ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង្ហើបពីសេរ៊ី Land Cruiser 2022 Option កំពូល ដែលនឹងត្រៀមលក់ជាផ្លូវការក្នុងទីផ្សារប្រទេសកម្ពុជា

TOYOTA Land Cruiser សេរ៊ីណាខ្លះនឹងមានវត្តមានផ្លូវការ​ហើយមានលក្ខណៈពិសេសខុសគ្នាអ្វីខ្លះ?

ក្រោយពីការប្រកាសការប្តូររូបរាងទាំងស្រុងនិងបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗរបស់រថយន្តតូយ៉ូតា Land Cruiser ឆ្នាំ ២០២២ ឬក៏យើងអាចនិយាយបានថា LC300 សេរ៊ីនេះកំពុងតែអង្រួនទីផ្សាររថយន្តថ្មីនៅកម្ពុជា។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យើងឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមដែលនិយមចាប់អារម្មណ៌រថយន្តប្រភេទនេះ
នៅភ្នំពេញ បានធ្វើការបង្ហាញពីរូបរាងនិងចំណុចខ្លីៗនៃរថយន្ត។ ប៉ុន្តែនៅមានសំនួរជាច្រើនបានចោទសួរថា តើ
រថយន្តតូយ៉ូតា Land Cruiser ឆ្នាំ ២០២២ ប្រភេទផ្លូវការណាខ្លះរបស់ក្រុមហ៊ុនចែកចាយផ្តាច់មុខដែលនឹងត្រៀមដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា?

ជាការពិតណាស់មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថារថយន្ត​ LC300សេរ៊ី កំពុងក្លាយជាប្រធានបទវែកញែកនិងចែករំលែកជាច្រើននៅក្នុងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា។ ប្រភពពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហើបអោយដឹងថា​ ការរចនា នឹងកំណត់ភាពខុសគ្នារបស់ Land Cruiser ចំពោះអប់សិន (OPTION) ខ្ពស់ជាងគេគឺត្រូវបានបែងចែកជា២គឺប្រណិតភាពបែបប្រណិត និងបែបស្ព័រ ។

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានបង្ហើបបន្ថែមទៀតដែរថាក្រុមហ៊ុននឹងធ្វើការដាក់សម្ភោធរថយន្ត​ LC300 នេះនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ហើយអ្វីដែរកាន់តែពិសេសទៀតនោះគឺ ក្រុមហ៊ុននឹងធ្វើការនាំចូលសុទ្ធតែរថយន្ត option កំពូលបំផុត ដែលមានដូចជាម៉ូឌែល VX, ZX និង GR-S ។

ថ្នាក់កំរិតកំពូលរបស់ត្រកូលរថយន្ត​ Land Cruiser ឆ្នាំ ២០២២។ GR-S គឺមកពីពាក្យពេញ Gazoo Racing Sport ហើយនេះជាផ្នែកមួយនៃក្រុមហ៊ុនតូយ៉ូតាដែលផ្តោតលើការបង្កើតនូវសម្ថភាព និងការបើកបរបែបផ្លូវលំបាកៗ។ កត្តាដែលធ្វើឱ្យ​រថយន្តនេះលេចធ្លោនិងខុសប្លែកពីចំណាត់ថ្នាក់ផ្សេងទៀតនោះគឺ៖

  • ការរចនាផ្នែករូបរាងបែបស្ព័រ ទាំងខាងក្រៅនិងផ្នែកខាងក្នុង
  • ការផ្លាស់ប្តូរប្រពន្ធ័ជើងក្រោមរថយន្តថ្មី ដែលកាន់តែផ្តល់នូវសុវត្ថិភាពនិងផាសុកភាពដល់អ្នកបើកបរ និង អ្នករួមដំណើរ
  • បំពាក់ប្រព័ន្ធ e-KDSS ដែលទប់លំនឹងពេលបើកបរផ្លូវឧបសគ្គធំៗ ដែលមកពីពាក្យពេញ Electronic
    Kinetic Dynamic Suspension System
  • ប្រពន្ធ័សុវត្ថិភាពថ្មីៗ ដូចជា៖
    • ប្រព័ន្ធកំណត់ការបើកបរដោយស្វ័យប្រវត្តិ (Auto MTS)
    • ប្រពន្ធ័បង្ហាញ­ឧបសគ្គនៅពេលឡើងចំណោត (3D MTM)
    • ប្រពន្ធ័ Lock ប៉ុង (Diff Lock)​ និងមុខងារជាច្រើនផ្សេងទៀត

បើយើងក្រឡេកទៅមើលរថយន្ត LC300 ZX វិញគឺជារថយន្តប្រភេទ SUV Luxury ដែលមានលក្ខណៈ
ពិសេសៗដូចជា៖

  • ការរចនាផ្នែកខាងក្រៅបែបថ្មីដែលមើលទៅមានភាពលេចធ្លោ និងស៊ីវិល័យ
  • ប្រពន្ធ័កែសម្រួលជើងក្រោមដោយស្វ័យប្រវត្តិតាមស្ថានភាពផ្លូវ
  • ប្រពន្ធ័ Lock ប៉ុងដោយស្វ័យប្រវត្តិ
  • បន្ថែមពីលើនេះក៏មានបំពាក់នូវមុខងារទំនើបៗនិងចុងក្រោយបង្អស់របស់ក្រុមហ៊ុនតូយ៉ូតា

អប់សិនចុងក្រោយដែលគ្រោងនឹងដាក់លក់ជាផ្លូវការនោះគឺ Land Cruiser កំរិត VX ដែលផ្តល់នូវផាសុកភាពនិងសម្ថភាពប្រហាក់ប្រហែលគ្នាទៅនឹង Landcruiser កំរិត ZX ដែរ យ៉ាងណាមិញរូបរាងខាងក្រៅយើងអាចកំណត់បានពីភាពខុសគ្នាបើក្រឡេកមើលមួយភ្លែត។

ទោះបីជារូបរាងរបស់រថយន្ត LC300 ទាំងពីរម៉ូឌែលហាក់មានភាពខុសគ្នាតិចតួចប៉ុន្តែចំនុចដែលដូចគ្នានោះគឺរថយន្តទាំងពីរម៉ូឌែលនេះបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មីចំនុះ ៣,៥លីត្រ ជំនួយដោយ Twin-Turbo ដែលអាចផលិតកម្លាំងបាន ៣០៥ គីឡូវ៉ាត់(៤០៩សេះ) និងបង្កើនកម្លាំងរមួលរហូតដល់ ៦៥០ ញ៉ូតុនម៉ែត្ររួមជាមួយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ ដែលជួយឱ្យការបើកបរកាន់តែមានភាពងាយស្រួលនិងសន្សំសំចៃខ្ពស់។

នៅពេលបច្ចុប្បន្ននេះ រថយន្ត អប់សិន (OPTION) ខ្ពស់ ដូចជា LC300 ទាំងបីម៉ូឌែលនេះមិនទាន់វាយលុកចូលក្នុងទីផ្សារប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែបើតាមការផ្តល់ពត៌មានពីប្រភពផ្លូវការគឺ  ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងធ្វើការនាំចូលផ្តាច់មុខទៅលើរថយន្ត LC300 ស៊េរីថ្មីទាំងបីម៉ូឌែលនេះ។ ដូច្នេះលោកអាចធ្វើការសាកសួរពត៌មានផ្ទាល់ពីខាងក្រុមហ៊ុនហើយពួកយើងនឹងទន្ទឹងរង់ចាំការមកដល់របស់កំពូលរថយន្តតូយ៉ូតានេះក្នុងពេលឆាប់ៗខាងមុខ។

សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ ០17 333 503 រឺ​ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Toyota Tacoma និង Ford Ranger ចេញតម្លៃផ្លូវការ ដោយចាប់ពីជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Nissan បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្តភីកអាប់ Nissan Frontier ឆ្នាំ២០២២ របស់ខ្លួន  ដែលបានចេញជាផ្លូវាការកាលពីខែកុម្ភះកន្លងទៅ។

ភីកអាប់ Nissan Frontier ឆ្នាំ២០២២ មាននូវ ៦ជម្រើសម៉ូឌែលគឺ Frontier S King Cab, Frontier S Crew Cab, Frontier SV King Cab, Frontier SV Crew Cab, Frontier Pro-X Crew Cab និង Frontier Pro-4X Crew Cab។

  • ម៉ូឌែល Frontier S King Cab ប្រភេទ 4×2 តម្លៃចាប់ពី ២៧ ៨៤០ដុល្លារ និង 4×4 ចាប់ពី ៣១ ០៤០ដុល្លារ
  • ម៉ូឌែល Frontier S Crew Cab ប្រភេទ 4×2 តម្លៃចាប់ពី ២៩ ៣៤០ដុល្លារ និង 4×4 ចាប់ពី ៣២ ៣៤០ដុល្លារ
  • ម៉ូឌែល Frontier SV King Cab ប្រភេទ 4×2 តម្លៃចាប់ពី ៣០ ៥៤០ដុល្លារ និង 4×4 ចាប់ពី ៣៣ ៧៤០ដុល្លារ
  • ម៉ូឌែល Frontier SV Crew Cab ប្រភេទ 4×2 តម្លៃចាប់ពី ៣២ ១៤០ដុល្លារ និង 4×4 ចាប់ពី ៣៧ ០៤០ដុល្លារ
  • ម៉ូឌែលពិសេស Frontier Pro-X Crew Cab ប្រភេទ 4×2 តម្លៃចាប់ពី ៣៤ ២៤០ដុល្លារ
  • ម៉ូឌែលពិសេស Frontier Pro-X Crew Cab ប្រភេទ 4×4 តម្លៃចាប់ពី ៣៧ ២៤០ដុល្លារ

រថយន្ត Nissan Frontier ២០២២នេះ បានបំពាក់ម៉ាស៊ីនស្តង់ដារ ៣,៨លីត្រ V6 ដូចឆ្នាំមុនដែរ។ ការរចនាថ្មីមើលទៅរាងបែបជ្រុងៗ មួយជុំរថយន្តតែម្តង ដោយចង្កៀងមុខ និងអំពូលកាត់អ័ព្ទប្រើប្រាស់អំពូល LED រំលេចដោយឡូហ្គូថ្មីរបស់ នីសាន់ផងដែរ។ ការផ្លាស់ប្តូរនៅផ្នែកខាងមុខនេះ មើលដូចជាខ្សែស្រឡាយជាមួយបងប្អូនបង្កើត Titan និង Armada ឆ្នាំ២០២១អញ្ចឹងដែរ។ រីឯផ្នែកខាងក្រោយរំលេចដោយអក្សរទ្រុតនិមិត្តសញ្ញា FRONTIER រួមជាមួយអក្សរតែមបញ្ជាក់ម៉ូឌែលពិសេស Pro-4X យ៉ាងស្រស់ស្អាត។

ចំណែកផ្នែកខាងក្នុងវិញ រំលេចដោយពណ៌បែបស្ព័រយ៉ាងទាក់ទាញជាមួយពណ៌ខ្មៅ ប្រដេញជាមួយពណ៌ក្រហម ហើយកាន់តែពិសេសនោះគឺបំពាក់មកជាស្តង់ជាមួយអេក្រង់កំសាន្តយ៉ាងធំ រហូតដល់ ៨អុីញ និងអាចបន្ថែមរហូតដល់ ៩អុីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto។ កាន់តែងាយស្រួល និងទំនើបគឺមានបំពាក់ដោយ ឆ្នាំងសាកទូរស័ព្ទឥតខ្សែ Wireless charger, Wifi hotsport និងកាំម៉េរាមួយជុំរថយន្ត។

បន្ថែមជាមួយប្រព័ន្ធសុវត្ថិភាពមកស្តង់ដារ Forward collision warning រួមជាមួយជម្រើសបន្ថែម ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ automatic emergency braking និង intelligent cruise control។ កញ្ចប់សុវត្ថិភាព Safety Shield 360 suite ដែលមានដូចជា៖ lane departure warning, blind spot monitoring និងclass-exclusive rear automatic emergency braking ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki និង Daihatsu ចូលរួមជាមួយ Toyota ក្នុងភាពជាដៃគូពាណិជ្ជកម្មឡានអគ្គិសនីជប៉ុន

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Suzuki និង Daihatsu បានចូលរួមជាមួយសម្ព័ន្ធរថយន្តពាណិជ្ជកម្មអគ្គិសនី ដែលដឹកនាំដោយក្រុមហ៊ុន Toyota។

ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេម្នាក់ៗនឹងទទួលបានភាគហ៊ុន ១០ ភាគរយនៅក្នុងការបណ្តាក់ទុនរួមគ្នា ដែលជាភាគហ៊ុនដូចគ្នានឹងក្រុមហ៊ុន Isuzu Motors និងក្រុមហ៊ុន Hino Motors។ ដោយឡែក Toyota កាន់កាប់ភាគហ៊ុន ៦០ ភាគរយដែលនៅសល់។

លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដោយមានក្រុមហ៊ុន Suzuki និង Daihatsu ចូលរួមក្នុងគម្រោងនេះ និងធ្វើការរួមគ្នា យើងនឹងអាចពង្រីករង្វង់កិច្ចសហប្រតិបត្តិការរបស់យើង មិនត្រឹមតែគ្របដណ្តប់លើរថយន្តពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរថយន្តខ្នាតតូចទៀតផង។ ជាមួយនឹងការពង្រីកនេះ ខ្ញុំជឿជាក់ថា យើងនឹងអាចឈានមួយជំហានឆ្ពោះទៅរកសង្គមរថយន្តចល័តកាន់តែប្រសើរ”។

សូមបញ្ជាក់ថា ការបណ្តាក់ទុនរួមគ្នាដែលមានឈ្មោះថា Commercial Japan Partnership (CJP) ខាងលើ ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ ២០២១ និងមានគោលបំណងសំខាន់៣៖

  • ទី១៖ ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកដឹកជញ្ជូន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនជាមួយរថយន្តធុនតូច
  • ទី២៖ ពង្រីកការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់នៅទូទាំងផ្នែកពាណិជ្ជកម្ម និងរថយន្តខ្នាតតូច
  • ទី៣៖ សហការលើការប្រើប្រាស់បច្ចេកវិជ្ជាសម្រាប់ផលិតរថយន្តអគ្គីសនី ដែលមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់មេដៃមាសអូឡាំពិចចិន នឹងទទួលបានរង្វាន់រថយន្តប្រណិត H9 ម្នាក់មួយគ្រឿងពីក្រុមហ៊ុនផលិតរថយន្ត Hongqi

ការប្រកួតកីឡាអូឡាំពិចឆ្នាំ ២០២០ នៅទីក្រុងតូក្យូបានបញ្ចប់កាលពីចុងសប្តាហ៍មុនកន្លងទៅ ដោយសហរដ្ឋអាមេរិកបាននាំយកមេដាយមាសចំនួន ៣៩ និងចិន ៣៨ ត្រឡប់មកផ្ទះរបស់ខ្លួន ដែលជាប្រទេសមានចំនួនមេដៃមាសច្រើនជាងគេ។

យោងតាមការចុះផ្សាយរបស់ Kuruma-News បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការផ្តល់រង្វាន់អបអរសាទរដល់ម្ចាស់មេដៃមាសទាំងចំនួន ៣៨មេដៃ ស្មើចំនួន ៥២នាក់នូវរថយន្ត H9 ដែលជារថយន្តប្រភេទលីម៉ូស៊ីនប្រណិតរបស់ខ្លួនម្នាក់មួយគ្រឿង។

ចំពោះរថយន្ត H9 ដែលក្រុមហ៊ុន Hongqi ផ្តល់ជូននេះគឺជាម៉ូឌែលកប់បំផុត ដោយវាមានតម្លៃ ៥៧ ០៦១ដុល្លារ ដែលវាស្មើទឹកប្រាក់សរុប ២ ៩៦៧ ១៦៤ដុល្លារ។ បន្ថែមលើនេះម្ចាស់មេដាយប្រាក់ទាំងចំនួន ៣២ និងសំរឹទ្ធចំនួន ១៨ នឹងទទួលបានសិទ្ធិប្រើប្រាស់រថយន្ត Hongqi H9 ដោយមិនគិតថ្លៃ ដែលប្រហែលជាទាក់ទងនឹងការជួល ឬបើកបរសាកល្បង។

រថយន្តទាំងនេះត្រូវបានផ្តល់ជូនជា“ សញ្ញានៃការដឹងគុណដែលបានលើទង់ជាតិក្រហមរបស់ចិនច្រើនដង ដូចចំនួនមេដាយមាស”  នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្ត Hongqi ខណ:ពេល Hongqi គឺជាយីហោប្រណីតដែលជាកម្មសិទ្ធិរបស់ FAW Group ដែលជាកម្មសិទ្ធិរបស់រដ្ឋ។

រថយន្តប្រណីត H9 ត្រូវបានធ្វើការចេញលក់នៅលើទីផ្សារនៅឆ្នាំ ២០២០ ដើម្បីប្រកួតប្រជែងជាមួយម៉ូ Audi A6, BMW 5 Series និង Mercedes-Benz E-Class។ វាដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥២សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានទាំង ៩ ម៉ូដែល មានសំឡេងស៊ីម៉ាំងហ្ស៊ីន លាន់ឮខ្លាំងបំផុត

តើអ្នកដឹងទេថា គេវាស់សំឡេងរថយន្តដើម្បីចង់ដឹងថាមួយណាខ្លាំងជាងគេបានដោយរបៀបណា? វាស់ពីខាងក្នុង ពីកន្លែងអ្នកបើកបរ? នៅពេលបញ្ឆេះចោល? តើគេត្រូវប្រើឧបករណ៍វាស់កម្រិត decibel នៅពេលដែលរថយន្តបើកក្នុងល្បឿនកប់បំផុតឬ?

នៅខាងក្នុងកាប៊ីនរថយន្ត គឺពឹងផ្អែកច្រើនទៅលើឧបករណ៍អ៊ីសូឡង់ ដើម្បីទប់សំឡេងរំខាន ហើយបំពង់ស៊ីម៉ាំងនៅពេលរថយន្តបញ្ឆេះចោល គឺមិនបង្ហាញពីអ្វីដែលវានឹងកើនឡើងនៅពេលបើកបរនោះទេ។

ដើម្បីរកកម្រិតសំឡេង decibel គេត្រូវវាស់កម្រិតសម្ពាធសំឡេងនៅលើមាត្រដ្ឋាន logarithmic scale ដោយផ្អែកលើកម្លាំង “power of ten”។ វាមានន័យថា នៅពេលមាត្រដ្ឋានកើនឡើង ការផ្លាស់ប្តូរតូចជាងមុនក្នុងការអាន បង្ហាញពីកម្រិតសំឡេងកាន់តែខ្លាំង។ ឧទាហរណ៍ 80 dB គឺខ្លាំងជាង 70 dB ទ្វេដង ហើយ 90 dB គឺខ្លាំងជាង 80 dB ដប់ដងឯណោះ។

យ៉ាងណាមិញ ខាងក្រោមនេះគឺជារថយន្តទាំង ៩ ម៉ូដែល មានសំឡេងស៊ីម៉ាំងហ្ស៊ីន លាន់ឮខ្លាំងបំផុត៖

១) Mercedes-AMG E63 (មានកម្រិត decibel ៨១ dB)

២) Jaguar F-Type R (មានកម្រិត decibel ៨៤ dB)

៣) Lexus LC (មានកម្រិត decibel ៨៨ dB)

៤) Lotus Evora GT (មានកម្រិត decibel ៩១ dB)

៥) Ford Mustang Shelby GT350R (មានកម្រិត decibel ៩២ dB)

៦) Chevrolet Corvette ZR1 (មានកម្រិត decibel ៩៩ dB)

៧) 2016 Porsche 911 GT3 RS (មានកម្រិត decibel ១០៨ dB)

៨) Lamborghini Huracán Performante (មានកម្រិត decibel ១០៩ dB)

៩) McLaren 720S Spider (មានកម្រិត decibel ១០៩ dB)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់ខ្លាំង! Toyota Tundra ឆ្នាំ២០២២ លែងប្រើប៉ូមចន្ទាសរឹងៗទៀតហើយ ប្រើប៉ូមរឺស័រវិញ

ពេលវេលាការមកនៃរថយន្ត Toyota Tundra ឆ្នាំ ២០២២ កំពុងតែខិតជិតមកដល់ ខណ:ពេល Toyota បានខំប្រឹងបញ្ចេញនូវរូបភាព និងវីដេអូខ្លីៗ (Teaser) នៃរថយន្តភីកអាប់ខ្នាតធំនេះ ដល់អ្នកគាំទ្ររបស់ខ្លួន។

សម្រាប់វីដេអូ និងរូបភាពថ្មីនេះ បានបង្ហាញអោយឃើញនូវការឌីស្សាញថ្មីនៃប្រព័ន្ធ Suspension ខាងក្រោមទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ ខណ:ពេល ផ្នែកខាងមុនមានបំពាក់ជាមួយដៃឃ្លោង, បូមរឺស័រ(Coil spring) និងរបាំងការពារ TRD  រីឯផ្នែកខាងក្រោយបានប្រើប្រាស់ថ្មីជាមួយបូម Fox ប្រភេទខ្យល់(Fox Shocks) ដែលវានឹងជួយអោយកាន់តែ Smooth និងផាសុខភាពជាងមុន។

គួររំលឹកដែរថា រថយន្តភីកអាប់ Toyota Tundra ឆ្នាំ ២០២២ នឹងបង្ហាញវត្តមាននាចុងឆ្នាំនេះ ជាមួយការឌីស្សាញថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង ដែលមានភាពទំនើបខុសពីម៉ូឌែលបច្ចប្បន្ន៕

សម្រាប់អត្ថបទទាក់ទងនឹងរថយន្ត Toyota Tundra ឆ្នាំ ២០២២ ដែលក្រុមការងារ ខេមបូអូតូ ចេញផ្សាយកន្លង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្លាប់តែលឺគេហៅថាព្រុយត្រីឆ្លាម (Shark Fin) តិចអត់ដឹងពីមុខងាររបស់វា | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] កាលពីសម័យមុន គេឃើញមានរថយន្តជាច្រើន បានប្រើប្រាស់នូវអង់តែនវែង ដូចទូរទស្សន៍ និងវិទ្យុ ដោយលានចេញមកក្រៅនៅផ្នែកខាងមុខក្បែរម៉ាស៊ីន ឬក៏នៅផ្នែកខាងក្រោយក្បែរឃ្លុប ឬក៏វានៅនៅលើដំបូលក្រោយម្ដង ដោយមុខងារចម្បងរបស់វាគឺសម្រាប់ចាប់យករលកសញ្ញាផ្សាយរបស់ស្ថានីយ៍វិទ្យុ ទាំងប្រេកង់ប្រភេទAM និងFM។ តែមកដល់រថយន្តស៊េរីទំនើបក្រោយៗនេះវិញគេសង្កេតឃើញថាអង់តែន ចេញមកឆ្កុយនោះ បានបាត់ពីតួរថយន្តទាំងមូលហើយ ប៉ុន្តែវាបានជំនួសមកវិញ នូវព្រុយត្រីឆ្លាម (Shark Fin) ដែលមានទីតាំងនៅលើដំបូលរថយន្ត ជួរកណ្ដាល ផ្នែកខាងក្រោយបង្អស់ គឺនៅលើកញ្ចក់ខាងក្រោយនោះតែម្ដង។ ជាការពិតណាស់ ព្រុយត្រីឆ្លាមនេះគឺប្រៀបដូចជាអង់តែនជំនាន់ថ្មីសម្រាប់បំពាក់លើរថយន្តទំនើបដូច្នោះឯង ប៉ុន្តែសម្រាប់ការរចនានិងមុខងាររបស់វាមានភាពទំនើបនិងមានប្រសិទ្ធភាពខ្ពស់ជាងអង់តែនឆ្កុយកាលពីសម័យមុនឆ្ងាយ។

បើនិយាយពីមុខងារចម្បងវិញព្រុយត្រីឆ្លាមនេះមិនមែនត្រឹមតែមានមុខងារចាប់យករលកសញ្ញាផ្សាយចេញរបស់វិទ្យុAMនិងFMប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចចាប់យកការផ្សាយរបស់វិទ្យុដែលប្រើផ្កាយរណប (Satellite Radio) និង ប្រព័ន្ធប្រាប់ទីតាំង GPS មកស្រាប់នៅក្នុងរថយន្តហើយពិសេសបំផុតសម្រាប់រថយន្តទំនើបម៉ូដែលមួយចំនួនគឺព្រុយត្រីឆ្លាមនេះអាចជួយបន្ថែមសមត្ថភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតស៊ីមកាត (Cellular Data) នៅក្នុងរថយន្តផ្ទាល់ផងដែរ។ ងាកមកការរចនាវិញម្ដង បើប្រៀបធៀបនឹងអង់តែនវែងលានចេញខ្ពស់ទៅខាងលើ ព្រុយត្រីឆ្លាមមានរាងទាប មិនងើយខ្ពស់ ហើយមាំល្អ មិនអាចបាក់ដូចអង់តែនវែងឡើយ។

មួយវិញទៀតអង់តែនវែង ពេលបើកបរលឿន ប៉ះនឹងខ្យល់ខ្លាំងអាចបណ្ដាលឲ្យរេ អាចបាក់ ហើយការចាប់យករលកសញ្ញាអាចមានការរំខានច្រើន បើប្រៀបជាមួយនឹងព្រុយត្រីឆ្លាមនៅនឹងល្អហើយឈ្នះខ្យល់ (Aerodynamic) ទៀតផងព្រោះរូបរាងវារចនាឡើយស្របតាមទិសល្បឿននៃរថយន្ត នៅចំកណ្ដាល ហើយផ្ទៃប៉ះនឹងខ្យល់ក៏តូចដែរ។ និងកាន់តែពិសេសជាមួយការរចនា អង់តែនប្រភេទថ្មីស្ថិតក្រោមទម្រង់ជាព្រុយត្រីឆ្លាម ដែលមានរូបរាងស្អាតសាកសមជាមួយរថយន្តគ្រប់ប្រភេទ មិនថា Sedan ឬក៏ SUV នោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ដាយយ៉ាងណាទៅ! ឡាន Land Cruiser ស៊េរីឆ្នាំ២០២២ ទើបទិញជិះបាន១អាទិត្យបែរមកត្រូវខ្ទេចមុខបែបនេះ

រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ ទើបតែបានបញ្ចេញលក់លើទីផ្សារមួយចំនួនតែប៉ុណ្ណោះ ហើយក្នុងនោះមានរថយន្តមួយគ្រឿងបានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅប្រទេសរុស្ស៊ី។

តាមរយៈរូបភាពបានបង្ហាញថារថយន្ត Land Cruiser ពណ៌ស បានប៉ះគ្នាជាមួយនឹងរថយន្ត Toyota Camry ពណ៌ប្រផេះ ហើយរថយន្ត SUV បានរងការខូចខាតធ្ងន់លើផ្នែកកាងខាងមុខ និងផ្នែកខាងឆ្វេងផងដែរ ខណៈដែលរថយន្ត Sedan រងការខូចខាតផ្នែកមុខខាងស្ដាំ។

អ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺរថយន្តនេះទើបតែដឹកជញ្ជូនដល់ដៃអតិថិជនកាលពីសប្ដាហ៍មុន ដែលម្ចាស់រថយន្តមិនទាន់បើករថយន្តអស់ចិត្តផងបែរជាមកត្រូវជួបគ្រោះថ្នាក់ជាមួយនឹងរថយន្តថ្មីសន្លាងបែបនេះទៅវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ក្ដោបក្ដាប់ចំណែកទីផ្សារច្រើនមិនធ្លាប់មាននៅអឺរ៉ុប

នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ចំណែកទីផ្សាររបស់ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia នៅទីផ្សាររថយន្តអឺរ៉ុបមានចំនួន ៣,៩% ជាចំណែកទីផ្សារធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនមួយនេះ។

ក្នុងពេលជាមួយគ្នានេះដែរ ចំនួនលក់រថយន្តសរុបរបស់ Kia នៅទីផ្សារអឺរ៉ុប ក៏មានកំណើន ៤០,៨% ផងដែរ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០ ដោយកើនពីចំនួន ១៧៨ ៣៩៣គ្រឿង មកដល់ចំនួន ២៥១ ២៣៦គ្រឿង។

Kia បាននិយាយថានៅពេលដែលទីផ្សាររថយន្តចាប់ផ្ដើមមានដង្ហើមឡើងវិញក្រោយពីឆ្លងកាត់វិបត្តិកូវីដ១៩រួចមក តួលេខអតិថិជនដែលបានវិលត្រឡប់ទៅកាន់ហាងលក់ និងតម្រូវការលើការទិញរថយន្តថ្មីមានការកើនឡើងជាបន្តបន្ទាប់។

នៅទីផ្សារអឺរ៉ុប Kia ភាគច្រើនគឺផ្ដោតលើការលក់រថយន្តខ្នាតតូច និងរថយន្តខ្នាតកណ្ដាល មានជាប្រភេទរថយន្ត Hatchback, Hybrid និងរថយន្តអគ្គិសនីផងដែរ។ នៅចុងឆ្នាំ២០២១នេះ Kia នឹងចេញលក់រថយន្តអគ្គិសនី EV6 និងរថយន្ត Sportage ជំនាន់ថ្មីនៅអឺរ៉ុបផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តវៀតណាម Vinfast នឹងបញ្ចេញរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែលបន្ថែមទៀតនៅឆ្នាំ ២០២៣

យោងតាមឯកសារសម្រាប់វិនាយោគិនដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តវៀតណាម Vinfast បានបង្ហាញចេញនូវផែនការក្នុងការបញ្ចេញនូវរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែលបន្ថែមទៀតនៅឆ្នាំ ២០២៣។

ខណ:ពេលឆ្នាំ ២០១៧-២០១៩ បានបញ្ចេញនូវម៉ូឌែល Lux A, Lux SA និង Fadil រហូតដល់ឆ្នាំ ២០២០-២០២២ បានផ្តោតសំខាន់លើរថយន្តអគ្គិសនី President V8 និង VF e34។

យោងតាមផែនការនេះ រថយន្តអគ្គិសនីចំនួន ៣ម៉ូឌែលថ្មីនោះរួមមាន VF e32, VF e33 និង VF e34P។ ដោយ VF e32 ជាប្រភេទ Hatchback A-Size។ VF e34P គឺជាប្រភេទ C-segment ដែលមានទំហំធំជាង VF e34 ដែលគេរំពឹងថានឹងវាយលុកទីផ្សារចុងឆ្នាំនេះ។

ស្របគ្នានេះដែរ ក្រុមហ៊ុន VinFast ពុំទាន់បានប្រកាសព័ត៌មានអំពីថានៅពេលណានៅឆ្នាំ ២០២៣ ម៉ូឌែលមួយណានឹងត្រូវបានចេញលក់លើទីផ្សារមុននោះឡើយ។ ខណ:ពេលមុនឆ្នាំ ២០២៣មកដល់ ឆ្នាំ ២០២២ Vinfast និងចេញលក់រថយន្តអគ្គិសនីប្រភេទ Size-D គឺ VF e35 និង Size-E គឺ VF e36ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+