ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling ចេញឡាន SUV ថ្មីមួយទៀត តម្លៃតែជាង១ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្ត Wuling ដែលល្បីឈ្មោះតាមរយៈរថយន្តអគ្គិសនីខ្នាតតូច Hong Guang EV ដែលមានតម្លៃធូរថ្លៃនោះ ពេលនេះបានបង្ហាញចេញរថយន្ត SUV ថ្មីមានឈ្មោះថា Asta ជាមួយតម្លៃលក់ខ្ទង់ជាង១ម៉ឺនដុល្លារនៅប្រទេសចិន។

រថយន្ត Wuling Asta នេះមានទំហំប្រវែង៤៥៩៤ម.ម ទទឹង១៨២០ម.ម កម្ពស់១៧៤០ម.ម និងប្រវែងពីកង់មុខទៅកង់ក្រោយ២៧៥០ម.ម ដែលទំហំនេះគឺប្រហាក់ប្រហែលនឹងរថយន្ត Chevrolet Equinox ដែរ។

នៅផ្នែកខាងក្នុងមានប្រើប្រាស់រចនាបថពីរពណ៌ ដោយមានអេក្រង់កម្សាន្តទំហំ១០,២៥អ៊ីញ, មានកុងទ័រប្រភេទឌីជីថល, មានភ្លើងពណ៌ខាងក្នុង និងមានប្រើប្រាស់ឈើលើផ្នែកមួយចំនួន ហើយថែមទាំងមានដំបូលកញ្ចក់ដ៏ធំផងដែរ។

Wuling Asta ដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ១៤៥សេះ ដែលមានជម្រើសប្រអប់លេខដៃ ឬប្រអប់លេខស្វ័យប្រវត្តិ។ ចំពោះតម្លៃលក់នៅប្រទេសចិនគឺមានចាប់ពីប្រមាណ ១០ ៩៧៤ដុល្លារ ដល់ប្រមាណ ១៥ ៤៣៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានតម្លៃ១ម៉ឺនដុល្លាររបស់ Hyundai ត្រឹមមួយថ្ងៃមានអ្នកកក់ជិត២ម៉ឺនគ្រឿង

រថយន្ត Hyundai Casper ដែលជារថយន្ត SUV តូចជាងគេបំផុតរបស់ក្រុមហ៊ុន ទទួលបានការកុម្ម៉ង់ទិញជិត ១៩ ០០០ដុល្លារ គ្រឿង ក្នុងរយៈពេលត្រឹមមួយថ្ងៃនៅទីផ្សារប្រទេសកូរ៉េខាងត្បូង។

ចំណុចទាក់ទាញធំបំផុតរបស់រថយន្តនេះគឺដោយសារតែមានតម្លៃធូរ ដោយតម្លៃរបស់វាគឺមានចាប់ពីប្រមាណ ១១ ៨៦០ដុល្លារ រហូតដល់ថ្លៃបំផុតគឺ ១៦ ០១០ដុល្លារ។ ក្នុងពេល២៤ម៉ោងដំបូង មានអ្នកកុម្ម៉ង់ទិញ ១៨ ៩៤០គ្រឿង ដែលវាបានក្លាយជារថយន្ត Hyundai ប្រើម៉ាស៊ីនពីស្តុងដែលមានអ្នកកុម្ម៉ង់ទិញច្រើនជាងគេ។

មិនមែនតែតម្លៃនោះទេដែលទាក់ទាញ រថយន្តនេះក៏មានបំពាក់នូវកៅអីអង្គុយចំនួនបួនដែលមានទំហំធំទូលាយគួរសម, មានអេក្រង់កម្សាន្តទំហំ៨អ៊ីញ ដែលមានមុខងារបញ្ជាដោយសំឡេង និងមុខងារនាំផ្លូវ, មានប្រភេទបើកបរច្រើនប្រភេទ និងមានមុខងារសុវត្ថិភាពដូចជាពោងសុវត្ថិភាពចំនួន៧ និងមុខងារព្រមានពីការប៉ះទង្គិចខាងមុខផងដែរ។

ជម្រើសម៉ាស៊ីនរបស់រថយន្ត Casper មានចំនួនពីរប្រភេទគឺប្រភេទចំណុះ១,០លីត្រ កម្លាំង ៧៥សេះ និងមួយទៀតចំណុះ១,០លីត្រដូចគ្នាជាប្រភេទ Turbocharged ដែលផ្ដល់កម្លាំងបាន ៩៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Fiat 500X Dolcevita ឆ្នាំ២០២២ ចេញលក់លើទីផ្សារអង់គ្លេស ជាមួយតម្លៃជាង ៣ម៉ឺនដុល្លារ

កាលពីប៉ុន្មានខែកន្លងទៅ Fiat បានធ្វើការបង្ហាញចេញនូវរថយន្ត Fiat 500X Dolcevita ឆ្នាំ២០២២ ជាផ្លូវការ ខណៈពេលនេះវាមានវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសអង់គ្លេស ជាមួយការផ្តល់នូវភាពទូលាយផ្នែកខាងក្រោយ និងដំបូលខាងលើទំហំធំសម្រាប់អ្នកដំណើរផងដែរ។

ជាក់ស្តែងដំបូលខាងលើ វានឹងប្រើពេលបើកឡើងក្នុងរយៈពេល ១៥វិនាទី និងបើកឡើងនៅល្បឿនចាប់ពី ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាផ្តល់នូវជម្រើសពណ៌នៃដំបូលនេះចំនួន ៣គឺ ខ្មៅ, ប្រផេះ និងក្រហម។ បន្ថែមពីនេះវាបំពាក់ជាមួយ អេក្រង់កម្សាន្តទំហំ ៧អ៊ីញ, ចង្កៀងមុខ LED DRL, ថាសកង់ទំហំ ១៧-១៩អ៊ីញ និងដៃចង្កូតស្បែក។

សម្រាប់ទីផ្សារអង់គ្លេស ផ្តល់នូវជម្រើសម៉ាស៊ីនសាំង ២ប្រភេទគឹ Entry-level បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង Turbocharged មានកម្លាំង ១១៨សេះ និងជម្រើស ១,៣លីត្រ កម្លាំង ១៤៨សេះ។

Fiat 500X Dolcevita ឆ្នាំ២០២២ ផ្តល់នូវជម្រើស ៣ម៉ូឌែលរួមមាន៖ Connect, Cross និង Sport Grade។ សម្រាប់ម៉ូឌែល Connect មានតម្លៃចាប់ពី ៣៣ ០៧០ដុល្លារ, Cross ចាប់ពី ៣៥ ៥៦៤ដុល្លារ និងប្រភេទខ្ពស់បំផុត Sport មានតម្លៃចាប់ពី ៣៧ ៦៣៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Acura NSX Type S ឆ្នាំ២០២២ លក់ដាច់អស់ក្នុងរយៈពេល ២៤ម៉ោង

រថយន្ត Acura NSX Type S ឆ្នាំ២០២២ គឺជាជំនាន់ទីពីរនៃ NSX Type S ដែលជំនាន់ដំបូងបានប្រកាសចេញកាលពីឆ្នាំ២០១៦ ដោយឆ្នាំនេះវានឹងមានផលិតត្រឹមតែ ៣៥០គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ ៣០០គ្រឿងគឺសម្រាប់ដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក ៣០គ្រឿងសម្រាប់ទីផ្សារជប៉ុន។

យោងតាមគេហទំព័រ Motor1 បាននិយាយថា NSX Type S ឆ្នាំ២០២២ ទាំង៣០០គ្រឿងសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ត្រូវបានកក់អស់ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានដាក់លក់។​ បុគ្គលិកម្នាក់ដែលពុំបញ្ចេញឈ្មោះបាននិយាយថា ពេលនេះមានមនុស្សរាប់រយនាក់ផ្សេងទៀតកំពុងស្ថិតក្នុងបញ្ជីនៃការរង់ចាំ បើសិនករណីនរណាម្នាក់គ្រាន់តែកក់ហើយមិនទិញ។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិច រថយន្ត Acura NSX Type S មានតម្លៃ ១៦៩ ៥០០ដុល្លារ ដោយបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៣ ដែលបង្កើតកម្លាំងបានសរុប ៦០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ភីកអាប់ F-150 Hennessey Venom 775 ខ្លាំងជាង Ram 1500 TRX ទៀត!

ក្រុមហ៊ុន Hennessey Performance បានដាក់បង្ហាញចេញនូវភីកអាប់ថ្មីដែលបានបំពាក់គ្រឿង Venom 775 គឺ Ford F-150 ឆ្នាំ២០២១។

រថយន្តភីកអាប់ Ford F-150 Hennessey Venom 775 នេះ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ twin-supercharger ដែលមានកម្លាំងរហូតដល់ទៅ ៧៧៥សេះ និងកម្លាំងរមួល ៩២៨ញ៉ូតុនម៉ែត្រ ខណៈដែលម៉ាស៊ីនដើមមានកម្លាំងត្រឹម ៤០០សេះប៉ុណ្ណោះ។

ក្រៅពីបានអាប់ដេតទៅលើម៉ាស៊ីន ភីកអាប់ខាងលើនេះក៏ទទួលបានការអាប់ដេតមួយចំនួនទៀត ពាក់ព័ន្ធជាមួយនឹងធុងទឹក air-to-water intercooler, dual core intercooler, high flow intercooler pump, ប្រព័ន្ធ air filtration system, supercharger pulley, heavy duty tensioner, ប៊ុយហ្ស៊ីថ្មី និង ប្រព័ន្ធ fuel system ជាដើម។

តាមរយៈការអាប់ដេតជាច្រើនខាងលើ អនុញ្ញាតឲ្យរថយន្ត F-150 Hennessey Venom 775 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយនឹង Ram 1500 TRX គឺឈ្នះដាច់តែម្តង ព្រោះភីកអាប់នេះមានកម្លាំងត្រឹម ៧០២សេះ និងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

សូមបញ្ជាក់ថា រថយន្ត Ford F-150 Hennessey Venom 775 នឹងត្រូវដាក់លក់ក្នុងតម្លៃចន្លោះពី ៩០ ០០០ដុល្លារ ដល់ ១១០ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Tesla Model Y ធ្វើតេស្តចាក់អន្ទង់ លក្ខណៈគួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

Tesla Model Y បានបង្ហាញថា វាគឺជារថយន្តអគ្គិសនីដែលមានសមត្ថភាពអស្ចារ្យ ក៏ដូចជាសុវត្ថិភាពខ្ពស់មួយដែរ។

នៅក្នុងការធ្វើតេស្តថ្មីៗនេះដោយ គេហទំព័រ km77.com បានបង្ហាញគថា រថយន្ត Tesla Model Y បានទទួលជោគជ័យក្នុងលទ្ធផលល្អនៅក្នុងគ្រប់វិញ្ញាសារទាំងអស់។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ Model Y អាចឆ្លងផុតការធ្វើតេស្ត moose test នៅល្បឿនរហូតដល់ទៅ ៨៣គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត Tesla Model Y Performance ដែលត្រូវបានគេយកមកធ្វើតេស្តខាងលើ មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង ដែលបង្កើតកម្លាំងបានសរុប ៤៥៦សេះ និងកម្លាំងរមួល ៦៣៩ញ៉ូតុនម៉ែត្រ។ វាបំពាក់អាគុយអគ្គិសនីទំហំ ៧៥គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ ៣០៣ម៉ាយ៍ ឬ ៤៨៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Astor ឡាន SUV ថ្មីបងប្អូនរបស់ MG ZS

MG Astor គឺជារថយន្ត SUV ថ្មីរបស់ក្រុមហ៊ុន MG សម្រាប់ដាក់លក់នៅទីផ្សារប្រទេសឥណ្ឌា ដែលវាគឺត្រូវបានវិវត្តន៍ចេញពីរថយន្ត MG ZS មានបំពាក់នូវជំនួយការបើកបរទំនើប និងមុខងារទំនើបៗមួយចំនួន។

រថយន្ត MG Astor នេះមានរូបរាងខុសពី MG ZS នៅលើផ្ទាំងប៉ាណាខាងមុខ, ការប្រើប្រាស់យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, ផ្នែកខាងក្រោយមានរចនាបថថ្មី និងមានបំពង់ស៊ីម៉ាំងបញ្ឆោតចំនួនពីរផងដែរ។

MG Astor មានទំហំប្រវែង ៤៣២៣ម.ម ទទឹង ១៨០៩ម.ម និងកម្ពស់ ១៦៥០ម.ម ប្រៀបនឹង MG ZS គឺមិនខុសគ្នាប៉ុន្មាននោះទេដែល ZS មានទំហំប្រវែង ៤៣១៣ម.ម ទទឹង ១៨០៩ម.ម និងកម្ពស់ ១៦៤៨ម.ម។

ចំពោះផ្នែកម៉ាស៊ីនរបស់វាមានពីរជម្រើស គឺជម្រើសម៉ាស៊ីន ១,៤លីត្រ Turbo ផលិតកម្លាំងបាន ១៣៦សេះ និងជម្រើស ១,៥លីត្រ ផលិតកម្លាំងបាន ១០៧សេះ។

គួរដឹងថា Astor គឺជារថយន្ត SUV ដំបូងគេនៅឥណ្ឌាដែលមានជំនួយការបើកបរសិប្បនិម្មិត និងបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតពីរ។ វាមាននូវមុខងារ adaptive cruise control, automatic emergency braking, front-rear collision warning, lane departure warning, lane keeping and lane change assist, speed warning, blind spot warning និង intelligent headlight control ផងដែរ។

នៅទីផ្សារឥណ្ឌា MG Astor នឹងជាគូប្រជែងថ្មីរបស់ Hyundai Creta និង Kia Seltos ខណៈដែលតម្លៃលក់នៅមិនទាន់ប្រកាសចេញនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនបាច់ប្រើសោ ឡានអគ្គិសនី Genesis GV60 អាចដោះសោដោយស្កេនមុខ

Genesis នឹងចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា Face Connect ដែលមានសមត្ថភាពចំណាំផ្ទៃមុខ អាចឲ្យទ្វាររថយន្តបើក និងចាក់សោ ដោយមិនបាច់ប្រើប្រាស់ Smart Key នោះឡើយ។

បច្ចេកវិទ្យា Face Connect នេះមានបង្កប់នូវកាមេរ៉ា NIR លើសរសររថយន្ត ដែលវា​ត្រូវបានគេបង្កើតឡើងជាមួយនឹងសមត្ថភាពដែលអាចដំណើរការបាននៅក្រោមពន្លឺជាច្រើនបែប រួមទាំងនៅពេលងងឹតផងដែរ។ បច្ចេកវិទ្យានេះអាចកំណត់មុខបានចំនួនពីរ និងអាចកំណត់អត្តសញ្ញាណសម្រាប់មុខនីមួយៗទៀតផង។

ជាមួយបច្ចេកវិទ្យានេះវាអាចផ្លាស់ប្ដូរដោយស្វ័យប្រវត្តិទៅតាមទម្រង់មុខនីមួយៗ ដែលអាចផ្លាស់ប្ដូរទម្ងន់កៅអីអង្គុយ និងចង្កូតសម្រាប់ផ្ទៃមុខនីមួយ។ បន្ថែមពីនេះមុខងារ HUD, កញ្ចក់ឆ្វេងស្ដាំ និងប្រព័ន្ធកម្សាន្តក៏នឹងត្រូវផ្លាស់ប្ដូរស្វ័យប្រវត្តិបានផងដែរ។

បច្ចេកវិទ្យា Face Connect អាចឲ្យម្ចាស់រថយន្តទុកសោ Smart Key នៅក្នុងរថយន្ត រួចចាក់សោរថយន្តដោយប្រើប្រាស់មុខងារចំណាំផ្ទៃមុខ ដោយមិនបាច់ត្រូវយកសោតាមខ្លួននោះទេ។

បច្ចេកវិទ្យានេះនឹងត្រូវដំណើរការទន្ទឹមគ្នាជាមួយនឹងប្រព័ន្ធស្កេនម្រាមដៃ ដែល Genesis បានបង្ហាញចេញកន្លងមក។ ត្បិតថាម្ចាស់ឡានអាចដោះសោរថយន្តជាមួយផ្ទៃមុខ ប៉ុន្តែត្រូវស្កេនម្រាមដៃមួយតង់ទៀតដើម្បីបញ្ឆេះរថយន្ត និងបើកចេញទៅមុខ។

រថយន្ត GV60 នឹងជារថយន្ត Genesis ដំបូងគេដែលមានបំពាក់នូវបច្ចេកវិទ្យា Face Connect ហើយវានឹងបង្ហាញវត្តមានលើរថយន្តម៉ូដែលបន្តបន្ទាប់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

PTT និង Foxconn នឹងបោះទុនរួមគ្នាប្រហែល ២ពាន់លានដុល្លារ បង្កើតរោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ

បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីខែឧសភាកន្លងទៅ ក្រុមហ៊ុនប្រេងរបស់ប្រទេសថៃ PTT Plc និងក្រុមហ៊ុនផលិតផលិតគ្រឿងអេឡិចត្រូនិចរបស់តៃវ៉ាន់ Foxconn ឥឡូវនេះបានចាប់ដៃគ្នាបណ្តាក់ទុនទឹកប្រាក់ប្រហែល ១ទៅ២ពាន់លានដុល្លារ ក្នុងការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅច្រករបៀងសេដ្ឋកិច្ចខាងកើតនៃប្រទេសថៃ។

គម្រោងនៃការបង្កើតរោងចក្រនេះ វានឹងដើរតួរនាទីប្រតិបត្តិការពីដើមដល់ចប់​ ដោយការរចនា ការផលិត ការតម្លើង និងការផលិតសមាសធាតុសំខាន់ៗសម្រាប់រថយន្តអគ្គិសនីផងដែរ។ ជាមួយគ្នានេះរោងចក្រនោះក៏មានគោលដៅផលិតដំបូងកំនត់ត្រឹមចំនួន ៥០ ០០០គ្រឿងក្នុងមួយឆ្នាំ និងកើនឡើងដល់ ១៥០ ០០០គ្រឿងនៅឆ្នាំបន្ទាប់ទៀតផងដែរ។

រោងចក្រថ្មីនេះពុំទាន់ត្រូវបានបង្ហាញឈ្មោះនៅឡើយនោះទេ រីឯការចុះបញ្ជីកម្មសិទ្ធបញ្ញាត្រូវបានរំពឹងថានឹងចំនាយប្រហែល ៩៧លានដុល្លារ(៣,២២ពាន់លានដុល្លារ)  និងបញ្ចប់នៅចុងត្រីមាសទី៤ ឆ្នាំនេះផងដែរ។ ចំណែកការសម្រេចចិត្តវិនិយោគចុងក្រោយរបស់ពួកគេនឹងត្រូវធ្វើឡើងនៅឆមាសទីពីរនៃឆ្នាំក្រោយ។

ក្រុមហ៊ុន PTT នឹងវិនិយោគលើក្រុមហ៊ុនថ្មីនេះតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Arun Plus របស់ខ្លួន ខណៈក្រុមហ៊ុន Foxconn នឹងឆ្លងកាត់ការវិនិយោគអន្តរជាតិតាមរយៈ Lin Yin។ ដោយ Arun Plus កាន់កាប់ភាគហ៊ុន ៦០ ភាគរយ ហើយ Foxconn ទទួលបាន ៤០ ភាគរយដែលនៅសល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Lexus LX570 ឆ្នាំ២០២២ ចេញលក់ក្នុងប្រទេសវៀតណាម ខ្ទង់ ២០ម៉ឺនដុល្លារ

ក្រុមហ៊ុន Land Rover Vietnam បានធ្វើការបញ្ចេញជាផ្លូវការនូវរថយន្ត SUV ៧កៅអីរបស់អង់គ្លេសនោះគឺរថយន្ត Land Rover Discovery។

សម្រាប់ទីផ្សារប្រទេសវៀតណាម Land Rover Discovery ផ្តល់នូវជម្រើស ៣ម៉ូឌែលគឺ S P300, SE P300 និង SE P360 ដោយមានតម្លៃចាប់ពី ៤ ៥៣៩ លានដុង(១៩៩ ៣៦៤ដុល្លារ) ដល់ ៥ ៦៥៩លានដុង(២៤៨ ៧៧០ដុល្លារ)។ រថយន្ត Land Rover Discovery ឆ្នាំ២០២២ ត្រូវបានគេស្គាល់ថាជាគូរប្រជែងរថយន្ត Mercedes-Benz GLS-Class, BMW X7 និង Lexus LX570។

ចំពោះម៉ូឌែល P300 បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged I4 មានកម្លាំង ២៩៦សេះ និងកម្លាំងបង្វិល ៤០០ញ៉ូតុនម៉ែត្រ វាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៦,៥នាទី និងមានល្បឿនអតិបរមា ២០៩គ.ម/ម៉។ ចំនែកម៉ូឌែល P360 ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០លីត្រ Turbocharged I6 ផ្គួបជាមួយប្រព័ន្ធបច្ចេកវិទ្យា Mild-hybrid ទំហំ ៤៨V ផលិតកម្លាំងបាន ៣៥៥សេះ និងកម្លាំងបង្វិល ៥០០ញ៉ូតុនម៉ែត្រ វាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៧,៣នាទី និងមានល្បឿនអតិបរមា ២០១គ.ម/ម៉។

សម្រាប់ប្រព័ន្ធជើងក្រោមនៃរថយន្តនេះ វាបានបំពាក់ជាមួយ Air Suspension, Adaptive Dynamic adaptive Suspension, Terrain Response custom terrain mode និងប្រព័ន្ធបើកបរប៉ុងពីរ 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+