ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងគ្រោងកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី

ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមបន្តទៀត ក្នុងការអនុវត្តផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ.) បានរៀបចំកិច្ចប្រជុំឆ្លងលើពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំបន្ត ឆ្នាំ២០២១-២០៣០ ក្រោមការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ក្នុងការចូលរួមកិច្ចប្រជុំឆ្លងលើពង្រាង “ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ស.ច.គ. លោក លោកស្រី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងមហាផ្ទៃ តំណាងអគ្គលេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ជាប្រធាន គ.ស.ច.គ. បានសម្តែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គប្រជុំទាំងមូល និងមានប្រសាសន៍ថា៖ ថ្ងៃនេះ សមាជិក សមាជិកា នៃគ.ស.ច.គ. បានជួបជុំគ្នាដើម្បីឆ្លងសេចក្ដីព្រាងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលឯកសារនេះក៏បានដាក់ជូន សមាជិក សមាជិកា ទាំងអស់ពិនិត្យរួចរាល់ហើយដែរ សង្ឃឹមថានឹងទទួលបានមតិយោបល់ ក្នុងន័យស្ថាបនា និងកែលម្អជាច្រើននាឱកាសនេះ។

សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ជាប្រធាន គ.ស.ច.គ.

ជាកិច្ចបន្ត លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានលើកឡើងអំពីសាវតា និងចំណុចសំខាន់ៗនៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ គោរពជូន សម្ដេចក្រឡាហោម និងអង្គប្រជុំឱ្យបានជ្រាបថា៖ ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ -២០៣០ គឺជាផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ -២០២១ ដែលបានអនុវត្តរួច។

លោកជំទាវ បានបន្ថែមថា៖ ផែនការជាតិទសវត្សរ៍នេះ ក៏ជាឧបករណ៍ដើម្បីរួមចំណែកសម្រេចឱ្យបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានទទួលការឯកភាពពី គណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ

លើសពីនេះ លោកជំទាវ ក៏បានលើកឡើងថា៖ ផែនការនេះក៏បានសម្របសម្រួលទៅតាមផែនការសកម្មភាពសកល របស់អង្គការសហប្រជាជាតិ ដែលផ្អែកតាមច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក និងស្របទៅនឹងការវិវឌ្ឍន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ និងជាពិសេសវិស័យដែលពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជា៖ អត្រាកំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើនយានយន្ត ការអភិវឌ្ឍវិស័យផ្លូវថ្នល់ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗ នៃវិធានការរឹតបន្ដឹងអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ហើយជាពិសេស ផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២នេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ លើកិច្ចការទប់ស្កាត់ និងកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ តាមគោលដៅដែលបានកំណត់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់នូវមតិយោបល់សំដៅចូលរួមបន្ថែមនូវអត្ថន័យទៅក្នុងសសរស្តម្ភទាំង៦ នៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលរួមមានដូចជា៖

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.)
  • កំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក
  • ជំរុញការផ្លាស់ប្តូរផ្លាកលេខឡានដែលគ្មានQR Code
  • ពង្រឹងនិតិវីធីនៃការប្រឡងយកបណ្ណបើកបរ
  • ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី
  • បញ្ចូលការងារកញ្ចប់ថវិកាទាក់ទងនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ និងបរិក្ខាត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកាជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត។

ក្នុងនោះបន្ទាប់ពីបានទទួលស្តាប់ និងពិនិត្យលើការរៀបរាប់បង្ហាញរបស់ លោកជំទាវ រដ្ឋលេខាធិការ សម្តេចក្រឡាហោម បានបង្ហាញការពេញចិត្តលើផែនការជាតិដែលបានរៀបចំ និងលើកយកមកបង្ហាញនេះ ហើយសម្តេចក៏បានចូលរួមផ្តល់នូវមតិយោបល់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យគម្រោងផែនការ កាន់តែមានអត្ថន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដែលមានកត្តាចម្បងៗដូចជា៖ ជំរុញការបង្កើតចំណតសាធារណៈ និងឯកជន ជាពិសេសតាមទីកន្លែងផ្តល់សេវាកម្មនានា (ភោជនីយដ្ឋាន ហាងលក់ទំនិញ…) ពិនិត្យលទ្ធភាពលើករណីកំណត់អាយុកាលនៃរថយន្តមួយទឹកសម្រាប់នាំចូល និងកំណត់អាយុកាលនៃរថយន្តដែលអនុញ្ញាតឱ្យបើកបរ ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើការងារអនុវត្តច្បាប់ រឹតបន្តឹងការផ្ទេរក្របខណ្ឌការងារពីមន្ត្រីស៊ីវិល មកជាកងកម្លាំងសមត្ថកិច្ច និងតម្រូវឱ្យមានការធ្វើតេស្តសុខភាព ជាពិសេសតេស្តរកសារធាតុញៀន មុនពេលចូលបម្រើការងារ និងលើកកម្ពស់សមត្ថភាព និងគុណភាព ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តច្បាប់ ដែលវានឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Ranger លក់ដាច់រកគូប្រៀបគ្មាននៅទីផ្សារវៀតណាម

[ទីផ្សារបរទេស] រថយន្តភីកអាប់ Ford Ranger បានលក់ចេញអស់បានចំនួន ២៣៩៤គ្រឿង កាលពីខែតុលា លើទីផ្សារប្រទេស វៀតណាម ច្រើនជាង ៤,៧ដង បើធៀបនឹងចំនួនលក់របស់រថយន្តភីកអាប់ដទៃទៀតបូកបញ្ចូលគ្នា។

ចំនួនលក់កាលពីខែតុលា មានការកើនឡើង ៦៧៥គ្រឿង ធៀបនឹងខែកញ្ញា ខណៈដែលចំនួនលក់ពេញមួយឆ្នាំ២០២២នេះ មានសរុប ១២ ០២៨គ្រឿង រួចមកហើយ។

គួរដឹងថារថយន្ត Ranger ជំនាន់ថ្មីបានចេញលក់ជាផ្លូវការនៅវៀតណាមកាលពីខែសីហា ដោយមានចែកចេញជា៦ប្រភេទ មានតម្លៃចាប់ពីប្រមាណ ២៦ ៦០០ដុល្លារ ដល់ប្រមាណ ៣៨ ៩៤០ដុល្លារ។

ចំណាត់ថ្នាក់លេខពីរលើតារាងរថយន្តភីកអាប់នៅវៀតណាមគឺបានទៅលើរថយន្ត Mitsubishi Triton ដែលលក់បានចំនួន ៣៦៩គ្រឿងកាលពីខែតុលា ដោយធៀបនឹងខែកញ្ញាមានការថយចុះចំនួនលក់ ៥៦គ្រឿង និងមានចំនួនលក់សរុប ៤ ៣៧១គ្រឿង គិតត្រឹមខែតុលានេះ។

ចំណាត់ថ្នាក់លេខបីនោះគឺរថយន្ត Mazda BT-50 ដែលលក់បាន ៨២គ្រឿង និងរថយន្តភីកអាប់ Isuzu D-Max លក់បាន ៥៧គ្រឿង ខណៈដែល Toyota Hilux លែងមានចរាចរណ៍លក់លើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកចង់ទិញ Ford Ranger ស៊េរី២០២៣នៅអូស្ត្រាលី ត្រូវរង់ចាំមួយឆ្នាំទើបបានជិះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford ប្រចាំនៅអូស្ត្រាលីបានប្រកាសថាពេលវេលារង់ចាំសម្រាប់រថយន្ត Ranger Wildtrak និងរថយន្ត Ranger Raptor ឆ្នាំ២០២៣ បានឡើងដល់ត្រីមាសទីបួន នៃឆ្នាំ២០២៣ ដែលមានន័យថាអ្នកដែលកុម្ម៉ង់ទិញឥឡូវត្រូវរង់ចាំចន្លោះពី ១១ ទៅ ១៣ខែ ទើបទទួលបានរថយន្ត។

ក្រុមហ៊ុនបានបញ្ជាក់ថាតម្លៃ និងលក្ខណៈសម្បត្តិសម្រាប់រថយន្ត Ranger អាចនឹងមានការប្រែប្រួលផងដែរក្នុងអំឡុងពេលរង់ចាំនេះ។

លើវិបសាយ ក្រុមហ៊ុនបានពន្យល់ថាការចាប់អារម្មណ៍លើរថយន្ត Ranger Wildtrak ជំនាន់ថ្មី មានច្រើនលើសលប់ ប្រសិនបើអតិថិជនកុម្ម៉ង់ថ្ងៃនេះ ប្រហែលជានឹងបានរថយន្តប្រើប្រាស់នៅត្រីមាសទីបួន នៃឆ្នាំ២០២៣។

កាលពីដើមខែ Ford ប្រចាំនៅអូស្ត្រាលី បានប៉ាន់ស្មានពីការរង់ចាំរយៈពេល៧ខែ សម្រាប់រថយន្តពីរម៉ូដែលខាងលើ ក្រោយអាចកក់ការផលិតពីរោងចក្រនៅប្រទេសថៃ ខណៈដែលពេលវេលារង់ចាំថ្មីនេះគឺដូចគ្នានឹងរថយន្ត  Everest Sport និង Everest Platinum ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុម MITSUBISHI RALLIART បានទទួលបានជ័យលាភីលេខ១ នៅក្នុងកម្មវិធី ASIA CROSS COUNTRY RALLY ប្រចាំឆ្នាំ ២០២២

បន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំ ដោយសារបញ្ហាជម្ងឺកូវីដ១៩ កម្មវិធី ASIA CROSS COUNTRY RALLY បានចាប់ផ្ដើមធ្វើឡើងវិញនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។ កម្មវិធីនេះគឺជាការប្រណាំងយានយន្តដែលធ្វើដំណើរបែបផ្សងព្រេងនៅលើផ្លូវដែលពិបាក ឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត និងមានការឈប់សម្រាកជាដំណាក់កាលផងដែរ ។

នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះគឺចាប់ផ្តើមនៅខេត្តបុរីរ៉ាម (Buriram) ប្រទេសថៃ និងបិទបញ្ចប់នៅខេត្តសៀមរាប ប្រទេសកម្ពុជា មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយបែងចែកការប្រណាំងជា ៥ថ្ងៃ ឬ ៥ជើង។

នៅក្នុងឆ្នាំនេះ ក្រុមដែលបានចូលរួមមានចំនួន ២០ក្រុម ហើយមានរថយន្តនិងម៉ូតូសរុបទាំងអស់មានចំនួន ៥០គ្រឿង ដែលមកពីប្រទេស ជប៉ុន ថៃ កម្ពុជា តៃវ៉ាន់ កូរ៉េ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម។

ចំពោះ ក្រុមរថយន្ត MITSUBISHI RALLIART ដែលមកពីក្រុមហ៊ុន MITSUBISHI មាន ៣ក្រុម:

ក្រុមទី១     

  • អ្នកបើកបរ Mr. Chayapon YOTHA មកពីប្រទេសថៃ
  • ជំនួយការអ្នកបើកបរ Mr. Peerapong SOMBUTWONG មកពីប្រទេសថៃ

ក្រុមទី២   

  • អ្នកបើកបរ Mr. RYFAT HELMY SUNGAR មកពីប្រទេសឥណ្ឌូណេស៊ី
  • ជំនួយការអ្នកបើកបរ Mr. Chupong CHAIWAN មកពីប្រទេសថៃ

ក្រុមទី៣

  • អ្នកបើកបរ Mr. Sakchai HANTRAKUL មកពីប្រទេសថៃ
  • ជំនួយការអ្នកបើកបរ Mr. Kitisak KUNCHAN មកពីប្រទេសថៃ

នានៅថ្ងៃទីដំបូង (Leg0) គឺជាការប្រកាសបើកកម្មវិធី និងបង្ហាញខ្លួន នៅខាងមុខកីឡាដ្ឋាន Chang International Circuit Stadium ក៏ដូចជាមានការប្រណាំងរយៈចម្ងាយខ្លីផងដែរ។

ចូលមកដល់ថ្ងៃទី១ ទី២ ទី៣ (២២, ២៣, ២៤-វិច្ឆិកា-២០២២) គឺជាការធ្វើដំណើរ និងសម្រាកនៅក្នុងខេត្តបូរីរ៉ាម (Buriram) ប្រទេសថៃ។  រហូតដល់ថ្ងៃទី៤ (២៥-វិច្ឆិកា-២០២២) នៃកម្មវិធី គឺជាកាធ្វើដំណើរពី ខេត្តបូរីរ៉ាមនៃប្រទេសថៃ មកខេត្តសៀមរាបនៃប្រទេសកម្ពុជា និងសម្រាកនៅក្បែរព្រំដែននៃខេត្តសៀមរាប ។ មកដល់ថ្ងៃទី៥ ត្រូវជាថ្ងៃចុងក្រោយនៃកម្មវិធី (២៦-វិច្ឆិកា-២០២២) គឺជាការធ្វើដំណើរនៅក្នុងខេត្តសៀមរាប ឆ្ពោះមកកាន់ទីរួមខេត្តសៀមរាប ដើម្បីបិទបញ្ចប់កម្មវិធី ក៏ដូចជាស្វែងរក និងប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី ។

ក្នុងចំណោម ៣ក្រុមមកពីក្រុមហ៊ុន Mitsubishi មាន២ក្រុមដែលបានទទួលជ័យលាភី គឺ Mr. Chayapon YOTHA និងជំនួយការ ទទួលបានចំណាត់ថ្នាក់លេខ១ និងលោក Mr. RYFAT HELMY SUNGAR និងជំនួយការ ទទួលបានចំណាត់ថ្នាក់លេខ៥ ដែលជាលទ្ធផលសរុបនៃការបើកបរទាំង ៥ថ្ងៃ ពីប្រទេសថៃមកប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជើងចាស់! Lexus GX 460 ២០២២ នៅតែជារថយន្តអាចឈរជើងក្នុងទីផ្សាររថយន្តប្រភេទ SUV

[បរទេស] រថយន្ត Lexus GX 460 sports ស៊េរីឆ្នាំ ២០២២ ជាប្រភេទរថយន្តដែលប្រើប្រាស់គ្រោងឆ្អឹងចាស់ជាងគេនៅក្នុងផ្នែករថយន្ត SUV ប្រណីត ដែលប្រើតាំងពីឆ្នាំ ២០១២ ។ ឥឡូវនេះ រថយន្តនេះ ត្រូវបានគេយកធ្វើតេស្តបើករបរនៅលើផ្លូវក្នុងចម្ងាយ ៣ ២១៨ គីឡូម៉ែត្រ ដោយមើលឃើញថារថយន្តនេះនៅតែជាគូប្រជែងដែលសក្ដិសមបំផុតសម្រាប់រថយន្តប្រភេទ SUV ស៊េរីថ្មីៗផងដែរ។

Lexus GX 460 បំពាក់ម៉ាស៊ីនចំណុះ ៤,៦ លីត្រ V8 អាចផលិតកម្លាំងបាន ៣០១ សេះ និងកម្លាំងរមួល ៤៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ប្រភេទបើកបរប៉ុង២ ដោយវិលកង់ទាំងអស់។ វា​មាន​តួ​ខ្លួន​ body-on-frame chassis ប៉ុន្តែ​ក៏​មាន​ប្រព័ន្ធ​ suspension ​ដែល​អាច​កែសម្រួល​បាន និង​ផ្នែក​សម្រាប់បើកបរលើផ្លូវពិបាក ឬ Off-Road ផងដែរ​។

គួរឲ្យដឹងថា ​រថយន្ត​នេះ​នៅ​តែ​ជា​រថយន្ត Lexus ស៊េរី​ខ្ពស់​ដែល​មាន​តម្លៃ​ ៦០,០០០ ដុល្លារសម្រាប់ទីផ្សារអាមេរិកខាងជើង ហើយនៅតែអាចប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ SUV ផ្សេងទៀតនៅក្នុងតម្លៃដូចគ្នាផងដែរ។ បន្ថែមពីនេះ ក៏អាចយកទៅប្រៀបធៀបជាមួយរថយន្ត Genesis GV80, Volvo XC90 និង Mercedes-Benz GLE ស៊េរីថ្មីៗចុងក្រោយផងដែរ។

Genesis GV80

មិនត្រឹមតែប៉ុណ្ណោះ រថយន្តប្រភេទ SUV ដូចជា Hyundai Palisade, Lincoln Aviator, និង Cadillac XT6 ក៏ចង់បានចំណែកទីផ្សារដែលចែករំលែកជាមួយ GX ផងដែរ។ ដោយរថយន្តប្រកួតប្រជែងទាំងនេះចង់ផ្តល់បន្ថែមលក្ខណៈពិសេសៗជាច្រើនដែល GX ដែលមិនមានទៀតផង៕

Mercedes-Benz GLE
Lexus GX 460
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini នឹងដាក់បញ្ចេញរថយន្ត Supercar អគ្គិសនីសុទ្ធនៅឆ្នាំ ២០២៨ ជាមួយម៉ូដែលថ្មី

[បរទេស] គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២២ ក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិត Lamborghini លក់បានរថយន្តចំនួន ៧ ៤៣០ គ្រឿងកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះហើយ ក្រុមហ៊ុនទើបតែសម្រេចចិត្តផលិតម៉ូដែលទី៤ ដើរដោយថាមពលអគ្គិសនីសុទ្ធ បន្ទាប់ពី Aventador, Huracan និង Urus ។

យោងតាមក្រុមហ៊ុន Auto Motor Sport បានឲ្យដឹងថា ថ្វីត្បិតតែមិនមានឈ្មោះផ្លូវការក៏ដោយ ក៏វាទំនងជាម៉ូដែលនេះជាមួយនឹងការរចនាម៉ូដ coupé 2+2 ដ៏ទំនើប និងដំណើរការដោយអគ្គិសនីសុទ្ធ។ រថយន្តនេះនឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង SSP platform ថ្មីទាំងស្រុងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Volkswagen Group ។

គ្រោងឆ្អឹងនេះនឹងត្រូវបានប្រើប្រាស់ដោយ Lamborghini និង Porsche, Rimac ។ ដូចការរំពឹងទុក ម៉ូដែលអគ្គិសនីសុទ្ធរបស់ Lamborghini នឹងមានល្បឿនរហូតដល់ ៦០០ គីឡូម៉ែត្រ និងបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលប្រហែល ៣ វិនាទី។

គំនិតនៃការផលិតរថយន្តប្រភេទ grand touring របស់ Lamborghini មិនមែនជារឿងថ្មីនោះទេ។ ដោយរថយន្តប្រភេទ grand touring ដំបូងគេរគឺ 400 GT ដែលផលិតក្នុងចំនួន ២៥០ គ្រឿងនៅចន្លោះឆ្នាំ ១៩៦៦ និង ១៩៦៨ ។ ដោយផ្អែកលើម៉ូដែលនេះ Lamborghini បានផលិតម៉ូដែលបន្ថែមទៀតរួមមាន Islero, Espada, Jarama និង Urraco ដោយម៉ូដែលទាំងអស់នេះប្រើម៉ាស៊ីនចំណុះ ៣,៩ លីត្រ V12 លើកលែងតែម៉ូដែល​ Urraco។

Lamborghini grand touring

ជាមួយគ្នានេះ ក្នុងកិច្ចសន្ទនាជាមួយគេហទំព័រ Zing news ក្នុងឱកាសដែល Lamborghini សម្ពោធរថយន្ត Huracan Tecnica នៅលើទីផ្សារប្រទេសវៀតណាម លោក Francesco Scardaoni នាយកប្រតិបត្តិនៃក្រុមហ៊ុន Lamborghini ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានបញ្ជាក់ដែរថា នៅឆ្នាំ ២០២៨ ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីនឹងចេញលក់រថយន្ត Supercar អគ្គិសនី៕

Francesco Scardaoni
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Hilux Revo Rally និង Toyota Fortuner បង្អួតរូបរាងនិងការតុបតែងជាមួយឈុត MODELLISTA យ៉ាងមានអំណាច

ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង​ MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota ដែលបានបំពាក់ គ្រឿងតុបតែងរថយន្ត ពីក្រុមប្រណាំងរថយន្ត Rally HQ សម្រាប់ប្រើប្រាស់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2022 (AXCR) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប យ៉ាងអស្ចារ្យ។

ផលិតផលតុបតែងរថយន្តជាពិសេសពីម៉ាក MODELLISTA នេះ ត្រូវបានជ្រើសរើសយ៉ាងពិសេសសម្រាប់តុបតែងរថយន្តចំនួន ៤ គ្រឿង ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ លើសពីនេះទៀតដែរ ក្រោយពីការប្រកួត រថយន្តដែលចូលរួមប្រកួតបានបង្ហាញខ្លួននៅ ទីស្នាក់ការលក់នៃ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា សាខាខេត្តសៀមរាប ដើម្បីជាការបង្ហាញ បង្អួតរូបរាងដ៏អស្ចារ្យសម្រាប់អតិថិជន តូយ៉ូតា ខេមបូឌា បានទស្សនា និងចាប់កាន់ផ្ទាល់ទៅលើរថយន្តដែលបានតុបតែងជាមួយភាពអង់អាច និងកាច លើផ្លូវមានឧបសគ្គ។ 

រថយន្តចំនួន ៤ គ្រឿងដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ​មានដូចជា Toyota Hilux Revo Rally ២ គ្រឿង និង Toyota Fortuner ចំនួន ២ គ្រឿង។ 

Toyota Hilux Revo Rally
Toyota Fortuner

ជាមួយគ្នានេះដែរ អតិថិជនបានចូលរួមទស្សនាការតាំងបង្ហាញ​រថយន្ត និង ផលិតផលពិសេសពីម៉ាក MODELLISTA នេះដែរ និងទទួលបានភាពសប្បាយរីករាយ ឈ្នះរង្វាន់ក្នុងព្រឹត្តិការណ៍ពិសេសអស្ចារ្យនៃរថយន្ត TOYOTA Race Car ពី Asia Cross Country Rally 2022។ 

សម្រាប់ព័ត៌មាន បន្ថែមលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram ។ ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover បង្ខំចិត្តបន្ថយទំហំផលិតដល់ដើមឆ្នាំ២០២៣ ដោយសារវិបត្តិខ្វះឈីប

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Jaguar Land Rover កំពុងកាត់បន្ថយការផលិតនៅរោងចក្រនៅឯប្រទេស​អង់គ្លេស​រហូតដល់ខែមីនា ឆ្នាំ២០២៣ ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតឈីបដែលបញ្ហានេះបានប៉ះទង្គិចដល់ក្រុមហ៊ុនអង់គ្លេសមួយនេះខ្លាំងជាងក្រុមហ៊ុនដទៃ។

ការផលិតរថយន្ត Range Rover Velar និង Jaguar F-Pace នៅរោងចក្រខាងលើនឹងត្រូវកាត់បន្ថយរហូតដល់ដើមឆ្នាំក្រោយតាមរយៈការបន្ថយការផលិតពីពីរវេនមកនៅត្រឹមមួយវេន ដែលវានឹងអាចឲ្យក្រុមហ៊ុនផ្ដោតលើការផលិតរថយន្តដែលផ្ដល់ប្រាក់ចំណេញបានខ្ពស់ជាងគឺម៉ូដែល Range Rover និង Range Rover Sport ជំនាន់ថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត័មានជាច្រើន។

ការចុះផ្សាយរបស់ The Guardian បានឲ្យដឹងថាវេនបន្ថែមនឹងត្រូវដាក់បញ្ចូលដើម្បីអាចបង្កើនការផលិតតួខ្លួននៃរថយន្ត Range Rover ហើយវិបសាយនេះអះអាងថាការផលិតនៅរោងចក្រ Halewood ដែលផលិតរថយន្ត Evoque និងរថយន្ត Discovery Sport នឹងត្រូវកាត់បន្ថយ ខណៈការផលិតរថយន្ត Defender នៅរោងចក្រ Nitra ក្នុងប្រទេសស្លូវ៉ាគីមិនប៉ះពាល់ឡើយ។

ក្រុមហ៊ុនរថយន្តជាច្រើនបានជួបប្រទះបញ្ហានៃការផ្គត់ផ្គង់ឈីបកាលពីឆ្នាំមុន ខណៈដែលបានជួបបញ្ហាដោយសារជំងឺកូវីដ១៩ម្ដងរួចមកហើយដែលបាននាំមានការកាត់បន្ថយការផលិត។ ប៉ុន្តែក្រុមហ៊ុន Jaguar Land Rover ហាក់យឺតយ៉ាវក្នុងការងើបខ្លួនពីវិបត្តិខ្វះខាតឈីប ដោយក្រុមហ៊ុននៅមានការកុម្ម៉ង់ចំនួនជាង ២០ម៉ឺនគ្រឿង ត្រូវបំពេញជូនអតិថិជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Group ក្ដោបចំណែកទីផ្សារឡានអគ្គិសនី ២៥% នៅអឺរ៉ុប

[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group បានក្លាយជាក្រុមហ៊ុនឈានមុខលើចំនួនលក់រថយន្តអគ្គិសនីនៅអឺរ៉ុបកាលពីខែមុន ដោយបាននាំមុខគូប្រជែងខ្លឹមៗដូចជា Stellantis, BMW និងសូម្បីតែ Tesla។

សរុបជាមួយ ម៉ាកសញ្ញានៅក្រោម Volkswagen Group ដូចជា Audi, Porsche, Škoda, Cupra និង Volkswagen ផ្ទាល់អាចលក់រថយន្តអគ្គិសនីបាន ២៩ ៩៩៦គ្រឿង ទូទាំងទ្វីបអឺរ៉ុបនាខែតុលា ឆ្នាំ២០២២ ដោយក្នុងនោះម៉ាក Volkswagen ជាម៉ាកនាំមុខ ដោយមានចំណែក ១២,៧% នៃចំនួនលក់សរុបនៅអឺរ៉ុប។

ចំណាត់ថ្នាក់បន្ទាប់ពី Volkswagen Group គឺក្រុមហ៊ុន Stellantis ដែលលក់បាន ១៩ ២៩១គ្រឿង និង BMW Group លក់បាន ១១ ៧៨៨គ្រឿង ខណៈដែល Tesla អាចលក់រថយន្តអគ្គិសនីថ្មីបានត្រឹម ៥ ៧៩២គ្រឿង ឈរនៅចំណាត់ថ្នាក់លេខប្រាំបី ពីក្រោយ Mercedes និង SIAC។

រថយន្តដែលលក់ដាច់ជាងគេគឺរថយន្ត VW ID.4 លក់បាន ៦ ០៦៩គ្រឿង, VW ID.3 លក់បាន ៥ ៤០៩គ្រឿង, Fiat 500e លក់បាន ៥ ១៦៨គ្រឿង, Peugeot e-208 លក់បាន ៤ ៨៣៩គ្រឿង និង Renault Megane E-Tech លក់បាន ៤ ៥៥១គ្រឿង។

សរុបទៅក្រុមហ៊ុនទាំងអស់អាចលក់រថយន្តអគ្គិសនីសុទ្ធបាន ១១៩ ៦០០គ្រឿង (កើនឡើង ១៥%) និងលក់រថយន្ត PHEV បានចំនួន ៨៨ ២០០គ្រឿង (កើនឡើង ១៣%) ខណៈដែលរយៈពេល១០ខែកន្លងមក អតិថិជននៅទ្វីបអឺរ៉ុបបានទិញរថយន្តអគ្គិសនីសរុប ១ ១០៣ ០៥៥គ្រឿង កើនឡើង ២៤%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Ertiga Hybrid ២០២៣ សន្សំសំចៃខ្លាំង ចេញលក់ក្នុងប្រទេសថៃនៅដើមខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានធ្វើការដាក់បង្ហាញនៅរថយន្ត Suzuki Ertiga ប្រភេទ HYBRID ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់នឹងប្រកាសជាផ្លូវការនៅពិព័រណ៍ Motor Expo 2022 ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ក្នុងប្រទេសថៃ។

Suzuki Ertiga ស៊េរីឆ្នាំ ២០២៣ ថ្មី​នេះ មាន​ប៉ាណាមុខតុងតែងដោយក្រូម៉េត្រូវបានរចនាថ្មី និងមានឧបករណ៍ស្តងដារដូចជា ចង្កៀងមុខប្រភេទ LED ដែលមានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ នឹងមុខងារ Guide me ផងដែរ, ចង្កៀងកាត់អ័ព្ទខាងមុខ LED , កញ្ចក់មើលក្រោយអូតូ, ផ្លិតទឹក wiper អូតូ និងថាសកង់ស្ព័រទំហំ ១៥ អ៊ីញ។

សម្រាប់នៅផ្នែកខាងក្នុងត្រូវបានបំពាក់ដោយកៅអី ៣ ជួរ ៧ កៅអីស្រោបដោយស្បែក បន្ថែមជាមួយនឹងកុងទ័របង្ហាញព័ត៌មាន LCD និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay កន្លែងសាកថ្ម USB / HDMI, កន្លែងសាកថ្មឥតខ្សែ, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ, ប៊ូតុងបញ្ឆេះម៉ាស៊ីន, ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយ និង កាមេរ៉ាមើលក្រោយជាមួយសេនស័ពីចម្ងាយនៅខាងក្រោយផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Suzuki Ertiga ត្រូវបានបំពាក់ដោយម៉ាស៊ីនកូនកាត់ Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលផលិតបាន ១០៥ សេះ និងកម្លាំងរមួល ១៣៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៤ វគ្គ ផ្គួបជាមួយម៉ូទ័រ ISG ទំហំ ២,៣ គីឡូវ៉ាត់បន្ថែមនៅកម្លាំងរមួលបាន ៥០ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ ក៏បំពាក់ប្រព័ន្ធ Idling Stop ធ្វើឲ្យកម្រិតស៊ីប្រងជាមធ្យម ១៧,៩ គីឡូម៉ែត្រ/លីត្រ សន្សំសំចៃបានច្រើនជាង ១៣% បើធៀបនឹងម៉ូដែលមុន កម្រិតស៊ីប្រេងជាមធ្យម ១៥,៩ គីឡូម៉ែត្រ/លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+