ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ជាក់ច្បាស់ៗថាពិតជាសម្លាប់រថយន្ត i3 មែន

ក្រោយពីមានការលេចឭដំណឹងកាលពីសប្ដាហ៍មុនរួចមក នាពេលនេះក្រុមហ៊ុន BMW បានបញ្ជាក់ថានឹងបញ្ចប់ជីវិតរថយន្តអគ្គិសនី i3 ពីផ្សារសហរដ្ឋអាមេរិកពិតមែន ដោយថាការផលិតរថយន្តនេះនឹងត្រូវបញ្ចប់នាខែក្រោយនេះ។

រថយន្តអគ្គិសនីតូចច្រឡឹង i3 នឹងត្រូវជំនួសដោយរថយន្ត i4 eDrive40 ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃចាប់ផ្ដើមពី ៥៥ ៤០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាមានតម្លៃថ្លៃជាង i3 ជាង១ម៉ឺនដុល្លារ ប៉ុន្តែរថយន្ត i4 ប្រភេទធូរថ្លៃជាងគេគឺមានបំពាក់ដោយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបាន ៣៣៥សេះ។

រថយន្ត i4 eDrive40 ស៊េរីឆ្នាំ២០២២ អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៧វិនាទី និងមានល្បឿនអតិបរមា ១៩០គ.ម/ម៉។ អ្វីកាន់តែពិសេសគឺវាមានបំពាក់អាគុយចំណុះ ៨៣,៩kWh ដែលរំពឹងថាអាចជិះបានចម្ងាយរហូតដល់ ៤៨៣គីឡូម៉ែត្រ ដែលជិះបានឆ្ងាយជាងរថយន្ត i3 ប្រភេទធូរថ្លៃជាងគេរហូតជិត២ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាឡាន Cayenne លឿនជាងគេ និងស្ទុះខ្លាំងជាងគេបំផុតរបស់ Porsche

ក្រុមហ៊ុន Porsche បានបង្ហាញចេញរថយន្តម៉ូដែលថ្មីនៃត្រកូល Cayenne Coupe គឺរថយន្ត Cayenne Turbo GT ស៊េរីឆ្នាំ២០២២ ដែលជារថយន្តមានសមត្ថភាពខ្លាំងក្លាជាងគេបំផុតក្នុងចំណោមរថយន្ត Cayenne ដែល Porsche ផលិតកន្លងមក។

រថយន្ត Cayenne Turbo GT ស៊េរីថ្មីនេះមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ៤លីត្រ ៨ស៊ីឡាំង ដូចជាម៉ូដែល Turbo Coupe ដែរ ប៉ុន្តែមានបន្ថែមកម្លាំងខ្លាំងជាងមុន ៩០សេះ ធ្វើឲ្យកម្លាំងសរុបរបស់វាមានរហូតដល់ ៦៣១សេះ។ វាមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ Tiptronic ស្វ័យប្រវត្តិ៨វគ្គ និងប្រើប្រព័ន្ធបើកបរប៉ុងពីរផងដែរ។

រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ៣,៣វិនាទី ក្លាយជារថយន្តដែលស្ទុះខ្លាំងជាងគេបំផុតរបស់ Porsche ហើយវាក៏មានល្បឿនអតិបរមារហូតដល់ ២៩៧គ.ម/ម៉ ផងដែរ ដែលជាល្បឿនលឿងជាងគេក្នុងចំណោមរថយន្តត្រកូល Cayenne។

រថយន្ត Cayenne Turbo GT ស៊េរីថ្មីបានបើកទទួលការកុម្ម៉ង់ចាប់ពីពេលនេះ ដោយមានតម្លៃលក់ចាប់ផ្ដើមពី ១៨២ ១៥០ដុល្លារ ឡើងទៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងចាប់ផ្ដើមដឹកជញ្ជូនជូនអតិថិជននៅអាមេរិកនាដើមឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ៧កៅអីរបស់ Hyundai ចេញលក់លើទីផ្សារទេសមួយនេះ តម្លៃជាង ២ម៉ឺនដុល្លារ

រថយន្ត SUV Alcazar ត្រូវបានក្រុមហ៊ុន Hyundai ផលិតឡើងសម្រាប់ទីផ្សារប្រទេសឥណ្ឌា នេះពេលនេះបានធ្វើការចេញលក់ជាផ្លូវការជាមួយជម្រើសកៅអី ៧ ឬ ៦។

រថយន្ត Alcazar បំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ភ្ជាប់ជាមួយមុខងារ Android Auto, Apple Carplay និង Hyundai BlueLink, អេក្រង់កម្សាន្តខាងក្រោយទំហំ ១០,២៥អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ, កៅអីអ្នកបើកបរអាចបញ្ជាបាន ៨ទិសដៅ, ឧបករណ៍តន្រ្តីចំនួន ៨គ្រាប់ និងពោងសុវត្តិភាពចំនួន ២គ្រាប់។

រថយន្ត Alcazar ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ១៥៧សេះ កម្លាំងរមួល ១៩១Nm និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៦វគ្គ។ បន្ថែមពីនេះ វាក៏មានជម្រើស ម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ដែលមានកម្លាំង ១១៣សេះ និងកម្លាំងរមួល ២៥០Nm ផងដែរ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលតិចជាង ១០វិនាទី និងបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេង ៥លីត្រ ដល់ ៧លីត្រ។ រថយន្ត ​SUVនេះ មានតម្លៃចាប់ពី ២២ ០០០ដុល្លារ ដល់ ២៧ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់រថយន្តតម្លៃថ្លៃបំផុតក្នុងលោកទាំង ២២ម៉ូឌែល

នៅពេលនិយាយអំពីរថយន្តប្រភេទ Hypercar និង Supercar បងប្អូនទាំងអស់គ្នាប្រាកដជាគិតដល់ក្រុមហ៊ុន Bugatti, Ferrari, Koenigsegg, Pagani  ឬក្រុមហ៊ុនជាច្រើនទៀត​។ ពិតណាស់ក្រុមហ៊ុនទាំងនេះ បានពង្រឹងខ្លួនអោយក្លាយជាអធិរាជក្នុងវិស័យ Hypercar និង Supercar ជាមួយរថយន្តល្បឿនលឿនបំផុត, ស្រស់ស្អាតបំផុត, កម្របំផុត និងថ្លៃបំផុត សម្រាប់ផ្តល់ជូនដល់អតិថិជនពិសេសៗរបស់ខ្លួន។ ខាងក្រោមនេះគឺជារថយន្តចំនួន ២២ម៉ូឌែល ដែលមានតម្លៃលើសពី ១លានដុល្លារ ហូតដល់ថ្លៃបំផុតក្នុងលោក ២៨លានដុល្លារ បើយោងតាមការចុះផ្សាររបស់គេហទំព័រ Motor1។

១. Ferrari LaFerrari មានតម្លៃ ១,៤លានដុល្លារ

រថយន្ត Ferrari LaFerrari ត្រូវបានក្រុមហ៊ុន Ferrari ផលិតត្រឹមចំនួន ៤៩៩គ្រឿងប៉ុណ្ណោះ ដោយមានកម្លាំងសរុប ៩៤៦សេះ និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉។

២. Pagani Huayra មានតម្លៃ ១,៤លានដុល្លារ

រថយន្ត Pagani Huayra បំពាក់ដោយម៉ាស៊ីន Mercedes AMG V12 មានកម្លាំងសរុប ៧២០សេះ និងផលិតឡើងដោយផ្ទាល់ដៃត្រឹមចំនួន ១០០គ្រឿង ក្នុងកំឡុងឆ្នាំ ២០១២ និង ២០១៨។

៣. McLaren Elva មានតម្លៃ ១,៧លានដុល្លារ

រថយន្ត Elva ត្រូវបានក្រុមហ៊ុន McLaren ផលិតត្រឹមចំនួន ២៤៩គ្រឿងប៉ុណ្ណោះ ដំណើរការដោយម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង Twin-Turbo មានកម្លាំងសរុប ៨០៤សេះ និងកម្លាំងរមួល ៥៩០ផោនហ្វីត។

៤. Ferrari Monza មានតម្លៃ ១,៧លានដុល្លារ

រថយន្ត Ferrari Monza ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ V12 កម្លាំង ៨០៩សេះ និងកម្លាំងរមួល ៥៣០ផោនហ្វីត។ រថយន្ត Ferrari Monza ផ្តល់ជូននូវជម្រើស ២ម៉ូឌែលគឺ Monza SP1 និង SP2។ សម្រាប់ SP1 ជាប្រភេទរថយន្តដែលមានកៅអីតែមួយ រីឯ SP2 ផ្តល់នូងកន្លែងអង្គុយចំនួនពីរ។

៥. Bentley Bacalar មានតម្លៃ ១,៩លានដុល្លារ

រថយន្តត្រូវបានផលិតឡើងត្រឹមចំនួន ១២គ្រឿង ដំណើរការដោយម៉ាស៊ីនចំណុះ ៦,០លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ៦៥០សេះ និងកម្លាំងរមួល ៦៦៤ផោនហ្វីត។

៦.រថយន្តអគ្គិសនី Pininfarina Battista មានតម្លៃ ២,៥លានដុល្លារ

រថយន្តអគ្គិសនី Pininfarina Battista ត្រូវបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៩ ក្នុងកម្មវិធី Geneva Motor Show។ រថយន្តនេះមានកម្លាំង ១ ៨២៧សេះ អាចរត់ស្ទុះពីល្បឿន ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ២វិនាទី និងមានគម្រោងផលិតត្រឹម ១៥០គ្រឿងប៉ុណ្ណោះ។

៧. Mercedes-AMG Project One មានតម្លៃ ២,៧លានដុល្លារ

កាលពីឆ្នាំ ២០១៧កន្លងទៅ ក្រុមហ៊ុន Mercedes ធ្លាប់បានសន្យាថានឹងផលិតលំនាំរថយន្ត Project One ជាមួយរយ:ពេលធ្វើតេស្តសាកល្បង ៥ឆ្នាំ ទីបំផុតរថយន្តនេះក៏បានបង្ហាញខ្លួនជាផ្លូវការ ជាមួយកម្លាំង ១ ២០០សេះ។

៨. Aston Martin Victor មានតម្លៃ ៣លានដុល្លារ

៩. Bugatti Bolide មានតម្លៃ ៣លានដុល្លារ

រថយន្ត Bugatti Bolide ដំណើរការដោយម៉ាស៊ីនចំណុះ ៨,០លីត្រ ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៤៧៩សេះ។

១០. Aston Martin Valkyrie មានតម្លៃ ៣,២លានដុល្លារ

រថយន្តប្រភេទ Hybrid របស់ក្រុមហ៊ុន Aston Martin នេះ មានកម្លាំង ១ ១៦០សេះ និងល្បឿនអតិបរមា ៣២១គ.ម/ម៉ ផលិតត្រឹម ១៥០គ្រឿងប៉ុណ្ណោះ។

១១. W Motors Lykan Hypersport មានតម្លៃ ៣,៤លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៣,៧ លីត្រ ៦ ស៊ីឡាំង Twin-Turbocharged កម្លាំង ៧៤០ សេះ។

១២. Pagani Huayra Roadster BC មានតម្លៃ ៣,៥លានដុល្លារ

រថយន្ត Roadster BC ត្រូវបានក្រុមហ៊ុន Pagani Huayra ផលិតត្រឹមចំនួន ៤០គ្រឿងប៉ុណ្ណោះ ដោយមានកម្លាំងសរុប ៨០០សេះ។

១៣. Bugatti Chiron Pur Sport មានតម្លៃ ៣,៦លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៨,០ លីត្រ ១៦ ស៊ីឡាំង កម្លាំង ១ ៥០០ សេះ។

១៤. Lamborghini Sian មានតម្លៃ ៣,៦លានដុល្លារ

រថយន្ត Sian ត្រូវបានក្រុមហ៊ុន Lamborghini ផលិតត្រឹមចំនួន ៦៣គ្រឿងប៉ុណ្ណោះ ដោយមានកម្លាំងសរុប ៨១៩សេះ។

១៥. Bugatti Chiron Super Sport 300+ មានតម្លៃ ៣,៩លានដុល្លារ

១៦. Lamborghini Veneno មានតម្លៃ ៤,៥លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៦,៥ លីត្រ ១២ ស៊ីឡាំង កម្លាំង ៧៤០ សេះ។

១៧. Koenigsegg CCXR Trevita មានតម្លៃ ៤,៨លានដុល្លារ

រថយន្ត Koenigsegg CCXR Trevita មានតែ ២ គ្រឿងប៉ុណ្ណោះនៅលើពិភពលោកនេះ។ Koenigsegg CCXR Trevita មានបំពាក់ម៉ាស៊ីនចំណុះ ៤,៨លីត្រ twin-supercharged V8 មានកម្លាំងរហូតដល់ទៅ ១ ០១៨សេះ។

១៨. Bugatti Divo មានតម្លៃ ៥,៨លានដុល្លារ

រថយន្ត Bugatti Divo ត្រូវបានផលិតឡើងត្រឹមចំនួន ៤០គ្រឿងប៉ុណ្ណោះ។

១៩. Mercedes-Maybach Exelero មានតម្លៃ ៨លានដុល្លារ

រថយន្ត Exelero បានធ្វើការបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ ២០០៤ ដោយដំណើរការដោយម៉ាស៊ីនទំហំ ១២ស៊ីឡាំង កម្លាំង ៦៩០សេះ និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉។

២០. Bugatti Centodieci មានតម្លៃ ៩លានដុល្លារ

រថយន្ត Centodieci ត្រូវបានក្រុមហ៊ុន Bugatti ផលិតត្រឹមចំនួន ១០គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទខួប ១១០ឆ្នាំ របស់ Bugatti ។

២១. Bugatti La Voiture Noire មានតម្លៃ ១៨,៧លានដុល្លារ

រថយន្ត​នេះ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ ៨,០ លីត្រ ១៦ ស៊ីឡាំង កម្លាំង ១ ៤៧៩ សេះ។

២២. Rolls-Royce Boat Tail មានតម្លៃ ២៨លានដុល្លារ

រថយន្ត Rolls-Royce Boat Tail ត្រូវបានផលិតឡើងចំនួន ៣គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របៀបត្រួតពិនិត្យប្រព័ន្ធគ្រឿងក្រោមរថយន្តរបស់អ្នកដោយខ្លួនឯង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ម្ចាស់រថយន្តជាច្រើនចាប់ផ្តើមដឹងថារថយន្តរបស់ពួកគេមានបញ្ហា ដោយសារការបើកបរមានសភាពខុសធម្មតា ដោយមានសំឡេងរំខាន ឬរថយន្តគ្រវីនៅពេលបើកបរលើផ្លូវរលាក់ជាដើម។ ដូច្នេះការត្រួតពិនិត្យរថយន្តជាប្រចាំមុនពេលបើក វាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់រថយន្តទាំងអស់ ជាពិសេសទៅលើប្រព័ន្ធគ្រឿងក្រោមរបស់រថយន្ត។ បន្ថែមពីនេះជារៀងរាល់ ៣ខែម្តង បងប្អូនទាំងអស់គ្នាប្រាកដជាត្រូវទៅប្តូរប្រេងនៅតាមយាន្តដ្ឋានផ្សេងៗ ដូច្នេះបងប្អូនគួរតែត្រួតពិនិត្យប្រព័ន្ធគ្រឿងក្រោមរថយន្តរបស់បងប្អូន ឬបងប្អូនទាំងអស់គ្នាអាចត្រួតពិនិត្យដោយខ្លួនឯងផ្ទាល់។

តែការអនុវត្តត្រួតពិនិត្យប្រព័ន្ធគ្រឿងក្រោមដោយខ្លួនឯងលើកដំបូង អាចជួបបញ្ហាប្រឈមបន្តិចបន្តួច ដូច្នេះ​ការដឹងពីតួនាទីរបស់ផ្នែកនៃគ្រឿងក្រោមរថយន្ត ដោយការសាកសួរ ឬស្តាប់ការពិពណ៌នាពីកំហូចរបស់រថយន្តពីជាងជំនាញមកកាន់អ្នក វាអាចមានប្រយោជន៍សម្រាប់អ្នកក្នុងការវិភាគបញ្ហាគ្រឿងក្រោមដោយខ្លួនឯងបាន។

  • សម្រាប់សម្ភារៈចាំបាច់ដែលអ្នកត្រូវការ រួមមាន៖ ពិលសម្រាប់បំភ្លឺ, ស្រោមដៃ, ជើងទម្រ, វែនតាសុវត្ថិភាព, កំណល់ និងដូយក្រពើ។

  • ជំហានទី១ ធ្វើការតេស្តបើកបរឡាន បើកបរឡានដោយខ្លួនឯង ដើម្បីធ្វើការផ្ទៀងស្តាប់សំលេងឬរំញ័រ ដែលកើត
    មានពេលបើកបរដោយចំហបង្អួចឡានហើយព្យាយាមសម្គាល់ទីតាំងរបស់សំឡេងដែលលឺចេញនោះថាតើវាអាចលឺមកពីខាងមុខ ឬខាងក្រោយរថយន្ត។

  • ជំហានទី២ មើលផ្នែកខាងក្រៅនៃរថយន្ត នៅពេលដែលប្រមូលព័ត៌មានបានពីការបើកបរ សូមរកកន្លែងចត
    រថយន្តហើយដាក់ហ្រ្វាំងដៃ។ ត្រូវទុករថយន្តអោយត្រជាក់ ជៀសវាងរលាកស្បែកពេលចាប់ផ្តើមត្រួតពិនិត្យ។ ត្រូវពាក់ស្រោមដៃហើយយកពិលមកបំភ្លឺកន្លែងដែលមានសំលេង។

  • ជំហានទី៣ សង្កត់ឡានចុះឡើង ដាក់ដៃអ្នកដោយប្រុងប្រយ័ត្នទៅលើថ្នេរឡាន រួចសង្កត់ឡានអ្នកអោយ
    ខ្លាំងល្មមហើយដកដៃចេញ រួចសង្កេតមើលបើឡាននោះលោតចុះឡើងៗ នោះបូមនឹងកបូមគឺនៅល្អ តែបើសង្កត់ទៅរឹងខ្លាំងមិនលោះចុះឡើងទេ បានន័យថាបូមខូចហើយ។ ព្យាយាមធ្វើបែបនេះនៅជ្រុងទាំង៤នៃរថយន្ត ដើម្បីអាចវិនិច្ឆ័យបាន។

  • ជំហានទី៤ ដូយឡានដាក់លើជើងទម្រ បន្ទាប់ពីសាកល្បងលើបូមហើយ ដូយឡានឡើងហើយយកជើងទម្រមកដាក់ពីក្រោម រួចកល់កំណល់ដើម្បីការពារពីការរអិល ដោយត្រូវប្រាកដថាសំបកកងរថយន្តផុតពីដីអាចបង្វិលបាន។ បន្ទាប់មកយកដៃរបស់អ្នកទាំងពីរដាក់ផ្នែកខាងលើ និងខាងក្រោមអោយជាប់ផ្ទៃសំបកកង់ ហើយសាក់រង្កៀកមើលបើមានសឺខ្លាំងមានន័យថាវាខូចរ៉ូឡឺម៉ង(ប្រដាង)ឬអាប់ហ៊ុ្វយសេហើយ។ រួចហើយដាក់ដៃរបស់អ្នកទាំងពីរនៅផ្នែកខាងឆ្វេង និងខាងស្តាំជាប់សំបកកង់ ហើយសាកករង្កៀកមើល បើមានសឺឬញាក់ខ្លាំងបានន័យថាវាខូចរ៉ូទីលចង្កូតហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ចេញម៉ូឌែលពិសេស 1500 Limited 10th Anniversary Edition ២០២២ ដើម្បីអបអរខួប ១០ឆ្នាំនៃរថយន្តភីកអាប់ប្រណិតរបស់ខ្លួន

កាលពីឆ្នាំ ២០១២កន្លងទៅ ក្រុមហ៊ុន Ram បានចាប់ផ្តើមការផលិតនៃរថយន្តប្រភេទភីកអាប់បែបទំនើបរបស់ខ្លួន ជាមួយប្រភេទ Limited រហូតមកដល់ពេលនេះក្រុមហ៊ុន Ram បានធ្វើការចេញនូវម៉ូឌែលពិសេសថ្មី 1500 Limited 10th Anniversary Edition ឆ្នាំ២០២២ ដើម្បីអបអរខួប ១០ឆ្នាំ។

ប្រសិនក្រឡេកមើលទៅរថយន្តផ្នែកខាងក្រៅ ឃើញថាវាមានភាពដូចគ្នានឹងរថយន្តប្រភេទធម្មតាដែរ នឹងត្រូវបានលាបពណ៌ខៀវថ្មី។ ប៉ុន្តែអ្វីដែលក្រុមហ៊ុន Ram ផ្តោតសំខាន់គឺផ្នែកខាងក្នុង រួមជាមួយការឌីស្សាញផ្នែកខាងក្នុងពីរពណ៌លាយគ្នា។ ដោយនៅលើដៃទ្វា, ដំបូលពិដាន និងកៅអីត្រូវបានប្រើប្រាស់ជាមួយស្បែក Quilted បន្ថែមជាមួយឧបករណ៍តន្រ្តីចំនួន ១៩ចំណុច, អេក្រង់កម្សាន្តទំហំ ១២អ៊ីញ, ឈ្នាន់ហ្រ្វាំងប្រភេទដែក, Unique shifter និងម៉ាស៊ីនត្រជាក់ ២តំបន់។

Ram 1500 Limited 10th Anniversary Edition បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,៧លីត្រ ទំហំ ៨ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ៣៩៥សេះ និងកម្លាំងរមួល ៥៥៦ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ អតិថិជនក៏អាចជ្រើសនូវជម្រើស ៣,០លីត្រ ទំហំ ៦ស៊ីឡាំង EcoDiesel កម្លាំង ២៦០សេះ និងកម្លាំងរមួល ៦៥១ញ៉ូតុនម៉ែត្របានផងដែរ។

ម៉ូឌែលពិសេស 1500 Limited 10th Anniversary Edition នឹងចេញលក់ជាផ្លូវការនៅត្រីមាសទី៣នេះ ជាមួយតម្លៃចាប់ពី ៦០ ១៧៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តកំរ Apocalypse Hellfire 6×6 ២០២១ បានមកដល់ និងមានតែមួយនៅកម្ពុជា!

រថយន្ត Apocalypse Hellfire 6×6 ២០២១ ដែលជារថយន្តត្រូវបានកែច្នៃដោយផ្អែកលើរថយន្ត Jeep Gladiator ឥឡូវនេះបានដឹកមកដល់ប្រទេសកម្ពុជាហើយ ប៉ុន្តែក៏មិនដឹងថាជារបស់បងប្អូនយើងមួយណាដែរ។ យោងតាមគេហទំព័របរទេស រថយន្តនេះត្រូវបានកែច្នៃដោយបានលេងរូបរាងលក្ខណៈ Off-raod លេងជាមួយកង់ទំហំ ៤០អុីញ ដំណើរការដោយម៉ាស៊ីន ៦,២លីត្រ supercharged V-8 Hellcat បង្កើតថាមពលកម្លាំងរហូតដល់ ៥០០សេះ និងកម្លាំងរមួល ៤៧២ pound-feet ។

ប្រភពរូប៖ ក្រូច បូរីសីហា

រថយន្តនេះត្រូវបានធ្វើការសិក្សាដោយវិស្វក័រជំនាញ រថយន្តលក្ខណៈ Off-Road កម្លាំងមិនធម្មតា ដែលបានធ្វើការតេស្ភ៌សាកល្បង និងទទួលបានជោគជ័យអស់រយៈពេល ១៣ឆ្នាំមកហើយ។ នៅផ្នែកមុខនៃរថយន្តនេះ អាចអូសសណ្តោងបានរហូតដល់ទៅជាង ៤តោន (9,500-pound) និងនៅខាងក្រោយអាចអូសបានជិត ៥,៥តោន (12,000 pounds)។

រូបភាពបរទេស

ហើយសម្រាប់តម្លៃទីផ្សារបរទេសវិញមានតម្លៃចាប់ពី ១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិចឡើយទៅ។ ប៉ុន្តែសម្រាប់ទីផ្សារកម្ពុជា មិនដឹងថាមានតម្លៃប៉ុន្មាន និងលក្ខណៈពិសេសលម្អិតយ៉ាងណានោះដែរ។

ប្រភពរូប៖ ក្រូច បូរីសីហា

ឥឡូវនេះមកទស្សនារូបភាព នៃការមកដល់ទាំងនោះដូចខាងក្រោម

ប្រភពរូប៖ ក្រូច បូរីសីហា
ប្រភពរូប៖ ក្រូច បូរីសីហា
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីធូរថ្លៃតម្លៃជាង ២ម៉ឺនដុល្លាររបស់ Tesla នឹងចេញនៅឆ្នាំ២០២៣

Tesla មានរថយន្តជាច្រើននៅក្នុងផែនការដែលមិនទាន់បង្ហាញវត្តមានលក់លើទីផ្សារជាផ្លូវការនៅឡើយ ដោយក្នុងនោះមានដូចជារថយន្តភីកអាប់អគ្គិសនី Cybertruck, រថយន្ត Roadster ជំនាន់ថ្មី និងរថយន្ត Tesla Semi ជាដើម។ យ៉ាងណាក្ដី ក៏មានការជជែកវែកញ៉ែកអំពីរថយន្តអគ្គិសនីខ្នាតតូចតម្លៃធូរថ្លៃ ដែលអាចជារថយន្តប្រភេទ Hatchback មានតម្លៃចាប់ពី ២៥ ០០០ដុល្លារ។

ការចុះផ្សាយកាលពីថ្មីៗនេះរបស់ Autocar បានបង្ហាញដំណឹងមួយចំនួនអំពីរថយន្តតម្លៃធូរថ្លៃថ្មីរបស់ Tesla ដែលរថយន្តនេះនឹងចេញលក់នៅក្នុងឆ្នាំ២០២៣ ហើយវានឹងក្លាយជារថយន្តធូរថ្លៃជាងគេបំផុតដែល Tesla ធ្លាប់ផលិតបាន។

Tesla នឹងត្រូវការលក្ខខណ្ឌមួយចំនួនដើម្បីឲ្យរថយន្តតម្លៃធូរថ្លៃរបស់ខ្លួនអាចទទួលបានជោគជ័យ ហើយក្នុងនោះបច្ចេកវិទ្យាអាគុយជំនាន់ថ្មីទំនងជាផ្នែកសំខាន់មួយនៃរថយន្ត ដោយរំពឹងថានឹងអាចបើកបរបានចម្ងាយឆ្ងាយ ហើយក៏មានសមត្ថភាពស្ទុះលឿនផងដែរ។

គួរដឹងថា Tesla ធ្លាប់និយាយថានឹងមានផលិតផលថ្មីប្រកាសចេញតាមពីក្រោយរថយន្ត Semi, Cybertruck និង Roadster ហើយនេះអាចជារថយន្តតម្លៃធូរថ្លៃជាងគេបំផុតរបស់ Tesla ក៏ថាបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda បង្ហាញឈ្មោះឡាន SUV អគ្គិសនីថ្មី ស៊េរីឆ្នាំ២០២៤

Honda បានប្រកាសអំពីឈ្មោះរថយន្តអគ្គិសនីថ្មីជាប្រភេទ SUV ដែលនឹងចេញលក់លើទីផ្សារជាស៊េរីឆ្នាំ២០២៤ តែម្ដង ដែលរថយន្តនេះមានឈ្មោះថា Honda Prologue។

គួរដឹងថាកាលពីខែមេសា Honda ប្រកាសថាខ្លួនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីតែម្យ៉ាងគត់នៅត្រឹមឆ្នាំ២០៤០ ដោយមិនមែនតែនៅអឺរ៉ុប ឬនៅតែជប៉ុននោះទេ ប៉ុន្តែក៏មានទីផ្សារអាមេរិកខាងជើងផងដែរ ហើយរថយន្ត Prologue នឹងជាអ្នកបើកទំព័រដ៏អស្ចារ្យរបស់ Honda។

លក្ខណៈសម្បត្តិរបស់រថយន្តនៅជាអាថ៌កំបាំងនៅឡើយ ប៉ុន្តែ Honda បញ្ជាក់ថាវានឹងប្រើប្រាស់បច្ចេកវិទ្យាអាគុយ Ulthium របស់ក្រុមហ៊ុន General Motor ដោយសារក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាជាដៃគូសហការកាលពីឆ្នាំកន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកអោយកក់ហើយ! Ford F-150 Raptor ២០២១ ចេញនៅកម្ពុជា! (មានវីដេអូ)

រូបភាពបរទេស

[ទីផ្សាររថយន្តក្នុងស្រុក] ក្រោយពីក្រុមហ៊ុន Ford សហរដ្ឋអាមេរិចធ្លាប់បានប្រកាសចេញនៅម៉ូដែលថ្មីរបស់ខ្លួនកាលពីដើមឆ្នាំកន្លងទៅនេះ។ ឥឡូវនេះក្រុមហ៊ុនផ្លូវការរបស់កម្ពុជាគឺ Ford Cambodia ក៏បានធ្វើការប្រកាសចេញនៅរថយន្ត Ford F-150 Raptor ២០២១ សម្រាប់ទីផ្សារប្រទេសកម្ពុជាផងដែរ។ អ្វីដែលប្រកាសចេញនោះគឺស្របជាមួយនឹងព័ត៌របស់ទីផ្សារបរទេសដែល គឺរថយន្តនេះត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្នុង និងខាងក្រៅ រួមជាមួយបច្ចេកវិទ្យាទំនើបៗជាច្រើន។ យើងនឹងរង់ចាំមើលព័ត៌មានផ្លូវការបន្ថែមទៀត ពីក្រុមហ៊ុន Ford Cambodia។ ដែលបងប្អូនអាចធ្វើការសាកសួរ ឬកក់បានតាមរយៈលេខទូរស័ព្ទ 078 333 748 | 016 333 785។

គួរបញ្ជាក់ផងដែរថា យោងតាមព័ត៌មានដែលខេមបូអូតូ ធ្លាប់បានចេញផ្សាយជាច្រើនទាក់ទងនឹងម៉ូដែលថ្មីនេះ រថយន្តនេះនឹងមានបំពាក់ដោយម៉ាស៊ីន EcoBoost ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ កម្លាំង ៤៥០សេះ ដែលមានការអាប់ដេតថ្មី។

រូបភាពបរទេស

ជាមួយគ្នានោះដែរ Ford សហរដ្ឋអាមេរិច ធ្លាប់បានបញ្ជាក់ហើយថានៅឆ្នាំ ២០២២ នឹងមានការបង្ហាញចេញរថយន្ត Raptor R ដែលរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង ដូចដែលមានប្រើនៅលើរថយន្ត Mustang Shelby GT500។ ម៉ាស៊ីននេះអាចផលិតកម្លាំងបាន ៧៦០សេះ ដែលសក្តិសមជាគូប្រជែងពិតប្រាកដរបស់រថយន្ត Ram 1500 TRX។

រូបភាពបរទេស
រូបភាពបរទេស

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+