ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Cybertruck ទំនងចេញលក់ក្រោយគូរប្រជែង ក្រោយអោយតម្រុយពន្យាពេលចេញលក់រហូតដល់ឆ្នាំក្រោយ

សង្រ្គោមរថយន្តភីកអាប់អគ្គិសនីកំពុងឡើងកំដៅខ្លាំង ខណ:ពេល Tesla Cybertruck នឹងចេញលក់ក្រោយគូរប្រជែងរបស់ខ្លួន Rivian R1T និង GMC Hummer EV ខណ:ពេលក្រុមហ៊ុន Tesla និយាយម្តងហើយម្តងទៀតថាផលិតកម្មនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ គាប់ជួននាពេលថ្មីនេះៗ មានតម្រុយផ្លូវការថាគ្រោងនឹងពន្យាពេល។

នៅកំឡុងពេលធ្វើការបង្ហាញចេញនូវចំនួនតួរលេខត្រីមាសទី ២ ឆ្នាំ ២០២១ ក្រុមហ៊ុនសហរដ្ឋអាមេរិចបាននិយាយថា៖ ដោយសារតែថាមពលថ្មមានចំនួនកំណត់ និងមានបញ្ហានៃការផ្គត់ផ្គង់បន្ទះឈីបជាសកល យើងបានផ្លាស់ប្តូរកម្មវីធីបង្ហាញខ្លូនរថយន្តដឹកទំនិញអគ្គិសនីខ្នាតធំ Semi-Truck ទៅឆ្នាំ ២០២២។ ហើយ Cybertruck នឹងចាប់ផ្តើមផលិតបន្ទាប់ពី Model Y ចាប់ផ្តើមផលិតនៅរោងចក្រថ្មី Austin Plant នៅខែកញ្ញា នេះ។

ខណ:ពេលមានការសួរសំណួរថា តើផលិតកម្មនៃរថយន្ត Cybertruck នឹងចាប់ផ្តើមនៅពេលណា? នោះក្រុមហ៊ុនមិនបានឆ្លើយនោះឡើយដែលវាបង្ហាញថា Cybertruck ទំនងនឹងត្រូវពន្យាពេល។​ ហើយតាមរយ:អនុប្រធានវិស្វកម្មរបស់ Tesla បាននិយាយថា Cybertruck កំពុងស្ថិតនៅលើ Alpha Stage នៅពុំទាន់រៀបចំគ្រោងស្ថាបត្យកម្មរួចរាល់នៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កង់អគ្គិសនីអាចជិះបានគ្នា ៣នាក់មួយនេះ តម្លៃ ៧៥០ដុល្លារ

កង់អគ្គិសនីមួយនេះបានបង្ហាញខ្លួននៅលើគេហទំព័រទំនិញដ៏ធំបំផុត Alibaba ជាមួយការរចនាថ្មីប្លែក និងសម្ថភាពនៃការផ្ទុកដែកអាចបានគ្នារហូតដល់ ៣នាក់។

ជាមួយតម្លៃ ៧៥០ដុល្លារ កង់អគ្គិសនីនេះអាផ្ទុកបានទម្ងន់សរុប ២៥០គីឡូក្រាម រួមជាមួយខាងក្រោមកៅអីអាចដាក់សត្វចញ្ចឹម និងផ្នែកខាងមុខអាចផ្ទុកនូវរបស់របរបានផងដែរ។

កង់អគ្គិសនីនេះពុំទាន់ស្គាល់ឈ្មោះនៅឡើយទេ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ ដែលមានទីតាំងនៅកង់ក្រោយ។ ថាមពលម៉ូទ័រអគ្គិសនីនេះទទួលបានពីកញ្ចប់អាគុយដែមានទីតាំងនៅខាងក្រោមកន្លែងដាក់ជើង និង ECU Control មានទីតាំងនៅខាងក្រោមកន្លែងកៅអីអង្គុយខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កូនកាត់ MG HS ត្រៀមបង្ហាញខ្លួនជាផ្លូវការថ្ងៃខានស្អែកនេះ

រថយន្ត MG One គឺជារថយន្ត SUV ដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង SIGMA Platform របស់ក្រុមហ៊ុន SAIC  ដោយវាទទួលបាន DNA នៃការឌីស្សាញពីម៉ូឌែល MG HS និង MG 5 ជាមួយការត្រៀមបង្ហាញខ្លួននាថ្ងៃទី ៣០ ខែកក្កដានេះ ក្នុងប្រទេសចិន។

រថយន្ត MG One មានប្រវែងតួរខ្លួនសរុប ៤ ៥៧៩ម.ម, ទទឹង ១ ៨៦៦ម.ម, កម្ពស់ ១ ៦១៧ម.ម និងប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៦៧០ម.ម។ រថយន្ត SUV មួយនេះវាមានតួរខ្លួនតូចជាងម៉ូឌែល MG HS និងធំជាង MG ZS។

តាមរយ:រូបភាពនេះ ផ្នែកខាងក្រៅនៃរថយន្តនេះទទួលបានការបំពាក់ជាមួយប៉ាណាបែប Complex Elements, ចង្កៀងខាងមុខប្រភេទ LED, ដំបូលខាងលើពណ៌ខ្មៅ និង ចង្កៀងខាងក្រោយប្រភេទ LED ដូចខាងមុខផងដែរ ដែលជួយអោយរថយន្តកាន់តែមានភាពស្ព័របន្ថែមទៀត។ ចំណែករូបភាព និងព័ត៌មានផ្នែកខាងក្នុងពុំទាន់មានការបញ្ចេញនៅឡើយនេះទេ។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 15C4E ចំណុះ ១,៥លីត្រ Turbocharged ដែលផលិតដោយក្រុមហ៊ុន Shanghai Automotive Group Co., Ltd មានកម្លាំង ១៨១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនកាត់ SUV ដ៏ប្រណិតមួយនេះនឹងមកដល់កម្ពុជាជាផ្លូវការ ក្នុងពេលឆាប់ៗនេះជាមួយតម្លៃត្រឹមតែ…..

ទោះបីស្ថានភាពកូវីដនៅតែបន្ត ប៉ុន្តែតម្រូវការលើការប្រើប្រាស់យានយន្តនៅតែចាំបាច់ ខណៈវត្តមានថ្មីនៃរថយន្តជាច្រើនម៉ូដែលសម្រាប់ឆ្នាំ ២០២២ បានបង្ហាញខ្លួនជាបណ្តើរៗ ជាមួយការរចនាខុសប្លែកទាំងស្រុង និងមានមុខងារកាន់តែទំនើប សុវត្ថិភាពជាងម៉ូដែលមុនៗ ជាពិសេសម្រាប់រថយន្តរបស់ក្រុមហ៊ុន Chevrolet ដូចជាម៉ូដែល Trailblazer ដែលនឹងជិតមានលក់ក្នុងទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខ។

យោងតាមការបង្ហើបពីក្រុមហ៊ុន Chevrolet រថយន្តម៉ូដែល Trailblazer ២០២២ នឹងរំកិលខ្លួនចូលមកទីផ្សារកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខជាមួយតម្លៃប្រមាណជាង ៤ ម៉ឺនដុល្លារតែប៉ុណ្ណោះ ដែលជារថយន្ត ស័ក្តិសមបំផុតសម្រាប់ការបើកបរប្រចាំថ្ងៃ និងមានតម្លៃសមរម្យ ជាមួយបច្ចេកវិទ្យាទំនើប រួមប្រព័ន្ធសុវត្ថិភាពខ្ពស់ជាង SUV ដទៃដែលមានក្នុងទីផ្សារបច្ចុប្បន្ន។

រថយន្ត SUV ខ្នាតកណ្តាលដែលមានការចនាថ្មីប្លែក កាន់តែស៊ីវិល័យ រំលេចជាមួយពណ៌ដ៏ឆើតឆាយ ច្រើនជម្រើស ទាក់ភ្នែកទាំងផ្នែកខាងក្នុង ខាងក្រៅស័ក្តិសមសម្រាប់អតិថិជនគ្រប់ៗវ័យ ទាំងការប្រើប្រាស់ជាមួយសមាជិកគ្រួសារគ្នាច្រើន ក៏ដូចជាការប្រើប្រាស់ដើម្បីបំពេញការងារប្រចាំថ្ងៃផ្ទាល់ខ្លួន និងសមត្ថភាព​អាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។

Trailblazer ២០២២ មានទម្រង់បើកបរប្រភេទប៉ុង ១ (FWD) បំពាក់មកជាមួយម៉ាស៊ីនសាំងចំណុះ ១,៣៥លីត្រ E-Turbo កម្លាំង ១៥៥សេះ កម្លាំងរមួល ២៣៦ Nm ប្រអប់លេខអូតូ ៩ វគ្គ ប្រភេទ CVT អមនឹងមុខងារប្រើប្រាស់ជាលេខដៃ និងអាចផ្លាស់ប្តូរជម្រើសនៃការបើកបរតាមស្ថានភាពផ្លូវនានា។ ចង្កៀងមុខប្រភេទ LED Projector និង LED Daytime Running Light ចាំងជះពន្លឺបានឆ្ងាយ ភ្លឺច្បាស់ អមជាមួយមុខងារទម្លាក់ និងតម្លើងហ្វាកូដស្វ័យប្រវត្ត ហើយបន្ថែមជាមួយអំពូលកាង ដែលមានសមត្ថភាពកាត់អាប់ ផ្សែងភ្លៀងបានយ៉ាងមានប្រសិទ្ធភាព។

បំពាក់មកជាស្រេចជាមួយបន្ទះដែកការពារក្រោមម៉ាស៊ីន ហ្វ្រាំងដៃអេឡិចត្រូនិច កាងខ្យល់ផ្នែកដំបូលក្រោយដែលអាចជួយរក្សាលំនឹងរថយន្តក្នុងការបើកបរលឿនលឿន និងប្រើប្រាស់​យ៉ាន់កង់ប្រភេទ Alloy ទំហំ ១៧ អ៊ីញ ហើយកង់នីមួយៗបានភ្ជាប់ដោយហ្រ្វាំងថាស់ទាំង ៤ គ្រាប់ និងសេនស័រកង់ទាំង ៤ គ្រាប់ ប្រាប់ព័ត៌មានកង់ធូរ ឬបែក (Tire Pressure Monitoring)

មុខងារពិសេសៗ

  • ម៉ាញេអេក្រង់ Touch Screen ទំហំ ៨ អ៊ីញ
  • ប្រព័ន្ធបង្ហាញផែនទី GPS
  • មុខងារភ្ជាប់ទូរសព្ទនឹងប្រព័ន្ធកម្សាន្តរថយន្តតាមបច្ចេកវិទ្យា Apple Car Play និង Android Auto
  • ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Power Steering Monitor)
  • ឃ្លុបក្រោយបើក បិទ អូតូ (Hand Free Open)
  • ចង្កៀងមុខទម្លាក់ និងទម្លើងហ្វាកូដអូតូ

ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Chevrolet Trailblazer 2022

  • ប្រព័ន្ធហ្រ្វាំង ABS, EBD, ESC, HSA, HDC
  • ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត (Emergency Auto Brake Assist)
  • ប្រព័ន្ធបើកបរបែបសន្សំសំចៃសាំង (Eco Mode)
  • ប្រព័ន្ធរក្សារថយន្តឲ្យបើកបរក្នុងគន្លងផ្លូវ (Lane Keeping Assist)
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គខាងមុខ (Forward Collision Alert)
  • ប្រព័ន្ធផ្តល់ដំណឹងពេលមានរថយន្តចង់វ៉ាជែង (Side Blind Spot)
  • ប្រព័ន្ធជំនួញចូលចតទាំងខាងមុខ និងខាងក្រោយ រួមជាមួយកាមេរ៉ា

បន្ថែមពីលើមុខងារទំនើបៗយ៉ាងសម្បូរបែបជាច្រើនសម្រាប់សម្រួលដល់ការបើកបរ ផ្តល់សុវត្ថិភាពកាន់តែខ្ពស់ ផាសុខភាព អាចដឹករបស់របរបានច្រើន និងតម្លៃសមរម្យដល់អ្នកប្រើប្រាស់ Chevrolet Trailblazer 2022 គឺជារថយន្តសក្តិសមបំផុតសម្រាប់អតិថិជន ជាពិសេសធ្វើឲ្យរថយន្ត SUV ម៉ាកដទៃពិបាកនឹងប្រជែងជាមួយរថយន្តនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញលក្ខណៈពិសេសបន្ថែមទៀតរបស់ Tundra TRD Pro ២០២២

ដំបូងបញ្ចេញរូបរាងខាងក្រៅទាំងស្រុង ក្រោយមកក៏បញ្ចេញតំបូលបើកខាងលើ រួមជាមួយកញ្ចក់បង្អូចក្រោយអាចបើក/បិទ ឡើងចុះដូចបង្អូចសងខាងដែរ។ ឥឡូវនេះតូយ៉ូតា ចាប់ផ្តើមបញ្ចេញលក្ខណៈពិសេសបន្ថែមទៀតរបស់រថយន្តភីកអ៊ាប់ដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះគឺរថយន្ត Toyota Tundra TRD Pro ឆ្នាំ២០២២ ដែលមានដូចជា៖

កៅអីអង្គុយស្បែកពណ៌ក្រហមតំណាង TRD រំលេចដោយថ្នេរដេរអក្សរ TRD PRO
មុខងារសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charging
ប្រព័ន្ធកំណត់ការបើកបរ MTS, DAC/CRAWL និង TOW HAUL

រថយន្ត Tundra ថ្មីនេះត្រូវបានគេរំពឹងថានឹងមិនមានម៉ាស៊ីនប្រភេទ V8 ទៀតឡើយដោយជំនួសវិញដោយម៉ាស៊ីនថ្មី V6 twin-turbo ដែលបង្កើតថាមពលកម្លាំងបាន ៤៥០សេះ កម្លាំងរមួល ៦៧៨ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខ ១០វគ្គអូតូ រួមជាមួយបច្ចេកវិទ្យាម៉ាស៊ីន Hybrid ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតីតអនុប្រធានក្រុមហ៊ុន Volkswagen ក្លាយជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនឡានវៀតណាម

ក្រុមហ៊ុន Vingroup បានចាត់តាំងលោក Michael Lohscheller ដែលធ្លាប់ធ្វើជាអនុប្រធានក្រុមហ៊ុន Volkswagen America និងជាអ្នកចាត់ការទូទៅនៃក្រុមហ៊ុន Opel Global ឲ្យធ្វើជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន VinFast Global។

ព័ត៌មាននៃការចាត់តាំងនេះបានប្រកាសនៅថ្ងៃទី២៧ ខែកក្កដា ដោយលោក Michael នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅខែសីហា និងធ្វើការនៅទីស្នាក់ការរបស់ក្រុមហ៊ុន Vingroup ដែលលោកនឹងគ្រប់គ្រងប្រតិបត្តិការរបស់ទីផ្សារនៃក្រុមហ៊ុន VinFast នាពេលបច្ចុប្បន្ន ដែលក្នុងនោះរួមមានប្រទេសវៀតណាម, សហរដ្ឋអាមេរិក, កាណាដា, បារាំង, អាល្លឺម៉ង់ និងណូវ៉ែលហ្សឺឡង់ផងដែរ។

ចាប់តាំងពីបើកដំណើរការតាំងពីឆ្នាំ២០១៧មក ក្រុមហ៊ុន VinFast តែងតែជ្រើសរើសបុគ្គលឆ្នើមជាច្រើនមកចូលរួមក្នុងក្រុមហ៊ុនរបស់ខ្លួន ក្នុងនោះមានអតីតអ្នកគ្រប់គ្រងនៃក្រុមហ៊ុន General Motors, ក្រុមហ៊ុន Bosch, Tesla, Toyota, Porsche, BMW, Toyota, Nissan, Volkswagen និង Open ដូចជាលោក Michael យ៉ាងអ៊ីចឹង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover កំពុងសម្ងំផលិតឡាន Defender កម្លាំង៦០០សេះ

ក្រុមហ៊ុន Land Rover បានបង្ហាញចេញរថយន្ត Defender ជំនាន់ថ្មីកាលពីអំឡុងដើមឆ្នាំកន្លងទៅ ហើយពេលនេះមានការលេចឭថាក្រុមហ៊ុនកំពុងសម្ងំផលិត Defender មហាកម្លាំងមួយប្រភេទ។

ផ្អែកតាម MotorTrend បានឲ្យដឹងថា Land Rover កំពុងផលិតរថយន្ត Defender SVR ដែលវានឹងមានលក្ខណៈខុសគ្នាពីរថយន្ត Defender ធម្មតាបន្តិច។

ប្រភពខាងលើនេះបានសន្និដ្ឋានថារថយន្តថ្មីនឹងប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ជំនួសឲ្យម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង។ ចចាមអារ៉ាមបាននិយាយថារថយន្តថ្មីនឹងមានកម្លាំងលើសពី ៦០០សេះឯណោះ។

ម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង ដែលប្រើប្រាស់លើរថយន្ត Defender ជំនាន់ថ្មី អាចផលិតកម្លាំងបាន ៥១៨សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងល្បឿនអតិបរមា ២៤៩គ.ម/ម៉។

ដំណឹងដទៃទៀតទាក់ទងនឹងរថយន្ត Defender SVR គឺនៅមានស្ដួចស្ដើងនៅឡើយ ដោយគេរំពឹងថាវាអាចនឹងបង្ហាញវត្តមាននៅឆ្នាំ២០២២ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Hyundai i30 Fastback N Limited Edition ឆ្នាំ២០២១ ថ្មី ផលិតត្រឹម ៥០០គ្រឿងគត់!

រថយន្ត Hyundai i30 Fastback N Limited Edition ស៊េរីឆ្នាំ២០២១ ដែលជាម៉ូដែលពិសេសថ្មី ត្រូវបានប្រកាសចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយវានឹងត្រូវផលិតក្នុងចំនួនកំណត់ ត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ។

រថយន្ត Hyundai i30 Fastback N Limited Edition ថ្មីនេះបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៦សេះ ហើយមានទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។ ប្រសិនបើជ្រើសរើសជម្រើសលេខអូតូ នឹងមានបន្ថែមមុខងារ N Grin Shift, N Power Shift និង N Track Sense Shift ទៀតផង។

លើសពីនេះទៅទៀត រថយន្តខ្នាតតូចនេះមានជម្រើសបើកបរ ៥ម៉ូដ ដោយក្នុងនោះមានទាំង N Custom Mode ដែលអ្នកបើកបរអាចជ្រើសរើស Setting លើម៉ាស៊ីន, ប្រព័ន្ធបូម, ប្រព័ន្ធទប់លំនឹង, មុខងារ electronic limited-slip differential, ប្រព័ន្ធស៊ីម៉ាំង active variable exhaust, ដៃចង្កូត និងប្រអប់លេខ ទៀតផង។

គ្រប់រថយន្ត i30 Fastback N Limited Edition ទាំងអស់ ដែលមានលក់នៅក្នុងប្រទេសអូស្ត្រាលី នឹងបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញ និង កៅអីស្បែកលាយកាំម្ញីទម្ងន់ស្រាល មកស្តង់ដារតែម្តង។

សូមបញ្ជាក់ថា រថយន្តនេះនឹងផ្តល់ជម្រើសពណ៌ ៧ គឺ Polar White, Shadow Grey, Dark Knight, Phantom Black, Performance Blue, Engine Red និង Sunset Red ហើយដាក់លក់ក្នុងតម្លៃចាប់ពី ៣៦ ០០០ដុល្លារ សម្រាប់ប្រភេទលេខដៃ និង ៣៨ ២០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 8-Series ឆ្នាំ២០២១ ចេញម៉ូដែលពិសេស Heritage Edition ថ្មី ផលិតតែ ៩គ្រឿងគត់

ក្រុមហ៊ុន BMW បានបញ្ចេញរថយន្ត 8-Series ស៊េរីឆ្នាំ២០២១ ម៉ូដែលពិសេសថ្មី ហៅថា Heritage Edition សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត BMW 8-Series Heritage Edition ថ្មីនេះនឹងត្រូវផលិតផ្អែកលើម៉ូដែល 840i ហើយមានទាំងប្រភេទតួខ្លួន Coupe, Gran Coupe និង Convertible។

ទោះជាយ៉ាងណាក៏ដោយ រថយន្តម៉ូដែលពិសេសនេះនឹងមិនត្រូវផលិតច្រើនគ្រឿងឡើយ ពោលគឺផលិតត្រឹមតែ ៩គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារខាងលើ ហើយរថយន្តទាំងនោះនឹងមានពណ៌ខាងក្រៅ និងពណ៌កាប៊ីនខាងក្នុងខុសៗគ្នា។

លក្ខណៈពិសេសមួយចំនួនលើរថយន្តម៉ូដែលពិសេស Heritage Edition ខាងលើ មានដូចជា កុងទ័របាញ់លើកញ្ចក់, មុខងារ Driving Assistant Professional ជាមួយ Active Cruise Control with Stop and Go ក៏ដូចជា Steering and Lane Control Assistant ព្រមទាំង មុខងារ Active Park Distance Control, Reversing Assistant និង 3D View ផងដែរ។

រថយន្ត BMW 8-Series Heritage Edition បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៨វគ្គ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃ ១៣៩ ០០០ដុល្លារ សម្រាប់តួខ្លួន Gran Coupe, ១៤១ ០០០ដុល្លារ សម្រាប់តួខ្លួន Coupe និង ១៥២ ០០០ដុល្លារ សម្រាប់តួខ្លួន Convertible៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Walkinshaw Performance ចេញម៉ូឌែលពិសេស Amarok W580X ឆ្នាំ ២០២២

រថយន្តភីកអាប់ Amarok ជំនាន់ដំបូង បានចេញលក់នៅលើទីផ្សារជាលើកដំបូងកាលពីឆ្នាំ ២០១០ ហើយជំនាន់ថ្មីនៃម៉ូឌែលនេះនឹងត្រូវផលិតឡើងផ្អែកលើរថយន្ត Ford Ranger។ ក្នុងនោះដែរ ក្រុមហ៊ុន Walkinshaw Performance បានធ្វើការចេញនូវម៉ូឌែលពិសេសនៃ Amarok នេះឈ្មោះថា Amarok W580X សម្រាប់ទីផ្សារអូស្រ្តាលី ដែលផ្តោតកាន់តែខ្លាំងលើការបើកបរផ្លូវលំបាក។

រថយន្ត Amarok W580X បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៥៥សេះ និងកម្លាំងរមួល ៥៨០ញ៉ូតុនម៉ែត្រ ផ្តល់ថាមពលទៅកាន់កង់ទាំងបួន ជាមួយប្រអប់លេខ ៨វគ្គអូតូ។ បន្ថែមពីនេះ វាទទួលបានថ្មីនូវប្រព័ន្ធ Suspension ជាមួយ MTV twin-tube dampers និង Front lift។

ភីកអាប់ W580X បានបំពាក់ជាមួយរបាំងការពារខាងក្រោម, តែមឆ្នូតពណ៌ខ្មៅ, ថាសកង់ទំហំ ១៨អ៊ីញ, កៅអី Walkinshaw ភ្ជាប់ដោយមុខងារក្រៅ-ត្រជាក់, ដៃចង្កូតដែលភ្ជាប់ដោយប៊ូតុងមុខងារ, ចង្កឹះលេខដៃ, ម៉ាស៊ីនត្រជាក់ ២តំបន់, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, អំពូលកាត់អ័ព្ទ​ LED និងចង្កៀងមុខ Bi-xenon។

សម្រាប់ទីផ្សារអូស្រ្តាលី រថយន្ត Amarok W580X នឹងក្លាយជាគូរប្រជែង Ford Ranger Raptor, Nissan Navara Pro-4X Warroir និង Toyota Hilux Rugged X។ សម្រាប់តម្លៃផ្លូវការនៃរថយន្តនេះ នឹងប្រកាសនាពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+