ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្ភារៈសំខាន់ទាំង ១០ ដែលគួរដាក់តាមរថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រាល់ពេលធ្វើដំណើរផ្លូវឆ្ងាយ យូរៗម្តងរថយន្តតែងតែមានបញ្ហាបន្តិចបន្តួចមិនអាចជៀសផុត។ ជាក់ស្តែង បញ្ហាទាំងនោះមានដូចជា ធ្លាយកង់ អស់អាគុយ ឬផ្នែកណាមួយនៃរថយន្តមិនដំណើរការជាដើម។យើងមិនអាចដឹងទេថាវានឹងកើតឡើងនៅពេលណាប៉ុន្តែដើម្បីបង្ការទុកជាមុនអ្នកបើកបរគ្រប់រូបគួរតែត្រៀមសម្ភារៈសំខាន់ៗមួយចំនួនដាក់តាមរថយន្តជាប់ជានិច្ចដើម្បីដោះស្រាយមួយគ្រារាល់ពេលមានបញ្ហាកើតឡើងខណៈរថយន្តស្ថិតនៅឆ្ងាយពីយានដ្ឋានជួសជុល។

១. ឧបករណ៍សង្គ្រោះបឋម៖ អ្នកមិនចាំបាច់រៀបចំជាកញ្ចប់ធំៗពេកទេ ត្រឹមតែប្រអប់ថ្នាំតូចសមល្មមមួយក៏បានដែរដែលក្នុងនោះគួរមានដូចជា បង់រុំរបួស ស្កុតពេទ្យ ទឹកលាងរបួស ថ្នាំបំបាត់ ការឈឺចាប់ និងស្ព្រៃបាញ់បំបាត់រលាកជាដើម។

២. ពិល និង ប្រដាប់កូវអាគុយ៖ ពិលអាចផ្តល់នូវភាពងាយស្រួលនៅពេលមានបញ្ហាពេលយប់។ វាអាចជួយបំភ្លឺពេលកំពុងជួសជុល និងបញ្ចាំងស្វែងរកអ្វីមួយ។ បច្ចុប្បន្ន ទូរសព្ទមួយចំនួនធំ បានបំពាក់ហ្វាស់អាចបញ្ចាំងពន្លឺភ្លឺដូចពិលដែរ ប៉ុន្តែយល់ល្អគួរមានពិលសាគួមួយទើបប្រសើរ។ ជាងនេះទៅទៀត អ្នកគួរត្រៀមប្រដាប់កូវអាគុយខ្នាតតូចមួយសម្រាប់ដោះស្រាយរាល់ពេល មានបញ្ហាអាគុយអស់ថ្ម។

៣. ឆ័ត្រ ឬ អាវភ្លៀង៖ នារដូវភ្លៀង ឆ័ត្រ និងអាវភ្លៀងមានអត្ថប្រយោជន៍ជួយមិនឲ្យទទឹកពេលចុះឆែកមើលផ្នែកមានបញ្ហាឬស្វែងរកជំនួយ។

៤. ភួយ ឬ មុង៖ ពេលខ្លះរថយន្តអាចខូចនៅតំបន់ដាច់ស្រយាលពេលយប់ ដែលបង្ខំចិត្តឲ្យអ្នកសម្រាកគេងនៅក្នុងរថយន្តរហូតជំនួយមកដល់។

៥. ទូរសព្ទ៖ វាគឺជារបស់សំខាន់បំផុតសម្រាប់ហៅជំនួយរាល់ពេលបញ្ហាកើតឡើង។ អ្នកបើកបរគួរមានខ្សែសាកថ្មដាក់តាមរថយន្តជានិច្ច និងដាក់សាកទូរសព្ទឲ្យថ្មពេញគ្រប់ពេល។ ប្រសិន បើអាចគួរមានទូរសព្ទមួយផ្សេងទៀតដែលកាន់ថ្មដាក់ប្រើសម្រាប់តែលើរថយន្ត។ ជាពិសេសកុំភ្លេចទិញកាតបញ្ចូលទឹកប្រាក់ទុកសាគួផងដែរ។

៦. ផែនទី ឬ ប្រព័ន្ធ GPS ៖ នៅលើទូរសព្ទដៃគួរទាញយកកម្មវិធីបង្ហាញផែនទី ហើយចំពោះរថយន្តក៏គួរបំពាក់ប្រព័ន្ធ GPS ដើម្បីឆែកមើលទីតាំងនៃការធ្វើដំណើរ។

៧. ឧបករណ៍ផ្តល់សញ្ញាសុំជំនួយ៖ ឧបករណ៍ប្រភេទនេះមានទាំងប្រភេទបាញ់ភ្លើង និងជះពន្លឺ ដែលអ្នកអាចដាក់វានៅខាងមុខ ឬ ខាងក្រោយរថយន្តដើម្បីផ្តល់សញ្ញាសុំជំនួញពីអ្នកដទៃ រាល់ពេលមានបញ្ហា។

៨. កង់សាគួ និងឧបករណ៍ដោះកង់៖ អ្នកបើកបរគួររៀនពីវិធីដោះកង់ជាមួយអ្នកជំនាញដើម្បីដោះស្រាយរាល់ពេលមានបញ្ហាធ្លាយកង់កើតឡើង ហើយត្រូវមានកង់សាគួ និងឧបករណ៍ សម្រាប់ប្តូរកង់ដាក់តាមរថយន្តជាប់ជានិច្ចដូចជា ឃ្នាស់លើករថយន្តឲ្យផុតពីដី ឧបករណ៍មូរខ្ចៅមួយឈុត (អាចប្រើប្រាស់ដោះខ្ចៅបានគ្រប់ផ្នែក) ម៉ាស៊ីនបូមខ្យល់កង់ ប្រដាប់វាស់សម្ពាធ ខ្យល់ និងកាវបាញ់។

៩. លេខទូរសព្ទទំនាក់ទំនងស្វែងរកជំនួយ៖ អ្នកគួរស្រាវជ្រាវកត់ត្រារាល់លេខទូរសព្ទអ្នកផ្តល់សេវាជួសជុលដល់ទីកន្លែងជាពិសេសបើកស្គាល់លេខទំនាក់ទំនងអ្នកជួសជុល ឬសណ្តោង រថយន្តតាមតំបន់ដែលឧស្សាហ៍ធ្វើដំណើរទៀតកាន់តែប្រសើរ។

១០. អាហារកញ្ចប់ និងទឹក៖ មានបញ្ហារថយន្តហើយកុំឲ្យពិបាកដល់ខ្លួនឯងទៀត គួរត្រៀមរបស់ទាំងពីរនេះដាក់តាមរថយន្តជាប្រចាំដើម្បីសម្រន់ខណៈរង់ចាំជំនួយមកដល់រាល់ពេលរថយន្ត មានបញ្ហា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលនេះគូរប្រជែង Tesla មានដើមទុនសរុប ១០,៥ពាន់លានដុល្លារ

ក្រុមហ៊ុនផលិតរថយន្តថ្មីថ្មោង Rivian បានធ្វើការបិទបញ្ចប់ការបណ្តាក់ទុន បន្ទាប់ពីប្រើពេលអស់រយ:ពេល ៦ខែ ជាមួយចំនួនទឹកប្រាក់បន្ថែម ២,៥ពាន់ដុល្លារ ដោយសរុបទឹកប្រាក់ទាំងអស់ ១០,៥ពាន់លានដុល្លារ។

ការបណ្តាក់ទុនសរុបនេះគឺទទួលបានពីក្រុមហ៊ុន Amazon, D1 Capital Partners, Ford Motor Company, Third Point, Fidelity Management and Research Company, Dragoneer Inverstment Group និង Coatue។

គួររំលឹកដែរថា កាលពីដើមខែកន្លងទៅ  មានដំណឹងលេចលឺអោយដឹងថាក្រុមហ៊ុន Rivian កំពុងតែស្វែងរកការបង្កើតរោងចក្រផលិតរបស់សហរដ្ឋអាមេរិកទី ២។ ទីតាំងនេះត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅប៉ុន្មានខែខាងមុខនេះ ខណៈពេលដែលការសាងសង់អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ។

ដំណឹងនេះកើតឡើង ខណ:ពេលដែលក្រុមហ៊ុន Rivian គ្រោងនឹងចេញលក់រថយន្តភីកអាប់របស់ខ្លួនចុងឆ្នាំនេះ។ បន្ថែមពីនេះ ក៏មានការរាយកាណ៍បន្ថែមដែរថា ក្រុមហ៊ុន Rivian កំពុងធ្វើការជាមួយអ្នកប្រឹក្សារួមមានក្រុមហ៊ុន Goldman Sachs Group. JP Morgan Chase & Co និង Morgan Stanley សម្រាប់ IPO៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen លក់ឡានអគ្គិសនីបានរហូតដល់ ១៧ម៉ឺនគ្រឿងនៅឆមាសទីមួយ

ជាមួយការប្រកាសចេញរថយន្តអគ្គិសនីថ្មីៗជាច្រើន បានធ្វើឲ្យក្រុមហ៊ុន Volkswagen Group អាចលក់រថយន្តអគ្គិសនីបានច្រើនជាងមុនជិតបីដងនៅឆមាសទីមួយនៃឆ្នាំ២០២១ ដែលមានកំណើនពី ៦៤ ៤៦២គ្រឿងកាលពីឆ្នាំមុន ឡើងមកដល់ ១៧០ ៩៣៩គ្រឿងនៅឆ្នាំនេះ។

ក្នុងនោះ ចំនួន ៧៤,៩% គឺបានមកពីទីផ្សារអឺរ៉ុប ដែលនៅទីនោះ VW Group កាន់កាប់ចំណែកទីផ្សារអគ្គិសនី ២៦% ឯណោះ។ ចំណែក ១០,៨% គឺជាចំនួនលក់មកពីសហរដ្ឋអាមេរិក ខណៈដែលប្រទេសចិនមានចំណែកត្រឹម ១០,៧% ប៉ុណ្ណោះ។ VW Group សង្ឃឹមថានឹងបង្កើនទំហំទីផ្សារនៅប្រទេសចិនជាមួយរថយន្តអគ្គិសនី ID.6 កៅអីបីជួរ ដែលផលិតជាពិសេសសម្រាប់ប្រទេសចិន។

រថយន្តអគ្គិសនីដែលលក់ដាច់ជាងគេគឺរថយន្ត Volkswagen ID.4 ដែលលក់បាន ៣៧ ២៩២គ្រឿង ហើយបន្ទាប់មកគឺរថយន្ត Volkswagen ID.3 ដែលលក់បាន ៣១ ១៧៧គ្រឿង និងរថយន្ត Audi e-tron ដែលលក់បាន ២៥ ៧៩៤គ្រឿង។

គួរដឹងថារថយន្តអគ្គិសនី ៥៤,៣% គឺចេញពីម៉ាករថយន្ត Volkswagen ដែលតាមពីក្រោយដោយ Audi ជាមួយចំណែក ១៩,២% ហើយ Porsche មានចំណែក ១១,៦% និងម៉ាក Skoda មានចំណែក ១០,៤% រួមទាំងម៉ាក SEAT មានចំណែក ៣,៦%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ford ខ្នាតតូច ប្រើម៉ាស៊ីន ២,០លីត្រ ជិះ១០០គ.មស៊ីប្រេង ៨,៨លីត្រ

ក្រុមហ៊ុន Ford ធ្លាប់បានបង្អួតថារថយន្តភីកអាប់ Maverick ប្រភេទ Hybrid គឺជារថយន្តភីកអាប់ដែលស៊ីប្រេងឥន្ធនៈជាងគេបំផុតលើទីផ្សារ ដែលគិតជាមធ្យមវាស៊ីប្រេង ៦,៣លីត្រ ក្នុងចម្ងាយ ១០០គ.ម។

យ៉ាងណាក្ដីបើមើលទៅរថយន្ត Maverick ដែលប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ EcoBoost និងប្រើប្រព័ន្ធបើកបរប៉ុងពីរនោះ ក៏មានសមត្ថភាពសន្សំសំចៃប្រេងគួរឲ្យសរសើរផងដែរ។

បើតាមការបង្ហាញរបស់ InterUnetAutomotive កាលពីថ្មីៗនេះបានឲ្យដឹងថារថយន្ត Maverick Lariat FX4 មានកម្រិតស៊ីប្រេងជាមធ្យម ៨,៨លីត្រ ក្នុងចម្ងាយ ១០០គ.ម។ វាជាកម្រិតស៊ីប្រេងដ៏គួរឲ្យសរសើរមួយ បើប្រៀបនឹងរថយន្ត Ford Ranger ឆ្នាំ២០២១ ប្រើម៉ាស៊ីន ២,៣លីត្រ ប្រភេទ EcoBoost ដែលស៊ីប្រេងជាមធ្យម ១០,៧លីត្រ។

គួរដឹងដែរថាគូប្រជែងរបស់ Maverick គឺរថយន្ត Hyundai Santa Cruz ដែលបំពាក់ម៉ាស៊ីន ២,៥លីត្រ ជាស្តង់ដារនោះ មានកម្រិតស៊ីប្រេងប្រមាណ ១០,២លីត្រ ក្នុងចម្ងាយ ១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនកង់បីធំបំផុតរបស់ឥណ្ឌា Bajaj នឹងបង្កើតម៉ាកថ្មីសម្រាប់ម៉ូតូកង់បីអគ្គិសនី

ក្រុមហ៊ុន ​Bajaj ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្ត, ម៉ូតូ និងម៉ូតូកង់បីដ៏ធំបំផុតរបស់ឥណ្ឌា កំពុងឈានជើងទៅកាន់វិស័យបម្លាស់ទី(Mobility)អគ្គិសនី។

តួរយ៉ាងកាលពីខែមិថុនាកន្លងទៅ វេបសាយ RideApart បានធ្វើការផ្សាយថា ក្រុមហ៊ុន Bajaj បានធ្វើការចុះបញ្ជីម៉ាកសញ្ញាថ្មីឈ្មោះ “Freerider” សម្រាប់ម៉ូតូអគ្គិសនីកម្លាំង ១១សេះ ដែលអាចបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រ​ ពេលសាកភ្លើងពេញ។

យោងតាមរបាយការណ៍ពី Gaadi Waadi បង្ហាញថា៖ យីហោឥណ្ឌាគ្រោងនឹងបង្កើតយីហោថ្មីដែលនឹងលក់តែម៉ូតូ និងម៉ូតូកង់បីអគ្គិសនី ប៉ុណ្ណោះ។ ការវិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីការដាក់បង្ហាញម៉ូតូអគ្គិសនី(Scooter)ថ្មីបំផុតរបស់ Bajaj គឺ Chetak ក្នុងព្រឹត្តិការណ៍មួយកាលពីខែមេសាឆ្នាំ ២០២១ ហើយបច្ចុប្បន្នជាវាជាម៉ូតូអគ្គិសនីលក់ដាច់បំផុតមួយនៅលើទីផ្សារឥណ្ឌា។

បន្ថែមពីនេះតាមសេចក្តីរាយការណ៍ពីក្រុមហ៊ុន Bajaj បានជូនដំណឹងដល់ Bombay Stock Exchange (BSE) ថាក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានយល់ព្រមលើការអភិវឌ្ឍន៍នេះ។ យោងតាមរបាយការណ៍នេះក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយក្រុមហ៊ុន Bajaj នឹងបង្កើនឱកាសរីកចម្រើនក្នុងវិស័យ Mobility ដែលកំពុងវិវឌ្ឍន៍ ហើយនឹងជួយឱ្យក្រុមហ៊ុនបណ្តាក់ទុនក្នុងការផលិតរថយន្តអគ្គិសនី និងម៉ូតូកង់បី។

គួរំលឹកដែរថា Gaadi Waadi ក៏បង្ហាញថាក្រុមហ៊ុន Bajaj នឹងបញ្ចេញនូវម៉ូតូកង់បី និងម៉ូតូ Quadsថ្មី សម្រាប់ឆ្នាំ ២០២១ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GM ធ្វើការប្តឹងក្រុមហ៊ុន Ford ព្រោះបច្ចេកវិទ្យាជំនួយការបើកបរមួយនេះ

កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញនូវប្រព័ន្ធបើកបរដោយពុំប្រើដៃ ឬ Hands-free Driving System របស់ខ្លួន ដែលមានឈ្មោះថា BlueCruise។ ស្រាប់តែពេលនេះក្រុមហ៊ុន GM បានធ្វើការប្តឹងប្រឆាំងនឹងប្រព័ន្ធ BlueCruise របស់ Ford ព្រោះពួកគេជឿថាឈ្មោះនេះរំលោភលើប្រព័ន្ធ SuperCruise ដែលវាមានភាពស្រដៀងគ្នារបស់ពួកគេ។

ខណ:ពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមានការជជែកគ្នាជាបន្តបន្ទាប់ស្តីពីបញ្ហារវាងក្រុមហ៊ុនយក្សរថយន្តទាំង ២នេះ ទីបំផុតត្រូវបញ្ចប់ដោយក្រុមហ៊ុន GM ដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Ford ដោយផ្អែកលើការរំលោភពាណិជ្ជសញ្ញា ដោយករណីនេះនឹងត្រូវបញ្ជូនទៅរសហព័ន្ធតុលាកាសហរដ្ឋអាមេរិក។

យោងតាមសេចក្តីថ្លែងការណ៌មួយដែលបានចេញបន្ទាប់ពីការដាក់ពាក្យរួចបាននិយាយថា“ បច្ចេកវិទ្យាជំនួយការបើកបររ SuperCruise របស់ក្រុមហ៊ុន GM ត្រូវបានប្រកាសនៅក្នុងឆ្នាំ ២០១២ ហើយត្រូវបានប្រើប្រាស់ក្នុងទីផ្សារពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ២០១៧ ។ សង្ឃឹមថានឹងដោះស្រាយបញ្ហារំលោភពាណិជ្ជសញ្ញាជាមួយក្រុមហ៊ុន Ford ត្រូវបានដោះស្រាយ។ យើងមិនមានជំរើសក្រៅពីការពារម៉ាក, ការពារផលិតផល និងបច្ចេកវិទ្យាដែលយើងបង្កើតក្នុងរយៈពេលជាច្រើនឆ្នាំនៅលើទីផ្សារ។ ដោយសារនេះជាបញ្ហានៃបណ្តឹងដែលមិនទាន់សម្រេចយើងមិនមានយោបល់អ្វីបន្ថែមទៀតទេនៅពេលនេះ។

យោងតាមអ្នកនាំពាក្យរបស់ Ford លោក Mike Levine បាននិយាយថា៖ យើងគិតថាការអះអាងរបស់ GM វាពិតជាគួរអោយអស់សំណើចណាស់ ខណ:ពេលអ្នកបើកបរជាច្រើនឆ្នាំ បានយល់ពីអ្វីដែល Cruise Control។ ដូច្នេះហើយ BlueCruise ត្រូវបានជ្រើសរើសជាឈ្មោះបន្ទាប់នៃការនៃមុខងារឈ្លាសវៃរបស់ Adaptive Cruise Control ដែលរួមបញ្ជូល Hands-free blue zone និងមុខងារ Adaptive Cruise Control។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រព័ន្ធបើកបរដោយមិនប្រើប្រាស់ដៃ ឬ ស្វ័យប្រវត្តិ SuperCruise បានបំពាក់នៅលើរថយន្ត Cadillac Escalade តែប៉ុណ្ណោះ ប៉ុន្តែ GM គ្រោងនឹងបំពាក់បន្ថែមលើរថយន្ត ២២ម៉ូឌែលនៅចុងឆ្នាំ ២០២៣ខាងមុខនេះ ខណ:ពេល BlueCruise នៅពុំទាន់បានបំពាក់នៅលើរថយន្តម៉ូឌែលណាមួយរបស់ Ford នៅឡើយ ប៉ុន្តែគ្រោងនឹងបំពាក់លើរថយន្ត F-150 និង Mustang Mach-E នៅពេលប៉ុន្មានខែខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ក្រុមហ៊ុន General Motors ៦ម៉ូដែលទៀត នឹងមានមុខងារពិសេសមួយនេះប្រើ

ក្រុមហ៊ុន General Motors បានប្រកាសថា ខ្លួននឹងបន្ថែមបច្ចេកវិទ្យាបើកបរដោយមិនប្រើដៃដ៏ទំនើប ហៅថា Super Cruise របស់ខ្លួនទៅលើរថយន្តម៉ូដែល Cadillac Escalade, CT4 និង CT5 ឆ្នាំ ២០២២ ក៏ដូចជារថយន្ត Chevrolet Silverado និងរថយន្តម៉ាក GMC Sierra និង Hummer EV ផងដែរ។

លោក Mario Maiorana ប្រធានវិស្វករមុខងារ Super Cruise មានប្រសាសន៍ថា “យើងមានក្តីរំភើបក្នុងការពង្រីកមុខងារ Super Cruise ដល់ម៉ូដែលថ្មីបន្ថែមទៀត ជាមួយនឹងសមត្ថភាពបន្ថែមដើម្បីផ្តល់ជូនអតិថិជននូវឱកាសកាន់តែច្រើនដោយឥតគិតថ្លៃ។ ការបន្ថែមមុខងារ Super Cruise និងមុខងារថ្មីៗបន្ថែមទៀត គឺជាជំហានសំខាន់ឆ្ពោះទៅគោលដៅរបស់យើងក្នុងការបើកបរដោយមិនប្រើដៃ ៩៥% និងធ្វើឲ្យអតិថិជនមានផាសុកភាពជាមួយនឹងការប្រលែងដៃពីចង្កូត”។

គួរឲ្យដឹងថា មុខងារ Super Cruise ក៏នឹងទទួលបានការអាប់ដេតនូវមុខងារថ្មីៗសម្រាប់ម៉ូដែលឆ្នាំ ២០២២ ផងដែរ។ ឥឡូវនេះ ម្ចាស់រថយន្តនឹងអាចប្រើមុខងារពិសេសនេះ នៅពេលកំពុងអូសសណ្តោង។ បច្ចេកវិទ្យាមិនប្រើដៃនេះក៏នឹងចង្អុលបង្ហាញដល់អ្នកបើកបរ នៅពេលដែលមានឱកាសល្អក្នុងការផ្លាស់ប្តូរគន្លងផ្លូវ ហើយអាចចាប់ផ្តើមដំណើរការដោយខ្លួនវា ខណៈវៃភ្លើងស៊ីញ៉ូឲ្យគេដឹងផងដែរ។

ចុងក្រោយបង្អស់ ប្រព័ន្ធផែនទីរបស់រថយន្ត (Google maps) នឹងបង្ហាញផ្លូវដល់អ្នកបើកបរ នៅពេលដែលពួកគេអាចប្រើប្រព័ន្ធ Super Cruise ខណៈពួកគេកំពុងជ្រើសរើសផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចឮដំណឹង Mercedes ត្រៀមចេញឡាន G-Class ប្រើអគ្គិសនី កម្លាំង ៥០០សេះ

យើងបានដឹងរួចមកហើយថា ក្រុមហ៊ុន Mercedes-Benz កំពុងតែធ្វើការលើរថយន្ត G-Class ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។

ជាមួយគ្នានេះ របាយការណ៍ថ្មីមួយពីគេហទំព័រអាល្លឺម៉ង់ Mbpassion បានអះអាងថា រថយន្ត G-Class អគ្គិសនី ដែលគេហៅថា EQG នឹងបង្ហាញខ្លួនជាគំរូរថយន្តក្នុងខែកញ្ញា នៅកម្មវិធី IAA Mobility ក្នុងទីក្រុង Munich។

គួររំលឹកឲ្យដឹងថា ឯកសារបែកធ្លាយមួយកាលពីខែមេសា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់ថា រថយន្ត G-Class អគ្គិសនី នឹងត្រូវគេហៅថា EQG ដើម្បីឲ្យស៊ីជាមួយនឹងត្រកូលរថយន្ត EQ របស់ Mercedes-Benz។ ក្នុងឯកសារនោះដដែលក៏បានបង្ហាញទៀតថា វាមានជម្រើស ២ ម៉ូដែល គឺ EQG 560 និង EQG 580។

តាមអ្វីដែលគេរំពឹងទុក រថយន្ត EQG នឹងប្រើប្រព័ន្ធបើកបរប៉ុងពីរមកស្តង់ដារ ក៏ដូចជាមុខងារចាក់សោប៉ុង ៣ប្រភេទ។ វាទំនងជាបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥១៦សេះ និងអាគុយទំហំ ១០៨គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីចំនួន ១០ម៉ូឌែល ដែលអាចបើកបានចម្ងាយឆ្ងាយបំផុតឆ្នាំ២០២១

ការជឿនលឿនខាងបច្ចេកវិទ្យាថ្ម បានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតផលិតរថយន្តអគ្គិសនីដែលអាចផ្តល់នូវថាមពលការបើកបរកាន់តែយូរនៅពេលសាកពេញ។ គេហទំព័រព័ត៌មានរថយន្ត AutoCar របស់ចក្រភពអង់គ្លេសបានជ្រើសរើសយកកំពូលរថយន្តអគ្គិសនីទាំង ១០ ដែលអាចបើកបានចម្ងាយឆ្ងាយបំផុតក្នុងឆ្នាំ២០២១។

១០. រថយន្ត Hyundai Kona Electric: អាចបើកបរបានចម្ងាយសរុប ៤៨២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

៩. រថយន្ត Hyundai Ioniq 5: អាចបើកបរបានចម្ងាយសរុប ៤៨២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

៨. រថយន្ត Volkswagen ID 4: អាចបើកបរបានចម្ងាយសរុប ៤៨២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

៧. រថយន្ត Skoda Enayaq iV: អាចបើកបរបានចម្ងាយសរុប ៥០៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

៦. រថយន្ត Kia EV6: អាចបើកបរបានចម្ងាយសរុប ៥០៨គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

៥. រថយន្ត Volkswagen ID 3: អាចបើកបរបានចម្ងាយសរុប ៥៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

៤. រថយន្ត Tesla Model X: អាចបើកបរបានចម្ងាយសរុប ៥៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

៣. រថយន្ត Tesla Model 3: អាចបើកបរបានចម្ងាយសរុប ៥៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

២. រថយន្ត Ford Mustang Mach-E: អាចបើកបរបានចម្ងាយសរុប ៦១០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

១. រថយន្ត Tesla Model S: អាចបើកបរបានចម្ងាយសរុប ៦៦៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៩ជំហាន ក្នុងការបើកបររថយន្តលេខអូតូ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តលេខអូតូ មានការពេញនិយមណាស់សម្រាប់ទាំងអ្នកបើកបរថ្មីថ្មោង និង ទាំងអ្នកបើកបរដែលមានបទពិសោធន៍យូរហើយស្រាប់ ខណៈដែលរថយន្តលេខអូតូនេះមានភាពងាយស្រួល ក្នុងការបើកបរជាងរថយន្តដែលប្រើប្រាស់លេខដៃ និង ធ្វើឲ្យការធ្វើដំណើរផ្លូវឆ្ងាយមានផាសុកភាពជាង។ ជំហានសាមញ្ញៗ

ខាងក្រោមនេះ នឹងបង្ហាញលោកអ្នកអំពីការបើកបររថយន្តដែល ប្រើប្រាស់លេខអូតូ ប៉ុន្តែត្រូវចងចាំថា មុននឹងបើកបររថយន្តអ្វីក៏ដោយ សូមប្រាកដថាលោកអ្នកមានប័ណ្ណបើកបរដែលមានសុពលភាព និង យល់ដឹងពីច្បាប់ចរាចរណ៍ក្នុងស្រុកទេសនោះ ច្បាស់លាស់។

១. ចូលទៅក្នុងរថយន្ត ហើយអង្គុយក្នុងកៅអីអ្នកបើកបរ រួចសារ៉េកៅអីអង្គុយទៅតាមទម្រង់ដែលលោកអ្នកគិតថាមានផាសុកភាពសម្រាប់ខ្លួន ងាយស្រួលក្នុងការគ្រប់គ្រងរថយន្ត និង អាចមើលទៅក្រៅបង្អួចរថយន្តបានច្បាស់ល្អ។

២. សូមសារ៉េកញ្ចក់សងខាងផងដែរ ដើម្បីឲ្យអាចមើលឃើញអ្វីដែលនៅពីខាងក្រោយ និង ពីចំហៀងបានច្បាស់ល្អ ងាយស្រួលក្នុងការបត់ ឬ ផ្លាស់ប្តូរគន្លងផ្លូវ។

៣. សូមពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យបានរួចរាល់ទាំងលោកអ្នកដែលជាអ្នកបើកបរ រួមទាំងអ្នកធ្វើដំណើរផងដែរ។

៤. សម្គាល់ពីទីតាំងឈ្នាន់ហ្រ្វាំង និង ឈ្នាន់ហ្គែរ ដែលនៅពីលើកម្រាលសម្រាប់ដាក់ជើងរបស់លោកអ្នក។ ឈ្នាន់ហ្រ្វាំង មានទីតាំងនៅខាងឆ្វេង ហើយឈ្នាន់ហ្គែរមានទីតាំងនៅខាងស្តាំ។

៥. ស្វែងយល់ពីមុខងារនៃលេខ ឬ អក្សរនីមួយៗនៅលើចង្កឹះលេខឲ្យបានច្បាស់លាស់។ ចង្កឹះលេខរថយន្តអូតូមានអក្សរ P, R, N, D, លេខ 1 និង លេខ 2។ អក្សរ P (Park) តំណាងឲ្យការចត ដោយវានឹងការពាររថយន្តពីការបន្លាស់ទី។ អក្សរ R (Reverse) សម្រាប់ប្រើប្រាស់ពេលយើងចង់បើកថយក្រោយ។ អក្សរ N (Neutral) គឺត្រូវបានប្រើប្រាស់នៅពេលដែលយើងមិនចាំបាច់ គ្រប់គ្រងល្បឿនរបស់រថយន្ត ជាពិសេសគឺប្រើនៅពេលដែលយើងបញ្ឆេះរថយន្តចោលមួយភ្លែត ឬ ពេលដែលរថយន្តកំពុងត្រូវបានគេរុញ ឬ សណ្តោង។  អក្សរ D (Drive) ប្រើសម្រាប់ពេល យើងបើកបរ ខណៈដែលលេខ 1 និង លេខ 2 សម្រាប់ប្រើប្រាស់ក្នុងលក្ខខណ្ឌផ្លូវលំបាក ដូចជាបើកឡើងភ្នំជាដើម។

៦. បញ្ឆេះម៉ាស៊ីនដោយជាន់ឈ្នាន់ហ្រ្វាំងបន្តិច រួចកាច់សោរដេរបញ្ឆេះ។ ចង្កឹះលេខរបស់រថយន្តគួរតែស្ថិតក្នុងតំណែងអក្សរ P មុននឹងបើកសោរបញ្ឆេះ ខណៈដែលរថយន្តមួយចំនួននឹងមិន ដំណើរការឡើយ ប្រសិនបើចង្កឹះលេខមិនស្ថិតក្នុងតំណែងអក្សរ P នោះ។

៧. បន្តជាន់ឈ្នាន់ហ្រ្វាំងដដែល រួចរំកិលចង្កឹះលេខទៅអក្សរ R ប្រសិនបើលោកអ្នកចង់បើកថយក្រោយ ឬ អក្សរ D ប្រសិនបើលោកអ្នកចង់បើកទៅមុខតែម្តង។ ព្រលែងឈ្នាន់ហ្រ្វាំង វិញយឺតៗ ហើយរថយន្តក៏នឹងចាប់ផ្តើមចេញដំណើរយឺតៗផងដែរ។ ជាន់ឈ្នាន់ហ្គែរ ដើម្បីបង្កើនល្បឿនរថយន្ត ហើយរថយន្តនឹងចូលលេខដោយស្វ័យប្រវត្តិ។

៨. ប្រើប្រាស់ដៃចង្កូតដើម្បីបត់រថយន្ត។ នៅក្នុងចង្កឹះលេខអក្សរ D ពេលដែលយើងបង្វិលដៃចង្កូតទៅឆ្វេង រថយន្តនឹងងាកទៅឆ្វេង ហើយពេលយើងបង្វិលដៃចង្កូតទៅស្តាំ រថយន្តនឹងងាក ទៅស្តាំ។

៩. ដកជើងចេញពីឈ្នាន់ហ្គែរ រួចជាន់ឈ្នាន់ហ្រ្វាំងដើម្បីបន្ថយល្បឿន ឬ បញ្ឈប់រថយន្ត។ ពេលដែលរថយន្តបើកបរដល់គោលដៅ យើងត្រូវបញ្ឈប់រថយន្ត ផ្លាស់ប្តូរចង្កឹះលេខមកអក្សរ P វិញ រួចកាច់សោរដើម្បីពន្លត់ម៉ាស៊ីនរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+