ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបភាព Honda CR-V ជំនាន់ទីថ្មី ស្រដៀងទៅនឹងរថយន្ត HR-V រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ក្នុងឆ្នាំ​នេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ គេហទំព័រ​ព័ត៌មាន​ចិន​ជាច្រើន​បាន​បង្ហោះ​រូបភាព​រថយន្ត Honda CR-V ជំនាន់​ថ្មី ដោយការរចនារបស់ CR-V ជំនាន់ទី៦នេះ ស្រដៀងទៅនឹងរថយន្ត HR-V ដែលត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ជា​សាកល​នៅ​ឆ្នាំ​នេះ។

សម្រាប់ផ្នែក​ខាង​មុខ​របស់​រថយន្ត​ Honda CR-V ជំនាន់ថ្មីត្រូវ​បាន​កែ​លម្អ​ថ្មី​ទាំង​ស្រុង​ដូច​ជា​ចង្កៀងមុខ LED projector មាន​រាង​ស្លីម​ និង​វែង​ជាង​មុន ប៉ាណាមុខឲ្យឈ្មោះថា hexagonal។

រីឯផ្នែកចំហៀងរថយន្តមិនមានការប្រែប្រួលខ្លាំងនោះទេ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺកញ្ចក់ខាងក្រោយលែងមានកម្ពស់ខ្ពស់ដូចជំនាន់បច្ចុប្បន្នទៀតហើយ។ ម៉ូដែល CR-V ដែល​បាន​បង្ហោះ​ទំនង​ជា​ម៉ូដែល​ស្តង់ដារ​ដោយ​សារ​ការ​ប្រើ​កង់​បែប single-tone​ ខណៈការរចនាចង្កៀងខាងក្រោយនៅតែដដែល ប៉ុន្តែក្រាហ្វិក LED បានផ្លាស់ប្តូរ។

ផ្អែកលើរូបភាពខាងក្រោយ រថយន្ត CR-V ជំនាន់ថ្មីដែលលក់ក្នុងប្រទេសចិន នៅតែបន្តបំពាក់ដោយម៉ាស៊ីន ចំណុះ ១,៥ លីត្រ  turbocharged ផលិតកម្លាំងបាន ១៩៣ សេះ កម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ រថយន្តប្រភេទ SUV នេះ ទំនងជាមានម៉ាស៊ីន hybrid ចំនួន២ បន្ថែមទៀត គឺ e:HEV និង e:PHEV នៅលើទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus UX ស៊េរីឆ្នាំ២០២៣ ចេញលក់ដោយលែងមានជម្រើសម៉ាស៊ីនសាំងសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើការអាប់ដេតរថយន្ត SUV តូចជាងគេរបស់ខ្លួនគឺម៉ូដែល UX ស៊េរីឆ្នាំ២០២៣ ដោយ​មាន​បំពាក់នូវប្រព័ន្ធ Infotainment ជំនាន់ចុងក្រោយ និងបច្ចេកវិទ្យា ADAS មកជាមួយ F Sport ដែលមានរចនាបថថ្មី ប៉ុន្តែ​​នៅ​ទីផ្សារសហរដ្ឋអាមេរិក រថយន្តនេះនឹងមានតែជម្រើសម៉ាស៊ីន Hybrid UX 250h តែប៉ុណ្ណោះ។

ប្រព័ន្ធ Infotainment ថ្មីលើរថយន្ត UX មានមកជាស្តង់ដារនូវអេក្រង់ ៨អ៉ីញ ឬក៏អាចជ្រើសរើសប្រភេទអេក្រង់ ១២,៣អ៉ីញ ដែលប្រព័ន្ធថ្មីនេះមានកម្រិតបង្ហាញច្បាស់ជាងមុន និងមានមុខងារតភ្ជាប់ច្រើនជាងមុន រួមមានមុខងារ Apple CarPlay, Android Auto និងជំនួយការសំឡេងថ្មី។ ដុំ Console នៅចំកណ្ដាលបានផ្លាស់ប្ដូរការឌីហ្សាញបន្តិចបន្តួច ដោយមានកន្លែង​សាក​ថ្មទូរសព្ទធំជាងមុន, មានភ្លើង LED ហើយមានរន្ធ USB ចំនួនពីរ​។

សម្រាប់បច្ចេកវិទ្យា ADAS វិញ រថយន្ត UX មានបំពាក់នូវប្រព័ន្ធ Lexus Safety System+ 2.5 ដូចដែលមានប្រើលើ​រថយន្ត NX។ វាមានមកជាស្តង់ដារសម្រាប់រថយន្តស៊េរីឆ្នាំ២០២៣ ដែលមានមុខងារដូចជា Dynamic Radar Cruise Control ជាមួយមុខងារ curve speed-control, Emergency Steering Assist, Lane Tracing Assist, និងមុខងារ Pre-Collision System ដែលមានសមត្ថភាពប្រសើរជាងមុន។

គួរដឹងថាប្រភេទម៉ាស៊ីនតែមានតែមួយជម្រើសសម្រាប់ទីផ្សារអាមេរិកគឺជា UX 250h ដែលមានផ្គួបផ្សំម៉ាស៊ីនចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ១៨១សេះ។ ការលក់រថយន្តនេះនឹងចាប់ផ្ដើមនៅ​អំឡុងត្រីមាសទីបីនៃឆ្នាំ២០២២ ជាមួយតម្លៃនឹងប្រកាសចេញពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម៣ខែសោះក្រុមហ៊ុនឡានអគ្គិសនី Rivian ខាតលុយ ១,៥៩ពាន់លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ ១,៥៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ។

ការខាតបង់នេះមានការកើនឡើងខ្លាំង បើធៀបនឹងការខាតបង់ចំនួន ៤១៤លានដុល្លារ កាលពីត្រីមាសដំបូងនៃឆ្នាំ២០២១។ ការ​ខាត​បង់​នេះ​ មួយចំណែកធំគឺដោយសារ​ការចំណាយខ្ពស់លើ​ប្រតិបត្តិករ ដោយ​ក្នុងនោះ​ក្រុមហ៊ុន Rivian បានចំណាយរហូតដល់ ៥៤៧លានដុល្លារ លើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅអំឡុងត្រីមាសទីមួយនេះ។

គួរដឹងដែរថា Rivian បានផលិតរថយន្តបានចំនួប ២ ៥៥៣គ្រឿង ក្នុងអំឡុងត្រីមាសទីមួយ និងអាចលក់ចេញបានចំនួន ១ ២២៧គ្រឿង ដែលអាចជួយស្វែងរកប្រាក់ចំណូលបាន ៩៥លានដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថាការខាតបង់នឹងបន្តកើតមាន ដោយ​សារតែ​ការបន្តផលិតរថយន្តក្នុងបរិមាណតិចតួចលើសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ។

ត្បិតថាមានការខាតបង់ធំធេង ប៉ុន្តែ Rivian បានបិទបញ្ចប់ត្រីមាសទីមួយនៃឆ្នាំ២០២២ ជាមួយសាច់ប្រាក់សុទ្ធ ១៦,៩៧ពាន់លានដុល្លារនៅក្នុងដៃ ដែលទឹកប្រាក់នេះអាចឲ្យក្រុមហ៊ុនចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីជំនាន់ថ្មី មានតម្លៃធូរថ្លៃ ដែលរំពឹងថានឹងផលិត​នៅ​រោងចក្រនៅ Georgia៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Ford Maverick ដណ្ដើមភ្ញៀវពីគូប្រជែងបានច្រើនសម្បើម

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford កំពុងតែអបអរសាទរនឹងជោគជ័យនៃការដាក់លក់រថយន្តភីកអាប់ Maverick ដែលបានអូសទាញអតិថិជនរបស់គូប្រជែងបានច្រើនសម្បើម។

ផ្អែកតាមទិន្នន័យរបស់ S&P Global Mobility ក្រុមហ៊ុន Ford និយាយថា ៦០% នៃអតិថិជនដែលបានទិញរថយន្ត Maverick គឺជាអតិថិជនរបស់ប្រកួតប្រជែង។ ក្នុងនោះ Ford គូសបញ្ជាក់ថាខ្លួនបានអូសទាញអតិថិជនពី Toyota, Honda រួមទាំង Chevrolet ផងដែរ។

ម៉ាករថយន្តធំទាំងបី គឺខ្វះខាតរថយន្តដែលអាចប្រជែងនឹង Maverick ស៊េរីឆ្នាំ២០២២ ដែលរថយន្តនេះមានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ និងមានមកជាស្តង់ដារនូវម៉ាស៊ីន Hybrid ចំណុះ២,៥លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៩១សេះ។ អ្វីកាន់តែសំខាន់រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យមត្រឹម ៦,៣៥លីត្រ ក្នុង១០០គ.ម ដែលជាកម្រិតស៊ីប្រេងទាបបំផុតសម្រាប់រថយន្តភីកអាប់។

ខណៈដែលប្រភេទ Hybrid មានតែជម្រើសប្រព័ន្ធបើកបរវិលកង់មុខ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីន ២,០លីត្រ EcoBoost ៤ស៊ីឡាំង ដែលអាចបន្ថែមនូវប្រព័ន្ធបើកបរវិលកង់ទាំងបួន។ ម៉ាស៊ីននេះបង្កើនតម្លៃរថយន្តឡើងដល់ចាប់ពី ២១ ០៨០ដុល្លារ ប៉ុន្តែនៅតែធូរថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បើកឆាកឆ្នាំថ្មី ចំណេញលុយកប់ក្ដោង

[ទីផ្សារបរទេស] ក្រុមហ៊ុន Lamborghini បានចាប់ផ្ដើមត្រីមាសដំបូងនៃឆ្នាំ២០២២ ជាមួយប្រាក់ចំណេញ និងប្រាក់ចំណូលដែលមានការកើនឡើងខ្ពស់ ដែលត្រីមាសទីមួយឆ្នាំ២០២២នេះ បានក្លាយជាត្រីមាសដែលល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។

ក្នុងនោះ ក្រុមហ៊ុនអាចរកប្រាក់ចំណូលបានប្រមាណ ៦២២លានដុល្លារ នៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២ ដែលមានការកើនឡើង ១៣,៣% ធៀបនឹងត្រីមាសដំបូងនៃឆ្នាំ២០២១ ខណៈដែលត្រីមាសទីមួយនៃឆ្នាំ២០២១ ធ្លាប់ក្លាយជាត្រីមាសល្អបំផុតរបស់ក្រុមហ៊ុន។ ដោយឡែកប្រាក់ចំណេញមានការកើនឡើង ២៥% ផងដែរ កើនឡើងពីប្រមាណ ១៤៩លានដុល្លារ មកដល់ប្រមាណ ១៨៧លានដុល្លារ។

តាមការប្រកាសកាលពីខែមេសាកន្លងទៅ Lamborghini អាចលក់ចេញរថយន្តបានចំនួន ២ ៥៣៩គ្រឿង ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ ដែលតួលេខនេះមានកំណើន ៤,៨% ហើយក្នុងរថយន្ត Lamborghini Urus អាចលក់ចេញបានច្រើនជាងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូចង្កះលេខស៊េរីថ្មី ដើម្បីប្រកួតប្រជែងជាមួយ Winner X របស់ Honda នៅវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូ 135LC V8 Fi SE ឆ្នាំ ២០២២ ជាផ្លុវការ ជាមួយនឹងការឌីហ្សាញស្អាត និងម៉ាស៊ីនខ្លាំង ហើយអាចជាគូរប្រជែងជាមួយនឹង Honda Winner X ផងដែរសម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។

សម្រាប់ម៉ូតូចង្កះលេខ 135LC V8 Fi SE ត្រូវបានរចនាទ្បើ់ងបែបស្ព័រ ដោយមើលទៅកាន់តែទំនើប។  ដោយទ្បែកចំពោះម៉ូតូចង្កះលេខ 135LC V8 Fi SE បានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED Halogen, កុងទ័រឌីជីថល LED , រន្ធសាក USB ឬទូរស័ព្ទជាដើម។ ខណៈដែលម៉ូតូចង្កះលេខនេះមានទម្ងន់ត្រឹមតែ ១០៩គីឡូក្រាម និងកង់ទំហំ ១៧អ៊ីញ។

ហើយចំពោះថាមពលវិញម៉ូតូនេះបានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១៣៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១សេះ កម្លាំងរមួល ១២,២ញ៉ូតុនម៉ែត្រ។

ក្រុមហ៊ុន Yamaha បានដាក់លក់ម៉ូតូចង្កះលេខ 135LC V8 Fi SE តម្លៃចាប់ពី ១ ៨៨៣ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បានឈប់ទទួលការកក់ទុកជាបណ្ដោះអាសន្ននៃរថយន្ត MG EP Plus ចាប់ពីថ្ងៃនេះតទៅ ដោយសារបញ្ហាទាក់ទងនឹងគ្រឿងបន្លាស់

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសថារថយន្តអគ្គិសនីសុទ្ធ MG EP Plus នឹងឈប់ទទួលការកក់ទុកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ដោយសារបញ្ហាផ្នែកដែលទាក់ទងនឹងការផលិត ហើយមិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ​ថា​តើ​វា​នឹង​អាច​ទទួល​យក​ការ​កក់​ម្តងទៀត​នៅ​ពេល​ណា​នោះ​ទេ។

ក្រុមហ៊ុន MG Thailand បានប្រកាសបែកនេះគឺដោយសារតែការឆ្លើយតបដ៏ល្អពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្ររថយន្តអគ្គិសនី។ គួបផ្សំនឹងស្ថានភាពជំងឺរាតត្បាតនៃ COVID-19 និងការចែកចាយគ្រឿងបន្លាស់ដែលចាំបាច់សម្រាប់ផលិតកម្ម។ ជាលទ្ធផល វាមិនអាចទ្រទ្រង់តម្រូវការកើនឡើងបានទេ។ ដូច្នេះហើយ ត្រូវបញ្ឈប់ការទទួលការកក់ទុកសម្រាប់រថយន្តអគ្គិសនីនេះ ។

គួរឲ្យដឹងថា រថយន្ត MG EP Plus ជារថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តអគ្គិសនីដែលចូលរួមក្នុងវិធានការគាំទ្រការប្រើប្រាស់ និងផលិតរថយន្តអគ្គិសនីក្នុងដំណាក់កាលដំបូងរបស់ប្រទេសថៃ។ ខណៈដែរ រថយន្តចំនួន ៣ ៥០០ គ្រឿង និងកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនការដឹកជញ្ជូនជាបណ្តើរៗដល់អតិថិជនដែលបានបញ្ជាទិញ។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ MG EP plus ដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៦៣ សេះ កម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ចាប់មកជាមួយនឹងអាគុយលីចូមអ៊ីយ៉ុងទំហំ ៥០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយរហូតដល់ ៣៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រការសាកថ្មលឿនពី ០-៨០% ក្នុងរយៈពេល ៤០ នាទី និងសាកតាមរយៈ MG Home Charger ដល់ ១០០% ក្នុងរយៈពេល ៧ ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពណ៌ស៊ីគ្នាណាស់! Toyota ប្រកាសចេញម៉ូឌែលពិសេសថ្មីនៃ Toyota Venza ឆ្នាំ២០២៣

ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសថ្មីនៃរថយន្ត Venza ដែលអោយឈ្មោះថា Nightshade Edition ដែលជាការអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់សេរ៊ីឆ្នាំ ២០២៣។

ម៉ូឌែល Nightshade Edition ត្រូវបានបង្កើតឡើងផ្អែកលើម៉ូឌែល Venza XLE និងបានរំលេចជាមួយពណ៌ខ្មៅនៅលើប៉ាណា, កញ្ចក់, ដៃទ្វា, កាងជំហៀង បន្ថែមជាមួយអំពូលកាត់អ័ព្ទប្រភេទ LED, ឡូហ្គូពណ៌ខ្មៅ និងថាសកង់ពណ៌ខ្មៅទំហំ ១៩អ៊ីញ។ លើសពីនេះម៉ូឌែលនេះក៏ទទួលបាននូវជម្រើសពណ៌សម្រាប់ជ្រើសផ្សេងទៀតដូចជា Celestial Black, Ruby Flare Red និង Wind Chill Pearl។

ចំណែកឯផ្នែកខាងក្នុង Venza ឆ្នាំ២០២៣ ក៏ទទួលបាននូវការបំពាក់ស្តង់ដានូវប្រព័ន្ធកម្សាន្ត Toyota Audio Multimedia ទំហំ ៨អ៊ីញ និង ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay, Android Auto, Apple Music និង Amazon Music ឥតខ្សែ, កុងទ័របង្ហាញព័ត៌មានបាញ់លើកញ្ចក់ ១០អ៊ីញ, ជម្រើសកុងទ័រឌីជីថលទំហំរហូតដល់ ១២,៣អ៊ីញ, កៅអីអ្នកដំណើរអាចបញ្ជាបាន ៨ទិសដៅ, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 2.៥។

រថយន្ត Toyota Venza ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន៣ អាចផលិតកម្លាំងបា​ន ២១៩សេះ និងមានកម្រិតស៊ីសាំង ៦លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។ សូមបញ្ជាក់ថាតម្លៃនៃម៉ូឌែលពិសេសនេះគឺ Toyota ពុំទាន់បង្ហាញចេញនូវឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរថយន្ត Honda Pilot ជំនាន់ថ្មី អំឡុងពេលធ្វើការបើកបរសាកល្បងនៅតាមដងផ្លូវ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមនៅ TFLnow បានប្រមាញ់បានរថយន្ត Honda Pilot ជំនាន់ថ្មី អំឡុងពេលធ្វើការបើកបរសាកល្បងក្នុងរដ្ឋ Ohio ។ រថយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងបំពាក់ដោយប្រព័ន្ធ hybrid លើសពីនេះ ក៏បានភ្ជាប់មកជាមួយការរចនាថ្មីទាំងស្រុងផងដែរ។

គួរឲ្យដឹងថា រថយន្ត Honda Pilot ជំនាន់បច្ចុប្បន្ន ត្រូវបានដាក់បង្ហាញនៅលើទីផ្សារតាំងពីឆ្នាំ ២០១៦ ហើយបានកែមុខមាត់ឡើងវិញនៅឆ្នាំ ២០១៩ ចាប់តាំងពីពេលនោះមក រថយន្តនេះមិនមានការផ្លាស់ប្តូរអ្វីច្រើនទេ។

Honda Pilot ថ្មី​នេះ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​ប៉ាណាមុខ​ធំ​ជាង​មុន​ រួម​ទាំង​ចង្កៀង​មុខប្រភេទ LED រាងស្លីម ដោយ​ផ្តោត​លើ​លក្ខណៈកាន់តែស្ព័រ, រន្ធម៉ាស៊ីនត្រជាក់ និង​ភ្លើង​គឺ​ស្រដៀង​នឹង Passport ដែល​ទើប​តែ​ត្រូវ​បាន​គេ​កែមុខមាត់ថ្មី​ក្នុង​ឆ្នាំ ២០២២។

រីឯ ផ្នែកចំហៀងនៃរថយន្តត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ខណៈផ្នែក​ខាង​ក្រោយ​ត្រូវ​បាន​បំពាក់​ដោយ​បំពង់​ស៊ីមាំងផរាង​ចតុកោណ​ដែល​ប្លែក​ពី​គេ​ស្រដៀង​នឹង Acura MDX។

សម្រាប់រថយន្ត Honda Pilot ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងជាមួយ Acura ដ៏ប្រណីត។ បន្ថែមពេលនេះវាក៏នឹងភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនចំណុះ ៣,៥ លីត្រ turbo V6 ផលិតកម្លាំងបាន ២៩០ សេះ និងម៉ាស៊ីនចំណុះ ៣,០ លីត្រ  turbocharged V6 ផលិតកម្លាំងបាន ៣៥៥ សេះ។

ចំពោះ រថយន្ត Honda Pilot ជំនាន់ថ្មី វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០២៣ នៅសហរដ្ឋអាមេរិក ហើយប្រសិនបើមានការពន្យារពេល នឹងត្រូវរង់ចាំម្តងទៀតនៅឆ្នាំ ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru សម្លឹងមើលរោងចក្រផលិតរថយន្តអគ្គិសនីក្នុងស្រុកដំបូងគេ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ប្រទេសជប៉ុនមានគោលបំណងចង់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងស្រុក ហើយកំណត់គោលដៅប្រតិបត្តិការដែលនឹងចាប់ផ្តើមពីចុងឆ្នាំ ២០២០ជាងនេះទៅ។ នេះបើយោងតាមសារព័ត៌មាន Nikkei business daily ។

ក្រុមហ៊ុនផលិតរថយន្ត Subaru របស់ជប៉ុនបានរំពឹងថាខ្លួននឹងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៧៧១ លានដុល្លារអាមេរិកដើម្បីបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនី រួមទាំងរោងចក្រផ្សេងទៀតផងដែរ។ បន្ថែមពីនេះក្រុមហ៊ុន Subaru បានកំណត់គោលដៅសម្រាប់រថយន្តអគ្គិសនី និង Hybrid ដើម្បីបង្កើននៃការលក់រថយន្តនៅលក់ទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ឱ្យបានចំនួនច្រើនជាង ៤០ % ។

គួររំលឹកថាដែរថាកាលពីខែវិច្ឆិកា កន្លងទៅនេះក្រុមហ៊ុន Subaru បានធ្វើការដាក់បង្ហាញនូវរថយន្ត Solterra ដែលជាប្រភេទទ្បានអគ្គិសនីដំបូងគេរបស់ខ្លួនដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយនឹង Toyota ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+