ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាង Hilux ជំនាន់ថ្មី ច្នៃឡើងដោយខ្ចីការឌីហ្សាញរបស់ Land Cruiser ឆ្នាំ២០២២

រថយន្ត Toyota Hilux ជំនាន់ទី៨ បានបង្ហាញវត្តមានតាំងពីឆ្នាំ២០១៥មក ដោយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វាបានឆ្លងកាត់ការផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចប៉ុណ្ណោះ។

បើតាមការលេចឭដំណឹងនាថ្មីៗនេះ រថយន្ត Hilux ជំនាន់ថ្មីត្រូវបានរំពឹងថានឹងបង្ហាញវត្តមាននៅឆ្នាំ២០២៤ ជាមួយនឹងរចនាបថនៃការឌីហ្សាញរូបរាងថ្មី។ ទោះបីជាការឌីហ្សាញថ្មី នៅមិនទាន់មានលេចចេញជាតម្រុយក្ដី ប៉ុន្តែមានរឿងមួយអំពីរថយន្ត Hilux ជំនាន់ថ្មីដែលគេដឹងច្បាស់នាពេលនេះ។

Hilux ជំនាន់ថ្មីត្រូវបានជឿជាក់ច្បាស់ថានឹងប្រើប្រាស់គ្រោងឆ្អឹងថ្មី TNGA-F ដូចជារថយន្ត Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ២០២២ និងរថយន្ត Tundra ជំនាន់ថ្មីដែលត្រៀមនឹងប្រកាសចេញឆាប់ៗផងដែរ។ គ្រោងឆ្អឹងនេះក៏នឹងត្រូវប្រើប្រាស់រួមគ្នាជាមួយនឹងរថយន្ត Prado, Lexus GX និង Tacoma ថែមទៀតផង។

អំពីការឌីហ្សាញរបស់ Hilux ជំនាន់ថ្មីនេះ មានអ្នកជំនាញខាង Render ឈ្មោះ Kleber Silva បានស្រមើស្រមៃរូបរាងរថយន្តជំនាន់ថ្មីនេះ ដោយបានខ្ចីការឌីហ្សាញមួយចំនួនរបស់រថយន្ត Land Cruiser ស៊េរីឆ្នាំ២០២២ ដែលមើលទៅពិតជាសមសួនមែនទែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Audi A6 E-Tron សាកម្តងជិះបាន ៧០០គ.ម នឹងបង្ហាញខ្លួននៅ ២ឆ្នាំទៀត

ក្រុមហ៊ុន Audi បានយកកម្មវិធី Shanghai Auto Show ដើម្បីបង្ហាញគំរូរថយន្ត A6 E-Tron ហើយវានឹងត្រូវចេញលក់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Audi A6 E-Tron នឹងចូលរោងចក្រផលិតនៅក្នុងឆ្នាំ២០២៣។ រថយន្តនេះទំនងជាមានប្រវែងខ្លួន ៤ ៩៦០មីល្លីម៉ែត្រ ទទឹង ១ ៩៦០មីល្លីម៉ែត្រ និងកម្ពស់ ១ ៤៤០មីល្លីម៉ែត្រ។ វានឹងត្រូវផលិតផ្អែកលើគ្រោងឆ្អឹង PPE Platform ដែលចូលរួមសហការណ៍ផលិតជាមួយក្រុមហ៊ុន Porsche។

គួរឲ្យដឹងថា គំរូរថយន្ត A6 E-Tron ដែលបានបង្ហាញខ្លួន មានបំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៤៦៩សេះ ប្រើប៉ុងពីរ ហើយបំពាក់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៤៣៥ម៉ាយ៍ ឬ ៧០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

យ៉ាងណាមិញ ក្រុមហ៊ុន Audi ក៏បានបញ្ជាក់រួចមកហើយដែរថា A6 E-Tron នឹងមានជម្រើសច្រើនម៉ូដែល រួមទាំងម៉ូដែល Basic ដែរប្រើម៉ូទ័រអគ្គិសនីមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បារាំង កំពុងធ្វើតេស្តឧបករណ៍ចាប់សំឡេង ដើម្បីពិន័យដល់ឡានម៉ូតូបង្កសំឡេងរំខាន

ទីក្រុងប៉ារីស នៃប្រទេសបារាំង បានដំឡើងឧបករណ៍ចាប់សំឡេងរំខាន កាលពីឆ្នាំ ២០១៩ ដើម្បីតាមដានកម្រិតសំឡេងដែលមិនចង់បាន ហើយទោះបីជាវាមិននាំទៅរកការកាត់ទោសជនល្មើសម្នាក់ៗក៏ដោយ មុននិងក្រោយវានឹងត្រូវផ្លាស់ប្តូរ។

ឥឡូវនេះគ្រោងការណ៍ខាងលើកំពុងរីករាលដាលដល់ផ្នែកផ្សេងទៀតនៃប្រទេសបារាំង រួមមានទីក្រុង Nice, Bron និង Lyon។ ប្រព័ន្ធចាប់សំឡេងរំខាននេះនៅតែត្រូវចាំបាច់បង្ហាញពីភាពត្រឹមត្រូវរបស់ពួកវា ហើយរង់ចាំការអនុញ្ញាតស្របច្បាប់ មុនពេលការធ្វើតេស្តចុងក្រោយអាចចាប់ផ្តើមបាន។ ប៉ុន្តែនៅចុងឆ្នាំ ២០២២ ឬដើមឆ្នាំ ២០២៣ បារាំង នឹងចាប់ផ្តើមចែកសំបុត្រពិន័យទៅដល់អ្នកដែល្មើស។

ឧបករណ៍នោះមានកាមេរ៉ា ៣៦០ ដឺក្រេ ដែលជាអង់តែនសូរស័ព្ទ មានមីក្រូហ្វូនចំនួន ៤ ដែលអាចជួយឲ្យឧបករណ៍នេះ មិនត្រឹមតែវាស់សំឡេងប៉ុណ្ណោះទេ ប៉ុន្តែអាចចង្អុលបង្ហាញទិសដៅសំឡេងដែលកំពុងមកទៀតផង។

ប្រសិនបើយានយន្តរបស់អ្នកបើកហួសចំណុចកាមេរ៉ា ហើយប្រព័ន្ធវិនិច្ឆ័យកម្រិតសំឡេងរំខានខ្លាំងពេក វាអាចថតរូបស្លាកលេខរបស់អ្នក ហើយចេញសំបុត្រពិន័យអ្នកដោយស្វ័យប្រវត្តិតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គន្លឹះងាយៗ សម្រាប់ការលាងសម្អាតរថយន្តដោយខ្លួនឯង (មានវីដេអូ)

[​ចំណេះដឹងយានយន្ត] សម្រាប់​អ្នក​ដែល​មាន​ការ​ងារ​រវល់​​ពុំ​សូវ​មាន​ពេល​ទំនេរ យក​រថយន្ត​ទៅ​ឲ្យ​​អ្នក​ជំនាញ​លាង​សម្អាត ហើយ​មាន​ពេល​ទំនេរ​ថ្ងៃ​ចុង សប្ដាហ៍​ចង់​កម្សាន្ត​អារម្មណ៍​លាង​រថយន្ត​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ។៣ជំហាន​​ដើម្បី​លាង​សម្អាត​រថយន្ត​របស់​អ្នក​ឲ្យ​មាន​សោភ័ណ​ភាព​មាន​ភាព​ទាក់​ទាញ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ។ អនុវត្តន៍​ ៣​ដំណាក់​នេះ​នឹង​លាង​រថយន្ត​បាន​យ៉ាង​ពេញ​ចិត្ត៖

មុន​ពេល​លាង៖ អ្នក​គួរ​ជ្រើស​រើស​ទីតាំង​សម​ស្រប​មួយ និង​មិន​គួរ​លាង​ឡាន​ពេល​ម៉ាស៊ីន​ក្ដៅ​ ​ឬ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។ សីតុណ្ហភាព​ខ្ពស់​ពេក​ ​ធ្វើ​ឲ្យ​ទឹក​ឆាប់​ស្ងួត​ងាយ​ឡើយ​ដាម​ទឹក​ស្អិត​ជាប់​ថ្នាំ​ឡាន​ ​និង​កញ្ចក់​ ​ពិបាក​ជួត​ចេញ​ ​ឬ​អាច​ជូត​មិន​បាត់​ ​ដែល​ពេល​ខ្លះ​ទាល់​តែ​ប្រើ​ម៉ាស៊ីន​ប៊ូលា​ទើប​បាន​ស្អាត ត្រូវ​មាន​ប្រដាប់​ប្រដា​គ្រប់​គ្រាន់​​​ដូច​ជា សាប៊ូ ឧបករណ៍​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ កន្សែង ធុង​សម្រាប់​ដាក់​ទឹក​ដោយ​ដាក់​ទឹក​ធម្មតា និង​ទឹក​សាប៊ូ​ផ្សេង​ពី​គ្នា។

ពេល​លាង​សម្អាត៖ បាញ់​ទឹក​លើ​រថយន្ត​ដោយ​ប្រើ​ប្រព័ន្ធ​ទឹក​ខ្លាំង និង​គួរ​ជ្រើសរើស​សាប៊ូ​ទឹក​ ​ឬ​ហ្វូន​ដែល​ជា​ផលិតផល​សម្រាប់​លាង​សម្អាត​រថយន្ត​ ​ជាជាង​ប្រើ​សាប៊ូ​ម្សៅ​ធម្មតា​ដែល​សម្អាត​មិន​ស្អាត​ ​ហើយ​គ្មាន​សារធាតុ​ជំនួញ​ឲ្យ​ថ្នាំ​ឡាន​ភ្លឺ​រលោង។លាង​តាម​ផ្នែក​ ​ហើយ​ពី​លើ​ចុះ​ក្រោម​ ​ដូច​ជា​ចាប់​ផ្ដើម​ជូត​លាង​ពី​កញ្ជាក់​គ្រប់​ជ្រុង​ ​ដំបូល​លើ​តួ​ម៉ាស៊ីន​ ​កម្រប​ខាង​ក្រោយ​ ​ទ្វា​ ​ហើយ​បន្ត​តាម​ផ្នែក​ចំហៀង។ ការ​លាង​ពី​លើ​ចុះ​ក្រោម​ ​គឺ​ដើម្បី​ឲ្យ​កម្ទេច​ធូលី​អាច​ហូរ​តាម​សម្រួល​ពី​លើ​ចុះ​ក្រោម​ ​បើ​បញ្ច្រាស​អាច​ធ្វើ​ឲ្យ​ឆ្កូត​ថ្នាំ​ឡាន​លាង​សម្អាត​តួ​ផ្នែក​ខាង​ក្រោម កន្លែង​មាន​ស្នឹម​ច្រេះ។ ចាំបាច់​ក្នុង​ការ​លាង​ដោយ​ប្រើ​អេប៉ុង​ដើម្បី​ជក់​ជា​មួយ​សាប៊ូ​ ​ហើយ​អាច​អូស​បាន​កម្ទេចកំទី​ធូលី​នានា។​

ពេល​លាង​សម្អាតរួច៖ ​​គួរ​ប្រើ​ក្រណាត់​ទន់ ​សម្រាប់​ជូត​ឲ្យ​ស្ងួត​ ​ខណៈ​ក្រណាត់​ប្រភេទ​នេះ​មិន​បន្សល់​ស្នាម​ឆ្នូត​ទឹក​ ​ក៏​ដូច​ជា​កម្ទេច​ក្រណាត់​ជាប់​ឡាន។ បន្ថែមពីនេះដើម្បី​រក្សា​គុណភាព​ ​និង​កម្រិត​ភ្លឺ​នៃ​ថ្នាំ​ឡាន​ឲ្យ​នៅ​តែ​ថ្មី​ជានិច្ច​នោះ​ ​ប្រិយមិត្ត​គួរ​ណាស់​តែ​ធ្វើ​ការ ​ប៊ូលា​រថយន្ត​របស់​អ្នក​យ៉ាង​ហោច​ណាស់​ ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ការ​ប៉ូលា​ម្ដង​ៗ​មាន​តម្លៃ​ប្រមាណ​ ​៤០​ ​ដុល្លារ​ ​ឬ​លើស​ពី​នេះ​អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ ​ក៏​ដូច​ជា​ប្រភេទ​ថ្នាំ​ប៊ូលា៕

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco First Edition ២០២១ ម្ចាស់ដាក់លក់វិញលើ eBay យកចំណេញគុណនឹង ៣

រថយន្ត Ford Bronco ស៊េរីឆ្នាំ ២០២១ កំពុងតែមានការពេញនិយមយ៉ាងខ្លាំង ដែលមានក្រុមហ៊ុនចែកចាយជាច្រើនចែកចាយរថយន្ត SUV ពូកែខាង Off-road ក្នុងតម្លៃខ្ពស់។

ជាមួយហេតុផលនេះ បានធ្វើអោយម្ចាស់រថយន្ត Ford Bronco First Edition ២០២១ ពណ៌ខៀវម្នាក់ បានដាក់លក់រថយន្តរបស់ខ្លួនត្រឡប់ទៅវិញមុនពេលក្រុមហ៊ុនដឹកអោយ នៅលើគេហទំព័រ eBay ក្នុងតម្លៃជាង ១៧៥ ០០០ដុល្លារ ដែលវាពិតជាថ្លៃលើតម្លៃចេញពីរោងចក្រជិត ៣ដង ស្របពេលតម្លៃចេញពីរោងចក្រត្រឹមតែ ៦៣ ៥០០ដុល្លារប៉ុណ្ណោះ។ ហើយរថយន្ត Ford Bronco ប្រភេទ 4×4 ពណ៌ខៀវ(Lightning Blue) ទើបចាប់ផ្តើមផលិតកាលពីថ្ងៃទី ១៩ ខែកក្កដានេះប៉ុណ្ណោះ។

រថយន្ត Ford Bronco First Edition ២០២១ បំពាក់ជាមួយម៉ាស៊ីន ២,៧លីត្រ EcoBoost V6 កម្លាំង ៣៣០សេះ និងរមួល ៥៦២ញ៉ូតុនម៉ែត្រ នៅពេលដំណើរជាមួយសាំងស៊ុបពែ(Premium Fuel)។

ក្រុមហ៊ុន Ford បានបង្ហាញចេញនូវរថយន្ត Bronco First Edition ២០២១ កាលពី ១២ខែមុន ជាមួយគម្រោងផលិតសរុប ៣ ៥០០គ្រឿង ប៉ុន្តែចំនួននេះទទួលបានការកក់ទុកយ៉ាងឆាប់រហ័សពេក បានជម្រុញអោយក្រុមហ៊ុនផលិតរហូតដល់ ៧ ០០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser ស៊េរី២០២២ មួួយឆ្នាំផលិតតែ៥ពាន់គ្រឿង ប៉ុន្តែអ្នកកក់មានរហូតដល់ ២ម៉ឺននាក់

រយៈពេល២ខែចាប់តាំងពីពេលប្រកាសចេញជាផ្លូវការជាលក្ខណៈសកលលោកមក រថយន្ត Toyota Land Cruiser ជំនាន់ថ្មី អាចទទួលបានការកុម្ម៉ង់ទិញជាង ២ម៉ឺនគ្រឿងនៅទីផ្សារប្រទេសជប៉ុន ខណៈដែលចំនួនផលិតរថយន្តនេះនៅជប៉ុនជាប្រចាំឆ្នាំគឺមានត្រឹម ៥ពាន់គ្រឿងប៉ុណ្ណោះ។

ក្រោយការផ្ទុះការកុម្ម៉ង់ទិញនេះ Toyota បានប្រកាសផ្អាកទទួលការកុម្ម៉ងទិញរថយន្ត Land Cruiser ជំនាន់ថ្មីរហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ Toyota ទំនងជានឹងពិចារណាបង្កើនចំនួនផលិតរថយន្តនេះ ដើម្បីបំពេញតាមតម្រូវការអតិថិជនដែលបន្តកើនឡើងឥតឈប់។

ទន្ទឹមនឹងនេះដែរ មានការលេចឭជាដំណឹងថា Toyota បានសុំឲ្យអតិថិជននៅពេលដែលទិញរថយន្ត Land Cruiser ជំនាន់ថ្មី គឺត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលសន្យាថាមិនលក់រថយន្តចេញនៅក្នុងពេលយ៉ាងតិចមួយឆ្នាំ ដែលធ្វើបែបនេះគឺដើម្បីទប់ស្កាត់មិនឲ្យមាន បុគ្គលមួយចំនួនកេងចំណេញក្នុងការទិញហើយ លក់រថយន្តនេះវិញដើម្បីរកលុយចំណេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla រកលុយចំណេញបានច្រើនជាងឆ្នាំមុនរហូតដល់ ១០ដង

ក្រុមហ៊ុន Tesla បានប្រកាសអំពីប្រាក់ចំណេញ ១,១៤ពាន់លានដុល្លារ ក្នុងត្រីមាសទីពីរនៃឆ្នាំ២០២១ ដែលរកចេញពីប្រាក់ចំណូលសរុប ១១,៩៦ពាន់លានដុល្លារ។

នេះគឺជាលើកដំបូងហើយដែលប្រាក់ចំណេញប្រចាំត្រីមាសរបស់ Tesla មានរហូតដល់ខ្ទង់១ពាន់លានដុល្លារ។ កាលពីត្រីមាសទីពីរឆ្នាំទៅ ប្រាក់ចំណេញរបស់ Tesla មានត្រឹម ១០៤លានដុល្លារប៉ុណ្ណោះ។

គួរដឹងថា Tesla អាចលក់រថយន្តបានសរុប ២០១ ២៥០គ្រឿង នៅក្នុងត្រីមាសទីពីរដែលគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ហើយក្នុងនោះការផលិតចេញគឺមានសរុប ២០៦ ៤២១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren ចេញឡានបើកដំបូលកម្លាំងខ្លាំងបំផុត តម្លៃចេញពីរោងចក្រ ៣៨ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអង់គ្លេស McLaren បានប្រកាសចេញរថយន្តបើកដំបូលមានកម្លាំងខ្លាំងបំផុត ម៉ូដែល 765LT Spider ជាផ្លូវការ។

រថយន្ត McLaren 765LT Spider បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧៥៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ លឿនជាងម៉ូដែល 720S Spider ដល់ទៅ ១៥%។ មិនតែប៉ុណ្ណោះ វាអាចរត់ពីកុងទ័រ ០-២០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៧,២វិនាទីប៉ុណ្ណោះ។

រថយន្ត McLaren 765LT Spider ថ្មីនេះ ប្រើប្រាស់គ្រោងឆ្អឹង “advanced carbon fiber construction” ក៏ដូចជាប្រព័ន្ធស៊ីម៉ាំង titanium exhaust ដែលមានទម្ងន់ស្រាលជាងដែក ៤០%, គ្រឿងប្រអប់លេខលំដាប់រថយន្តប្រណាំង Formula 1 និង កញ្ចក់ស្តើងជាង ខណៈទម្ងន់សរុបរបស់វាធ្ងន់ជាងម៉ូដែល McLaren 765LT Coupe ត្រឹមតែ ៤៩គីឡូក្រាមប៉ុណ្ណោះ។

ជារួមមក 765LT Spider ថ្មីមានទម្ងន់សរុប ១ ៣៨៨គីឡូក្រាម ពោលគឺស្រាលជាងម៉ូដែល 720S Spider ដល់ទៅ ៨០គីឡូក្រាម។ អ្វីដែលគួរដល់ការសម្រកទម្ងន់នេះ គឺដំបូលរឹងផលិតពី carbon-fiber ដែលអាចបើកឡើង និងទម្លាក់ចុះមកវិញ ក្នុងពេលត្រឹមតែ ១១វិនាទីប៉ុណ្ណោះ។ រឹតតែពិសេស 765LT Spider ក៏មានកញ្ចប់ Option ហៅថា “carbon fiber aero package” ដូចម៉ូដែល Coupe ដែរ មានន័យថា វាមានកម្រិត downforce ច្រើនជាងម៉ូដែល 720S Spider ដល់ទៅ ២៥% ទៀតផង។

សូមបញ្ជាក់ថា រថយន្ត McLaren 765LT Spider ថ្មី នឹងត្រូវផលិតត្រឹមតែ ៧៦៥គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៣៨២ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Camaro ប្រើសាំង ទំនងជាត្រូវអស់ជីវិត ត្រឹមឆ្នាំ២០២៤

អនាគតនៃរថយន្ត Chevrolet Camaro ដែលប្រើម៉ាស៊ីនចំហេះក្នុងនៅមិនទាន់ជាក់លាក់នៅឡើយទេ ប៉ុន្តែរបាយការណ៍ថ្មីមួយបានអះអាងថា រថយន្តស្ព័រអាមេរិកនេះទំនងជាត្រូវជំនួសដោយរថយន្តប្រើថាមពលអគ្គិសនីសុទ្ធវិញ។

យោងតាមរបាយការណ៍ពីគេហទំព័រ Automotive News បានបង្ហាញថា ទាំងរថយន្ត Chevrolet Camaro និង Malibu នឹងត្រូវបញ្ចប់វដ្ដផលិតកម្មត្រឹមជំនាន់នេះ ហើយនឹងមិនបានជំនួសវិញដោយម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុងនោះទេ។ ពួកគេទំនងជានឹងបើកផ្លូវឲ្យម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធវិញ នៅក្នុងឆ្នាំ២០២៤ ទើបីជាគេមិនទាន់ដឹងច្បាស់នៅឡើយថា ពួកវានៅតែបន្តប្រើឈ្មោះដដែល ឬប្រើឈ្មោះថ្មីតែម្តង។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន GM បានសន្យាថា នឹងផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០៣៥ ដែលមានន័យថា រថយន្ត Chevrolet Camaro ថ្មីប្រើថាមពលអគ្គិសនីសុទ្ធនឹងកើតឡើង ប៉ុន្តែមកទល់ពេលនេះ GM បានបង្ហាញតែរថយន្ត SUV និងភីកអាប់អគ្គិសនីប៉ុណ្ណោះ។

យ៉ាងណាមិញ វាក៏នៅតែសមហេតុផលដែរ ព្រោះរថយន្តទាំងពីរប្រភេទខាងលើកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺថា Lexus នឹងបញ្ចេញ Crossover ថ្មីផលិតផ្អែកតាម Toyota Yaris Cross

យោងតាមសេចក្តីរាយការណ៍បានបង្ហាញថាក្រុមហ៊ុន Lexus បាន និងកំពុងផលិតរថយន្ត Crossover ថ្មីផលិតផ្អែកតាម Toyota Yaris Cross។ ដែលវាជាពាក្យចចាមរាមដែលចេញពីទស្សនាវដ្តី X និងលេចធ្លាយដោយ Lexus Enthusiast។

តាមរយ:ទស្សនាវដ្តីជប៉ុននេះបានបង្ហាញថាវាគឺ Crossover ថ្មីដែលស្ថិតនៅក្រោមម៉ូឌែល UX និងប្រើប្រាស់គ្រោងឆ្អឹង GA-B platform។ ហើយវានឹងចេញលក់នៅលើទីផ្សារអឺរ៉ុប, ជប៉ុន និងអូស្រ្តាលី ដូចរថយន្ត Toyota Yaris Cross ចេញលក់ ជាមួយម៉ាស៊ីនចំណុះHybrid ១,៥លីត្រ ទំហំ ៣ស៊ីឡាំង កម្លាំងប្រហែល ១០០សេះ។

គួររំលឹកដែរថាកាលពីឆ្នាំមុនកន្លងទៅ ឈ្មោះប៉ាតង់ LBX និង Lexus LBX បានបង្ហាញមុខនៅអឺរ៉ុប ដែរលវាទំនងជាឈ្មោះ Crossover ថ្មីរបស់ Lexus។ ត្រឡប់មកក៏មានពាក្យចចាមរាមមួយទៀតបានលេចធ្លាយកាលពីខែ ឧសភា ឆ្នាំ២០២០កន្លងទៅ ដោយបញ្ជាក់ថា Crossover នៃ Lexus UX នឹងមានឈ្មោះថា Lexus BX ហើយបង្ហាញវត្តមាននៅឆ្នាំ ២០២៣ ជាមួយតម្លៃក្រោម ៣០ ០០០ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+