ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរងចាំត្រូវបញ្ចប់! ឡានស្ព័រអគ្គិសនីសុទ្ធ MG Cyberster បង្ហាញខ្លួនជាសកលនៅឯពិព័រណ៌រថយន្ត Shanghia Auto Show

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ​ MG Cyberster បែបស្ព័រនៅឯពិព័រណ៌រថយន្ត Shanghia Auto Show 2023 ។ ក្នុងនោះ Cyberster នឹងមានលក់នៅខាងក្រៅទីផ្សារប្រទេសចិន ជាមួយនឹងការចាប់ផ្តើមទីផ្សាររបស់ខ្លួននៅអឺរ៉ុប និងចក្រភពអង់គ្លេសនៅឆ្នាំ ២០២៤ ។

MG Cyberster ផ្តល់នៅការរចនាសំខាន់ៗមួយចំនួនរបស់ Roadster រួមទាំងដំបូលក្រណាត់ដែលអាចដកចេញបាន និងផ្នែកខាងក្រោយណ៌ខ្មៅជាមួយនឹងឡូហ្គោ MG ទ្វារបើកដូចទៅរថយន្តរបស់ Lamborghini ។ ខណះ នៅផ្នែកខាងក្រោយ មានចង្កៀងប្រភេទ LED រចនាជាខ្សែបន្ទាត់អូសកាត់ផ្នែកសងខាង និងបំពង់ស៊ីមាំងចំនួន ២  ។

ចំពោះ នៅខាងក្នុងកាប៊ីនវិញ មានកៅអីចំនួន ២ ដែលរចនាម៉ូដពណ៌ក្រហម បំពាក់កុងទ័រឌីជីថលរាងកោង និងការគ្រប់គ្រង touch-sensitive control នៅលើកុងសូលកណ្តាល ដែលផ្តល់ឱ្យរថយន្តនៅអារម្មណ៍ដល់អ្នកបើកបរបែបលក្ខណះអនាគត។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ MG Cyberster នឹង​មាន​មកជាមួយជំម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១០ សេស ប៉ុង ១ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៣៦ សេស ប៉ុង ២ ផ្គួបជាមួយអាគុយ​លីចូម​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ SAIC ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi LS Dragon ជំនាន់​ថ្មី បំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៥ បង្ហាញខ្លួននៅពិព័រណ៍រថយន្តក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា FAW-Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តដ៏ទំនើប Hongqi L5 Dragon ជំនាន់​ថ្មី​ នៅឯ​ក្នុង​កម្មវិធី Shanghai Auto Show ឆ្នាំ ២០២៣ ដោយ​ផ្តោត​លើ​ភាព​បុរាណបញ្ចូលជាមួយបែបអនាគត ជាមួយនឹងបច្ចេកវិទ្យាទំនើបបន្ថែមទៀត ។

Hongqi L5 Dragon ជំនាន់ថ្មីមានការរចនាបែបអនាគត ដោយផ្នែកខាងមុខមានភាពហាប់ណែនគួរឲ្យកត់សម្គាល់ ជាមួយប៉ាណាមុខត្រូវបានរចនាថ្មីទាំងស្រុង ចង្កៀងមុខរាងមូលរក្សាការរចនាបែបបុរាណ រូបរាងនៃអំពូលស៊ីញូត្រូវបានរចនារឡើងវិញ និងរួមបញ្ចូលជាមួយភ្លើងអ័ព្ទ។ កាង​ក៏​ត្រូវ​បាន​រចនា​ឡើង​វិញ​ដែរ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១ អ៉ីញ និងចង្កៀងក្រោយត្រូវបានរំកិលឡើងលើ បន្ថែមនៅភាពប្រណិតជាងមុន ។

សម្រាប់នៅខាងក្នុងកាប៊ីនមានការតុបតែងយ៉ាងប្រណីតជាមួយកៅអីចំនួន ៥ ប្រើប្រាស់អេក្រង់ទំហំធំលាតពេញតាឡូ និងការតុបតែងជាមួួឈើ។ ការរចនាកៅអីខាងមុខដ៏ប្រណិត កែលំអកៅអីខាងក្រោយជាមួយនឹងជើងទ្រធំនៅចំកណ្តាល ជាមួយប៊ូតុងបញ្ជាមុខងារផ្សងៗ, អេក្រង់បង្ហាញលើកញ្ចក់ HUD Windshield Display System និងកន្លែងសាកថ្មឥតខ្សែជាដើម ។ បន្ថែមពីនេះ រថយន្តក៏បានបំពាក់ជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិត ៥ ទៀតផង ។

Hongqi L5 Dragon ជំនាន់​ថ្មី​ ដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ V8 turbocharged អាចផលិតកម្លាំងបាន ៣៦០ សេស និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ Four-wheel drive ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC GS8 Traveler ជាមួយការរចនាដ៏ពិសេស បង្ហាញខ្លួននៅឯពិព័រណ៌រថយន្ត Shanghai Auto Show

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC GS8 Traveler ជាមួយការរចនាដ៏ពិសេសនៅឯពិព័រណ៌រថយន្ត Shanghai Auto Show ក្នុងប្រទេសចិន។

GAC GS8 Traveler ផលិតនៅលើគ្រោងឆ្អឹង GMPA platform មានប្រវែងតួខ្លួនសរុប ៥ ១១០ ម.ម ទទឹង ១ ៩៧៦ ម.ម កំពស់ ១ ៧៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០២ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រថយន្តនេះ បានបំពាក់ជាមួយប៉ាណាមុខរាងជាសំណាញ់ដែលជាការឌីស្សាញថ្មី ជាមួយនឹងខ្យល់ចេញចូលថ្មី ចង្កៀងមុខប្រភេទ LED ដំបូល និងកញ្ចក់ចំហៀងពណ៌ខ្មៅ កាងក្រោយពណ៌ខ្មៅថ្មី ចង្កៀងក្រោយប្រភេទ LED បញ្ឈរ និងថាសកង់ស្ព័ររចនាយ៉ាងពិសេសផងដែរ ។

រីឯនៅផ្នែកខាងក្នុង បានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ និងអេក្រង់បង្ហាញលើកញ្ចក់ទំហំរហូតដល់ទៅ ៣០ អ៉ីញ, កៅអីស្បែកអាចលៃតម្រូវបាន ៦ របៀបសម្រាប់អ្នកបើកបរ ,ភ្លើងលម្អអាចផ្លាស់ប្តូរបាន ៣២ ពណ៌ជាមួយនឹងប្រព័ន្ធ ADiGO 4.0 IoT និងដំបូលបែប Panoramic Sunroof ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចណុះ ២,០ លីត្រ GDI Turbocharged អាចផលិតកម្លាំងបាន ២៥២ សេស និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ និងប្រភេទបើកបរប៉ុង ១ និង ប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jetour បង្ហាញគំរូរថយន្ត T-3 ប្រភេទ SUV Off-Road កម្លាំងខ្លាំងជាង ១ ពាន់សេស

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Jetour T-3 ប្រភេទ SUV ដែលជាម៉ូដែលផ្តោតលើការបើកបរលើផ្លូវពិបាកៗ ឬ​ Off-Road ដែលនឹងផ្តល់ជូនប្រភេទអគ្គិសនី និង Plug-in hybrid នៅឯពិព័រណ៌រថយន្ត Shanghai Auto Show ប្រទេសចិន ។

គួរឲ្យដឹងថា បច្ចុប្បន្ន Jetour លក់រថយន្តប្រភេទ SUV ចំនួន ១៣ ម៉ូដែល រួមទាំងអគ្គិសនីសុទ្ធចំនួន ១ និងបានបន្ថែមនៅរថយន្តថ្មីចំនួន ៦ ម៉ូដែលទៀតកាលពីខែមុន ។

រថយន្តនេះ ផលិតនៅលើគ្រោងឆ្អឹង Kunlun platform មានប្រវែងសរុប ៥,៣ ម៉ែត្រ ទទឹង ២ ម៉ែត្រ កំពស់ ១,៩ ម៉ែត្រ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ម៉ែត្រ ។ Jetour T-3 នេះ ជារថយន្តកាប៊ីន ២ ជួរ មានកៅអីចំនួន ៤ ហើយការបើកទ្វារដែលឃើញថាដូចទៅនឹងរថយន្ត Rolls-Royce ដែលឲ្យឈ្មោះថា suicide doors ។ មិនត្រឹមតែប៉ុណ្ណោះ គ្រោងឆ្អឹងនេះ ធ្វើឲ្យ T-3 មានសមត្ថិភាពបើកបរដោយស្វ័យប្រវត្តិកម្រិត ៤ ទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Jetour T-3 នឹងដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ៤ ដែលអាចផលិតកម្លាំងបានដល់ទៅ ១ ៣០០ សេស និងអាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមរយះពេល ៣ វិនាទីប៉ុំណ្ណោះ ។ លើសពីនេះ ក៏បានបំពាក់ជាមួយអាគុយដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ១៤០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Toyota bZ3 ទទួលបានការកក់ច្រើនជាង ៥ ពាន់គ្រឿង សម្រាប់ថ្ងៃចេញលក់ដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញច្រើនជាង ៥ ០០០ គ្រឿង សម្រាប់រថយន្តអគ្គិសនី Toyota bZ3 នៅក្នុងប្រទេសចិន សម្រាប់ថ្ងៃដំបូងនៃការលក់ នេះបើយោងតាមគេហទំព័រ ​​CarNewsChina ។

រថយន្តអគ្គិសនី Toyota bZ3 ផលិតនៅលើគ្រោងឆ្អឹង e-TNGA platform និងបំពាក់នៅបច្ចេកវិទ្យាថាមពលសំខាន់ៗពីក្រុមហ៊ុន BYD រួមទាំងអាគុយប្រភេទ Blade LFP និងម៉ូទ័រអគ្គិសនីពីក្រុមហ៊ុន Fudi Motor ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ BYD ផងដែរ ។

Toyota bZ3 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេស និង ២៤១ សេស ភ្ជាប់ដោយអាគុយទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង ដល់ ៦៥,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រ ដល់ ៦១៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

រថយន្តអគ្គិសនី Toyota bZ3 គឺជារថយន្តម៉ូដែលទី ២ នៅក្នុងត្រកូល bZ ដែលមានតម្លៃលក់ចាប់ពី ២៤ ៧០០ ដុល្លារ ដល់ ២៩ ០០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្នកចង់បានរថយន្តទូទៅ ឬចង់បានរថយន្តដែលឈ្នះពានរង្វាន់ “រថយន្តល្អបំផុតប្រចាំឆ្នាំ” ពីចក្រភពអង់គ្លេស?

រថយន្តដែលឈ្នះពានរង្វាន់សម្រាប់ “រថយន្តល្អបំផុតប្រចាំឆ្នាំ” គឺត្រូវបានគេទទួលស្គាល់ទៅលើ គុណភាពរថយន្ត, ដំណើរការបើកបរដែលមានសមត្ថភាពខ្ពស់។ អ្នកទិញមួយចំនួនប្រហែលជាចាប់អារម្មណ៍ខ្លាំងទៅនឹងរថយន្តដែលឈ្នះពានទាំងនោះ ដោយសារពួកគេជឿជាក់ថាពួកគេនឹងទទួលបានរថយន្តដែលមានគុណភាពល្អនិងឆ្លងកាត់កាតតេស្តសាកល្បងដោយទទួលស្គាល់ពីអ្នកជំនាញក្នុងឧស្សាហកម្មយានយន្ត ហើយវាអាចផ្តល់ឱ្យម្ចាស់រថយន្តនូវភាពជឿជាក់ និងការច្នៃប្រឌិតខ្ពស់។

ទន្ទឹមនឹងនេះ MG4 គឺជារថយន្តអគ្គិសនីខ្នាតតូចដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តចក្រភពអង់គ្លេស ហើយវាបានឈ្នះពានរង្វាន់ចំនួន ៩ នៅចក្រភពអង់គ្លេស រួមមានដូចជា “រថយន្តល្អបំផុតប្រចាំឆ្នាំ”, “រថយន្តថ្មីដែលមានតម្លៃល្អបំផុត” និង “រថយន្តបែបគ្រួសារល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Express New Car Awards ផងដែរ។ ហើយរថយន្ត MG4 ក៏បានឈ្នះពានរង្វាន់ “រថយន្តអគ្គិសនីខ្នាតតូចល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី What Car? ទៀតផង។ ពានរង្វាន់ទាំងអស់នេះបានទទួលស្គាល់ថារថយន្តMG4 គឺមានសមត្ថភាពខ្ពស់ក្នុងការបើកបរ និងមានដំណើរការល្អ ព្រមទាំងមានតម្លៃសមរម្យផងដែរ។ រថយន្ត MG4 បានរក្សាតម្លៃលក់របស់ខ្លួនបានយ៉ាងល្អជាងរថយន្តផ្សេងៗទៀត ដែលអាចធ្វើឱ្យលោកអ្នកអាចវិនិយោគបានក្នុងរយៈពេលវែងកាន់តែប្រសើរឡើង។

កាន់តែពិសេសក្រុមហ៊ុន MG Cambodia បានត្រៀមរួចជាស្រេចក្នុងការបង្ហាញវត្តមានថ្មីនៃរថយន្តអគ្គិសនី MG4 មកកាន់ទីផ្សារប្រទេសកម្ពុជានាដើមខែឧសភា ឆ្នាំ២០២៣នេះ ជាមួយនឹងតម្លៃកាន់តែសមរម្យ និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់បានរថយន្តប្រភេទអគ្គិសនីខ្នាតតូចសម្រាប់ការបើកបរក្នុងទីក្រុងហើយមានការសន្សំសំចៃខ្ពស់។ ដូចគ្នានេះដែរ MG បានផ្តោតសំខាន់លើការអភិវឌ្ឍន៏នៃគំនិតច្នៃប្រឌិតខ្ពស់ និងមានការសម្របខ្លួនយ៉ាងល្អជាមួយការនាំចូលរថយន្តអគ្គិសនី ដែលជាសញ្ញាវិជ្ជមានមួយក្នុងការបង្ហាញថា MG គឺបានប្តេជ្ញាចិត្តក្នុងការកសាងនិងអភិវឌ្ឍន៏រថយន្តអគ្គិសនីដ៏ល្អបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា។ MG ក៏កំពុងបន្តភាពទាន់សម័យជាមួយនឹងបច្ចេកវិទ្យាទំនើបជឿនលឿនលើសពីការរំពឹងទុក ដើម្បីឆ្ពោះទៅកាន់និន្នាការថ្មីនៃរថយន្តប្រើអគ្គិសនីនាពេលអនាគត ហើយ MG អាចដាក់ឱ្យខ្លួនពួកគេជាអ្នកនាំមុខគេក្នុងវិស័យរថយន្តអគ្គិសនី និងបានទាក់ទាញអតិថិជនជាច្រើនដែលផ្តល់តម្លៃទៅលើគំនិតច្នៃប្រឌិត និងរថយន្តដែលមានគុណភាពល្អ។

លើសពីនេះ MG ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់នូវសេវាកម្មថែទាំនិងជួសជុលរថយន្តអគ្គិសនីក្នុងរយៈពេលយូរផងដែរ ដើម្បីគាំទ្រដល់អតិថិជនឱ្យកាន់តែពេញចិត្ត និងផ្តល់នូវអាជីវកម្មប្រកបដោយនិរន្តរភាពនិងភាពជោគជ័យ ជាមួយការផ្តល់ជូនការធានាគុណភាពរថយន្តដល់អតិថិជនរយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ សម្រាប់រថយន្តអគ្គិសនីរបស់ពួកគេផងដែរ។ MG ផ្តោតសំខាន់ទៅលើការលក់និងផ្តល់សេវាកម្មរយៈពេលវែង ជាជាងការលក់ដាច់ក្នុងរយៈពេលខ្លីហើយក៏បាត់ទីផ្សារទៅវិញ។ ជាលទ្ធផល MG បានកសាងមជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្តនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៩ មកម្លេះ ដោយមានអ្នកជំនាញបច្ចេកទេសដែលទទួលបានវិញ្ញាបនបត្របណ្តុះបណ្តាលពីរោងចក្រ ហើយផ្តល់ជូននូវគ្រឿងបន្លាស់ដើម (Original Spare Part) និងមានឧបករណ៍ស្តង់ដារជាច្រើនដើម្បីធានាបាននូវការជួសជុលត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសេវាកម្មថែទាំនិងជួសជុលរថយន្ត MG បានពង្រីកសាខាថ្មីនៅខេត្តសៀមរាប ដើម្បីផ្តល់សេវាថែទាំ និងជួសជុលកាន់តែងាយស្រួលដល់អតិថិជនដែលរស់នៅជុំវិញខេត្តសៀមរាប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ElGrand ថ្មី នឹងបំពាក់ដោយម៉ាស៊ីន e-POWER ថ្មី ជាគូរប្រជែងនឹង Toyota Alphad

[បរទេស] បើយោងតាមគេហទំព័រ Scoop Spyder7 បានទទួលព័ត៌មានដែលមានពាក្យចចាមអារ៉ាមថានឹងលុបចោលការផលិត Nissan ElGrand បច្ចុប្បន្នសម្រាប់ម៉ូដែលថ្មី ហើយត្រូវបានគេរំពឹងថានឹងមានការរចនាដែលអាចប្រៀបធៀបទៅនឹង Alphad / Velfire នៅលើម៉ាស៊ីន e-POWER ថ្មី។

ផ្អែកលើរូបភាព CG គឺផ្អែកលើគំនិតរបស់វិចិត្រករឌីជីថលរបស់រថយន្ត Nissan ElGrand ដែល​នាំ​មក​នៅ​ការ​រចនា​របស់ Nissan Ariya ដើម្បី​រួម​បញ្ចូល​គ្នា​នូវ​រថយន្ត El Grand ថ្មី​ជាមួយ​នឹង​និយមន័យ​កាន់​តែ​ប្លែក​ពី​គេ ប៉ុន្តែ​ពួក​គេ​បាន​រក្សា​នូវ​ការ​រចនា V-Motion ។ លើសពីនេះ Nissan ElGrand ថ្មីនឹងមកជាមួយមុខងារសុវត្ថិភាពជាច្រើនដូចជា ProPilot 2.0, កាមេរ៉ា ៣៦០ ដឺក្រេផងដែរ។

ជាមួយគ្នានេះ Nissan ElGrand វាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៣ ដែលវាជាការផ្លាស់ប្តូរដ៏ធំបំផុតក្នុងរយៈពេល ១៣ ឆ្នាំ។ ទន្ទឹមនឹងនេះ រថយន្តនេះនឹងបំពាក់ដោយម៉ាស៊ីនដូចគ្នាទៅនឹង X-Trail ដែលជាម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង VC turbo e-POWER e-4ORCE ប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់ ។  យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតជាក់លាក់ មានតែរងចាំមើលទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Nissan Serena e-POWER ថ្មី ទទួលបានការបញ្ជាទិញច្រើនជាង ២ មុឺនគ្រឿងហើយ

[ទីផ្សារបរទេស] កាលពីចុងខែកុម្ភះកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan Motor បានចាប់ផ្តើមទទួលការបញ្ជាទិញសម្រាប់ Nissan Serena e-POWER ថ្មី នៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះ ទទួលបានការបញ្ជាទិញច្រើនជាង ២០ ០០០ គ្រឿងគិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ​ ២០២៣ ។

Nissan Serena ជំនាន់ថ្មីនេះ ទទួលយកភាសារចនាចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nissan ដោយបំពាក់ជាមួយចង្កៀងប្រភេទ LED ដ៏ប្រណិត រួមបញ្ចូលគ្នាជាមួយប៉ាណា V-motion មួយផ្ទាំងធំនៅខាងមុខ ប្រើប្រាស់នៅថាសកង់ទំហំ ១៦ អ៉ីញ និងរូបរាងរាងជ្រុងជាងមុនផងដែរ។

រីឯនៅផ្នែកខាងក្នុងរបស់ minivan ជំនាន់ថ្មីបានបន្ថែកៅអីអាចដំឡើងពី ៧ ទៅ ៨កៅអី ផ្ទៃតាឡូត្រូវបានរចនាយ៉ាងទំនើបជាមួយនឹង digital cockpit បំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ប្រអប់លេខដោយស្វ័យប្រវត្តិដែលដំណើរការដោយប៊ូតុងនៅជាប់នឹងបន្ទះប្រព័ន្ធម៉ាស៊ីនត្រជាក់។ បន្ថែមពីនេះ ក៏ត្រូវបានបំពាក់ដោយទ្វាររ៉ូតមុខងារបើក-បិទដោយស្វ័យប្រវត្តិ និងទ្វារក្រោយអាចបើកជាពាក់កណ្តាល និងបិទពាក់កណ្តាសម្រាប់ងាយស្រួលផ្ទុកឥវ៉ាន់ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ “ProPILOT 2.0” ទៀតផង ។

ចូលទៅកាន់ផ្នែកម៉ាស៊ិនវិញ សម្រាប់ម៉ូដែលកូនកាត់ Hybrid មានម៉ាស៊ីនចំណុះ ១,៤ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន​ ១ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រប្រភេទប៉ុង ១។ ខណៈម៉ូដែលមួយទៀត​គឺម៉ូដែលដើរដោយថាមពលចំហេះក្នុង ដែលបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀមៗ! Lexus LM ប្រភេទ minivan ថ្មីទាំងស្រុង គ្រោងនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LM minivan ថ្មីទាំងស្រុងនៅក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Shanghai International Auto Show ចាប់ពីថ្ងៃ ១៨ ដល់ ២៧ ខែមេសា ឆ្នាំ ២០២៣ ។

ជាមួយគ្នានេះ គេនៅមិនប្រាកដ​ថា​ជា​ម៉ូដែល​កែមុខមាត់ថ្មី ឬ​រថយន្ត Lexus LM ជំនាន់​ថ្មី​ទាំង​ស្រុង​នៅ​នោះទេ។ យ៉ាង​ណា​មិញ ពី​រូបថត​ស្រមោល​ដែល​បង្ហាញ​ទម្រង់​ខាង​ក្រោយ វា​បង្ហាញ​ថា​ផ្នែក​ខាង​ក្រៅ​បាន​ទទួល​ការ​កែ​ប្រែ​យ៉ាង​សំខាន់។ អ្វីដែលពិសេសបំផុតនោះគឺ ទីតាំង D-pillar និងចង្កៀងក្រោយត្រូវបានគេគិតថារចនាឡើងវិញទាំងស្រុង រួមជាមួយនឹងកាង spoiler ខាងក្រោយថ្មីផងដែរ។

Lexus LM ​ផ្អែក​លើ Toyota Alphard / Vellfire ជំនាន់​ទី​៣ មានប្រវែងសរុប ៥ ០៤០ ម.ម ហើយមាននៅក្នុងការកំណត់រចនាសម្ព័ន្ធ ៧ កៅអី មានអេក្រង់កំសាន្តធំសម្រាប់អ្នកដំណើរខាងក្រោយ។ បើនិយាយពីកម្លាំងម៉ាស៊ីនវិញ LM 300h ត្រូវបានបំពាក់ដោយម៉ាស៊ីន Hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ខណៈដែល LM 350 បំពាក់ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 ។

The Lexus LM was introduced in 2019 as a more luxurious version of the Toyota Alphard.

ជាមួយនឹងការមកដល់នៃ LM ប្រភេទ minivan ថ្មីនៅក្នុងទ្វីបអឺរ៉ុប វាត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់ដោយថាមពលអគ្គិសនី ដើម្បីអនុលោមតាមបទប្បញ្ញត្តិនៃការបំភាយឧស្ម័នដ៏តឹងរ៉ឹងរបស់ទ្វីបនេះ។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែម យើងនឹងចាំមើលទាំងអស់គ្នា ៕

The Lexus LM was introduced in 2019 as a more luxurious version of the Toyota Alphard.
ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW XM Label Red បង្ហាញខ្លួនជាមួយកម្លាំងខ្លាំងផុតលេខក្នុងត្រកូល M

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត BMW XM Label Red ថ្មីទាំងស្រុង ហើយវាជារថយន្តម៉ូដែល M ដែលមានថាមពលខ្លាំងបំផុតដែលមិនធ្លាប់ផលិត ជាមួយតម្លៃលក់ចាប់ពី ១៨៥ ០០០ ដុល្លារ ។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ៤,៤ លីត្រ Turbo V8 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៧៣៨ សេស និងកម្លាំងរមួល ៩៩៧ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ប្រើពេល ៣,៧ វិនាទី ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គប្រភេទ M Steptronic និងមានអាគុយទំហំ ១៩,២ គីឡូវ៉ាត់ម៉ោង អាចបើកបរដោយប្រើថាមពលអគ្គិសនីបានចម្ងាយ ៤៨ គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥១១០ មម ទទឹង ២០០៥ មម កំពស់ ១៧៥៥ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣១០៥ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅវិញ BMW XM ប្រភេទ SUV នេះ បានតុបតែងយ៉ាង preimium ជាមួយពណ៌ខ្មៅ និងឆ្នូតពណ៌ក្រហម បំពាក់ប៉ាណាមុខឲ្យឈ្មោះថា Twin kidney grille អបសងខាងដោយចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៣ អ៉ីញ បំពង់ស៊ីមាំងភ្លោះនៅផ្នែកខាងក្រោយចំនួន ៤ និងចង្កៀងក្រោយប្រភេទ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុង មានកាតុបតែងយ៉ាងប្រណិតជាមួយពណ៌ខ្មៅ និងពណ៌មាស បំពាក់ដោយស្បែកប្រភេទ Vintage Coffee Merino ជាមួយស្បែក Nappa និង Alcnatara អំពូល LED ចំនួន ១០០ បំពាក់នៅលើពិដាន រន្ធម៉ាស៊ីនត្រជាក់ ៤ តំបន់ ឧបករបំពង់សំឡេងម៉ាក Hamman Kardon ១៥ ចំនុច និងប្រព័ន្ធ IDrive 8 ជំនាន់ចុងក្រោយ ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់នូវប្រព័ន្ធជំនួយអ្នកបើកបរដ៏ធំទូលាយបំផុតដែលមិនធ្លាប់មាននៅក្នុងរថយន្ត BMW ។

គួរបញ្ជក់ផងដែរថា BMW XM Label Red នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Auto Shanghai International Motor Show ហើយការផលិតនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ ២០២៣  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+