ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Xforce គិតមកទល់ពេលនេះ ទទួលបានកក់ទុកមុនច្រើនជាង ១ ពាន់គ្រឿងនៅប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Mitsubishi Xforce មាន ២ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ២៤ ៧៩៤ ដុល្លារ ដល់ ២៦ ៩៤៨ ដុល្លារ ខណៈពេលនេះ ក្រុមហ៊ុនប្រកាសថា ទទួលបានការកក់ទុកមុនបានចំនួនដល់ទៅ ១ ១០០ គ្រឿង។

គួរឲ្យដឹងថា គិតមិនទល់នេះ រថយន្ត Mitsubishi Xforce ស៊េរីថ្មីចុងក្រោយបានធ្វើការចេញបាន ១២ ថ្ងៃ ដោយការកក់នេះ មានទៅលើម៉ូដែល Ultimate CVT ចំនួន ៩៥% ស្មើនឹង ១ ០៤៥ គ្រឿង ខណៈម៉ូដែលស្តង់ដាចំនួន ៥% ស្មើនឹង ៥៥ គ្រឿង ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣៩០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៦៦០ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥០ មម និងកំពស់ពីដីទៅបាតរថយន្ត ២២២ ម.ម ។ ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Mitsubishi Xforce ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi ប្រចាំនៅប្រទេសថៃ គ្រោងនឹងនាំយកភីកអាប់ Mitsubishi Triton Athlete មកកាន់ទីផ្សាររបស់ខ្លួន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសថៃ គ្រោងនឹងនាំយកនៅរថយន្តភីកអាប់ All-new Mitsubishi Triton ATHLETE នៅក្នុងឆ្នាំ ២០២៤ សម្រាប់ទីផ្សាររបស់ខ្លួន។

រថយន្តនេះ នឹងមកជាមួយម៉ាស៊ីនម៉ាស៊ូត Hyper Power ទំហំ ៤ ស៊ីឡាំង ដូចម៉ូដែលធម្មតាដែរ ប៉ុន្តែអាចផលិតកម្លាំងបានដល់ ២០៤ សេះ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ និងលេខដៃ ៦ វគ្ក ព្រមទាំងជម្រើសប៉ុង ១ និងប៉ុង ២ ផងដែរ ។

សម្រាប់នៅផ្នែកខាងក្រៅរបស់ភីកអាប់ Triton ATHLETE ត្រូវបានតុបតែងជាមួយពណ៌ទឹកក្រូច (Yamabuki Orange Metallic) ដោយត្រូវបានរចនាបែប​ស្ព័រ​ជាមួយប៉ាណាដែលមានពណ៌ដូចតួខ្លួន និងប្រើប្រាស់នៅថាសកង់ស្ព័រពណ៌ខ្មៅជាដើម ។

ចំពោះនៅផ្នែកខាងក្នុងរបស់ Triton ATHLETE ត្រូវបានតុបតែងជាមួយនឹងពណ៌ខ្មៅ ខណៈ​កៅអី​ស្រោប​ដោយ​ស្បែកជាមួយ​​ពណ៌​ខ្មៅ-ទឹកក្រូចជាដើម ។ លើសពីនេះ ខណៈ​ព័ត៌មាន​លម្អិត​ឧបករណ៍​ស្តង់ដារ​នៃ​ម៉ូដែលរបស់ប្រភេទថៃ​ត្រូវ​រង់ចាំ​ដល់រថយន្តនេះចេញលក់ជាផ្លូវការ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Grand Highlander ឆ្នាំ២០២៤ ម៉ូដែលខ្ពស់ជាងគេ ដឹកមកដល់កម្ពុជាតម្លៃថ្លៃជាង ១២ មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Lan Kh បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Grand Highlander ឆ្នាំ២០២៤ ម៉ូដែល Platinum hybrid max ជាមួយតម្លៃសរុប ១២៥ ០០០ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១២៥ ០០០ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៧២ ០០០ ដុល្លារ ($72,000)
  • តម្លៃពន្ធ ៤៦ ៦៤៥ ដុល្លារ ($46,645)
  • តម្លៃដឹកជញ្ជូន ២ ២០០ ដុល្លារ ($2,200)
  • តម្លៃឯកសារនៅខ្មែរ ៦០០ ដុល្លារ ($600)
  • តម្លៃស៊េវា ៥០០ ដុល្លារ ($500)
  • តម្លៃអូស ៣ ៥០០ ដុល្លារ ($3,500)
  • តម្លៃសរុបទាំងអស់ ១២៥ ០០០ ដុល្លារ ($125,000)

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Grand Highlander ស៊េរីឆ្នាំ ២០២៤ នេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ (AWD) ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Facebook មានឈ្មោះថា Lan Kh ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BAIC Jishi 01 ប្រើ plug-in hybrid ជិះបានជាង ២០០ គីឡូម៉ែត្រ បង្ហាញរូបរាងជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BAIC Jishi 01 មុនពេលការចេញលក់ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៨០ ម.ម កំពស់ ១ ៨៦៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០១០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈស្រដៀងទៅនឹងរថយន្ត Land Rover Defender ដោយនៅផ្នែកខាងមុខ បំពាក់ដោយចង្កៀងមុខរាងអក្សរ Y ខណៈពេលដែលផ្នែកខាងក្រោយត្រង់មានផ្នែកខាងក្រោយមានចង្កៀង LED និងទ្វារបើកទៅចំហៀង ជាមួយសេនស័រដែលរួមបញ្ចូលប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ជាច្រើនផងដែរ។

ចំពោះនៅផ្នែកខាងក្នុង ជាកាប៊ីន ៣ ជួរ អាចកំណត់ទៅជា ៦ កៅអី ឬ ៧ កៅអី ដោយនៅតាប្លូមានអេក្រង់បែប tablet-style សម្រាប់អ្នកដំណើរខាងក្រោយ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ  turbocharged ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយទំហំ ៥៦ គីឡូវ៉ាត់ម៉ោង អាចផលិតបានសរុប ២៦៨ សេះ និងអាចបើកបរបានចម្ងាយ ២៣៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី និងចាក់សាំងពេញបើកបរបានចម្ងាយដល់ទៅ ១ ១១៥ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គីសនីសុទ្ធ Hycan V90 ដ៏ប្រណិត សាកភ្លើងពេញម្តងជិះបាន ៧៦០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GAC-Nio បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hycan V90 ប្រភេទ MPV អគ្គិសនីសុទ្ធ ដ៏ប្រណិត និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២១២ ម.ម ទទឹង ១ ៩៦៧ មម កំពស់ ១ ៩១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៧០ ម.ម ។ រថយន្ត​ថ្មី​នេះ​យក​ការ​រចនា​ចេញ​ពី​គំរូ Concept-M ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយឡូហ្គោ HYCAN ខណៈផ្នែកខាងក្រោយមានការរចនាខុសគ្នានៅលើកាងខាងក្រោយ។

ចំពោះនៅផ្នែកខាងក្នុងសង្កត់ធ្ងន់ទៅលើប្រណិតភាព និងពោរពេញដោយបច្ចេកវិទ្យាទំនើបៗ ដោយនៅលើតាប្លូមានអេក្រង់កំសាន្តចំនួន ៣ និងអេក្រង់កំសាន្តទំហំធំនៅជាប់ពិដាន គាំទ្រដោយប្រព័ន្ធ Qualcomm 8155 chips ចំនួន ២ និងប្រព័ន្ធជំនួយការបើកបរកម្រិត L2+ ជាដើម ។ លើសពីនេះ ក៏បានបំពាក់ជាមួយសេនស័រចំនួន ២៤ ចំនុច និងប្រព័ន្ធសុវត្ថិភាព ADAS ដល់ទៅ ៣៧ មុខងារ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តប្រភេទ MPV អគ្កីសនីសុទ្ធនេះ បំពាក់ជាមួយអាគុយទំហំ ៩៥,១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ និងអាគុយទំហំ ១១៤,៩១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៦២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយការសាកថ្មល្បឿន សាកត្រឹម ៥ នាទី អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ ក្រុមហ៊ុនលក់រថយន្តផ្លូវការរបស់ជប៉ុន ត្រៀមបើកសាខាថ្មី ធំជាងមុនខ្លាំង នៅតំបន់សក្តានុពលផ្លូវ ៦០ម៉ែត្រ

[ក្នុងស្រុក] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងារខេមបូ អូតូ បានធ្វើដំណើរលើផ្លូវ ៦០ម៉ែត្រ ហើយក៏បានប្រទះភ្នែកឃើញការដ្ឋានសាងសងក្រុមហ៊ុនលក់រថយន្តផ្លូវការយ៉ាងធំមួយ ចាប់ផ្តើមលេចរូបរាងជាផ្លូវការ ដោយមានដាក់អក្សរលើផ្ទាំងប៉ាណូថា “ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ” ។ នេះគឺជាសម្ធិផលមួយថ្មីមួយទៀតហើយរបស់ ក្រុមហ៊ុនចែកចាយរថយន្តថ្មីផ្លូវការតូយ៉ូតា ក៏ដូចជាបងប្អូនដែលរស់នៅតំបន់ផ្លូវ ៦០ម៉ែត្រ​ ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) កំពុងត្រៀមបើកដំណើរការនូវសាខាថ្មី (សាខាមានជ័យ) នៅលើផ្លូវដែលកំពុងមានសក្តានុពល ៦០ម៉ែត្រ ដើម្បីបំពេញនូវតម្រូវការ ក៏ដូចជាជួយសម្រួលដល់ការប្រើប្រាស់របស់អតិថិជនអោយកាន់តែមានភាពងាយស្រួល និងសំបូរបែបបន្ថែមទៀតនោះ។

សម្រាប់អគារថ្មី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាមានជ័យ នឹងបើកបម្រើសេវាកម្មដូចជា ៖ 

  • សេវាកម្មផ្លាស់ប្តូររថយន្តចាស់ យករថយន្តថ្មី
  • សេវាកម្មលក់រថយន្តថ្មី
  • សេវាកម្ម ជួសជុលទូទៅ
  • និងសេវាកម្មលក់គ្រឿងបន្លាស់

គួរឲ្យដឹងដែរថា ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយ:ពេល ៣០ឆ្នាំរួចមកហើយ ជាមួយការពង្រីកវិសាលភាពរបស់ខ្លួនជាច្រើនខេត្តក្រុង ដោយពេលថ្មីៗនេះទើបសម្ភោធនូវសាខាថ្មី សាខាខេត្តកំពង់ចាម ហើយក៏ត្រៀមបើកដំណើរការសាខាថ្មីមានជ័យនេះ។  

ជាមួយគ្នានេះដែរ យើងពុំទាន់ដឹងច្បាស់ទេថា អគារថ្មីនេះនឹងបញ្ចប់ការសាងសង ក៏ដូចជាបើកដំណើរការជាផ្លូវការនៅពេលណានូវឡើយទេ និងចំណាយទំហំទឹកប្រាក់វិនិយោគប៉ុន្មាននោះទេ សម្រាប់ព័ត៍មានច្ប​ាស់ការ យើងនឹងរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

All-new BAIC BJ40 ជំនាន់ថ្មី ធ្វើការដាក់លក់មុខពេលពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់លក់នៅរថយន្ត BAIC BJ40 ស៊េរីថ្មី ជំនាន់ទី ២ មុនពេលដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ នៅឯពិរព័ណ៌រថយន្ត Chengdu Auto Show 2023 ក្នុងប្រទេសចិន ជាមួយតម្លៃលក់រំពឹងថាចាប់ពី ២៧ ៦៦០ ដុល្លារ ដល់ ៤១ ៤៩០ ដុល្លារ  ។

រថយន្តប្រភេទ SUV ជំនាន់ថ្មីនេះផលិតឡើងនៅលើគ្រោងឆ្អឹង នៅតែរក្សានូវគំនិតរចនាផ្តោតទៅលើបើកបរលើគ្រប់ស្ថានផ្លូវ មានប្រវែងសរុប ៤ ៧៩០ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៨៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៩ ម.ម ដែលមានប៉ាណាស្រោបដោយអំពូល LED ព័ទ្ធជុំវិញ អបសងខាងដោយចង្កៀងបំភ្លឺផ្លូវ LED ខណៈចង្កៀងក្រោយរចនាបែបបញ្ឈរជាអំពូល LED និងទ្វារក្រោយបើកទៅផ្នែកចំហៀង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្ត touchscreen ទំហំធំចំនួន ២ ខណៈរន្ធប្រព័ន្ធម៉ាស៊ីនត្រជាក់រចនារាងមូល កៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅ និងម៉ាស្សា ព្រមទាំងប្រអប់លេខអេឡិចត្រូនិច និងដំបូលកញ្ចក់ panoramic sunroof ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ភ្ជាបដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota Grand Highlander ឆ្នាំ២០២៤ ប្រើ hybrid ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ១១ មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Lan Kh បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Grand Highlander ឆ្នាំ២០២៤ ប្រភេទកូនកាត់ hybrid ជាមួយតម្លៃសរុប ១១៥ ០០០ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១១៥ ០០០ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៦០ ០០០ ដុល្លារ ($60,000)
  • តម្លៃពន្ធ ៤៦ ៦៤៥ ដុល្លារ ($46,645)
  • តម្លៃដឹកជញ្ជូន ២ ២០០ ដុល្លារ ($2,200)
  • តម្លៃឯកសារនៅខ្មែរ ៦០០ ដុល្លារ ($600)
  • តម្លៃអូស ៣ ៥០០ ដុល្លារ ($3,500)
  • តម្លៃសរុបទាំងអស់ ១១៥ ០០០ ដុល្លារ ($115,000)

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Grand Highlander ស៊េរីឆ្នាំ ២០២៤ នេះ គឺជាម៉ូដែល XLE ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ប្រភេទបើកបរ AWD។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Facebook មានឈ្មោះថា Lan Kh ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញលក់មិនទាន់បាន ១ឆ្នាំផង ម៉ូតូម៉ូឌែល Hunter 350 របស់ Royal Enfield លក់ដាច់អស់ជាង ២០ម៉ឺនគ្រឿងទូទាំងពិភពលោក និង១០០ គ្រឿងសម្រាប់ទីផ្សារប្រទេសកម្ពុជា ហើយកំពុងទទួលបានការបញ្ជារទិញបន្តបន្ទាប់!

Hunter 350 ដែលជាម៉ូតូដ៏រឹងមាំ ហើយទាន់សម័យ របស់​ក្រុមហ៊ុន Royal Enfield ត្រូវបានលក់ដាច់អស់ ២០០ ០០០ គ្រឿងហើយនៅទូទាំងពិភពលោក ហើយកំពុងទទួលបានការកម្មង់ជាបន្តបន្ទាប់ទៀត! សម្រាប់ទីផ្សារប្រទេសកម្ពុជាវិញ Royal Enfield Hunter 350 ទទួលបានការបញ្ជារកក់ទិញចំនួន ៩៣ គ្រឿងគិតចាប់ពីខែកុម្ភះរហូតដល់ខែសីហា ឆ្នាំ២០២៣។

Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកម៉ូតូធុនមធ្យម (250cc – 750cc) បានសម្រេចការលក់សម្រាប់ម៉ូឌែលដ៏តូចច្រឡឹង និងទាន់សម័យ Hunter 350 រហូតដល់ទៅ ២០០,០០០ គ្រឿង ក្នុងរយៈពេលតិចជាងមួយឆ្នាំ ពោលគឺចាប់តាំងពីផ្ដើមដាក់លក់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២២ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ Hunter 350 ត្រូវបានលក់ចេញចំនួន ១០០ ០០០ គ្រឿង ហើយ ៥ខែក្រោយមក ម៉ូឌែលនេះ ត្រូវបានលក់ដាច់អស់ ១០០ ០០០គ្រឿងបន្ថែមទៀត។

ចាប់តាំងពីដំណាក់កាលបង្កើតដំបូង រហូតដល់លេចចេញជារូបរាង រួមជាមួយការកែច្នៃដែលមានចរិតលក្ខណៈរបស់ Royal Enfield ខ្លាំង និងការ​រចនា​ដ៏តូច​ច្រឡឹង ហើយ​គួរ​ឱ្យ​ទាក់​ទាញ Hunter 350 បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាញយកអ្នកបើកបរថ្មីចូលទៅក្នុងសហគមន៍ Royal Enfield ដោយនេះសំអាងទៅការលក់ដែលកំពុងកើនឡើង។

អត្ថាធិប្បាយលើភាពជោគជ័យរបស់ Hunter 350 និងការកើនឡើងនៃការលក់នេះ លោក B. Govindarajan នាយកប្រតិបត្តិក្រុមហ៊ុន Royal Enfield បានមានប្រសាសន៍ថា៖ “The Hunter 350 គឺជាម៉ូតូដ៏ពេញនិយមបំផុតដែលត្រូវបានដាក់ឱ្យដំណើរការនៅក្នុងផ្នែកម៉ូតូធុនមធ្យមកាលពីឆ្នាំមុន។ យើងមានមោទនភាពខ្លាំងណាស់ដែលក្នុងរយៈពេលតិចជាងមួយឆ្នាំចាប់តាំងពីការបើកដំណើរការរបស់ Hunter បានធ្វើឱ្យសហគមន៍កាន់តែល្បីល្បាញ ដោយមានអ្នកជិះជាងពីរសែននាក់នៅទូទាំងពិភពលោក។ មិន​ត្រឹម​តែ​ក្នុង​ប្រទេស​ឥណ្ឌា​ទេ Hunter 350 ក៏​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​នៅ​ទូទាំង​ទីផ្សារ​អន្តរជាតិ​ផង​ដែរ។ យើងសូមអរគុណសហគមន៍ Hunter ដែលជាសហគមន៍ថ្មី ពោរពេញដោយសក្ដានុពលរបស់យើង ដែលបានធ្វើឱ្យ ‘Hunter 350’ ទទួលបានជោគជ័យដ៏ធំ និងជួយយើងឱ្យសម្រេចបាននូវការលក់ដ៏សំខាន់នេះក្នុងរយៈពេលដ៏ខ្លីបំផុត។ ដំណើរការដោយរោងចក្រផលិតដ៏ទំនើបរបស់យើងនៅក្នុងទីក្រុង Chennai និងបណ្តាញលក់រាយទូទាំងពិភពលោកដ៏ធំទូលាយរបស់យើង យើងមានទំនុកចិត្តថា នឹងអាចបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ Hunter នៅទូទាំងពិភពលោក។

ជាមួយនឹងរចនាបទដ៏ឡូយ ប្រព័ន្ធដំណើរការដ៏ស្វាហាប់ និងភាពទាក់ទាញបែបសម័យថ្មី Hunter 350 គឺជាជម្រើសជាទីពេញចិត្តសម្រាប់អ្នកជិះវ័យក្មេងនាពេលបច្ចុប្បន្ននេះ។ មិនថា ការជិះរុករកនៅផ្លូវ និងច្រកតូចចង្អៀត ឬ ជិះដើរលេងនៅក្នុងក្រុងមើលទេសភាព ឬ នៅលើផ្លូវដាច់ស្រយាល​ អ្នកជិះវ័យក្មេងកំពុង ជ្រើសរើស Hunter 350 ដោយសារភាពរហ័សរហួន និងអាចបើកបរប្រកបដោយទំនុកចិត្ត។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ម៉ូឌែល Hunter 350 គឺជាម៉ូតូដែលទទួលបានពានរង្វាន់ដល់ទោជាង 20 ពីឥណ្ឌា និងអន្តរជាតិ ហើយក៏ទទួលបានពានរង្វាន់ “ម៉ូតូឥណ្ឌាប្រចាំឆ្នាំ 2023” ដ៏ល្បីល្បាញ និងម៉ូតូស្រាលទំនើបទាន់សម័យល្អបំផុតនៅក្នុងប្រទេសថៃ។

ប្រជាប្រិយភាពរបស់ Hunter 350 គឺជាសក្ខីភាពមួយចំពោះបេសកកម្មរបស់ Royal Enfield ក្នុងការផ្តល់ជូននូវម៉ូតូដែលមានភាពច្នៃប្រឌិត ទាន់សម័យ និងថាមពលខ្លាំង។ នៅទូទាំងទីផ្សារអាជីវកម្មរបស់ APAC, Hunter 350 មានសារៈសំខាន់ក្នុងការទាញយកអ្នកជិះថ្មីបានច្រើនជាងមុន ហើយពួកគេគឺជាអ្នកជិះម៉ូតូលើកដំបូងរបស់ក្រុមហ៊ុន Royal Enfield ដោយក្រុមហ៊ុនចង់នាំមកជូននូវ ភាពរីករាយ នៅក្នុងការជិះប្រចាំថ្ងៃរបស់ពួកគេ។ វាក៏បានក្លាយទៅជាម៉ូតូ ដែលពេញចិត្តសម្រាប់ការប្ដូរតាមបំណង ដោយនាំមុខអ្នកសាងសង់ផ្ទាល់ខ្លួននៅទូទាំងទីផ្សារ បន្ថែមពីលើការចាប់ផ្ដើមវប្បធម៌សហគមន៍ដ៏រឹងមាំរបស់អ្នកជិះដែលមានគំនិតដូចគ្នា។

អំពី Royal Enfield

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Hunter 350, Classic 350, Meteor 350 cruiser, ម៉ូតូភ្លោះប៉ារ៉ាឡែល 650 , New Super Meteor 650, Interceptor 650 និង Continental GT 650, ម៉ូតូផ្សងព្រេង – Himalayan adventure tourer, 411 ADV Crossover, និង iconic Bullet 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈហាងជាង 2050 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជាង 1150 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានឧបករណ៍ដំឡើង CKD ទំនើបចំនួនបីនៅក្នុងប្រទេសថៃ អាហ្សង់ទីន និងកូឡុំប៊ី។ ជាមួយនឹង CAGR ច្រើនជាង 35% ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ ហើយ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យមពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Magnite ស៊េរីឆ្នាំ ២០២៣ បង្ហាញខ្លួននៅប្រទេសឥណ្ឌូនេស៊ី ជាមួយតម្លៃលក់ជិត ២ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Nissan Magnite ស៊េរីឆ្នាំ ២០២៣ នៅឯពិព័រណ៍រថយន្តឥណ្ឌូនេស៊ីឆ្នាំ ២០២៣ ដែលជាទីផ្សារដំបូងគេនៅអាស៊ីអាគ្នេយ៍ មាន ២ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ១៨៨ ០០ ដុល្លារ ដល់ ២០ ០០០ ដុល្លារ ​​ជា​គូប្រជែង​ដូចជា Kia Sonet, Toyota Raize ជាដើម។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៩៩៤ ម.ម ទទឹង ១ ៧៥៨ ម.ម កំពស់ ១ ៥៧២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥០១ ម.ម ។ សម្រាប់គ្រឿងបរិក្ខារនៅលើរថយន្តរួមមាន ចង្កៀងមុខ-ក្រោយប្រភេទ LED, អំពូលបំភ្លឺពេលថ្ងៃក៏ជាប្រភេទ LED, ថាសកង់ស្ព័រប្រភេទ Alloy wheel, ប្រព័ន្ធហ្រ្វាំង ABS / EBD / BA, ប៊ូតុង start/stop engine ជាមួយសោរឆ្លាតវៃប្រភេទតេឡេ ឬ Smart key, កៅអីខាងក្រោយអាចបត់បាន ៦០/៤០, អេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៩៦ សេះ និងកម្លាំងរមួល ១៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខអូតូ CVT និងលេខដៃ ៥ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់មុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+