ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចំនួន ៧៥% នៅសហរដ្ឋអាមេរិកនឹងប្រើអគ្គិសនីសុទ្ធនៅឆ្នាំ ២០៥០

[បរទេស] រថយន្ត ៧៥% នៅសហរដ្ឋអាមេរិកអាចនឹងប្រើអគ្គិសនីនៅឆ្នាំ ២០៥០ ដោយសារផ្នែកខ្លះនៃរដ្ឋបន្ទាប់ពីការដឹកនាំរបស់រដ្ឋកាលីហ្វ័រញ៉ាក្នុងការហាមឃាត់ការលក់រថយន្តថាមពលចំហេះក្នុងនៅឆ្នាំ ២០៣៥ ។

របាយការណ៍ពី Energy Innovation បានកត់សម្គាល់ពីផលប៉ះពាល់ដ៏ធំដែលរដ្ឋទាំង ១៧ ដែលបានអនុវត្តតាមបទប្បញ្ញត្តិនៃការបំភាយឧស្ម័នរបស់រដ្ឋកាលីហ្វ័រញ៉ា អាចមានលើឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក ប្រសិនបើពួកគេធ្វើតាមការផ្លាស់ប្តូររបស់រដ្ឋកាលីហ្វ័រញ៉ា ក្នុងការអនុញ្ញាតឲ្យរថយន្តគ្មានការបំភាយឧស្ម័នត្រឹមឆ្នាំ ២០៣៤ ។ របាយការណ៍នេះអះអាងថា ការធ្វើដូច្នេះអាចបណ្តាលឲ្យរថយន្តជាង ២៣៩ លានគ្រឿងនៅលើផ្លូវអាមេរិកមានអគ្គិសនីទាំងអស់នៅឆ្នាំ ២០៥០ ។

ច្បាប់ Advanced Clean Cars II របស់រដ្ឋកាលីហ្វ័រញ៉ានឹងតម្រូវឲ្យ ៣៥% នៃការលក់រថយន្តថ្មីទាំងអស់សម្រាប់រថយន្តគ្មានការបំភាយឧស្ម័នសម្រាប់រថយន្តគំរូឆ្នាំ ២០២៦ មុនពេលនេះកើនឡើងដល់ ១០០% នៅឆ្នាំ ២០៣៥ ។ ក្នុងនោះ មានរដ្ឋចំនួន ៨ ដែលអនុវត្តតាមច្បាប់នេះហើយ  ។ ក្នុងករណីរដ្ឋ Colorado វាត្រូវបានអនុម័តដោយផ្នែកហើយមានគោលបំណងឈានដល់ការលក់ ៨២% នៃការបំភាយឧស្ម័នសូន្យរហូតដល់ឆ្នាំ ២០៣២ ប៉ុន្តែមិនទាន់បានប្តេជ្ញាចិត្តឲ្យដល់ ១០០% នៃការលក់នឹងត្រូវការរថយន្តអគ្គិសនី (ZEVs) នៅឡើយទេ ។

ច្បាប់នេះមិនត្រឹមតែបង្កើនចំនួនរថយន្តអគ្គីសនី នៅលើផ្លូវរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ លើសពីេនះ ការបំភាយឧស្ម័នរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះចំនួន ១,៣១ ពាន់លានតោននៃសារធាតុពុលកាបូនឌីអុកស៊ីតនៅឆ្នាំ ២០៥០ ដែលស្មើនឹងការបំភាយឧស្ម័នរបស់រោងចក្រធ្យូងថ្មចំនួន ១៣ ដែលកំពុងដំណើរការ រហូតដល់ឆ្នាំ ២០៥០ ឬច្រើនជាង ២៨២ លានគ្រឿងដែលប្រើប្រេងសាំង ដែលត្រូវបានបើកបរក្នុងរយៈពេលមួយឆ្នាំ។ លើសពីនេះ វាអាចនាំឲ្យមានការសន្សំប្រចាំឆ្នាំចំនួន ២៣០ ដុល្លារក្នុងមួយគ្រួសារ បង្កើតការងារ ៣០០ ០០០ នៅឆ្នាំ ២០៥០ និងការពារការកើតជំងឺហឺតចំនួន ១៦០ ០០០ និងការស្លាប់ចំនួន ៥ ០០០ នាក់នៅឆ្នាំ ២០៥០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡាន Collection របស់ Ferrari លក់បានថ្លៃបំផុត ជាមួយតម្លៃហក់ដល់ ៧០ លានដុល្លារ

[បរទេស] Ferrari គឺជាក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ប្រណិតរបស់ប្រទេសអ៉ីតាលី ហើយខាងក្រោមនេះគឺជារថយន្តម៉ូដែលពីដើមដែលមានតម្លៃថ្លៃបំផុតក្នុងប្រវតិ្តសាស្ត្ររបស់ក្រុមហ៊ុន ៖

  • Ferrari 250 GT ដែលមានលេងតួ 4153 GT លក់បានតម្លៃរហូតដល់ ៧០ លានដុល្លារ

  • Ferrari 250 GTO 1963 លក់បានតម្លៃរហូតដល់ ៥២ លានដុល្លារ

  • Ferrari 250 GTO 1962 លក់បានតម្លៃរហូតដល់ ៤៨ លានដុល្លារ

  • Ferrari 250 GTO Berlinetta លក់បានតម្លៃរហូតដល់ ៣៨ លានដុល្លារ

  • Ferrari 335 s Spider Scaglietti លក់បានតម្លៃរហូតដល់ ៣៥ លានដុល្លារ

  • Ferrari 290 MM 1956 លក់បានតម្លៃរហូតដល់ ២៨ លានដុល្លារ

  • Ferrari 275 GTB Spider NART by Scaglietti លក់បានតម្លៃរហូតដល់ ២៧,៥ លានដុល្លារ

  • Ferrari 275 GTB Speciale 1964 លក់បានតម្លៃរហូតដល់ ២៦,៤ លានដុល្លារ

  • Ferrari 410 Sport Spider 1955 លក់បានតម្លៃរហូតដល់ ២២ លានដុល្លារ

  • Ferrari 290 MM Scaglietti 1956 លក់បានតម្លៃរហូតដល់ ២២ លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Supercar របស់ BYD មួយនេះ អាចលោត និងជិះតែកង់ ៣ បាន (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តស្ព័រ YangWang U9 នៅឯពិព័រណ៌រថយន្ត Shanghai Auto Show ដែលចំនុចលេចធ្លោនៃរថយន្តអគ្គិសនីនេះគឺប្រព័ន្ធ suspension ដ៏ច្នៃប្រឌិតដែលឲ្យឈ្មោះថា Disus-X suspension ដែលធ្វើឲ្យរថយន្តនេះអាចលោតបាន ជាមួយតម្លៃលកចាប់ពី ១៤៥ ៣៤០ ដុល្លារនៅទីផ្សារប្រទេសចិន ។

ប្រព័ន្ធ Disus-X suspension រួមបញ្ចូលនៅប្រព័ន្ធ intelligent damping body control system (Disus-C), ប្រព័ន្ធ intelligent hydraulic body control system (Disus-P) និងប្រព័ន្ធ intelligent gas body control system (Disus-A) ហើយប្រព័ន្ធនេះ ថែមទាំងអាចធ្វើឲ្យរថយន្តបើកបរបាន ទោះបីជាកង់មួយបាត់ក៏ដោយ។  វីដេអូដែលដោយក្រុមហ៊ុនរថយន្តបង្ហាញថា YangWang U9 នៅតែរក្សាលំនឹង ទោះបីជាមានកង់ខាងមុខតែមួយក៏ដោយ ហើយហ្រ្វាំងឌីសនៅក្នុងទីតាំងនេះមិនត្រូវកោសទទៅនឹងផ្ទៃផ្លូវឡើយ។

បន្ថែមពីនេះ ក្រុមហ៊ុន BYD បាននិយាយថាប្រព័ន្ធ Disus-X suspension ក៏បានផ្តល់ឲ្យរថយន្ត YangWang U9 បង្កើនល្បឿន និងការចាប់ហ្វ្រាំងបានប្រសើរជាងមុនផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តស្ព័រ BYD YangWang U9 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលអាចផលិតកម្លាំងបានដល់ទៅ ១១០០ សេស និងកម្លាំងរមួល ៤២០ ញ៉ុតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ ត្រឹមពេលតែ ២ វិនាទីប៉ុណ្ណោះ ។ ជាមួយគ្នានេះ BYD នៅមិនទាន់បង្ហាញទំហំអាគុយនៅឡើយទេ តែបានបញ្ជាក់ថា អាចបើកបរបានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបរាង Toyota Alphard ជំនាន់ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាល​ពីពេលថ្មីៗ កន្លងទៅនេះ រូបភាពបែកធ្លាយនៃរថយន្ត Toyota Alphard ជំនាន់ទី ៤ថ្មីត្រូវបានបែកចេញដែលបានបង្ហាញអោយឃើញពីការឌីស្សាញថ្មី

រថយន្ត Toyota Alphard ជំនាន់ទី ៤ ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ម៉ូដែល​បន្ថែម​ដូច​ជា GR SPORT ហើយផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform ដំណើរការដោយម៉ាស៊ីនចំណុះ ២,៤ លីត្រ Turbocharged រួម​ទាំង​ប្រព័ន្ធទប់លំនឹង suspension ​ដែល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ដើម្បី​ផ្តល់នៅរូបរាង​រថយន្ត VAN បែបស្ព័រ និងកាន់តែ​ប្រណិត ។​

យោងតាមគេហទំព័រ Bestcarweb.jp បង្ហាញពីការរចនារូបរាងតួខ្លួនស្រដៀងទៅនឹង Lexus LM ដែលមានប៉ាណាមុខមួយផ្ទាំងធំ បន្ថែមជាមួយចង្កៀង​​មុខ​​ និងកាង​មុខត្រូវបានរចនា​ថ្មី​ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយ LED រចនាថ្មី ។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ម៉ូដែលទាំងអស់នឹងមានមកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់រថយន្ត Toyota Alphard ជំនាន់ទី ៤ ថ្មីនេះ មិនទាន់ត្រូវបានបង្ហាញទាំងស្រុងនៅឡើយទេ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានពាក្យចចាមអារ៉ាមថា Toyota Fortuner ជំនាន់ថ្មីនឹងប្រើគ្រោងឆ្អឹង TNGA-F ព្រមទាំងមានជម្រើសប្រភេទកូនកាត់ទៀតផង

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមអារ៉ាមថា រថយន្ត Toyota Fortuner ជំនាន់ក្រោយនឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-F platform ដែលត្រូវបានប្រើនៅលើ Toyota Innova , Land Cruiser 300, Tundra និង Lexus LX500 ដោយគ្រោងឆ្អឹងតួនេះនឹងជួយឲ្យរថយន្ត Toyota Fortuner កាន់តែមានភាពបត់បែនយ៉ាងល្អគ្រប់ស្ថានភាពផ្លូវ។

បើនិយាយពីរូបរាងវិញ Fortuner ថ្មីនឹងចែករំលែកលក្ខណៈពិសេសការរចនាជាមួយនឹងរថយន្តភីកអាប់ Tacoma Pickup ដែលស្រដៀងទៅនឹង Hilux ជាមួយនឹងការរចនាដ៏រឹងមាំដូចជា គម្របម៉ាស៊ីនជាមួយប៉ាណាមុខជាប់ជាមួយចង្កៀងមុខផ្តល់នៅភាពហាប់ណែន និងនៅផ្នែកខាងក្រោមមានភាពស្រដៀងទៅនឹងរថយន្ត  Lexus LC500 ជាដើម។

ផ្ទុយ​ទៅ​នឹង​ម៉ូដែល​ជំនាន់​បច្ចុប្បន្ន រថយន្ត SUV ថ្មី​នេះក៏ត្រូវគេរំពឹងថា​នឹង​មាន​បច្ចេកវិទ្យា និង​គ្រឿងបរិក្ខារ​ទំនើប​ជាង​មុន​ដូច​ជាប្រព័ន្ធជំនួយការបើកបរ ADAS កាំមេរ៉ា ៣៦០ ដឺក្រេ និង​ដំបូលកញ្ចក់​បែប Panoramic Sunroof ក្នុង​ចំណោម​គ្រឿងបរិក្ខាផ្សេង ហើយនៅក្រោមគម្របរថយន្ត Fortuner ត្រូវបានគេរំពឹងថានឹងបំពាក់ដោយម៉ាស៊ីនចំណុះ ២,៤ លីត្រថ្មី ទំហំ ៤ ស៊ីឡាំង turbocharged  រួមបញ្ចូលគ្នាជាមួយនឹងប្រព័ន្ធកូនកាត់ mile-hybrid ដើម្បីនាំមកនៅការសន្សំសំចៃប្រេងកាន់តែច្រើន។

Toyota Tacoma

ព័ត៌មាននេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Toyota បានបង្ហាញរូបភាពដំបូងបង្អស់នៃរថយន្តភីកអាប់ Tacoma ថ្មីសម្រាប់ទីផ្សារអាមេរិកខាងជើង ដែលនឹងប្រើប្រាស់ប្រព័ន្ធតួថ្មីទាំងអស់។ លើសពីនេះ ការ​ដាក់បង្ហាញចេញនៅ​រថយន្ត Fortuner ជំនាន់​ក្រោយ​ក៏​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លើ​រថយន្ត Land Cruiser Prado ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៀតហើយ! Telsa កាត់បន្ថយតម្លៃរថយន្តរបស់ខ្លួនម្តងទៀតដល់ទៅ ៥ពាន់ដុល្លារ

[បរទេស] យោងតាមគេហទំព័រ ​​Reuters បានឲ្យដឹងថា តម្លៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិកទើបតែបានធ្លាក់ចុះ ២-៦% បន្ថែមទៀត ជាហេតុធ្វើឲ្យក្រុមហ៊ុន Tesla បានធ្វើការកាត់បន្ថយតម្លៃសម្រាប់អតិថិជនអាមេរិកនៅពេលទិញរថយន្តអគ្គិសនីទៅលើ ៖

  • Tesla Model 3 បញ្ចុះតម្លៃ ១ ០០០ ដុល្លារ
  • Tesla Model Y បញ្ចុះតម្លៃ ២ ០០០ ដុល្លារ
  • Tesla Model S និង Model X បញ្ចុះតម្លៃ ៥ ០០០ ដុល្លារ

គួរឲ្យដឹងថា សម្រាប់ការបញ្ចុះតម្លៃនេះជាលើកទី ៥ ចាប់តាំងពីដើមឆ្នាំនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla បានកើតឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី Joe Biden រៀបចំដាក់ស្តង់ដារតឹងរ៉ឹងដើម្បីកំណត់ទំហំនៃក្រុមរថយន្តអគ្គិសនីដែលកំពុងលក់ ជាមួយការលើកទឹកចិត្តពន្ធពេញលេញដែលមានតម្លៃ ៧ ៥០០ ដុល្លារ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់លោក Elon Musk បានបញ្ចប់ការបញ្ជាទិញចំនួន ៤២៣ ០០០ នៅក្នុងត្រីមាសទីមួយ។ ការលក់របស់ក្រុមហ៊ុន Tesla ក្នុងពេល ៣ ខែដំបូងនៃឆ្នាំនេះបានកើនឡើងត្រឹមតែ ៤% បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ ឆ្នាំ ២០២២ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនអគ្គិសនីនេះបានចាប់ផ្តើមកម្មវិធីបញ្ចុះតម្លៃជាបន្តបន្ទាប់នៅក្នុងសហរដ្ឋអាមេរិក ប្រទេសចិន និងទីផ្សារជាច្រើនទៀតដើម្បីជំរុញតម្រូវការ។

លើសពីនេះ ក៏ត្រូវបានគេដឹងថាតម្លៃស្តង់ដារលក់របស់ Model 3 នៅសហរដ្ឋអាមេរិកបានធ្លាក់ចុះសរុបចំនួន ១១% ចាប់តាំងពីដើមឆ្នាំមក ខណះ Model Y គឺធ្លាក់ចុះ ២០% ។ ក្នុងនោះ អ្នកវិភាគមួយចំនួនបានព្រមានថា ការកាត់បន្ថយតម្លៃជាលើកទី ៥  នៅក្នុងត្រីមាសទីមួយតែមួយនឹងធ្វើឲ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla មានហានិភ័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដែលមានមជ្ឍមណ្ឌលថែទាំនិងជួសជុលគឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន, ហេតុផលអ្វីខ្លះបានជាអ្នកគួរតែជ្រើសរើសរថយន្តអគ្គិសនី MG?

នៅក្នុងទីក្រុង, ការបំពុលឧស្ម័នកខ្វក់ទៅបរិយាកាសគឺជាបញ្ហាចម្បង ហើយរាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំក្នុងការកែប្រែគុណភាពបរិយាកាស និងសុខភាពសាធារណៈដោយកំពុងណែនាំនូវការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីកាត់បន្ថយឧស្ម័នកាបូនទៅបរិយាកាសនៅក្នុងប្រទេសនិងដោះស្រាយនូវបញ្ហាព្រួយបារម្ភពីសុខភាពផែនដី។ ដូច្នេះហើយការកាត់បន្ថយនូវការបំពុលឧស្ម័នកខ្វក់ទៅបរិយាកាសតាមរយៈការប្រើប្រាស់រថយន្តអគ្គិសនីគឺជាជម្រើសល្អនិងការរួមគ្នាជួយដល់សុខភាពផែនដី។

បច្ចុប្បន្ននេះ រថយន្តអគ្គិសនីគឺកំពុងចាប់ផ្ដើមមានចរាចរណ៍នៅលើដងវិថីក្នុងប្រទេសកម្ពុជាហើយ ក៏ប៉ុន្តែអ្នកប្រើប្រាស់ត្រូវប្រាកដថារថយន្តអគ្គិសនីរបស់លោកអ្នកគឺមានយីហោដែលរឹងមាំអមជាមួយនឹងមជ្ឈមណ្ឌលថែទាំនិងជួសជុល ដើម្បីធ្វើឱ្យរថយន្តអគ្គិសនីរបស់អ្នកទទួលបានការថែទាំនិងការជួសជុលត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ព្រោះថាការលក់រថយន្តអគ្គិសនីដែលមិនមានមជ្ឈមណ្ឌលថែទាំឬមិនមានជាងជំនាញ ឬក៏មិនមានគ្រឿងបន្លាស់សុទ្ធៗគឺជាការផ្តល់នូវបទពិសោធន៍ដ៏អាក្រក់សម្រាប់អ្នកប្រើប្រាស់ដែលមិនត្រឹមតែអាចមានផលអវិជ្ជមានដល់ម៉ាករថយន្តប៉ុណ្ណោះទេ គឺថែមទាំងប៉ះពាល់ដល់វិស័យឧស្សាហកម្មរថយន្តអគ្គិសនីថែមទៀតផង។

ខណៈពេលដែល MG គឺពិតជាមានវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា ហើយថ្មីៗនេះ MG បាននាំចូលនូវរថយន្តអគ្គិសនី MG Marvel R មកកាន់ទីផ្សារកម្ពុជាជាមួយការពង្រីកបន្ថែមនូវសាខាលក់រថយន្តនិងមជ្ឈមណ្ឌលថែទាំដែលពិតជាបង្កើនតួលេខនៃការលក់កាន់តែល្អដល់រថយន្តក្នុងប្រទេស។ ចំណុចនេះគឺមានន័យថាអតិថិជនអាចងាយស្រួលស្វែងរកទីតាំងដែលនៅជិតពួកគេដើម្បីស្វែងរកទិញរថយន្តឬក៏ទទួលសេវាកម្មថែទាំជួសជុលផងដែរ។ ឥឡូវនេះ ក្រុមហ៊ុន MG មានសាខាចំនួន៣ គឺ ទីស្នាក់ការកណ្ដាលនៅទឹកថ្លាជិតស្ពានអកាស៧មករា, MG សាខាផ្លូវ៦០ម៉ែត្រ(ទល់មុខសាលាអន្តរជាតិ ISPP) និងសាខានៅខេត្តសៀមរាបដែលមានទាំងការលក់និងមជ្ឈមណ្ឌលថែទាំជួសជុលរថយន្ត។ ក្រុមអ្នកជំនាញខាងបច្ចេកទេសរបស់រថយន្ត MG គឺត្រូវបានបណ្ដុះបណ្ដាលដើម្បីប្រាកដថាការដោះស្រាយបញ្ហារថយន្តអគ្គិសនីឬការថែទាំនឹងត្រូវស្តង់ដារបច្ចេកទេសហើយទទួលបាននូវគ្រឿងបន្លាស់ដែលសុទ្ធoriginalពីរោងចក្រ, ដូច្នេះអ្នកប្រើប្រាស់អាចប្រាកដចិត្តថារថយន្តអគ្គិសនី MG របស់អ្នកគឺមានលក្ខណៈល្អប្រសើរនិងទំនុកចិត្ត។

ទន្ទឹមនឹងនេះដែរ MG គឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលកំពុងស្វែងរករថយន្តប្រភេទអគ្គិសនីក្នុងប្រទេសកម្ពុជា ព្រោះថាMGបានផ្ដល់នូវកញ្ចប់ថែទាំសេវាកម្មសម្រាប់រថយន្តអគ្គិសនី ដែលបានបញ្ចូលជាមួយនឹងការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ ព្រមទាំងសេវាកម្មត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ។ នេះមានន័យថាអតិថិជនអាចមានទំនុកចិត្តខ្ពស់ដែលរថយន្តរបស់ពួកគេគឺត្រូវបានយកចិត្តទុកដាក់និងថែទាំសម្រាប់៥ឆ្នាំនិងលើស ហើយករណីដែលរថយន្តមានបញ្ហាផ្សេងៗអ្នកនឹងទទួលបានការដោះស្រាយឆាប់ៗជាមួយជាងជំនាញនិងឧបការណ៏ស្ដង់ដារនៃរថយន្តអគ្គិសនី។

ជាមួយគ្នាផងដែរនេះ MG ក៏បានប្ដេជ្ញាចិត្តដើម្បីបង្កើតនូវរថយន្តដែលគ្មានការបញ្ចេញជាតិពុលទៅកាន់បរិយាកាសតាមរយៈការដាក់លក់រថយន្តអគ្គិសនី MG Marvel R ដែលបានផ្ដល់នូវតម្លៃយ៉ាងសមរម្យនិងដំណើរការបើកបរដ៏ខ្លាំងខ្លា។ រថយន្តអគ្គិសនី MG Marvel R គឺបានរចនារូបរាងជាមួយនឹងលក្ខណៈបច្ចេកវិទ្យាទំនើបៗចុងក្រោយ បូកបញ្ចូលទាំងប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ហើយការកម្សាន្តដ៏សំបូរបែប និងអាចបើកបរបានរយៈចំងាយ ៤០២ គីឡូម៉ែត្រ សម្រាប់ការសាកថាមពលមួយពេញជាមួយនឹងការប៉ាន់ស្មានតម្លៃថាមពលអគ្គីសនីនៅតាមផ្ទះប្រហែល ១៣,៦១ ដុល្លារតែប៉ុណ្ណោះ ហើយសម្រាប់តម្លៃនៃការថែទាំរថយន្តអគ្គិសនីវិញក៏មានតម្លៃថោកជាងរថយន្តប្រើសាំងដែរ។ គុណសម្បត្តិទាំងនេះហើយដែលបានធ្វើឱ្យរថយន្ត MG Marvel R ក្លាយជាជម្រើសទីមួយសម្រាប់លោកអ្នកដែលគិតគូរពីសុខភាពនិងចង់កាត់បន្ថយនូវឧស្ម័នពុលមកបរិយាកាស ដោយមិនធ្វើអោយប៉ះពាល់ដល់ស្ទីលនៃការបើកបររបស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC E9 ប្រភេទ Plug-in hybrid សាកភ្លើងម្តងជិះបាន ១ ពាន់គីឡូម៉ែត្រ និងស៊ីប្រេងតែ ៦ លីត្រក្នុង ១០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC E9 ដែលជាម៉ូដែល PHEV MPV ចុងក្រោយរបស់ខ្លួន ហើយត្រូវបានគេរំពឹងថានឹងដាក់បង្ហាញជាផ្លូវការ និងចាប់ផ្តើមលក់មុននៅឯពិព័រណ៍រថយន្ត Shanghai Auto Show នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ​ ២០២៣ ។

សម្រាប់ប្រវែងរបស់ GAC E9 មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានទំហំដូចគ្នាទៅនឹង GAC M8 ដែលមានប្រវែងសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ ស ម្រាប់ការរចនានៅផ្នែកខាងក្រៅ ចំពោះនៅផ្នែកខាងមុខមកជាមួយប៉ាណាមួយផ្ទាំងធំតុបតែងដោុយក្រូម៉េជាប់ទៅនឹងចង្កៀងមុខរាងអក្សរ L និងផ្នែកខាងក្រោយបង្ហាញមានឡូហ្គោអក្សរ E9 ក៏ដូចជាចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ។

ចំពោះនៅផ្នែកខាងក្នុងវិញ ឃើញមានបំពាក់ជាមួយអេក្រង់កំសាន្តនៅកណ្តាលភ្ជាប់ទៅនឹងកុងសូលកណ្តាល។ លើសពីនេះទៀត បានតុបតែងពណ៌មាសត្រូវបានបន្ថែមទៅកុងសូលកណ្តាលនិងនៅលើដៃទ្វារជាដើម។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលផ្អែកលើម៉ាស៊ីនចំណុះ ២,០ លីត្រ ដែលបង្កើតឡើងដោយ GAC ផ្គួបជាមួយអាគុយមកពី GAC’s ternary lithium ‘magazine battery’ 2.0 ដែលជាការអភិវឌ្ឍចុងក្រោយបង្អស់របស់ GAC ដោយអាបបើកបរបានចម្ងាយច្រើនជាង ១០០០ គីឡូម៉ែត្រ នៅពេលចាក់ប្រេងមឥន្ធនៈ និងការសាកថ្មពេញ ជាមួយកម្រិតស៊ីប្រេងត្រឹមតែ ៥ ទៅ ៦ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្តមានរបស់ All New Isuzu Mu-X ២០២៤ ធ្វើអោយអ្នកនិយមឡានថ្មី ប្រភេទSUV កាន់តែរំជើបរំជួល

ក្ដីប្រាថ្នា និង វត្ថុបំណង របស់អ្នកបើកបរគ្រប់រូបនោះគឺ ទទួលបាននូវរថយន្តមួយគ្រឿងដែលពោរពេញទៅដោយ សមត្ថភាព ផាសុកភាព ប្រណិតភាព សុវត្ថិភាព និង ជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ដើម្បីប្រាកដថាការធ្វើដំណើរទៅគ្រប់ទឹសទី គ្រប់កាលៈទេសៈ ជាមួយមនុស្ស ជាទីស្រលាញ់របស់ខ្លួន ប្រកបទៅដោយទំនុកចិត្ត​ និងស្នាមញញឹម ដែលជាឧត្ដមភាពសម្រាប់គ្រួសារនីមួយៗ។

យ៉ាងណាម៉ិញ ក្ដីប្រាថ្នា និង វត្ថុបំណង ខាងលើនេះត្រូវបាន ISUZU កំណត់យកជាគោលដៅដ៏អាទិភាពបំផុតក្នុងការ សិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និង សម្រេចបាននូវរថយន្ត SUV លក្ខណៈគ្រួសារ ៧ កៅអី ដ៏ល្អឥតខ្ចោះនោះគឺ​ The All NEW ISUZU MU-X ម៉ូដែលឆ្នាំ ២០២៤។

ស្វាគមន៍ការមកដល់នៃកំពូលរថយន្ត SUV ដ៏មានគុណភាពរបស់ប្រទេសជប៉ុន និង មានប្រជាប្រិយភាពបំផុតប្រចាំ ព្រះរាជាណាចក្រថៃឡង់ ដែលឥឡូវនេះបានមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ នោះគឺរថយន្ត ISUZU MU-X ម៉ូដែលឆ្នាំ ២០២៤ ដែលជាជំនាន់ថ្មីទី២ នៃការផ្លាស់ប្ដូរទាំងស្រុងនៃ រូបរាង ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយរបស់ ISUZU។ អ្វីដែលកាន់តែពិសេសនោះ ជាមួយការបំពាក់កញ្ចប់ពិសេសនៃការរចនាចេញពីរោងចក្រដោយផ្ទាល់  “MAGNETITE EDITION” បានធ្វើអោយរូបរាងនៃផ្នែកខាងក្រៅរបស់ MU-X 2024 កាន់តែមានភាពទាក់ទាញ ពោរពេញទៅដោយអំណាច និង កាន់តែឆើតឆាយ ចំណែកឯ  ផ្ទៃខាងក្នុងនៃកាប៊ីនរថយន្តវិញ ក៏កាន់តែស្រស់ស្អាត ប្រណិតភាព និង ប្រកបទៅដោយភាពថ្លៃថ្នូរ។

  • ផ្នែកខាងមុខ

ISUZU MU-X ម៉ូដែល ២០២៤ “MAGNETITE EDITION” រចនាម៉ូដនៃផ្នែកខាងមុខរថយន្តកាន់តែស្វាហាប់ដែលបំផុសឡើងនូវ ប៉ាណាចម្រឹងខ្យល់មុខ (Front Grill)​ ប្រភេទសំបុកឃ្មុំពណ៌ខ្មៅរលោង (Black Piano) ហ៊ុមព័ទ្ធទៅដោយក្រូម៉េអ៊ីណុក និង ស៊ុមពណ៌ប្រផេះ បែបនេះធ្វើអោយផ្ទៃនៃផ្នែកខាងមុខកាន់តែបង្ហាញនូវភាពទាក់ទាញក្រសែភ្នែកមនុស្សគ្រប់វ័យ។

របារពីរបន្ទះពណ៌ប្លាទីន នៅចំកណ្តាលនៃប៉ាណាមុខមានសណ្ឋានដូចដងព្រួញ រួមជាមួយអំពូលលម្អរពេលថ្ងៃ (DRL) ប្រភេទ LED រចនាម៉ូដស្រួចដូចជាផ្លែព្រួញ ទាំងនេះតំណាងឲភាពស្វាហាប់ រហ័សរហួន និង ល្បឿនដូចផ្លេកបន្ទោល។

  • ផ្នែកចំហៀង

ដងខ្លួនខ្ពស់ស្រឡះល្អ ឈរនៅលើថាសកង់រចនាម៉ូដថ្មីទំហំ ២០ អ៊ិញ ប្រភេទអាលុយមីញ៉ូម (Dynamic Rotor Blade) ផ្ដល់ជូនទាំងភាពស្រស់ស្អាត សមត្ថភាពរត់ល្បឿនលឿន ផ្ទុកទំងន់កាន់តែធ្ងន់ និង រក្សាតុល្យភាពនៃផាសុកភាពបានល្អឥតខ្ចោះ ជាងនេះទៅទៀតក៏បានបំពាក់នូវដុំហ្វ្រាំងប្រភេទ (Disc) ទំហំធំ មុខ/ក្រោយ ផ្ដល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការចាប់ហ្វ្រាំងបញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី។ កម្ពស់ខ្ពស់ផុតពីដី (២៣០មម) ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ស្ថានភាពផ្លូវ និង ចុះទឹកក្នុងកម្រិតសុវត្ថិភាពបានរហូតដល់ទៅ (៨០០មម)។

  • ផ្នែកខាងក្រោយ

កាន់តែស្រស់ស្អាត ទាក់ភ្នែកជាមួយការរចនាស៊ុមចង្កៀងស្តុបក្រោយពណ៌ខ្មៅដាប់អក្សរផុស (Mu-X) តំណាងឲអត្តសញ្ញាណនៃរថយន្ត។ រឹតតែអស្ចារ្យជាងនេះទៅទៀត ទ្វារក្រោយត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាថ្មី (Step Sensors) ដោយគ្រាន់តែដើរចូលទៅជិត និង ថយចេញបន្តិច ជាសញ្ញានៃការបញ្ជារទ្វារក្រោយអោយដំណើរការ បើក/បិទ ដោយស្វ័យប្រវត្តិ។

 

  • ផ្នែកខាងក្នុង

ចំណុចដំបូងគេបង្អស់ដែលធ្វើអោយមនុស្សទូរទៅទទួលបាននូវអារម្មណ៍ ស្រស់ស្រាយ រឺ អាប់អួរ នោះគឺការប្រើប្រាស់ពណ៌។ ចំពោះ MU-X ម៉ូដែល ២០២៤ “MAGNETITE EDITION” បានធ្វើការច្នៃពណ៌ដ៏ពិសេសមួយនៃផ្ទៃផ្នែកខាងក្នុងដែលអោយឈ្មោះថា Macchiato Brown (ការរួមបញ្ចូលគ្នានៃពណ៌សូកូឡា និង ពណ៌ត្នោត) ដែលពណ៌ទាំងអស់នេះត្រូវបានបំផុសឡើងទៅលើបរិក្ខាដែលផលិតឡើងអំពីស្បែកល្អប្រណិតដេរដោយអំបោះថ្នេរដៃ ដែលមានដូចជាៈ

    • កៅអីគ្រប់ជួរ
    • ធ្នាក់ដៃគ្រប់ទីតាំង
    • តាបឡូ (Dashboard)
    • ស្នូកកណ្ដាលនៃទីតាំងចង្កឹះលេខ (Central Console)

Macchiato Brown មិនត្រឹមតែផ្ដល់នូវសោភណ្ឌភាពស្រស់ស្អាតបែបថ្លៃថ្នូរនោះទេ ថែមទាំងមានភាពងាយស្រួលក្នុងការសម្អាតថែមទៀតផង។

ផ្ទៃនៃកាប៊ីនរថយន្តត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ក្នុងការផ្ដល់ជូននូវភាពធំទូលាយ ស្រឡះល្អគ្រប់ទីតាំងកៅអីអ្នកដំណើរ។

  • កៅអីផ្នែកខាងមុខ រចនាឡើងជាទម្រង់អក្សរ S ធំទូលាយ ជួយទ្រទ្រង់ក្ដោបដងខ្លួនអ្នកបើកបរ និង អ្នកដំណើរបានល្អ កាត់បន្ថយភាពតានតឹងពីការចុកចង្កេះ ខ្នង រហូតដល់ស្មា ពិសេសវាបានភ្ជាប់មុខងារ Anti Vibration reduction ដែលកាត់បន្ថយរំញ័រ ពីស្ថានភាពផ្លូវលំបាកនានាផងដែរ។
  • ដៃចង្កូតរចនាពីស្បែកពិសេស មានសភាពទន់ល្មើយងាយស្រួលក្នុងការចាប់កាន់បញ្ជារ ប្រកបដោយទំនុកចិត្តខ្ពស់។
  • ផ្ទៃខាងក្នុងនៃតាបឡូ បង្កប់ដោយកុងទ័ររចនាយ៉ាងស្រស់ស្អាត និង បំផុសអេក្រង់ពហុមុខងារ (Smart MID) បង្ហាញពត៌មានសំខាន់ៗ និង អាចធ្វើការកំណត់ រឺ បញ្ជារទៅលើមុខងារផ្សេងៗយ៉ាងសំបូរបែប។
  • អេក្រង់កម្សាន្ត Touch Screen ៩ អ៊ីញ បន្ថែមនូវភាពងាយស្រួល និង ទាន់សម័យជាមួយការភ្ជាប់ទំនាក់ទំនងទៅកាន់ Smart Phone របស់លោកអ្នកតាមរយៈ Bluetooth និង Wifi ដោយពុំចាំបាច់ប្រើខ្សែចម្លង។
  • ទីតាំងអ្នកដំណើរនៃជួរទីពីរ មានភាពធំទូលាយល្អបំផុត ទាំងកន្លែងទម្រេតជើង ទំហំនៃកៅអី ជាពិសេសដំបូលផ្នែកខាងលើក៏មានភាពស្រលះល្អ និង បំពាក់នូវម៉ាស៊ីនត្រជាក់ចំពីលើអ្នកដំណើរតែម្ដង។ កៅអីស្បែកដ៏ទន់ល្មើយ ក៏អាចធ្វើការកាច់ទម្រេតដើម្បីសម្រាកបានរហូតដល់ទៅ ១៥០ដឺក្រេ។
  • ទីតាំងអ្នកដំណើរនៃជួរទីបី ក៏មានភាពងាយស្រួល ស្រលះល្អ និង ទទួលបានផាសុកភាពដោយកៅអីក៏ត្រូវបានរចនាឡើងអោយមានភាពធំទូលាយ អាចបត់បែនទម្រេតបាន ពិសេសនោះគឺងាយស្រួលក្នុងការ ចេញ/ចូល ថែមទាំងបំពាក់ម៉ាស៊ីនត្រជាក់ដល់ទីតាំងខាងក្រោយនោះផងដែរ។
  • AC Power socket 220V ឧបករណ៍ផ្គត់ផ្គង់ចរន្តអគ្គិសនីតង់ស្យុងខ្ពស់ សាកថ្មកុំព្យូទ័រ និងផ្សេងៗ។

  • សមត្ថភាពរបស់រថយន្ត (Performance & Riding Comfort)

ISUZU MU-X 2024 មួយនេះប្រើប្រាស់វិស្វកម្មជំនាន់ថ្មីចុងក្រោយក្នុងការផលិតតួរថយន្តដែលមានឈ្មោះថា ISUZU MYMMETRIC MOBILITY បានអភិវឌ្ឍន៍ គ្រោងឆ្អឹងរថយន្តអោយមានសមត្ថភាពដូចជាៈ

  • កាប៊ីនរថយន្តមានភាពរឹងមាំខ្លាំង
  • សាក់ស៊ីរថយន្តមានទំហំផ្ទៃមុខកាត់ធំ និង រឹងមាំជាងមុនរហូតដល់ទៅ ៣៤%

ទាំងនេះធ្វើអោយតួរថយន្ត មានសភាពរឹងមាំ ស្វាហាប់ រហ័សរហួនក្នុងការបត់បែន ដែលវាបានផ្ដល់នូវលំនឹងល្អបំផុត ក្នុងការកាច់បត់ផ្លូវកោង ពិសេសពេលរថយន្តស្ថិតនៅលើល្បឿនលឿន ចំណែកឯសំលេង ព្រមទាំងរំញ័រ ដែលចូលកាន់ Insulation នៃកាប៊ីនរថយន្តក៏ត្រូវបានកាត់បន្ថយផងដែរ។

  • ទីតាំងរបស់តួម៉ាស៊ីនត្រូវបានរៀបចំឡើងឲស្ថិតនៅចំណុចកណ្ដាលនៃភ្លៅរថយន្ត និង ដកឃ្លាចុះទៅក្រោមបន្តិច (weight distribution) បានធ្វើអោយកំលាំងច្បាមរបស់ កងនីមួយៗកាន់តែមាន ប្រសិទ្ធិភាពនៅលើស្ថានភាពផ្លូវរអិល ដែលធ្វើឲ្យរថយន្តមិនងាយក្រឡាប់។
  • បូមផ្នែកខាងមុខប្រភេទ Independent Double Wishbone អភិវឌ្ឍន៍ថ្មីទៅលើដៃច្បាមទប់លំនឹង (Upper & Lower wishbone) ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar។
  • បូមផ្នែកខាងក្រោយប្រភេទ 5-Links suspension ក៏ត្រូវបានអភិវឌ្ឍន៍ថ្មីទៅលើ ដៃឃ្លោងកាត់ផ្ដាច់ ចលនាអុក និង បោកផ្ទប់ ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar ផងដែរ។

ជាលទ្ធផល មិនថាស្ថិតក្នុងស្ថានភាពផ្លូវបែបណា អង្គុយនៅទីតាំងណា MU-X ២០២៤ ផ្ដល់នូវលំនឹង និង កាត់បន្ថយ ភាពរលាក់បានល្អ គួរអោយកត់សំគាល់។

  • ម៉ាស៊ីន និង ប្រអប់លេខ (Engine & Powertrain)
    • ម៉ាស៊ីនៈ MU-X 2024 បំពាក់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី Ddi Blue power, ៣.០L ផលិតកំលាំងរត់បាន ១៩០ hp និង កំលាំងអូសទាញបានរហូតដល់ទៅ ៤៥០Nm ដែលនេះជាថាមពលដ៏ខ្លាំងក្លា អាចឆ្លើយតបនូវរាល់គ្រប់តំរូវការរបស់អ្នកបើកបរក្នុងការបញ្ជារថយន្តពោរពេញទៅដោយទំនុកចិត្ត និង ភាពរីករាយ (FUN and Confident to Drive)។
    • Turbo: ជាជំនួយការដ៏ប៉ិនប្រសព្វរបស់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មីមួយនេះនោះគឺ Turbo ដែលដំណើរការស្វ័យប្រវត្តិ (VGS Turbo) វាមានភាពឆ្លាតវៃក្នុងការរុញច្រានម៉ាស៊ីនឲ្យ ផលិត និង បញ្ជូន កំលាំង ឲ្យឆ្លើយតបទៅតាមតំរូវការភ្លាមៗ របស់អ្នកបើកបរ​ដោយពុំចាំបាច់រង់ចាំឡើយ។
    • ប្រអប់លេខៈ ដៃគូររបស់ម៉ាស៊ីនដ៏ខ្លាំងក្លាមួយនេះគឺប្រអប់លេខស្វ័យប្រវត្តិដែលសម្រួលអោយ ការបើកបរកាន់តែមានភាពរលូនជាមួយបច្ចេកវិទ្យា REV Tronic mode ដែលជួយជំរុញកំលាំង បន្ថែមក្នុងការប្រើប្រាស់ លេខដៃ រឺ អូតូ ​ហើយវាក៏ជួយផ្ដល់នូវសុវត្ថិភាពពីការ ថែម រឺ ថយលេខ ខុសប្រក្រតីពីអ្នកបើកបរផងដែរ។
    • 4WD Terrain Command: សម្រាប់ការប្រើប្រាស់ហ្វឹកហ្វឺន និង លុកលុយ នៅគ្រប់ស្ថានភាពផ្លូវ លែងជាកង្វល់ ទោះបីជាអ្នកមិនមែនជាអ្នកបើកបរអាជីពក៏ដោយ អ្នកអាចធ្វើការបញ្ជាររថយន្តបាន យ៉ាងងាយស្រួលជាទីបំផុត ដោយគ្រាន់តែប្រើម្រាមដៃចុចទៅលើប៊ូតុងស្វ័យប្រវត្តិតែប៉ុន្នោះ។

  • ប្រព័ន្ធសុវត្ថិភាព (Safety)

MU-X 2024 បានគិតគូរយ៉ាងហ្មត់ចតបំផុតក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ រាប់ចាប់តាំងពី ពេលចេញពីចំណត ពេលកំពុងបើកបរ រហូតដល់ការជួយបង្គ្រោះបឋម ក្នុងករណីដែលរថយន្តជួបឧបវហេតុដោយចៃដន្យណាមួយ។

  • ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ Advance Driver Assist System (ADAS)

MU-X ២០២៤ ប្រើប្រាស់ 3D Imaging Stereo Camera រួមជាមួយ Sensor ៨​ គ្រាប់មួយជុំរថយន្ត ព្រមទាំង Radar ទាំង ២ នៃផ្នែកខាងក្រោយ ដើរតួនាទីជាញ្ញាណពិសេស ឆ្លើយតបយ៉ាងរហ័សបំផុត ក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ស្ទើរគ្រប់ស្ថានភាពទាំងអស់ មិនថាពេលថ្ងៃ រឺ ពេលយប់ក៏ដោយដែលមានដូចជាៈ

    • FCW, Forward Collision Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខដែលអាចនឹងកើតមានឡើង)
    • AEB, Autonomous Emergency Brake (ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ដើម្បីបញ្ជៀសគ្រោះថ្នាក់)
    • LDW, Lane Departure Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ពេលរថយន្តរេចង្កូតចាកគន្លងផ្លូវ)
    • TA-AEB, Autonomous Emergency Braking (ផ្ដល់សញ្ញាគ្រោះថ្នាក់ និង ចាប់ហ្វ្រាំងពេលឆ្លងផ្លូវ)
    • ACC, Adaptive Cruise Control (រក្សារគម្លាតសុវត្ថិភាពពីរថយន្តខាងមុខ និង ចាប់ហ្វ្រាំងស្វ័យប្រវត្តិ)
    • BSM, Blind Spot Monitoring (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកចំហៀង ពេលកំពុងបើកបរ)
    • RCTA, Rear Cross Traffic Alert (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកខាងក្រោយ ពេលចេញពីចំណត)
    • MCB, Multi Collision Brake (បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ក្រោយមានការប៉ះទង្គិច)
    • PMM, Pedal Misapplication Mitigation (បន្ថយកំលាំងម៉ាស៊ីនភ្លាមៗ ពេលបាត់បង់ម្ចាស់ការ)
    • AHB, Automatic High Beam (គ្រប់គ្រងប្រព័ន្ធភ្លើង ហ្វា និង កូដ ដោយស្វ័យប្រវត្តិ)
    • MSL, Manual Speed Limiter (កំណត់ល្បឿនអតិបរមាក្នុងការបើកបរ)
  • ប្រព័ន្ធហ្វាំងសុវត្ថិភាពសំខាន់ៗទាំង​ ១០ មុខជំនួយឲ្យការបើកបរកាន់តែមានទំនុកចិត្តដែលមានដូចជាៈ
    • ABS   ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយអូសកង់
    • BA     ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី រឺ ស្ថានភាពអាសន្ន
    • EBD   ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយរអិលពេលដឹកធ្ងន់
    • ESC   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង
    • TCS   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល
    • HDC   ប្រព័ន្ធ អមហ្វ្រាំងស្វ័យប្រវត្តិ រក្សាលំនឹងរថយន្តពេលចុះចំណោត
    • HSA   ប្រព័ន្ធហ្វ្រាំង ស្វ័យប្រវត្តិ ជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោត
    • BOS   ប្រព័ន្ធហ្វ្រាំង កាត់ផ្ដាច់កម្លាំងម៉ាស៊ីនដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ
    • TSC   ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិ ពេលសណ្ដោង រឺ រថយន្តរងសម្ពាធខ្យល់បោកផ្ទប់
    • EBS   ប្រព័ន្ធប្រកាសភ្លើងអាសន្នសុំផ្លូវ ពេលអ្នកបើកបរបញ្ឈប់រថយន្តភ្លាមៗ

  • ប្រព័ន្ធសុវត្ថិភាពកាត់បន្ថយសម្ពាធនៃការបោកផ្ទប់ដល់អ្នកដំណើរ​ ពេលរថយន្តត្រូវបានប៉ះទង្គិចដែលមានដូចជាៈ
    • តួរថយន្តផ្គុំឡើងពីលោហៈធាតុរឹងមាំធ្វេរដងធៀបទៅនឹងរថយន្តដ៏ទៃ
    • សាក់ស៊ីរថយន្តរឹងមាំ ពង្រីកមុខកាត់ធំជាងមុន៣៤% និង ពង្រីករនូតធំជាងមុន ២៣%

ជួយកាត់បន្ថយសម្ពាធកុំអោយចូលទៅប៉ះពាក់ដល់អ្នកដំណើរនៅពេលរថយន្តមានការប៉ះទង្គិច

ជាងនេះទៅទៀត MU-X ២០២៤ ទទួលបាននូវការធ្វើតេស្តសាកល្បងទៅលើប្រព័ន្ធសុវត្ថិភាពលើគ្រប់ផ្នែកទាំងអស់ ពីសមាគមន៍វាយតំលៃប្រព័ន្ធសុវត្ថិភាពប្រចាំអាស៊ីអាគ្នេយ៍នៅឯប្រទេស Australia ដែលហៅកាត់ថា “A-NCAP”  ហើយលទ្ធផលទទួលបាននោះគឺ MU-X ២០២៤ ជារថយន្តដែលផ្តល់នូវសុវត្ថិភាពខ្លាំងបំផុតរហូតទៅដល់ ផ្កាយ៥។

  • បច្ចេកវិទ្យា និង ភាពងាយស្រួល (Innovation & Convenience)

MU-X ២០២៤ ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយភាពឆ្លាតវៃជាច្រើន ដែលជាជំនួយដល់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមានដូចជាៈ

    • Remote engine start: ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ ដើម្បីរក្សាសីតុណ្ហភាពក្នុងកាប៊ីនរថយន្តឲ្យត្រជាក់ ។
    • Electronic Parking Brake with Auto hold: ប្រព័ន្ធហ្វ្រាំងដៃអេឡិតត្រូនិក ជួយសម្រួលដល់ការបើកបរក្នុងទីក្រុង កាត់បន្ថយការជាន់ហ្វ្រាំង រឺ ដោះដូរលេខ។
    • Walk away auto lock: ប្រព័ន្ធចាក់សោរទ្វារដោយស្វ័យប្រវត្តិពេលចាកចេញពីរថយន្ត
    • IR Cut Windshield: កញ្ចក់ផ្ទៃខាងមុខភ្ជាប់មុខងារកាត់បន្ថយកាំរស្មី IR ពីព្រះអាទិត្យ

ទាំងនេះគឺត្រូវបានបំពាក់នៅលើកំពូលរថយន្ត SUV ៧ កៅអី The All New ISUZU MU-X ម៉ូដែល ២០២៤ “MAGNETITE EDITION” ដែលលើសពី ប្រណិតភាព គឺទទួលបានទាំង បច្ចេកវិទ្យាថ្មីៗ សមត្ថភាពដ៏ខ្លាំងក្លា ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃគ្មានពីរ និង ជួយដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់(សន្សំសំចៃខ្ពស់), FURTHER THAN LUXURY។

តើលោកអ្នកបានត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់របស់រថយន្តដ៏ មានសមត្ថភាពអស្ចារ្យនេះហើយរឺនៅ?

ចង់ជ្រាបកាន់តែច្បាស់ សូមធ្វើការទាក់ទងទៅកាន់ក្រុមការងារ ISUZU ឥឡូវនេះដើម្បីធ្វើការបើកបរសាកល្បង និង ទទួលយកនូវបទពិសោធន៍ ដែលលោកអ្នកមិនធ្លាប់បានជួបពីមុនមក ជាមួយនឹងកញ្ចប់នៃការផ្ដល់ជូនដ៏អស្ចារ្យបំផុតពី ISUZU៕

ទំនាក់ទំនងក្រុមហ៊ុន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡើងកាន់តំណែងភ្លាម លោក Koji Sato ដាក់គោលដៅលក់រថយន្តអគ្គិសនីឲ្យបាន ១,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦

[បរទេស] កាលពីពេលថ្មីនេះៗ នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Toyota លោក Koji Sato បានធ្វើការប្រកាសថា មានបំណងចង់លក់រថយន្តអគ្គិសនីចំនួនឲ្យបាន ១,៥ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ ជាមួយនឹងការដាក់បង្ហាញចេញបន្ថែមនៅរថយន្តអគ្គិសនីជំនាន់ថ្មីច្រើនជាង ១០ ម៉ូដែល ។

Toyota ចាប់ផ្តើមយុទ្ធសាស្រ្តអគ្គិសនីថ្មី ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មី Koji Sato ដែលបានជំនួសលោក Akio Toyoda កាលពីថ្ងៃទី ១ ខែមេសា ខណៈដែលក្រុមហ៊ុនគ្រោងនឹងបន្តផ្តល់រថយន្តជាមួយនឹងខ្សែថាមពលផ្សេងៗគ្នា និងបានផ្តោតលើការអភិវឌ្ឍន៍ទៅលើអាគុយសម្រាប់រថយន្តអគ្គិសនីទាំងអស់ ។ Toyota មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ប៉ុន្តែគំរូរថយន្តអគ្គិសនីនាពេលខាងមុខរួមមាន Tacoma EV, Crown EV និង bZ Compact SUV ជាដើម។

ក្នុងនោះ លោក Hiroki Nakajima អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Toyota បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុនសម្រាប់រថយន្តអគ្គិសនី (BEV) ជំនាន់ថ្មីរបស់ខ្លួន ដែលគ្រោងនឹងចេញលក់នៅក្រោយឆ្នាំ ២០២៦ នឹងបំពេញបន្ថែមចម្ងាយការបើកបរដ៏គួរឲ្យភ្ញាក់ផ្អើរ ហើយលោកបានកត់សម្គាល់ថារថយន្តអគ្គិសនីក្រោយនឹងផ្តល់ជូនការរចនានិងការបើកបររបស់ពួកគេនឹងគួរឱ្យចាប់អារម្មណ៍។ បន្ថែមពីនេះ ក្នុងការប្រកាសនេះ ក្រុមហ៊ុន Lexus ក៏បានដាក់បង្ហាញចេញនៅគំររថយន្តអគ្គិសនីរបស់ខ្លួនផងដែរ

ក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុនក៏បាននិយាយអំពីប្រព័ន្ធប្រតិបត្តិការ Arene ថ្មីសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយ ដែលនឹងគាំទ្រប្រព័ន្ធ OTA ផងដែរ។ បន្ថែមពីលើការផ្តោតលើរថយន្តអគ្គិសនី ក្រុមហ៊ុន Toyota នឹងបន្តអភិវឌ្ឍរថយន្តកូនកាត់ Hybrid ដែលមានប្រសិទ្ធភាព និងតម្លៃសមរម្យជាងមុន ក៏ដូចជារថយន្ត Plug-in hybrid និងរថយន្តដើរដោយថាមពលចំហាយទឹកទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+