ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត ឡានភីកអាប់អគ្គិសនី Ford F-150 Lightning ចាប់ផ្តើមចូលរោងចក្រផលិតហើយ

យានយន្តដំបូងបង្អស់ដែលត្រូវបានផលិតនៅរោងចក្រប្រវត្តិសាស្រ្ត Rouge Plant របស់ក្រុមហ៊ុន Ford គឺជាត្រាក់ទ័រ ហើយរយៈពេល ១០១ឆ្នាំក្រោយមក ភីកអាប់អគ្គិសនីខ្នាតធំដំបូងបង្អស់របស់វា ក៏កំពុងតែចាប់ផ្តើមផលិតកម្មនៅទីនោះផងដែរ។

ថ្វីបើក្រុមហ៊ុន Ford មិនទាន់បង្ហាញពីកាលបរិច្ឆេទពិតប្រាកដថា តើពេលណាទើបដឹករថយន្តឲ្យអតិថិជនក្តី ប៉ុន្តែមានការកក់ភីកអាប់ F-150 Lightning ដល់ទៅជាង ២០០ ០០០គ្រឿងឯណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុន Ford ធ្លាប់បានអះអាងថា ខ្លួនសង្ឃឹមថាអាចផលិតរថយន្តភីកអាប់អគ្គិសនីនេះចំនួន ១៥០ ០០០គ្រឿង ក្នុងឆ្នាំ២០២៣ នៅរោងចក្រ Rouge Plant របស់ខ្លួន។

ចែកចេញជា ៤ ម៉ូដែល គឺ Pro, XLT, Lariat និង Platinum រថយន្ត F-150 Lightning នេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះ អតិថិជនអាចជ្រើសរើសពណ៌ចំនួន ៨ ដោយឥតគិតថ្លៃ ក៏ដូចជាពណ៌ទី៩ គឺ ពណ៌ក្រហម (Rapid Red) ដែលមាន metallic tinted clearcoat ក្នុងតម្លៃ ៤៩៥ដុល្លារ។

តម្លៃនៃភីកអាប់ F-150 Lightning ឡើងថ្លៃតាមម៉ូដែល ដោយ XLT មានតម្លៃចាប់ពី ៥២ ៩៧៤ដុល្លារ, Lariat មានតម្លៃចាប់ពី ៦៧ ៤៧៤ដុល្លារ និង Platinum មានតម្លៃចាប់ពី ៩០ ៨៧៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Z កម្លាំង ៤០០សេះថ្មី ចេញតម្លៃលក់នៅជប៉ុន ថ្លៃជាង GR Supra 2.0 កម្លាំង២៥៥សេះ តែជិត ២០០០ដុល្លារ

នៅទីបំផុត ក្រុមហ៊ុន Nissan បានបង្ហាញនូវតម្លៃលក់នៃរថយន្ត Nissan Z ថ្មីរបស់ខ្លួន មុនពេលចេញលក់ជាផ្លូវការ នៅក្នុងខែមិថុនា ខាងមុខតែម្តង។

ខុសពីរថយន្ត Toyota GR Supra ដែលផ្តល់ជម្រើសម៉ាស៊ីនកម្លាំង ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ និង ម៉ាស៊ីនចំណុះ ៣,០លីត្រ turbo ទំហំ ៦ស៊ីឡាំង កម្លាំង ៣៨២សេះ រថយន្ត Nissan Z ផ្តល់តែជម្រើសម៉ាស៊ីនតែ ១គត់ គឺ ទំហំ ៦ស៊ីឡាំង twin-turbocharged មានកម្លាំង ៤០០សេះ ប៉ុន្តែមានទាំងជម្រើសលេខដៃ ៦វគ្គ និងលេខអូតូ ៩វគ្គ។

ក្នុងនោះ ក្រុមហ៊ុន Nissan បានដាក់លក់រថយន្ត Z ក្នុងតម្លៃចាប់ពីខ្ទង់ ៤០ ៨៩០ដុល្លារប៉ុណ្ណោះ។ បើប្រៀបធៀបទៅ វាថ្លៃជាងរថយន្ត Toyota GR Supra SZ កម្លាំង ២៥៥សេះ ត្រឹមតែ ១ ៩០០ដុល្លារប៉ុណ្ណោះ។

ដោយឡែក ចំពោះរថយន្ត GR Supra RZ ប្រើម៉ាស៊ីន ៦ស៊ីឡាំងវិញ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៥៧ ២០០ដុល្លារឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះតម្លៃរថយន្ត Nissan Z នៅលើទីផ្សារសហរដ្ឋអាមេរិក មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងមានតម្លៃចន្លោះខ្ទង់ ៤ ទៅ ៥ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Vitara ឆ្នាំ២០២៣ ប្រើម៉ាស៊ីន Hybrid ថ្មី ជិះ១០០គ.ម ស៊ីសាំងតែ ៥លីត្រ

ក្រុមហ៊ុណ Suzuki បានប្រកាសចេញរថយន្ត Vitara (អឺរ៉ុប) ឬ Escudo (ជប៉ុន) ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយមានបន្ថែមជម្រើសម៉ាស៊ីន Hybrid ថ្មី។

រថយន្ត Suzuki Vitara ជំនាន់ទី៤ នេះ ទទួលបានការអាប់ដេតជាច្រើន ប៉ុន្តែអ្វីដែលពិសេសនោះគឺ ការបំពាក់ម៉ាស៊ីន Hybrid ដែលគួបផ្សំរវាងសាំងចំណុះ ១,៥លីត្រ DualJet ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១១៥សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១២,៧វិនាទី ហើយមានល្បឿនអតិបរមា ១៧៩គីឡូម៉ែត្រក្នុងមួយម៉ោង។

ម៉ាស៊ីនខាងលើនេះដំណើរការជាមួយនឹងប្រព័ន្ធប៉ុងពីរ AllGrip AWD និងប្រអប់លេខអូតូ ៦វគ្គ ASG។ ក្នុងនោះ វាក៏មានមុខងារបើកបរមួយចំនួន ដូចជា Auto, Sport, Snow និង Lock modes សម្រាប់ការបើកបរផ្លូវ Off-road ផងដែរ។

រថយន្ត Suzuki Vitara ប្រើម៉ាស៊ីន Hybrid ថ្មីនេះ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,១លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា រថយន្ត Suzuki Vitara ឬ Escudo ឆ្នាំ២០២៣ ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន តម្លៃចាប់ពីខ្ទង់ ២៣ ០០០ដុល្លារ ដល់ ៣២ ៤៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងពេលដែល RAM បង្ហាញរូបរាងឡានភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន

[ទីផ្សារបរទេស] កាលពីកម្មវិធី New York Auto Show ប្រធានក្រុមហ៊ុន Ram Trucks បានឲ្យតម្រុយថាក្រុមហ៊ុនអាចនឹងបង្ហាញរូបរាងរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន មុនការចេញលក់លើទីផ្សារនៅក្នុងឆ្នាំ២០២៤ខាងមុខ។

ពេលនេះដែរ Ram បានបញ្ជាក់តាមរយៈវីដេអូ Teaser ខ្លីថ្មីមួយថា ភីកអាប់អគ្គិសនីដំបូងរបស់ខ្លួននឹងត្រូវបង្ហាញខ្លួននៅរដូវស្លឹក​ឈើ​ជ្រុះ (អំឡុងខែកញ្ញា ដល់ខែវិច្ឆិកា) នៃឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនោះ Ram បានប្រើប្រាស់ Caption ថា “time to steal some thunder” ដែលដូចជាចង់សំដៅទៅកាន់គូប្រជែង Ford F-150 Lightning ចំៗតែម្ដង។

ជាមួយការលក់ដែលរំពឹងថានឹងកើតមានឡើងនៅក្នុងពេលពីរឆ្នាំទៀត ហេតុនេះគេមិនច្បាស់ថាព័ត៌មានអ្វីខ្លះនឹងត្រូវបង្ហាញចេញនៅពេលដែលរថយន្តនេះលេចរូបរាងជាផ្លូវការ។

ទម្រាំតែចេញលក់លើទីផ្សារ រថយន្ត F-150 Lightning អាចនឹងក្ដោបក្ដាប់ទីផ្សារបានយ៉ាងច្រើនរួចទៅហើយ ហើយក្រុមហ៊ុន General Motors ក៏នឹងមានរថយន្តភីកអាប់អគ្គិសនីពីរចេញលក់ផងដែរ គឺរថយន្ត Silverado EV និង Hummer EV។ ដោយឡែក Tesla Cybertruck ក៏​រំពឹងថានឹងចេញលក់​នៅ​អំឡុងឆ្នាំ២០២៤ផងដែរ បន្ទាប់ពីការចូលរោងចក្រផលិត​នៅ​ឆ្នាំ​២០២៣​ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Subaru រាងដូចឡានអគ្គិសនី Toyota ចេញតម្លៃចាប់ពីជាង៤ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Subaru បានប្រកាសថារថយន្ត Solterra ស៊េរីឆ្នាំ២០២៣ នឹងមានដាក់លក់តម្លៃចាប់ពី ៤៤ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ Premium ដែលជា​តម្លៃមុនបូកបញ្ចូលថ្លៃដឹកជញ្ជូន ១ ២២៥ដុល្លារ និងថ្លៃប្រាក់ឧបត្ថម្ភ ៧ ៥០០ដុល្លារ។



រថយន្តអគ្គិសនីសុទ្ធដែលគ្រោងចេញលក់នៅអំឡុងឆ្នាំ២០២២នេះ ថ្លៃជាងបន្តិច បើធៀបទៅនឹងតម្លៃរថយន្ត Toyota bZ4X XLE AWD ដែលមានចាប់ផ្ដើមពី ៤៤ ០៨០ដុល្លារ។ តម្លៃខុសគ្នាបែបនេះ អាចនឹងធ្វើឲ្យ Solterra ពិបាកក្នុងការលក់បន្តិច ព្រោះថារូបរាងរបស់វាមិនខុសពី bZ4X ប៉ុន្មានឡើយ។

គួរដឹងផងដែរថា សម្រាប់ប្រភេទ Solterra Limited មានតម្លៃចាប់ពី ៤៨ ៤៩៥ដុល្លារ ហើយប្រភេទខ្ពស់ជាងគេ Solterra Touring មានតម្លៃចាប់ពី ៥១ ៩៩៥ដុល្លារ ដែលមានចំណុចពិសេសៗ និងបច្ចេកវិទ្យាទំនើបៗជាច្រើនលើសពីកម្រិតដទៃទៀត។

រថយន្ត Solterra ទាំងបីប្រភេទ ត្រូវបានបំពាក់មកជាមួយអាគុយចំណុះ ៧២,៨kWh ប្រភេទលីចូម ដែលមានប្រើម៉ូទ័រអគ្គិសនីភ្លោះ និងប្រើប្រព័ន្ធបើកបរប៉ុងពីរ ហើយអាចផលិតកម្លាំងសរុបបាន ២១៥សេះ។ អាគុយនេះដែរ អាចឲ្យប្រភេទ Premium បើកបរបានចម្ងាយ ៣៦៧គ.ម ខណៈដែលប្រភេទ Limited និង Touring អាចបើកបរបានចម្ងាយ ៣៥៧គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover បញ្ចេញរូបភាព​ teaser នៃរថយន្ត Range Rover Sport ២០២៣ មុខមាត់ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានបញ្ចេញរូបភាព teaser រថយន្ត Range Rover Sport ស៊េរីឆ្នាំ ២០២៣ ដោយរថយន្តនេះបានត្រៀមខ្លួនរួចជាសម្រេចក្នុងការបង្ហាញខ្លួននៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ ។ ក្នុងនោះ ក្រុមហ៊ុនមិនបានបញ្ចេញព័ត៌មានច្រើននោះទេ តែបាននិយាយថា “សមាជិកដ៏ស្វាហាប់បំផុតនៃត្រកូល Range Rover ត្រូវបានរចនាឡើងវិញ រួមបញ្ចូលគ្នានៅសមត្ថភាពនៅលើផ្លូវដែលមិនមានគូប្រៀប និងបច្ចេកវិទ្យាឌីជីថល និងតួរថយន្តទំនើបចុងក្រោយបង្អស់” ។

តាមរូបភាព teaser បានបង្ហាញថា ម៉ូដែលនេះនឹងប្រើប្រាស់ការរចនាបែប evolutionary ជាមួយនឹងរូបរាងដ៏ប្រណិត ។ ជាមួយគ្នានេះ រូបថតដែលប្រមាញ់បានពីមុនក៏បានបង្ហាញផងដែរ Range Rover Sport នឹងមានផ្នែកខាងមុខដែលបង្ហាញឲ្យនៅកាតាប៊ូផ្នែកខាងមុខដ៏ទាក់ទាញ ចំណុចដៃទ្វារ និងផ្នែកខាងក្រោយរចនាថ្មីផងដែរ។

ដោយឡែករូបភាព teaser ផ្នែកខាងក្រៅមិនត្រូវបានបង្ហាញច្រើននោះទេ ប៉ុន្តែម៉ូដែលនេះនឹងយកលំនាំតាមរថយន្ត Range Rover និងប្រើប្រាស់ជាមួយអេក្រង់កំសាន្តបែបបញ្ឈរ ដែលរំពឹងថាមានទំហំ ១៣,១ អ៊ីញ និងកុងសូលកណ្តាលដែលមានប៊ូតុងបង្វិល អមជាមួយចង្កឹះលេខរចនាបែប classier, ដៃចង្កូតថ្មី និងរន្ធម៉ាស៊ីនត្រជាក់រាងស្លីមជាដើម។

ចំពោះផ្នែកម៉ាស៊ីនអាចរំពឹងថានឹងមានជម្រើសជាច្រើនរួមមានម៉ាស៊ីនចំណុះ ៣,០ លីត្រ turbocharged ទំហំ ៦ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ។ ទន្ទឹមនឹងនេះ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនចំណុះ ៤,៤ លីត្រ Twin-turbo V8 ដែលមានកម្លាំង ៥២៣ សេះ និងកម្លាំងរមួល ៧៤៩ ញ៉ូតុនម៉ែត្រ។ ប្រសិនបើវាមិនគ្រប់គ្រាន់ទេ Range Rover Sport SVR ដែលនឹងមកដល់នាពេលខាងមុខអាចនឹងមានកម្លាំងរហូតដល់ ៦១៧ សេះ ។ យើងក៏អាចរំពឹងថានឹងមានប្រភេទ Plug-in Hybrid ក៏ដូចជាជម្រើសប្រេងម៉ាស៊ូតនៅក្នុងទីផ្សារមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរ សម្រាប់ព័ត៌មានលម្អិតទាំងស្រុងរបស់រថយន្ត​ Range Rover Sport ក្រុមហ៊ុន Land Rover នឹងបញ្ចេញនៅពេលរថយន្តនេះបង្ហាញខ្លួននៅខែក្រោយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិនបញ្ចេញម៉ូតូ Scooter ខ្នាតធំរបស់ខ្លួន អាចជាគូរប្រជែងជាមួយនឹង ADV

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូចិន Zongshen បានធ្វើការប្រកាសចេញលក់នូវម៉ូឌែល Cyclone RT2 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ដែលរូបរាងស្អាត ម៉ាស៊ីនខ្លាំង និងជាគូរប្រជែងជាមួយ ADV 350 ទៀតផង។

សម្រាប់ម៉ូតូ Scooter ខ្នាតធំនេះប្រើប្រាស់ម៉ាស៊ីនចំណុះ ២៥០សេសេ ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ១៧សេះ និងកម្លាំងរមួល ២២,៥ញ៉ូតុនម៉ែត្រ។

ហើយរូបរាងម៉ូតូ Scooter ខ្នាតធំនេះទទួលបានរចនាទ្បើងបែបស្ព័រ ដែលមើលទៅស្រដៀងគ្នានឹងគូរប្រជែងរបស់ខ្លួនគឺ ADV 350 ដោយវាបានបំពាក់មកជាមួយនឹងចង្កៀងមុខក្រោយ LED, កុងទ័រឌីជីថល TFT ទំហំ ៥,៦ អីញ អាចភ្ជាប់ជាមួយទូរស័ព្ទ, ប្រព័ន្ធសោរ Smart key locking និងកន្លែងទុកឥវ៉ាន់អាចដាក់មួកសុវត្ថិភាពបានចំនួន ២ ទៀតផង។

បន្ថែមពីនេះម៉ូតូ Zongshen Cyclone RT2 ក៏បានបំពាក់នូវប្រព័ន្ធ​ហ្រ្វាំង​ជា​ឌីស​មុខ-ក្រោយដែល​មាន​​ ABS កម្រិតខ្ពស់របស់ក្រុមហ៊ុនផងដែរ។ ម៉ូតូ Zongshen Cyclone RT2 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៥ ពណ៌ និងមានតម្លៃចាប់ពី ៣ ១៦៥ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley តាំងខ្លួនថាជាម៉ាកឡានប្រណីតដែលជួយបរិស្ថានខ្លាំងជាងគេលើលោក

[ទីផ្សារបរទេស] បន្ថែមពីលើការប្រកាសចេញរថយន្តជួយដល់បរិស្ថានដូចជា Bentayga Hybrid និង Flying Spur Hybrid ក្រុមហ៊ុន Bentley បានបញ្ចេញភ័ស្តុតាងថ្មីបន្ថែមទៀត ដើម្បីបង្ហាញថាខ្លួនគឺជាក្រុមហ៊ុនរថយន្តប្រណីតដែលជួយដល់បរិស្ថានខ្លាំងជាងគេលើលោក។

ក្រុមហ៊ុនរថយន្តប្រណីតនេះនិយាយថាឆ្នាំ២០២១ បើធៀបទៅនឹងឆ្នាំ២០២០ គឺជាឆ្នាំដែលក្រុមហ៊ុនបានកាត់បន្ថយការប៉ះពាល់ដល់​បរិស្ថានបានច្រើនបំផុត។ ក្នុងនោះរោងចក្រ Crewe ដែលមានមូលដ្ឋាននៅចក្រភអង់គ្លេសរបស់ក្រុមហ៊ុននេះ បានប្រើប្រាស់ទឹកតិចជាងមុន ២៦% ដោយសារតែការបំពាក់ធុងត្រងទឹកទំហំជាង ២ពាន់លីត្រ និងវិធីសាស្ត្រកែច្នៃទឹកប្រើប្រាស់ឡើងវិញ។ ទន្ទឹមនឹងនោះដែរការថយចុះនៃការប្រើប្រាស់ទឹកអំឡុងពេលដែលបុគ្គលិកធ្វើការពីផ្ទះក្នុងសម័យកាលកូវីដ១៩ ក៏ជាចំណែកជួយកាត់បន្ថយមួយដែរ។

លើសពីនេះដែរ Bentley ក៏បានលើកឡើងអំពី​រោងចក្រ Pyms Lane ដែលបានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបានចំនួន ៧០% ផងដែរ។ នៅរោងចក្រនេះ Bentley បានប្ដូរមកប្រើឧស្ម័នបៃតង និងផូសីលជីវៈ លើរថយន្តដឹកជញ្ជូនក្នុងរោងចក្រ និងការប្រមូលថាមពល​មកពីផ្ទាំងសូឡារផងដែរ។ ផ្ទាំងសូឡារនេះក៏មានគម្រោងថាបង្កើនឲ្យច្រើនជាងមុនផងដែរ ដែលបច្ចុប្បន្នមានចំនួន ៣១ ៥០០បន្ទះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនី Ford លក់ដាច់អស់គ្មានសល់

[ទីផ្សារបរទេស] ការផលិតរថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning ត្បិតថាមិន​ទាន់​ចាប់​ផ្ដើម​ ប៉ុន្តែ Ford បានបញ្ជាក់ថារថយន្តភីកអាប់នេះបានលក់ដាច់អស់ហើយសម្រាប់ម៉ូដែលឆ្នាំ២០២២។

រថយន្តភីកអាប់អគ្គិសនីសុទ្ធដំបូងរបស់ Ford បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនបានយ៉ាងច្រើនលើសលប់ ដោយ​ក្នុង​ពេល​មិន​ដល់​៦​ខែ​ផង ក្រុមហ៊ុនបានទទួលការកក់ចំនួនជិត ២០ម៉ឺនគ្រឿង សម្រាប់រថយន្តនេះ។ មកដល់ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនបានបញ្ជាក់លើវិបសាយថារថយន្តភីកអាប់នេះលែងមានតទៀតហើយសម្រាប់ស៊េរីឆ្នាំ២០២២។

លើវិបសាយបានសរសេរថា ៖ “ដោយសារតម្រូវការខ្ពស់ ម៉ូដែលស៊េរីឆ្នាំបច្ចុប្បន្ន លែងមានលក់រាយតទៀតហើយ។ សូមទាក់ទងឈ្មួញលក់​របស់អ្នកសម្រាប់ព័ត៌មានបន្ថែម”។

និយាយជាមួយ Cars Direct ក្រុមហ៊ុន Ford បញ្ជាក់ថា​ខ្លួនពិតជាលែងទទួលការកុម្ម៉ង់ទិញសម្រាប់រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២២ ពិតមែន។ នេះមានន័យថាអតិថិជនមានតែជម្រើសទិញតពីអ្នកដទៃ ឬត្រូវរង់ចាំសម្រាប់ម៉ូដែលឆ្នាំ២០២៣តែម្ដង។

គួរដឹងថា F-150 Lightning ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ផ្ដើម​ពី ៣៩ ៩៧៤ដុល្លារ ជាតម្លៃមុនការទូទាត់នូវប្រាក់ឧបត្ថម្ភ ដោយរថយន្តនេះដែរ​អាចបើកបរបានចម្ងាយចន្លោះពី ៣៧០គីឡូម៉ែត្រ ទៅ ៥១៥គីឡូម៉ែត្រ ខុសគ្នាអាស្រ័យលើទំហំអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជប៉ុន បញ្ចេញម៉ូតូ Scooter ៥០ សេសេ ដែលគូរប្រជែងនឹង Today

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Suzuki បានធ្វើការចេញលក់ជាផ្លូវ នៅជប៉ុន នូវម៉ូឌែល Let’s ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតតូច ជាមួយរូបរាងស្អាត និងជាគូរប្រជែងនឹង Today ។

ម៉ូតូ Scooter ខ្នាតតូច បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ៤៩សេសេ ផលិតកម្លាំង ៣,៧សេះ និងកម្លាំងរមួល ៣,៤ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Belt ។

ដោយទ្បែកចំពោះរូបរាងម៉ូតូ Suzuki Let’s នេះទទួលបានរចនាទ្បើងបែបធម្មតាដែលរូបរាងរបស់ម៉ូតូមើលទៅស្រដៀងគ្នានឹង Today ជាមួយនឹងចង្កៀងមុខរាងមូល, កុងទ័រធម្មតាសម្រាប់ផ្តល់ព័ត៌មានសាំង និងល្បឿន និងកន្លែងដាក់ឥវ៉ាន់ក្រោមកៅអីធំអាចដាក់មួកសុវត្ថិភាព និងរបប់ររបរផ្សេងៗបានច្រើនទៀតផងដែរ។ ខណៈដែលធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៤,៨ លីត្រ និងទម្ងន់ ៧០ គីឡូក្រាមជាដើម។

យ៉ាងណាមិញម៉ូតូ Suzuki Let’s ស៊េរីឆ្នាំ ២០២២ ខ្នាតតូចនេះមិនទាន់បានបញ្ជាក់អំពីតម្លៃទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+