ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្ត Infiniti QX Monogrash Concept ជាមួយរូបរាងដ៏ទាក់ទាញ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Infiniti បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូរថយន្ត Infiniti QX Monogrash Concept នៅឯ Pebble Beach ដែលជំនួសម៉ូដែលដែលបានបញ្ចេញតាំងពីឆ្នាំ ២០១១ ។

ក្រុមហ៊ុន Infiniti ក៏ធ្លាប់បានបង្ហាញរថយន្តនេះដែលជាទិសដៅនៃការរចនាបែបអនាគតរបស់ខ្លួននៅឯ Monterey Car Week ដោយបង្ហាញរថយន្តប្រភេទ SUV QX Monograph នឹងបង្ហាញខ្លួនជាម៉ូដែល QX80 ជំនាន់ថ្មីស៊េរីឆ្នាំ ២០២៥។

Infiniti QX Monograph Concept មានការរចនាយ៉ាងទាក់ទាញ ជាពិសេសប៉ាណាខាងមុខមួយផ្ទាំងធំ រួមជាមួយនឹងចង្កៀងមុខ LED រចនាបែបក្តាចុចព្យាណូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទ alloy wheels និងចង្កៀងក្រោយរចនាបែបក្តាចុចព្យាណូអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។ ខណៈ ផ្នែកខាងក្នុងនៃកាប៊ីនមិនត្រូវបានបង្ហាញទេ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ គំរូរថយន្ត Infiniti QX Monograph Concept រំពឹងថា នឹងអាចដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ twon-turbo V6 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Lanzador ជាគំរូឡានអគ្គិសនីសុទ្ធដំបូងគេរបស់ Lamborghini មានកម្លាំង ១ពាន់សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Lamborghini Lanzador Concept ជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុន ខណៈការផលិតគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៨ ជាមួយការរំពឹងថាមានតម្លៃលក់ខ្ទង់ ៣០០ ០០០ ដុល្លារ។

 

Lamborghini Lanzador គឺជារថយន្តប្រភេទ Crossober-supercar ទ្វារ ២ ជាមួយការប្រើប្រាស់ភាសារចនាថ្មីរបស់ Lamborghini ដែលទទួលការឌីស្សាញមួយចំនួនចេញពីរថយន្ត Lamborghini Urus ផងដែរ ។ ខណៈនៅផ្នែកខាងមុខមានបំពាក់ចង្កៀងរាងស្លីមយកលំនាំពីរថយន្ត Lamborghini Estoque ឆ្នាំ ២០០៨ ដែលនៅពីលើរន្ធបឹតខ្យល់ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ រួមបញ្ចូលគ្នានិង Fin aerodynamic ជំនួយដល់ការជ្រែកខ្យល់បានយ៉ាងល្អ ព្រមទាំងចង្កៀងក្រោយរួមបញ្ចូលគ្នានOលក្ខណៈពិសេសពីរថយន្ត Estoque និង Sian និងថាសកង់ទំហំដល់ទៅ ២៣ អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងបានតុបតែងជាស្បែករោមចៀមមកពីប្រទេសអូស្ត្រាលី ដោយនៅលើតាប្លូមានអេក្រង់កំសាន្តសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខទៅរចនាឡើងបែបអនាគត និងកុងសូលកណ្តាលរាងអក្សរ Y រចនាឡើងបែបយានអាវកាសដែលមានរន្ធសាក USB-C និងកន្លែងដាក់ដបទឹកចំនួន ២ ។ លើសពីនេះ មានបំពាក់កៅអីបែបស្ព័ររាងស្លីមជាមួយអេក្រង់នៅពីក្រោយ និងកៅអីក្រោយអាចធ្វើការបត់ចុះក្រោមបានផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Lamborghini មិនទាន់បានធ្វើការបញ្ចេញព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែគេដឹងថា រថយន្តនេះដំណើរកាដោយម៉ូទ័រអគ្គិសនីចំនួន ២ ប្រភេទបើកបរប៉ុង ២ អាចផលិតកម្លាំងបាន ១៣៤១ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV អគ្គិសនីសុទ្ធ Maxus Mifa 5 ស៊េរីថ្មី ចេញលក់នៅប្រទេសចិន ជាមួយតម្លៃជិត ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-MAXUS បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី Maxus Mifa5 ស៊េរីថ្មីចុងក្រោយ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៧ ៤៣៩ ដុល្លារ ដល់ ៣១ ៩៧០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តប្រភេទ MPV នេះមានប្រវែងតួខ្លួនសរុប ៤ ៧៥០ ម.ម ទទឹង ១ ៨០០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ រថយន្តអគ្គិសនីសុទ្ធ MAXUS MIFA5 ទទួលបានការធ្វើឱ្យប្រសើរឡើងផ្នែកខាងក្រៅថ្មី។ ភ្ជាប់មកជាមួយប៉ាណាមុខរចនាថ្មី Dot matrix គ្មានស៊ុប ចង្កៀងមុខអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាមួយនឹងឡូហ្គោ MAXUS ផុសនៅចំកណ្តាល ។

ចំ​ពោះនៅផ្នែកខាងក្នុងវិញ អាចកំណត់បាន ៥ កៅអី និង ៧ កៅអី ដោយនៅលើតាប្លូបំពាក់កុងទ័របង្ហាញព័ត៌ំានទំហំ ១២,៣ អ៉ីញ  និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់ប្រព័ន្ធ 4G, ប្រព័ន្ធ GPS ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ, ដំបូលកញ្ចក់ Panoramic sunroof កាមេរ៉ា ៣៦០ ដឺក្រេ និងសេនស័រជំនួយចេញនិងចូលចំណតនៅផ្នែខាងមុខ និងខាងក្រោយផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ១៦០ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្វាគមន៍រថយន្ត SUV ទំនើបបែបអនាគត GAC EMKOO​ មកកាន់ទីផ្សារប្រទេសកម្ពុជា

កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ​ ២០២៣​ ៖ ក្រុមហ៊ុន​ THH Import Export Co., Ltd បានប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្ត GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដែលជារថយន្តម៉ូឌែលថ្មីរបស់ GAC MOTOR ដែលរចនាលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ។

សូមជម្រាបជូនផងដែរថាក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន​ GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។

ដោយសង្កេតឃើញថារថយន្ត​ GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុន​បានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ SUV ទំនើបបែបអនាគតគឺ GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជា។

ក្រលេកមកមើលលក្ខណៈពិសេសរបស់រថយន្ត EMKOO ជាប្រភេទរថយន្ត​ SUV ខ្នាតតូចបែបស្ព័រ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែក​លំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ (Sci-Fi Designed Concept) សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរចំនួន ១២ រាង្គជាអក្សរ “V” ដែលមានន័យថា “ជ័យជំនះ” ភ្ជាប់ជាមួយការរចនាចង្កៀងមុខ ដែល GAC ឲឈ្មោះថា Eye of Enlightenment ដែលផ្តល់នូវភាពទាក់ទាញ និងឧត្តមភាពនៅពេលបើកបរ។ ជាមួ​យដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ ១៩​ អ៉ីញ។ ងាកមកមើលផ្នែកខាងក្រោយ កាន់តែលេចធ្លោ ជាមួយការរចនាភ្លើងក្រោយរាង្គអក្សរ “X” និងបំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ព័រ។

រថយន្ត EMKOO ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ។ វាបានបំពាក់ម៉ាស៊ីនសាំងសេរីថ្មី ដែល GAC ឲឈ្មោះថា Mega Wave Power ទំហំ ១,៥ លីត្រ GDI ផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧ វគ្គអូតូ (7WDCT) ប្រភេទ Wet Dual Clutch Transmission អាចបង្កើនល្បឿនពីចំណុច​ ០ ទៅ ១០០ ក្នុងរយៈពេលត្រឹម​ ៨,៨ វិនាទីប៉ុណ្ណោះ​ ព្រមទាំងកំរិតស៊ីប្រេងស្តង់ដារ ត្រឹមតែ ៦,៤ លីត្រ/១០០ គីឡូម៉ែត្រ។

នៅផ្នែកខាងក្នុងវិញ EMKOO ផ្តល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែកដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងដេរដោយដៃផ្ទាល់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព។ ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន៖

  • បំពាក់មកនូវកុងទ័រប្រភេទ LCD ទំហំ ៧ អ៉ីញ និងអេក្រង់ Touchscreen ទំហំ ១០,១ អ៉ីះ មានភ្ជាប់ Apple CarPlay​ និង​ Android Auto
  • កៅអីប្រភេទអូតូ និងមុខងារត្រជាក់នៅជួរខាងមុខ
  • ភ្លើង Ambient Lights
  • ដំបូលប្រភេទ Glass Roof
  • ព្រមទាំងបំពាក់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃដូចជា៖
  • ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Adaptive Cruise Control
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងមុខ Forward Collision Warning
  • ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ Autonomous Emergency Braking
  • ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លងត្រឹមត្រូវ Lane Keeping Assist
  • ប្រព័ន្ធជំនួយពេលកកស្ទះចរាចរ Traffic Jam Assist

ចំពោះតួរថយន្ត EMKOO វាជាប្រភេទ SUV ខ្នាតកណ្តាលដែលមានទំហំធំទូលាយ វាមានបណ្តោយរហូតដល់ ៤ ៦៨០ ម.ម ទទឹង ១ ៩០១ ម.ម កំពស់ ១ ៦៧០ ម.ម និងគម្លាតពីអ័ក្សកង់មុខទៅអ័ក្សកង់ក្រោយរហូតដល់ ២ ៧៥០ ម.ម ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ។ អ្វីដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល​​ EMKOO សេរីថ្មីនេះ មានជម្រើសរហូតដល់ទៅ​​​​​​​​​ ៥ ពណ៌ រួមមាន៖ បៃតង, ខ្មៅ, ប្រាក់, ប្រផេះ និង ស។

អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូឌែល EMKOO ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល  និងគ្រឿងបរិក្ខាគ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ (៣៩ ៩៩៩ ដុល្លារ ) $39,999.- តែប៉ុណ្ណោះ និងទទួលបានការផ្តល់ជូនការធានារយៈពេលវែងរហូតដល់ ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ ពីរោងចក្រផ្ទាល់ និងទទួលបាន​ការថែរទាំឥតគិតថ្លៃរយៈពេល ១​ ឆ្នាំ ឬ ២០ ០០០​ គីឡូម៉ែត្រ ផងដែរ។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកផ្នែកលក់ផ្ទាល់៖ 095999029/ 095999268 ឫ អញ្ជើញមកអគារតាំងបង្ហាញលក់រថយន្ត: អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ខាងកើតផ្សារពោធិ៍ចិនតុងប្រហែល ១០០ ម៉ែត្រ) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ស៊េរីឆ្នាំ ២០២៣ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ASEAN NCAP (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអាស៊ាន ASEAN NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Honda CR-V ស៊េរីថ្មីចុងក្រោយបានទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ ៥ ជាមួយនឹងពិន្ទុសរុប ៨៧,១៦ លើ ១០០ ពិន្ទុ ជាមួយនឹងពិន្ទុក្នុងផ្នែកនីមួយៗនៃ ៤ ក្នុងចំណោម ១២០ ក្នុងនោះរួមមាន៖

  • ការពារអ្នកដំណើរពេញវ័យចំនួន ៣១,៤៥/៣២ ពិន្ទុះ
  • ការការពារអ្នកដំណើរវ័យក្មេង ៤៥,៨១/៥១ ពិន្ទុះ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ១៩,៥០/២១ ពិន្ទុះ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៩,០៥/១៦ ពិន្ទុះ

គួរបញ្ជាក់ផងដែរថា Honda CR-V ស៊េរីថ្មីបានបង្ហាញខ្លួននៅអាស៊ីអាគ្នេយ៍ជាលើកដំបូងនៅក្នុងប្រទេសថៃក្នុងខែមីនា ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ៤១ ៦១២ ដុល្លារ ដល់ ៥០ ៧០៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Cross ស៊េរីថ្មីចុងក្រោយ ចេញលក់ខែដំបូងបានជិត ២ ពាន់គ្រឿងនៅឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] កាលពីពេលថ្មៗកន្លងទៅនេះ យោងតាមគេទំព័រ Indonesian auto media បានឲ្យដឹងថា រថយន្ត Toyota Yaris Cross ស៊េរីថ្មីចុងក្រោយ ជាមួយរថយន្តដែលលក់ដាច់ជាងគេក្នុងចំណោមរថយន្ត ២០ ម៉ូដែលផ្សេងទៀត ដោយលក់ចំនួន ១៨៤៩ គ្រឿងក្នុងការចេញលក់ដំបូងនៅក្នុងខែកក្កដា ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota បានបង្កើនការផលិតរថយន្ត YARIS CROSS ម៉ូដែលកូនកាត់ជាមួយនឹងតម្រូវការខ្ពស់ ហើយក្រុមហ៊ុននឹងផ្តោតលើការផលិតម៉ូដែលកូនកាត់ hybrid គ្រោងនឹងវាយលុកទីផ្សាររបស់ខ្លួន ។ លើសពីនេះ Toyota នឹងផលិត Yaris Cross ប្រភេទ Hybrid ទាំងស្រុង ឬស្មើនឹង ១ ៨០០ គ្រឿងក្នុងមួយខែ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏មានគោលបំណងផលិតរថយន្តនេះ ច្រើនជាង ៣៦ ០០០ គ្រឿងក្នុងប្រទេសឥណ្ឌូនេស៊ី ។ សម្រាប់រថយន្ត Toyota Yaris Cross ស៊េរីថ្មីចុងក្រោយ ចេញលក់នៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយតម្លៃលក់ចាប់ពី ២៣ ០០៩ ដុល្លារ ដល់ ២៩ ៤៧៤ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Acura ZDX 2024 សាកភ្លើងពេញម្តងជិះបានជាង ៥០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] បន្ទាប់ពីបង្ហាញខ្លួនជាគំរូរថយន្តនៅឯពិរព័ណ៌រថយន្ត Monterey កាលពីឆ្នាំ ២០២២ មក ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Acura ZDX ស៊េរីឆ្នាំ ២០២៤ ប្រើប្រើថាមពលអគ្គិសនីសុទ្ធដំបូង ជាមួយតម្លៃលក់ចាប់ពី ៦០ ០០០ ដុល្លារ ដល់ ៧០ ០០០ ដុល្លារ ។

រថយន្តអគ្គិសនីសុទ្ធ Acura ZDX ស៊េរីឆ្នាំ ២០២៤ ត្រូវបានផលិតឡើងនៅគ្រោងឆ្អឹង Utlium platform មាន ២ ម៉ូដែលគឺ A-Spec និង Type S ដែលត្រូវបានរចនាឡើងដោយក្រុមនៅ Acura Design Studio ក្នុងទីក្រុង Los Angeles ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ចង្កៀងមុខ-ក្រោយជាប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២២ អ៉ីញ ជាមួយដុំហ្វ្រាំង Caliper ប្រភេទ 6-piston ពណ៌លឿងជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១១,៣ អ៉ីញ អាចភ្ជាបមុខហារ Apple CarPlay និង Android Auto ព្រមទាំងមានប្រព័ន្ធ Google build-in ជាស្តង់ដារ ដែលរួមបញ្ចូលនៅមុខងារ Google Assistant, Google Maps និង Google Play និងឧបករណ៍បំពងសំលេងម៉ាក Bang & Olufen ១៨ ចំនុច រួមទាំង amplification និង subwoofer ចំនួន ១៤ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធ hand-free drive ដែលអាចបើកបរដោយស្វ័យប្រវត្តិចម្ងាយ ៦៤៣ ០០០ គីឡូម៉ែត្រពីក្រុមហ៊ុន General Motor ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល៖

  • Acura ZDX A-spec បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង មានកម្លាំងបាន ៣៤០ សេះ និងអាចបើកបរបានចម្ងាយ ៥២៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
  • Acura ZDX Type S បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង មានកម្លាំងបាន ៥០០ សេះ និងអាចបើកបរបានចម្ងាយ ៤៦៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ម៉ូដែលទាំង ២ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដោយសាក ១០ នាទី អាចបើកបរបានចម្ងាយ ១៣០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Leopard 5 ស៊េរីថ្មីចុងក្រោយ ប្រភេទ plug-in hybrid បង្ហាញខ្លួនជាផ្លូវការ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Leopard 5 ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ចាប់ពី ៥៤ ៨៤០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មីរបស់ BYD គឺ DMO hybrid platform ហើយត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងតួ Cloud-P ដ៏ឆ្លាតវៃ ជាមួយប្រវែងតួខ្លួនសរុប ៤ ៨៩០ ម.ម ទទឹង ១ ៩៧០ ម.ម កំពស់ ១ ៩២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨០០ ម.ម ។ សម្រាប់នៅផ្នែកខាងក្រៅមានចង្កៀងមុខប្រភេទ matrix-LED គ្របដណ្តប់លើប៉ាណា ព្រមថាសកង់ស្ព័រទំហំ ២០ អ៉ីញ ស្រោបដោយសំបកប្រភេទ off-road tires ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់ចំនួន៣ ទំហំដល់ទៅ ៥០ អ៉ីញ ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងកំដៅស្វ័យប្រវត្តិ ឧបករណ៍បំពងសំឡេង ១៨ ចំនុច និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត ២ ផងដែរ ។

ទាក់ទឹងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៧០ សេះ និងកម្លាំងរមួល ៧៦០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ all-wheel drive ជាមួយប្រព័ន្ធចាក់សោរប៉ុងចំនួន ៣ ព្រមទាំងអាគុយពី blade battery ទំហំ ៣០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៥ គីឡូម៉ែត្រ និងអាចបើកបរបានចម្ងាយ ១២០០ គីឡូម៉ែត្រនៅពេលចាក់សាំងចេញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Alphard និង Toyota Vellfire ជំនាន់ថ្មី ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសថៃ បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Toyota Alphard ជាមួយតម្លៃលក់ចាប់ពី ១១៦ ៤០០ ដុល្លារ ដល់ ១២៦ ៨៣៥ ដុល្លារ និងតម្លៃ ១២០ ៦៣០ ដុល្លារសម្រាប់ Toyota Vellfire ។

រថយន្តទាំង ២ នេះ ផលិតឡើងនៅគ្រោងឆ្អឹង TNGA platform សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តទាំង២ បានប្រើប្រាស់គំនិតនៃការររចនាឲ្យឈ្មោហថា Forceful x IMPACT LUXURY មានការរចនាពិសេសរាងខ្លួន ចង្កៀងមុខប្រភេទ LED មុខងារទម្លើងទម្លាក់ដោយស្វ័យប្រវត្តិ ខណះ Vellfire មានភាពស្ព័រជាងជាមួយកាងបឹតខ្យល់ទំហំធំ  ភាពខុសគ្នារវាងទាំងពីរត្រូវគឺនៅផ្នែងក្រោយ ទាក់ទងទៅនឹងចង្កៀង និងកាង ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងផ្តល់ផាសុកភាព ប្រណិតភាព និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ដោយនៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថិភាពជាច្រើន។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ទីផ្សារប្រទេសថៃ រថយន្តទាំង ២ នេះ ទទួលបានជម្រើសម៉ាស៊ីនកូនកាត់ hybrid គឺម៉ាស៊ីនកូនកាត់ hybrid ដំណើររួមគ្នាជាមួយម៉ាស៊ីនសាំងចំណុង ២,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៥០ សេស ភ្ជាប់ដោយប្រអប់លេខ e-CVT និងប្រភេទបើកប៉ុង ២ E-4-wheel drive មានកម្រិតស៊ីសាំងចន្លោះពី ៥ លីត្រ ទៅ ៦ លីត្រ ក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD Leopard Super 8 ផ្តោតនៅលើផ្លូវ off-road ប្រើ plug-in hybrid បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Leopard Super 8 ផ្តោតនៅលើផ្លូវលំបាកៗ ឬ​ off-road និងជាគូរប្រជែងរបស់រថយន្ត GMC Hummer EV នៅក្នុងប្រទេសចិន ។

Leopard Super 8 ផ្នែកទៅលើផលិតឡើងមួយចំនួនពីរថយន្ត Leopard 5 និងត្រូវបានផលិតឡើងនៅលើគ្រោងឆ្នឹងថ្មីរបស់ BYD គឺ DMO hybrid platform ហើយត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងតួ Cloud-P ដ៏ឆ្លាតវៃផងដែរ។

ការរចនាផ្នែកខាងក្រៅរបស់ Leopard Super 8 ប្រើប្រាស់នៅភាសារចនាចុងក្រោយបង្អស់ “Leopard Power Aesthetics” ដោយកាងខាងមុខពណ៌ខ្មៅទំហំធំ កញ្ចក់ចំហៀងបែបឌីជីថល ប្រើប្រាស់នៅថាសកង់ស្ព័រ ស្រោបដោយសំបកប្រភេទ Off-road ជាមួយដុំហ្រ្វាំង calipers ពណ៌លឿង និងចង្កៀងក្រោយ LED រាងជាអក្សរ C ជាដើម ។ ខណៈផ្នែកខាងក្នុងមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ។

Leopard Super 8 ត្រូវបានរំពឹងថានឹងបំពាក់ជាមួយម៉ាស៊ីន plug-in hybrid ចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ៦៧០ សេះ និងកម្លាំងរមួល ៧៦០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយៈពេល ៤ វិនាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+