ផ្ទាំងផ្សាយពាណិជ្ជកម្ម

វត្តមានរថយន្ត MG RX5 Reborn កំពុងត្រៀមទទួលតំណែងរថយន្តដែលលក់ដាច់ប្រចាំឆ្នាំ២០២៣នេះ

រថយន្តប្រភេទ SUV របស់យីហោ MG ដែលជាម៉ាករថយន្តដ៏ល្បីមានដើមកំណើរពីចក្រភពអង់គ្លេសដូចជារថយន្ត MG RX5 និង MG HS ដែលបានទទួលភាពជោគជ័យខ្លាំងក្នុងទីផ្សាររថយន្តថ្មីជាមួយនឹងការរចនាដ៏ទាន់សម័យ និងដំណើការល្អ អមជាមួយតម្លៃសមរម្យ។ នៅក្នុងប្រទេសកម្ពុជា រថយន្ត MG RX5 បានក្លាយជារថយន្តប្រភេទ SUV ដែលលក់ដាច់ច្រើនបំផុតចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នជាមួយនឹងការលក់ចេញជាង ៦៦០គ្រឿង ហើយបានក្លាយជារថយន្ត SUV ដែលមានប្រជាប្រិយភាពជាមួយនឹងការផ្ដល់ឱ្យម្ចាស់រថយន្តនូវផាសុកភាព, អត្ថប្រយោជន៍នៃការសន្សំសំចៃ, ក៏ដូចជាភាពទាក់ទាញ និងទំនើបទាន់សម័យស័ក្តសមសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនិងការប្រើប្រាស់ផ្ទាល់ខ្លួន។ ទន្ទឹមនឹងភាពជោគជ័យលើម៉ូឌែល MG RX5 នៅក្នុងប្រទេសកម្ពុជា, ក្រុមហ៊ុនលក់រថយន្តផ្លូវការ MG Cambodia បានប្រកាសអំពីការមកដល់ឆាប់ៗនៃរថយន្ត MG RX5 Reborn ជំនាន់ទីពីរស៊េរីឆ្នាំ២០២៣ ដែលមានការកែប្រែថ្មីនៃរូបរាងដ៏គួរឱ្យចាប់អារម្មណ៍ ហើយផ្ដល់ជូននូវទំហំធំទូលាយ និងមុខងារទំនើបៗនៃបច្ចេកវិទ្យាថ្មីជាងមុន។

រថយន្តស៊េរីថ្មីម៉ាក MG RX5 Reborn គឺមានការរចនាសារឡើងវិញគ្រប់ផ្នែកខាងក្រៅ ដោយផ្ដល់នូវរូបរាងបែបស្ព័រជាមួយការបំពាក់នូវសំណាញ់ប៉ាណាមុខបែបទាក់ទាញនិងមានអំណាច អមជាមួយចង្កៀងមុខ LED និងអំពូលភ្លើង Daytime ដែលបង្កើនឱ្យរថយន្ត MG RX5 Reborn មើលទៅកាន់តែកាច និងបង្កើតនូវកម្លាំងខ្លាំងនៅពេលធ្វើដំណើរលើដងផ្លូវ ហើយធ្វើឱ្យរាល់ការបើកបរកាន់តែមានគុណភាព ជាមួយរថយន្តដ៏ល្អប្រណិតនេះ។ រថយន្តប្រភេទ SUV នេះក៏បានបំពាក់នូវដំបូលខាងលើដ៏ធំទូលាយ (Panoramic Sunroof) ដែលជាមុខងារដ៏ឆ្លាតវៃនិងផ្តល់នូវបទពិសោធន៍បែបថ្មីសម្រាប់គ្រួសាររបស់លោកអ្នក។

អ្នករចនារថយន្ត MG RX5 Reborn បានបំផុសនូវគំនិតដ៏ទាន់សម័យបំផុតដោយបានប្រើប្រាស់នូវសមត្ថភាពខ្ពស់ក្នុងការរចនាម៉ូឌែលថ្មីនេះឡើង ដើម្បីផ្តល់ជូនរថយន្តដែលលេចធ្លោ និងកាប៊ីនដ៏មានផាសុកភាពខ្ពស់។ ការរចនាជាមួយនឹងពូកស្បែកទន់ៗដែលធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរទទួលបាននូវផាសុខភាព និងរីករាយបំផុត។ មុខងារពិសេសៗដ៏ទំនើបៗជាច្រើនដូចជា អេក្រង់កម្សាន្ត HD ទំហំ ១៤,១អ៊ីញ, តាប់ឡូឌីជីថលទំហំ ១២,អ៊ីញ ផ្តល់នូវពត៌មានច្បាស់ល្អ, ឧបករណ៍សាកថ្មីទូរស័ព្ទឥតខ្សែ, ប្រព័ន្ធ Apple CarPlay និង Android Auto, កាំម៉េរា ៣៦០ដឺក្រេដែលសុវត្ថិភាពសម្រាប់ការចតរថយន្ត, ពោងសុវត្ថិភាពខាងមុខនិងចំហៀង, ដែកតួរថយន្តរឹងមាំ, និងកៅអីពូកស្បែកអូតូឆ្វេងស្តាំដែលបានបន្ថែមឱ្យរថយន្ត MG RX5 Reborn ស៊េរីថ្មីកាន់តែទាក់ទាញថែមមួយកម្រិតទៀត។

និយាយអំពីដំណើរការម៉ាស៊ីនវិញ រថយន្ត MG RX5 Reborn បានបំពាក់នូវបច្ចេកវិទ្យាថ្មីចុងក្រោយនៃម៉ាស៊ីនសាំង Net Blue ចំណុះ ១,៥T ជំនាន់ទី២ រួមជាមួយប្រព័ន្ធប្រអប់លេខអូតូ៧វគ្គ ដែលធ្វើឱ្យការបើកបរកាន់តែរលូនហើយផ្តល់ថាមពលខ្លាំង និងប្រសិទ្ធភាពកាន់តែខ្ពស់ ជាមួយកម្លាំង ១៧១សេះ និង កម្លាំងរមួល ២៧៥ញ៉ូតុនម៉ែត្រ។ រថយន្ត MG RX5 Reborn ពិតជាសន្សំសំចៃខ្ពស់ និងផ្តល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់។

សរុបមក ទាំងអស់នេះជាចំនុចពិសេសនិងសំខាន់ដែលនឹងបន្តនូវភាពជោគជ័យថ្មីនាពេលខាងមុខនេះសម្រាប់រថយន្ត MG RX5 Rebornស៊េរីថ្មីឆ្នាំ២០២៣។ ហើយម៉ូឌែលថ្មីនេះនឹងកាន់តែធ្វើឱ្យយីហោ MG កាន់តែមានសន្ទុះកើនឡើងនិងមានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាមួយការផ្ដល់ជូនអតិថិជននូវស្ទីលថ្មីទាន់សម័យកាល, បច្ចេកវិទ្យាទំនើបៗ និងការធ្វើដំណើរប្រកបដោយផាសុកភាព ជាមួយតម្លៃក្រោម ៤០ ០០០ដុល្លារ ដែលពិតជាតម្លៃដ៏ប្រកួតប្រជែងយ៉ាងខ្លាំងដែលនឹងធ្វើឱ្យ MG RX5 Reborn ក្លាយជាបេក្ខភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់រថយន្ត SUV ដ៏ល្អបំផុតប្រចាំឆ្នាំ២០២៣នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី​ Subaru Solterra បង្ហាញខ្លួនជាលើកដំបូងនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នយ៍

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Solterra ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងពិរពណ៌រថយន្ត Singapore Motor Show ក្នុងប្រទេសសិង្ហបុរី។

Subaru Solterra គឺជាផលិតផលអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Subaru ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Toyota ។ រថយន្តនេះប្រើប្រាស់ e-Subaru Global Platform ដែលបង្កើតឡើងជាពិសេសសម្រាប់ Solterra។ ប្រភេទតួដូចគ្នាដែល Toyota ហៅថា e-TNGA ជាមួយនឹងប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់របស់ក្រុមហ៊ុន Subaru ក៏ដូចជាបច្ចេកវិទ្យាអគ្គិសនីរបស់ Toyota ផងដែរ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា subaru-specific grille អបដោយចង្កៀងមុខប្រភេទ LED ថាសកង់អាលុយមីញូម 5-spokes alloy wheels និងចង្កៀងក្រោយ LED រាងអក្សរ C បែប unique ជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ រចនាឡើងយ៉ាងប្រណិត មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ កញ្ចក់មើលក្រោយអូតូ កៅអីពូកស្បែក និងដំបូលកញ្ចក់បែប panoramic sunroof ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន​ ២១៥ សេះ និងកម្លាំងរមួល ៣៣៧​ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប៉ុង២​ ជាមួយមុខងារបើកបរ X-Mode ។ ទន្ទឹមនឹងនេះដែរនៅក្នុងទីផ្សារសហរដ្ឋអាមេរិក Solterra មានតម្លៃ ៤៥ ០០០ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tata បញ្ចេញគំរូរថយន្តអគ្គិសនី ២​ ម៉ូដែល ជាមួយរូបរាងទាក់ទាញខ្លាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tata ជាក្រុមហ៊ុនចុងក្រោយរបស់ប្រទេសឥណ្ឌា​ ដែលបានដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីប្រភេទ SUV របស់ខ្លួនដែលមានចំនួន ២ ម៉ូដែលរួមមាន Sierra.ev និង Harrier.ev នៅក្នុងពិរពណ៌រថយន្ត Auto Expo 2023 ។

Harrier.ev

ម៉ូដែលទាំងពីរនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងរថយន្តប្រភេទ SUV របស់យីហោឥណ្ឌា។ ដោយម៉ូដែល Sierra.ev កំពុងកំណត់គោលដៅអ្នកបើកបរដែលចូលចិត្តផ្សងព្រេង ឬ​​ Off-Road ដែលមានទ្វារខាងក្រោយប្រភេទ clamshell​​ Tailgate និងកាប៊ីនធំទូលាយ។

Sierra.ev

ទន្ទឹមនឹងនេះដែរ Harrier.ev អាចផ្ទុកអ្នកដំណើរបានរហូតដល់ ៥ នាក់ និងមាន DNA ដូចគ្នាទៅនឹង Land Rover Defender នៅក្នុងការស្ថាបនាស្ថាបត្យកម្ម OMEGA Architecture​ របស់ខ្លួន។

ខណៈពេលដែលព័ត៌មានលម្អិត និងតួរលេខដំណើរការសម្រាប់ម៉ូដែលទាំង ២ ក្រុមហ៊ុននៅមិនទាន់បានបញ្ចេញនៅឡើយទេ ទាំងផ្នែកខាងក្នុង និងការរចនាដែលភ្ជាប់ជាមួយនឹងការផ្តល់ជូនអគ្គិសនី។

គួរបញ្ជាក់ផងដែរថា នៅដើមដំបូងនៃការប្រើប្រាស់រថយន្តអគ្គិសនី ការផ្តល់ជូនភាគច្រើនគឺរថយន្តប្រភេទ sedans ឬ hatchback ។ ប៉ុន្តែអ្វី​ៗ​បាន​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ហើយ​ឥឡូវ​នេះ​ភាគ​ហ៊ុន​របស់រថយន្តប្រភេទ SUV អគ្គិសនីកំពុង​កើន​ឡើង​ជា​លំដាប់នៅលើពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Prius កាន់តែកាច! Toyota Prius ជំនាន់ថ្មី បំពាក់ឈុតតួខ្លួនថ្មី បន្ថែមរូបរាងកាន់តែទាក់ទាញខ្លាំង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញរថយន្ត Toyota Prius ជំនាន់ទី ៥ នៅឯពិរពណ៌រថយន្ត Tokyo Auto Salon ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ជាមួយនឹងកឈុតតួខ្លួនពិសេសរបស់ Modellista ដែលមានចំនួន ២ គឺ “Neo Advanced Style” និង Elegant Ice Style ដោយសង្កត់ធ្ងន់លើភាពកាន់តែប្រណិត និងស្ព័រខ្លាំងជាងមុននៅក្នុងប្រទេសជប៉ុន។

សម្រាប់ការរចនារបស់ Neo Advance Style ផ្តោតលើប្រណិតភាព ដោយបានបន្ថែមនៅភ្លើង LED ថ្មី, កាងការពារខាងមុខជាមួយភ្លើងពណ៌ខៀវចំនួន ២ និងថាសកង់ស្ព័រថ្មី spoke custom wheels។

ខណៈរចនារបស់ Elegant Ice Style ផ្តោតលើការតុបតែងជាមួយក្រូម៉េនៅលើកាងខាងមុខដើម្បីផ្តល់នៅភាពកាន់តែប្រណីតនិងស្ព័រ បំពង់ស៊ីមាំងរចនាបែបបន្លំភ្នែក កាងចំហៀង និងខាងក្រោយត្រូវបានបំពាក់ថ្មី។

រីឯនៅផ្នែក​ខាង​ក្នុង​នៃ​កាប៊ីន​មានភាព​ខុស​គ្នា​បើ​ប្រៀបធៀប​នឹង​រូបរាង​បច្ចុប្បន្ន ដោយ Toyota Prius បានបង្ហាញនេះមានកុងទ័របង្ហាញព័ត៌មានបែបឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ  កៅអីស្បែក និងកុងសូលខាងមុខតុបតែងជាមួយពណ៌ខ្មៅ-ក្រហម និងរន្ធម៉ាស៊ីនត្រជាក់ជាងស្លីមជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ទីផ្សារប្រទេសជប៉ុន Toyota Prius ជំនាន់ទី៥ នេះទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើស ដោយជម្រើសទី១ ជាមប្រភេទ PHEV ដំណើរការផ្គួបគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបាន ២២០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ។

ចំនែកឯជម្រើសទី២ គឺជាម៉ាស៊ីនប្រព័ន្ធកូនកាត់ Parallel Hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលអាចផលិតកម្លាំងរហូតបានទៅ ១៩៣ សេះ បំពាក់មកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននៅប្រសិទ្ធភាពនៃការបើកបរកាន់តែប្រសើផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac XT4 មុខមាត់ថ្មី ប្រភេទ​ crossover លេចរូបរាងនៅក្នុងប្រទេសចិន

[បរទេស] រថយន្ត Cadillac XT4 មុខមាត់ថ្មី ប្រភេទ​ crossover ត្រូវបានបង្ហាញនៅក្នុងប្រទេសចិន ដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ដែលមានរូបរាងដូចគ្នាទាំងស្រុងរបស់សហរដ្ឋអាមេរិក។

សម្រាប់រថយន្តប្រភេទ​ Crossover ទទួលបានការកែមុខមាត់ថ្មីសំខាន់ជាងគេនៅផ្នែកខាងមមុខ​ ដោយត្រូវបានបំពាក់កាងការពារមុខថ្មី ប៉ាណាមុខត្រូវបានរចនាថ្មី ចង្កៀងមុខត្រូវបានផ្លាស់ប្តូរទៅទីតាំងខាងក្រោមអំពូលស៊ីញ៉ូប្រភេទ LED រាងស្លីមវិញ និងអំពូលបំភ្លឺពេលថ្ងៃរាងជាបញ្ឈរ។ ផ្នែកខាងក្រោយចង្កៀងត្រូវបានរចនាបែបបញ្ឈរថ្មី និងកាងក៏កែប្រែថ្មី​

ខណៈពេលដែលរូបភាពចុងក្រោយបំផុតមិនបង្ហាញផ្នែកខាងក្នុង តាមរូបថតពីមុនបានបង្ហាញថា XT4 នឹងមានអេក្រង់កោងដែលរួមបញ្ចូលគ្នានៅកុងទ័របង្ហាញព័ត៌មានឌីជីថលជាមួយនឹងអេក្រង់កំសាន្តទំហំ​ ៣៣​ អ៊ីញ​ ដោយមានការរចនាដូចគ្នាទាំងស្រុងរបស់រថយន្ត Lyriq។

ការផ្លាស់ប្តូរបន្ថែមមានកំណត់ ប៉ុន្តែត្រូវបានគេបង្ហាញថាប្រភេទ Crossover នឹងត្រូវបានផ្តល់ជូនជាមួយនឹងថាសកង់ស្ព័រទំហំ ១៨ និង ២០ អ៊ីញ។ ឯកសារដែលភ្ជាប់មកជាមួយការចេញផ្សាយនេះក៏បានបញ្ជាក់ផងដែរថា ម៉ូដែលនេះនឹងដំណើរការដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ​ ៤ ស៊ីឡាំង​ ដែលបំពាក់នៅបច្ចេកវិទ្យា mild-hybrid technology អាចផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៥០​ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩​ វគ្គ​​ ជាមួយជម្រើសបើកបរប៉ុង ២ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ៧,៦​ វិនាទី និងល្បឿនអតិបរម៉ា ២១០​ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ចាប់ដៃជាមួយ Toyota បង្ហាញចេញគំរូឡានអគ្គិសនី EVX ដែលអាចបើកបានចម្ងាយ ៥៥០គីឡូម៉ែត្រ

ក្រុមហ៊ុន Maruti Suzuki បានធ្វើការជ្រើសយកពិពណ៌រថយន្ត Auto Expo 2023 ធ្វើការបង្ហាញចេញនូវគម្រូរថយន្តអគ្គិសនីរបស់ខ្លួន ដែលគំរូរថយន្តនេះអោយឈ្មោះថា EVX ដែលមានសម្ថភាពបើកបរបានចម្ងាយប្រហែល ៥៥០គីឡូម៉ែត្រ។

នៅក្នុងពិពណ៌រថយន្តក្នុងប្រទេសឥណ្ឌានេះ Maruti Suzuki បានធ្វើការដាក់បង្ហាញនូវរថយន្ត ១៦ម៉ូឌែល ដែលមានដូចជា Grand Vitara, XL6, Ciaz, Ertiga, Brezza, WagonR Flex Fuel, Baleno, Swift និងម៉ូឌែលមួយចំនួនបន្ថែមទៀត។

តំណាងឲ្យក្រុមហ៊ុន Suzuki Motor Corporation លោក Toshihiro Suzuki បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំមានសេចក្តីប្រកាសដ៏រំភើបមួយ។ ខ្ញុំរីករាយក្នុងការប្រកាស Concept eVX ដែលជារថយន្តអគ្គិសនីនៃយុទ្ធសាស្ត្រដំបូងគេបំផុតរបស់យើង។ យើង​គ្រោង​នឹង​នាំ​វា​ទៅ​កាន់​ទីផ្សារ​នាពេលអនាគតក្នុងឆ្នាំ​២០២៥។”

រថយន្ត Maruti Suzuki eVX Concept ត្រូវស្ថិតនៅជាគំរូក្រោមលេខកូដ YY8 ដែលជារថយន្តប្រភេទ SUV អគ្គិសនីខ្នាតមធ្យម ដែលរចនាឡើងជា “Emotional Versatile Cruiser” ដែលត្រូវបានបង្កើត​ឡើងក្រោមការសហការគ្នា​ជាមួយក្រុមហ៊ុន Toyota ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដែល​មានតម្លៃសមរម្យ​នៅក្នុងប្រទេស​ឥណ្ឌា។

សម្រាប់តួខ្លួនវាមានប្រវែង ៤ ៣០០ម.ម, ទទឹង ១ ៨០០ម.ម, កម្ពស់ ១ ៦០០ម.ម និងត្រូវបានបំពាក់មកជាអាគុយដែល Suzuki ហៅថា’Safe battery technology’ ទំហំ ៦០kWh ដែលវាអាចផ្តល់ចម្ងាយអតិបរមាប្រហែល ៥៥០គីឡូម៉ែត្រ ហើយក៏មានជម្រើសប្រភេទធម្មតា ដែលមាន​អាគុយ​តូចទំហំត្រឹម ៤៨kWh ដែលអាចបើកបរបានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ នៅពេលសាកពេញម្តងនេះបើយោងតាមការតេស្តចេញពី MIDC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Jazz e:HEV មុខមាត់ថ្មីរបស់​អឺរ៉ុប បន្ថែមរូបរាងកាន់តែស្ព័រ កម្លាំងខ្លាំងជាងមុន

[បរទេស] បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយមុខមាត់ថ្មី​នៅ​ក្នុង​ប្រទេស​ជប៉ុន ខណៈពេលេនះ ក្រុមហ៊ុន Honda បាន​ធ្វើការអាប់ដេត​​សម្រាប់​រថយន្ត Honda Jazz e:HEV ស៊េរីឆ្នាំ ២០២៣ របស់អឹរ៉ុប ដែល​រួម​មាន​ការ​ផ្លាស់​ប្តូ​រ​​ការ​រចនា​ផ្នែក​ខាង​ក្រៅ, ម៉ាស៊ីនកូនកាត់ hybrid ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​មុន។

Honda Jazz e:HEV Advance Sport ថ្មីមើលទៅដូចគ្នាបេះបិទទៅនឹង Honda Fit e:HEV RS របស់ប្រទេសជប៉ុន ។ ការផ្លាស់ប្តូរលើរថយន្ត Honda Jazz​ ម៉ូដែលធម្មតាគឺផ្តោតទៅលើកាងខាងមុខដែលបានរចនាឡើងវិញជាមួយនឹងផ្ទៃពណ៌ខ្មៅដ៏ធំជុំវិញកន្លែងរន្ធបឹតខ្យល់ធំជាងមុន ប៉ាណាមុខរាងជាសំបុកឃ្មុំ Honeycomb កាងចំហៀង និងថាសកង់យស្ព័រទំហំ ១៦ អ៊ីញប្រភេទ 5-double spoke ជាមួយពណ៌តួខ្លួន Urban Grey នឹងកញ្ចក់ខ្មៅរលោង។

ខណៈម៉ូដែល Honda Jazz e:HEV Crosstar មាន​រូបរាង​រឹងមាំ​ជាង​មុន​​ដោយ​សារ​ការ​កែ​លម្អនៅប៉ាណាមុខប្រភេទ Honeycomb grill និង​ការ​បន្ថែមពណ៌​ប្រាក់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​តួ​ខ្លួន ហើយទទួលបានពណ៌ខៀវថ្មីសម្រាប់ផ្នែកខាងក្រៅ និងពណ៌ថ្មីសម្រាប់ថាសកង់ផងដែរ។

ការអាប់ដេតផ្នែកខាងក្នុងត្រូវបានកំណត់ចំពោះជម្រើសពណ៌ និងកៅអីថ្មីសម្រាប់ Crosstar ។ Advance Sport ទទួលបានគ្រឿងស្បែកពណ៌ខ្មៅ/ប្រផេះ និងថ្នេដេរជាច្រើនពណ៌ ដៃចង្កូតបែបស្ព័រប្រភេទ 3-spoke steering wheel, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់គមសាន្តទំហំ ៩ អ៊ីញ និងកៅអី Magic Seats ខាងក្រោយផងដែរ។ លើសពីនេះ​ ប្រព័ន្ធ Honda Sensing ADAS ទទួលបានការអាប់ដេតថ្មី និងមានស្តង់ដារជាមួយនឹងពោងសុវត្ថិភាពចំនួន ១០ ចំនុច។

ចំពោះផ្នែកម៉ាស៊ីនវិញ Honda Jazz របស់អឺរ៉ុបគឺអាចប្រើបានទាំងស្រុងជាកូនកាត់ hybrid នៅអឺរ៉ុប និងចក្រភពអង់គ្លេស ដែលអផលិតកម្លាំងរួមបញ្ចូលគ្នាបាន ១២១ សេះ​ និងកម្លាំងរមួល​ ២៥៣ ញ៉ូតុនម៉ែត្រ ។​ ខណៈម៉ូទ័រអគ្គិសនីទី ២ ដំណើរជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៦ សេះ​ និងកម្លាំងរមួល ១៣១ ញ៉ូតុនម៉ែត្រ។Honda ក៏បានកែប្រែប្រអប់លេខស្វ័យប្រវត្តិសម្រាប់ដំណើរការរលូន ។ សំខាន់ជាងនេះទៅទៀត Honda Jazz e:HEV Advance Sport ទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនៅប្រព័ន្ធ suspension ផងដែរ ។

ការលក់ស៊េរី Honda Jazz ដែលបានអាប់ដេតនៅអឺរ៉ុប និងចក្រភពអង់គ្លេសនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣។ ខណៈតម្លៃនឹងត្រូវបានប្រកាសនៅពេលរថយន្តនេះកាន់តែខិតជិតដល់ការចេញលក់នៅលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមបាត់! Changan CS75 Plus ប្រភេទ plug-in hybrid ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងអត់ដល់ ២លីត្រ

[បរទេស] ​ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan CS75 Plus iDD ជំនាន់ទី ៣ ប្រភេទ Plug-in hybrid ដែលមានលក្ខណៈកាន់តែស្ព័រនៅឯសន្និសិទ្ធ Changan Automoble Global Partner Conference 2023 ក្នុងប្រទេសចិន។

Changan CS75 Plus iDD ជំនាន់ទី ៣ មានប្រវែងតួខ្លួនសរុប ៤ ៧០០ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៧១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១០​ ម.ម។ សម្រាប់រូបរាងរបស់ Changan CS75 PLUS iDD គឺដូចគ្នាទៅនឹងម៉ូដែលដើម ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា dot-matrix grille design ចង្កៀងមុខប្រភេទ LED រាងស្លីម ។ ខណៈនៅផ្នែកចំហៀងមានបំពាក់ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និង ១៩ អ៊ីញជាជម្រើស​ ដំបូលតុបតែងដោយក្រូម៉េ និងផ្នែកខាងក្រោយមានចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងចំនួន ២ ។

រីឯនៅផ្នែកខាងខាងក្នុងមើលទៅប្រណិតដោយកាតុបតែងជាមួយស្បែកនៅលើតាឡូ និងកៅអី ពណ៌ខៀវបន្ថែមបញ្ជាក់ពីអត្តសញ្ញាណកូនកាត់ hybrid របស់រថយន្ត អេក្រង់ទំហំ ១២,៣ អ៊ីញ ដែលមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នា ។ បន្ថែមពីនេះ ក៏បានបំពាក់ជាមួយដៃចង្កូតប្រភេទ three-spoke multifunction steering wheel ថ្មីផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ CS75 Plus iDD ត្រូវបានបំពាក់ដោយប្រព័ន្ធកូនកាត់ Hybrid Blue Whale ចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ៣១៤ សេះ និងអាគុយប្រភេទលីចូម ជាមួយកម្រិតស៊ីប្រេង ១០០ គីឡូត្រឹមតែ ១,៤៦ លីត្រប៉ុណ្ណោះ។ លើសពីនេះ ប្រព័ន្ធនេះគាំទ្រសាកថ្មលឿន AC និង DC ដោយអាចសាកពេញក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។

ទាក់ទងនឹងសុវត្ថិភាព បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត ២ ដែលរួមបញ្ចូលប្រព័ន្ធកំណត់ល្បឿនពេលបើកបរ ប្រព័ន្ធផ្តល់សញ្ញាព្រមានពីការបុកប៉ះខាងមុខ និងខាងក្រោយ កាំមេរ៉ា ៣៦០ ដឺក្រេជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ Nissan GT-R ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់​បង្ហាញចេញនៅ​រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៤ នៅពិរពណ៌រថយន្ត Tokyo Auto Salon នៅក្នុងប្រទេសជប៉ុន ជាមួយជម្រើសម៉ូឌែលពិសេសថ្មីចំនួន២ គឺ Nissan GT-R Nismo Special Edition និង GT-R T-spec។

រថយន្តស្ព័រ Nissan GT-R ស៊េរីឆ្នាំ ២០២៤ មានលក្ខណៈពិសេសមួយចំនួនត្រូវបានផ្លាស់ប្តូរ ដោយបានបំពាក់កាងជ្រែកខ្យល់ផ្នែកខាងមុខ និងខាងក្រោយថ្មី ប៉ាណាត្រូវបានរចនាជាសំណាញ់រាងស្តើងជាងមុន ដើម្បីបង្កើនភាពត្រជាក់ដល់ម៉ាស៊ីន និងបំពាក់ស្លាបក្រោយថ្មីដែលធំជាងមុន ១០%។ ក្រុមហ៊ុននិយាយថា បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ aerodynamic ដើម្បីជួយឲ្យការបើកបរកាន់តែរលូតដោយការកកិតនៅ ០,២៦ ដដែល ។

លើសពីនេះ ម៉ូដែល T-spec ទទួលបាននូវការអាប់ដេតទៅលើប្រព័ន្ធមេកានិច, ប្រព័ន្ធ Suspension និងដុំហ្វ្រាំងដែលផលិតឡើងពីកាបូនសេរ៉ាមិច។ ខណៈ Nismo ក៏បានបង្កើនសម្ថភាពនៃប្រព័ន្ធ Suspension និងប្រព័ន្ធចាក់សោប៉ុងខាងមុខផងដែរ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយបំពង់ស៊ីមាំងថ្មី និងមានពណ៌តួរខ្លួនថ្មីហៅថា Stealth Grey សម្រាប់ម៉ូឌែល Nismo។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Nissan GT-R ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,៨​​ លីត្រ​ Twin-turbo V6 អាចផលិតកម្លាំងបាន ៥៦៥ សេះ និងកម្លាំងរមួល ៦៣២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦ វគ្គ ប្រភេទ dual-clutch ជាមួយប្រភេទបើកបរប៉ុង២ វិលកង់ទាំងអស់។

ខណៈ GT-R Nismo បំពាក់ដោយម៉ាស៊ីន VR38DETT ដែលបានអាប់ដេតដែលអាចផលិតកម្លាំងបាន ៦០០ សេះ​និងកម្លាំងរមួល ៦៥១ ញ៉ូតុនម៉ែត្រ រួមទាំងប្រព័ន្ធចាក់សោរប៉ុងផ្នែកខាងមុខអាប់ដេតថ្មី។

ជាមួយគ្នានេះ សម្រាប់រថយន្ត Nissan GT-R ស៊េរីឆ្នាំ ២០២៤ នឹងមកដល់ទីផ្សារសហរដ្ឋអាមេរិកនៅនិទាឃរដូវនេះ ហើយម៉ូដែល Nismo នឹងមកដល់នៅរដូវក្តៅតាមក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Fronx រូបរាងថ្មីទាំងស្រុង បំពាក់ម៉ាស៊ីនកូនកាត់ Mild-hybrid បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Suzuki Fronx ប្រភេទ SUV ខ្នាតតូច រូបរាងថ្មីទាំងស្រុង ជាមួយលក្ខណៈបែបស្ព័រជាងមុនដោយទទួលយករចនាប័ទ្មពី Grand Vitara នៅក្នុងព្រឹត្តិការណ៍ Auto Expo 2023 ប្រទេសឥណ្ឌា។

សម្រាប់រថយន្ត Suzuki Fronx មានប្រវែងតួខ្លួនសរុប ៣ ៩៩៥​ ម.ម ទទឹង ១ ៧៦៥​ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៥២០ ម.ម។ Suzuki Fronx លក្ខណៈស្ព័រជាងមុន ដោយផ្នែក​ខាង​មុខ​មើល​ទៅ​ស្រដៀង​ទៅ​នឹង Grand Vitara ដែល​មាន​ប៉ាណាតុបតែក្រូម៉េ​អូសកាត់ អបដោយចង្កៀង LED និង​កាងការពា​បែប​អាលុយមីញ៉ូម ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។ នៅផ្នែកខាងក្រោយ កញ្ចក់ខាងក្រោយដែលមានកាង spoiler ពីលើ ចង្កៀងខាងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងកាងការពារប្រភេទអាលុយមីញ៉ូមទំហំធំ ។

រីឯនៅផ្នែកខាងក្នុងវិញ ផ្ទៃតាឡូតុបតែងជាពីរពណ៌ អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់ដោយ Apple CarPlay និង Android Auto ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន អេក្រង់បង្ហាញលើកញ្ចក់ កាំមេរ៉ា ៣៦០ ដឺក្រេ កន្លែងសាកថ្មឥតខ្សែ ឧបករណ៍បំពងសំឡេងម៉ាក Arkamys រន្ធម៉ាស៊ីនត្រជាក់នៅកៅអីខាងក្រោយ ពោងសុវត្ថិភាពចំនួន ៦ ចំនុច និងមុខងារ array ភ្ជាប់លក្ខណៈពិសេសទៅនឹងរថយន្ត។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Suzuki Fronx មានជម្រើសម៉ាស៊ីនចំនួន ២ សម្រាប់ជ្រើសរើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ turbocharged  បំពាក់ដោយបច្ចេកវិទ្យា mild-hybrid technology ផលិតកម្លាំងបាន ៩៩ សេះ និងកម្លាំងរមួល ១៤៨ ញ៉ូតុនម៉ែត្រ ​ភ្ជាប់​ដោយ​ប្រអប់​លេខដៃ ​៥ វគ្គ ​ឬ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៦ វគ្គ ប៉ុងមុខ។
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ដែលមានប្រព័ន្ធ start-stop អាចផលិតកម្លាំងបាន ៨៩ សេះ និងកម្លាំងរមួល​ ១១៣ ញ៉ូតុនម៉ែត្រ  ភ្ជាប់​ដោយ​ប្រអប់​លេខដៃ ​៥ វគ្គ ​ឬ​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៥ វគ្គ ប៉ុងមុខ។

ជាមួយគ្នានេះ ម៉ូដែលនេះបានបើកទទួលការកក់ហើយនៅក្នុងប្រទេសឥណ្ឌា ដោយការលក់ចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Suzuki បានបញ្ជាក់ថា Suzuki Fronx នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសឥណ្ឌា រួមទាំងអាហ្វ្រិក និងអាមេរិកឡាទីនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+