ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន MG សាកម្ដងជិះបាន ៤០០គីឡូម៉ែត្រ ចេញតម្លៃផ្លូវការ

កាលពីខែមិនាកន្លងទៅ ក្រុមហ៊ុន MG បានបង្ហាញវត្តមានរថយន្តអគ្គិសនីថ្មីរបស់ខ្លួនមានឈ្មោះថា Marvel R ដែលផលិតឡើងសម្រាប់ទីផ្សារអឺរ៉ុប។

រថយន្ត Marvel R ដំណើរការដោយម៉ូទ័រអគ្គិសនីមួយនៅខាងមុខ និងពីរនៅខាងក្រោយ ដែលផ្គួបចូលគ្នាអាចផលិតកម្លាំងបានសរុប ២៨៤សេះ។ កម្លាំងនេះអាចស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២០០គ.ម/ម៉ផងដែរ។ រថយន្តអគ្គិសនីសុទ្ធនេះអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ដោយទំហំអាគុយ ៧០គីឡូវ៉ាត់ម៉ោង វាមានគាំទ្រការសាកល្បឿនលឿន ១១គីឡូវ៉ាត់ ដែលអាចសាកពី ០% ដល់ ៨០% ក្នុងពេលត្រឹមតែ ៤០នាទីទៅ។

បន្ថែមពីនេះវាបានបំពាក់ជាមួយប្រព័ន្ធ V2L ដែលអនុញ្ញាតអោយអាគុយ ផ្តល់ថាមពលទៅកាន់ឧបករណ៍ដទៃទៀតដូចជា៖ កង់អគ្គិសនី Scooter, កុំព្យូទ័រ, ស្នប់ខ្យល់ និងឧបករណ៍ដទៃទៀតផងដែរ។ រួមជាមួយប្រព័ន្ធជំនួយការបើកបរ MG Pilot ដែលមានមុខងារចំនួន ១៤មុខងារផងដែរ។

រថយន្តនេះមានតម្លៃចាប់ពី ៤៧ ៦០០ដុល្លារ(៤ម៉ឺនអឺរ៉ូ) ដល់ ៦0 0០០ដុល្លារ(៥ម៉ឺនអឺរ៉ូ) សម្រាប់ទីផ្សារអឺរ៉ុប និងរំពឹងថាចេញលក់នៅខែកញ្ញា ដោយពេលនេះក្រុមហ៊ុន MG បានធ្វើការបើកចាប់ផ្តើមទទួលការកក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គន្លឹះក្នុងការថែរទាំដេរម៉ូរ័រនៃយានយន្ត (Starter Motor Maintenance) | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ដើម្បីត្រួតពិនិត្យដេរម៉ូរ័រ(ដុំដេរ)នៃរថយន្តមួយយើងត្រូវអនុវត្តន៍តាមជំហ៊ានដូចខាងក្រោម ​ប៉ុន្តែអ្នកត្រូវប្រាកដថាទីតាំងចង្កឹះលេខត្រូវនៅត្រង់អក្សរ P  ឬអក្សរ N និងត្រូវដាក់ហ្រ្វាំងដៃ។ ​ព្រមទាំងត្រូវប្រាកដថាគ្មានអ្នកណាម្នាក់កំពុងធ្វើការនៅបន្ទប់ម៉ាស៊ីន(ម៉ាស៊ីនរថយន្តខាងមុខ)។ បន្ទាប់ពីផ្ទៀងផ្ទាត់នូវចំណុចខាងលើរួចហើយ ចូលកាច់កុងតាក់បញ្ឆេះម៉ាស៊ីន ដើម្បីត្រួតពិនិត្យលក្ខខណ្ឌដំណើរការ របស់ដេរម៉ូទ័រ៖

ជំហានដំបូងចាប់ផ្តើមត្រួតពិនិត្យល្បឿនរង្វិលនៃដេម៉ូរ័រ (Rotational Speed Inspection)៖ ប្រសិនបើដេរម៉ូរ័រអូសកង់យោងក្នុងល្បឿនបង្វិលយឺត ឬក៏មិនវិលសោះ​ ចូលអនុវត្តន៍តាមជំហ៊ាននៃការត្រួតពិនិត្យ​ ដូចខាងក្រោម និងជួសជុលក្នុងករណីចាំបាច់៖

  • ត្រួតពិនិត្យដំណើរការវិទ្យុ និងគ្រឿងទទួលផ្សេងទៀតដែលទាញយកចរន្តអគ្គិសនីទៅប្រើប្រាស់។ ក្នុងករណីដែលវិទ្យុដំណើរការប្រក្រតី​  ប៉ុន្តែដេម៉ូរ័រមិនដំណើរការនោះយើងត្រូវត្រួតពិនិត្យ​ ខ្សែភ្លើងពីអាគុយទៅដេម៉ូរ័រ, ​ខ្សែម៉ាសដែលភ្ជាប់ជាមួយតួរថយន្ត ឬតួម៉ាស៊ីន និងប៉ូលនីមួយៗរបស់អាគុយ។

បន្ទាប់មកចាប់ផ្តើមត្រួតពិនិត្យសម្លេងប្លែកៗនៃដំណើរការដេម៉ូរ័រ៖ ផ្ទៀងផ្ទាត់សម្លេងដំណើរការនៃកុងតាក់ម៉ាញ៉េទិច(សូលេណយ)។ សម្លេងដំណើរការនៃសូលេណយខុសពីធម្មតា ដោយវាសម្លេងលាន់ខ្លាំង​ នៅពេលស្ពឺពីញ៉ុងតូច និងស្ពឺរបស់កង់យោងទាក់ភ្ជាប់គ្នា។ ត្រូវត្រួតពិនិត្យ កាសឹករិចរិល,​​ ការប្រេះបែក​ នៃចុងស្ពឺពីញ៉ុតូចរបស់ដេម៉ូរ័រ និងស្ពឺរបស់កង់យោង និងលក្ខខណ្ឌដំឡើងដេម៉ូរ័រមិនត្រឹមត្រូវផងដែរ ប្រសិនបើរឃើញថា​ផ្នែកណាមួយខុសប្រក្រតីត្រូវផ្លាស់ប្ដូរ ឬ​ជួសជុលបើអាច៕ អគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Hyundai ធ្វើតេស្តឡានក្រុងប្រើអ៊ីដ្រូហ្សែន នៅអឺរ៉ុប ចាក់មួយពេញជិះបាន ៥០០គីឡូម៉ែត្រ

ក្រុមហ៊ុន Hyundai បានចាប់ផ្តើមធ្វើតេស្តរថយន្តក្រុង Hyundai Elec City ដែលដំណើរការដោយថាមពលអ៊ីដ្រូហ្សែន នៅក្នុងទីក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់ មុនពេលចាប់ផ្តើមចេញលក់លើទីផ្សារនៅអឺរ៉ុប ជាផ្លូវការ។

រថយន្តក្រុង Elec City អាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ បន្ទាប់ពីចាក់ពេញម្តង ដោយបំពាក់ជាមួយប្រព័ន្ធអ៊ីដ្រូហ្សែនទំហំ ៩០គីឡូវ៉ាត់(១២១សេះ) ចំនួនពីរ។ អ៊ីដ្រូហ្សែនរាវត្រូវបានរក្សាទុកនៅក្នុងធុងទំហំ ៣៤គីឡូក្រាមចំនួន ៥ និងមានទីតាំងនៅលើដំបូលរថយន្ត។

រថយន្តក្រុងប្រើអ៊ីដ្រូហ្សែន ត្រូវបានគេរំពឹងថានឹងក្លាយជារឿងពេញនិយមនាទសវត្សក្រោយ យ៉ាងហោចណាសនៅកូរ៉េ។ នៅទ្វីបអឺរ៉ុបច្ចុប្បន្ន ទីក្រុងម៉ូស្គូមានឡានក្រុងអគ្គិសនីចំនួនជាង ៦០០គ្រឿង ហើយគ្រោងនិងដាក់ពង្រាយបន្ថែមរាប់រយបន្ថែមទៀតនៅចុងឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ប្រាប់ពេលវេលាត្រូវសម្លាប់ម៉ាស៊ីនពីស្តុងនៅអឺរ៉ុប

ប្រឹក្សាភិបាលរបស់ Volkswagen បានបញ្ជាក់ថាក្រុមហ៊ុននឹងផ្លាស់ប្ដូរទៅជាក្រុមហ៊ុនអគ្គិសនីសុទ្ធនៅអឺរ៉ុបក្នុងពេល១២ ទៅ ១៤ឆ្នាំទៀត។

Klaus Zellmer ប្រឹក្សាភិបាលរបស់ Volkswagen បាននិយាយដូចនេះថា ៖ “នៅអឺរ៉ុប យើងនឹងដើរចេញពីអាជីវកម្មរថយន្តម៉ាស៊ីនពីស្តុងនៅចន្លោះឆ្នាំ២០៣៣ និងឆ្នាំ២០៣៥ ហើយនៅសហរដ្ឋអាមេរិក និងប្រទេសចិននឹងសម្រេចតាមក្រោយ។”

ដូចនេះមានន័យថាទីផ្សារអឺរ៉ុបគឺជាទីផ្សារដែល Volkswagen នឹងត្រូវផ្ដោតសំខាន់ជាងគេ ដោយក្រុមហ៊ុននេះធ្លាប់បានរំពឹងថាចំនួនលក់រថយន្តអគ្គិសនីនឹងមានចំណែកយ៉ាងតិច ៧០% នៃចំនួនលក់សរុបនៅអឺរ៉ុប នៅត្រឹមឆ្នាំ២០៣០។

គួរដឹងថាប្រទេសអឺរ៉ុប កំពុងតែរៀបចំច្បាប់តឹងរ៉ឹងថ្មីទាក់ទងនឹងស្តង់ដារនៃឧស្ម័នពុលនៅក្នុងល្បឿនមួយដ៏លឿន ដែលអាចជាមូលហេតុធ្វើឲ្យ Volkswagen ត្រូវផ្ដោតសំខាន់លើទីផ្សារអឺរ៉ុបជាមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota Tacoma ទី១លានគ្រឿង នឹងត្រូវយកដាក់ដេញថ្លៃ

ក្រុមហ៊ុន Toyota បានចាប់ផ្ដើមផលិតរថយន្ត Tacoma នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩៥ ហើយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ រថយន្តនេះត្រូវបានផលិតបានចំនួន ១លានគ្រឿង។

នៅពេលនេះរថយន្ត Tacoma ទី១លានគ្រឿង ត្រូវបានចុះឈ្មោះដាក់លក់ដេញថ្លៃក្នុងកម្មវិធីដេញថ្លៃ Mecum Auctions នាខែសីហាខាងមុខនេះ។ អ្នកដែលអាចដេញថ្លៃរថយន្ត Tacoma ពិសេសនេះបាននឹងទទួលបានលិខិតបញ្ជាក់មួយពី Toyota ទាក់ទងនឹងការផលិតឈានដល់១លានគ្រឿងនៃរថយន្ត Tacoma នេះផងដែរ។

រថយន្ត Tacoma ទី១លានគ្រឿងគឺជាប្រភេទ TRD Pro ដែលមានពណ៌ទាហាន ហើយរថយន្តនេះប្រៀបដូចរថយន្តថ្មីទើបចេញពីរោងចក្រយ៉ាងអ៊ីចឹង ក៏ដោយសារតែនៅលើកុងទ័រទើបតែរត់បានចម្ងាយ ១២,៨គីឡូម៉ែត្រប៉ុណ្ណោះ។

រថយន្តនេះមានបំពាក់មានបំពាក់ដោយម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ដែលអាចផលិតកម្លាំងបាន ២៧៨សេះ ដែលមានប្រើប្រាស់ប្រអប់លេខ៦វគ្គស្វ័យប្រវត្តិ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី WMC250EV អាចរត់ស្ទុះដល់ល្បឿន ៤៧០គ.ម/ម៉

ក្រុមហ៊ុនមួយមានឈ្មោះថា White Motorcycle Concepts បានធ្វើការបង្ហាញចេញនូវម៉ូតូអគ្គិសនី WMC250EV ជាមួយមហិជ្ជតាដើម្បីបំបែកកំណត់ត្រាល្បឿនថ្មី។

ម៉ូតូអគ្គិសនី WMC250EV ត្រូវបានឌីស្សាញដោយផ្តោតសំខាន់លើប្រព័ន្ធ Aerodynamics ក្នុងការជួយលំហូខ្យល់ពីមុខដល់ក្រោយ។  ជាធម្មតាម៉ាស៊ីនរបស់វាមានទីតាំងស្ថិតនៅក្រោមធុងប្រេងសាំង ប៉ុន្តែដោយសារ WMC250EV មិនមានធុងប្រេងសាំង និងម៉ាស៊ីន ដូច្នេះម៉ូតូត្រូវបានផ្ទុកនៅខាងក្រោមកែប និងដៃចង្កូត។

White Motorcycle Concepts បានបំពាក់ជាមួយបច្ចេកវិទ្យា V-Air ដោយបានអះអាងថាវាជួយកាត់បន្ថយការអុសបានរហូតដល់ ៧០ភាគរយ ប្រើប្រៀបធៀបជាមួយម៉ូតូធម្មតា។ បន្ថែមពីនេះ ម៉ាស៊ីន WMC250EV ក្រុមហ៊ុនអោយឈ្មោះថា D-Drive វាមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីកម្លាំង ២០kW ចំនួនពីរនៅខាងមុខ និងម៉ូទ័រអគ្គិសនី AC ទំហំ ៣០kW ចំនួនពីរដូចគ្នានៅខាងក្រោយ។ ដោយមានកម្លាំងសរុប ១០០kW (ផលិតកម្លាំងបាន ១៣៤សេះ) ទទួលបានថាមពលពីកញ្ចប់អាគុយ ១៥គីឡូវ៉ាត់។

បន្ថែមពីនេះ សមាធាតុភាគច្រើន ត្រូវបានផលិតចេញពីសសៃកាបូន ឬ អាលុយមីញ៉ូម ដើម្បីកាត់បន្ថយទម្ងន់។ ម៉ូតូអគ្គិសនីនេះមានទម្ងន់ ៣០០គីឡួក្រាម។ វាមានល្បឿនកំនត់ត្រា Two-Way ៣៩៤,៤គីឡូម៉ែត្រក្នុងម៉ោង និង One-Way ៤០៧គីឡូម៉ែត្រក្នុងម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៨ ជំហានក្នុងការបើកបរឡានលេខដៃ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] បើទោះបីជាបច្ចុប្បន្នការនិយមប្រើប្រាស់លេខដៃ មានការថយចុះក៏ពិតមែន ប៉ុន្តែការប្រើប្រាស់រថយន្តលេខដៃនៅតែជាជម្រើសល្អ និងស័ក្តិសមបំផុតសម្រាប់រថយន្តប្រកបអាជីវកម្ម។ ថ្ងៃនេះ ខេមបូអូតូ សូមបង្ហាញពីជំហាន ៨យ៉ាង ដើម្បីបើកបររថយន្តដែលប្រើប្រអប់លេខដៃ៖

១. ស្វែងយល់ពីឈ្នាន់នីមួយៗ

មុននឹងអ្នកចាប់ផ្តើមបើកបររថយន្តលេខដៃ អ្នកត្រូវស្គាល់ឈ្នាន់ នីមួយៗទាំងនេះសិន ។ នៅពេលអ្នកអង្គុយកៅអីអ្នកបើកបរ អ្នកត្រូវក្រលេកមើលឈ្នាន់ទាំង ៣ នៅខាងមុខជើងរបស់អ្នក។

  • ឈ្នាន់ទី១នៅខាងឆ្វេង គឺឈ្នាន់អំប្រ៊ីយ៉ា​ (ឈ្នាន់នេះមានតែក្នុងរថយន្តដែលមានប្រអប់លេខដៃតែប៉ុណ្ណោះ)
  • ឈ្នាន់ទី២នៅកណ្តាល គឺឈ្នាន់ហ្រ្វាំង
  • ឈ្នាន់ទី៣នៅខាងស្តាំ គឺឈ្នាន់បង្កើនល្បឿនឬហ្គ៊ែរ

អ្នកគួរតែប្រើជើងឆ្វេងសម្រាប់ឈ្នាន់អំប្រ៊ីយ៉ា​ និងជើងស្តាំសម្រាប់ឈ្នាន់ហ្រ្វាំងនិងឈ្នាន់បង្កើនល្បឿន។ នៅពេលអ្នកជាន់ឬសង្កត់ឈ្នាន់អំប្រ៊ីយ៉ា​ចុះក្រោមដោយជើងឆ្វេងរបស់អ្នក គឺអ្នកកំពុងផ្តាច់ចលនាបង្វិលពីម៉ាស៊ីនចូលមកប្រអល់លេខ មានន័យថារថយន្តកំពុងបញ្ឆេះ តែប្រអប់លេខគ្មានចលនាអ្វីទាំងអស់។ បើអ្នកដកជើងឆ្វេងចេញពីឈ្នាន់អំប្រ៊ីយ៉ា​ នោះនឹងមានកម្លាំងកកិតនៃឌីសអំប្រ៊ីយ៉ា​រវាងកង់យោងនិងប្លាតូសង្កត់ ដែលប្រទាក់ជាប់និងឡាប ប្រអប់លេខ ដែលធ្វើឲ្យរថយន្តទៅមុខ។

២. ស្វែងយល់អំពីដៃលេខ

មុនបញ្ឆេះរថយន្តអ្នកត្រូវក្រលេកមើលដៃលេខសិន។ ដៃលេខមានទីតាំងនៅផ្នែកកណ្តាលកៅអីរបស់អ្នកអង្គុយនិងអ្នកបើកបរ។ លេខ១ មានទីតាំងនៅខាងឆ្វេងផ្នែកខាងលើ ហើយ លេខ៥ ទាញដៃលេខពីឆ្វេងទៅស្តាំ រួចរុញទៅលើ។ ទីតាំងលេខត្រូវបង្ហាញយ៉ាងច្បាស់នៅលើដៃលេខរថយន្ត ដែលយើងអាចមើលតាមនោះបាន។ បើទីតាំងដៃលេខស្ថិតនៅទីតាំងស្រប ឬមិនជាប់លេខ(N) វាមានភាពងាយស្រួល ក្នុងការផ្លាស់ប្តូរលេខ។

៣. ចាប់ផ្តើមបញ្ឆេះរថយន្ត

ដើម្បីបញ្ឆេះរថយន្ត ដំបូងអ្នកត្រូវជាន់ឈ្នាន់អំប្រ៊ីយ៉ា​ ដោយជើងឆ្វេងរបស់អ្នក។ ត្រូវប្រាកដថាដៃលេខស្ថិតនៅទីតាំងស្របមិនជាប់លេខ មុនពេលកាច់សោរបញ្ឆេះរថយន្ត ប្រសិនបើអ្នក ប្រាកដថាឡានរបស់អ្នកមិនជាប់លេខ អ្នកអាចដកជើងចេញពីឈ្នាន់អំប្រ៊ីយ៉ា​បាន ត្រូវប្រាកដថា ហ្វ្រាំងដៃមិនត្រូវបានប្រើ ឬលើកមកខាងលើ។

៤. ជាន់ឈ្នាន់អំប្រ៊ីយ៉ា​

ដើម្បីត្រៀមបើកបរ សូមជាន់ឈ្នាន់អំប្រ៊ីយ៉ា​ដោយជើងឆ្វេង និងជាន់ឈ្នាន់ហ្រ្វាំងដោយជើងស្តាំរបស់អ្នក។

៥. ទាញដៃលេខចូលទៅលេខ១

បន្ទាប់មក​ បើដៃលេខនៅទីតាំងស្របមិនជាប់លេខ ទាញដៃ ចូលលេខ១ដោយមានទីទាំងនៅខាងឆ្វេងផ្នែកខាងលើ។

៦. ដកជើងចេញពីឈ្នាន់ហ្វ្រាំង

ចូលដកជើងស្តាំចេញពីឈ្នាន់ហ្វ្រាំងចេញ បើរថយន្តរបស់អ្នកស្ថិតលើផ្ទៃរាបស្មើ នោះអ្នកមានអារម្មណ៍រថយន្តរបស់អ្នករំកិលទៅមុខបន្តិចបន្តួច។

៧. ដកជើងចេញពីឈ្នាន់អំប្រ៊ីយ៉ា​ ហើយជាន់ឈ្នាន់បង្កើនល្បឿន

ចាប់ផ្តើមបន្ថយកម្លាំងចេញពីឈ្នាន់អំប្រ៊ីយ៉ា​យឺតៗ ដោយអាស្រ័យរថយន្តអ្នក មានអារម្មណ៍ថាទៅមុខយឺតៗ ដំណាល គ្នានោះអ្នកត្រូវជាន់ឈ្នាន់បង្កើន ល្បឿនដោយប្រើជើងស្តាំរបស់អ្នក។ កុំបង្កើនល្បឿនរថយន្តហួសកម្រិត  សូមចាំថាលេខ១ រចនាឡើងសម្រាប់ល្បឿន ១៧គឺឡូម៉ែត្រក្នុងមួយម៉ោង​។

៨. ល្បឿននៃលេខនីមួយៗត្រូវដឹងមុនពេលប្តូរលេខ

នៅពេលចង់ផ្លាស់ប្តូរចូលលេខ២ អ្នកត្រូវដកជើងស្តាំចេញពីឈ្នាន់បង្កើនល្បឿន ហើយជាន់ឈ្នាន់អំប្រ៊ីយ៉ា​ដោយជើងឆ្វេងក្នុងពេលដំណាលគ្នា រួចទាញដៃលេខចូលលេខ២ ហើយបន្តការជាន់ឈ្នាន់បង្កើនល្បឿនម្តងទៀត។ បង្កើនល្បឿនរហូតដល់អ្នកមានអារម្មណ៍ថាត្រូវផ្តាស់ប្តូរលេខបន្តទៀត។ អាស្រ័យលើរថយន្តរបស់អ្នក អ្នកអាចប្រើរង្វាស់ល្បឿន RPM ឬសំឡេងម៉ាស៊ីន ដើម្បីគណនាឬលៃតម្រូវសម្រាប់ការផ្លាស់ប្តូរលេខ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អស់ស្ទះសម្រាប់ម្ចាស់រថយន្ត Prius !!! ចំនាយត្រឹម ៤៣ដុល្លារ បានទាំងប្តូរប្រេងម៉ាស៊ីន ពិនិត្យប្រព័ន្ធសុវត្ថិភាព និងបាញ់សម្លាប់មេរោគ

បន្ទាប់ពីការបិទខ្ទប់បានបញ្ចប់មួយរយៈ រដូវភ្លៀងក៏ឈានមកដល់ ដែលតម្រូវអោយម្ចាស់រថយន្តទាំងអស់មានភាពចាំបាច់បំផុតក្នុងការថែទាំ និងពិនិត្យរថយន្តអោយបានច្បាស់លាស់ ដើម្បីជៀសវាងបញ្ហាណាមួយនឹងអាចកើតឡើង។ ហេតុនេះហើយ ទើបថ្មីៗនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្នែកសេវាកម្ម បានប្រកាសពីប្រូម៉ូសិនពិសេសក្នុងរដូវវស្សានេះ ដោយផ្តល់ជូនជាច្រើនដូចខាងក្រោម៖

  • បញ្ចុះតម្លៃ ១០%-១៥% លើសេវាកម្មថែទាំ និងជួសជុលទូទៅ សម្រាប់គ្រប់រថយន្ត TOYOTA & LEXUS (គ្រប់សាខា)
  • Free ចំពោះការបាញ់ថ្នាំសម្លាប់មេរោគខាងក្នុងរថយន្ត (គ្រប់សាខា)

  •  Free លាងសម្អាតរថយន្តឥតគិតថ្លៃ (ចំពោះតែសាខាទួលសង្កែ ២:០០ – ៣:៣០PM)

ឆ្លៀតឱកាសនេះ សូមជម្រាបជូនអតិថិជនទាំងអស់អោយបានជ្រាបថា រថយន្តដែលទុកចោលរយៈពេលយូរ (កំឡុងពេលបិទខ្ទប់) លោកអ្នកគួរតែនាំយកមកយានដ្ឋាន ដើម្បីត្រួតចំនុចពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញ និងធ្វើការប្តូរប្រេងចាស់នោះចោលបើចាំបាច់។

ជាមួយគ្នានេះផងដែរសម្រាប់ម្ចាស់រថយន្ត​ TOYOTA PRIUS ឆ្នាំ ២០០៤ ដល់ ២០០៨ ប្រសិនបើរថយន្តរបស់លោកអ្នកមានបញ្ហាទាក់ទងទៅនឹងកៅស៊ូផ្លិតទឹក ឬស្បែកហ្រ្វាំង ឬបូមទឹក សូមអញ្ជើញនាំយករថយន្តរបស់លោកអ្នកមកត្រួតពិនិត្យនៅពេលនេះដើម្បីទទួលបានតម្លៃពិសេសត្រឹមតែ ៤០,៦៣ដុល្លារ សម្រាប់ការផ្លាស់ប្តូរកៅស៊ូផ្លិតទឹក ៨៣,៣៤ដុល្លារ សម្រាប់ការផ្លាស់ប្តូរស្បែកហ្រ្វាំងមុខ និង ២៦៩,៩១ដុល្លារ សម្រាប់ការផ្លាស់ប្តូរបូមទឹក។

រួសរាន់ឡើង មកទទួលយកសេវាកម្មប្រកបដោយគុណភាព ជាមួយនឹងការបញ្ចុះតម្លៃ និង Free ជូនពិសេសថែមទៀត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក 017 666 169 / 017 222 857

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺដំណឹង Lexus RX ២០២២ បង្ហាញខ្លួន និងប្រើម៉ាស៊ីនថ្មី

(បែកធ្លាយ) សារព័ត៌មានបរទេស បានធ្វើការបង្ហាញចេញនូវព័ត៌មានមួយចំនួននៃរថយន្ត Lexus RX ឆ្នាំ២០២២ ជាមួយការរាយកាណ៍ថាត្រៀមនឹងបង្ហាញខ្លួននាខែ តុលា ឆ្នាំក្រោយ ដោយផ្នែកខាងក្រៅ និងខាងក្នុងមានភាពទាន់សម័យជាង Lexus NX។

បន្ថែមពីនេះ សារព័ត៌មានបរទេសនេះ ក៏បានរាយកាណ៍ថា Lexus RX ឆ្នាំ២០២២ នឹងផ្លាស់ប្តូរម៉ាស៊ីនពី ៣,៥លីត្រ V6 ទៅប្រើប្រាស់ម៉ាស៊ីនថ្មី ២,៤លីត្រ Turbo មានកម្លាំង ២៧៤សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។

រីឯផ្នែកខាងក្នុង នឹងទទួលបាននូវបច្ចេកវិទ្យា និងការឌីស្សាញមួយចំនួនពីរថយន្ត Lexus NX ដូចជា អេក្រង់ LCD, ការរចនាឡើងវិញនូវដៃចង្កូត, អេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD, ដំបូល Panoramic Sunroof និងបរិក្ខាជាច្រើនបន្ថែមទៀត។

គួរអោយដឹងដែរថា ក្រុមហ៊ុន Lexus ធ្លាប់បានចុះឈ្មោះប៉ាតង់ នៃរថយន្ត RX ជំនាន់ថ្មី ដែលមាន RX350h, RX450h+ និង RX500h។ ដែលវានឹងបំពាក់ជាមួយម៉ាស៊ីន ២,៥លីត្រ Dynamic Force និង  ២,៤លីត្រ Turbo៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃឡានថ្មីកើនឡើងរហូតដល់ ១៥,៤ភាគរយ បើប្រៀបធៀបនឹងខែឧសភា ឆ្នាំមុន

តម្លៃរថយន្តធុនស្រាលជាមធ្យមនៅសហរដ្ឋអាមេរិកបានកើនឡើង ៥,៤ ភាគរយ ក្នុងខែឧសភាឆ្នាំ ២០២១ បើធៀបនឹងខែដដែលក្នុងឆ្នាំ ២០២០។ តួលេខចេញផ្សាយដោយសៀវភៅ Kelley Black Book បង្ហាញថាតម្លៃយានយន្តថ្មីជាមធ្យមពីម៉ាកធំ ៗ ជាច្រើននៅសហរដ្ឋអាមេរិកបានកើនឡើងពីឆ្នាំមុន ហើយក៏បានហក់ឡើងចាប់ពីខែមេសា ដល់ ខែឧសភាឆ្នាំ ២០២១ ដោយសារតម្រូវការកើនឡើងខ្ពស់ សម្រាប់រថយន្តថ្មី និងការផ្គត់ផ្គង់មានកំណត់ដោយសារតែការបន្តកង្វះបន្ទះឈីប។

តម្លៃនៃរថយន្ត Mitsubishi ស៊េរីថ្មីបានលោតឡើងខ្លាំងជាងគេគឺកើនឡើង ១២ ភាគរយចាប់ពីខែឧសភាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ ២០២១ និងកើនឡើង ៥,៦ ភាគរយពីខែមេសា ដល់ ខែឧសភាឆ្នាំ ២០២១។ នៅខែឧសភាឆ្នាំ ២០២០ ជាមធ្យមក្រុមហ៊ុន Mitsubishi លក់ក្នុងតម្លៃ ២២ ៥២៥ ដុល្លារ ចាប់តាំងពីពេលនោះមកតួលេខនេះបានកើនឡើងដល់ ២៥ ២២១ ដុល្លារ។ តម្លៃនៃម៉ូដែលពីក្រុម Stellantis ក៏បានកើនឡើង ១១,៣ ភាគរយផងដែរ បើប្រៀបធៀបទៅនឹងខែឧសភាឆ្នាំ ២០២០ ហើយឥលូវនេះ តម្លៃជាមធ្យម ៤៨,០៩៣ ដុល្លារបើប្រៀបធៀបនឹង ៤៣,១៩១ ដុល្លារក្នុងខែឧសភាឆ្នាំ ២០២០ ។

ក្រុមហ៊ុន General Motors និងក្រុមហ៊ុនអាមេរិកហុងដា (Honda និង Acura) ក៏បានរាយការណ៍ផងដែរថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ១០,៩ ភាគរយនិង ១០,៧ ភាគរយរៀងៗខ្លួន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថាតម្លៃប្រតិបត្តិការជាមធ្យមរបស់ក្រុមហ៊ុន Nissan ថ្មីនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ០,៤ ភាគរយក្នុងរយៈពេល ១២ ខែកន្លងមកនេះ ខណៈពេលដែលតម្លៃមធ្យមនៃរថយន្ត Tesla បានធ្លាក់ចុះ ៨,៨ ភាគរយ ប៉ុន្តែបានកើនឡើង ៣,៧ ភាគរយពីខែមេសាដល់ខែឧសភាឆ្នាំ ២០២១ ។

នៅក្នុងឧស្សាហកម្មនេះតម្លៃប្រតិបត្តិការរថយន្តធុនស្រាលថ្មីមានចំនួន ៤១,២៦៣ ដុល្លារបើប្រៀបធៀបទៅនឹង ៣៩,១៣៨ ដុល្លារក្នុងខែឧសភាឆ្នាំ ២០២០។ ការបែងចែកផ្នែកផ្សេងៗគ្នាក៏ត្រលប់មកវិញនូវតួលេខគួរឱ្យចាប់អារម្មណ៍ខ្លះដែរ។ ឧទាហរណ៍តម្លៃប្រតិបត្តិការជាមធ្យមនៃរថយន្តអគ្គិសនីថ្មីបានធ្លាក់ចុះ ១០,៨ ​​ភាគរយ ខណៈដែលតម្លៃជាមធ្យមនៃរថយន្តប្រភេទ High-Performance បានធ្លាក់ចុះ ១៣,២ ភាគរយ។ តម្លៃរថយន្ត Minivan(ប្រភេទ ៣បាំង) បានកើនឡើងច្រើនជាងគេគឺកើនឡើង ១៥,៤ ភាគរយបើប្រៀបធៀបនឹងខែឧសភាឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+