ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Genesis GV70 បង្ហាញតម្លៃលក់នៅអាមេរិកហើយ ស៊ីដាច់គូប្រជែង

ក្រុមហ៊ុន Genesis បានប្រកាសចេញតម្លៃនៅសហរដ្ឋអាមេរិកសម្រាប់រថយន្ត Genesis GV70 ស៊េរីឆ្នាំ២០២២ជាផ្លូវការ ដែលតម្លៃរបស់រថយន្តប្រណីតមួយនេះគឺធូរថ្លៃជាងរថយន្តប្រណីតរបស់អាល្លឺម៉ង់។

ចាប់ផ្ដើមពី GV70 2.5T AWD Standard វាមានតម្លៃចាប់ពី ៤១ ០០០ដុល្លារ ដែលលំដាប់តម្លៃនេះនឹងទទួលបានអំពូលប្រភេទ LED សុទ្ធ, គូថក្រោយអាចបើកដោយប្រព័ន្ធអេឡិចត្រូនិក និងមានយ៉ាន់កង់ Alloy ទំហំ១៨អ៊ីញផងដែរ។

ចំណែកផ្នែកខាងក្នុងវិញនឹងមានបំពាក់ដោយកៅអីស្បែក និងមានកៅអីកំដៅផងដែរសម្រាប់ផ្នែកកៅអីជួរខាងមុខ។ ចំណុចលេចធ្លោផ្សេងទៀតនៅផ្នែកខាងក្នុងគឺមានចង្កូតស្រោបដោយស្បែក, មានអេក្រង់កម្សាន្តទំហំ ១៤,៥អ៊ីញ ដែលមានប្រព័ន្ធ GPS និងកុងទ័រឌីជីថលទំហំ ៨អ៊ីញផងដែរ។

រថយន្តនេះដែរ ដូចជាមានបញ្ជាក់នៅលើឈ្មោះអ៊ីចឹង គឺមានដំណើរការដោយម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ៣០០សេះ។ វាមានភ្ជាប់ទៅនឹងប្រអប់លេខអូតូ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួនថែមទៀតផង។

សម្រាប់ប្រភេទ GV70 2.5T AWD Select វិញមានតម្លៃចាប់ពី ៤៥ ០០០ដុល្លារ ខណៈដែលប្រភេទ GV70 2.5T AWD Advanced មានតម្លៃចាប់ពី ៤៩ ១៥០ដុល្លារ។ មិនទាន់អស់នៅឡើយទេ រថយន្តនេះក៏មានចំនួន ៤ប្រភេទទៀត ដោយប្រភេទថ្លៃជាងគេគឺ GV70 3.5T AWD Sport Prestige ដែលមានតម្លៃចាប់ពី ៦២ ៥០០ដុល្លារ។

រថយន្ត GV70 ស៊េរីឆ្នាំ២០២២នេះនឹងចេញលក់នៅអំឡុងត្រីមាសទីបីឆ្នាំនេះ។ គួរដឹងថាតម្លៃរបស់រថយន្តនេះធូរថ្លៃគួរសមបើធៀបនឹង Audi Q5 ដែលមានតម្លៃចាប់ពី ៤៣ ៣០០ដុល្លារ, រថយន្ត BMW X3 តម្លៃចាប់ពី ៤៣ ០០០ដុល្លារ និងរថយន្ត Mercedes GLC តម្លៃចាប់ពី ៤៣ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ទទួលស្គាល់ថាភីកអាប់ដំបូងរបស់ខ្លួន នឹងមិនបង្ហាញខ្លួនក្នុងពេលឆាប់ៗ ដូចការរំពឹងទុកឡើយ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Kia អូស្រ្តាលីបានបង្ហើបថាខ្លួនកំពុងធ្វើការលើរថយន្តភីកអាប់ប្រភេទ Dual-Cup សម្រាប់ទីផ្សារក្នុងស្រុក ដែលនឹងត្រូវបានដាក់ជាគូប្រជែងនឹង Toyota Hilux និង Ford Ranger ។ ទោះយ៉ាងណាឥឡូវនេះមានដំណឹងលេចឡើងថា រថយន្តភីកអាប់នេះមិនបង្ហាញខ្លួនភ្លាមៗដូចដែលបានរំពឹងទុកនោះឡើយ។

រូបភាព​តំណាង (Render)

រថយន្តភីកអាប់នេះ ដំបូងឡើយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២ ប៉ុន្តែក្នុងកំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ Cars Guide លោក Damein Meredith ប្រធានប្រតិបត្តិក្រុមហ៊ុន Kia អូស្រ្តាលីបានសារភាពថា លោកមិនដឹងថាតើអ្វីជាផែនការបច្ចុប្បន្នរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះឡើយ។

លោក Meredith បានមានប្រសាសន៍ថា“ជាការពិតដ៏ស្មោះត្រង់ យើងមិនទាន់ដឹងពីទិសដៅច្បាស់លាស់ អំពីអ្វីដែលនឹងកើតឡើងជាមួយ LCV (រថយន្តដឹកប្រភេទធុនស្រាល) នោះទេ” ។ យើងសង្ឃឹមថាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតមានអ្វីមួយកើតឡើងជាមួយ LCV សម្រាប់ម៉ាករបស់យើងមិនត្រឹមតែសំរាប់អូស្រ្តាលីប៉ុណ្ណោះទេថែមទាំងនៅទូទាំងពិភពលោកទៀតផង។ ជារឿងល្អគឺ​ថាប្រសិនបើវាកើតឡើងខ្ញុំគិតថាយើងនឹងមានភាពជាម្ចាស់កម្មសិទ្ធិលើវាពីព្រោះយើងជាទីផ្សារដ៏ធំ។ លើកលែងតែពួកគេលាក់អ្វីៗពីយើង នោះវានឹងមិនកើតឡើងទេ។ ”

រូបភាព​តំណាង (Render)

Meredith ជឿជាក់ថាការជ្រើសរើសផលិតរថយន្តភីកអាប់ប្រភេទ Dual-Cup របស់ក្រុមហ៊ុន Kia នឹងអាចលក់បាន ២០ ០០០ គ្រឿងជារៀងរាល់ឆ្នាំដែលស្មើនឹង ១០ ភាគរយនៃការលក់រថយន្ត LCV ទាំងអស់នៅលើទីផ្សារ។ ដើម្បីទទួលបានតួលេខនៃការលក់បែបនេះក្រុមហ៊ុន Kia ត្រូវលក់ដាច់ជាងរថយន្តម៉ាក Isuzu D-Max, Mitsubishi Triton និង Nissan Navara ហើយមានតែរថយន្តម៉ាក Toyota Hilux និង Ford Ranger ប៉ុណ្ណោះដែលយើងមិនអាចមើលស្រាល។

កន្លងមកក្រុមហ៊ុន Kia អូស្រ្តាលីបានទទួលស្គាល់ថាខ្លួននឹងមានគោលបំណងលក់រថយន្តភីកអាប់នេះជាប្រភេទ Dual-Cup និង Single-Cup ជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត និងសាំង។ ហើយចំនួនលក់ក៏រំពឹងថាមិនខុសគ្នាពីរថយន្ត Santa Cruz ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ៣ម៉ូឌែលនេះ នឹងត្រូវផ្លាស់ប្តូរម៉ាស៊ីនថ្មី បន្ទាប់ពីហៅត្រឡប់មកវិញ

រថយន្ត Lamborghini Urus, Porsche Cayenne និង Audi ត្រូវបានព័ត៌មានធ្វើការហៅត្រឡប់មកវិញនៅអាមេរិកខាងជើង ជាមួយយុទ្ធនាការចំនួន ៣ ដាច់ដោយឡែកពីគ្នា។

ការហៅមកវិញលើកដំបូងរួមមាន រថយន្ត Lamborghini Urus ចំនួន ៤ គ្រឿង ផលិតឡើងនៅចន្លោះថ្ងៃទី ៦ និង ២១ ខែតុលាឆ្នាំ ២០២០ នៅ Sant’Agata Bolognese ។ រថយន្តប្រភេទ SUV ទំនើបរបស់អ៊ីតាលីអាចនឹងមានស្នាមប្រេះនៅលើផ្ទៃស៊ីឡាំងរបស់ម៉ាស៊ីនដែលអាចធ្វើឱ្យខូចប្លុក បង្កើនហានិភ័យនៃការឆេះ និងបណ្តាលឱ្យបាត់បង់ថាមពលភ្លាមៗ និងការលេចធ្លាយប្រេង។ ការហៅត្រឡប់មកវិញនឹងចាប់ផ្តើមពីថ្ងៃទី ៣០ ខែមិថុនានេះ។

បន្ទាប់មករថយន្ត Audi ចំនួន ១៥គ្រឿងនៃ Audi RS6, RS7, SQ7, SQ8 និង RS Q8 ក៏ត្រូវបានហៅត្រឡប់មកវិញដែលទាក់ទងនឹងបញ្ហាដូចគ្នានឹង Lamborghini Urus ដែរ។ ព្រមទាំងរថយន្ត Porsche Cayenne GTS ឬ Turbo សេរ៊ីឆ្នាំ ២០២១ ចំនួន ១២គ្រឿង ក៏បានហៅត្រឡប់មកវិញដូចគ្នា។

បញ្ហានេះត្រូវបានបន្ទោសទៅលើ“ បញ្ហា​ Error នៃដំណើរការបស់អ្នកផ្គត់ផ្គង់ (Nemak Europe នៅប្រទេសអាឡឺម៉ង់) ក្នុងកំឡុងពេលដំណើរការនៃប្លុកម៉ាស៊ីន ដែលធ្វើអោយមានផលប៉ះពាល់” ។ បើយោងតាមឯកសារ NHTSA ភ្នាក់ងាចែកចាយត្រូវ ជំនួសម៉ាស៊ីនដែលរងផលប៉ះពាល់ថ្មី ដោយមិនគិតថ្លៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើហេតុផលអ្វីដែលធ្វើអោយម៉ូតូ Royal Enfield ក្លាយជាជម្រើសម៉ូតូប្រភេទដែកដែលល្អបំផុត?

នៅពេលអ្នកធ្វើការទិញម៉ូតូ តើរឿងអ្វីខ្លះដែលអ្នកគិតមុនដំបូងគេ? អ្នកប្រហែលផ្តោតសំខាន់លើចំណុចបីយ៉ាងនេះ៖ គុណភាព ការរចនា និងតម្លៃ។ គុណភាពនៃផលិតផលត្រូវបានគេស្គាល់យ៉ាងច្បាស់ ពីរយ:ពេលនៃការប្រើប្រាស់ ដែលអ្នកអាចមានជាមួយរបស់នោះ ពីព្រោះវាក៏ជាអ្វីដែលធ្វើឱ្យអ្នកសំរេចចិត្តទិញនៅពេលឃើញភ្លាមបូករួមជាមួយនឹងការរចនារបស់វាផងដែរ។ ចុងក្រោយអ្នកត្រូវគិតពីតម្លៃរបស់វា តើអ្នកអាចមានលទ្ធភាពទិញម៉ូតូដែលអ្នកចូលចិត្តបានឬទេ? ជាលទ្ធផលអ្នកនឹងមានការភ្ញាក់ផ្អើលចំពោះម៉ូតូ Royal Enfield ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើលក្ខណ:សំខាន់ទាំងបីចំណុចនេះ និងកាន់តែពិសេសទាក់ទងទៅនឹងគុណភាពនៃការផលិតរបស់វាដោយផ្ទាល់។

ប្រសិនបើប្រៀបធៀបជាមួយម៉ូតូផ្សេងៗ ដូចជា Scooter និង iCon ដែលផលិតឡើងពីជ័រប្លាស្ទិច ម៉ូតូ Royal Enfield គឺពិតជាឈានមុខគេ ចាប់តាំងពីការចាប់ផ្តើមផលិតធ្វើពីដែកដំបូងមកម្លេះ។ ដែកដែលមានគុណភាពជាមួយនឹងការបាញ់ថ្មាំពណ៌ដែលនឹងមិនច្រេះ ជាមួយការគិតដ៏ម៉ត់ចត់ អតិថិជននឹងមិនចាំបាច់ព្រួយបារម្ភច្រើនទេថាម៉ូតូនឹងងាយខូច ឬងាយច្រែះ ព្រោះត្រូវចាំថាសម្រាប់ម៉ូតូ Royal Enfield អ្វីដែលបានធ្វើឡើងដោយភាពជោគជ័យ វាមិនមែនធ្វើឡើងដោយភាពងាយស្រួលនោះឡើយ។ ជាឧទាហរណ៍ជាក់ស្តែងដែលមានស្រាប់ផលិតផលដែលផលិតដោយក្រុមហ៊ុន Royal Enfield យើងអាចក្រឡេកមើលទៅកាន់ប្រវត្តិសាស្រ្ត ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី ២ ក្រុមហ៊ុនបានផ្គត់ផ្គង់ម៉ូតូទៅកា​ន់កងទ័ពឆ័ត្រយោងរបស់ចក្រភពអង់គ្លេស ជាមួយម៉ូតូដែលសាងសង់ដើម្បីទម្លាក់ចេញពីយន្តហោះ ដោយត្រូវបានគេហៅថា“ Flying Flea” ។ បន្ថែមពីនេះក៏បានផ្គត់ផ្គង់ម៉ូតូរបស់ខ្លួនដល់កងទ័ពអង់គ្លេស និង RAF ជាមួយម៉ូដែល Bullet (ផលិតឡើងក្នុងឆ្នាំ ១៩៣១)ផងដែរ។ នៅឆ្នាំ ១៩៤៨ ម៉ូតូ Bullet បានក្លាយជាម៉ូតូជនជាតិអង់គ្លេសដំបូងគេ ដែលបំពាក់ជាមួយស៊ុម Swingarm ខាងក្រោយ ដោយផ្តល់នូវសម្ថភាពជិះនៅលើផ្លូវដ៏លំបាក(Off-Road)យ៉ាងល្អឥតខ្ចោះ។

ជាមួយការផលិតម៉ូតូជាង ១លានគ្រឿងក្នុងមួយឆ្នាំ Royal Enfield ដើតួរយ៉ាងសំខាន់ក្នុងទីផ្សារម៉ូតូ សម្រាប់ការរចនាយ៉ាងពិតប្រាកដ។ នេះមិនមែនជាការងាយស្រួលនោះទេ ដែល Royal Enfield ត្រូវព្យាយាមរក្សាជំហររបស់ខ្លួនដោយមិនអោយមានភាពច្រំដែល និងស្វែងរកនូវការផ្លាស់ប្តូរថ្មីៗសមស្រមនឹងសម័យកាលបច្ចុប្បន្ន។ ជាមួយការពិត ក្នុងការជម្រុញអោយយុវជនចូលចិត្តម៉ូតូ គឺជាគន្លឹះមួយសម្រាប់ឧស្សាហកម្មទាំងមូលផងដែរ វាត្រូវបានមើលឃើញថាជាការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់អតិថិជនក្មេងៗ ជាមួយនឹងម៉ូឌែល Interceptor និង Continental GT ដោយសារម៉ូឌែលទាំងពីនេះធ្វើអោយក្មេងៗវ័យជំទង់ចូលចិត្តព្រោះមានតំលៃសមរម្យ និងងាយស្រួលក្នុងការបន្ថែមស្ទីលថ្មី(Customized)បន្ថែមផងដែរ។

Royal Enfield គឺជាយីហោផលិតម៉ូតូជាលក្ខណ: សកល ដែលបានបង្កើតម៉ូតូឡើងតាំងពីឆ្នាំ ១៩០១។ ជាមួយនឹងទំហំនៃសេដ្ឋកិច្ច Royal Enfield បានផ្តល់នូវតម្លៃម៉ូតូរបស់ខ្លួនក្នុងតម្លៃចាប់ផ្តើមពី ៤ ០០០ ដុល្លារទៅ ៦ ០០០ ដុល្លារ ដែលជាតំលៃទាបប្រសិនបើប្រៀបធៀបជាមួយគូរប្រជែងរបស់ខ្លួន។ គួរឱ្យភ្ញាក់ផ្អើលក្នុងការនិយាយអំពីតម្លៃសមរម្យនេះ អ្នកក៏នឹងទទួលបានការផ្តល់ជូនពិសេសពីក្រុមហ៊ុនដូចជា ការបញ្ចុះតម្លៃពិសេស, ការដូរជាច្រើន នឹងកាន់តែពិសេសគឺសេវាកម្មរោងជាង (Service Center) ដែលមានភាពរួសរាយរាក់ទាក់និងជួយដោះស្រាយរាល់បញ្ហាម៉ូតូរបស់អតិថិជនជានិច្ច។​ សូមចូលទៅកាន់វេបសាយនេះសម្រាប់ពត៌មានបន្ថែមស្តីពីម៉ូតូ Royal Enfield នៅកម្ពុជា​ https://bit.ly/2Te6h0p

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេផ្នែកឌីហ្សាញនៅ Mini ផ្លាស់ទៅ Rolls-Royce វិញ

ក្រុមហ៊ុន Rolls-Royce បានតែងតាំងលោក Anders Warming ជានាយកផ្នែកឌីហ្សាញ (Director of Design)។

បុរសជនជាតិដាណឺម៉ាក អាយុ ៤៨ ឆ្នាំ ដែលបានបញ្ចប់ការសិក្សាផ្នែករចនាម៉ូដ នៅមហាវិទ្យាល័យ ArtCenter College of Design ក្នុងទីក្រុង Vevey ប្រទេសស្វីស និង ទីក្រុង Pasadena សហរដ្ឋអាមេរិក រូបនេះ នឹងចូលរួមជាមួយក្រុមហ៊ុន Rolls-Royce នៅថ្ងៃទី ១ ខែកក្កដា។

ដោយមានមុខតំណែងជាន់ខ្ពស់ជិត ២០ ឆ្នាំនៅក្រុមហ៊ុនផ្សេងៗគ្នា រួមមានទាំងប្រធានផ្នែករចនា នៅក្រុមហ៊ុនរថយន្ត MINI និងប្រធានផ្នែករចនាផ្នែកខាងក្រៅ នៅ BMW លោក Warming ក៏ធ្លាប់បានធ្វើការឲ្យ ក្រុមហ៊ុន Borgward និង Volkswagen ផងដែរ។

គួរឲ្យដឹងដែរថា កាលពីមុនមក លោកក៏បានចូលរួមចំណែកក្នុងការរចនាផ្នែកខាងក្រៅ នៃរថយន្ត MINI ជំនាន់ទី ៣ ក៏ដូចជា BMW X3 ជំមាន់ទី២ និង 5-Series, 6-Series  និង Z4 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota Supra របស់ Paul Walker ក្នុងរឿង Fast & Furious ប្រកាសដាក់លក់

រថយន្ត Toyota Supra របស់តួអង្គ Paul Walker នៅក្នុងរឿង Fast & Furious គឺជារថយន្តដ៏ល្បីល្បាញមួយ នៅក្នុងជំនាន់ដើមឆ្នាំ២០០០ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង។

ឥឡូវនេះ រថយន្ត Toyota Supra ស៊េរីឆ្នាំ១៩៩៤ ពណ៌ទឹកក្រូចនោះ ត្រូវបានប្រកាសដាក់លក់ដេញថ្លៃ នៅ Barrett-Jackson ហើយ។ គួរឲ្យដឹងដែរថា វាបានបង្ហាញខ្លួននៅក្នុងរឿង The Fast and the Furious ឆ្នាំ២០០១ និង 2 Fast 2 Furious ឆ្នាំ២០០៣។

Supra នេះមានតួខ្លួនពណ៌ទឹកក្រូច Candy Orange Pearl ដែលបានពីពណ៌របស់ Lamborghini Diablo ហើយមានលេងតែម Nuclear Gladiator នៅផ្នែកចំហៀង។ បន្ថែមពីនេះ វាក៏មានអាប់ដេត Bomex Bodykit, ដំបូលម៉ាស៊ីន TRD, កាងកន្ទុយត្រីខាងក្រោយ APR aluminum rear wing និង យ៉ាន់ Dazz Motorsport Racing Hart M5 ទំហំ ១៩អ៊ីញទៀតផង។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Toyota Supra ខាងលើនេះ នៅតែប្រើម៉ាស៊ីនដើម ពោលគឺមិនបានកែកុនអ្វីឡើយ គឺ ម៉ាស៊ីន 2JZ-GTE ចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ហើយប្រើប្រអប់លេខអូតូ ៤វគ្គ និងប៉ុងមួយវិលកង់ក្រោយ។

សូមបញ្ជាក់ថា ការដាក់លក់ដេញថ្លៃនោះនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ដល់ ១៩ ខែមិថុនា ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានគេប៉ាន់ប្រមាណនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan ប្រភេទអគ្គិសនីរបស់ Hyundai សាកមួយពេញ អាចជិះបានចម្ងាយលើសពី ៤៨៣គ.ម

កំឡុងពេលសន្និសីទសារព័ត៌មាន នៃការប្រកាសអំពីព័ត៌មានលម្អិតនៃរថយន្ត Ioniq 5 សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ក្រុមហ៊ុន Hyundai ក៏បានធ្វើអោយមានការភ្ញាក់ផ្អើល​ដោយបានប្រកាសអំពីព័ត៌មានលម្អិតនៃកម្លាំងម៉ាស៊ីន របស់ម៉ូឌែលរថយន្ត Ioniq 6 ប្រភេទ Sedan ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំ ២០២២ និង Ioniq 7 ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំ២០២៤។

រថយន្ត Ioniq 6 គឺជារថយន្តប្រភេទ Sedan ប្រណិតផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង eGMP Platform មានរូបរាងដូចរថយន្តគំរូ Prophecy Concept និងមានទំហំប៉ុនគ្នានឹងរថយន្ត Sonata។

រថយន្តគំរូ Prophecy concept

សម្រាប់ព័ត៌មានលម្អិតនៃកម្លាំងម៉ាស៊ីនក្រុមហ៊ុន ក្រុមហ៊ុន Hyundai បាននិយាយថា Ioniq 6 ដំណើរការដោយម៉ាស៊ីន ២ជម្រើសគឺ ដំណើការដោយម៉ូទ័រអគ្គិសនីចំនួនមួយ មានកម្លាំង ២១៥សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៣គីឡូវ៉ាត់ និងដំណើការដោយម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៣០៨សេះ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ៧៣គីឡូវ៉ាត់ ។ ហើយអាចជិះបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញ។

រថយន្តគំរូ

រីឯ Ioniq 7 គឺជារថយន្តប្រភេទ Crossover កៅអី ៣ជួរ មានទំហំដូចគ្នានឹងរថយន្ត Palisade ដែលអាចអង្គុយបានសមាជិក ៦-៧នាក់​។ ចំណែកថាសពលម៉ាស៊ីន ក្រុមហ៊ុនបង្ហាញចេញនូវជម្រើសម៉ាស៊ីន ១ប្រភេទប៉ុណ្ណោះ គឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ មានកម្លាំង ៣០៨សេះ ផ្គួបជាមួយជម្រើសកញ្ចប់អាគុយទំហំ ​១០០គីឡូវ៉ាត់ ដែលអាចជិះបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ថាកំពុងឆ្ពោះទៅកាន់អនាគតរថយន្តអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Ford បានបញ្ជាក់ថាខ្លួនកំពុងស្ថិតនៅលើដំណើរឆ្ពោះទៅកាន់សែស្រឡាយរថយន្តដែលមានពោរពេញទៅដោយរថយន្តអគ្គិសនីសុទ្ធ។

ក្រោយការប្រកាសចេញរថយន្ត F-150 Lightning ប្រធានក្រុមហ៊ុន Ford ប្រចាំសហរដ្ឋអាមេរិកបានបញ្ជាក់អំពីផែនការដូចនេះថា ៖ “ខ្ញុំអាចមើលឃើញដល់ចំណុចមួួយដែលពួកយើងអាចនិយាយថា «នេះជាកាលបរិច្ឆេទដែលពួកយើងនឹងក្លាយខ្លួនជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធ»។ យើងកំពុងស្ថិតនៅលើវិថីឆ្ពោះទៅរកវាហើយ។”

ខណៈដែល Ford បានបញ្ជាក់អំពីផែនការអនាគតដោយមិនបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ ក្រុមហ៊ុន General Motors ដែលជាគូប្រជែងឯណោះបានប្រកាសក្ដែងៗហើយថាពួកគេនឹងវិវត្តន៍ខ្លួនក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣៥។

គេអាចយល់បានថាផែនការអនាគតរបស់ Ford នឹងផ្អែកធំទៅលើការទទួលយករបស់អតិថិជនសម្រាប់រថយន្ត F-150 Lightning។ សារព័ត៌មាន Auto News បានសង្កត់ធ្ងន់ថាជាមួយរថយន្ត F-150 Lightning, Mustang Mach-E និង E-Transit នឹងអាចឲ្យ Ford សង្ឃឹមថាវានឹងជួយឲ្យការប្រើប្រាស់រថយន្តអគ្គិសនីមានកាន់តែទូលំទូលាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla Model 3 និង Model Y បន្តឡើងថ្លៃទៀតហើយ

ក្រុមហ៊ុន Tesla បានដំឡើងថ្លៃរថយន្ត Model 3 និងរថយន្ត Model Y ជាថ្មីម្ដងទៀតហើយ ដោយពេលនេះតម្លៃរបស់ Model 3 Standard Range បានឡើងថ្លៃពី ៣៩ ៤៩០ដុល្លារ មកដល់ ៣៩ ៩៩០ដុល្លារ។

ចំណែក Model 3 Long Range AWD បានឡើងថ្លៃ ៥០០ដុល្លារ ដែលពេលនេះគឺមានតម្លៃចាប់ពី ៤៨ ៩៩០ដុល្លារ។

សម្រាប់រថយន្ត Model Y Long Range AWD វិញបានឡើងថ្លៃជិត ៥០០ដុល្លារ គឺឡើងដល់ ៥១ ៩៩០ដុល្លារ។ នៅពេលដែលបូកថ្លៃដឹកជញ្ជូន ១ ២០០ដុល្លារបន្ថែមទៀត នោះរថយន្ត Model 3 ដែលមានតម្លៃធូរជាងគេគឺមានចាប់ពី ៤១ ១៩០ដុល្លារឡើងទៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

គួររំលឹកថារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះតម្លៃរបស់ Model 3 និិង Model Y បានបន្តកើនឡើងគួរកត់សម្គាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT Coupe ប្រភេទ Night Edition លេងខ្លួនខ្មៅឃ្លីគ ផលិតតែ១៥គ្រឿងគត់

រថយន្ត Mercedes-AMG GT Coupe ប្រភេទ Night Edition ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយមានតែ ១៥គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ២២៨ ១៣០ដុល្លារ។

រថយន្ត GT Coupe Night Edition ថ្មីនេះ នឹងមានជម្រើសពណ៌ចំនួន ៣ គឺ Obsidian Black, Selenite Grey និង Graphite Grey Magno ហើយមានបំពាក់ប៉ាណាមុខ AMG ពណ៌ខ្មៅ ជាមួយនឹងក្រូមេពណ៌, ដំបូល Carbon Fiber និង ចង្កៀងមុខ លេងស៊ុមពណ៌ខ្មៅ។

បន្ថែមពីនេះវាក៏មានបំពាក់កញ្ចប់ Option “AMG Exterior Night Package” ដោយមានបំពាក់យ៉ាន់ Alloy ពណ៌ខ្មៅគ្រើម ទំហំ ១៩អ៊ីញនៅខាងមុខ និង ២០អ៊ីញនៅខាងក្រោយ ទៀតផង។

មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាក៏មានបំពាក់កញ្ចប់ Option “AMG Interior Night Package” ដោយក្នុងនោះមានបំពាក់ពូកស្បែក Nappa Leather, ដៃចង្កូត Dinamica Microfiber និង កៅអី AMG Performance ដែលមានថ្នេរដេរជារាងគ្រាប់ពេជ្រ ផងដែរ។

បើនិយាយពីផ្នែកសុវត្ថិភាពវិញ GT Coupe Night Edition មានមុខងារ Active Brake Assist, Lane Keeping Assist, Blind Spot Assist, Pre-Safe និងកាមេរ៉ាមើលក្រោយ ក៏ដូចជាពោងសុវត្ថិភាព ៨គ្រាប់មកស្តង់ដារតែម្តង។

រថយន្តស្ព័រ Mercedes-AMG GT Coupe Night Edition ឆ្នាំ២០២១ ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥២៣សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពែលត្រឹមតែ ៣,៨វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+