ផ្ទាំងផ្សាយពាណិជ្ជកម្ម

១០ប្រទេសនេះ លក់ឡាន Tesla Model S ថោកជាងគេ

ផ្អែកតាមការស្រាវជ្រាវមួយរបស់ carinsurance.ae បានបង្ហាញថាបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានលក់រថយន្ត Tesla Model S ធូរថ្លៃជាងគេនោះ គឺប្រទេសអេស្ដូនៀរ ដែលលទ្ធផលនេះគឺចេញពីការសិក្សាតម្លៃលើទីផ្សារចំនួន៣០ផ្សេងគ្នា។

សហរដ្ឋអាមេរិកមានលក់រថយន្ត Tesla Model S ក្នុងតម្លៃចាប់ផ្ដើមពី ៧៩ ៩៩០ដុល្លារ (បច្ចុប្បន្នឡើងថ្លៃដល់ ៨៩ ៩៩០ដុល្លារ) ខណៈដែលប្រទេសអូស្តូនៀរមានដាក់លក់រថយន្តអគ្គិសនីនេះក្នុងតម្លៃ ៩០ ៦៦៥ដុល្លារ។

ប្រទេសបន្ទាប់នោះគឺប្រទេសកាណាដាជាមួយតម្លៃលក់ ៩៣ ៥៥៣ដុល្លារ, ប្រទេសជប៉ុនលក់តម្លៃ ៩៧ ៥១២ដុល្លារ, ប្រទេសន័រវែសលក់តម្លៃ ៩៧ ៥៤៤ដុល្លារ, ប្រទេសមិចស៊ីកូលក់តម្លៃ ៩៩ ៨៧៩ដុល្លារ, កូរ៉េខាងត្បូងលក់តម្លៃ ១០១ ៦២៤ដុល្លារ, អាល្លឺម៉ង់លក់តម្លៃ ១០៣ ៩៥៤ដុល្លារ, ប៉ូឡូញលក់តម្លៃ ១០៤ ៦៥៦ដុល្លារ និងប្រទេសលុចហ្សំបួរលក់តម្លៃ ១០៥ ១៤៩ដុល្លារ។

គួរដឹងថាប្រទេសដែលលក់រថយន្ត Tesla Model S ថ្លៃជាងគេគឺប្រទេសអ៉ីស្រាអែល ដែលលក់រថយន្តនេះក្នុងតម្លៃដល់ទៅ ១៤៧ ៦៨៩ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ពឹងពាក់លើឡានពីរម៉ូដែលនេះ ក្នុងការដណ្ដើមចំណែកទីផ្សារនៅអឺរ៉ុប

Toyota បានដាក់ក្ដីសង្ឃឹមលើរថយន្ត SUV ខ្នាតតូចថ្មីចំនួនពីរក្នុងការបង្កើនចំណែកទីផ្សារនៅអឺរ៉ុប ដោយក្នុងនោះមានរថយន្ត Yaris Cross និងរថយន្តដែលជាអ្នកស្នងតំណែងរថយន្ត Aygo ផងដែរ។

រថយន្ត Yaris Cross ដែលជាប្រភេទ B-SUV បានបង្ហាញវត្តមានកាលពីខែមេសាឆ្នាំ២០២០ ហើយវានឹងចាប់ផ្ដើមការផលិតឆាប់ៗនេះនៅរោងចក្រប្រទេសបារាំង។

នៅក្នុងឆ្នាំ២០២០ ទីផ្សារ B-SUV នៅអឺរ៉ុបត្រូវបាននាំមុខដោយរថយន្ត Renault Captur (១៧៧ ៥៥៦គ្រឿង), Volkswagen T-Roc (១៥៨ ៧៧៦គ្រឿង) និងរថយន្ត Peugeot 2008 (១៥៦ ១៥០គ្រឿង)។ Toyota រំពឹងថារថយន្ត Yaris Cross នឹងអាចលក់ចេញបាន ១៥ម៉ឺនគ្រឿងនៅឆ្នាំ២០២២ ដែលអាចស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង៥ លើទីផ្សាររថយន្ត B-SUV នៅអឺរ៉ុប។

ចំណែករថយន្ត SUV ខ្នាតតូចទីពីរគឺអ្នកស្នងតំណែងរថយន្ត Aygo ជាប្រភេទរថយន្ត A-Segment ធ្លាប់បានបង្ហាញវត្តមានក្នុងនាមជា Concept ម៉ូដែល Aygo X Prologue Concept កាលពីខែមីនា ឆ្នាំ២០២១។

ជាមួយរថយន្តថ្មីពីរម៉ូដែលនេះ Toyota មានសុទិដ្ឋិនិយមចំពោះអនាគតរបស់ខ្លួននៅលើទីផ្សារអឺរ៉ុប ហើយថ្មីៗនេះ Toyota បានកែសម្រួលគោលដៅលក់របស់ខ្លួនសម្រាប់ទីផ្សារអឺរ៉ុបគឺ ១,២លានគ្រឿងសម្រាប់ឆ្នាំ២០២១ (ឡើងពី ១,១លានគ្រឿង) និង ១,៥លានគ្រឿងសម្រាប់ឆ្នាំ២០២៥ (ឡើងពី ១,៤លានគ្រឿង)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការការពារសុវត្ថិភាពរបស់អតិថិជន និងកញ្ចប់ប្រម៉ូសិនពិសេស របស់មជ្ឍមណ្ឌលថែទាំ និងជួសជុលរថយន្តដឹកទំនិញ ISUZU

ក្រុមហ៊ុន ខេ (ខេមបូឌា) បានប្រកាន់ខ្ជាប់នូវវិធីទប់ស្កាត់ជំងឺកូវីដ-១៩ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួង  សុខាភិបាលជានិច្ច ដើម្បីធានានូវសុវត្ថិភាព ដល់អតិថិជន​ និងបុគ្គលិកទាំងអស់។​ សូមចូលមើលវីឌីអូខាងក្រោម៖

សម្រាប់អតិថិជនដែលយករថយន្តដឹកទំនិញ ISUZU ​ មកត្រួតពិនិត្យនៅមជ្ឍមណ្ឌលថែទាំ​ និងជួសជុលរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) យើងខ្ញុំមានកន្លែងសម្រាប់ឲ្យលោកអ្នកអង្គុយរងចាំយ៉ាងធំទូលាយ មានម៉ាស៊ីនត្រជាក់ មានផាសុខភាព និងមានបម្រើភេសជ្ជ:ផ្សេងៗ។

លើសពីនេះមជ្ឍមណ្ឌលក៏​មានការផ្តល់ជូនកញ្ចប់ប្រម៉ូសិនយ៉ាងពិសេសដូចខាងក្រោម៖

  • កញ្ចប់ប្រម៉ូសិនទី ១ ៖ បញ្ចុះតំលៃ ១០% លើគ្រឿងបន្លាស់ជាង​ ១ ០០០​​ មុខ!

គ្រឿងបន្លាស់របស់មជ្ឍមណ្ឌល សុទ្ធតែនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់ ធានាលើគុណភាពរបស់គ្រឿងបន្លាស់​ និងតំលៃសមរម្យ មិនតែប៉ុនោះមានការផ្តល់ជូនការត្រួតពិនិត្យរថយន្តដឹកទំនិញដោយឥតគិតថ្លៃទៀតផង។

  • កញ្ចប់ប្រម៉ូសិនទី ២ ៖ ប្រូម៉ូសិនរដូវភ្លៀង

ចំពោះកញ្ចប់ប្រូម៉ូសិនមួយនេះ យើងផ្តល់ជូនអតិថិជននូវការបញ្ចុះតំលៃ ១០% លើកៅស៊ូផ្លឹតទឹក និង​ ស្បែកហ្រ្វាំងព្រមទាំងថែមជូនទឹកថ្នាំលាងកញ្ចក់ និងត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ។

  • កញ្ចប់ប្រម៉ូសិនទី ៣ ៖ សេវាកម្មជួសជុលរថយន្តចល័ត

សម្រាប់អតិថិជនដែលមិនអាចយករថយន្តដឹកទំនិញមកមជ្ឈមណ្ឌលជួសជុលរបស់ក្រុមហ៊ុនបាន គ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ទីប្រឹក្សាផ្នែកសេវាកម្ម ហើយធ្វើការណាត់ជួប នោះក្រុមការងារនឹងទៅតាមរយ:ពេលកំណត់​។

សូមបញ្ចាក់ផងដែរថា​ ​មជ្ឈមណ្ឌលមជ្ឍមណ្ឌលថែទាំ​ និងជួសជុលយើងខ្ញុំមានទទួលត្រួតពិនិត្យ និងជួសជុលរថយន្តដឹកទំនិញគ្រប់ប្រភេទ។

  • សូមអញ្ចើញអតិថិជនមកដោយផ្ទាល់នៅមជ្ឍមណ្ឌលជួសជុលរបស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ វេងស្រេង ជាប់រោងចក្រផលិតម៉ូតូហុងដា។

សូមចូលរួមអនុវត្ត​ 3កុំ 3ការពារទាំងអស់

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lamborghini តម្លៃ ២,៦៤លានដុល្លារថ្មី ផលិតតែ ១១២គ្រឿង ចេញមិនបានប៉ុន្មានថ្ងៃផង លក់ដាច់អស់បាត់

រថយន្ត Lamborghini Countach LPI 800-4 ស៊េរីឆ្នាំ២០២២ សរុបចំនួន ១១២គ្រឿង ដែលកំពុងចូលខ្លួនទៅក្នុងរោងចក្រផលិត ត្រូវបានក្រុមហ៊ុនខាងលើលក់ដាច់អស់បាត់ទៅហើយ បន្ទាប់ពីបង្ហាញខ្លួនមិនបានប៉ុន្មានថ្ងៃផង។

គួរឲ្យដឹងថា រថយន្ត Lamborghini Countach LPI 800-4 ថ្មីនេះ គឺមានតម្លៃរហូតដល់ទៅ ២,៦៤លានដុល្លារក្នុងមួយគ្រឿង។

ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីខាងលើបានបញ្ចេញរថយន្តនេះ ដើម្បីអបអរសាទរខួបលើកទី ៥០ឆ្នាំ នៃម៉ូដែល Countach។ វាប្រើប្រាស់ម៉ាស៊ីនដដែលដូច Sián FKP 37 ដែរ មានន័យថា វាជាម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated ទំហំ ១២ស៊ីឡាំង ដែលដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ៨០៣សេះ និងប្រើប៉ុងពីរ។

ពាក់ព័ន្ធជាមួយនឹងការឌីហ្សាញរបស់វា គឺបានយកពីម៉ូដែល Countach ដើមមកច្រើន ខណៈខ្លះទៀត Lamborghini បានយកពីម៉ូដែល Sian។ រីឯកាប៊ីនខាងក្នុងរបស់វាវិញ គឺយកពីម៉ូដែល Aventador និង Sián៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ferrari ផលិតតែ ១គ្រឿងថ្មី នឹងមានឈ្មោះថា “SP48 Unica”

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Ferrari កំពុងតែសម្ងំផលិតរថយន្តដ៏ពិសេស តែមួយគ្រឿងគត់ថ្មីមួយទៀត ហើយរថយន្តនឹងមានឈ្មោះថា SP48 Unica។

ជាមួយគ្នានេះ រូបថតថ្មីមួយសន្លឹកដែលបង្ហាញឲ្យឃើញឡូហ្គូឡាន Ferrari “SP48 Unica” ត្រូវបានចែកចាយនៅលើគេហទំព័រ Ferrari Chat forum ទៀតផង។ ប្រភពព័ត៌មានដដែលបានអះអាងថា រថយន្តនេះនឹងត្រូវផលិតផ្អែកលើម៉ូដែល F8 Tributo ប៉ុន្តែវានឹងទទួលបានការអាប់ដេតជាច្រើនគួរឲ្យកត់សម្គាល់។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការផលិតផ្អែកលើម៉ូដែល F8 Tributo មានន័យថា រថយន្តនេះនឹងប្រើម៉ាស៊ីនចំណុះ ៣,៩លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង។ Ferrari ទំនងជាអាចធ្វើឲ្យវាមានកម្លាំងខ្លាំងជាងនេះ រហូតដល់ទៅខ្ទង់យ៉ាងហោចណាស់ ៧១០សេះ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃរថយន្ត Ferrari SP48 Unica នៅមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ ដូច្នេះហើយយើងមានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃត្រឹមជាង ២,១៨ម៉ឺនដុល្លារ ធ្វើឲ្យ Isuzu D-Max ជាឡានភីកអាប់ថោកជាងគេលើទីផ្សារមួយនេះ

ក្រុមហ៊ុន Isuzu បានបន្ថែមនូវជម្រើសរថយន្តភីកអាប់ D-Max តម្លៃត្រឹម ៤៩៩លានដុង ឬស្មើនឹងត្រឹមប្រមាណ ២១ ៨០០ដុល្លារ ធ្វើឲ្យវាក្លាយជារថយន្តភីកអាប់ធូរថ្លៃជាងគេលើទីផ្សារប្រទេសវៀតណាម។

រថយន្ត D-Max CV ប្រភេទថ្មីដែលផ្ដោតលើការប្រើប្រាស់បែបអាជីវកម្មនោះ កំពុងធ្វើការលក់សាកល្បងនៅឡើយ ដូចនេះគឺមិនទាន់មានការប្រកាសលក់ជាផ្លូវការនោះទេ។ ប្រសិនបើទទួលបានលទ្ធផលវិជ្ជមាន ក្រុមហ៊ុននឹងធ្វើការចែកចាយលក់ទូលំទូលាយនៅក្នុងឆ្នាំ២០២២។

D-Max CV មានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩លីត្រ ដែលអាចផលិតកម្លាំងបាន ១៥០សេះ ដូចជារថយន្ត D-Max PC ដែរ ហើយវាប្រើប្រាស់នូវប្រអប់លេខដៃ៦វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX ជំនាន់ថ្មី ឌីហ្សាញបែបនេះ ឲ្យពិន្ទុប៉ុន្មានដែរ?

ផ្អែកតាមរូបភាពបែកធ្លាយលើអនឡាញ វិបសាយរថយន្តរុស្ស៊ីឈ្មោះថា Kolesa.ru បានចេញផ្សាយរូបភាពឌីហ្សាញដំបូងនៃរថយន្ត Lexus LX ជំនាន់ថ្មី ដែលនឹងមានការផ្លាស់ប្ដូររូបរាងថ្មី។

រចនាបថនៃ Lexus LX ដែលកើតចេញពីការស្រមើស្រមៃខ្លះៗនេះ គឺមើលទៅមានលក្ខណៈស្រដៀងនឹងរថយន្ត Land Cruiser ជំនាន់ថ្មីបន្តិចបន្តួច ប៉ុន្តែខុសគ្នាពីរថយន្ត Lexus LX ជំនាន់បច្ចុប្បន្នទាំងស្រុងតែម្ដង។

រថយន្ត Lexus LX ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន ៣,៥លីត្រ ៦ស៊ីឡាំង ជាស្តង់ដារដូចជារថយន្ត Land Cruiser ថ្មីដែរ ដោយវាអាចផលិតកម្លាំងបាន ៤០៩សេះ។ ម៉ាស៊ីននេះគឺចូលមកជំនួសម៉ាស៊ីនចំណុះ ៥,៧លីត្រ ៨ស៊ីឡាំង ដែលធ្វើឲ្យគេសង្ស័យថា Lexus LX នឹងលែងប្រើឈ្មោះ LX 570 តទៀតហើយ។

បន្ថែមពីនេះដែរ Lexus LX ក៏ត្រូវបានរំពឹងថានឹងមានប្រៅេទ Hybrid ស៊េរីខ្ពស់ អាចផលិតកម្លាំងបាន ៤៨០សេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចដែលម្ចាស់រថយន្តប្រើហ្គាសគួរពិនិត្យ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្ត​ប្រើ​ប្រព័ន្ធ​ហ្គាស ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ក្នុង​ការ​​​​ថែ​ទាំ ទាមទារ​ការ​យកចិត្ត​ទុកដាក់​បំផុត​ដោយ​ត្រូវ​​​​ឧស្សាហ៍​​​យក​ឡាន​ទៅ​​ត្រួត​ពិនិត្យ​​ប្រព័ន្ធ​បច្ចេកទេស​ ដែល​អាច​កើត​មាន​​​ការ​ធ្លុះធ្លាយ​ទុយោ​ហ្គាស​ដោយ​ការ​ដំឡើង​មិន​បាន​ត្រឹម​ត្រូវ អាច​បង្ក​ឲ្យ​មាន​ការ​ឆាប​ឆេះ​ក្នុង​ពេល​កំពុង​ធ្វើ​ដំណើរ​ជា​ដើម។ មានសញ្ញាមួយចំនួនដែលម្ចាស់យានយន្តអាចត្រួតពិនិត្យមើលដោយខ្លួនឯងផ្ទាល់បើសិនមានករណីមិនប្រក្រតីកើតឡើង៖

១.ក្លិន​ដែល​ភាយ​ចេញ៖ ក្លិន​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា​រថយន្ត​អាច​មាន​បញ្ហា​លេច​ធ្លាយ​ត្រង់ Sensor ណាមួយ​នៃ​បំពង់​ហ្គាស​ហើយ។

២. លោត​សញ្ញា​ប្រាប់​ដំណឹង៖ នៅ​ពេល​បំពង់​មាន​បញ្ហា​នោះ​ សញ្ញា​នឹង​បញ្ចេញ​សម្លេង​ប្រាប់​ដំណឹង​ដល់​ម្ចាស់​យាន​យន្ត​។

៣. ធុង​ទឹក៖ ​ឧស្សាហ៍​ត្រួត​ពិនិត្យ​ធុង​ទឹក​ឡាន ​កុំ​ទុក​រហូត​ដល់​ស្ងួត​ដើម្បី​ជៀស​វាង​ការ​ឡើង​កម្ដៅ។

៤. ពេល​លាង៖ ​ម្ចាស់​រថយន្ត​ប្រើ​ហ្គាស​ត្រូវ​ប្រយ័ត្ន​បំផុត ពេល​បើក​គម្រប​ម៉ាស៊ីន​លាង ​ព្រោះ​វា​ងាយ​ឆ្លង​ប្រព័ន្ធ​ជាង​រថយន្ត​ប្រើ​សាំង។

៥. ពេល​បញ្ចូលហ្គាស៖ ពេល​បញ្ចូល​ហ្គាស​ម្ដងៗ ​​ត្រូវ​ប្រាកដ​ថា​អ្នក​ជំនាញ​បាន​ត្រួត​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​រួច​រាល់​ហើយ ដើម្បី​ជៀស​វាង​ការ​ផ្ទុះឆេះ មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។

ម្យ៉ាងវិញទៀត ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ឡានចង់​សន្សំ​សំចៃ ជា​ពិសេស​អ្នក​ប្រកបរបរ​រត់​តាក់ស៊ី​ជៀស​មិន​ផុត​ពី​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​ហ្គាស។ ឡាន​ប្រើ​ហ្គាស​នៅ​ពេល​ប្ដូរ​មក​ប្រើ​សាំង​ធម្មតា​វិញ​ គេ​បាន​ប្ដូរ ប៊ូស៊ី ប្រព័ន្ធ​សាំង ដូច​នេះ​វា​អាច​ដំណើរ​ការ​បាន​ធម្មតា​វិញ តែ​បើ​មិន​ទាន់​ច្បាស់​ អាច​យក​ទៅ​ប្ដូរ​ថ្មី​មុន​ពេល​ប្រើ​ប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis បង្ហាញចេញរថយន្ត Crossover អគ្គិសនី GV60

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Genesis បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីប្រភេទ Crossover GV60 ជាផ្លូវការ មុននឹងចេញជាផ្លូវការនាពេលឆាប់ៗខាងមុខ ជាមួយប្រណិតភាព និងទំនើប។

រថយន្តអគ្គិសនី GV60 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង E-GMP ដូចបងប្អូនជីដូនមួយខ្លួនគឺ Hyundai Ioniq5 និង Kia EV6។ សម្រាប់ពាក្យថា GV បានមកពី Genesis និង Electric Vehicle។

ផ្នែកខាងមុខរបស់ GV60 គឺងាយក្នុងការសំគាល់ភ្លាមៗដោយសារចង្កៀងមុខប្រភេទ Quad Lamps បន្ថែមជាមួយប៉ាណាបែប “Crest Grille”, កញ្ចក់សងខាងជំនួសដោយកាំម៉េរា, ចង្កៀងក្រោយលក្ខណ:បន្ទាត់បែបស្លីមត្រួតលើគ្នា, ស្លាបក្រោយ និង Coupe-shaped Roofline។ រីឯផ្នែកខាងក្នុងមានលក្ខណ:បែប Unique ជាមួយពណ៌ខាងក្នុងខៀវ បន្ថែមជាមួយចង្កឹះលេខបែប Shift-by-wire និងអេក្រង់ Touchscreen ប្រវែងវែង។

គួររំលឹកផងដែរថាក្រុមហ៊ុន Genesis ពុំទាន់ធ្វើការប្រកាសអំពីព័ត៌មានលម្អិតនៃបច្ចេកវិទ្យា និងម៉ាស៊ីនរបស់រថយន្តនេះឡើយ ដោយរង់ចាំនាពេលជិតចេញជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអ៉ីដ្រូហ្សែនរបស់ BMW នឹងបង្ហាញវត្តមានឆាប់ៗជាមួយកម្លាំង ៣៦៩សេះ

ក្រុមហ៊ុន BMW នឹងប្រើប្រាស់កម្មវិធីតាំងបង្ហាញរថយន្ត Munich Motor Show ដើម្បីបង្ហាញចេញរថយន្ត iX5 Hydrogen ដែលជាប្រភេទប្រើប្រាស់ថាមពលអ៉ីដ្រូហ្សែន។

រថយន្ត iX5 Hydrogen នឹងត្រូវប្រើប្រាស់សម្រាប់ការសាកល្បង និងការដាក់បង្ហាញចាប់ពីឆ្នាំក្រោយនេះ ដែលវាធ្លាប់បានបង្ហាញវត្តមានម្ដងរួចមកហើយក្នុងនាមជារថយន្ត BMW i Hydrogen NEXT Concept។

iX5 Hydrogen នេះមានសមត្ថភាពផ្ទុកអ៉ីដ្រូហ្សែនបានចំនួន ៦គីឡូក្រាម ដែលអាចបញ្ចូលបានពេញក្នុងពេលពី ៣ ទៅ ៤នាទី តែប៉ុណ្ណោះ។ BMW មិនទាន់និយាយលម្អិតអ្វីឡើយ ប៉ុន្តែបានបញ្ជាក់ថារថយន្តនេះគឺមានប្រើប្រាស់ម៉ូទ័រអគ្គិសនីជំនាន់ទី៥ ស្រដៀងនឹងរថយន្ត iX ដែរ ដែលអាចផលិតកម្លាំងបានដល់ ៣៦៩សេះ។

ខណៈដែលរថយន្ត iX5 Hydrogen គ្រាន់តែជាប្រភេទរថយន្តគំរូនាពេលបច្ចុប្បន្ន ប៉ុន្តែ BMW បានបញ្ជាក់ថានៅថ្ងៃអនាគតក្រុមហ៊ុនអាចនឹងបញ្ចេញលក់រថយន្តប្រភេទនេះលើទីផ្សារ ប៉ុន្តែក្រុមហ៊ុននឹងត្រូវការរចនាសម្ព័ន្ធស្ថានីយចាក់អ៉ីដ្រូហ្សែនសម្រាប់រថយន្តនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+