ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ឆ្នាំ២០២២ បង្ហាញរូបរាងជាផ្លូវការ កាន់តែទំនើបជាងមុន

កាលពីពេលព្រឹកមិញ ក្រុមហ៊ុន Lexus បានធ្វើការបង្ហាញចេញនូវរថយន្ត SUV ជំនាន់ថ្មីនៃត្រកូល NX ឆ្នាំ២០២២ ជាផ្លូវការ ជាមួយការរចនាថ្មីដែលកាន់តែអំណាច និងប្រណិតភាព។

រថយន្ត​ Lexus NX ឆ្នាំ ២០២២ ត្រូវបានរចនាឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-K ដែលជួយអោយរថយន្តនេះមានទម្ងន់ស្រាលជាងមុន ៩១គីឡូក្រាម។

សម្រាប់រូចរាងផ្នែកខាងក្រៅ រថយន្ត SUV នេះបានផ្លាស់ប្តូរថ្មីស្ទើរទាំងស្រុង ដោយបានបំពាក់ជាមួយប៉ាណារាងជាអក្ស Uថ្មីនេះ បានបង្ហាញអោយឃើញនូវរូបរាងដូចលក្ខណ: 3D។ រីឯប៉ាណាតូចៗសងខាងគឺជារន្ធបញ្ចេញខ្យល់ និងបានប្រើប្រាស់ជាមួយចង្កៀងខាងមុខប្រភេទ LED រូមជាមួយភ្លើងបំភ្លឺពេលថ្ងៃនៅខាងលើ ដូចរថយន្ត Lexus IS ផងដែរ។ ចំនែកផ្នែកខាងក្រោយ បានបង្ហាញភាពលេខធ្លោជាមួយចង្កៀងជាអក្សរ L និងភ្លើង LED មួយបន្ទាត់នៅលើទ្វា ដែលទទួលបានគំនិតឌីស្សាញពីសិស្សប្អូន UX របស់ខ្លួន។ បន្ថែមពីនេះ Lexus ក៏បានផ្លាស់ប្តូរឡូហ្គូចាស់ ដោយជំនួសនូវពាក្យ Lexus ជំនួសមកវិញ។

រីឯផ្នែកខាងក្នុង រថយន្ត NX ត្រូវបានផ្លាស់ប្តូរថ្មីស្ទើរទាំងស្រុង ជាការឌីស្សាញថ្មី និងគ្រឿងបរិក្ខាកាន់តែទំនើបៗ។ វាបានបំពាក់ជាមួយកុងទ័រឌីជីថលថ្មី ទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តថ្មីទំហំ ៩,៨អ៊ីញ ឬ ១៤អ៊ីញ សម្រាប់ម៉ូឌែលកប់បំផុត។ លើសពីនេះ ក៏បានបំពាក់ស្តង់ដាជាមួយ កៅអីដែលមានមុខងារក្តៅ-ត្រជាក់, ដំបូលកញ្ចក់ Panaramic Sunroof, កញ្ចក់មើលក្រោយឌីជីថល, រន្ធសាកថ្មឥតខ្សែ, អេក្រង់ព័ត៌មានបាញ់លើកញ្ចក់ HUD ទំហំ ១០អ៊ីញ និងភ្លើងខាងក្នុងរថយន្តចំនួន ៦៤ពណ៌ផងដែរ។

បន្ថែមពីនេះ រថយន្ត NX ឆ្នាំ២០២២នេះ ក៏បានបំពាក់ជាមួយកញ្ចប់សុវត្តិភាពដ៏ទំនើបកម្រិត ៣ គឺ Lexus Safety System+ 3.0 ដែលមានមុខងារដូចជា៖ Smart lights, Sign recognition, Lane keeping assist, Forward collision warning that can detect approaching vehicles និង Adaptive radar cruise control with curves។

សម្រាប់ម៉ូឌែល NX 250 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ មានកម្លាំង ២០៣សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។ NX 350 បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤លីត្រ Turbo មានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។

រីឯ NX 350h បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២៣៩សេះ និងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ ហើយបានមានកម្លាំងខ្លាំងជាងម៉ូឌែលមុនចំនួន ២០ភាគរយផងដែរ។

នឹងកាន់តែពិសេសជាមួយម៉ូឌែល NX 450h+ ព្រោះបានប្រើប្រាស់ជាមួយម៉ាស៊ីន PHEV ដែលបានបំពាក់លើរថយន្ត Lexusដំបូងគេបំផុត ដែលមានម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយខាងក្រោយ និងកញ្ចប់អាគុយលីដ្យូមផងដែរ។

រថយន្ត​ Lexus NX ឆ្នាំ ២០២២ និងត្រូវចូលរោងចក្រផលិតនៅត្រីមាសទី ៣នេះ។ សម្រាប់ព័ត៌មានលម្អិតអំពីជម្រើសម៉ូឌែល និងតម្លៃ នឹងប្រកាសនៅពេលចេញលក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! BMW 4 Series Gran Coupe ឆ្នាំ២០២២ កាន់តែទូលាយខ្លាំង

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្ត 4 Series Gran Coupe ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលវាជារថយន្តប្រភេទទ្វារ៤ មានកៅអីអង្គុយ៥ ហើយកាន់តែទូលាយក្នុងចំណោមត្រកូល 4 Series។

ឥឡូវនេះ រថយន្ត BMW 4 Series Gran Coupe ឆ្នាំ២០២២ មានប្រវែងវែងជាងមុន ៥,៩អ៊ីញ ខ្ពស់ជាងមុន ២,១អ៊ីញ និង ទទឹងធំជាងមុន ១អ៊ីញទៀតផង បើប្រៀបធៀបជាមួយស៊េរីចាស់។

ក្រៅពីនោះ វាក៏មានការឌីហ្សាញដ៏ទាក់ទាញដែរ ជាមួយនឹងប៉ាណាមុខមួយផ្ទាំងធំ, ចង្កៀងមុខក្រោយធំ ប្រភេទ Adaptive LED Headlights, កញ្ចក់ឥតស៊ុម, កាងកន្ទុយត្រីខាងក្រោយ និងយ៉ាន់ M aerodynamic bi-color ទំហំ ១៨អ៊ីញ ទៀតផង។

មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាក៏កាន់តែទូលាយជាមុនដែរ ដោយផ្តល់នូវកន្លែងដាក់ជើងធំជាងមុន និងកម្ពស់ខ្ពស់ជាងមុនផងដែរ។ ទោះជាយ៉ាងណា ឃ្លុបក្រោយរបស់វាមិនធំជាង 4 Series Coupe ប្រភេទទ្វារ២ ឡើយ។ ក្រៅពីនោះវាក៏មានបំពាក់កុដទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ១០,២៥អ៊ីញ និង ដំបូលកញ្ចក់ Moonroof។

រថយន្ត 4 Series Gran Coupe ម៉ូដែល 430i មានតម្លៃចាប់ពី ៤៤ ៨០០ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

ដោយឡែក ចំពោះម៉ូដែល M440i xDrive វិញ មានតម្លៃចាប់ពី ៥៨ ០០០ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ប្រើប៉ុងពីរ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Cerato ឆ្នាំ២០២២ ចេញលក់ជាផ្លូវការ តម្លៃចាប់ពី ២ម៉ឺនដុល្លារ

រថយន្ត Kia Cerato ស៊េរីឆ្នាំ២០២២ បានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយមានតម្លៃចាប់ពី ២០ ១៥០ដុល្លារ។

ក្រុមហ៊ុន Kia មិនបានធ្វើការអាប់ដេតអ្វីធំដុំឡើយសម្រាប់ម៉ូដែល Cerato ថ្មីនេះ ប៉ុន្តែបានផ្លាស់ប្តូរការឌីហ្សាញលើរូបរាងរបស់វាមួយចំនួន។ ឥឡូវនេះវាមានចង្កៀងមុខទំនើបជាងមុន ជាមួយនឹងការប្រើប្រាស់អំពូល Daytime Running Lights ប្រភេទ LED ខណៈផ្នែកខាងក្រោយក៏បានអាប់ដេតជាមួយចង្កៀង និងកាងថ្មីដែរ។

រថយន្ត Kia Cerato ឆ្នាំ២០២២ ចែកចេញជា ៤ ម៉ូដែល គឺ Cerato S តម្លៃចាប់ពី ២០ ១៥០ដុល្លារ, Cerato Sport តម្លៃចាប់ពី ២១ ៧០០ដុល្លារ, Cerato Sport+ តម្លៃចាប់ពី ២៥ ៣៥០ដុល្លារ និង Cerato GT តម្លៃចាប់ពី ២៨ ៦៩០ដុល្លារ។

លក្ខណៈពិសេសស្តង់ដារមួយចំនួនលើ Cerato S មានដូចជា យ៉ាន់ទំហំ ១៦អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយមិនបាច់ប្រើខ្សែ, កុងទ័រ TFT LCD ៤,២អ៊ីញ, មុខងារ Leading Vehicle Departure, Lane Follow Assist, Driver Attention Alert, Rear Occupant Alert និង High Beam Assist។

Kia Cerato S, Sport និង Sport+ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥០សេះ ខណៈម៉ូដែល Cerato GT ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម ៣សប្តាហ៍! ឡានភីកអាប់អគ្គិសនីរបស់ Ford ទទួលបានការកក់មុន ១០ម៉ឺនគ្រឿង

ត្រឹមថ្ងៃទី ២៦ ខែឧសភាកន្លងទៅ ក្រុមហ៊ុន Ford បានបញ្ជាក់ថា ខ្លួនទទួលបានការកក់ចំនួន ៧ម៉ឺនគ្រឿងសម្រាប់រថយន្ត F-150 Lightning។ បើយោងតាមរបាយការណ៍ថ្មីមួយរបស់ កាសែតញូយ៉កថែម បង្ហាញថា សន្ទុះការគាំរបស់ F-150 Lightning គឺមិនបន្ថយល្បឿននោះឡើយ។

បន្ថែមពីនេះ ក្រុមហ៊ុន Ford ក៏បានបន្ថែមដែរថា មកដល់ពេលនេះខ្លួនទទួលបានការកក់ចំនួន ១០ម៉ឺនគ្រឿងហើយ ចាប់តាំងពីថ្ងៃប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី ២០ ខែឧសភាកន្លងទៅ។ លើសពីនេះ ក្រុមហ៊ុនក៏បានរាយការណ៍អំពីប្រាក់ចំណេញ ៣,៣បាន់លានដុល្លារនៅត្រីមានទី ១ ឆ្នាំ២០២១ផងដែរ ដែលវាច្រើនជាងត្រីមាសផ្សេងទៀតចាប់តាំងពីឆ្នាំ ២០១១មក។

រថយន្ត Ford F-150 Lightning មានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ សម្រាប់ម៉ូឌែលប្រភេទទាប ឬ ចាប់ពី ៩០ ០០០ដុល្លារ សម្រាប់ម៉ូឌែលប្រភេទខ្ពស់បំផុត និងមានតម្លៃចាប់ពី ៥២ ៩៧៤ដុល្លារ សម្រាប់ម៉ូឌែលប្រភេទ XLT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃរថយន្ត Nissan Z សេរ៊ីឆ្នាំ ២០២២ ប្រកាសចេញផ្លូវការ

ក្រុមហ៊ុន Nissan នឹងធ្វើការការប្រកាសចេញជាផ្លូវការនូវរថយន្ត Z ឆ្នាំ ២០២២ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១។ រថយន្តស្ព័រ Z នេះនឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ ទំហំ ៤ស៊ីឡាំង twin-turbocharged ដែលមានកម្លាំង ៤០០សេះ និងដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ ដូចរថយន្ត Infiniti Q60 Red Sport 400។

រថយន្ត Nissan Z សេរ៊ីឆ្នាំ ២០២២ គឺមិនភាពខុសគ្នាខ្លាំងពីគំរូរថយន្ត Z Proto ដែលបានបង្ហាញរូបរាងកាលពីពេលកន្លងទៅនោះឡើយ។ រថយន្តនេះមានប្រវែង ៤ ៣៨២មីលីមែត្រ, ទទឹងប្រវែង ១ ៨៤៩មីលីម៉ែត្រ និងកម្ពស់ ១ ៣១១មីលីម៉ែត្រ។

មិនតែប៉ុណ្ណោះ Nissan Z អាចមានតម្លៃចាប់ពី ៣៤ ៩៩៥ដុល្លារ សម្រាប់ប្រភេទ Base Model ធ្វើឲ្យវាថោកជាង Toyota Supra 3.0 ដល់ទៅ ១៦ ៩៥០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ត្រៀមបញ្ចប់ជីវិតម៉ាស៊ីន ៥,៥លីត្រ V8 ចុងឆ្នាំនេះ

ឆាប់ៗនេះ ក្រុមហ៊ុន Hyundai នឹងបោះបង់ចោលចោលម៉ាស៊ីន ៥,៥លីត្រ Tau V8។ រថយន្ត Hyundai Tau V8 មានកម្លាំង ៤១៤សេះ និងកម្លាំងរមួល ៥២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។

យោងតាមការរាយការណ៍របស់វេបសាយ AutoDaum បាននិយាយថា៖ នៅពេលក្រុមហ៊ុន Genesis បញ្ចេញរថយន្ត G90 ជំនាន់ថ្មីនៅចុងឆ្នាំនេះ វាមិនបំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,៥លីត្រ V8 ទៀតនោះឡើយ ដោយជំនួសមកវិញដោយប្រើម៉ាស៊ីន ៣,៥លីត្រ V6 Twin-Turbocharged ដូចម៉ូឌែល GV80ដែរ។

បន្ថែមពីនេះ កាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុន Kia ក៏បានបញ្ឃប់ការបំពាក់ជាមួយម៉ាស៊ីន ៥,៥លីត្រ V8នេះដូចគ្នា។Tau គឺជាក្រុមគ្រួសារនៃម៉ាស៊ីនសាំង V8 ដែលផលិតដោយក្រុមហ៊ុន Hyundai Motor៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari រើសបាន CEO ថ្មី ក្រោយទុកតំណែងនេះទំនេរចោលកន្លះឆ្នាំ

ក្រុមហ៊ុន Ferrari បានប្រកាសកាលពីថ្ងៃពុធកន្លងទៅថានឹងតែងតាំងលោក Benedetto Vigna ធ្វើជានាយកប្រតិបត្តិថ្មីរបស់ខ្លួន ក្រោយពីលោក Louis Camilleri បានចូលនិវត្តន៍ពីតំណែងនេះកាលពីខែធ្នូ។

លោក Benedetto Vigna នឹងចាប់ផ្ដើមចូលកាន់មុខតំណែងនៅថ្ងៃទី១ ខែកញ្ញា ហើយការតែងតាំងនេះត្រូវបានគេមើលឃើញថាជាសញ្ញាដែលបង្ហាញថា Ferrari នៅតែគោលដៅចង់ក្លាយជាក្រុមហ៊ុនរថយន្តឈានមុខមួយ ជាជាងមានឈ្មោះជាម៉ាករថយន្តប្រណីតមួយ។

គួរដឹងថាលោក Benedetto បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ University of Pisa ជាមួយមុខជំនាញរូបវិទ្យា។ លោកបានចាប់ផ្ដើមបម្រើការងារនៅក្រុមហ៊ុន STMicroelectronics ក្នុងឆ្នាំ១៩៩៥ និងបានជួយឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនឈានមុខមួយក្នុងផ្នែក Motion Sensor៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla លួចដំឡើងថ្លៃឡាន Model S Plaid ១ម៉ឺនដុល្លារ មុនចេញលក់ជាផ្លូវការ

មុនការចាប់ផ្ដើមការដឹកជញ្ជូនជាផ្លូវការជូនដល់អតិថិជន Tesla បានដំឡើងថ្លៃរថយន្ត Model S Plaid របស់ខ្លួនរហូតដល់ ១២៩ ៩០០ដុល្លារ ខណៈដែលកាលពីដើមសប្ដាហ៍កន្លងទៅវាមានតម្លៃចាប់ពី ១១៩ ៩០០ដុល្លារ។

ទាក់ទងនឹងហេតុផលនៃការដំឡើងថ្លៃនេះ មិនមានការបញ្ជាក់ឲ្យដឹងពី Tesla ឡើយ។ រថយន្ត Model S Plaid ជារថយន្តអគ្គិសនីមហាកម្លាំងថ្មីមួយរបស់ Tesla ដោយវាមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនបី អាចផលិតកម្លាំងសរុបបាន ១០២០សេះ។

Tesla អះអាងថារថយន្តនេះអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ១,៩៩វិនាទី និងមានល្បឿនអតិបរមា ៣២២គ.ម/ម៉ ផងដែរ។ រថយន្តនេះដែរក៏មានរយៈចម្ងាយបើកបរប៉ាន់ស្មាន ៦២៨គ.ម ប៉ុន្តែសម្រាប់ Option កង់ទំហំ ២១អ៊ីញ មានធ្លាក់ចុះចម្ងាយបើកបរនៅត្រឹម ៥៦៣គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A3 និង S3 ឆ្នាំ២០២២ ចេញជាផ្លូវការ តម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត A3 និង S3 ស៊េរីឆ្នាំ២០២២ ដែលជាជំនាន់ទី៤ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Audi A3 និង S3 ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៣ ៩០០ដុល្លារ សម្រាប់ម៉ូដែល A3 Sedan 40 TFSI Premium និង ៤៣ ២០០ដុល្លារ សម្រាប់ A3 Sedan 40 TFSI Quattro ប្រើប៉ុងពីរ។

ដោយឡែក S3 វិញ នឹងមានតម្លៃចាប់ពី ៤៤ ៩០០ដុល្លារ សម្រាប់ម៉ូដែល Premium និងឡើងដល់ ៥១ ៥០០ដុល្លារ សម្រាប់ម៉ូដែល Prestige។

រថយន្តទាំងពីរម៉ូដែលខាងលើបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ សម្រាប់ម៉ូដែល A3 និង ៣០៦សេះ លើម៉ូដែល S3។ ពួកវាប្រើប្រអប់លេខអូតូ ៧វគ្គ S-Tronic dual-clutch និង មានជំនួយពីប្រព័ន្ធ mild-hybrid ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទីសម្រាប់ម៉ូដែល S3។

ដោយឡែក ផ្នែកខាងក្នុងវិញ វាបំពាក់អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ និងកុងទ័រឌីជីថល ១០,២៥អ៊ីញមកស្តង់ដារ តែក៏មាន Option កុងទ័រ ១២,៣អ៊ីញផងដែរ។ អេក្រង់នេះក៏អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Ford បង្ហើបថា ភីកអាប់ Maverick នឹងចេញប្រភេទប្រើអគ្គិសនី

ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញភីកអាប់ខ្នាតតូច ដែលមានតម្លៃធូរថ្លៃបំផុត គឺ Ford Maverick ស៊េរីឆ្នាំ២០២២។

រថយន្ត Ford Maverick មានតម្លៃចាប់ពី ១៩ ៩៩៥ដុល្លារ ធ្វើឲ្យវាក្លាយជារថយន្តមានតម្លៃធូរថ្លៃបំផុតមួយ នៅសហរដ្ឋអាមរេិក ពោលគឺថោកជាងម៉ូដែល Ford EcoSport ដល់ទៅ ៤០០ដុល្លារឯណោះ។

ជាមួយគ្នានេះដែរ CEO ក្រុមហ៊ុន Ford លោក Jim Farley បានប្រាប់ឲ្យដឹងថា ម៉ូដែលសម្រាប់ថ្ងៃអនាគត នៃ Maverick អាចនឹងបង្ហាញខ្លួន។

និយាយទៅកាន់កាសែត The New York Times លោក Farley ប្រាប់ថា លោកអាចប្រមើលមើលក្រុមហ៊ុន Ford ផលិតនូវត្រកូល Maverick ជាច្រើនផ្សេងទៀត រួមទាំងម៉ូដែលប្រើអគ្គិសនីផងដែរ។ នាយកប្រតិបត្តិរូបនេះមិនបាននិយាយលម្អិតទេ ប៉ុន្តែ Ford មានលក់ភីកអាប់ F-150 ជាច្រើនប្រភេទ រួមទាំងប្រភេទអគ្គិសនីផងដែរ ដូច្នេះ Maverick ក៏ដូចគ្នា។

គួរឲ្យដឹងដែរថា ភីកអាប់ Ford F-150 Lightning ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធនោះ មានតម្លៃចាប់ពី ៣៩ ៩៧៥ដុល្លារ ដូច្នេះប្រសិនបើ Maverick ចេញប្រភេទអគ្គិសនីសុទ្ធដែរនោះ វានឹងមានតម្លៃថោកជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+