ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan កំណត់គោលដៅលក់រថយន្តអគ្គិសនីអោយបាន ៤០ភាគរយត្រឹមឆ្នាំ ២០៣០

កាលពីថ្ងៃទី ៦ ខែសីហានេះកន្លងទៅ ក្រុមហ៊ុន Nissan North America បានធ្វើការប្រកាសអំពីផែនការនៃការលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិចអោយបានចំនួន ៤០ភាគរយ នៃចំនួនរថយន្តលក់សរុបរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០។

ជាមួយផែនការលក់នេះ ក្រុមហ៊ុន Nissan ក៏មានផែនការបញ្ចេញនូវរថយន្តអគ្គិសនីជាច្រើនម៉ូឌែលទៀត រហូតដល់ក្រុមហ៊ុនផលិតរថយន្តខ្លួនអាចសម្រេចបាននូវអព្យាក្រឹតភាពការបូនក្នុងការផលិត និងប្រើប្រាស់នៅត្រឹមឆ្នាំ ២០៥០ផងដែរ។

ការប្រកាសរបស់ Nissan កើតឡើងបន្ទាប់ពីប្រធានាធិបតីលោក Joe biden បានប្រកាសពីគោលដៅមួយ ដោយចង់ឲ្យចំនួនលក់រថយន្តពាក់កណ្តាលនៅសហរដ្ឋអាមេរិក ជាប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ ២០៣០។ ហើយក៏ស្របគ្នានឹងក្រុមហ៊ុន Nissan បានប្រកាសចុះតម្លៃសម្រាប់រថយន្តអគ្គិសនី LEAF ឆ្នាំ ២០២២ របស់ខ្លួនផងដែរ ខណ:ពេល LEAF ជាម៉ូឌែលដ៏សំខាន់មួយនៃក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Renault និង Geely ចាប់ដៃគ្នាផលិតរថយន្ត Hybrid លក់ក្នុងប្រទេសចិន

ក្រុមហ៊ុន Renault បានធ្វើការចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា(MoU) សម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនផលិតរថយន្តចិន Geely Holding ក្នុងកិច្ចព្រមព្រៀងក្រុមហ៊ុន Geely នឹងផលិត និងលក់រថយន្តកូនកាត់ Hybrid ម៉ាក Renault នៅប្រទេសចិន ខណ:ពេលក្រុមហ៊ុន Renault នឹងជួយ Lynk & Co ពង្រីកការលក់របស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុន Geely ដែលជាក្រុមហ៊ុនផលិតរថយន្តឯកជនធំជាងគេនៅប្រទេសចិននឹងប្រើប្រាស់ធនធាន និងបច្ចេកវិទ្យាផ្ទាល់ខ្លួនដើម្បីផលិតរថយន្តកូនកាត់ Hybrid របស់ក្រុមហ៊ុន Renault នៅក្នុងរោងចក្រក្នុងស្រុករបស់ខ្លួនដែលមានស្រាប់។ ក្រុមហ៊ុនបារាំង Renault នឹង“ ចូលរួមចំណែកក្នុងយុទ្ធសាស្ត្រយីហោ Channel និងការអភិវឌ្ឍន៍លើសេវាកម្ម”។  ភាពជាដៃគូថ្មីនេះកំពុងបង្ហាញពីការវិលត្រឡប់របស់ក្រុមហ៊ុន Renault មកកាន់ប្រទេសចិនវិញបន្ទាប់ពីឆ្នាំ ២០២០ នៅពេលដែលការបណ្តាក់ទុនរួមគ្នាពីមុនជាមួយក្រុមហ៊ុន Dongfeng Motor Group បានបញ្ចប់។ ដោយវាទំនងជាថារថយន្ត Hybrid ដែលមានម៉ាក Renault ផលិតនៅប្រទេសចិននឹងត្រូវបាននាំចេញទៅកាន់ទីផ្សារផ្សេងទៀតនាពេលអនាគតផងដែរ។

ដូចដែលបានរាយការណ៍ដោយ Automotive News ខណៈដែលកិច្ចព្រមព្រៀងនេះផ្តោតលើម៉ូដែលកូនកាត់ Hybrid វាមានពាក្យចចាមអារាមថា ក្រុមហ៊ុនទាំងពីរនេះអាចនឹងធ្វើការអភិវឌ្ឍន៍លើរថយន្តអគ្គិសនីជាមួយគ្នាបន្ថែមទៀត។ ហើយវាត្រូវបានអោយតម្រុយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដែលចែងថា“ ដៃគូទាំងពីរនឹងបន្តស្វែងរកសក្តានុពលស៊ីជម្រៅបន្ថែមទៀត ក្រោមស្មារតីនៃភាពជាដៃគូ និងប្រកបដោយភាពច្នៃប្រឌិត”។

តាមរយៈការផលិតរថយន្ត Hybrid របស់ក្រុមហ៊ុន Renault នៅក្នុងរោងចក្រផ្ទាល់ខ្លួន Geely នឹងទទួលបានជំនាញបន្ថែមទៀត។ អត្ថប្រយោជន៍មួយទៀតសម្រាប់ក្រុមហ៊ុនចិនគឺថាវានឹងអាចប្រើប្រាស់បទពិសោធន៍របស់ក្រុមហ៊ុន Renault Samsung Motor នៅក្នុងទីផ្សារកូរ៉េខាងត្បូងដោយមានវត្តមានជាងពីរទសវត្សរ៍ដើម្បី“ ស្វែងយល់ពីការធ្វើមូលដ្ឋានីយកម្មយានយន្តផ្អែកលើ Energy-efficient Vehicle Platform របស់ Lynk & Co” ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដំបូងគេដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Geely ទេ។ តួរយ៉ាងការបណ្តាក់ទុនរួមគ្នារវាង Daimler និង Geely នឹងអនុញ្ញាតឱ្យរថយន្តអគ្គិសនីដែលមានស្លាកយីហោផលិតដោយប្រទេសចិនត្រូវបានលក់ទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮដំណឹងថ្មីថា ក្រុមហ៊ុនឡានចិន BYD នឹងផ្គត់ផ្គង់អាគុយប្រភេទថ្មីឲ្យ Tesla

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ចេញពីប្រទេសចិន បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន BYD ត្រូវគេរំពឹងថា នឹងជាអ្នកផ្គង់ផ្គង់អាគុយប្រភេទថ្មី ហៅថា “Blade Battery” ទៅឲ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីងាមេរិក Tesla។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពនៃព័ត៌មានខាងលើនេះគឺមិនទាន់ផ្លូវការនៅឡើយទេ ខណៈដែល BYD និង Tesla ក៏មិនទាន់បានចេញមុខធ្វើការអធ្ថាធិប្បាយលើរឿងនេះដែរ។

គួរឲ្យដឹងថា អាគុយ “Blade Battery” គឺគ្រាន់តែជាឈ្មោះសម្រាប់អាគុយ Lithium Iron Phosphate ឬ LFP របស់ BYD ប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រុមហ៊ុន Tesla បានប្រើប្រាស់អាគុយ LFP នេះនៅលើរថយន្ត Model 3 និង Model Y ដែលផលិតនៅក្នុងប្រទេសចិន រួចស្រេចទៅហើយ ប៉ុន្តែអាគុយទាំងនោះត្រូវបានផលិតដោយក្រុមហ៊ុន CATL។ ជាមួយគ្នានេះដែរ កិច្ចសហការណ៍រវាង Tesla និង CATL ទើបតែបានធ្វើការពង្រីកនៅពេលថ្មីៗនេះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ទាំង ៩ ម៉ូដែល មនុស្សភាគច្រើនមិនធ្លាប់ឮសូម្បីតែឈ្មោះ

រថយន្តប្រភេទ SUV ឬ Sport Utility Vehicle អាចជារថយន្តដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត នៅពេលនេះ ប៉ុន្តែមិនមែនគ្រប់រថយន្ត SUV សុទ្ធតែទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ។

ខាងក្រោមនេះគឺជារថយន្ត SUV ទាំង ៩ ម៉ូដែល មនុស្សភាគច្រើនមិនធ្លាប់ឮសូម្បីតែឈ្មោះ៖

១) Monteverdi Safari

២) Isuzu Amigo

៣) Pontiac Torrent GXP

៤) USSV Rhino GX

៥) Jerrari

៦) Isuzu Trooper RS

៧) Lada Niva

៨) Chevrolet Menlo

៩) Conquest Knight XV

តើប្រិយមិត្តធ្លាប់ស្គាល់ ឬឮឈ្មោះបានប៉ុន្មានម៉ូដែលដែរ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ទំនងជាអាចផលិតរថយន្តភីកអ៊ាប់ខ្នាតតូចអគ្គិសនីថ្មី ដើម្បីប្រកួតជាមួយ Ford Maverick

យោងតាមសារព័ត៌មាន Automotive News បានអោយដឹងថាក្រុមហ៊ុនផលិតរថយន្ត Nissan កំពុងតែធ្វើការសិក្សាទៅលើម៉ូដែលថ្មី សម្រាប់អាជីវកម្មរបស់ខ្លួនដែលជារថយន្តភីកអ៊ាបខ្នាតតូច និងអគ្គិសនីផងដែរ ពោលគឺដើម្បីប្រកួតប្រជែងជាមួយរថយន្តភីកអ៊ាប់ថ្មី Ford Maverick។

2022 Nissan Frontier

ស្ថិតនៅក្នុងជំនាន់នៃការចាប់អារម្មណ៌ខ្លាំងទៅលើរថយន្តភីកអ៊ាប់ មនុស្សទាំងអស់គ្នាបែរមកចង់បានរថយន្តភីកអ៊ាប់បែបកំសាន្តវិញ (Lifestyle) ជៀសជាងការប្រើប្រាស់សម្រាប់ល្បឿន ឬផ្លូវពិបាក Off-Road។ វាជាជោគជ័យរួចទៅហើយ សម្រាប់រថយន្ត ២ម៉ូដែលគឺ Ford Maverick និង Hyundai Santa Cruz ដែលទទួលបានការកក់យ៉ាងច្រើនលើសលប់ ជាពិសេសរថយន្តទាំង២នេះ ត្រូវបានផ្លាស់ប្តូរមកប្រើប្រាស់គ្រោងឆ្អឹងថ្មីដូចទៅនឹងរថយន្តប្រភេទគ្រួសារ Crossover លក្ខណៈ Uni-body។

2022 Nissan Frontier

Nissan មិនទាន់បានប្តេជ្ញាចិត្តធ្វើអ្វីនៅឡើយទេ ក៏ប៉ុន្តែយើងមានអារម្មណ៍យ៉ាងមុតមាំថាការពិភាក្សានេះនឹងលើសពីអ្វីដែលយើងទាំងអស់គ្នាចង់បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើរថយន្តបំពាក់ស៊ីម៉ាំងភ្លោះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] គ្រប់​រថយន្ត​ទាំង​អស់​តែង​តែ​មាន​បំពង់​ស៊ី​ម៉ាំង ១​ឬ​ក៏ ២ សម្រាប់​ជួយ​ស្រួប​ផ្សែង​ចំហេះ​ចេញ​ពី​ក្នុង​ម៉ាស៊ីន​ និង​ធ្វើ​ឲ្យ​វា​មាន​ដំណើរការ​ទៅ​មុខ​បាន​រលូន។ នៅ​ក្នុង​បំពង់​ស៊ី​ម៉ាំង​នោះ​ទៀត​សោត ក៏​មាន​ផ្នែក​សំខាន់​ៗ ៣​ទៀត​ដែរ​ ដែល​ជួយ​ឲ្យ​វា​ដំណើរ​ការ​បាន​ល្អ ដូច​ជា Muffler សម្រាប់​កាត់​បន្ថយ​សំឡេង​កុំ​ឲ្យ​លាន់​ខ្លាំង​ពេក, Manifold សម្រាប់​ឲ្យ​ខ្យល់​ពី​គ្រប់​ស៊ីឡាំង​ទាំង​អស់​រត់​តាម​ទុយោ និង Catalytic Converter សម្រាប់​បម្លែង​ផ្សែង​ពុល​ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន​ ពេល​បញ្ចេញ​ទៅ​ខាង​ក្រៅ។ បន្ថែមពីនេះ ចំពោះ​រថយន្ត​ដែល​មាន​បំពង់​ស៊ី​ម៉ាំង ២ វា​មាន​ទុយោ​សម្រាប់​នាំ​ផ្សែង​ចេញ​ចំនួន ២ កន្លែង ដោយ​ចំណុច​នេះ​វា​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​បើ​ប្រៀប​ធៀប​ទៅ​នឹង​​បំពង់​ស៊ី​ម៉ាំង ១ ដូច​ខាង​ក្រោម៖

គុណសម្បត្តិ៖

  • មិន​សូវ​ស៊ី​សាំង៖ ម៉ាស៊ីន​រត់​ដោយ​មាន​​បំពង់​ស៊ី​ម៉ាំង ២ ធ្វើ​ការ​បាន​ល្អ​ជាង​បំពង់​ស៊ី​ម៉ាំង ១ ដោយ​សារ​វា​កាត់​បន្ថយ​សម្ពាធ​បាន​លឿន​ព្រោះ​ផ្សែង​មាន​ច្រក ២ ដើម្បី​ចេញ។ ដូច្នេះ​វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​សូវ​ប្រឹង​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​វា​ស៊ី​សាំង​តិច​ជាង​រថយន្ត​ ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង ១។
  • មាន​កម្លាំង​ខ្លាំង៖ ដោយ​សារ​តែ​ផ្សែង​ត្រូវ​បាន​យក​ចេញ​បាន​លឿន​ជាង​ក្នុង​ម៉ាស៊ីន​រថយន្ត​ ដែល​ប្រើ​​បំពង់​ស៊ី​ម៉ាំង ២ នោះ​អានុភាព​នៃ​ម៉ាស៊ីន​រថយន្ត​ក៏​កើន​ទៅ​តាម​ហ្នឹង​ដែរ។ កម្លាំង​សេះ​ក្នុង​ម៉ាស៊ីន​រថយន្ត​ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង២ ខ្លាំង​ជាង​​បំពង់​ស៊ី​ម៉ាំង ១ ដល់​ទៅ ២០​ភាគរយ​ឯណោះ។
  • សីតុណ្ហភាព​ម៉ាស៊ីន​ល្អ៖ ដោយ​សារ​តែ​គុណ​សម្បត្តិ​ក្នុង​ការ​បញ្ចេញ​ផ្សែង​ពី​ក្នុង​ម៉ាស៊ីន​បាន​លឿន វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​រក្សា​សីតុណ្ហភាព​បាន​ល្អ​ មិន​ឡើង​កម្ដៅ​ខ្លាំង​ហួស​ហេតុ។ ដូចនេះ វា​ធ្វើ​ឲ្យ​ម៉ាស៊ីន​មាន​អាយុ​កាល​ប្រើប្រាស់​បាន​យូរ​ជាង​ធម្មតា​ បើ​ធៀប​ទៅ​នឹង​រថយន្ត​ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង ១។

  • សំឡេង​ងំ​ល្អ៖ ច្បាស់​ណាស់​ថា រថយន្ត​ដែល​ប្រើ​ប្រាស់​បំពង់​ស៊ី​ម៉ាំង ២ មាន​សំឡេង​ធ្ងន់ និង​លាន់​ល្អ​ជាង​រថយន្ត​ដែល​ប្រើប្រាស់​បំពង់​ស៊ី​ម៉ាំង​តែ​ ១។ ប្រការ​នេះ អាច​ជា​ការ​ពេញ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ ដែល​ចង់​បាន​សំឡេង​ខ្លាំង​ពេល​បើកបរ។

គុណវិបត្តិ ៖

  • មាន​តម្លៃ​ថ្លៃ៖​ ការ​បំពាក់​បំពង់​ស៊ី​ម៉ាំង ២ មាន​តម្លៃ​ថ្លៃ​ជាង​ការ​បំពាក់​​បំពង់​ស៊ី​ម៉ាំង ១ ដោយ​សារ​វា​ត្រូវ​មាន​ផ្នែក​បំពាក់​បន្ថែម​ដូច​ជា​ទុ​យោ​ជាដើម។
  • អាយុកាល​ប្រើប្រាស់​រាង​ខ្លី៖ ដោយ​សារ​តែ​​បំពង់​ស៊ី​ម៉ាំង ២ មិន​សូវ​ក្ដៅ​ខ្លាំង​ដូច​​បំពង់​ស៊ី​ម៉ាំង ១ ផ្សែង​ដែល​ចេញ​មក​តាម​បំពង់​ស៊ី​ម៉ាំង​នេះ​ អាច​បង្ក​ជា​សំណើម​ ហើយ​បង្ក​ឲ្យ​មាន​ច្រែះ​បាន។ ដូច​នេះ បើ​ធៀប​ទៅ​នឹង​​បំពង់​ស៊ី​ម៉ាំង ១ រថយន្ត​ដែល​ប្រើ​បំពង់​ស៊ី​ម៉ាំង ២ មាន​អាយុកាល​ប្រើប្រាស់​ខ្លី​ជាង។
  • សំឡេង​ងំ៖ ហេតុ​ផល​នេះ​ ដើរ​តួ​ទាំង​ពីរ ជា​គុណ​សម្បត្តិ​ផង និង​ជា​គុណ​វិបត្តិ​ផង ព្រោះ​បើ​មាន​អ្នក​ខ្លះ​ចូល​ចិត្ត​សំឡេង​ខ្លាំង ក៏​មាន​អ្នក​បើកបរ​ខ្លះ​មិន​ចូល​ចិត្ត​ឲ្យ​សំឡេង​រថយន្ត​ខ្លួន​រំខាន​គេ​ខ្លាំង​ដែរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ជាក់ច្បាស់ហើយរឿងពន្យារពេលចេញលក់ឡាន Cybertruck

ក្រោយពីមានការលេចឭនូវដំណឹងថាការផលិតរថយន្ត Tesla Cybertruck អាចនឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០២២ នាពេលនេះក្រុមហ៊ុន Tesla បានចេញមុខបញ្ជាក់ច្បាស់ៗថាដំណឹងនេះគឺជាដំណឹងពិត។

នៅក្នុងអំឡុងការប្រកាសអំពីលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទី២ នៃឆ្នាំ២០២១នេះ Tesla បាននិយាយថាការផលិតរថយន្ត Cybertruck អាចនឹងចាប់ផ្ដើមនៅទីក្រុង Austin រដ្ឋ Texas បន្ទាប់ពីរថយន្ត Tesla Model Y ប៉ុន្តែមិនបានកំណត់ថ្ងៃជាក់លាក់ឡើយ។ យ៉ាងណាក្ដីនៅលើវិបសាយរបស់ក្រុមហ៊ុនបានផ្លាស់ប្ដូរលើការកុម្ម៉ង់រថយន្ត Cybertruck ដោយបញ្ជាក់ថាការផលិតរថយន្តនេះនឹងចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២២។

រថយន្ត Cybertruck បានបង្ហាញចេញកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយការពន្យារពេលនេះមានន័យថាអតិថិជននឹងត្រូវរង់ចាំរយៈពេលជាងពីរឆ្នាំ ទើបអាចទទួលបានរថយន្តភីកអាប់អគ្គិសនីនេះមកប្រើប្រាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតីតបុគ្គលិក Tesla បានប្រាក់រង្វាន់១លានដុល្លារ ជុំវិញរឿងក្ដីរើសអើងពូជសាសន៍

អតីតបុគ្គលិកធ្វើការនៅរោងចក្រ Fremont របស់ Tesla ត្រូវបានតុលាការផ្ដល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារ ក្រោយពីរូបគាត់បានរងអំពើរើសអើងពូជសាសន៍នៅកន្លែងធ្វើការ។

បុរសឈ្មោះថា Melvin Berry បានចោទប្រកាន់ថា Tesla មិនបានបញ្ចេញសកម្មភាពអ្វីឡើយ នៅពេលដែលរូបគាត់បានត្អូញត្អែរថាត្រូវបានគេប្រើប្រាស់ពាក្យមិនសមរម្យដាក់នៅកន្លែងធ្វើការ និងអះអាងថានៅរោងចក្រមានការប្រើប្រាស់ពាក្យស្អប់ខ្ពើមជាច្រើនទៀតផង។

បុរសរូបនេះត្រូវបាន Tesla ជួលធ្វើជាបុគ្គលិកផ្នែកវត្ថុធាតុនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែនៅពេលដែលលោកបាននិយាយតទល់ជាមួយថ្នាក់លើអំពីរឿងរ៉ាវកើតមានចំពោះខ្លួន លោកបែរជាត្រូវគេបង្ខំឲ្យធ្វើការច្រើនម៉ោងជាងមុន និងទទួលរងការងារធ្ងន់ៗជាងមុនទៅវិញ។

ប្រាក់រង្វាន់ដែល Berry ទទួលបានគឺមានសរុប ១,០២លានដុល្លារ ប៉ុន្តែក្នុងនោះលោកទទួលបានប្រាក់សំណងប្រមាណ ២៦ម៉ឺនដុល្លារ ខណៈដែលប្រាក់ផ្សេងទៀតត្រូវចំណាយលើថ្លៃមេធាវី និងថ្លៃដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT R បើកដំបូលមួយនេះមានកម្លាំងរហូតដល់ ៨៨០សេះ

ក្រុមហ៊ុនឯកទេសកែច្នៃរថយន្តអាល្លឺម៉ង់ Posaidon បានធ្វើការអភិវឌ្ឍន៍រថយន្ត Mercedes-AMG GT R Roadster អោយមានកម្លាំងរហូតដល់ ៨៨០សេះ ខណ:ពេលរថយន្ត Mercedes-AMG GT R Black Series មានកម្លាំងត្រឹម ៧២០សេះប៉ុណ្ណោះ។

Posaidon ផ្តល់នូវកញ្ចប់នៃការអាប់ដេតចំនួន ២គឺ RS830+ ដោយ Posaidon បានបន្ថែមនូវឧបករណ៍ Turbocharger ចំនួន ២, ពិស្តុង High-performance, តម្រង់ខ្យល់ស្ព័រ, អាប់ដេតលើប៊ិចប្រេង និង High-performance Spark Plug ក្នុងការជួយអោយរថយន្តមានកម្លាំង ៨៨០សេះ និងកម្លាំងរមួល ១ ០០០ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ Exhaust System, ECU ត្រូវបានឌីស្សាញថ្មីដើម្បីតម្រូវរថយន្ត និងបានផ្លាស់ប្តូរនូវប្រអប់លេខដៃ ៧វគ្គចេញផងដែរ។

បន្ទាប់ពីទទួលបាននូវការអភិវឌ្ឍន៍រថយន្ត Mercedes-AMG GT R Roadster អាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៩វិនាទីប៉ុណ្ណោះ ដែលវាលឿនជាងមុន ០,៣វិនាទី និងមានល្បឿនអតិបរមា ៣៦០គ.ម/ម៉។

រីឯកញ្ចប់នៃការអាប់ដេតទី២ គឺ បានធ្វើការអភិវឌ្ឍលើប្រព័ន្ធ Turbocharger, Exhaust System, Optimizing intake air flow និងប្រអប់លេខ ដែលជួយអោយរថយន្តនេះមានកម្លាំង ៨៣០សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ (Twin-turbo V6)។ លើសពីនេះ Posaidon ក៏បានធ្វើការអាប់ដេត ECU នៃម៉ាស៊ីន ៤,០លីត្រ Twin-turbo V8 អោយមានកម្លាំងរហូតដល់ ៦៧០សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះមានលុយក៏ពិបាកទិញឡាន Toyota GR Supra 35th Anniversary Edition នេះដែរ ព្រោះហេតុផលនេះ!

ដើម្បីអបអរសាទរគម្រប់ខួប ៣៥ឆ្នាំនៃការបញ្ចេញរថយន្ត Supra នៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Toyota Gazoo Racing នឹងចេញរថយន្ត Supra ម៉ូដែលពិសេសចំនួន ៣៥គ្រឿងទៀត ហោថា “Toyota GR Supra 35th Anniversary Edition”។

ផលិតផ្អែកលើម៉ូដែល RZ (ចំណុះ ៣,០លីត្រ) និង SZ-R (ចំណុះ ២,០លីត្រ) ក្រុមហ៊ុន Toyota បានបង្ហាញថា ម៉ូដែល RZ “35th Anniversary Edition” នឹងមានពណ៌ប្រផេះគ្រើម Matte Storm Gray ខណៈម៉ូដែល SZ-R “35th Anniversary Edition” វិញ នឹងផ្តល់ជម្រើសគ្រប់ពណ៌ រួមទាំងពណ៌លឿង Lightning Yellow ផងដែរ។

ទោះបីជាអ្នកជ្រើសរើសម៉ូដែលមួយណាក៏ដោយ វានឹងមានបំពាក់យ៉ាន់ទំហំ ១៩អ៊ីញ ប្រភេទ forged aluminum បាញ់ពណ៌ខ្មៅគ្រើម ហើយតាប្លូមុខត្រង់កន្លែងអ្នកដំណើរ នឹងមានឡូហ្គូ 35th-anniversary carbon fiber យ៉ាងពិសេស។

យ៉ាងណាមិញ ដើម្បីអាចមានឱកាសទិញរថយន្តនេម៉ូដែលពិសេសនេះបាន Toyota អះអាងថា អតិថិជននឹងត្រូវចុះឈ្មោះនៅចន្លោះថ្ងៃទី៦ និង ទី៣១ ខែសីហា។ បន្ទាប់មក ក្រុមហ៊ុននឹងជ្រើសរើសបេក្ខជនចំនួន ៣៥នាក់ នៅថ្ងៃទី០៧ ខែកញ្ញា ដើម្បីមានសិទ្ធិទិញរថយន្តនេះ។

ចំពោះតម្លៃវិញគឺខ្ទង់ ៥៩ ០០០ដុល្លារ សម្រាប់ម៉ូដែល SZ-R “35th Anniversary Edition” និង ៧១ ០០០ដុល្លារ សម្រាប់ម៉ូដែល RZ “35th Anniversary Edition”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+