ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! គំរូភីកអាប់អគ្គិសនី Ram 1500 Revolution កៅអី ៣ជួរ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] បន្ទាប់ពីមានពាក្យចចាមអារ៉ាមរយៈពេលជិត ៣ ឆ្នាំអំពីភីកអាប់អគ្គិសនីរបស់ក្រុមហ៊ុន Ram បានលេចចេញជាលើកដំបូង។ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូភីកអាប់អគ្គិសនី Ram 1500 Revolution Concept ខា្នតធំជាលើកដំបូងទៅកាន់ពិភពលោកនៅឯពិរព័ណ៌ CES 2023 នៅ Las Vegas សហរដ្ឋអាមេរិក។

គំរូភីកអាប់ Ram 1500 Revolution Concept ប្រើស្ថាបត្យកម្ម Stellantis STLA architecture ជាមួយ body-on-frame។ វាត្រូវបានរចនាដែល Ram ហៅថា “bruitful” ដែលមានលក្ខណៈបែបស្ព័រ ដោយនៅផ្នកខាងមុខបំពាក់ចង្កៀងមុខ LED រចនាបែប A tuning-fork deign។ ចង្កៀងខាក្រោយរាងអក្សរ L, ថាសកង់ស្ព័រទំហំ ២៤ អ៊ីញ ស្រោបសំបកកង់ ៣៥ អ៊ីញប្រភេទ Off-Road ខណៈទ្វារដែលបើកមានលក្ខណៈដូចទៅទ្វាររបស់ Rolls-Royce ដើម្បីបង្ហាញពីផ្នែកខាងក្នុងដែលមិនមានទីតាំង B-pillar ។

រីឯនៅផ្នែកខាងក្នុងនៃកាប៊ីនពោលពេញទៅដោយបចេ្ខកវិទ្យា និងធំទូលាយ ឃើញមានអេក្រង់ភ្លោះទំហំ ២៨ អ៊ីញអាចប្រើប្រាស់ផ្តាច់ពីគ្នានៅចំកណ្តាលកុងស៊ូល, ដៃចង្កូតអាចដកចញបាន និងមានប៊ូតុងបញ្ជាមុខងារ ដែលក្នុងនោះមានអេក្រង់បង្ហាញលើកញ្ចក់ និងមុខងារ AI កម្រិតខ្ពស់។ លក្ខណៈពិសេសរួមមានការគ្រប់គ្រងដោយប្រព័ន្ធសំឡេង និង cabin mode ផ្លាស់ប្តូរទីតាំងកៅអី ពន្លឺ សំឡេង និងមុខងារផ្សេងទៀតដោយស្វ័យប្រវត្តិនៅពេលចុចប៊ូតុង។

មិនត្រឹមតែប៉ុណ្ណោះ ភីកអាប់នេះក៏​មាន​បំពាក់​នៅ​ទ្វារ​កណ្តាល​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនីនៅ​ពី​ក្រោយ​កៅអី​ជួរ​ទី​ ២ ​ដែល​អនុញ្ញាត​ឲ្យមាន​ការ​ឆ្លង​កាត់​ទៅ​ឃ្លុបក្រោយ ដោយពង្រីកចន្លោះជាង ៥,៥ ម៉ែត្រ ដែលអាចប្រើបានសម្រាប់ដឹករឧកបរណ៍វែងៗដោយបិទទ្វារខាងក្រោយ។

កញ្ចក់ចំហៀងបែបឌីជីថល ហើយនៅពេលថយក្រោយ Ram Revolution អាចបង្ហាញទិដ្ឋភាពខាងក្រោយបែប Panoramic ដោយភ្ជាប់កាំមេរ៉ាមួយជុំរថយន្ត និងបានបំពាក់មកជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ៣។

ភីកអាប់នេះ ​ប្រើ​ម៉ូទ័រ​អគ្គិសនី​ចំនួន ២ ​​នៅលើប៉ុង​នីមួយៗ​។ Revolution ក៏មានបំពាក់នៅប្រព័ន្ធចង្កូតវិលកង់បួន វិលបាន ១៥ ដឺក្រេ ហើយប្រព័ន្ធសាកថ្ម 800-volt architecture កម្លាំង ៣៥០ គីឡូវ៉ាត់ សាកថ្ម ១០ នាទី អាចបើកបរបានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ។ ខណៈព័ត៌មានលម្អិតទាក់ទងនឹងកម្លាំងម៉ាស៊ីន ឬការបើកបររបស់ភីកអាប់នេះ ក្រុមហ៊ុន Ram នៅមិនទាន់ផ្តល់ជូននៅឡើយទេ។

ជាមួយគ្នានេះ គេនៅមិនច្បាស់ទេថាតើភីកអាប់ Ram Revolution នឹងចាប់ផ្តើមផលិតនៅពេលណានោះឡើយ។ ខណៈពេលក្រុមហ៊ុន​ផលិត​រថយន្ន​សន្យា​ថា​នឹង​ចែករំលែក​ព័ត៌មាន​បន្ថែម​ទៀត​​នាពេល​អនាគត​ជាមួយ​នឹង​ភីកអាប់​អគ្គិសនី Ram ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​សម្រាប់​ឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! ស្តេច Off-Road SUV របស់ BYD កម្លាំង ១១០០ សេះ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនយក្ស BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BYD Yangwang U8 ឬហៅថា R1 ​​​​ប្រភេទ SUV Off-Road ​ថ្មី​​មាន​ប្រវែង​ជាង ៥ ម៉ែត្រភ្ជាប់មកដោយបច្ចេកវិទ្យាទំនើបបំផុតរបស់ BYD ជាមួយតម្លៃលក់ចាប់ពី ១១០ ២៨០ ដុល្លារ ដល់ ២០៦ ៧៦៣​ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះត្រូវបានរចនាក្រោមភាសារចនាឲ្យឈ្មោះថា “Gate of Time and Space” មានបំពាក់ជាមួយចង្កៀងមុខរាងជាអក្សរ L ជាមួយអំពូលបំភ្លឺពេលថ្ងៃដែលជាការរចនាបែប Unique ជាប់សងខាងប៉ាណាមុខមានអំពូល Dot matrix និងឡូហ្គោនៅចំកណ្តាល, ថាស​កង់​ទំហំ R20 អ៊ីញ ស្រោបដោយ​សំបក​កង់​ទំហំ 275/60 ​​R20 ។ ខណៈផ្នែកខាងក្រោយមានចង្កៀងប្រភេទ LED រាងជាអក្សរ L ហើយទ្វាក្រោយបើកទៅចំហៀង ត្រូវបានបំពាក់ដោយសំបកកង់ខាងក្រៅផងដែរ។

ជាមួយគ្នានេះ BYD មិនបានបង្ហាញពីផ្នែកខាងក្នុងរថយន្តទេ។ ទោះយ៉ាងណាក៏ដោយ រូបថតដែលថតបានពីមុនបង្ហាញថារថយន្ត SUV នឹងត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន full LCD និងអេក្រង់កំសាន្ត touchscreen ដៃចង្កូត three-spoke multi-function ជាដើម។

បើនិយាយពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះផលិតនៅលើគ្រោងឆ្អឹង Yisifang technology platform ថ្មីស្រឡាង មានម៉ូទ័រអគ្គិសនីចំនួន ៤ នៅលើកង់ទាំងអស់អាចផលិតកម្លាំងបានសរុប ១១០០ សេះ អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ត្រឹមរយៈពេល ៣ វិនាទី និងបំពាក់ប្រព័ន្ធចាក់សោរប៉ុងមុខ-ក្រោយផងដែរ។ ខណៈម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ ដល់ ៣២១ សេះ​ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ជាមួយរបៀបបើកបររួមមាន Ice & snow, fixed circle, desert slope និងបៀបបើកបរ crab mode ដើម្បីផ្តល់នៅភាពបត់បែនរបស់រថយន្តកាន់តែអស្ចារ្យនៅពេលបើកបរលើផ្លូវលំបាក ឬ off-road។

គួរបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ លោក Wang Chuanfu ដែលជាប្រធានក្រុមហ៊ុន BYD បានបញ្ចេញនៅបច្ចេកវិទ្យាបើកបរដែលត្រូវបានគេស្គាល់ថា ‘Yisifang’ ដែលជាបច្ចេកវិទ្យាត្រូវបានប្រើជាលើកដំបូងនៅក្នុង Yangwang U8 ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Honda Accord ជំនាន់ថ្មី រូបរាងថ្មីទាំងស្រុង ប្រើប្រាស់ម៉ាស៊ីន Hybrid ចេញតម្លៃលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បញ្ចេញតម្លៃនៅរថយន្ត the all-new Honda Accord ជំនាន់ទី ១១ ស៊េរីឆ្នាំ ២០២៣ រូបរាងថ្មីទាំងស្រុង បន្ថែមនៅបច្ចេកវិទ្យាថ្មី មាន ៦ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២៨ ៣៩០ ដុល្លារ ដល់ ៣៨ ៩៨៥ ដុល្លារបូករួមទាំងថ្លៃដឹកជញ្ចូននៅទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត Honda Accord ជំនាន់ទី ១១ ថ្មី ផ្តោតលើការរចនាដ៏ប្រណីត ដោយប៉ាណាខាងមុខត្រូវបានរចនាថ្មី អមដោយចង្កៀងមុខថ្មី ប្រភេទ LED រាងស្លីមថ ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ដល់ ១៩ អ៊ីញ និងចង្កៀងក្រោយ LED វែងជាមួយឡូហ្គោ Honda នៅចំកណ្តាល។

រីឯនៅផ្នែខាងក្នុងកាប៊ីន Accord ថ្មីនេះភ្ជាប់មកជាមួយដៃចង្កូត និងប្រអប់លេខស្រោបដោយស្បែក, កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ដល់ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយបច្នេកវិទ្យា Google build-in ដែលអនុញ្ញាតិឲ្យប្រើកម្មវិធី Google Assistant, Google Map និង Google Play ជាដើម។ លើសពីនេះ ក៏មានប្រព័ន្ធ 5G Wi-Fi hotspot, ឧបករណ៍បំពងសម្លេងម៉ាក Bose ចំនួន ១២ ចំនុច, កៅអីស្បែកខាងមុខ-ក្រោយមានមុខងារកម្តៅនិងអាចលៃតម្រូវបាន ១០ ទិសដៅសម្រាប់អ្នកបើកបរ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២ តំបន់, កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់បែប moonroof ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda Accord ជំនាន់ថ្មីនេះ មកជាមួយម៉ាស៊ីន ២ ជម្រើសរួមមាន ម៉ាស៊ីនសាំង    ចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុងមុខ និងម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Hybrid ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២០៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Honda បាននិយាយថា រថយន្ត Honda Accord ជំនាន់ទី ១១ រូបរាងថ្មីទាំងស្រុងនេះនឹងចាប់ផ្តើមមកដល់អាគារចែកចាយនៅសហរដ្ឋអាមេរិកក្នុងខែនេះហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនលក់រថយន្ដ Kia Cambodia បានប្រារព្ធព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំអស្ចារ្យ Kia Pop Countdown Concert ចូលរួមពីតារាល្បីៗលំដាប់ប្រទេស

នៅយប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុននាំចូល និងលក់រថយន្ដផ្ដាច់មុខរបស់ក្រុមហ៊ុន Kia Cambodia បានបង្ហាញនូវរថយន្ដថ្មីស្រឡាងជាច្រើនម៉ូឌែល ដើម្បីអបអរព្រឹត្តិការណ៍ដែលក្រុមហ៊ុន Kia Cambodia ធ្វើឡើងលើកទីមួយធំបំផុតនៅចុងឆ្នាំ ២០២២ ដើម្បីស្វាគមន៍ និងរាប់ថយក្រោយចូលឆ្នាំ ២០២៣ ធ្វើឡើងនៅទីតាំងកោះពេជ្យ ។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ គេឃើញមានវត្តមាន YouTuber ល្បីៗ និងអ្នកធ្វើបទបង្ហាញរថយន្ដមកពីក្រុមហ៊ុនជាច្រើន បានចូលរួមថតយករថយន្ដទំនើបម៉ូឌែលចុងក្រោយ ដែលទើបនាំចូលទីផ្សារកម្ពុជាយើង ដោយក្រុមហ៊ុន Kia Cambodia ។

មុននឹងឈានចូលព្រឹត្តិការណ៍នេះលោក Peter Lu ជានាយកគ្រប់គ្រងទូទៅរបស់ Kia Cambodia បានឡើងថ្លែងអំណរគុណទៅអតិថជនទាំងអស់ ហើយលោកសន្យាថា ២០២៣ លោកនឹងនាំយកអ្វីដែលថ្មីសម្រាប់ពុកម៉ែបងប្អូនបន្ថែមទៀតផងដែរ

មិនត្រឹមតែប៉ុណ្ណោះ នារាត្រីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ នោះដែរ ក្រុមហ៊ុនក៏បានធ្វើការប្រគុំតន្រ្ដី Kia Pop Countdown Concert ដែលមានការចូលរួម និងផ្សាយផ្ទាល់លើផេកផ្លូវការរបស់ក្រុមហ៊ុន ហង្សមាស HDTV ថែមទៀត ។ ជាពិសេសគេក៏ឃើញតារាចម្រៀងល្បីៗលំដាប់ប្រទេស បង្ហាញវត្តមានថែមទៀតដែរដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, លោក ហ្សូណូ, តារាចម្រៀង សុគន្ធ នីសា, លោក ថែល ថៃ, លោក ចាន់ កូមែន និងម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី ៣ ប្អូនប្រុស សារុំ បញ្ញាស័ក្ក ។

លើសពីនេះ ក៏មានការបង្ហាញវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះនាងនរោត្តម ជេនណា ជាមួយក្រុមរាំ និងតារាងចម្រៀងជាក្រុម និងជាច្រើនទៀតដូចជា លោក Bo Bo, 4Ever, Onetime និងអ្នកនាង មីណា (Mina) រួមទាំងក្រុមរាំ OMG ថែមទៀតផង ហើយរឹតតែពិសេស គឺមានការចូលរួមដែលធ្វើឲ្យកម្មវិធីកាន់តែកក្រើកថែមទៀតពី DJ Jelly បង្ហាញនូវចង្វាក់ Remix និងបទចម្រៀងសប្បាយៗជាច្រើន និងការរាំលេងដើម្បីរង់ចាំឆ្លងឆ្នាំ ២០២២ ឈានចូលដល់ ២០២៣ ដែរ ។

នេះជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ របស់ក្រុមហ៊ុន Kia Cambodia និងទទួលស្វាគមន៍ឆ្នាំថ្មី ២០២៣ រួមទាំងបង្ហាញនូវម៉ូឌែលរថយន្ដស្រស់ស្អាតដែលទើបនាំចូលកាន់ Showroom ផងដែរ ជាពិសេសបងប្អូនកំពុងស្វែងរករថយន្ដថ្មី ស៊េរីទំនើប ២០២៣ តម្លៃសមរម្យ អាចសាកសួរព័តមានបន្ថែមទៅកាន់ក្រុមហ៊ុន ឬផ្នែកលក់ក្រុមហ៊ុន Kia Cambodia បាន ហើយបងប្អូនកក់កំឡុងពេលនេះ និងទទួលបានតម្លៃពិសេស និងល្អបំផុតមិនធ្លាប់មាន ៕

សម្រាប់ព័ត៌មានលំអិតបន្ថែមអំពីរថយន្ត៖

023999555 | 095999191 | 095999799

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati Levante ជំនាន់ថ្មី SUV ម៉ូដែលលំដាប់ខ្ពស់បំផុត នឹងផ្តល់ជូនតែថាមពលអគ្គិសនីប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maserati ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការអភិវឌ្ឍន៍រថយន្ត Maserati Levante Folgore ជំនាន់ទី ២ បានបង្ហាញថាម៉ូដែលលំដាប់ខ្ពស់បំផុតរបស់ខ្លួន នឹងផ្តល់ជូនតែប្រភេទប្រើថាមពលអគ្គិសនីប៉ុណ្ណោះ ជាមួយការត្រៀមខ្លួនមកដល់នៅឆ្នាំ ២០២៥ ។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយគេហទំព័រ Autocar នាយកប្រតិបត្តិ Maserati លោក Davide Grasso បានបង្ហាញថា ការអភិវឌ្ឍន៍រថយន្ត Levante ថ្មីនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការរួមបញ្ចូលគ្នារវាងម៉ាក Stellantis ទាំង ១៤ ។ នៅក្នុងបរិបទដូចគ្នានេះ Autocar រាយការណ៍ថា Maserati Levante Folgore នឹងផ្អែកលើម៉ូដែលដែលបានអភិវឌ្ឍឡើងវិញ និងប្រភេទអគ្គិសនី ដោយប្រើស្ថាបត្យកម្ម Giorgio architecture របស់ Alfa Romeo ផងដែរ។

Levante ជំនាន់ទី ២ ត្រូវបានគេរំពឹងថានឹងមកជាមួយជម្រើសថាមពលម៉ាស៊ីនខុសៗគ្នា ដោយផ្តល់ជូនប្រភេទបើកបរប៉ុង ២ តាមស្តង់ដារ។ ក្នុងនោះម៉ូដែលដ៏មានឥទ្ធិពលបំផុតទំនងជានឹងទទួលបានម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបានចែករំលែកជាមួយ GranTurismo Folgore ថ្មី អាចផលិតកម្លាំងបាន ៧៥១ សេះ និងកម្លាំងរមួល ១ ៣៥០ ញ៉ូតុនម៉ែត្រ។ តួរលេខនេះច្រើនជាងម៉ូដែលកំពូលរបស់ Maserati Levante Trofeo បច្ចុប្បន្ន ដែលបង្កើតកម្លាំងបាន ៥៨០ សេះ និងកម្លាំងរមួល ៧២៩ ញ៉ូតុនម៉ែត្រ ពីម៉ាស៊ីន Twin-turbo ចំណុះ ៣,៨  លីត្រ V8 របស់វា។

Maserati មានពាក្យចចាមអារ៉ាមថានឹងធ្វើការលើអាគុយដែលបានធ្វើឲ្យប្រសើរឡើងដែលអាចត្រូវបានបំពាក់ទៅលើរថយន្ត Quattroporte Folgore ម៉ូដែលលំដាប់ខ្ពស់បំផុតប្រភេទ sedan នឹងត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤ ។ បន្ថែមពីនេះ អាគុយដូចគ្នានឹងរកឃើញមាននៅរថយន្ត SUV នេះដែលបណ្តាលឱ្យមានបើកបរបានចម្ងាយឆ្ងាយទៅនឹងគូប្រកួតប្រជែង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងបស់គេមែន! ភីកអាប់របស់ Ford ជាភីកអាប់លក់ដាច់បំផុតក្នុង ៤៦ ឆ្នាំជាប់ៗគ្នានៅទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានរាយការណ៍កាលពីពេលថ្មីៗនេះថា ភីកអាប់ F-Series បានរក្សាតំណែងជារថយន្តភីកអាប់ដែលលក់ដាច់បំផុតរបស់អាមេរិកសម្រាប់ ៤៦ ឆ្នាំជាប់ៗគ្នា។

គេហទំព័រ The Blue Oval បាននិយាយថា ខ្លួនបានលក់រថយន្តភីកអាប់សរុបចំនួន ៦៤០ ០០០ គ្រឿងក្នុងឆ្នាំ ២០២២ ដែលបន្ថែមពីលើការធ្វើឲ្យរថយន្តនេះក្លាយជារថយន្តលក់ដាច់បំផុតនៅអាមេរិកសម្រាប់ ៤៦ ឆ្នាំជាប់ៗគ្នា បានធ្វើឲ្យវាក្លាយជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសសម្រាប់ ៤១ ឆ្នាំជាប់ៗគ្នាផងដែរ។

ក្នុងនោះ លោក Kumar Galhotra ប្រធានក្រុមហ៊ុន Ford Blue បាននិយាយថា “នេះជាសមត្ថភាពនៃក្រុមការងារភីកអាប់របស់ Ford ក្នុងការប្រមើលមើលតាមតម្រូវការរបស់អតិថិជន ការច្នៃប្រឌិតជាបន្តបន្ទាប់ និងការផ្តល់នូវកម្រិតសមត្ថភាព និងដំណើរការល្អបំផុតបានជួយធ្វើឲ្យ F-Series ក្លាយជាអ្នកដឹកនាំផ្នែកលក់ម្តងហើយម្តងទៀត” ។

ទោះបីជាក្រុមហ៊ុន Ford បានលក់រថយន្តស៊េរី F-Series ក្នុង ១គ្រឿងរៀងរាល់ ៤៩ វិនាទីកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែវាបានលក់រថយន្តច្រើនជាងនេះនៅក្នុងឆ្នាំ ២០២១ ។ នៅឆ្នាំនោះ ក្រុមហ៊ុនផលិតរថយន្តបានរាយការណ៍ថាការលក់បានចំនួន ៧២៦ ០០៤ គ្រឿង ប្រហែល ៨៦ ០០០ គ្រឿងច្រើនជាងកាលពីឆ្នាំ ២០២២។ តួរលេខនោះបានធ្លាក់ចុះ ៧,៨% បើធៀបទៅនឹងឆ្នាំ ២០២០ ដែលលក់បាន ៧៨៧ ៤០០ គ្រឿង។ សារព័ត៌មាន CNBC រាយការណ៍ថា មុនពេលជំងឺរាតត្បាតមកដល់ Ford លក់បានជិត ៩០០ ០០០ គ្រឿងក្នុងមួយឆ្នាំឯណ្ណោះ។

ក្រុមហ៊ុន Ford ត្រូវបានគេរំពឹងថានឹងរាយការណ៍ពីតួលេខលក់សរុបរបស់ខ្លួននៅចុងសប្តាហ៍នេះ។ ខណៈពេលដែលការរាយការណ៍ពីការលក់ពីដៃគូប្រកួតប្រជែងរបស់ខ្លួនទំនងជាបញ្ជាក់ថាក្រុមហ៊ុន Ford បានលក់រថយន្តភីកអាប់ច្រើនជាងរថយន្ត Chevrolet ឬ GMC ដែលយករួមគ្នានោះម៉ាកយីហោ GM ទំនងជាត្រូវបានលក់ច្រើនជាង F-Series ក្នុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តេច Off-Road SUV របស់ BYD គ្រោងបង្ហាញខ្លួនជាផ្លូវការនៅខានស្អែកនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតយក្យ BYD គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត BYD Yangwang R1 ប្រភេទ SUV Off-Road ល្បឿនលឿនរបស់ខ្លួន នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ជាមួយតម្លៃត្រូវបានគេរំពឹងថា ១៤៤ ៩០០ ​ដុល្លារ ។

រថយន្ត SUV នេះ ផ្អែកលើតួគ្រោង old-school body-on-frame  ដែលកំពុងតែពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកប្រើប្រាស់ជនជាតិចិន។ បន្ថែមពីនេះ ក្រុមហ៊ុន BYD នឹងផ្តល់ជូន Yangwang R1 ជាម៉ូដែល ៥ កៅអី និង ៧ កៅអី។

រថយន្តប្រភេទ SUV មានការរចនាជារាងជ្រុងជាមួយនឹងកំពស់ខ្ពស់ពីដី និងផ្នែកខាងមុខ-ខាងក្រោយរាងខ្លី។ សម្រាប់ការរចនាផ្នែកខាងមុខ ឃើញមានអំពូលភ្លើងរត់កាត់ជាប់នឹងប៉ាណាដែលអបដោយចង្កៀងមុខប្រភេទ High-beam Headlights ។ តាមរូបភាព Teaser យើងអាចឃើញថាមានសំបកកង់សាគួរនៅចំកណ្តាលផ្នែកខាងក្រោយ ចង្កៀងខាងក្រោយប្រភេទ LED dot-matrix រាងជាអក្សរ “L” ។ លើសពីនេះ R1 ក៏នឹងត្រូវបានបំពាក់ដោយប្រព័ន្ធ lidars ដើម្បីគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់របស់ខ្លួនផងដែរ។

នៅក្នុងព្រឹត្តិការណ៍ដើម្បីសម្គាល់ NEV 3 millionth របស់ BYD លោក Wang Chuanfu ប្រធាន និងជាប្រធាន BYD បានណែនាំថាក្រុមហ៊ុនផលិតរថយន្តនឹងបញ្ចេញនៅ “បច្ចេកវិទ្យា Black technology” ហើយរថយន្ត Yangwang R1 នឹងក្លាយជាម៉ូដែល BYD ដំបូងគេដែលត្រូវបានបំពាក់ជាមួយនឹងលក្ខណៈពិសេសនេះ។

រថយន្ត SUV ថ្មីនេះនឹងមកជា ២ ជម្រើសរួមមាន ប្រើប្រាស់ថាមពលអគ្គិសនី និង Plug-in hybrid ជាមួយនឹងកម្លាំង ៦៥០ សេះ និងប្រភេទបើកបរប៉ុង​២ វិលកង់ទាំងអស់។ ខណៈម៉ូដែលខ្ពស់ជាងគេនឹងទទួលបានប្រព័ន្ធ 4-wheel steering ដែលគាំទ្ររបៀបបើកបរ crab mode ដើម្បីផ្តល់នៅភាពបត់បែនរបស់រថយន្តកាន់តែអស្ចារ្យនៅពេលបើកបរលើផ្លូវលំបាក ឬ off-road ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Zeekr 001 មុខមាត់ថ្មី បង្ហាញខ្លួនជាផ្លូការ សាកភ្លើងម្តងជិះបានលើស ១ ០០០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr 001 ស៊េរីឆ្នាំ ២០២៣ មុខមាត់ថ្មី មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៤៣ ៥០០ ដុល្លារ ដល់ ៥៥ ៩០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

ចំនុចលេចធ្លោរបស់ Zeekr 001 ថ្មីគឺការបំពាក់នៅអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោង ជាជម្រើសមួយនៅលើម៉ូដែល WE និងសម្រាប់តែម៉ូដែលដែលបំពាក់ម៉ូទ័រចំនួន​ ១ គួបផ្សំជាមួយនឹងម៉ូទ័រអគ្គិសនីខាងក្រោយជាមួយនឹងបច្ចេកវិទ្យា Silicon Carbide technology ដែលអាចបើកបរបានចម្ងាយ ១ ០៣២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ទោះជាយ៉ាងណាក៏ដោយ ជម្រើសអាគុយនេះត្រូវបានកំណត់ត្រឹម ១​ ០០០ គ្រឿងប៉ុណ្ណោះ។

ម៉ូដែល Zeekr 001 WE គឺជាម៉ូដែលតែមួយគត់ក្នុងចំណោមម៉ូដែលទាំង ៤ ដែលត្រូវបានបំពាក់ដោយម៉ូទ័រអេគ្គិសនីចំនួន ១ សម្រាប់ប៉ុងមុខ (RWD) ដែលមានកម្លាំង ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេល ៦,៩ វិនាទី ជាមួយនឹងអាគុយស្តង់ដារទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៤១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង យោងតាមស្តង់ដារធ្វើតេស្ត CLTC ។

ចំណែកម៉ូដែលទាំង ៣ ផ្សេងទៀតត្រូវបានបំពាក់ដោយម៉ូទ័រចំនួន ប៉ុង ២ ជាមួយនឹងកម្លាំងរួមបញ្ចូលគ្នា ៥៤៤ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពី 0-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៣,៨ វិនាទី ជាមួយនឹងចម្ងាយបើកបរពី ៥៤៦ ទៅ ៦៥៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

លើសពីនេះ Zeekr 001 ក៏មានមុខងារជាច្រើនទៀតដូចជា ទ្វារគ្មានស៊ុម ដែលអាចបើក និងបិទទ្វារទាំង ៤ ដោយស្វ័យប្រវត្តិ, ប្រព័ន្ធបើកបរប៉ុង ២ (AWD) ដែលអាចប្តូររវាងទៅជាប៉ុង ១ និងប៉ុង ២ ត្រឹមរយៈពេលតែ 0.៤ វិនាទី, កុងទ័របង្ហាញព័ត៌មានអំពីការបើកបរទំហំ ៨,៨ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១៤,៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៊ិញ អេក្រង់សម្រាប់អ្នកដំណើរខាងក្រោយទំហំ ៥,៧ អ៊ីញ និងដំបូលកញ្ចក់ដែលអាចកែតម្រូវដើម្បីការពារពន្លឺពីខាងក្រៅ និងការពារពន្លឺកាំរស្មី UV បានច្រើនជាង ៩៩% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី BYD Dolphin ២០២៣ តម្លៃក្បែរ ២ មុឺនដុល្លារ សាកភ្លើងម្តងជិះបាន ៤២០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី BYD Dolphin ស៊េរីឆ្នាំ ២០២៣ ជាប្រភេទរថយន្ត hatchback ដែលមាន​ ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៦ ៧០០ ដុល្លារ ដល់ ១៩ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតនៅលើគ្រោងឆ្អឹង BYD e-platform 3.0 មានប្រវែងតួខ្លួនសរុប ៤ ០៧០​ ម.ម ទទឹង ១ ៧៧០​ ម.ម កំពស់ ១ ៥៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម។

រថយន្តអគ្គិសនី BYD Dolphin គឺជារថយន្តរបស់ BYD ដំបូងគេដែលរចនាឡើងក្រោមភាសារចនា “Marine Aesthetics” ជាមួយនឹងបន្ទាត់ដែលមានរាងស្រួចដែលត្រូវបានបង្កើតឡើងដោយលោក Wolfgang Egger ប្រធានអ្នករចនារបស់ BYD ។ រថយន្តនេះ មកជាមួយជម្រើសថាសកង់ទំហំ ១៦ អ៊ីញ និង ១៧ អ៊ីញ កញ្ចក់ចំហៀងមុខងារក្តោបដោយស្វ័យប្រវត្តិ និងជម្រើសពណ៌តួខ្លួនមួយពណ៌ចំនួន ៤ និងតួខ្លួនពីរពណ៌ចំនួន ៣ ។

រីឯនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយដៃចង្កូតប្រភេទ flat-bottom multi-function steering wheel, កុងទ័របង្ហាញព័ត៌មាន full LCD ទំហំ ៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ កៅខាងមុខមានមុខងារកម្តៅ អាចលៃតាមរយៈថាមពលអគ្គិសនី ៦ របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ៤ របៀប កន្លែងដាក់ដបខាងមុខ-ក្រោយ ។ លើសពីនេះ ក៏បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្តក្នុងពេលជាក់ស្តែង ប្រព័ន្ធផ្តល់សញ្ជាប្រមានពេលអត់ពាក់ខ្សែក្រវ៉ាត់។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី BYD Dolphin ស៊េរិឆ្នាំ ២០២៣ ដំណើរកាដោយម៉ូទ័រអគ្គិសនីខាងមុខ ផ្គួបជាមួយអាគុយ BYD LFP Blade battery ទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបាន ២​ ជម្រើសគឺ ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ និងកម្លាំង ១៧៤ សេះ​ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង នឹងបំពាក់ដោយប្រព័ន្ធថ្មល្បឿនលឿនកម្លាំង​ ៦០ គីឡូវ៉ាត់ម៉ោង ជាមួយរបៀបបើកបរចំនួន ៤​ រូមមាន energy saving, show, sport និង comfort mode ដែល BYD ទើបផ្តល់ជូនទៅលើម៉ូដែលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ រថយន្ត BYD Dolphin លក់បានចំនួន ២៦ ០២៩​ គ្រឿងដែលកើនឡើង ១៩៥,៨% បើយោងតាមក្រុមហ៊ុន BYD ផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Tesla Model Y ក្លាយជារថយន្តលក់ដាច់បំផុតនៅអឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០២២

[បរទេស] រថយន្តអគ្គិសនី Tesla Model Y គឺជារថយន្តប្រភេទ SUV ខ្នាតតូចដ៏ពេញនិយមបំផុតមួយ ជាមួយនឹងនិន្នាការរីកចម្រើនលឿនបំផុតនៅក្នុងឧស្សាហកម្មនេះ។ ខណៈឥឡូវនេះ វាបានទទួលបានប្រជាប្រិយភាពខ្លាំងណាស់ ដោយក្លាយជារថយន្តដែលលក់ដាច់បំផុតនៅអឺរ៉ុបសម្រាប់ខែវិច្ឆិកា ក្នុងឆ្នាំ ២០២២ ។

យោងតាមទិន្នន័យពី Autonews Europe ក្រុមហ៊ុន Tesla បានលក់រថយន្ត Model Y ចំនួន ១៩ ១៤៤ គ្រឿងក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាចំនួនច្រើនជាង ៣ ដងនៃចំនួន ៥​ ២៨៧ គ្រឿងដែលបានលក់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ ដោយការលក់បានបន្ថែមចំនួន ១៣ ៨៤៧ គ្រឿងតកើនឡើងនៃការលក់ចំនួន ២៦១,៤ ភាគរយ ។

ខណៈពេលដែល Tesla Model Y បានឈរលើតារាងការលក់ប្រចាំខែរបស់អឺរ៉ុបប្រភេទរថយន្ត SUV ដោយលក់បានចំនួន ១០៥ ២៨៣ គ្រឿងក្នុងឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០២១ លក់បាន​ចំនួន ១៨ ៥១៣ គ្រឿង។ ប៉ុន្តែបានត្រឹមតែឈរនៅលំដាប់ទី ២០ ក្នុងចំណោមរថយន្តលក់ដាច់បំផុតទាំង ៥០ ប៉ុណ្ណោះ។ ដោយរថយន្តលេខ ១ នៃឆ្នាំ ២០២២ ជារថយន្ត Peugeot 208 ដែលលក់បាន ១៩៣ ៧៤៣ គ្រឿងកាលពីឆ្នាំមុន ចំនួននេះគឺកើនឡើងពី ១៧៥ ៣៧៥ គ្រឿងក្នុងឆ្នាំ ២០២១ ដែលជាការកើនឡើង ១០,៥ ភាគរយនៃការលក់។

សម្រាប់រថយន្តដែលលក់ដាច់ជាងគេបំផុតទាំង ១០ ប្រចាំខែគឺ Tesla Model Y, Dacia Sandero, Toyota Yaris, Volkswagen Tiguan, Peugeot 208, Renault Clio, Volkswagen Golf, Volkswagen T-Roc, Toyota Yaris Cross និង Citroen C3 ។

សម្រាប់កំពូលរថយន្តលក់ប្រចាំឆ្នាំទាំង ១០ គឺ Peugeot 208, Dacia Sandero, Volkswagen T-Roc, Volkswagen Golf, Toyota Yaris, Opel Corsa, Dacia Duster, Citroen C3, Hyundai Tuscon និង Volkswagen Tiguan ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+