាច្រើនប្រភេទដែលបានកែច្នៃនៅលើកៅអី ទ្វារ ផ្ទាំងគ្រប់គ្រង និងពិដានជាដើម។ ខណៈដំបូលកញ្ចក់នៃរថយន្តនេះក៏ត្រូវបានបង្កប់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយរបស់ BYD ខណៈចម្ងាយនៃការបើកបរមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបច្ចេកវិទ្យាយក្យ Huawei បញ្ចេញឡានអគ្គិសនីសុទ្ធដោយប្រើបច្ចេកវិទ្យារបស់ខ្លួនទាំងអស់

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តរថយន្តអគ្គិសនីសុទ្ធ Hauwei AVTR 11 EV harmony edition ដែលជាកាតផលិតរួមគ្នាជាមួយក្រុមហ៊ុន Changan ដែលមានតម្លៃលក់ចាប់ពី ៤១ ១៥៦ ដុល្លារ ដល់ ៥៣ ៥០៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

AVATR 11 ត្រូវបានរចនាឡើងដោយ AVATR Global Design Center នៅប្រទេសអាឡឺម៉ង់ជាមួយនឹងគោលគំនិតឲ្យឈ្មោះថា Modern ជាមួយការរចនាទាក់ទាញបែបអនាគត់ដែលមានភាព Unique ខុសពីរថយន្តដ៏ទៃ នៅលើគ្រោងឆ្អឹងបច្ចេកវិទ្យារថយន្តអគ្គិសនីឆ្លាតវៃ CHN ជំនាន់ថ្មី ដែលមានប្រវែងតួខ្លួនសរុប ៤ ៨៨០ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៦០១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំរហូតដល់ទៅ ២២ អ៉ីញ​។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ ប្រព័ន្ធចាប់សញ្ញា Lidar ចំនួន៣ Ultrasonic Radar ចំនួន ១២ និងកាម៉េរាចំនួន ១៣ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការអាប់ដែតទៅលើប្រព័ន្ធប្រតិបត្តិការ Huawei Harmony OS ដោយនៅលើតាប្លូមានអេក្រង់ចំនួន ៣ រួមមានកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ និងអេក្រង់សម្រាប់អ្នកដំណើរខាងមុខទំហំ ១០,២៥ អ៉ីញ ។ លើសពីនេះ ក៏មានកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំលេង ១៤ ចំនុច ដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធកាត់សំឡេងរំខានពីផ្នែកខាងក្រៅផងដែរ ។

ទាក់ទងទៅនឹងការបើកបរវិញ រថយន្តនេះដំណើរការដោយម៉ូទ័រ Huawei DriveOne ចំនួន ២ ផលិតកម្លាំងបានសរុប ៥៧៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងសាកត្រឹម ១០ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកពី ៣០% ទៅ ៨០% ប្រើរយះពេល ១៥នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធ Zeekr 009 សាកភ្លើងពេញម្តងជិះបានជាង ៨០០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Zeekr 009 ប្រភេទ MPV អគ្គិសនីសុទ្ធដ៏ប្រណិតមាន ២ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៦៨ ៥១២ ដុល្លារ ដល់ ៨០ ៧៣២ ដុល្លារនៅប្រទេសចិន ។

រថយន្តនេះ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៦៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.មត្រូវបានធ្វើតេស្តទៅលើប្រព័ន្ធ aerodynamic ច្រើនជាង ២០ ដង ដើម្បីផ្តល់នៅបើករជ្រែកខ្យល់បានយ៉ាងល្អ ខណៈនៅផ្នែកខាងក្រៅត្រូវបានរចនាក្រោមភាសានៃការរចនា “SPRING OF LIGHT” ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នៅទ្វាររូតចំហៀងអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយស្បែកដ៏ប្រណិតទៅកៅអី តាប្លូ នៅលើកុងស៊ូលមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 ប្រព័ន្ធ OTA និងឧបករណ៍បំពងសំឡេងម៉ាក Yamaha ២០ ចំនុច ជាដើម ។ លើសពី ក៏បានភ្ចាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ៣០ មុខងារឯណ្ណោះ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៤ សេះ និងកម្លាំងរមួល ៦៩៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយជំនាន់ថ្មីទំហំ ១៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៨២២ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ១០%-៨០% ប្រើរយៈពេល ២៨ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ព័ត៌មាន ស្តង់ដារសុវត្ថិភាពយានយន្ត និងសិទ្ធិនាំចូល​ផ្ដាច់មុខ​លើ​រថយន្ត​ម៉ាក Land Rover

[ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ភ្នំពេញ] ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា បានធ្វើ​សន្និ​សីទសារព័ត៌មាន ​ស្តីពី ​ស្តង់​ដារ​សុវត្ថិភាព​យានយន្ត​ និង​សិទ្ធិនាំចូល​ផ្ដាច់​មុខ​លើ​រថយន្ត​ម៉ាក Land Rover មកកាន់ទីផ្សារកម្ពុជា។ សន្និសីទសារព័ត៌មាន​នេះបាន​ធ្វើឡើង​បន្ទាប់ពី ក្រសួង​ពាណិជ្ជកម្ម បានឯកភាព​កត់​ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំ​ចូល​ និងចែក​ចាយ​ផ្ដាច់​មុខ​លើ​ផលិតផល​រថយន្ត​ និង​គ្រឿង​បន្លាស់​ពាក់​ម៉ាក Land Rover របស់​ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា។ លោក ងន សាំង អគ្គ​នាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា ​មានប្រសាសន៍ថា “ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនតែមួយគត់ដែលទទួល​បាន​​សិទ្ធិនាំចូល និងចែកចាយ​លក់​​រថយន្តថ្មី​ ព្រម​ទាំង​គ្រឿងបន្លាស់​រថយន្ត​ម៉ាក Land Rover នៅក្នុងប្រទេសកម្ពុជា​ ហើយ​នេះ​បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុម​ហ៊ុន​យើងខ្ញុំ​ក្នុងការ​ធានាឱ្យបាន​​នូវស្តង់ដារគុណភាពខ្ពស់​​ សេវាកម្មល្អ​ និង​ការពេញចិត្តរបស់អតិថិជន​​”។  ក្រុមហ៊ុន​ សូម​លើកឡើង​អំពីកង្វល់ និង​ផលប៉ះពាល់​នៃការនាំចូលស្របគ្នា​​ចំពោះ​រថយន្ត និង​គ្រឿង​បន្លាស់​​ម៉ាក Land Rover ពីសំណាក់អ្នកនាំចូល​ដែលមិនទទួល​បាន​សិទ្ធិស្របច្បាប់ដូចខាងក្រោម៖

  • កត្តា​សុវត្ថិភាពយានយន្ត ​៖ រថយន្ត Land Rover ដែល​នាំ​ចូលនិង​ចែកចាយ​​ដោយ​ “អ្នកនាំចូលមិនទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ”​ គឺជា​រថយន្តដែល​គ្មាន​ស្តង់ដារ​សុវត្ថិភាព និងមិនបាន​​ទទួល​ស្គាល់​ដោយ​រោងចក្រផលិត​ ព្រមទាំង​​មិន​បាន​គោរពតាម​ស្តង់ដារយានយន្ត​ដែល​​​កំណត់​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត ​ បច្ចេកវិទ្យា និង​នវានុវត្តន៍ នោះឡើយ​។ អតិថិជនប្រហែលជាមិនជ្រាបទេថា ការទិញ​រថយន្ត ពី​អ្នកចែកចាយ​ដែល​មិនទទួល​បាន​សិទ្ធិ​នាំចូល​ស្របច្បាប់​ គឺជាការទិញរថយន្ត​​ដែល​គ្មាន​​ស្តង់ដារ​សុវត្ថិភាព​ ដែលអាច​បណ្តាល​​ឱ្យ​ម្ចាស់​រថយន្ត​ ឬ/និង​ អ្នករួមដំណើរ​​ប្រឈមនឹងហានិភ័យនៅពេលធ្វើចរាចរណ៍លើដងផ្លូវ។

  • ការធានា និងការថែទាំ ៖ អ្នកចែកចាយដែលមិន​ទទួល​បាន​សិទ្ធិ​នាំចូល​រថយន្ត​ Land Rover មិនអាចផ្តល់ការធានា ឬ សេវាកម្មក្រោយការលក់បាន​ត្រឹមត្រូវនោះ​ទេ។ នេះមានន័យថា អតិថិជនមិនអាច​ស្វែង​រក​ដំណោះស្រាយ​ក្នុងករណី រថយន្តខូច ឬខុសប្រក្រតី បានឡើយ​​។ អតិថិជន​ ក៏មិន​អាច​រក​គ្រឿងបន្លាស់ពិត​​ដែលទទួលស្គាល់តាមស្តង់ដាររបស់​រោងចក្រផលិត​ តាមរយៈអ្នកចែកចាយដែលគ្មានការអនុញ្ញាតបាន​ឡើយ​។ ដោយឡែក​ ក្រុមហ៊ុន RMA Cambodia ធានាផ្ដល់​ជូន​នូវគ្រឿងបន្លាស់រថយន្ត​ពិតប្រាកដ ដោយនាំចូល​​មក​ពីរោងចក្រផលិតដែលអាចជឿទុកចិត្តបាន។ ការជ្រើសរើសទិញរថយន្ត Land Rover ពីក្រុមហ៊ុន RMA Cambodia អតិថិជននឹង​ទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន៖
  • ការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ (អាស្រ័យលើ​មួយណាមកដល់មុន)
  • សេវាថែទាំដោយឥតគិតថ្លៃរយៈពេល ៥ ឆ្នាំ ឬ ៦៥ ០០០ គីឡូម៉ែត្រ (អាស្រ័យលើមួយណាមកដល់មុន)
  • ជំនួយដោះស្រាយបញ្ហាតាមដងផ្លូវ ២៤ ម៉ោង / ៧ ថ្ងៃក្នុងមួយសប្តាហ៍
  • អ្នកបច្ចេកទេសដែលមានការបណ្តុះបណ្តាលខ្ពស់ពីរោងចក្រ Land Rover កម្រិត Master
  • សេវាចល័តគ្របដណ្តប់ទូទាំងប្រទេស
  • ប្រវត្តិយានយន្តមិនច្បាស់លាស់​៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត ខ្វះប្រវត្តិដែលអាចផ្ទៀងផ្ទាត់បាន និងតាមដាន​ពេញលេញ មិនដូចរថយន្តដែលទិញពីក្រុមហ៊ុន RMA Cambodia នោះទេ។ ភាពខ្វះខាត​ព័ត៌មាន​នេះអាច​​បង្កឱ្យមាន​ក្តី​បារម្ភលើ​ប្រវត្តិយានយន្តទាំង​នោះ​រួមមាន​ ព័ត៌មាន​អំពី​ម្ចាស់កម្មសិទ្ធិ​ពីមុន កំណត់ត្រាជួសជុល​ និង​ប្រវត្តិ​ថែទាំរថយន្ត​ ជាដើម​។ ភាពមិនច្បាស់លាស់ទាំង​នេះអាចនាំឱ្យមានឧប្បត្តិហេតុមិនល្អ ឬគ្រោះថ្នាក់នៅពេលបើកបររថយន្តលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបើកបរ ឬ/និង​អ្នកដំណើរ។

  • ការទិញ លក់ និងហិរញ្ញប្បទាន៖ រថយន្ត Land Rover ដែលទិញពីអ្នកចែកចាយគ្មានការអនុញ្ញាត អាច​មានតម្លៃលក់បន្ត (Resale Value) ទាបជាងបើធៀបនឹង​រថយន្តដែលបានទិញ​ពីក្រុមហ៊ុន RMA Cambodia ។ លើសពីនេះ​ ជម្រើ​សសេវាកម្ម​ហិរញ្ញប្បទាន អាច​មានដែន​កំណត់សម្រាប់អតិថិជន​ដែល​ចង់ទិញ​រថយន្ត​ពី​អ្នកចែកចាយដែល​គ្មានការអនុញ្ញាត ដោយ​សា​រតែ​​​​ស្ថាប័នធនាគារអាចនឹង​មាន​ការ​ស្ទាក់ស្ទើរក្នុងការផ្តល់ប្រាក់កម្ចី ឬ លក្ខខណ្ឌអំណោយផលណាមួយ​សម្រាប់រថយន្ត​បែប​នេះ។

ក្រុមហ៊ុន RMA Cambodia សូមសម្តែងក្តី​ព្រួយបារម្មណ៍ចំពោះឧបទ្ទវហេតុរថយន្ត Range Rover ឆេះក្នុងរាជធានីភ្នំពេញ និងនៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលបានកើតឡើងនាពេល​កន្លងមកនេះ​។​ ក្រុមហ៊ុន​សូមបញ្ជាក់សាជាថ្មី​​ថា រថយន្ត Range Rover ដែល​បានឆេះទាំង​នោះ​ មិនមែន​ជា​រថយន្ត​​ដែល​ទិញពី ក្រុមហ៊ុន RMA Cambodia នោះ​ទេ។ ឧបទ្ទវហេតុនៃការឆេះរថយន្ត Range Rover បានបង្កជាក្តីព្រួយ​បារម្ភដល់​​ ក្រុមហ៊ុន RMA Cambodia ក្នុងនាមជាអ្នកចែកចាយផ្តាច់មុខនូវ​រថយន្ត​ដែលមាន​ស្តង់ដារ​សុវត្ថិភាពខ្ពស់​​ ក៏ដូចជា បាន​បង្កផល​​ប៉ះពាល់​ដល់​ទំនុក​ចិត្តរបស់អតិថិជន ផងដែរ​។​ ដើម្បី​ធានាបាននូវ​គុណភាព និង​ស្តង់ដារ​សុវត្ថិភាពយាន​យន្ត​ ក្រុមហ៊ុន RMA Cambodia សូម​រំលឹក​ដល់​អតិថិជនទាំងអស់មេត្តា​ពិចារណាទិញ​រថយន្ត Land Rover ​ពីក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុន​មាន​សិទ្ធិនាំចូល​ និង​ចែកចាយស្របច្បាប់ក្នុង​ប្រទេស​កម្ពុជា​។

សម្រាប់ព័ត៌មានបន្ថែម​ទាក់ទងនឹងផលិតផល និងសេវាកម្ម អតិថិជន អាចទាក់ទងមកកាន់ ក្រុមហ៊ុន RMA Cambodia ដោយផ្ទាល់តាមរយៈ

JAGUAR LAND ROVER CAMBODIA
លោក ប៊ុន យី នាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុន JLR CAMBODIA
ទូរស័ព្ទ៖ +855 23 888 811
អាស័យដ្ឋាន៖ 264A មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចាប់ផ្តើមផលិតឡានអគ្គិសនីសុទ្ធ Hyundai Kona ស៊េរីឆ្នាំ ២០២៤

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីសុទ្ធ Hyundai Kona ស៊េរីឆ្នាំ ២០២៤ នៅរោងចក្ររបស់ខ្លួនក្នុងប្រភេទសាធារណរដ្ឋឆេក ជាមួយគោលបំណងផលិតឲ្យបានចំនួន ២១ ០០០ គ្រឿងក្នុងឆ្នាំនេះ និង ៥០ ០០០ គ្រឿងនៅឆ្នាំក្រោយ ជាមួយតម្លៃដែលរំពឹងចាប់ពី ៤៥ ៦៣០ ដុល្លារ ដល់ ៤៩ ៥៨៥ ដុល្លារ ។

មានលក្ខណៈពិសេសមួយចំនួនដែលដឹងមុន ដោយក្រុមហ៊ុន Hyundai និយាយថា ប្រភេទ Crossover មានប្រវែងវែងជាងរថយន្តជំនាន់មុន ១៥០ មម ទទឹងវែងជាងមុន ២៥ មម និងផ្នែកខាងក្នុងក៏មានទំហំធំទូលាយជាងមុនផងដែរ ។

ខណៈនៅផ្នែកខាងក្នុង ទទួលការអាប់ដេតដ៏សំខាន់មួយ ដោយសារវាត្រូវបានបំផុសគំនិតដោយ Ioniq 5 ថ្មី ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលថ្មីទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមចូលគ្នាជាអេក្រង់ភ្លោះ ព្រមទាំងឧបករណ៍បំពងសំឡេងម៉ាក Bose ជាដើម ។

ទាក់ទងទៅនឹងការបើកបរវិញ រថយន្តអគ្គិសនីសុទ្ធ Hyundai Kona ស៊េរីឆ្នាំ ២០២៤ មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២១៥ សេះ ផ្គួបជាមួយអាគុយទំហំ ៦៤,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយសាក ១០%-៨០% ប្រើរយៈពេល ៤៣ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Soul ម៉ូដែលឆ្នាំ ២០២៤ ទទួលបានការអាប់ឌេតថ្មី ឯតម្លៃក៏ឡើងថ្លៃ នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការកែមុខមាត់ថ្មី ក៏ដូចជាការអាប់ឌេតទៅលើរថយន្ត Kia Soul ស៊េរីឆ្នាំ ២០២៤ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៩ ៩៩០ ដុល្លារ ដល់ ២៣ ៥៩០ ដុល្លារ ដែលមានតម្លៃថ្លៃជាងម៉ូដែលឆ្នាំ ២០២៣ ២៣០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ Kia Soul ម៉ូដែលឆ្នាំ ២០២៤ មានបំពាក់មកជាមួយកញ្ចប់ដែលហៅថា EX Designer Package មានភ្ជាប់មកជាមួយនៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ កៅអីស្រោបដោយស្បែក និងកញ្ចប់ពណ៌ Umber Interior package ជាដើម។ លើសពីនេះ រថយន្តនេះ ក៏ទទួលបាន sleepy-mood ថ្មី ដែលធ្វើសកម្មភាព ៤០ វិនាទីបន្ទាប់ពីចាក់សោរថយន្ត ដើម្បីការពារពីពួក Hacker ពីការចម្លងសោរ smartkey ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Kia Soul ស៊េរីឆ្នាំ ២០២៤ គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ដោយម៉ាស៊ីនដូចគ្នាទាំងអស់ពោល គឺ​ជា​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ ប្រភេទ natural-aspirated ទំហំ ៤ ​ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និង​កម្លាំងរមួល ១៧៩ ញ៉ូតុនម៉ែត្រ ​ភ្ជាប់ដោយប្រអប់លេខអូតូ ប្រភេទបើកបរប៉ុង ១ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៧-៨ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនយក្យ BYD ត្រៀមបើក showroom ជាលើកដំបូងនៅក្នុងប្រទេសជប៉ុន ក្នុងសបា្តហ៍នេះ

[បរទេស] ក្រុមហ៊ុនផលិតអគ្គិសនីយក្យរបស់ប្រទេសចិន BYD គ្រោងនឹងធ្វើការបើកអាគារតាំងបង្ហាញរថយន្ត Showroom ដំបូងរបស់ខ្លួននៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ ជាមួយគម្រោងបើកឲ្យបានចំនួន ១០០ showroom នៅក្នងប្រទេសនេះក្នុងឆ្នាំ ២០២៥ ។

ដោយ​ទើប​តែ​ចូល​ទីផ្សារ​ជប៉ុន​នៅ​ដើម​ឆ្នាំ​នេះ បច្ចុប្បន្ន BYD មាន​អាគារតាំង​បង្ហាញ​ចំនួន ១០ showroom ក្រុមហ៊ុនបានលក់រថយន្តអគ្គិសនីចំនួន ៦៥៥ គ្រឿងដល់អតិថិជនជប៉ុន ដែលជាមធ្យមមានរថយន្ត ១០០ គ្រឿងក្នុងមួយខែ។ នៅក្នុងបរិបទនៃស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសនេះ នៅពេលដែលការប្រើប្រាស់រថយន្តអគ្គិសនីនៅមានកម្រិតទាបនៅឡើយ ការលក់ខាងលើគឺស្របតាមការរំពឹងទុករបស់ BYD ។

គួរបញ្ជាក់ផងដែរថា showroom ដំបូងរបស់ BYD នៅប្រទេសជប៉ុនមានទីតាំងនៅទីក្រុង Yokohama ដែលដំណើរការនៅខែកុម្ភៈ។ លើសពីនេះ ដោយគិតត្រឹមថ្ងៃទី ៣១ ខែកក្កដា បន្ថែមចំនួន ១០ ទីតាំងបន្ថែម និងមានចំនួន ៣៧ កំពុងសាងសង់ផងដែរ។

គួរឲ្យដឹងថា ការ​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ជប៉ុន​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​យុទ្ធសាស្ត្រ​ពង្រីក​ពិភពលោក​របស់ BYD  ការនាំចេញរថយន្តរបស់ BYD ឥឡូវនេះមានកម្រិតខ្ពស់។ ក្រុមហ៊ុននេះបានដឹកជញ្ជូនរថយន្តអគ្គិសនីចំនួន ១៨ ១៦៩ គ្រឿងពីប្រទេសចិនក្នុងខែកក្កដា ដោយបំបែកកំណត់ត្រាប្រចាំខែ។ ការ​លក់​នៅ​ទីផ្សារ​បរទេស​បច្ចុប្បន្ន​មាន​ត្រឹម​តែ ៧% នៃ​ការ​លក់​សរុប។ ទោះជាយ៉ាងណាក៏ដោយ អត្រានេះកំពុងកើនឡើង ហើយ BYD គ្រោងនឹងនាំចេញរថយន្តចំនួន ២០០ ០០០គ្រឿងនៅឆ្នាំ ២០២៣។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ផ្តល់ជូនកញ្ចប់ Nightshade និង TRD Off-Road Package ទៅលើត្រកូល Tundra ជំនាន់ថ្មី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបន្ថែមនៅកញ្ចប់តួខ្លួន Nightshade package ព្រមទាំង TRD Off-Road Package ទៅលើត្រកូលភីកអាប់ Toyota Tundra ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃចាប់ពី ៤១ ៨១៥ ដុល្លារ ដល់  ៥៣ ៧០៥ ដុល្លារ មិនទាន់បូកបញ្ចូលកញ្ចប់តម្លៃតម្លៃ ៤៥០ ដុល្លារ នៅសហរដ្ឋអាមេរិក ។

  • កញ្ចប់ Nightshade package បានផ្តល់ផ្តាច់មុខសម្រាប់ម៉ូដែល Limited grade Tundra  ដែលរមបញ្ចូលនៅដូចជា ផ្តោតទៅលើការតុបតែងពណ៌ខ្មៅរួមមាន ថាសកង់ស្ព័រ alloy wheel ទំហំ ២០ អ៉ីញ​ ប៉ាណាមុខ, ត្រឡោកកញ្ចក់ និងគម្របការពារភុក ក៏ដូចជាងឡូហ្គោ Toyota ផងដែរ ។

  • ខណៈ​កញ្ចប់ TRD Off-Road Package ផ្តល់ជូនទៅលើម៉ូដែល Tundra 4×4 Platinum Grand ដែលរួមបញ្ចូលនៅប្រព័ន្ធប៉ូម TRD suspension lift kit ខ្ពស់ជាងមុន ៣ អ៉ីញ និងបង្កើនកំពស់ពីដីទៅបាតរថយន្តដល់ទៅ ៧៦ ម.ម ដែលផ្តល់នៅការបើកបរលើផ្លូវលំបាកៗ ឬ​ Off-Road កាន់តែប្រសើរ ។ លើសពីនេះ ក៏មាន ប្រព័ន្ធចាកសោរប៉ុងអេឡិចត្រូនិចផ្នែកខាងក្រោយ និងប្រព័ន្ធ multi-terrain monitor ជាស្តង់ដារផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ភិកអាប់ Toyota Tundra ជំនាន់ថ្មី ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ គឺ

  •  ម៉ាស៊ីនម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៤ លីត្រ twin-turbo V6 មានកម្លាំង ៣៨៩ សេះ និងកម្លាំងរមួល ៦៤៩ ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ i-force max hybrid ចំណុះ ៣,៤ លីត្រ twin-turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ម៉ាស៊ីនទាំង ២ នេះ ភ្ជាប់ប្រអប់លេខអូតូ ១០ វគ្គ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+