ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Outlander 2023 ប្រភេទ plug-in hybrid របស់សហរដ្ឋអាមេរិក ត្រៀមបង្ហញខ្លួននៅចុងសប្តាហ៍នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញរថយន្ត Mitsubishi Outlander ស៊េរីឆ្នាំ ២០២៣ ប្រភេទ Plug-In Hybrid នៅឯពិព័រណ៍រថយន្ត Twin Cities Auto Show នៅចុងសប្តាហ៍នេះ មុនការចេញលក់ដំបូងនៅសហរដ្ឋអាមេរិកចុងឆ្នាំនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តនឹងដាក់បង្ហាញម៉ូដែលថ្មីទាំងអស់នៅឯពិព័រណ៍រថយន្តនៅទីក្រុង Minnesota ក្រុមហ៊ុន Mitsubishi បានកត់សម្គាល់ថាវាជាសេវាកម្មអ្នកគាំទ្របន្តិចបន្តួច ខណៈដែលតំបន់ Saint Paul បានក្លាយជា “ទីផ្សារ Outlander PHEV ដែលលក់ដាច់បំផុតនៅក្នុងប្រទេស” ។

រថយន្ត Outlander PHEV ស៊េរីឆ្នាំ ២០២៣ ត្រូវបានចាត់ទុកថាជារថយន្តស៊េរីខ្ពស់បំផុតរបស់ក្រុមហ៊ុន ខណៈដែលរថយន្ត Crossover នឹងក្លាយជា “រថយន្តទំនើបបំផុត និងបំពាក់ដោយគ្រឿងល្អបំផុតដែលយើងមិនធ្លាប់មានលក់”។

ក្រុមហ៊ុន​កំពុង​រក្សា​លក្ខណៈ​ពិសេស​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​បាន​និយាយ​ថា ប្រភេទ Crossover នឹង​មាន​ប្រព័ន្ធ​ម៉ូទ័រ​ភ្លោះ 4WD PHEV ដែល​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ខាង​មុខ និង​ខាង​ក្រោយ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​មុន។ ក្រុមហ៊ុន Mitsubishi ក៏បានបង្ហាញផងដែរនៅរថយន្ត Outlander PHEV ស៊េរីឆ្នាំ ២០២៣ ភ្ជាប់មកជាមួយអាគុយធំជាងមុន របៀបបើកបរចំនួន ៧ កៅអី ៧ និងធុងហ្គាសធំជាងមុន ដែលជួយបង្កើនជួរទាំងមូលរបស់វា។

សម្រាប់ព័ត៌មានសម្អិតបន្ថែមអំពីម៉ូដែលពិសេសនិងតម្លៃ ក្រុមហ៊ុនមិនបានបញ្ចេញទាំងអស់នោះទេ ប៉ុន្តែក្រុមហ៊ុន Mitsubishi បានកត់សម្គាល់ថាវានឹងចេញលក់នៅពាក់កណ្តាលឆ្នាំ ២០២២ នឹងត្រូវបានគេរំពឹងថារថយន្ត Mitsubishi Outlander ប្រភេទ Plug-in hybrid ទំនងជាបំពាក់ដោយកុងទ័រព័ត៌មានឌីជីថលទំហំ ១២អ៊ីញ និងអេក្រង់កំសាន្តទំហំ ៩ អ៊ីញជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ Honda បញ្ចេញម៉ូតូ Scooter ស៊េរីថ្មី ដើម្បីប្រកួតប្រជែងនឹង Yamaha

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda នៅប្រទេសចិន បានធ្វើការដាក់លក់នូវម៉ូឌែល NX125 ស៊េរីឆ្នាំ ២០២២ ប្រភេទ​ Scooter ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូតូ Scooter របស់ Yamaha។

ម៉ូតូ Honda NX125 បានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ ទំហំ ១ស៊ីទ្បាំង ប្រើប្រាស់ម៉ាស៊ីនស្អំប្រេង air-cooled ផលិតកម្លាំងសរុប ៨,៩សេះ និងកម្លាំងរមួល ៩,៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ខណៈដែលធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៦ លីត្រ និងទម្ងន់របស់ម៉ូតូ Scooter នេះ ១០៦ គីទ្បូក្រាម។

ដោយទ្បែកចំពោះម៉ូតូ Honda NX125 បានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL, កុងទ័រឌីជីថល LCD, រន្ធសាក USB និងទូរស័ព្ទ ចល័តនៅពេលចាំបាច់ជាដើម។ ហើយម៉ូតូ Scooter នេះក៏បានប្រើប្រាស់ប្រព័ន្ធហ្វាំ្រងបច្ចេកវិទ្យា CBS កម្រិតខ្ពស់ផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda NX125 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ៤២៣ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-30 ស៊េរីឆ្នាំ២០២២ មិនខ្ចីដំឡើងទំហំអាគុយ ប៉ុន្តែសាកភ្លើងលឿនជាងមុន១០នាទី

[ទីផ្សារបរទេស] Mazda បានធ្វើការអាប់ដេតរថយន្តអគ្គិសនី MX-30 របស់ខ្លួន ហើយត្បិតថាមិនបានដំឡើងទំហំ​អាគុយ​ ប៉ុន្តែ​វា​ត្រូវបានធ្វើ​ឲ្យ​ប្រសើរ​ឡើង​ត្រង់​ការកាត់បន្ថយរយៈពេលនៃការសាកភ្លើង។

រថយន្ត MX-30 នៅតែប្រើប្រាស់អាគុយ ៣៥,៥kWh និងអាចបើកបរបានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រដោយផ្អែកតាមការធ្វើតេស្តរបស់ WLTP ខណៈដែលការធ្វើតេស្តរបស់ EPA អាចបើកបរបានចម្ងាយ ១៦១គីឡូម៉ែត្រ។ ដោយឡែករយៈពេលនៃការសាកភ្លើងត្រូវបានកាត់បន្ថយពី ៣៦នាទី មកនៅត្រឹម ២៦នាទី ប៉ុណ្ណោះ។

បន្ថែមពីនេះដែរ Mazda ក៏បានធ្វើការផ្លាស់ប្ដូរលើសំឡេងនៅពេលបើកបរដើម្បីអាចឲ្យអ្នកប្រើប្រាស់ដឹងអំពីទំហំនៃកម្លាំងបង្វិលដែលបាន​ផ្ដល់​ដោយម៉ូទ័ររថយន្តអគ្គិសនី ដោយសំឡេងដែលបញ្ចេញមកត្រូវបានឌីហ្សាញឲ្យស៊ីគ្នានឹងសំឡេងរបស់រថយន្តទូទៅ ដូចជាសំឡេងផ្លូវ និងសំឡេងខ្យល់ជាដើម។

រថយន្តស៊េរីថ្មីក៏មានផ្ដល់ជូនជម្រើសពណ៌ក្រៅ និងពណ៌ក្នុងថ្មីជាច្រើនផងដែរ ប៉ុន្តែក្រុមហ៊ុន Mazda មិនបានរំលឹកអំពីការផ្លាស់ប្ដូរធំមួយដែលគ្រោងនឹងកើតមានលើរថយន្ត MX-30 នោះទេ។ គួរដឹងថាកាលពីខែមេសា Mazda បញ្ជាក់ថាម៉ាស៊ីនសាំងដែលផ្ដល់ជំនួយដល់ម៉ូទ័រអគ្គិសនីសម្រាប់ MX-30 នឹងបង្ហាញវត្តមាននៅចុងឆ្នាំនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីខ្នាតធំរបស់វៀតណាម លក់តម្លៃចាប់ពីជិត ៤ម៉ឺនដុល្លារនៅកាណាដា

[ទីផ្សារបរទេស] ក្រុមហ៊ុន VinFast បានបន្តផែនការពង្រីកវត្តមានលើទីផ្សារបរទេស ដោយទើបតែបានប្រកាសអំពីតម្លៃរថយន្តអគ្គិសនី VF 8 និង VF 9 សម្រាប់ទីផ្សារប្រទេសកាណាដា និងសម្រាប់ទីផ្សារអឺរ៉ុបសំខាន់ៗមួយចំនួនផងដែរ។

ក្នុងនោះ VinFast នឹងចាប់ផ្ដើមការដឹកជញ្ជូនរថយន្តអគ្គិសនីទាំងពីរចាប់ពីឆមាសទីពីរនៃឆ្នាំ២០២២នេះ ដោយរថយន្ត VF 8 ប្រភេទ Eco បើកបានចម្ងាយ ៤២០គ.ម និងចម្ងាយ ៤៧១គ.ម មួយមានតម្លៃចាប់ពីប្រមាណ ៣៩ ១៣៣ដុល្លារ និងមួយទៀតមានតម្លៃ​ចាប់ពីប្រមាណ ៣៩ ៤៤១ដុល្លារ។

ចំណែករថយន្ត VF 8 Plus ដែលមានជម្រើសអាគុយពីរ អាចបើកបរចម្ងាយ ៤០០គ.ម និងចម្ងាយ ៤៤៧គ.ម មានតម្លៃចាប់ពីប្រមាណ ៤៥ ៦៧៥ដុល្លារ និងមួយទៀតមានតម្លៃចាប់ពី ៤៥ ៩៨២ដុល្លារ។

សម្រាប់ VF 9 វិញក៏មានជាប្រភេទ Eco និង Plus ដូចគ្នា ដែលមានជម្រើសអាគុយពីរប្រភេទ ដោយមានប្រភេទអាចបើកបរចម្ងាយចាប់ពី ៤២៣គ.ម និងមានប្រភេទអាចបើកបរបានចម្ងាយដល់ជិត ៦០០គ.ម ខណៈដែលតម្លៃលក់មានចាប់ពីប្រមាណ ៥៣ ២១៧ដុល្លារ ដល់ប្រមាណ ៥៨ ៦៨១ដុល្លារ។

បន្ថែមពីនេះដែរ VinFast ក៏មានផ្ដល់ជូនជម្រើសជួលជិះប្រចាំខែផងដែរ ដោយមានតម្លៃចាប់ពី ១០៧ដុល្លារ ក្នុងមួយខែ សម្រាប់ការបើកបរដោយមិនមានកំណត់ចម្ងាយ។ ចំពោះតម្លៃប្រមាណ ៣០ដុល្លារសម្រាប់ VF 8 និងតម្លៃ  ៤៥ដុល្លារ សម្រាប់ VF 9 ក៏មានផងដែរ ប៉ុន្តែមិនអាចបើកបរលើសពី ៥០០គ.មឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MG5 បន្ថែមម៉ូដែល D+ ថ្មី នឹងបានដំឡើងតម្លៃម៉ូដែលទាំងអស់ខ្ទង់ ៥០០ ដុល្លារ នៅក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បន្ថែមចេញម៉ូដែល D+ នៃរថយន្ត MG5 ស៊េរីឆ្នាំ ២០២២ ជាមួយ​នឹងតម្លៃចាប់ផ្តើម ​១៩ ៥៥៦ ដុល្លារ និងបានការ​កែ​សម្រួល​តម្លៃ​សម្រាប់​គ្រប់​ម៉ូដែល​ដោយ​បាន​តម្លើងបន្ថែម​រហូត​ដល់​ទៅ ២៨៨ ដុល្លារសម្រាប់ម៉ូដែល X និងតម្លៃ ៤៦០ ដុល្លារសម្រាប់​ម៉ូដែល C និង D​ ក្នុងទីផ្សារប្រទេសថៃ។

សម្រាប់រថយន្ត MG5 ម៉ូដែល D+ ថ្មី ដែលជាម៉ូដែលស្ថិតនៅចន្លោះម៉ូដែល D និង X ដោយបន្ថែមលក្ខណៈស្តង់ដារដូចជា ប៉ាណាខាងមុខប្រភេទ two-tone, ដំបូលកញ្ចក់ sunroof, កុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ, កៅអីអគ្គិសនីអ្នកបើកបរលៃតម្រូវបាន ៦ ទិសដៅ, ភ្លើងលំអនៅកៅអីជួរខាងក្រោយ និងកន្លែងដាក់ដបទឹក, Cruise Control និងកាំមេរ៉ា 3D មួយជុំវិញរថយន្តជាដើម។

ខណៈពេលដែល ម៉ូដែលទាំងបីរបស់ MG5 ស៊េរីឆ្នាំ ២០២២ គឺ C, D និង X ទទួលបានការធ្វើឲ្យប្រសើរឡើងនៅលក្ខណៈស្តង់ដារខុសគ្នាបន្តិចបន្តួច ដោយម៉ូដែល C បានភ្ជាប់មកជាមយយថាសកង់ស្ព័រទំហំ ១៦ អ៊ីញ, ម៉ូដែល D បន្ថែមថាសកង់ស្ព័រទំហំ ១៧ អ៊ីញ និងម៉ូដែល X បាន​បន្ថែមនៅកាង​ spoiler Knock ខាងក្រោយផងដែរ។

គួរឲ្យដឹងថា ក្រុមហ៊ុន MG Sales ប្រចាំនៅប្រទេសថៃ បញ្ជាក់​ថា MG5 ជា​ម៉ូដែល​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​ពី​អតិថិជន​ថៃ។ បន្ថែមពីនេះ ក៍ទទួលបានពានរង្វាន់ការរចនាជាសាកលផងដែរគឺ Good Design Award 2021 ដែលធ្វើឲ្យមានការលក់កើនឡើងច្រើនជាង ១១ ៣៣០ គ្រឿងចាប់តាំងពីការចេញលក់នៅខែកក្កដា ឆ្នាំ ២០២១។

គួរបញ្ជាក់ផងដែរថា ចំពោះរថយន្ត MG5 D+ ស៊េរីឆ្នាំ ២០២២ មាន ៥ពណ៌សម្រាប់ជ្រើសរើសរួមមាន ពណ៌លឿង (Nuclear Yellow), ពណ៌ស (Arctic White), ពណ៌ខ្មៅ (Black Knight), ពណ៌ក្រហម (Scarlet Red) និងពណ៌ប្រផេះ (Metal Ash Grey) ជាមួយ​នឹង​ការ​ចែកចាយ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ ២០២២ ត​ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ទទួលស្គាល់ថាមិនមែនជារឿងងាយ ប៉ុន្តែនៅតែសង្ឃឹមថាអាចយកឈ្នះ Tesla ត្រឹមឆ្នាំ២០២៥

[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess បានទទួលស្គាល់ថាការយកឈ្នះ Tesla ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅត្រឹមឆ្នាំ២០២៥ នឹងមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែលោកនៅតែមាន​ក្ដីសង្ឃឹម។

កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុនអាល្លឺម៉ង់នេះធ្លាប់បានប្រកាសម្ដងរួចមកហើយពីគោលបំណងចង់ក្លាយជាក្រុមហ៊ុនរថយន្ត​អគ្គិសនីធំ​ជាងគេ​នៅ​ត្រឹម​ឆ្នាំ​២០២៥ ហើយនៅក្នុង​កម្មវិធី FT Future of the Car កាលពីថ្មីៗនេះ លោក Herbert និយាយថា​​គោលដៅ​នេះ​នៅ​តែ​ជា​គោលដៅ​របស់ VW ខណៈដែលលោកទទួលស្គាល់ពីជោគជ័យរបស់ Tesla នាពេលបច្ចុប្បន្នផងដែរ។

លោកបានលើកឡើងដូចនេះ ៖ “វានឹងជាការប្រកួតដ៏តឹងតែង ប៉ុន្តែពួកយើងនឹងមិនចុះចាញ់ឡើយ។ ខ្ញុំត្រូវ​និយាយថា​យើងមិនបាន​រំពឹងថាគូប្រជែងអាមេរិកដ៏ធំរបស់យើង​អាច​ដើរលឿន និងត្រៀមខ្លួនបានល្អបែបនេះឡើយ។”

លោក Herbert ជឿជាក់ថា​ VW មានឱកាសដែលអាចយកឈ្នះបាន​ដោយសារតែមាន​ផ្ដល់ជូនផលិតផលរថយន្តអគ្គិសនីច្រើនប្រភេទ។ លោកបន្ថែមថា VW ចង់បង្កើនទីផ្សារឲ្យធំជាងមុនពីរដងនៅសហរដ្ឋអាមេរិក ដែលទាមទារឲ្យមានការសាងសង់រោងចក្រ​បន្ថែម រួមជាមួយការផលិតអាគុយក្នុងតំបន់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Toyota រកលុយចំណេញបានច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

[ទីផ្សារបរទេស] វិបត្តិជំងឺកូវីដ១៩ រួមជាមួយវិបត្តិកង្វះឈីបសកល​បាន​ជះផលអវិជ្ជមានដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន លើកលែងតែ Toyota ដោយសារក្រុមហ៊ុនទើបតែរាយការណ៍ពីកំណត់ត្រាប្រាក់ចំណេញប្រចាំឆ្នាំដ៏ច្រើនមិនធ្លាប់មានពីមុនមក។

ប្រាក់ចំណេញរបស់ Toyota ដែលគិតចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺមានកំណើនរហូតដល់ ៣៦% ដែលមានសរុបចំនួនប្រមាណ ២៤,៦១ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលកើនឡើង ១៥% ឡើងដល់​សរុបប្រមាណ ២៥៧ពាន់លានដុល្លារ។ ប្រាក់ចំណេញថ្មីនេះបានក្លាយជាប្រាក់ចំណេញខ្ពស់ជាងគេសម្រាប់ក្រុមហ៊ុន និងបានយកឈ្នះកំណត់ត្រាប្រាក់ចំណេញដែលទទួលបានកាលពីឆ្នាំ២០១៦។

ក្នុងអំឡុងពេលដូចគ្នានេះដែរ ការលក់ជាសកលក៏មានកំណើនផងដែរ ដោយបានកើនឡើងចំនួន ៧,៦% មានសរុប ៨,២៣លានគ្រឿង ដែលក្នុងនោះបានរាប់បញ្ចូលក្រុមហ៊ុនសាខារបស់ Toyota រួមជាមួយ Lexus ផងដែរ។

យ៉ាងណាក្ដីសម្រាប់លទ្ធផលប្រចាំឆ្នាំ២០២២ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Toyota មិនមាន​ភាព​ជឿជាក់​ថា​អាចទទួលបានលទ្ធផលលើសពីឆ្នាំ២០២១នោះទេ។ ខណៈដែលក្រុមហ៊ុនរំពឹងថាការលក់នឹងកើនឡើង ៣,១% ក្រុមហ៊ុនក៏បានរំពឹងដែរថា​ប្រាក់ចំណេញនឹងធ្លាក់ចុះមកនៅត្រឹម ១៩,៦៩ពាន់លានដុល្លារ។

ការរំពឹងទុកទាបនេះគឺដោយសារតែកង្វល់ជុំវិញការកើនឡើងតម្លៃនៃវត្ថុធាតុដើម, ការបារម្ភលើអត្រាអតិផរណា និងជាពិសេសនោះគឺបញ្ហានៃការផ្គត់ផ្គង់ ដែលនឹងបង្កជាបញ្ហាដល់ការផលិតរថយន្ត រួមទាំងវិបត្តិដែលកំពុងកើតមាននៅប្រទេសអ៊ុយក្រែនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញលក់ឡាន SUV កូនពៅ ម៉ូដែល T-Cross នៅវៀតណាម តម្លៃជាង ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញលក់រថយន្ត T-Cross ដែលជាប្រភេទ urban SUV ជាផ្លូវការ នៅក្នុងប្រទេសវៀតណាម ដោយចែកចេញជា ២ ម៉ូដែល គឺ Elegance និង Luxury ជាមួយនឹងតម្លៃ ៤៧ ៦៧៥ដុល្លារ និង ៥៦ ៣០០ដុល្លារ។

រថយន្ត Volkswagen T-Cross មានប្រវែង ទទឹង និង កម្ពស់ ៤,២២ម៉ែត្រx១,៧៦ម៉ែត្រx១,៦១ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦៥ម៉ែត្រ។

ផ្នែកខាងក្នុង វាមានបំពាក់កុងទ័រឌីជីថលទំហំ ៨អ៊ីញ ជាបន្ទះ LCD និងអេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ គាំទ្រមុខងារ Apple CarPlay និង Android Auto។ ក្រៅពីនោះ វាក៏មាន Option ជាច្រើន រួមទាំង Cruise Control, ចង្កៀងមុខអូតូ, ម៉ាស៊ីនត្រជាក់អូតូ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, រន្ធ USB-C ៤ និង ផ្តិតទឹកអូតូ ជាដើម។

សូមបញ្ជាក់ថា រថយន្ត Volkswagen T-Cross លក់នៅវៀតណាម ប្រើម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង TSI turbocharged មានកម្លាំង ១១៥សេះ និងកម្លាំងរមួល ១៧៨ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៦វគ្គ មាន paddle shifters ផងដែរ។ ជាមធ្យម រថយន្ត SUV ខ្នាតតូចនេះមានកម្រិតស៊ីប្រេងត្រឹម ៦លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Volkswagen T-Cross មានបំពាក់ពោងសុវត្ថិភាពចំនួន ៦គ្រាប់, មុខងារថ្លឹងសម្ពាធកង់, សេនស័រចូលចត, មុខងារជំនួយពេលឡើងចំណោទ ព្រមទាំងប្រព័ន្ធហ្វ្រាំង ABS, EBD, BA និង ESC ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CEO ក្រុមហ៊ុន Mercedes បង្ហើបបំណង ចង់ឈប់លក់ឡានម៉ូដែល Entry-Level ដូច A-Class

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Mercedes កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​សម្រួល​ត្រកូលរថយន្ត​របស់​ពួក​គេ ហើយ​​ម៉ូដែល Entry-Level ចូល​ដូច​ជា A-Class ហាក់​បី​ដូច​ជា​ប្រឈមនឹងការបាត់បង់ជីវិត។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានអ្វីត្រូវបានប្រកាសជាផ្លូវការនោះទេពេលនេះ ប៉ុន្តែបើយោងតាមគេហទំព័រ Autocar កំពុងរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Mercedes លោក Ola Källenius បានប្រើកិច្ចប្រជុំ Financial Times Future of the Car ដោយនិយាយថា «យើងនឹងនិយាយបន្ថែមទៀតនៅសប្តាហ៍ក្រោយ ប៉ុន្តែវាមិនមែនជាគោលដៅរបស់យើង ក្នុងការក្លាយជាដៃគូប្រកួតប្រជែងរបស់អ្នកផលិតរថយន្តក្នុងបរិមាណច្រើននោះទេ។ នោះមិនមែនជាអ្វីដែលម៉ាក Mercedes-Benz តំណាងឲ្យនោះទេ»។

ជាមួយគ្នានេះដែរ Källenius ក៏បានបន្ថែមទៀតថា «ក្រុមហ៊ុននឹងសម្លឹងមើលទៅលើ ជាជាងសម្លឹងមើលចុះមកក្រោម» ដែលបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ ចង់ផ្តោតលើម៉ូដែលកម្រិតខ្ពស់ជាង។

ថ្វីបើលោក Källenius មិនបាននិយាយថា ម៉ូដែលមួយណានឹងអស់ជីវិត ម៉ូដែល A-Class ដែលជា Entry-Level Model និងស្ថិតនៅក្រោមគេបង្អស់ កំពុងត្រូវបានសម្លាប់ចេញពីទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។

បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្នកាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុន Mercedes នៅអាមេរិក នឹងមិនផ្តល់ជូននូវរថយន្ត V177 A-Class (A220W / A220W4) Sedan នៅសហរដ្ឋអាមេរិកទៀតឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CG125 Special បានដាក់លក់ជាផ្លូវការ តម្លៃខ្ទង់ ១ ពាន់ដុល្លារ នៅចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានដាក់លក់ម៉ូតូ CG125 Special ស៊េរីឆ្នាំ ២០២២ ជាផ្លុវការ នៅក្នងប្រទេសចិន ប្រភេទចង្កឹះលេង មានរូបរាងបែប Classic, បំពាក់គ្រឿងទំនើប និងជួយសំចៃសាំងរហូត ១ លីត្រអាចជិះបានចម្ងាយរាប់សិបគីទ្បូម៉ែត្រ។

ម៉ូតូចង្កះលេខ CG125 Special រចនាទ្បើងបែប Classic ដោយសង្កេតមើលទៅរូបរាងស្អាតដែលបំពាក់មកជាមួយចង្កៀងមុខរាងចតុកោណកែង រួមនឹងភ្លើងស៊ីញ៉ូរខាងក្រោយប្រើប្រាស់អំពូល Halogen ជំនួយដោយ LED, កុងទ័ររធម្មតាអាចបង្ហាញព័ត៌មានសាំង និងល្បឿនពេលបើកបរជាដើម។

ដោយទ្បែកចំពោះម៉ូតូចង្កះលេខ CG125 Special បានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ ទំហំ ១ស៊ីទ្បាំង ប្រើប្រាស់ប្រព័ន្ធស្អំប្រេង Air-Cooled ផលិតកម្លាំង ៩,៨សេះ និងកម្លាំងរមួល ៩,៥ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៥៦ គ.ម ឬ ចាក់ម៉ាពេញ ៨ លីត្រ អាចរត់បានចម្ងាយ ៤៥០ គ.ម ។

សម្រាប់ម៉ូតូចង្កះលេខ CG125 Special ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១,១១២ ដុល្លារសហរដ្ឋអាមេរិកនៅលើទីផ្សារក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+