ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Xiaomi នឹងផលិតឡានតផ្ទាល់ខ្លួន នៅឆ្នាំ ២០២៤

នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បាននិយាយនៅថ្ងៃអង្គារទី ១៩ ខែតុលានេះថា ក្រុមហ៊ុនផលិតស្មាតហ្វូនចិននេះ នឹងផលិតរថយន្តផ្ទាល់ខ្លួនក្នុងចំនួនច្រើន នៅឆមាសទីមួយ នៃឆ្នាំ ២០២៤។

ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍នៃវិនិយោគិនមួយ ហើយត្រូវបានរាយការណ៍ជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រោយមកត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនផ្ទាល់។

លោក Zang Ziyuan នាយកផ្នែកទីផ្សារអន្តរជាតិរបស់ Xiaomi ក៏បានបង្ហោះព័ត៌មាននេះនៅលើគណនី Weibo ផ្លូវការ របស់លោកផងដែរ។

គួរឲ្យដឹងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើនឡើង ៥,៤ ភាគរយ ដល់ ២២,៥ ដុល្លារហុងកុង ដែលជាការកើនឡើងភាគរយប្រចាំថ្ងៃដ៏ធំបំផុត ចាប់តាំងពីថ្ងៃទី ១២ ខែឧសភា ដោយបន្តកើនឡើងជាប់ៗគ្នាលើកទី ៣។

កាលពីខែមីនា ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួននឹងប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារអាមេរិក នៅក្នុងផ្នែករថយន្តអគ្គិសនីថ្មី ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ក្រុមហ៊ុនក៏បានបញ្ចប់ការចុះបញ្ជីអាជីវកម្ម នៃផ្នែករថយន្តអគ្គិសនីរបស់ខ្លួននៅចុងខែសីហា ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota វិនិយោគទឹកប្រាក់ ៣,៤ពាន់លានដុល្លារ ផលិតអាគុយកូនកាត់ នៅសហរដ្ឋអាមេរិច

ក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងពង្រីកខ្លួនយ៉ាងខ្លាំង ដើម្បីធ្វើដំណើរឆ្ពោះទៅរកគោលដៅ រថយន្តអគ្គិសនីនាថ្មីអនាគត។ ក្នុងនោះដែរ ដើម្បីបំពេញតម្រូវនាពេលបច្ចុប្បន្ន និងអនាគត ក្រុមហ៊ុន Toyota បានធ្វើការវិនិយោគទឹកប្រាក់ចំនួន ៣,៤ពាន់លានដុល្លារ សម្រាប់ផលិតអាគុយកូនកាត់ នៅសហរដ្ឋអាមេរិចរហូតត្រឹមឆ្នាំ ២០៣០។

ជាមួយការវិនិយោគទឹកប្រាក់ចំនួន ៣,៤ពាន់លានដុល្លារនេះ គឺស្ថិតនៅក្នុងគម្រោងនៃការវិនិយោគរបស់ Toyota ដែលមានទឹកប្រាក់សរុប ១៣,៥ពាន់លានដុល្លារ ដែលក្រុមហ៊ុនបានប្រកាសនាដើមឆ្នាំកន្លងទៅ លើការអភិវឌ្ឍន៍ និងផលិតអាគុយនៅទូទាំងពិភពលោក។

ការវិនិយោគថ្មីនេះ Toyota នឹងធ្វើការជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Toyota Tsusho ក្នុងការបង្កើតក្រុមហ៊ុនថ្មីមួយដែលផ្តោតសំខាន់ទៅលើអាគុយ ដោយរួមបញ្ជូលទាំងការអភិវឌ្ឍន៍ និងការផលិតសម្រាប់ពង្រីកសង្វាក់ផលិតកម្មក្នុងស្រុក។ ក្រុមហ៊ុន Toyota ពុំទាន់បង្ហាញអំពីទីតាំងនៃរោងចក្រថ្មីនេះ និងគោលដៅនៃការផលិតឡើយនោះទេ ប៉ុន្តែ Toyota ថាវានឹងចាប់ផ្តើមផលិតអាគុយហាយប្រ៊ីដដំបូងនៅឆ្នាំ២០២៥ ហើយនឹងជួយបង្កើតការងារថ្មីយ៉ាងហោចណាស់ចំនួន ១ ៧៥០ការងារ។

គិតត្រឹមឆ្នាំ ២០២១ ក្រុមហ៊ុន Toyota នឹងផ្តល់តែជម្រើសរថយន្តដើរដោយថាមពល Hybrid ប៉ុណ្ណោះសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ខណៈនៅឆ្នាំ ២០២៥ Toyota រំពឹងថានឹងមានរថយន្តអគ្គិសនីត្រកូល bZ ចំនួន ៧ថ្មីបន្ថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាង Range Rover ឆ្នាំ ២០២២ មុនពេលចេញជាផ្លូវការ ៥ថ្ងៃទៀត

ក្រុមហ៊ុន Land Rover បានធ្វើការបញ្ជាក់អំពីការបង្ហាញចេញនូវរថយន្ត​ Range Rover ជំនាន់ថ្មីរបស់ខ្លួន ដោយធ្វើឡើងនាថ្ងៃទី ២៦ ខែតុលា ខាងមុខនេះ។ ខណៈពេលសល់ត្រឹមចំនួន ៥ថ្ងៃទៀត រថយន្ត SUV ជំនាន់ទី៥ថ្មីនេះ ត្រូវបានគេលួចបញ្ចេញនៅលើបណ្តាញសង្គម Instagram ដោយមានឈ្មោះ Driven Hard, Jons Garage និង Cochespias

តាមរយៈរូបភាពដែលបានបង្ហាញចេញនេះ ឃើញថារថយន្ត Range Rover ឆ្នាំ២០២២ មានរូបរាងដូចគ្នាទាំងស្រុងនឹងម៉ូឌែលកន្លងចាប់ពីផ្នែកខាងមុខ រហូតដល់ផ្នែកជំហៀង។ វាបានបំពាក់ថ្មីជាមួយប៉ាណាប្រភេទ Shallower, រន្ធខ្យល់ខាងមុខ, កាងមុខ និងបន្ទះប៉ាណានៅលើទ្វាជំហៀងថ្មីផងដែរ។ ប៉ុន្តែក្រឡេកទៅមើលផ្នែកខាងក្រោយ វាបានផ្លាស់ថ្មីស្ទើរទាំងស្រុង ជាពិសេសទៅលើស្តុបទាំងសងខាង មានរាងជាបញ្ឈថ្មីតែម្តង។

រថយន្ត​ Range Rover ជំនាន់ទី ៥ថ្មីនេះ នឹងផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុនគឺ MLA Flex Platform ព្រមទាំងបង្ហាញខ្លួនជាមួយជម្រើសថ្មីប្រភេទ Plug-in Hybrid និងប្រភេទអគ្គិសនីសុទ្ធ។ សម្រាប់ព័ត៌មានលម្អិត និងផ្លូវការ ក្រុមការងារខេមបូអូតូនឹងបង្ហាញចេញនៅពេលរថយន្ត SUV នេះបង្ហាញខ្លួនជាផ្លូវការ នាថ្ងៃទី ២៦ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover ពិសេសនេះមានលក់តែនៅជប៉ុន មួយតម្លៃ២០ម៉ឺនដុល្លារ

ត្បិតថារថយន្ត Range Rover រៀបនឹងប្រកាសចេញជំនាន់ថ្មីក្នុងពេលឆាប់ៗនេះក្ដី ប៉ុន្តែក្រុមហ៊ុន Land Rover បានប្រកាសចេញ Range Rover ប្រភេទពិសេសមួយដែលមានលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុនប៉ុណ្ណោះ។

រថយន្តនេះគឺជាម៉ូដែល Range Rover SV Golden Edition ដែលមានផលិតត្រឹម៥គ្រឿងប៉ុណ្ណោះ ដែលវាត្រូវបានផលិតឡើងជាពិសេសដោយក្រុម SVO និងផលិតដោយផ្អែកលើ Option ឈ្មោះ Autobiography។ តាមរយៈឈ្មោះរថយន្តនេះអាចដឹងថាវាមានបំពាក់នូវប្រណីតភាព គួបផ្សំជាមួយនឹងសមត្ថភាពបើកបរដ៏ខ្លាំងក្លាផងដែរ។

ចាប់ផ្ដើមពីផ្នែកខាងក្រៅ វាមានប្រើប្រាស់ពណ៌លាយគ្នាពីរពណ៌យ៉ាងលេចធ្លោ ដោយមានពណ៌ខៀវ រំលេចដោយពណ៌មាសឆ្នូតៗលើផ្នែកមួយចំនួន។ ចំណុចផ្សេងទៀតដូចជារថយន្ត Range Rover ធម្មតាដែរ ពោលមានយ៉ាន់ធំទំហំ២២អ៉ីញ, អំពូល LED និងដំបូលកញ្ចក់ដ៏វែង។

នៅផ្នែកខាងក្នុងមានវាយផ្ដាច់ដោយពណ៌ខ្មៅសុទ្ធ ដែលមានគួបផ្សំដោយកុងទ័រឌីជីថលទំហំ ១២,៣អ៉ីញ, អេក្រង់កម្សាន្តប្រភេទ Touch ទំហំ១០អ៉ីញ បូករួម​នឹងអេក្រង់ Touch មួយផ្សេងទៀតសម្រាប់បញ្ជាលើម៉ាស៊ីនត្រជាក់។

ដោយឡែកផ្នែកម៉ាស៊ីនវិញគឺមានជាប្រភេទ Supercharged ចំណុះ៥,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៥៥៧សេះ ខណៈដែលតម្លៃលលក់របស់រថយន្តនេះគឺមានប្រមាណ ២០៣ ១៨២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus បើកលើផ្លូវកម្ពស់ខ្ពស់ជាងគេលើលោកសម្រេចជោគជ័យ

ផ្លូវ Umling La Pass នៅប្រទេសឥណ្ឌាដែលបានសម្រេចថាសាងសង់នាខែសីហា បានក្លាយជាផ្លូវដែលអាចឲ្យរថយន្តបើកបរបានដែលមានកម្ពស់ខ្ពស់ជាងគេក្នុងលោក។ ក្នុងនោះ Lamborghini ទើបបានប្រកាសថាខ្លួនបានបញ្ចូនរថយន្តសមត្ថភាពខ្លាំងជាងគេរបស់ខ្លួនគឺរថយន្ត Urus ឲ្យបើកបរឆ្លងកាត់ផ្លូវនេះចំនួនពីរលើក។

ផ្លូវមួយខ្សែនេះគឺមានកម្ពស់រហូតដល់ ៥៨៨២ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូទឹកសមុទ្រ ដែលមានន័យថាវាមានកម្ពស់ខ្ពស់ជាងជំរុំនៅជើងភ្នំអេវើរ៉េសទៅទៀត។ ជាលទ្ធផលធ្វើឲ្យផ្លូវនេះមានសីតុណ្ហភាពធ្លាក់ចុះដល់ -៤០អង្សា និងមានកម្រិតអុកស៊ីហ្សែនតិចជាងអុកស៊ីហ្សែននៅកម្ពស់នីវ៉ូទឹកសមុទ្រចំនួនប្រមាណ ៥០%។

លើផ្លូវនេះមានគួបផ្សំដោយដុំគ្រោះ ជាមួយផ្លូវថ្នល់ ហើយមានខ្យល់បក់ដែលមានល្បឿនចាប់ពី ៤០ ទៅ ៨០គ.ម/ម៉ ថែមទៀតផង ដែលធ្វើឲ្យផ្លូវមួយខ្សែនេះពិបាកក្នុងការបើកបរបន្តិច។

Lamborghini ប្រចាំឥណ្ឌាបាននិយាយថា ការដែលទ្រាំទ្ររយៈពេល៣០នាទីលើផ្លូវមួយខ្សែនេះគឺជារឿងដ៏លំបាកមួយ ហើយ​ការដែលក្រុមការងារអាចសម្រេចការបើកបរលើដងផ្លូវដែលមានស្ថានភាពបែបនេះគឺជារឿងដែលមិនគួរឲ្យជឿមួយ។

ក្នុងដំណើរនៃការបើកបរនេះដែរ ក្រុមការងារ Lamborghini បានបើកបររថយន្ត Urus ដោយប្រើប្រាស់នូវប្រភេទបើកបរចំនួនពីរ រួមមានប្រភេទ Terra និងប្រភេទ Sport ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Black Lover! ឡាន Lexus LC Coupe Black Inspiration លេងពណ៌ខ្មៅសុទ្ធ ឡើងរលោងស្រិល!

ក្រុមហ៊ុន Lexus បានបន្ថែមម៉ូដែលពិសេសថ្មីសម្រាប់រថយន្ត LC Coupe ដោយហៅថា Black Inspiration សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយបានដកចេញនូវក្រូមេ ក៏ដូចជាពណ៌ផ្សេងៗ និងជំនួសមកវិញនូវពណ៌ខ្មៅក្រិបតែម្តង។

រថយន្ត Lexus LC Coupe Black Inspiration ថ្មីនេះមានតួខ្លួនពណ៌ខ្មៅ Graphite Black រំលេចដោយយ៉ាន់កង់ពណ៌ខ្មៅ ទំហំ ២១អ៊ីញ ជាប្រភេទ forged alloy ដែលមានបំពាក់តែលើរថយន្តនេះប៉ុណ្ណោះ។ បន្ថែមពីនេះ សូម្បីតែប៉ាណាមុខ, កញ្ចក់ចំហៀង និង ស៊ុមចម្រៀងមុខ-ក្រោយ គឺសុទ្ធតែពណ៌ខ្មៅទាំងអស់។

រថយន្ត Lexus LC Black Inspiration ផ្តល់ទាំងជម្រើសម៉ូដែល LC 500 និង hybrid LC 500h ដោយ LC 500 ប្រើម៉ាស៊ីនសាំង ចំណុះ ៥,០លីត្រ naturally aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៦៤សេះ ខណៈ LC 500h ប្រើម៉ាស៊ីន Hybrid ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៥៤សេះ។

ក្រៅពីនោះ វាក៏មានបំពាក់មុខងារសំខាន់ៗមួយចំនួនទៀត ដូចជា Torsen limited-slip diff, dynamic rear steering និង variable gear ratio steering ព្រមទាំងមុខងារកម្តៅដៃចង្កូត, កៅអីមានបញ្ចេញខ្យល់ក្តៅ-ត្រជាក់, ប្រព័ន្ធបូម adaptive variable suspension និង ប្រព័ន្ធ Lexus Safety System+ ផងដែរ។

Lexus នឹងបើកឲ្យបញ្ជាទិញ និងប្រកាសពីតម្លៃរបស់វា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រៀម! ឡាន Range Rover ឆ្នាំ២០២២ ដូររូបរាងថ្មីទាំងស្រុង នឹងបង្ហាញខ្លួន ថ្ងៃទី២៦ ខែតុលា នេះ!

ក្រុមហ៊ុន Land Rover បានបញ្ជាក់អំពីការដាក់បង្ហាញនូវរថយន្ត Range Rover ជំនាន់ថ្មី តាមរយៈកម្មវិធីអនឡាញរបស់ខ្លួន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះតែម្តង។

បើយោងតាមវីដេអូឃ្លីបខ្លីមួយខ្សែ បានបង្ហាញឲ្យឃើញថា Range Rover ថ្មី នឹងទទួលបានការឌីហ្សាញបែបទាន់សម័យ ប៉ុន្តែនៅតែរក្សារូបរាង ឲ្យមើលទៅស្គាល់ថាជា Range Rover ដដែល។

លោក Gerry McGovern ដែលជា CCO នៃក្រុមហ៊ុន Jaguar Land Rover បានចាត់ទុក Range Rover ជំនាន់ថ្មីថាជា “Range Rover ដែលគួរឲ្យចង់បានបំផុត”។

សូមបញ្ជាក់ផងដែរថា រថយន្ត Range Rover នឹងប្រើប្រាស់គ្រោងឆ្អឹង MLA platform ហើយត្រូវបានគេរំពឹងថា នឹងផ្តល់ជម្រើម៉ាស៊ីន plug-in hybrid និង ប្រើថាមពលអគ្គិសនីសុទ្ធ ព្រមទាំងប្រភេទ SVR ដែលផ្តោតលើ Performance ជាមួយនឹងម៉ាស៊ីន twin-turbo ចំណុះ ៤,៤លីត្រ V8 ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចូលរួម​គ្រប់គ្រង​កាក​សំណល់ និងប្រយុទ្ធ​ប្រឆាំង​កូវីដ ១៩ នៅកម្ពុជា ជា​កាតព្វ​កិច្ច​យើង​ទាំង​អស់គ្នា

ការ​ដោះស្រាយ​ញ្ហា​ផ្លាស្ទីក គឺ​ជា​ជំហាន​ដ៏ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​គ្រប់គ្រង​កាក​សំណល់ នៅរាជ​ធានីភ្នំ​ពេញ និងប្រទេស​កម្ពុជាទាំងមូល​​។ 

បើយោង​ទៅ​តាម​របាយ​ការណ៍របស់​កម្ម​វិធី​អភិវឌ្ឍ​របស់អង្គ​ការ​សហ​ប្រជាតិ​ជាតិ ហៅ​កាត់ថា UNDP ដែល​ចេញផ្សាយ​កាលពី​​ចុង​ឆ្នាំ​២០១៩ នៅ​ភ្នំ​ពេញតែ​ឯង ថង់ផ្លាស្ទីក​ប្រមាណ​ជា​១០លាន​ថង់ ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំ​ថ្ងៃ​។ ហេតុនេះ រាជធានីភ្នំ​ពេញ កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហាប្រឈម​ដ៏​ធំ​ ក្នុងការ​គ្រប់គ្រង​កាក​សំណល់ ដោយ​សារ​តែ​ការ​កើន​ឡើង​អត្រា​ប្រជា​ជន​យ៉ាង​ឆាប់រហ័ស​។ 

ដោយយល់​ឃើញ​ថា បញ្ហា​នេះ គួរ​តែ​មាន​ការសហ​ការ​គ្នា​ទាំងក្រុមហ៊ុន​ឯក​ជន រដ្ឋ និង​សា​ធារណៈ​ជន​ទូទៅ ក៏ដូច​ជា​ដើម្បីចូលរួម​ជាមួយ​នឹង​សា​លារាជ​ធានីភ្នំ​ពេញ​ ដើម្បី​គ្រប់​គ្រង​កាក​សំណល់ foodpanda បច្ចុប្បន្ន បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​គ្រប់គ្រង​កាក​សំណល់ តាមរយៈ​ការ​នាំយក​ធុង​សំរាម ទៅ​ចែក​ជូន​រដ្ឋបាល​ខណ្ឌ​មានជ័យ​ កាល​ពី​ចុង​ខែ​កញ្ញា​។ 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជាមួយនេះ ក៏​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​វីរសុកូវីដ ១៩ នៅកម្ពុជា តាមរយៈ​ការនាំយក​ម៉ាស់​ចំនួន​២០០ប្រអប់ អាល់កុល​១០០ដប ឆត្រ​ចំនួន​៥ និង​គូប៉ុនកុម៉្មង់អាហារ​៥០សន្លឹក (១សន្លឹក=៣ដុល្លារ) ដើម្បី​ជូន​ដល់​រដ្ឋបាល​ខណ្ឌ​មានជ័យ ផងដែរ​។ 

គិត​ត្រឹម​ពេលនេះ foodpanda បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ខណ្ឌចំនួន​៥​រួច​មកហើយ ទូ​ទាំង​រាជធានីភ្នំពេញ រួម​មាន ខណ្ឌ​បឹង​កេង​កង មានជ័យ ដូនពេញ ៧មករា និងទួល​គោក ហើយ​និង​បន្ត​នាំ​យក​អំណោយ​​ចែក​ជូន​ដល់​ខណ្ឌ​ជាច្រើន​បន្ថែម​ទៀត ដើម្បី​ចូលរួម​គាំទ្រ​សហ​គមន៍ និង​រក្សា​ធ្វើ​ឲ្យ​អាជី​វកម្ម​របស់​ពួក​គេ​រីក​ចម្រើន បើ​ទោះ​បី​ស្ថិតក្នុង​វត្តិកូវីដ ១៩ ក៏ដោយ​។

អ្នក​តំណាង​ឲ្យក្រុមហ៊ុន foodpanda បាន​ឲ្យដឹង​ថា៖ «មូលហេតុដែលយើង​ផ្តួច​ផ្តើម​ឲ្យមាន​ការ​គ្រប់គ្រង​កាក​សំណល់ ពីព្រោះ​យើង​ចង់​បង្កើត​ឲ្យ​មាន​ការ​យល់​ដឹង​​​ជា​សកល ហើយ​យើង​ចង់បំផុស​សកម្មភាព​នេះក្នុង​សហ​គមន៍ ក៏ដូច​ជា​ផ្តល់​ភាព​ងាយ​ស្រួល និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គ្រប់គ្រង​កាក​សំណល់​រឹង​ដើម្បី​សហ​គមន៍​ស្អាត និង​មាន​អនាម័យ​​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ ការផ្តោត​លើ​បរិស្ថាន​ស្អាត និង​ការ​គ្រប់គ្រង​កាកសំណល់​តែង​តែ​ជា​បេសកកម្ម​ស្នូល​ជានិច្ច​របស់ក្រុមហ៊ុន​»​។ 

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល (Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូច​ជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

  • ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ ​កំពង់​ឆ្នាំង ស្វាយរៀង និង តាកែវ​។​

សូមចុច Subscribe Channel Telegram របស់ foodpanda KH ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២០ ចំណុចដែល Ford EcoSport អាចផ្តួលគូប្រកួតប្រជែងបាន

ថ្មីៗនេះយើងសង្កេតឃើញថាទីផ្សាររថយន្ត Mini SUV ឬ Compact SUV កាន់តែមានភាពប្រកួតប្រជែងឡើង ហើយក៏មានម៉ូឌែលរថយន្ត Mini SUV មួយចំនួនទើបតែលេចវត្តមានមកប្រទេសកម្ពុជាដែរ ប៉ុន្តែ Ford EcoSport នៅតែជារថយន្ត Mini SUV ដែលទទួលបានការគាំទ្រខ្លាំងជាងគេដដែល ដោយសារតែរថយន្ត Ford EcoSport មានរូបរាងដ៍រឹងមាំ ផាសុកភាព​ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាលើសពីដៃគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែល។ ពោលគឺ Ford EcoSport នៅជារថយន្ត Mini SUV ដែលអាចឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ និងពេញនិយមពីអតិថិជនគ្រប់វ័យតែម្តង។ សម្រាប់អត្ថបទនេះដែរយើងខ្ញុំនឹងលើកយកចំណុចពិសេសទាំង ២០ នៃរថយន្ត Ford EcoSport ដែលអាចយកឈ្នះដៃគូប្រកួតប្រជែងបានមកចែកជូនប្រិយមិត្តទាំងអស់គ្នា។

១. ទំហំនៃរថយន្ត មានប្រិយមិត្តមួយចំនួនបាននិយាយថា​ រថយន្ដនេះមើលពីក្រៅទៅឃើញដូចជាតូច មិនសូវខ្ពស់នោះទេ។ តែតាមពិតទៅមិនដូច្នោះទេ សម្រាប់ទទឹងរថយន្តមានប្រវែង ១៧៦៥mm ដែលប្រវែងនេះគឺលើសពីដៃគូប្រកួតប្រជែងបាត់ទៅហើយ រីឯបណ្តោយនៃរថយន្តវិញគឺមានប្រវែងរហូតដល់ទៅ ៤៣២៥mm ឯណោះ ប៉ុន្តែអ្វីដែលអាចទាក់ចិត្តអតិថិជនខ្លាំងបំផុតនោះគឺ កម្ពស់ខ្ពស់ពីដីនៃរថយន្តនេះរហូតដល់ទៅ ២០៩mm វាពិតជាខ្ពស់ជាងរថយន្ដ Mini SUV ដទៃដែលតែងតែនិយាយថាខ្ពស់ជាង Ford Ecosport ប៉ុន្តែតាមពិតរថយន្ដដទៃទៀតមានកម្ពស់ពីដីត្រឺមតែ ២០០mm ឬក៏ទាបជាងនេះប៉ុណ្ណោះ ហើយវាក៏ជាចំណុចមួយល្អខ្លាំងក្នុងការបើកបរទាំងផ្លូវខេត្តគឺខ្ពស់ស្រឡះងាយស្រួលមើលផ្លូវខាងមុខ និងនៅក្នុងក្រុងវិញក៏ស្រួលក្នុងការចូលចត ឬឡើងចំណោតខ្ពស់ៗផងដែរ។

២. ជាចំណុចសំខាន់ដែលលោកអ្នកមិនគួរមើលរំលងនោះគឺ កម្លាំងម៉ាស៊ីន Ford Ecosport មានកម្លាំងម៉ាស៊ីន ១,០លីត្រ ក៏ពិតមែន ប៉ុន្តែរថយន្ដនេះបំពាក់ជាមួយម៉ាស៊ីនសាំងប្រភេទ EcoBoost ដែលជាម៉ាស៊ីនតែមួយគត់របស់ក្រុមហ៊ុន Ford ដែលផ្ដល់កម្លាំងខ្លាំងមែនទែនគឺអាចផលិតកម្លាំងសេសរហូតទៅដល់ ១២៥PS និងកម្លាំងរមួល ១៧០Nm បើធៀបទៅនឹងក្រុមហ៊ុនរថយន្តមួយចំនួនបានអះអាងថាម៉ាស៊ីន ១,០លីត្រ របស់ពួកគាត់មានសភាពស្ទុះប៉ុន្តែជាក់ស្តែងកម្លាំងសេះគឺមិនទាន់ដល់ ១០០ PS នៅឡើយទេ ហើយសម្រាប់រថយន្ដក្រុមហ៊ុនដទៃទម្រាំតែបានកម្លាំង ១២៥PS យ៉ាងហោចណាស់ក៏ម៉ាស៊ីន ២,០លីត្រ ៤ ស៊ីឡាំងដែរ។ ដូច្នេះការបើកបរក្នុងល្បឿនលឿនគឺមានភាពស្ទុះ និងរលូនប៉ុន្តែចំពោះរថយន្ដរបស់ក្រុមហ៊ុនដទៃដែលមានកម្លាំងម៉ាស៊ីន ១,០លីត្រ ដូចគ្នានេះ គឺថាពេលដែលជាន់ហ្គ៊ែរទៅគឺស្ទក់ មិនsmoothដូច Ford Ecosportនោះទេ ហើយថែមទាំងមានសម្លេងរំខានពីម៉ាស៊ីនទៀត។ មិនតែប៉ុណ្ណោះ Ford EcoSport ថែមទាំងគិតគូដល់បរិស្ថានផងដែរដែលបានបំពាក់មកជាមួយនឹងប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System) ដែលវាជាបំពង់ចម្រោះនៅលើកស៊ីមុំាងដែលអាចកាត់បន្ថយផ្សែងពុលចេញពីរថយន្តទៅបរិស្ថាន។

៣. ជាចំណុចដ៏សាមញ្ញមួយប៉ុន្តែបែរជារថយន្តដៃគូប្រកួតប្រជែងមិនមានបំពាក់ទៅវិញ នោះគឺ ផ្លិតទឹកអូតូ ដែលវានឹងដំណើរការពេលមានទឹកសាច​ ឬភ្លៀង។

៤. ចូលមកដល់ការរចនារូបរាងផ្នែកខាងក្នុងដ៏មានផាសុកភាព អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺដំបូលផ្នែកខាងលើស្រលះ ធំ  បើប្រៀបធៀបជាមួយរថយន្ដដទៃពេលយើងចូលមកដល់ផ្នែកខាងក្នុងគឺមិនធំស្រលះដូចទៅរថយន្ដ Ford Ecosport​ ទេ គឺដំបូលផ្នែកខាងលើរបស់ Ford EcoSport មានលក្ខណៈទូលាយស្រឡះល្អ ដែលងាយស្រួលក្នុងការចេញចូលរថយន្ត ការបើកបរផ្លូវជិតផ្លូវឆ្ងាយ បូករួមជាមួយនឹងតាបឡូស្បែកធំទូលាយ ធ្វើឲ្យអ្នកបើកបរ និងអ្នកអមដំណើរមានផាសុកភាព​ និងមិនងាយពុលឡាននោះទេ។

៥. ការប្រើប្រាស់ស្បែកទន់បែបប្រណិតនៅលើកៅអី ដែលមានជម្រើស ២ ពណ៍ដូចជាពណ៍ទឹកដោះគោ និងពណ៍ខ្មៅ។ កៅអីរបស់រថយន្ដនេះគឺប្រណិត និងមានផាសុកភាពមែនទែន។ ចំពោះរថយន្ដមួយចំនួនគឺកៅអីរបស់គេមិនធ្វើអំពីស្បែកនោះទេ គឺធ្វើអំពីក្រណាត់ពូកធម្មតាដែលងាយនឹងជក់ទឹក ឬបែកញើសពេលយើងបើកបរយូរ ហើយធ្វើឲ្យមានក្លិនមិនល្អថែមទៀតផង តែដោយឡែក Ford EcoSport កៅអីធ្វើឡើងពីស្បែកសុទ្ធដែលធ្វើឲ្យការបើកបរមានផាសុកភាព។

៦. តាបឡូស្បែកដែលខុសពីរថយន្ដដទៃដែលតាបឡូធ្វើឡើងពីជ័រដែលងាយនឹងប្រេះពេលត្រូវថ្ងៃក្ដៅខ្លាំង ដូច្នេះចំពោះតាបឡូស្បែករបស់រថយន្ដមួយនេះលោកអ្នកអស់បារម្មណ៍ជាមួយនឹងបញ្ហាដូចរថយន្ដ SUV ដទៃដែលមានតម្លៃប្រហាក់ប្រហែលហើយ។

៧. កញ្ចក់មើលក្រោយ គឺពិសេសអាចកាត់ចំណាំងផ្លាតបាន ដូច្នេះវាពិតជាជួយសម្រួលដល់ការបើកបរលោកអ្នកបានច្រើនមែនទែនគឺមិនចាំងភ្នែកខ្លាំងទោះបីជារថយន្តក្រោយបើកភ្លើងខ្លាំង ឬបើកភ្លើងហ្វាក៏ដោយ ចង់បញ្ជាក់ថាចំណុចនេះក៏រថយន្តដៃគូប្រកួតប្រជែងមិនមានបំពាក់ជូនដែរ

៨. ចង្កូតបូមអេឡិចត្រូនិច (EPAS) លោកអ្នកច្បាស់ជាធ្លាប់បើកបររថយន្ដដែលមានដៃចង្កូតតឹង និងប្រើកម្លាំងខ្លាំងពេលលោកអ្នកបើកបរ ប៉ុន្តែដោយសារ Ford Ecosport បំពាក់ជាមួយចង្កូចបូមអេឡិចត្រូនិច​ ដែលផ្ដល់ភាពងាយស្រួលក្នុងការបើកបរដែលសម្រាប់ផ្លូវក្នុងក្រុងវាមានលក្ខណៈងាយស្រួលបត់បែន ជាពិសេសសម្រាប់មិត្តៗនារីតែម្តង រីឯផ្លូវខេត្ត​ ឬបើកបរល្បឿនលឿនវានឹងជួយបន្តឹងដើម្បីឲ្យរថយន្តមានលំនឹងបន្ថែមទៀត

៩. អេក្រង់ Touch Screen ទំហំ ៨អុីញដែលផ្តល់នូវរូបភាពរស់រវើកច្បាស់ល្អ និងងាយស្រួលចុចគឺគ្រាន់តែយកម្រាមទៅចុចអូស ដូចទូរស័ព្ទ Smart Phone យើងអញ្ចឹង ដែលខុសពីរថយន្តដៃគូប្រកួតប្រជែងគឺ​ Touch Screen ផ្តល់រូបភាពមិនច្បាស់ ព្រិលៗ ហើយទាល់តែយកដៃទៅសង្កត់ទើបអាចចាប់យកចំណុចដែលយើងចង់បាន និយាយរួមគឺដូច Touch Screen ទូរស័ព្ទចាស់ៗជំនាន់មុនអញ្ចឹង។ ជាពិសេសនោះគឺមានបំពាក់មកជាមួយ SYNC 3 ជំនាន់ថ្មី ដែលមានមុខងារ Apple CarPlay, Android Auto និង Google Map ហើយងាយស្រួលភ្ជាប់ខ្លាំងមែនទែនគ្រាន់តែយកខ្សែសាកទូរស័ព្ទមកដោតជាមួយនឹងរថយន្ត USB នេះវានឹងស្គាល់ភ្លាមតែម្តង។

១០. បំពាក់មកជាមួយកាមេរ៉ាដែលមានខ្សែគំនូស ពណ៍សរេតាមចង្កូត និងអាចពង្រីកបង្រួមបាន ដែលផ្តល់ជូននូវរូបភាពច្បាស់ត្រជាក់ភ្នែក ដែលខុសពីរថយន្តដៃគូប្រកូតប្រជែងដែលមិនមានខ្សែគំនូសរេតាមចង្កូត និងមិនអាច Zoom បានទៀត រីឯរូបភាពក៏មិនសូវច្បាស់ដែរ

១១. សេនសឺជុំវិញរហូតដល់ទៅ ៨ គ្រាប់ឯណោះ គឺ ៤ ផ្នែកខាងមុខ​ និង ៤ ផ្នែកខាងក្រោយ ដែលក្រុមហ៊ុនរថយន្ដមួយចំនួនមានត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ។  ជាពិសេសនោះគឺវាលោតបង្ហាញនៅលើអេក្រង់ Touch Screen នេះផ្ទាល់តែម្តង ដែលវាលោតចេញជា ៣ ពណ៍គឺពណ៍បៃតង ទឹកក្រូច និងពណ៍ក្រហមនៅពេលដែលឧបសគ្គកាន់តែគៀក ដែលនេះប្រៀបដូចជាវិញ្ញាណអញ្ចឹង​ គឺខុសពីរថយន្តដៃគូប្រកួតប្រជែងគឺបានត្រឹមលោតនៅលើកុងទ័រ ហើយចាប់យកឧបសគ្គ និងបង្ហាញទិន្នន័យមិនល្អដូច Ford EcoSport ទេ។

១២. មានកន្លែងផ្ទុកសម្ភារៈរហូត ២៥ កន្លែង ដែលយើងឃើញសូម្បីតែនៅក្រោមតាបឡូនេះក៏អាចដាក់បាន និងកន្លែងដែលអតិថិជនមួយចំនួនមិនបានដឹងនោះគឺ ក្រោមកៅអីអ្នកអង្គុយផ្នែកខាងមុខក៏អាចដាក់អីវ៉ាន់បានដែរ។

១៣. ឃ្លុបខាងក្រោយធំទូលាយអាចផ្ទុកអីវ៉ាន់បានច្រើន លើសពីនេះទៅទៀត កៅអីជួរទីពីរអាចបត់បានផងដែរ ងាយស្រួលផ្ទុកសម្ភារៈបានកាន់តែច្រើន ដែលរថយន្ដដទៃមានទំហំប៉ុនគ្នាមិនអាចបត់បាននោះទេ ម្យ៉ាងទៀតកន្លែងដាក់សម្ភារៈក៏មិនធំទូលាយដូច Ford EcoSport ដែរ

១៤. ទម្រដាក់អីវ៉ាន់ផ្នែកខាងក្រោយមានភាពរឹងមាំអាចផ្ទុកអីវ៉ាន់បានច្រើន មិនដូចរថយន្តដៃគូប្រកួតប្រជែងនោះទេដែលប្រើប្រាស់ជាប្រភេទសាច់ក្រណាត់ធម្មតា​ និងទន់ខ្លាំង មិនអាចផ្ទុកអីវ៉ាន់បាន។

១៥. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន ៦ គ្រាប់ដែលសងខាងជាប្រភេទវាំងននវែងពីមុខដល់ក្រោយ ជាក់ស្តែងវាមានដល់ទៅ 8 គ្រាប់ឯណោះតែសម្រាប់ភាសាបច្ចេកទេសគឺរាប់តែ ៦ ទេ ដែលសងខាងជាប្រភេទវាំងនននេះគឺរាប់តែម្ខាង ១ តែដៃគូប្រកួតប្រជែងរាប់ម្ខាង ២។

១៦. កាន់តែផ្តល់សុវត្ថិភាពបន្ថែមជូនដល់អតិថិជននោះគឺស្ទើរគ្រប់ម៉ូឌែលនៃរថយន្ត Ford សុទ្ធតែបានបំពាក់មកជាមួយនឹងដែកថែបដែលបង្កប់ក្នុងទា្វរ (Side Impact Beam Bar) ដែលអាចការពារលោកអ្នកពីការប៉ះទង្គិចផ្សេងៗបានយ៉ាងល្អ។

១៧. ល្បឿននៃរថយន្តនេះវិញគឹថារថយន្ដនេះពិតជាស្ទុះមែនទែន ដោយគ្រាន់តែយកជើងគងទៅលើហ៊្គែរបន្តិចទេ មិនចាំបាច់ខំជាន់បង្ខំ។ ដូច្នេះវាពិតជាងាយស្រួលសម្រាប់លោកអ្នកក្នុងការបើកបរផ្លូវលាត ជាពិសេសសម្រាប់ការជែង ដោយសាររថយន្ដនេះពិតជាមានលំនឹង និងស្ងាត់ល្អ។

១៨. បន្ថែមពីនេះទៅទៀតរថយន្ដនេះក៏មាននូវប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត ដែលលោតចេញជាសីតុណ្ភភាពអង់ហ្សាសេ (OC) ច្បាស់ៗងាយស្រួលសារេដែលធ្វើឲ្យកាន់តែមានផាសុកភាពពេលបើកបរ

១៩. ប្រព័ន្ធហ្វ្រាំង ABS, EBD និងប្រព័ន្ធទប់លំនឹងរថយន្ដពេលបើកបរលើផ្លូវកោងរអិល និងបញ្ចៀសការក្រឡាប់

២០. ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត​ ដែលជួយទប់លំនឹងរថយន្តលោកអ្នកកុំឲ្យរអិលថយក្រោយពេលឈប់នៅទីខ្ពស់ និងចោត ដែលទាំងនេះសុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបដែលអាចជួយសម្រួលដល់ការបើកបររបស់លោកអ្នក។

ជាសរុបមកវិញរថយន្ត Ford​ ​EcoSport នៅតែនាំមុខគេក្នុងទីផ្សាររថយន្ត Mini SUV ក្នុងប្រទេសកម្ពុជាដោយសារតែវាមានចំណុចពិសេសទាំង ២០ នេះលើសពីរថយន្តដែលជាដៃគូប្រកួតប្រជែង ដូច្នេះលោកអ្នកគួរពិចារណាជាមួយនឹងរថយន្ត Ford EcoSport នេះដែលមានសមត្ថភាពលើសគេ ប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាដែលអាចជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងល្អ។ សម្រាប់តម្លៃវិញត្រឹមតែជាង ២ម៉ឺនដុល្លា​តែប៉ុណ្ណោះ សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេគឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $១៩៧ ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $៥ ៥៨០ តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ ២-៣ ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បាន តាមតម្រូវការ។ ជាពិសេសនោះគឺរថយន្តមាននៅ​ក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម មិនចាំបាច់រង់ចាំយូរដូចក្រុមហ៊ុនដទៃដែលចាំរហូតដល់ទៅជាងកន្លះឆ្នាំ ឬមួយឆ្នាំនោះទេ។ ជាមួយនឹងជម្រើស ៧ពណ៍ដូចជា​៖ ​ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។ រថយន្ត Ford EcoSport ត្រូវបានដាក់តាំងនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដូច្នេះបើលោកអ្នកចង់ជ្រាបច្បាស់បន្ថែមសូមអញ្ជើញមកសាកសួរព័ត៍មានក៏ដូចជា បើកបរសាកល្បងជាមួយរថយន្តនេះនៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិបត្តិឈីប ធ្វើឲ្យឡាន SUV ថ្មីរបស់ Maserati ត្រូវពន្យារពេលប្រកាសចេញ

កាលពីមួយខែមុន ក្រុមហ៊ុន Maserati បានប្រកាសថាការប្រកាសចេញរថយន្ត Grecale ជាផ្លូវការ នឹងធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៉ីតាលី នាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។

ប៉ុន្តែគួរសោកស្ដាយ ដោយសារតែវិបត្តិឈីបសកល បានបង្ខំឲ្យក្រុមហ៊ុនអ៉ីតាលីមួយនេះ​ត្រូវពន្យារពេលការប្រកាសចេញរថយន្ត SUV ថ្មីរហូតដល់និទារឃរដូវ (ចន្លោះខែមីនា ដល់ខែមិថុនា)ឆ្នាំ២០២២ជំនួសវិញ។

ការដែល Maserati មានបំណងចង់ប្រកាសចេញរថយន្តថ្មីនៅខែវិច្ឆិកាខាងមុខនេះ មានន័យថាការអភិវឌ្ឍន៍​រថយន្ត Grecale បានចប់សព្វគ្រប់ហើយ ប៉ុន្តែដោយវិបត្តិខ្វះខាតឈីប ទើបធ្វើឲ្យ Maserati មិនទាន់អាចចាប់ផ្ដើមផលិតរថយន្តនេះបាននៅឡើយ។

គួរដឹងថា Grecale នឹងជារថយន្ត SUV ទីពីររបស់ Maserati ដែលនៅស្ថិតនៅក្រោមរថយន្ត Levante។ វានឹងប្រើប្រាស់គ្រោងឆ្អឹង Giorgio ដូចដែលមានប្រើលើរថយន្ត Alfa Romeo Stelvio ហើយរំពឹងថានឹងមានជម្រើសប្រើប្រេងសាំង, Hybrid និងជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធថែមទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+