ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលគេបើកឡាន Tesla បំពាក់ដៃចង្កូតថ្មី ថាំចិត្តជំនួស! (មានវីដេអូ)

កាលពីពេលថ្មីៗនេះ រថយន្ត Tesla Model S ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតពិសេសៗមួយចំនួន ហើយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍បំផុត គឺ ការបំពាក់ដៃចង្កូតថ្មី និង គ្មានចង្កឹះលេខទៅមុខ ឬថយក្រោយឡើយ ដោយប្រើជាការអូស Touch នៅលើអេក្រង់វិញ។

គួរឲ្យដឹងថា រថយន្ត Tesla Model S ថ្មីនឹងបំពាក់ដៃចង្កូត Yoke Steering Wheel មកស្តង់ដារតែម្តង។

ថ្មីៗនេះដែរ បើតាមវីដេអូឃ្លីបខ្លីមួយខ្សែ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Instagram បង្ហាញឲ្យឃើញ Editor នៅគេហទំព័រ Motor Trend គឺ Christian Seabaugh បើករថយន្ត Tesla Model S ថ្មីដែលមានបំពាក់ដៃចង្កូត Yoke Steering Wheel ដើម្បីចូលចត ដោយមើលទៅហាក់បីដូចជាមិនល្អប្រសើរជាងដៃចង្កូតធម្មតានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគ្រាន់តែបើកនៅលើផ្លូវត្រង់ធម្មតា ដៃចង្កូតដ៏ចម្លែកនេះនឹងជួយឲ្យអ្នកកាន់ដៃចង្កូត នៅត្រង់ចំណុចត្រនិចលេខ៩ និងលេខ៣ យ៉ាងត្រឹមត្រូវ ប៉ុន្តែបើនិយាយពីការចូលចតវិញ គឺវាជារឿងផ្សេង។ ចង់ដឹងយ៉ងាណា សូមទស្សនាវីដេអូខាងក្រោម៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Escalade ឆ្នាំ២០២១ គេទិញច្រើនពេក Cadillac ផលិតលែងទាន់

រថយន្ត Cadillac Escalade បានចេញលក់សម្រាប់ស៊េរីឆ្នាំ២០២១ ដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះទួទលបានការកក់ជាង ៦ ០០០គ្រឿងឯណោះ។ រយៈពេល ១ឆ្នាំក្រោយមក តម្រូវការនៃរថយន្ត SUV ប្រណីតនេះនៅតែខ្ពស់ ពោលគឺខ្ពស់ខ្លាំង ជាងពិសេសសម្រាប់ម៉ូដែល Escalade Platinum រហូតដល់ក្រុមហ៊ុន Cadillac ផលិតលែងទាន់។

ប្រធានផ្នែកទីផ្សារឌីជីថលនៃក្រុមហ៊ុន Cadillac Escalade Global លោក Dave Schiavone បានកត់សម្គាល់ថាអ្នកទិញនាំគ្នាជ្រើសរើសយកម៉ូដែល Platinum ដែលជាប្រភេទកប់បំផុត ដោយមានតម្លៃចាប់ពី ១០២ ២៩០ដុល្លារ (សម្រាប់ទីផ្សារសហរដ្ឋអាមេរិក)។

ទោះជាយ៉ាងណាក៏ដោយ តម្លៃជាង ១០ម៉ឺនដុល្លារនេះ មិនធ្វើឲ្យអតិថិជនភ័យខ្លាចឡើយ។ លោក Schiavone បានបន្ថែមថា តម្រូវការសម្រាប់ម៉ួដែល Escalade Platinum គឺខ្ពស់ជាងពេលណាទាំងអស់។

គួរឲ្យដឹងដែរថា រថយន្ត Cadillac Escalade ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញគួរឲ្យកត់សម្គាល់ ក៏ដូចជាអាប់ដេតលើបច្ចេកវិទ្យា និងប្រណីតភាព ដែលវាក៏ជាមូលហេតុមួយធ្វើឲ្យអតិថិជនចាប់អារម្មណ៍ខ្លាំង លើ SUV ខ្នាតធំនេះដែរ។ លើសពីនេះទៅទៀត វាមានបំពាក់មុខងារផែនទី AR, មុខងារ Super Cruise, ប្រព័ន្ធសំឡេង ៣៦គ្រាប់ និង អេក្រង់ OLED ៣ផ្ទាំង ទំហំសរុប ៣៨អ៊ីញទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់តែវែង! ប្រមាញ់បានឡាន Land Rover Defender 130 តួវែងថ្មី កំពុងសម្ងំធ្វើតេស្ត

រថយន្ត Land Rover Defender 130 ដែលផ្តល់កៅអីអង្គុយសរុបចំនួន ៧ ត្រូវបានគេប្រមាញ់បាន សម្ងំធ្វើតេស្តនៅលើដងផ្លូវសាធារណៈ ដែលវាបញ្ជាក់ថា រថយន្ត Off-road របស់ Land Rover នេះកំពុងតែខិតជិតដល់ពេលបង្ហាញមុខជាផ្លូវការហើយ។

យោងតាមរបាយការណ៍បានឲ្យដឹងថា រថយន្ត Defender 130 នឹងមានប្រវែងវែងជាង Defender 110 ដល់ទៅ ៣៥០មីល្លីម៉ែត្រ ប៉ុន្តែនៅតែមានប្រវែងពីកង់មុខទៅកង់ក្រោយដូចគ្នា។ តាមរយៈតួខ្លួនវែងជាងមុន ដូច្នេះ Defender 130 នឹងផ្តល់កន្លែងអង្គុយធំសម្រាប់កៅអីជួរទី៣ និងកន្លែងដាក់អីវ៉ាន់ច្រើនទៀតផង។

គួរឲ្យដឹងថា រថយន្ត Land Rover Defender 110 មានប្រវែងខ្លួនសរុប ៤ ៧៦០មីល្លីម៉ែត្រ ដោយមិនរាប់បញ្ចូលទាំងសម្បកកង់សាកួខាងក្រោយឡើយ ឬ ៥០១៩មីល្លីម៉ែត្រ បើរាប់ទាំងវា។

Defender 110

យ៉ាងណាមិញ រថយន្ត Defender 130 អាចនឹងមានប្រវែងខ្លួនរហូតដល់ទៅ ៥ ៣៧០មីល្លីម៉ែត្រ បើរាប់ពីផ្នែកខាងមុខដល់សម្បកកង់សាគួខាងក្រោយ។ វាអាចនឹងបង្ហាញខ្លួនលឿនបំផុតនៅពាក់កណ្តាលឆ្នាំ២០២២ តែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ប្រកាសក្តែងៗថា នឹងផ្តោតលើចម្ងាយឆ្ងាយ និងល្បឿនសាកភ្លើងលឿនជាងមុន លើឡានអគ្គិសនីខ្លួន

ថ្មីៗនេះក្រុមហ៊ុនរថយន្តស៊ុយអែត Volvo បានប្រកាសពីគម្រោងនៃរថយន្តអគ្គិសនីជំនាន់ទី២ និងទី៣ របស់ខ្លួន។

ក្នុងអំឡុងព្រឹត្តិការណ៍ Volvo Cars Tech Moment ក្រុមហ៊ុន Volvo Cars បានប្រកាសពីគម្រោងបច្ចេកវិទ្យានាថ្ងៃអនាគតរបស់ខ្លយន ស្របពេលដែលក្រុមហ៊ុននេះកំពុងតែឆ្ពោះ និងក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ២០៣០។

ក្នុងនោះដែរ ក្រុមហ៊ុន Volvo បានប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីជំនាន់ទី២ និងទី៣ របស់ខ្លួន នឹងផ្តោតខ្លាំងទៅលើចម្ងាយបើកបរ និងល្បឿនសាកភ្លើងលឿន។

គួរឲ្យដឹងថា រថយន្តអគ្គិសនីជំនាន់ទី២ របស់ Volvo នឹងចាប់ផ្តើមជាមួយនឹងម៉ូដែល Volvo XC90 ដែលនឹងត្រូវផលិតផ្អែកលើគ្រោងឆ្អឹង Next-generation Electric Architecture របស់ Volvo Car Group។ វានឹងត្រូវផលិតចាប់ពីឆ្នាំ២០២២ ហើយមានតែជម្រើសប្រើអគ្គិសនីសុទ្ធប៉ុណ្ណោះ ជាមួយនឹងម៉ូដែល Polestar 3។

ចំណែកឯរថយន្តអគ្គិសនីជំនាន់ទី៣ នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ២០២៥ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ពោលគឺអាចមានសមត្ថភាពបើកបរដល់ចម្ងាយ ១ ០០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ឆ្នាំ២០២១ ចេញប្រភេទ Hybrid ជិះចម្ងាយ ១០០គ.ម ស៊ីសាំង ៦,៥លីត្រ

ក្រុមហ៊ុន Hyundai បានធ្វើការបញ្ចេញនូវរថយន្ត Santa Fe ឆ្នាំ២០២១ ប្រភេទ Hybrid ថ្មី ដែលផលិតឡើងផ្អែកលើរថយន្ត Santa Fe ដោយមានតម្លៃចាប់ពី ៣១ ៤០០ដុល្លារ ដល់ ៣៨ ២០០ដុល្លារ ។

រថយន្ត Hyundai Santa Fe Hybrid ដំណើការដោយម៉ាស៊ីន Hybrid ១,៦លីត្រ Turbocharged មានកម្លាំង ១៨០សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៤៤,២kW ផលិតកម្លាំងសរុបបាន ២៣០សេះ(hp) និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ(Nm) Pភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ។ យោងតាមការអះអាងរបស់ក្រុមហ៊ុន Hyundai រថយន្ត Santa Fe Hybrid បើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងជាមធ្យម ៦,៥លីត្រ។

យ៉ាងណាមិញ រថយន្ត Santa Fe Hybrid នឹងចេញលក់ចាប់ពីថ្ងៃទី ១នេះ ក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយជម្រើស ៣ប្រភេទ Exclusive, Prestige និង Calligraphy។ វាបានបំពាក់ជាមួយ អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ, ឃ្លុបក្រោយអេឡិចត្រូនិច, ផ្លិតទឹកស្វ័យប្រវត្តិ, អេក្រង់បង្ហាញព័ត៌មានបាញ់លើកញ្ចក់ HUD, កន្លែងសាកថ្មឥតខ្សែ និងថាសកង់ទំហំ ១៧-១៩អ៊ីញ បន្ថែមជាមួយប្រព័ន្ធជំនួយការបើកបរ Blind-spot Collision Avoidance, Cross-traffic Alert, Seat Belt Warming សម្រាប់អ្នកដំណើរខាងក្រោយ និង Hyundai Digital Lock៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពខុសគ្នារវាងរថយន្តប្រើបូម និង ចន្ទាស | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] នៅលើទីផ្សារបច្ចុប្បន្នរថយន្តដែលប្រើប្រាស់ទូទៅនៅលើសកលលោកមានបំពាក់នៅប្រព័ន្ធទ្រព្យួរខុសៗគ្នាដូចជា ប្រភេទប្រើបូម និងចន្ទាសទៅតាមតម្រូវការប្រើប្រាស់តាមស្ថានភាពតំបន់។ ដោយរថយន្តប្រើប្រាស់ប្រភេទបូម និង ចន្ទាស មានគុណសម្បត្តិ និង គុណវិបត្តិរៀងខ្លួន។

ប្រភេទចន្ទាស (Leaf spring)

ចន្ទាស មានរាងកោងដូចរធ្នូរ ដែលផលិតពីដែកថែបជាស្លឹកសំប៉ែតច្រើនសន្លឹកដាក់ត្រួតលើគ្នាជាសំណុំសន្លឹកជន្ទាសនីមួយៗមិនមានប្រវែងស្មើរគ្នាទេ​ សន្លឹកលើគេជាសន្លឹកមេ។ ចន្ទាសមានចោះរន្ធនៅចំណុចកណ្តាលគ្រប់សន្លឹកទាំងអស់ ហើយមានប៊ូឡុងរិតភ្ជាប់គ្នាជាសំណុំជាប់នឹងប៉ុងរថយន្ត។ នៅតាមបណ្តោយចន្ទាសមានក្រចាប់គៀបជន្ទាសចាប់ជាចន្លោះៗ ដើម្បីរក្សាឲ្យសន្លឹកជន្ទាសត្រួតស៊ីគ្នាស្មើរល្អ ហើយនៅចុងសងខាងជន្ទាសត្រូវបានចាប់ភ្ជាប់នឹងសាក់ស៊ីរថយន្ត ។ ដូចដែលអ្នកបានឃើញហើយប្រព័ន្ធទ្រព្យួរប្រភេទប្រើចន្ទាសគឺសាមញ្ញណាស់។ ធានានូវភាពរឹងមាំទៅលើការដឹកសម្ភារៈបានច្រើនធុនទៅលើការដាក់បន្ទុកច្រើន។ ដូច្នេះចន្ទាសត្រូវបានគេប្រើប្រាស់ច្រើននៅលើរថយន្តដឹកទំនិញ និងរថយន្តភីកអាប់ជាដើម។

  • គុណវិបត្ត និងគុណសម្បត្តិនៃចន្ទាស

គុណសម្បត្តិ

  • ធន់ និងរឹងមាំក្នុងការដឹកទំនិញធ្ងន់ៗ
  • ជម្រើសល្អសម្រាប់បំពាក់រថយន្តភីកអាប់
  • អាយុកាលប្រើប្រាស់យូរ

គុណវិបត្តិ

  • រាងរលាក់បន្តិច

ប្រភេទបូម (Coil spring)

បូម ត្រូវបានគេចាប់ភ្ចាប់នៅលើឡាបអូសទាញ ឬ ប៉ុង និងចុងដុំរបស់រថយន្ត ។ បូមមានចលនារលាស់ច្រើនជាងចន្ទាស​ ហើយត្រូវបានគេកែសម្រួល ឬដាក់សមាសធាតុបន្ថែមទៀត។ បូមក៏ត្រូវបានគេប្រើប្រាស់នៅលើរថយន្តដែលមានល្បឿនលឿនផងដែរ សម្រាប់រក្សារលំនឹងរថយន្តអោយនៅស្មើរល្អ ព្រោះគេកែបូមដែលធ្វើអោយតួររថយន្តមានកម្ពស់ទាបសមល្មម ហើយចំណេញកន្លែងច្រើនជាងជន្ទាស។ ហើយរ៉ឺស័រមានភាពរលាស់ខ្ពស់ដូច្នេះគេត្រូវប្រើបូម ដើម្បីទប់នៃការស្រុញនឹងលូតលឿនពេករបស់វា។ វាប្រើសម្រាប់ការទប់ និងអុករលាក់តែប៉ុណ្ណោះ វាមិនអាចទទួលរងនូវកម្លាំងរុញពីចំហៀង ឬកំលាំងពត់បានទេ ដូច្នេះប្រើរ៉ឺស័រត្រូវប្រើរួមជាមួយដងទប់កម្លាំង។ ការស្រុញ និងការលូតចេញនៃរ៉ឺស័រ និងទទួលបានថាមពលនៃការរលាក់ពីថ្នល់គ្មានការកកិតគ្នាដូចជន្ទាសទេ ព្រោះវាជារ៉ឺស័ររមួល និងជាដុំតែមួយ។

  • គុណវិបត្ត និងគុណសម្បត្តិនៃបូម

គុណសម្បត្តិ

  • រលាស់ល្អក្នុងការបើកបរផ្លូវរលាក់
  • ទប់លំនឹងរថយន្តបានល្អ
  • សាកសមសម្រាប់រថយន្តរត់ល្បឿន

គុណវិបត្តិ

  • មិនអាចទ្រទម្ងន់បានច្រើនពេក
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃរថយន្ត Rolls-Royce នៅកម្ពុជាតិចមើល!

[ទីផ្សាររថយន្តក្នុងស្រុក] បងប្អូនទាំងអស់គ្នាបានដឹងហើយថា Rolls-Royce ជាក្រុមហ៊ុនផលិតរថយន្តប្រណិតតម្លៃថ្លៃមហាសាលនៅលើពិភពលោក របស់ចក្រភពអង់គ្លេស ហើយថ្មីៗនេះ ក៏ទើបតែបញ្ចេញរថយន្តដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក និងបានជាប់ចំណាត់ថ្នាក់លេខ១ផងដែរ ដែលមានតម្លៃរហូតដល់ទៅ ២៨លានដុល្លារសហរដ្ឋអាមេរិច (ចុចមើលនៅទីនេះ! រថយន្តដែលមានតម្លៃថ្លៃជាងគេលើពិភពលោក ក្នុងឆ្នាំ២០២១នេះ)។

រថយន្ត Rolls-Royce Boat Tail តម្លៃនៅទីផ្សារបរទេស ២៨លានដុល្លារ

ឥឡូវនេះយើងមកដឹងពីតម្លៃរថយន្តប្រណិត Rolls-Royce ដែលគ្រប់គ្នាថាមានតម្លៃថ្លៃមហាសាលនោះ ដែលបានក្លាយជារថយន្តមួយទឹក(ក្រដាសពន្ធ) និងមានផ្លាកលេខដែលមានដូចខាងក្រោមដោយក្រុមការងារខេមបូអូតូ បានធ្វើការស្រង់យកមកពីគេហទំព័រ Khmer24(ចុចទីនេះដើម្បីចូលមើល) ៖

  • Roll-Royce Cullinan ២០២០ ប្រភេទក្រដាសពន្ធ (មួយទឹក) តម្លៃ ៨៩៩ ០០០ដុល្លារ
  • Roll-Royce Phantom ២០១៩ ប្រភេទផ្លាកលេខ តម្លៃ ៨៨០ ០០០ដុល្លារ
  • Roll-Royce Phantom ២០១៨ ប្រភេទផ្លាកលេខ (កម្ពុជា) តម្លៃ ៨៣០ ០០០ដុល្លារ
  • Roll-Royce Ghost ២០១០ ប្រភេទក្រដាសពន្ធ តម្លៃ ១៧៣ ០០០ដុល្លារ
  • Roll-Royce Ghost ២០១៥ ប្រភេទផ្លាកលេខ តម្លៃ ២៤៥ ០០០ដុល្លារ
  • Roll-Royce Cullinan ២០១៩ ប្រភេទផ្លាលេខ តម្លៃ ៦៩០ ០០០ដុល្លារ
  • Roll-Royce Ghost ២០១៣ (ឡើង ២០១៨) ប្រភេទផ្លាកលេខ តម្លៃ ១៦៩ ០០០ដុល្លារ

ខាងក្រោមនេះជារូបភាពដែលបាន Screen Shot មកពីគេហទំព័រ Khmer24.com៖

រូបភាព Printscreen ពី Khmer24.com
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep ចេញម៉ូឌែលពិសេស Renegade Impulse Loki Special Edition សម្រាប់ទីផ្សារអ៊ីតាលី

ក្រុមហ៊ុន Jeep បានធ្វើការចេញម៉ូឌែលពិសេស Renegade Impulse Loki Special Edition សម្រាប់ទីផ្សារអ៊ីតាលី ដើម្បីអបអរសាទរនៃការចេញខ្សែភាគយន្ត Loki Series របស់ Disney+ ។

រថយន្ត Renegade Impulse ត្រូវបានផលិតឡើងផ្អែកលើរថយន្ត Renegade Limited និងបំពាក់ជាមួយតែមឡូហ្គូ Impulse និង Loki ។ Renegade Impulse ទទួលបានការបំពាក់ថ្មីជាមួយថាសកង់ទំហំ ១៨អ៊ីញ, កញ្ចក់សងខាងអូតូ, ប្រអប់ដាក់អីវ៉ាន់ក្រោមកៅអីខាងមុខ, កម្រាលក្រាល ការពារការជ្រាបទឹក និង Keyless System។

រថយន្ត Renegade Impulse ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Turbo កម្លាំង ១៣០សេះ និងម៉ាស៊ីន Plug-in Hybrid កម្លាំង ១៩០សេះ។ រថយន្តនេះ នឹងត្រូវផលិតនៅ Tychy ប្រទេស ប៉ូឡូញ ដោយប្រើប្រាស់គ្រោងឆ្អឹង Stellantis CMP Platform៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របៀបត្រួតពិនិត្យកម្រិតប្រេងហ្រ្វាំងរថយន្តដោយខ្លួនឯង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ដើម្បីត្រួតពិនិត្យកម្រិតប្រេងរថយន្តរបស់អ្នក អ្នកត្រូវស្វែងរកទីតាំងប្រេងហ្រ្វាំងរបស់អ្នកជាមុន ដោយទីតាំងរបស់វាអាស្រ័យលើប្រភេទរថយន្តរបស់អ្នក។ ដំបូងអ្នកត្រូវដឹងទីតាំងសឺវ៉ូហ្រ្វាំង (servo brake) ដែលវានៅស្ថិតនៅក្រោមដំបូលម៉ាស៊ីនខាងមុខអ្នកបើកបររថយន្ត។ ជាធម្មតាសឺវ៉ូហ្រ្វាំងត្រូវដំណើរការដោយតភ្ជាប់នឹងឈ្នាន់ហ្រ្វាំង ដើម្បីបង្កើនសម្ពាធខ្យល់អោយរុញច្រានប្រេងនៅស៊ីឡាំងចម្បង(Master cylinder)។ ដែលនៅលើស៊ីឡាំងចម្បង គឺមានកំប៉ុងប្រេងដែលដូចបានបង្ហាញក្នុងរូបខាងក្រោមនេះ៖

នៅពេលអ្នកដាក់ជើងលើឈ្នាន់ហ្រ្វាំង សម្ពាធខ្យល់មកពីសឺវ៉ូហ្រ្វាំង ជួយរុញឲ្យប្រេងដែលនៅក្នុងស៊ីឡាំងចម្បងត្រូវបានរត់ទៅតាមទុយោរប្រេងហ្រ្វាំងទៅកាន់កង់ខាងមុខ និងខាងក្រោយ ។ ប្រសិនបើមិនមានប្រេងហ្រ្វាំងគ្រប់គ្រាន់ធ្វើអោយមានខ្យល់ចូលទៅតាមទុយោរហ្រ្វាំងលាយជាមួយប្រេង ដែលជាហេតុធ្វើឲ្យការជាន់ហ្រ្វាំងគ្មានប្រសិទ្ធិភាពទេ។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ដែលតម្រូវមានប្រេងគ្រប់គ្រាន់នៅក្នុងកំប៉ុងប្រេងហ្រ្វាំង។ ប្រសិនប្រើរថយន្តរបស់អ្នក ប្រើប្រព័ន្ធហ្វ្រាំង ABS អ្នកត្រូវមើលសៀវភៅណែនាំការប្រើរថយន្ត ឬ ប្រឹក្សាជាមួយជាងជំនាញក្នុងការត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង។ ប្រព័ន្ធប្រេងហ្វ្រាំង ABSមួយចំនួនតម្រូវអោយជាន់ឈ្នាន់ហ្រ្វាំង ២៥-៣០ដង ដើម្បីបញ្ជាក់ថាវាមិនមានដំណើរការខុសប្រក្រតី ពេលផ្លាស់ប្តូរប្រេងហើយ ឬមុនពេលចេញដំណើរទៅឆ្ងាយ។ ដើម្បីត្រួតពិនិត្យកម្រិតប្រេងហ្រ្វាំង អ្នកត្រូវធ្វើតាមជំហានដូចខាងក្រោម៖​

១. សម្អាតផ្នែកខាងលើនៃកំប៉ុងប្រេងដោយប្រុងប្រយ័ត្ន ចំនួនតិចតូចនៃធូទី ឬ សារធាតុកង្វក់ដែលធ្លាក់ចូលក្នុងកំប៉ុងប្រេងអាចត្រូវល្អិតជាប់ ឬ ធ្វើអោយប្រេងអស់ប្រសិទ្ធិភាព

២. ត្រូវបើកគម្របកំប៉ុងប្រេងចេញ សូមកុំបើកគម្របប្រេងហ្វាំងទុកចោលយូរពេក ព្រោះនៅក្នុងខ្យល់មានសារជាតិទឹកធ្វើអោយប្រេងស្រូបទឹកចេញពីបរិយាកាស ដែលវានាំឲ្យប្រេងបាត់បង់គុណភាព។ ប្រសិនបើបើកទុកចោល ១៥នាទីប្រេងហ្រ្វាំងនឹងអស់ប្រសិទ្ធិភាព។

៣. រកមើលកំណត់សម្គាល់ពីកម្រិតប្រេងហ្រ្វាំង ប្រើវានៅក្រោមកម្រិតអតិបរមាយើងត្រូវបន្ថែមប្រេងកុំអោយខ្វះ តែប្រសិនបើនៅស្ថិតនៅក្រោមកម្រិតអបរមាត្រូវបង្ហូរចេញ ។

៤. ត្រួតពិនិត្យពណ៌នៃប្រេងហ្វ្រាំង ប្រសិនប្រើការប្រើប្រាស់មានរយះពេលយូរ ប្រេងហ្រ្វាំងនឹងឡើងពណ៌ក្រម៉ៅ ឬកំទេចកំទីច្រើន ដូច្នេះគួរផ្លាស់ប្តូរចេញ។

ចំណាំ:

  • ប្រេងហ្វ្រាំងមានសារធាតុពុលដូច្នេះត្រូវប្រយ័ត្នពីដៃកូនក្មេង
  • ពេលប្រេងហ្រ្វាំងកំពប់លើថ្នាំពណ៌ ឬ គ្រឿងបង្គុំកន្លែងណាមួយ ត្រូវយកក្រណាត់មកជូតជាប្រញាប់ ព្រោះប្រេងហ្រ្វាំងមានសារជាតិកាត់ ដែលអាចធ្វើអោយប៉ះពាល់ដល់ថ្នាំឡាន ឬផ្នែកផ្សេងទៀត
  • កុំសាកល្បងលាយប្រេងហ្វ្រាំងជាមួយទឹក ឬ ប្រេងអ្វីផ្សេងទៀតអោយសោះ ព្រោះធ្វើឲ្យប្រេងហ្វាំងអស់ប្រសិទ្ធិភាពទាំងស្រុង៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីឆ្នាំមុន ការលក់រថយន្តអគ្គិសនីបានកើនឡើងដល់ ១១ ភាគរយនៅអឺរ៉ុប

ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានបង្ហាញថាប្រហែល ១១ ភាគរយនៃរថយន្តចំនួន ១១,៦ លានគ្រឿងដែលត្រូវបានលក់នៅសហភាពអ៊ឺរ៉ុប, អៀឡង់, ន័រវែស និងចក្រភពអង់គ្លេស កាលពីឆ្នាំមុនគឺជារថយន្តអគ្គិសនី ឬ រថយន្តកូនកាត់ PHEV។ រថយន្តអគ្គិសនីមួយក្នុងចំណោមរថយន្តថ្មីចំនួន ៩ គ្រឿងដែលត្រូវបានលក់ ដោយវាតំណាងឱ្យការកើនឡើងពី ៣.៥% ក្នុងឆ្នាំ ២០១៩ ។

ទិន្នន័យបណ្តោះអាសន្នពីទីភ្នាក់ងារនេះក៏បានបង្ហាញពីការថយចុះ ១២ ភាគរយនៃការបំភាយឧស្ម័នកាបូនិកក្នុងកម្រិតថ្មីនៃរថយន្តថ្មីបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលជាការថយចុះលើកដំបូងដែលបានសង្កេតឃើញចាប់តាំងពីឆ្នាំ ២០១៦ និងជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ធំបំផុតចាប់តាំងពីសហភាពអ៊ឺរ៉ុបបានណែនាំស្តង់ដារឧស្ម័នកាបូនិចរថយន្តរបស់ខ្លួនកាលពីឆ្នាំ ២០១០ ។ ការបំភាយឧស្ម័នជាមធ្យមសម្រាប់រថយន្តថ្មីដែលបានចុះឈ្មោះនៅអឺរ៉ុបកាលពីឆ្នាំមុនគឺ ១០៧,៨ ក្រាមនៃឧស្ម័នកាបូនិកក្នុង ១ គីឡូម៉ែត្រដែលតំណាងឱ្យការថយចុះ ១៤.៥ ក្រាម បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។

នៅក្នុងតំបន់ការលក់រថយន្តអគ្គិសនីបានកើនឡើងដល់ជាងមួយលានគ្រឿងនៅឆ្នាំ ២០២០ ដែលកាន់កាប់ចំណែកធំជាងនេះបើទោះបីជាការលក់រថយន្តថ្មីមានការថយចុះក៏ដោយសារតែការរាលដាលក៏ដោយ។ EEA ក៏បានបញ្ជាក់ផងដែរថាចំណែកនៃរថយន្តអគ្គិសនីបានកើនឡើងពី ១,៤% ក្នុងឆ្នាំ ២០១៩ ដល់ប្រមាណ ២,៣% នៅឆ្នាំ ២០២០ ។

ជាមួយនឹងស្តង់ដារនៃ Euro 6d កាន់តែតឹងតែងដែលចូលជាធរមានកាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តត្រូវបានបង្ខំឱ្យកាត់បន្ថយការបំភាយយានយន្តរបស់ពួកគេដោយលក់រថយន្តដែលមានការបំភាយទាប ឬទិញឥណទានពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដើម្បីសំរេចគោលដៅរបស់ពួកគេ។ អ្នកដែលមិនអាចអនុវត្តតាមនឹងប្រឈមនឹងការពិន័យទោះបីជា EEA មិនបានបង្ហាញពីក្រុមហ៊ុនផលិតរថយន្តណាដែលឆ្លើយតបតាមស្តង់ដារក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+